៨. ផ្ទះរបស់យ៉ូហាន ចនសុន
ផ្ទះរបស់យ៉ូហាន និងនាងអាលីស ចនសុន គឺនៅភូមិហៃរាំ រដ្ឋអូហៃអូ។ បន្ទប់នេះគឺនៅជាន់ទីពីរ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្យាការីយ៉ូសែប ស៊្មីធ និងនាងអិមម៉ា ជាប្រពន្ធលោកបានរស់នៅឯផ្ទះនេះ។ យ៉ូសែប និងស៊ីឌនី រិកដុនបានទទួលការនិមិត្តមួយដ៏អស្ចារ្យអំពីលំដាប់ទាំងឡាយនៃសិរីល្អនៅចំពោះវត្តមាននៃមនុស្សដទៃជាច្រើន នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១៨៣២ (គ. និង ស. ៧៦)។ ព្យាការីយ៉ូសែបក៏បានធ្វើការបកប្រែព្រះគម្ពីរប៊ីបដោយយ៉ូសែប ស៊្មីធ (ក.យ.ស.) នៅឯផ្ទះនេះដែរ។ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៨៣២ កាលយ៉ូសែប និងនាងអិមម៉ាកំពុងតែនៅទីនេះ នោះស្រាប់តែមានហ្វូងមនុស្សកំណាចដែលបានក្បត់សាសនា និងពួកអ្នកទទឹងនឹងពួកមរមនបានវាយយ៉ូសែប និងស៊ីឌនី យ៉ាងដំណំ ហើយលាបប្រេង និងស្លាបសត្វ។