បណ្ណាល័យ
មេរៀនទី 79 ៖ អាលម៉ា 14


មេរៀនទី 79

អាលម៉ា 14

សេចក្តី​ផ្ដើម

ក្រោយពី​ឮ​អាលម៉ា និង​អាម៉ូលេក​បង្រៀនហើយ ប្រជាជន​អាំម៉ូណៃហា​ខ្លះ​បាន​ជឿ ហើយ​បាន​ប្រែចិត្ត ។ ប្រជាជន​ភាគច្រើន​បាន​ខឹង ហើយ​បាន​ព្យាយាម​សម្លាប់​អាលម៉ា អាម៉ូលេក និង​អ្នក​ដែល​ជឿ​លើ​ពាក្យ​សម្ដី​របស់​ពួកគេ ។ អាលម៉ា និង អាម៉ូលេក​ត្រូវបាន​ចាប់ខ្លួន សាកសួរ ហើយ​នៅ​ទីបញ្ចប់​ត្រូវបាន​គេ​ដាក់គុក ។ ប្រជាជន​ដ៏​ទុច្ចរិត​នៅក្នុង​ដែនដី​អាំម៉ូណៃហា​បាន​បណ្ដេញ​អ្នកដែល​បាន​ជឿ ហើយ​បាន​ដុត​ប្រពន្ធ កូនចៅ និង ព្រះគម្ពីរ​របស់​ពួកគេ ខណៈពេល​ដែល​អាលម៉ា និង អាម៉ូលេក​ត្រូវបាន​គេ​ចាប់បង្ខំ​ឲ្យ​មើល​នូវ​សា្ថនភាព​នោះ ។ ជាច្រើន​ថ្ងៃ​ក្រោយមក ព្រះអម្ចាស់​បាន​ដោះលែង​អាលម៉ា និង​អាម៉ូលេក​ពី​គុក ហើយ​បាន​បំផ្លាញ​អ្នកដឹកនាំ​ទុច្ចរិត​នៃ​ដែនដី​អាម៉ូណៃហា ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 14:1–13

អាលម៉ា និង​អាម៉ូលេក​ត្រូវបាន​គេ​ដាក់គុក ហើយ​ប្រជាជន​អាំម៉ូណៃហា​ដែល​បាន​ជឿ​ត្រូវបាន​បណ្ដេញ​ចេញ ឬ ដុត

សូមអញ្ជើញឲ្យសិស្ស​គិត​អំពី​ឧបសគ្គ​ដែល​ពួកគេ​បាន​ជួប ឬ កំពុង​ប្រឈម​មុខ​នាពេល​នេះ ។ បន្ទាប់មក សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ប្រយោគ​ខាងក្រោម​ឮៗ ។

“ ឧបសគ្គ​ចេញមក​ពី​ប្រភព​ខុសគ្នា ។ ពេល​ខ្លះ​អ្នក​អាច​ជួប​នឹង​ឧបសគ្គ​ដែល​ជា​លទ្ធផល​នៃ​អំនួត និង ការមិន​គោរព​ផ្ទាល់ខ្លួន​របស់​អ្នក ។ ឧបសគ្គ​ទាំងនេះ​អាច​ចៀសវាង​បាន​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ ឧបសគ្គ​ផ្សេង​ទៀត​ជា​ធម្មតា​គឺជា​ផ្នែក​នៃ​ជីវិត​ធម្មជាតិ ហើយ​ពេលខ្លះ​អាច​មក​នៅពេល​អ្នក​កំពុង​រស់នៅ​ដោយ​សុចរិត ។ ឧទាហរណ៍ អ្នក​អាច​ជួប​នឹង​ឧបសគ្គ​ពេល​ឈឺ ឬ ភាពមិន​ប្រាកដ ឬ ការស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់ ។ ពេលខ្លះ​ឧបសគ្គ​អាច​មក​ដោយសារ​តែ​ជម្រើស​ដ៏​ខ្សត់​របស់​អ្នកដទៃ និង សម្ដី​និង​សកម្មភាព​ដែល​ធ្វើ​ឲ្យ​រងទុក្ខ ។

“ ជោគជ័យ និង​សុភមង្គល​របស់​អ្នក ទាំង​ពេល​ឥឡូវ​នេះ និង​ពេល​ដ៏​អស់កល្ប​ជានិច្ច ពឹង​ជាខ្លាំង​ទៅលើ​ចម្លើយ​របស់​អ្នក​ចំពោះ​ការលំបាក​នៃ​ជីវិត​នោះ ” ( True to the Faith: A Gospel Reference [2004], 8–9 ) ។

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ថ្ងៃនេះ សិស្ស​នឹង​ពិភាក្សា​អំពី​ដំណើររឿង​នៃ​ប្រជាជន​ដែល​ជួប​នឹង​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ ។ ឧបសគ្គ​ទាំងនេះ​ភាគច្រើន​ត្រូវបាន​រងទុក្ខ​ដោយសារ​អ្នកដទៃ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​សេចក្ដីពិត ដែល​ពួកគេ​នឹង​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ទាក់ទង​ដល់​ពួកគេ មិន​ថា​ឧបសគ្គ​អ្វី​ដែល​ពួកគេ​អាច​នឹង​ជួប​នោះ​ទេ ។

សូម​សរសេរ​ពាក្យ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

អាលម៉ា និង អាម៉ូលេក

ស៊ីអែសរ៉ុម

បុរស​ដែល​ប្រែចិត្ត​ជឿ

ស្ដ្រី និង កូនក្មេង​ដែល​ប្រែចិត្ត​ជឿ

សូមអញ្ជើញឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 14:1–10 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​មើល​តាម ដោយ​រកមើល​ឧទាហរណ៍​ពី​ការរងទុក្ខ​ដែល​ប្រជាជន​បាន​ជួប​ដូច​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​ប្រជាជន​ទាំងនេះ​បាន​រងទុក្ខ​អ្វីខ្លះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។

សូម​បង្ហាញ​ថា នៅពេល​អាម៉ូលេក​បាន​ឃើញ​ស្ដ្រី និង​កូនក្មេង​រងទុក្ខ គាត់​បាន​ចង់​អនុវត្ត​អំណាច​នៃ​បព្វជិតភាព​ដើម្បី​ជួយ​ដល់​ពួកគេ ។ សូមអញ្ជើញឲ្យសិស្ស​ម្នាក់​អាន អាលម៉ា 14:11 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ចម្លើយ​របស់​អាលម៉ា​ទៅនឹង​ការស្នើសុំ​របស់​អាម៉ូលេក ។

  • ហេតុអ្វី​បានជា​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ស្ដ្រី និង​កូនក្មេង​ទាំងនេះ​ត្រូវបាន​គេ​ដុត ? ( អ្នក​អាច​ត្រូវ​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​នេះ​ឃ្លា “ ទ្រង់​ទ្រាំ ” មាន​ន័យ​ថា “ ទ្រង់​អនុញ្ញាតិឲ្យ ” ។ ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​រងទុក្ខ​ដើម្បី​ឲ្យ​ការស្លាប់​របស់​ពួកគេ​អាច​ឈរ​ជា​សាក្សី​ទាស់​នឹង​អ្នក​ដែល​បាន​សម្លាប់​ពួកគេ ។ សូម​មើល​ផងដែរ អាលម៉ា 60:13 ។

  • យោងតាម​អាលម៉ា តើ​ស្រ្ដី និង​កូនក្មេង​ទាំងឡាយ​អាច​ត្រូវបាន​ប្រទានពរ​ចំពោះ​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់​ដោយ​របៀបណា ?

អ្នក​អាច​ត្រូវ​បញ្ជាក់​ថា នៅក្នុង​គំរូ​ដ៏​ជាក់លាក់​នេះ វា​ជា​ឆន្ទៈ​របស់​ព្រះអម្ចាស់​ដើម្បី​ឲ្យ​ប្រជាជន​រងទុក្ខ ។ ទោះជាយ៉ាង​ណាក្ដី នេះ​មិន​មែន​ជា​ករណី​ទូទៅ​ជានិច្ច​នោះ​ទេ ។ សូម​បញ្ជាក់​ជាមួយ​សិស្ស​ថា ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ ហើយ​ចង់​ឲ្យ​ពួកគេ​រីករាយ ហើយ​មាន​សេចក្ដី​សុខសាន្ដ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ប្រសិន​បើ​ពួកគេ​ត្រូវ​ឈឺចាប់ ឬ គេ​ធ្វើ​តាម​របៀបណា ពួកគេ​គួរ​ស្វែងរក​ជំនួយ​ពី​ឪពុកម្ដាយ ឬ អ្នកដឹកនាំ​សាសនាចក្រ​ដើម្បី​ឲ្យ​ពួកគាត់​អាច​ជួយ​ដោះស្រាយ​បញ្ហា​នោះ ។

  • តើ​មូលហេតុ​ផ្សេង​ទៀត​ណាខ្លះ​ដែល​ព្រះអម្ចាស់​អាច​ឲ្យ​យើង​រងទុក្ខ ? ( ចម្លើយ​អាច​រួមមាន ទ្រង់​ចង់ឲ្យ​យើង​យល់​ពី​លទ្ធផល​នៃ​ការសម្រេចចិត្ត​ដ៏​មិន​ឆ្លាតវៃ ថា​ទ្រង់​ចង់​ឲ្យ​យើង​អភិវឌ្ឍ​ការអត់ធ្មត់ ថា​ទ្រង់​ចង់​ឲ្យ​យើង​បង្កើន​សេចក្ដី​មេត្តាករុណា​សម្រាប់​អ្នកដទៃ​ដែល​រងទុក្ខ ហើយ​ថា​ទ្រង់​ចង់​ឲ្យ​យើង​យល់​ថា យើង​ត្រូវ​ពឹងផ្អែក​លើ​ទ្រង់ ។

សូម​សរសេរ​សេចក្ដីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ទ្រង់​នឹង​ពង្រឹង​យើង​ពេល​យើង​មាន​ឧបសគ្គ ។បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 14:12–13 ឮៗ ។

  • តើ​ពាក្យសម្ដី​របស់​អាលម៉ា​បាន​បង្ហាញ​ពី​ការទុកចិត្ត​របស់​គាត់​ទៅលើ​ព្រះអម្ចាស់​ដោយ​របៀបណា ?

អ្នក​អាច​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

“ គំរូ​របស់​អាលម៉ា និង​អាម៉ូលេក​ជួយ​យ៉ាង​ច្រើន ។ ខណៈពេល​ខំតស៊ូ​ធ្វើ​ល្អ​ក្នុង​ចំណោម​ប្រជាជន​អាំម៉ូណៃហា ពួកគេ​ត្រូវបាន​គេ​ចាប់ ។ អាម៉ូលេក​បាន​ទុកចិត្ត​ដៃគូ​ដ៏​ពិសេស​របស់​គាត់​គឺ អាលម៉ា ដែល​បាន​ដឹកនាំ​គាត់​ឲ្យ​មាន​ទំនុកចិត្ត​លើ​ព្រះអម្ចាស់​ជាខ្លាំង ។ ដោយ​ត្រូវបាន​បង្ខំ​ឲ្យ​មើល​ស្ដ្រី និង​កូនក្មេង​ត្រូវ​ដុត​ដោយ​ភ្លើង អាម៉ូលេក​បាន​និយាយ​ថា ‹ ប្រហែលជា​គេ​នឹង​ដុត​យើង​ដែរ › ។ អាលម៉ា​បាន​ឆ្លើយថា ៖ ‹ ចូរ​ទុកឲ្យ​ការណ៍​នេះ​កើតឡើង​ស្របតាម​ព្រះហឬទ័យ​នៃ​ព្រះអម្ចាស់​ចុះ ›—គោលការណ៍​ដ៏​សំខាន់ ។ ‹ ប៉ុន្ដែ … កិច្ចការ​របស់​យើង​មិន​ទានចប់​នៅ​ឡើយ​ទេ ហេតុនេះ​ហើយ​គេ​ពុំ​ដុត​យើង​ទេ › [អាលម៉ា 14:12–13; សេចក្ដីបញ្ជាក់​បន្ថែម ] ” (“To Be Healed,” Ensign,ខែ ឧសភា ឆ្នាំ 1994, ទំព័រ 8 ) ។

“ ជីវិត​នេះ​គឺជា​បទពិសោធន៍​មួយ​នៅក្នុង​ការទុកចិត្ត​ដ៏​ខ្លាំង —ការទុកចិត្ត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ … ទុកចិត្ត​មាន​ន័យ​ថា គោរព​ដោយ​ឆន្ទៈ​ដោយមិន​ដឹង​ពី​ទីបញ្ចប់​នៃ​ការចាប់ផ្ដើម​នោះទេ ( សូមមើល វិវរណៈ 3:5–7 ) ។ ដើម្បី​ផលិត​ផលផ្លែ ការទុកចិត្ត​របស់​អ្នក​ទៅលើ​ព្រះអម្ចាស់​ត្រូវតែ​មាន​អំណាច​ជាង ហើយ​តស៊ូ​ជាង​ទំនុកចិត្ត​របស់​អ្នក​ទៅលើ​អារម្មណ៍ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក ” ( “ Trust in the Lord,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 17 ) ។

សូម​ពន្យល់​ថា​នៅក្នុង អាលម៉ា 14:14–29 សិស្ស​នឹង​មើលឃើញ​គំរូ​ជាច្រើន​របស់​អាលម៉ា និង អាម៉ូលេក​ក្នុង​ការទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ។ ពួកគេ​ក៏​នឹង​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ពង្រឹង​ដល់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

អាលម៉ា 14:14–29

ព្រះ​បាន​ដោះលែង​អាលម៉ា និង​អាម៉ូលេក​ពី​គុក ហើយ​បាន​បំផ្លាញ​អ្នកដឹកនាំ​ទុច្ចរិត​ជាច្រើន​នៃ​ដែនដី​អាំម៉ូណៃហា

សូម​បែងចែក​សិស្ស​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​សិក្សា អាលម៉ា 14:14–19 ខណៈពេល​ដែល​ក្រុម​ទីពីរ​សិក្សា អាលម៉ា 14:20–25 ។ សូម​ឲ្យ​ក្រុម​ទាំងពី​រកមើល​អ្វី​ដែល​អាលម៉ា និង អាម៉ូលេក​បាន​រងទុក្ខ​ពេល​នៅក្នុង​ដៃ​អ្នកដឹកនាំ​ទុច្ចរិត​នៃ​ដែនដី​អាំម៉ូណៃហា ។ នៅពេល​សិស្ស​បាន​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន​ក្រោម “ អាលម៉ា និង អាម៉ូលេក ” ។

  • តើ​ឧបសគ្គ​មួយ​ណាខ្លះ​ដែល​ពិបាក​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ប្រជាជន​រងទុក្ខ​នឹង​ឧបសគ្គ ទោះបីជា​ពួកគេ​តស៊ូ​ដើម្បី​ក្លាយជា​អ្នកសុចរិត​ក្ដី ?

សូមអញ្ជើញឲ្យសិស្ស​ប្ដូរ​វេន​អាន​ឮៗ​ពី អាលម៉ា 14:25–29 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើលល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ដោះលែង​អាលម៉ា និង អាម៉ូលេក​ពី​គុក ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ និង​យល់​ពី​គោលការណ៍​ទាំងឡាយ​នៅក្នុង​ខគម្ពីរ​នេះ សូម​សួរ​ពួកគេ​ខ្លះ ឬ ពួកគេ​ទាំងអស់​គ្នា​នូវ​សំណួរ​ដូចតទៅនេះ ៖

  • ហេតុអ្វី​បានជា​អាលម៉ា និង អាម៉ូលេក​អាច​ទទួល​បាន​អំណាច និង​កម្លាំង​ពី​ព្រះអម្ចាស់ ? ( សូមមើលអាលម៉ា 14:26, 28 ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​នៅក្នុង​គុក​របស់​អាលម៉ា និង អាម៉ូលេក ? ( ចម្លើយ​របស់​សិស្ស​អាច​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​ពី​សេចក្ដីពិត​ថា ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះអម្ចាស់​ដោយ​សេចក្ដីជំនឿ ទ្រង់​នឹង​ពង្រឹងយើង​នៅក្នុង​សេចក្ដីទុក្ខវេទនា​របស់​យើង ហើយ​ដោះលែង​យើង​តាម​របៀប​របស់​ទ្រង់ និង តាម​ពេលវេលា​ផ្ទាល់​របស​ទ្រង់ ។អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ឃ្លា​នៅក្នុង អាលម៉ា 14:26, 28 ដែល​បញ្ជាក់​ពី​គោលការណ៍​នេះ ។

  • តើ​របៀប​ណាខ្លះ​ដែល​ប្រជាជន​អាច​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​អំឡុងពេល​ពិបាក​នោះ ?

សូមអញ្ជើញឲ្យសិស្ស​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន នៅពេល​ពួកគេ​បាន​ធ្វើ​ជាសាក្សី​នូវ​កម្លាំង​ដែល​អាច​កើតមានក្នុង​ជីវិត​របស់​យើង នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រង់ចាំ​ដល់​ទ្រង់​ដោយ​បន្ទាបខ្លួន ។ ពួកគេ​អាច​ចែកចាយ បទពិសោធន៍ ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ បទពិសោធន៍​ពី​ជីវិត​មនុស្ស​ដែល​ពួកគេ​ស្គាល់ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ពី​ជីវិត​របស់​អ្នក ឬ ជីវិត​របស់​នរណាម្នាក់​ដេលល​អ្នក​ស្គាល់ ។

សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​ពី​អំណាច​របស់​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​កម្លាំង​ដល់​យើង ហើយ​ដោះលែង​យើង​ពី​ឧបសគ្គ​ទាំងឡាយ​នៅក្នុង​របៀប និង ពេលវេលា​ផ្ទាល់​របស់​ទ្រង់ ។ សូម​ធានា​សិស្ស​ថា នៅពេល​យើង​ទុកចិត្ត​ទៅលើ​ឆន្ទៈ​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​បង្កើន​កម្លាំង និង​អំណាច​របស់​យើង​ឲ្យ​តស៊ូ​នឹង​ការលំបាក​ទាំងឡាយ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 14:7–11 ។ « ព្រះអម្ចាស់​ទ្រង់​ទទួល​យក​ពួកគេ​ឡើង​ទៅ​ឯទ្រង់ »

ទោះបីជា​យើង​សោកស្ដាយ​នឹង​ការស្លាប់​នៃ​ពួកសុចរិត ក៏​យើង​រីករាយ​នឹង​ការដឹង​ពី​រង្វាន់​របស់​ពួកគេ​នៅលើ​ពិភព​វិញ្ញាណ​ដែរ ( សូមមើល អាលម៉ា 40:12) និង​ស្ថានភាព​ចុងបំផុត​របស់​ពួកគេ​នៅក្នុង​នគរ​សេឡេស្ទាល ( សូមមើល គ. និង ស. 76:50–70) ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ដ្បិត​សេចក្ដី​ស្លាប់​នឹង​បាន​ទៅ​ជា​សេចក្ដី​ផ្អែមល្ហែម​ដល់​ពួកគេ​វិញ » (គ. និង ស. 42:46) ។ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានពន្យល់​ថា ៖

« វាពិត​ថា ខ្ញុំ​ខ្សោយ​ដែល​នឹង​ត្រូវ​យំ​នៅពេល​មិត្ត និង សាច់ញាតិរបស់ខ្ញុំ​ស្លាប់ ។ ខ្ញុំ​អាច​យំ នៅពេល​ខ្ញុំ​ឃើញ​អ្នកដទៃ​រងទុក្ខ ។ ខ្ញុំ​មាន​សេចក្ដីមេត្តា​នៅក្នុង​ព្រលឹង​ខ្ញុំ​សម្រាប់​កូនចៅ​មនុស្ស ។ ខ្ញុំ​អាច​យំ​ជាមួយ​នឹង​ពួកគេ​នៅពេល​ពួកគេ​យំ ខ្ញុំ​អាច​រីករាយ​នឹង​ពួកគេ​នៅពេល​ពួកគេ​រីករាយ ប៉ុន្ដែ​ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ទួញយំ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​ក្រៀមក្រំ​ដោយសារ​ការស្លាប់​មកក្នុង​ពិភពលោក​នេះ​ឡើយ ។… សេចក្ដីភ័យ​ខ្លាច​ទាំងអស់​នៃ​ការស្លាប់​នេះត្រូវបាន​លុប​ចេញពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ពួកគេ​គ្មាន​ការភ័យខ្លាច​នឹង​ការស្លាប់​ខាង​សាច់ឈាម​ឡើយ ដោយសារ​ពួកគេ​ដឹង​ថា នៅពេល​សេចក្ដីស្លាប់​មក​ដល់​ពួកគេ​ដោយ​ការរំលង​របស់​អ័ដាម ដូច្នេះ​ដោយ​សេចក្ដីសុចរិត​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​ជីវិត​នឹង​មក​កាន់​ពួកគេ​វិញ ហើយ​ទោះបីជា​ពួកគេ​ស្លាប់ ក៏​ពួកគេ​នឹង​រស់ឡើងវិញ​ម្ដងទៀត​ដែរ ។ ដោយ​ទទួល​បាន​ចំណេះដឹង​នេះ ពួកគេ​មាន​សេចក្ដីអំណរ​ទោះបី​ជា​ក្នុង​សេចក្ដីស្លាប់​ក្ដី ដោយសារ​ពួកគេ​ដឹង​ថា ពួកគេ​នឹង​រស់ឡើងវិញ​ម្ដងទៀត ហើយ​នឹង​ជួប​គ្នា​ទៀត​បន្ទាប់ពី​ផ្នូរ​នេះ » ( នៅក្នុង​របាយការន៍​សន្និសីទ ខែ តុលា ឆ្នាំ 1899, ទំព័រ 70 ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ពេលខ្លះ​ប្រជាជន​របស់​ព្រះអម្ចាស់​ត្រូវបាន​គេ​តាម​ចាប់ និង តាម​សម្លាប់ ។ ពេលខ្លះ​ទ្រង់​ឲ្យ​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​នៅទ្រាំ និង រងទុក្ខ​ដោយ​ចេតនា ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ដើម្បី​បញ្ជាក់​ពួកគេ​គ្រប់​ការណ៍​ទាំងអស់ ហើយ​ដើម្បី​ឃើញ​ថា​ពួកគេ​នឹង​គោរព​តាម​សេចក្ដីសញ្ញា​របស់​ទ្រង់ ទោះបីជា​ដល់​ស្លាប់​ក្ដី ថា​ពួកគេ​អាច​ត្រូវបាន​ឃើញ​ថា​សក្តិសម​នឹង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ប្រសិនបើ​ការណ៍​នោះ​កើត​ដល់​ពួកយើង​ច្រើន សូម​ឲ្យ​ការណ៍​នោះ​កើតឡើង​ចុះ » ( “The Dead Who Die in the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ 1976 ទំព័រ 108 ) ។