ជំនួយ​ការសិក្សា
៩. ព្រះ​វិហារ​ខឺតឡង់


៩. ព្រះ​វិហារ​ខឺតឡង់

ព្រះ​វិហារ​ខឺតឡង់​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ ព្រះ​វិហារ​ខឺតឡង់ គឺជា​ព្រះ​វិហារ​ទី​មួយ ដែល​បាន​សង់​ឡើង​នៅ​គ្រា​ត្រួតត្រា​កាន់កាប់​នេះ (គ. និង ស. ៨៨:១១៩; ៩៥)។ នៅ​ក្នុង​ព្រះ​វិហារ​នេះ យ៉ូសែប ស៊្មីធ​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​នគរ​សេឡេស្ទាល (គ. និង ស. ១៣៧)។ ព្រះ​វិហារ​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​ឆ្លង​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ១៨៣៦ (គ. និង ស. ១០៩)។ នៅ​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ១៨៣៦ ព្រះ​អម្ចាស់​ទ្រង់​បាន​លេច​មក ហើយ​បាន​ទទួល​ព្រះ​វិហារ​នេះ​ទុកជា​កន្លែង​មួយ ដែល​ទ្រង់​នឹង​បើក​សម្ដែង​ប្រាប់​ពី​ព្រះ​បន្ទូល​របស់​ទ្រង់​ដល់​រាស្ត្រ​ទ្រង់ (គ. និង ស. ១១០:១–១០)។ បន្ទាប់​ពី​ការ​លេច​មក នោះ​យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី បាន​ជួប​នឹង​លោក​ម៉ូសេ លោក​អេលីយ៉ាស និង​លោក​អេលីយ៉ា ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ប្រគល់​ឲ្យ​គេ​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព និង​ព័ត៌មាន​សំខាន់ៗ (គ. និង ស. ១១០:១១–១៦)។ ព្រះ​វិហារ​នេះ​បាន​តាំង​ឡើង​សម្រាប់​បម្រើ​ពួក​បរិសុទ្ធ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ពួក​គេ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​ខឺតឡង់​ទៅ ដោយ​សារ​សេចក្ដី​បៀតបៀន។

រូបភាព
រូបថត ទី៩

៩. ព្រះ​វិហារ​ខឺតឡង់ ជា​ព្រះ​វិហារ​ដែល​បាន​សង់​លើក​ដំបូង​បង្អស់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ នៅ​ឆ្នាំ ១៨៣៦។ នៅ​ក្នុង​ព្រះ​វិហារ​នេះ ព្រះ​យេស៊ូវ​គ្រីស្ទ​លោក​ម៉ូសេ លោក​អេលីយ៉ាស លោក​អេលីយ៉ា​បាន​លេច​មក ហើយ​បាន​តាំង​ឡើង​វិញ​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព (សូម​មើល គ. និង ស. ១១០)។