ជំនួយ​ការសិក្សា
១៦. គុក​កាតធេច


១៦. គុក​កាតធេច

ជា​គុក​មួយ​នៅ​ភូមិ​កាតធេច រដ្ឋ​អិលលីណោយ

ព្រឹត្តិការណ៍​សំខាន់ៗ ៖ យ៉ូសែប ស៊្មីធ និង​បង​ប្រុស​លោក គឺ​ហៃរុម បាន​ជិះ​រទេះ​ទៅ​ភូមិ​កាតធេច នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ ១៨៤៤។ ពួក​គេ​ត្រូវ​គេ​ចាប់​ដាក់​ក្នុង​គុក​នេះ នៅ​ថ្ងៃ​ទី ២៥ ខែ​មិថុនា ដោយ​ការ​ចោទ​ក្លែងក្លាយ​ថា​ក្បត់ជាតិ។ នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា មាន​ហ្វូង​មនុស្ស​កំណាច​លាប​មុខ​ខ្មៅ បាន​សម្រុក​ចូល​គុក។ យ៉ូសែប និង​ហៃរុម​ទាំង​ពីរ​នាក់​ត្រូវ​គេ​បាញ់​ស្លាប់ ហើយ​យ៉ូហាន ថេលើរ​ត្រូវ​របួស​ជា​ច្រើន​កន្លែង។ ជា​ការ​អស្ចារ្យ​ណាស់​ដែល វិលឡឺឌ រិចឺត្ស មិន​ត្រូវ​បាន​របួស​សោះ​ឡើយ។ ក្រោយ​មក យ៉ូហាន ថេលើរ បាន​សរសេរ​បទ​រំឭក​ដែល​ប្រកប​ដោយ​ការ​បំផុស​គំនិត ដែល​ឥឡូវ​នេះ​មាន​នៅ​ក្នុង គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥

រូបភាព
រូបថត ទី១៦

១៦. គុក​កាតធេច នៅ​ទី​នេះ​ហើយ​ដែល​ព្យាការី​យ៉ូសែប ស៊្មីធ និង​ហៃរុម ជា​បង​ប្រុស​លោក ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ (សូម​មើល គ. និង ស. ១៣៥)។