១២. គុកលិបើទីជាគុកតូចមួយនៅក្រុងលិបើទី រដ្ឋមិសសួរី។ យ៉ូសែប ស៊្មីធ និងពួកបងប្អូន
ប្រុសៗប្រាំនាក់ទៀតត្រូវគេចាប់ដាក់គុកនៅខាងក្នុងជញ្ជាំងដ៏ក្រាស់ដល់ទៅ ១. ២ ម៉ែត្រ ពីថ្ងៃទី ១ ខែធ្នូ ១៨៣៨ ទៅដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣៩។ (ស៊ីឌនី រិកដុន ត្រូវបានលែងនៅចុងខែកុម្ភៈ)។ ពួកគេបានជាប់នៅក្នុងបន្ទប់ខាងក្រោម ឬ គុកក្នុងផ្នែកនៃអគារ ពួកគេដេកនៅលើឥដ្ឋត្រជាក់ មានចម្បើងរាយប៉ាយលើឥដ្ឋ ដែលការពារពីអាកាសធាតុត្រជាក់រដូវរងាបានតិចតួច។
ព្រឹត្តិការណ៍សំខាន់ ៖ ព្យាការីយ៉ូសែប ដោយបានអង្វរជំនួសពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់ ដែលត្រូវគេបណ្ដេញចេញពីរដ្ឋមិសសួរី លោកបានទទួលចម្លើយតបដល់ការអធិស្ឋានរបស់លោក ដែលលោកបានចុះក្នុងសំបុត្រមួយទៅដល់ពួកបរិសុទ្ធដែលត្រូវភៀសខ្លួន (គ. និង ស. ១២១–១២៣)។