បណ្ណាល័យ
មេរៀនទី 140 ៖ មរមន 7–8:11


មេរៀនទី 140

មរមន 7–8:11

សេចក្តីផ្ដើម

ក្រោយពី​ចម្បាំង​ចុងក្រោយ​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន លោក​មរមន​បាន​សរសេរ​ទៅកាន់​កូនចៅ​នាពេល​អនាគត​នៃ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​អំពី​សារៈសំខាន់​នៃ​ការដឹង​ថា ពួកគេ​ជា​នរណា ហើយ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ត្រូវបាន​សង្គ្រោះ ។ ដោយ​មាន​សេចក្ដីស្រឡាញ់​ដ៏​ធំ​ដល់​កូនចៅ​នា​ពេល​អនាគត​នៃ​សត្រូវ​របស់​លោក លោក​មរមន​បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​វា​អាច​នឹង « បាន​ស្រួល​ដល់ នៅ​ក្នុង​ជំនុំជម្រះ » ( មរមន 7:10 ) ។ បន្ទាប់ពី​មរណភាព​របស់​លោក​មរមន លោក​បាន​បន្សល់​ទុក​កូនប្រុស​របស់​លោក គឺ​មរ៉ូណៃ ឲ្យ​នៅតែ​ម្នាក់ឯង​ដើម្បី​សរសេរ​អំពី​ការបំផ្លិចបំផ្លាញ​នៃ​ប្រជាជន​របស់​លោក ។

យោបល់​សម្រាប់​ការបង្រៀន

មរមន 7

នៅក្នុង​ទីបន្ទាល់​ចុងក្រោយ​របស់​លោក​មរមន លោក​ដាស់តឿន​ដល់​កូនចៅ​របស់​ពួកសាសន៍​លេមិន​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើតាម​ដំណឹងល្អ​របស់​ទ្រង់

សូម​សរសេរ​លេខ 230,000 នៅ​លើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​ចងចាំ​ពី​តួលេខ​នេះ​ទាក់ទង​ទៅនឹង​សេចក្តី​បំផ្លិចបំផ្លាញ​នៃ​ពួកសាសន៍​នីហ្វៃ​ដែរ​ឬ​ទេ ។ ( តួលេខ​នេះ​គឺជាតួ​លេខ​នៃ​កងទ័ព​សាសន៍​នីហ្វៃ ដែល​បាន​ស្លាប់​នៅក្នុង​ចម្បាំង​លើកចុងក្រោយ ដែល​បាន​កត់ត្រា​នៅក្នុង មរមន 6 ។ អ្នក​អាច​បញ្ជាក់​ថា តួលេខ​នៅក្នុង មរមន 6:10–15 បង្ហាញ​សំដៅ​តែ​លើ​អ្នកដែល​បាន​ធ្វើ​សង្គ្រាម​ប៉ុណ្ណោះ មិន​មែន​អ្នកដទៃ​ផ្សេង​ទៀត​ដែល​ត្រូវបាន​សម្លាប់​ជា​លទ្ធផល​នៃ​សង្គ្រាម​ឡើយ ) ។ សូម​ផ្ដល់​ពេល​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​និយាយ ប្រសិនបើ​ពួកគេ​បាន​សរសេរ​សារលិខិត​មួយ​ដល់​កូនចៅ​នៃ​ប្រជាជន​ដែល​បាន​សម្លាប់​មនុស្ស​ជាទីស្រឡាញ់​របស់​គេ និង​បាន​ដណ្ដើម​ជាតិ​របស់​គេ ។

សូម​ឲ្យ​សិស្ស​អាន​មរ៉ូណៃ 7:1–4ស្ងាត់ៗ​ដោយរកមើល​ប្រសាសន៍​ចុងក្រោយ​របស់​លោក​មរមន​ខ្លះ​ទៅ​ដល់​កូនចៅ​របស់​ពួកសាសន៍​លេមិន ។

  • តើ​លោក​មរមន​បាន​ចង់​ឲ្យ​កូនចៅ​របស់​ពួកសាសន៍​លេមិន​ដឹង​អំពី​អ្វី ?

  • តើ​លក្ខណៈ​នៃ​ព្រះអង្គសង្គ្រោះ​អ្វីខ្លះ​ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង​ប្រសាសន៍​របស់​លោក​មរមន​ទៅកាន់​សត្រូវ​របស់​លោក ?​

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា លោក​មរមន​បានបង្រៀន​កូនចៅ​របស់​សាសន៍​លេមិន​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ ។ លោក​បាន​មាន​ចិត្ត​សប្បុរស​ដល់​ប្រជាជន​ទាំងអស់ ទោះបីជា​សត្រូវ​របស់​លោក​ក្ដី ។

សូម​ឲ្យ​សិស្ស​អាន មរមន 7:5, 8, 10 ស្ងាត់ៗ​ដោយរក​មើល​អ្វី​ដែល​លោក​មរមន​បាន​បង្រៀន​អ្នកអាន​របស់​លោក ថា​ត្រូវ​តែ​ធ្វើ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ហើយ​សរសេរ​ចម្លើយ​របស់​គេ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​លើកឡើង​ថា ការបង្រៀន​របស់​លោក​មរមន​គឺដូច​គ្នា​នឹង​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​អាច​បាន​សង្គ្រោះ​ដល់​ពួកសាសន៍​នីហ្វៃ​ចេញពី​សេចក្តី​បំផ្លិចបំផ្លាញ ( សូមមើល មរមន 3:2 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរមន 7:6–7 ឮៗ ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នកទាំងឡាយ​ណា​ដែល​ជឿ​លើ​ទ្រង់ ហើយ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ។ ក្រោយពី​សិស្ស​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​នូវ​សេចក្ដីពិត​ខាងក្រោម​ក្បែរ មរមន 7:6–7 ៖ ព្រះអម្ចាស់​ប្រទាន​សេចក្តីសង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ ហើយ​ទ្រង់​នឹង​ប្រោសលោះ​អ្នកទាំងឡាយ​ណា​ដែល​ទទួល​យក​គោលការណ៍ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​សរសេរ​នូវ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្តារ​ខៀន ។សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​គេ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​សរសេរ ឬ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

យោងតាម មរមន 7:7 តើ​អ្វី​ខ្លះ​គឺជា​ពរជ័យ​សម្រាប់​អស់អ្នក​ដែល​ឃើញ​ថា « ឥតទោស » នៅ​ចំពោះ​មុខ​ព្រះ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

មរមន 8:1–11

ក្រោយពី​មរមន​ស្លាប់ កូនប្រុស​របស់​លោក មរ៉ូណៃ មាន​តែ​ម្នាក់ឯង​ដើម្បី​សរសេរ​អំពី​សេចក្តី​បំផ្លិចបំផ្លាញ​នៃ​ប្រជាជន​របស់​លោក

សូម​ឲ្យ​សិស្ស​គិត​ពី​ពេល​មួយ ដែល​ពួកគេ​នៅ​តែម្នាក់​ឯង​នៅក្នុង​ស្ថានភាព​មួយ​ដែល​ពិបាក​ដល់​សេចក្ដី​ជំនឿ​របស់​គេ— ប្រហែល​ជា​ស្ថានភាព​មួយ​ដែល​ពួកគេ​ងាយ​នឹង​អាច​ធ្វើ​អ្វី​មួយ​ខុស​ដោយ​គ្មាន​នរណាម្នាក់​ឃើញ​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ថា​តើ ការប្ដេជ្ញាចិត្ត​របស់​គេ​ដើម្បី​ធ្វើតាម​ព្រះអង្គសង្គ្រោះ និង​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់​អំឡុងពេល​នោះ​កើតឡើង នៅ​ដដែល ឬ​ចុះថយ ។

  • ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​អាច​ជ្រើសរើស​មិន​នៅ​ស្មោះត្រង់ នៅពេល​ពួកគេ​នៅ​តែ​ម្នាក់ឯង​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ពិបាក​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ ?

  • ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​អាច​ជ្រើសរើស​នៅតែ​ស្មោះត្រង់​នៅ​ក្នុង​ស្ថានភាព​មួយ​ដូចគ្នា​នេះ ?

សូម​ពន្យល់​ថា លោក​មរមន​ត្រូវបាន​សម្លាប់​ក្រោយពី​ចម្បាំង​ចុងក្រោយ​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ហើយ​កូនប្រុស​របស់​លោក មរ៉ូណៃ ត្រូវបាន​ទុក​ឲ្យ​នៅ​តែ​ម្នាក់ឯង ដោយ​គ្មាន​សមាជិក​គ្រួសារ ឬ​នរណាម្នាក់​នៃ​ប្រជាជន​របស់​លោក​ឡើយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ប្រសាសន៍​របស់​មរ៉ូណៃ​នៅក្នុង មរមន 8:1–9 ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការពិពណ៌នា​នៃ​ស្ថានភាព​របស់​មរ៉ូណៃ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា អ្នក​អាច​មាន​អារម្មណ៍​ដូចម្ដេច ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​សា្ថនភាព​របស់​មរ៉ូណៃ ?

ដោយ​ការ​ប្រើ​កាលបរិច្ឆេទ​នៅ​ខាង​ក្រោម​ទំព័រ ឬ​នៅក្នុង​ការសង្ខេប​ជំពូក សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ប្រហែល 16 ឆ្នាំ​បាន​កន្លង​ផុត​ទៅ​រវាង​ពាក្យ​សរសេរ​ចុងក្រោយ​របស់​មរមន និង​ពេល​ដែល​មរ៉ូណៃ​បាន​ចាប់ផ្ដើម​សរសេរ​នៅ​លើ​ផ្ទាំងចំណារ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​មើល​ម្ដងទៀត​នៅ មរមន 8:1–4 ដើម្បី​ឃើញ​ពី​អ្វី​ដែល​មរ៉ូណៃ​ប្ដេជ្ញា​ថា​នឹង​ធ្វើ ទោះបីជា​លោក​នៅតែ​ម្នាក់ឯង​ជា​យូរ​ក្ដី ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ ( ពួកគេ​គួរ​ឃើញ​ថា លោក​បាន​ប្ដេជ្ញា​ចិត្ត​គោរព​តាម​ឪពុក​របស់​លោក ហើយ​សរសេរ​នៅលើ​ផ្ទាំងចំណារ ) ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ការគោរព​តាម​របស់​មរ៉ូណៃ ថ្វីបើ​ស្ថានភាព​របស់​លោក​ពិបាក​ក្ដី ? ( នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូម​បញ្ជាក់​ពី​សេចក្ដីពិត​ខាងក្រោម ៖ ទោះបីជា​យើង​នៅ​តែម្នាក់​ឯង​ក្ដី ក៏​យើង​អាច​ជ្រើសរើស​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ដែរ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ មរមន 8:1–4 ) ។

សូម​បង្ហាញ​ថា មរ៉ូណៃ​បាន​មាន​បេសកកម្ម​ដ៏​ពិសេស​មួយ ។ លោក « [ បាន ] នៅតែ​ម្នាក់​ឯង​ដែល​សរសេរ​នូវ​រឿង​ដ៏​សោកសៅ​អំពី​ការបំផ្លិចបំផ្លាញ​ដល់​ប្រជាជន [ របស់​លោក ] » (  មរមន 8:3 ) ។ ទោះបីជា​សិស្ស​នឹង​មិន​ជួប​ស្ថានភាព​ដូចគ្នា​បេះបិទ​ក្ដី ក៏​ពួកគេ​អាច​ជួប​នឹង​ស្ថានភាព​ដែល​ពួកគេ​នៅតែ​ម្នាក់ឯង ហើយ​ត្រូវនៅ​បន្ដ​ស្មោះត្រង់​ដែរ ។ ពួកគេ​ក៏​អាច​ជួប​នឹង​ស្ថានភាព ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ឯកោ ទោះបីជា​នៅពេល​ពួកគេ​នៅ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​ក្ដី —ដូចជា​ពេល​ដែល​ពួកគេ​នៅជាមួយ​នឹង​មនុស្ស​ដែល​មិន​រស់នៅ​តាម​បទដ្ឋាន​ដែល​បាន​ស្ថាបនា​ដោយ​ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់ ។

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់ ដែល​នៅតែ​ស្មោះត្រង់ ទោះបីជា​នៅពេល​ពួកគេ​នៅតែ​ម្នាក់​ឯង​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​ពិបាក​ក្ដី ?

នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ សូម​សួរ​ពួកគេ​នូវ សំណួរ​តាមដាន ​ខ្លះៗ ឬ​ទាំងអស់ ៖

  • តើ​បុគ្គល​នេះ​ប្រព្រឹត្ត​ដូចម្ដេច​នៅក្នុង​ស្ថានភាព​ទាំងនោះ ?

  • តើ​មនុស្សម្នាក់​ត្រូវបាន​ប្រទានពរ​នៅ​ទីបំផុត ដោយសារ​ការធ្វើ​អ្វី​ដែល​ព្រះ​បាន​បញ្ជា​គេ​ឲ្យ​ធ្វើ​ដោយ​របៀបណា ?

  • តើ​គំរូ​ទាំងនេះ​ជួយ​អ្នក​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន មរមន 8:10–11 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​របៀប​មួយ​ដែល​ព្រះអម្ចាស់​បាន​គាំទ្រ​លោក​មរ៉ូណៃ និង​មរមន កាល​លោក​កំពុង​ជួបប្រទះ​នឹង​ស្ថានភាព​លំបាក ។ ( ព្រះអម្ចាស់​បាន​បញ្ជូន​សាសន៍​នីហ្វៃ​ទាំង​បី​នាក់​ទៅ​បម្រើ​មរមន និង​មរ៉ូណៃ សូម​មើល​ផងដែរ នីហ្វៃទី 3 28:25–26 ) ។ សូម​បញ្ជាក់​ថា ប្រសិនបើ​យើង​នៅ​ស្មោះត្រង់​ដល់​ព្រះ​នៅក្នុង​ស្ថានភាព​ឯកោ ឬ​ពិបាក នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​នៅ​បន្ដ​ស្មោះត្រង់ ។ សូម​ប្រើ​សំណួរ​ខាងក្រោម​ដើម្បី​ពិភាក្សា​ពី​សេចក្ដីពិត​នេះ ៖

  • តើ​អ្នក​ធ្លាប់​បាន​គោរព​តាម​ព្រះបញ្ញត្តិ​មួយ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង​ស្ថានភាព​ពិបាក​ជា​ពិសេស​ណាមួយ​នៅ​ពេល​ណា ? តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ទទួល​ពរជ័យ​ចំពោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​រៀបចំ​ខ្លួន​នា​ពេល​ឥឡូវ​នេះ ដើម្បី​នៅ​ស្មោះត្រង់​នៅក្នុង​ស្ថានភាព​លំបាក​នៅក្នុង​ពេល​អនាគត ?

ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​នៅ​ស្មោះត្រង់ ទោះបីជា​នៅក្នុង​ស្ថានភាព​ដែល​ពួកគេ​ត្រូវតែ​ឈរ​តែម្នាក់​ឯង​ក្ដី សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ ប្រធាន ថូម៉ាស អេស. ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

« នៅពេល​យើង​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​ស្ទើរតែ​មិន​អាច​ចៀសវាង​បាន​ថា សេចក្ដីជំនឿ​របស់​យើង​នឹង​អាច​ត្រូវ​សាកល្បង ។ ពេល​ខ្លះ យើង​អាច​ឃើញ​ថា​ខ្លួន​យើង​ព័ទ្ធ​ជុំវិញ​ដោយ​អ្នកដទៃ ហើយ​នៅតែ​ឈរ​នៅក្នុង​ភាគតិច ឬ​ឈរ​តែ​ម្នាក់ឯង​ចំពោះ​អ្វី​ដែលគួរ​ទទួល​យក​បាន និង​អ្វី​ដែល​មិនគួរ​ទទួល​យក​បាន ។ តើ​យើង​មានសេចក្តី​ក្លាហាន​ផ្នែក​សីលធម៌ ដើម្បី​ឈរ​ដោយ​រឹងមាំ​ចំពោះ​ជំនឿ​របស់​យើង ទោះជា​យើង​ធ្វើ​ដូច្នោះ ដោយ​ត្រូវតែ​ឈរ​ម្នាក់​ឯង​ក្ដី​ដែរ​ឬ​ទេ ? … សូម​ឲ្យ​យើង​មាន​ភាពក្លាហាន ហើយ​ត្រៀម​ខ្លួន​ដើម្បី​ឈរ​ឡើង​ចំពោះ​អ្វី​ដែល​យើង​ជឿ ហើយ​ប្រសិនបើ​យើង​ត្រូវតែ​ឈរ​ម្នាក់ឯង​នៅក្នុង​ដំណើរការ​នេះ​ក្ដី សូម​ឲ្យ​យើង​ធ្វើ​ដូច្នោះ​បាន​ដោយ​ភាពក្លាហាន ដែល​ត្រូវបាន​ពង្រឹង​ដោយ​ចំណេះដឹង​ថា ការពិត​យើង​មិន​ដែល​នៅ​ម្នាក់ឯង​ឡើយ នៅពេល​យើង​ឈរ​ជាមួយ​នឹង​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​នោះ » ( « Dare to Stand Alone,Ensign លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 60, 67 ) ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​បទពិសោធន៍​មួយ ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក​ដោយសារ​ការនៅ​ស្មោះត្រង់​របស់​អ្នក​នៅ​ក្នុង​ស្ថានភាព​ដ៏​ឯកោ ឬ​ពិបាក​មួយ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

សូម​សរសេរ​ពាក្យ ដាស់តឿន នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា​ពាក្យ ដាស់តឿន មានន័យ​ថា ខិត​ខំ​ជម្រុញ​ឲ្យ​អ្នកដទៃ​ធ្វើ​សកម្មភាព​តាម​របៀប​ណាមួយ ។ សូម​ពន្យល់​ថា ប្រសាសន៍​ចុងក្រោយ​របស់​មរមន​នៅក្នុង មរមន 7 គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ការដាស់តឿន ។ សូម​ចែក​ក្រដាស​ដល់​សិស្ស ហើយ​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​សរសេរ​នូវ​ការដាស់តឿន​មួយ​ដោយ​ផ្អែកលើ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត​នៅក្នុង​ព្រះគម្ពីរមរមន ។ នៅ​ក្បាល​លើ​នៃ​ក្រដាស សូម​ឲ្យ​សិស្ស​សរសេរ​ថា ៖ « ខ្ញុំ​នឹង​និយាយ​រឿងខ្លះ​ទៅ​កាន់​យុវវ័យ​នៅថ្ងៃ​ចុងក្រោយ » ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​គេ​ចូលចិត្ត ហើយ​បន្ទាប់មក​សរសេរ​ពាក្យដាស់តឿន​មួយ​ដល់​យុវវ័យ​នៅ​ថ្ងៃចុងក្រោយ​ ដោយ​ផ្អែកលើ​សារលិខិត​ដែល​ពួកគេ​បាន​ជ្រើសរើស ។ ការដាស់តឿន​របស់​គេ​អាច​រួមមាន ការសង្ខេប​នៃ​សេចក្ដីពិត​ដ៏​សំខាន់​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ ការពន្យល់​មួយ​ពី​មូលហេតុ​ដែល​សេចក្ដីពិត​ទាំងនេះ​សំខាន់​សម្រាប់​យុវវ័យ​សព្វ​ថ្ងៃ​នេះ និង​ការអញ្ជើញ​មួយ​ដើម្បី​ធ្វើ​សកម្មភាព​តាម​សេចក្ដីពិត​ទាំងនេះ ។ ការទូន្មាន​នេះ​អាច​បញ្ចប់​ដោយ​ការសន្យា​មួយ​ដូចជា​អ្វី​ដែល​មាន​នៅក្នុង មរមន 7:7មរមន 7:10 ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ការទូន្មាន​ដែល​គេ​សរសេរ​រួច​ហើយ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​ប្រមូល​ការទូន្មាន​ទាំងនេះ​ដើម្បី​ធ្វើ​ជា​តម្រុយ​សម្រាប់​ចំណេះចំណានខគម្ពីរ​នា​សកម្មភាព​ពេល​ក្រោយ ឬ​ដើម្បី​បង្ហាញ​ដល់​សិស្ស ។

កំណត់ចំណាំ ៖ អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅពេល​ណាក៏​បាន​អំឡុងពេល​បង្រៀន ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​វា​នៅ​ពេល​បញ្ចប់​មេរៀន​នេះ ឬ​អ្នក​អាច​ប្រើ​វា​ក្រោយពី​ការពិភាក្សា មរមន 7 ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរមន 7 ។ ការអង្វរ​ចុងក្រោយ​របស់​លោក​មរមន ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ការអង្វរ​ចុងក្រោយ​របស់​លោក​មរមន ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ជា​ការអង្វរ​មួយ​ដែល​លោក​បាន​សរសេរ​ដល់​ប្រជាជន​នៅក្នុង​ជំនាន់​របស់​យើង ក្រោយពី​បាន​ឃើញ​ពី​សេចក្តី​បំផ្លិចបំផ្លាញ​នៃ​ជាតិ​សាសន៍​របស់​លោក​ទាំងមូល ។

« នៅក្នុង​ការស្លាប់​តែឯង មរមន​បានឆ្លង​កាត់​ពេលវេលា និង​ទី​កន្លែង​ជា​ច្រើន ជាពិសេស​ដល់ ‹ សំណល់​នៃ​វង្ស​អ៊ីស្រាអែល › ដែល​នឹង​អាន​បញ្ជី​ដ៏​អស្ចារ្យ​របស់​លោក​នា​ថ្ងៃ​ណា​មួយ ។ អ្នក​ទាំងឡាយ​ណា​ដែល​នៅក្នុង​សម័យ និង​កន្លែង​ផ្សេង​ត្រូវតែ​រៀន​អ្វី​ដែល​មាន​ចំពោះ​មុខ​លោក​ត្រូវ​បាន​បំផ្លិច​ចោល —ថា​អ្នកទាំងអស់​ត្រូវ ‹ ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ › ថា​បន្ទាប់​ពី​គេឆ្កាង​ទ្រង់​នៅ​ទីក្រុង​យេរូសាឡិម ‹ ដោយ​ព្រះចេស្ដា​នៃ​ព្រះវរបិតា … បាន​រស់​ឡើង​វិញ​ជាថ្មី ដែល​ទ្រង់​បាន​ទទួល​បាន​ជ័យ​ជំនះ​លើ​ផ្នូរ ហើយ​នៅក្នុង​ទ្រង់​ផងដែរ​គឺជា​ខ្សែ​នៃ​សេចក្ដីស្លាប់​ដែល​លេច​ឡើង ។

« ‹ ហើយ​ទ្រង់​បាន​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់…[ និង ] សេចក្ដី​ប្រោស​លោះ​ដល់​ពិភពលោក › ។ បន្ទាប់មក អស់​អ្នកណា​ដែល​ត្រូវបាន​ប្រោសលោះ​អាច​នឹង​រីករាយ ‹ នៅក្នុង​ស្ថានភាព​មួយ​ដ៏​សប្បាយ​រីករាយ​ហើយ​គ្មាន​ទីបំផុត › ដោយសារ​តែ​ព្រះគ្រីស្ទ [មរមន 7:2, 5–7.] ។…

« ដើម្បី ‹ ជឿ​លើ​ព្រះគ្រីស្ទ › ជាពិសេស​នៅពេល​ប្រឆាំង​នឹង​លទ្ធផល​ដ៏​សោកនាដកម្ម ប៉ុន្ដែ​ដែល​អាច​ចៀសវាង​បាន​នេះ គឺជា​ការអង្វរ​ចុងក្រោយ​របស់​លោក​មរមន និង​ជា​សេចក្ដីសង្ឃឹម​តែមួយ​គត់​របស់​លោក ។ វា​គឺជា​គោលបំណង​ចុងក្រោយ​នៃ​គម្ពីរ​ទាំងមូល​ដែល​នឹង​ចេញមក​ដល់​ពិភពលោក​នា​ថ្ងៃ​ចុង​ក្រោយ ដោយ​មាន​ឈ្មោះ​របស់​លោក » (Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 321–22 ) ។