១៨. ព្រះវិហារសលត៍លេក
មិនយូរថ្ងៃប៉ុន្មានបន្ទាប់ពីក្រុមត្រួសត្រាយនៃពួកបរិសុទ្ធបានចូលច្រកភ្នំសលត៍លេក ប្រធានព្រិកហាំ យ៉ង់ បានដោតដីនឹងឈើច្រត់លោក ហើយប្រកាសថា ៖ « នៅទីនេះហើយដែលយើងនឹងសង់ព្រះវិហារនៃព្រះរបស់យើង »។ ពិធីជីកដីត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៨៥៣។ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៥៣ ពិធីដាក់ច្រុងថ្មត្រូវបានប្រារព្ធឡើង។ ព្រះវិហារត្រូវបានធ្វើរួច ហើយធ្វើពិធីឆ្លង ៤០ ឆ្នាំក្រោយមក នៅថ្ងៃទី ៦ ខែមេសា ១៨៩៣។ គណៈប្រធានទីមួយ និងក្រុមសាវក ១២ នាក់ ជួបជុំគ្នានៅទីនេះរាល់អាទិត្យ ដើម្បីពិភាក្សា ហើយសូមការដឹកនាំពីព្រះអម្ចាស់នូវការចាត់ចែងនឹងការកសាងនគរព្រះ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ ព្រះអម្ចាស់ទ្រង់បានប្រទានដល់ពួកប្រធាននៃសាសនាចក្រ និងពួកអ្នកមានសិទ្ធិអំណាចផ្សេងៗទៀតនូវការហូរហៀរនៃវិញ្ញាណខាងវិវរណៈនៅទីនេះ ដូចជាសេចក្ដីប្រកាសជាផ្លូវការ ទី ២។ ឆាប់ៗនេះ គណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវក ១២ នាក់ បានអនុម័តដោយឯកច្ឆន្ទឲ្យបោះពុម្ពផ្សាយ « ក្រុមគ្រួសារ ៖ សេចក្ដីប្រកាសដល់ពិភពលោក »។ ពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារដែលបានធ្វើសម្រាប់មនុស្សនៅរស់ ព្រមទាំងមនុស្សស្លាប់ នោះបានប្រទានពរដល់មនុស្សរាប់លាននាក់