បណ្ណាល័យ
មេរៀនទី 133 ៖ នីហ្វៃទី 3 27


មេរៀនទី 133

នីហ្វៃ ទី 3 27

សេចក្តីផ្ដើម

​ក្រោយពី​កិច្ចការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃមិន​យូរ​ប៉ុន្មាន ពួកដប់ពីរ​ដែល​ត្រូវបាន​ហៅ​ថ្មី​ថា​ជា​ពួកសាវក​សាសន៍​នីហ្វៃ​បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​ការអធិស្ឋាន និង​ការតមអាហារ​ដ៏​ខ្លាំងក្លា​មួយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​លេចឡើង​ចំពោះ​ពួកគេ ហើយ​បាន​ឆ្លើយតប​នឹង​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ដែល​ពួកគេ​ដាក់​សម្រាប់​សាសនាចក្រ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​ដំណឹងល្អ​របស់​ទ្រង់ និង​បាន​បញ្ជា​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី 3 27:1–12

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ដល់​ពួកសាវក​ដប់ពីរនាក់​ថា សាសនាចក្រ​របស់​ទ្រង់​គួរ​ដាក់តាម​ព្រះនាម​របស់​ទ្រង់

សូម​បំបែក​សិស្ស​ទៅជា​បី ឬ​បួនក្រុម ។ ប្រសិនបើ​អ្នកមាន​សិស្ស​តិច សូម​ឲ្យ​សិស្ស​ធ្វើការ​រៀងៗខ្លួន ។ សូម​ឲ្យ​ក្រុមនីមួយៗ ( ឬ បុគ្គល​ម្នាក់ៗ ) ស្រមៃ​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ក្លិប ឬ​ក្រុម​កីឡា​ថ្មី​មួយ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​សម្រេចចិត្ត​នូវ​ប្រភេទ​នៃ​ក្លិប ឬ​ក្រុម​កីឡា​ដែល​ពួកគេ​នឹង​បង្កើត ដូចជា​ក្លិប​វិទ្យាសាស្ដ្រ ឬ​ក្រុម​បាល់ទាត់ ហើយ​បន្ទាប់មក សូម​ឲ្យ​ពួកគេ​ជ្រើសរើស​ឈ្មោះ​មួយ​សម្រាប់​ក្លិប​របស់​គេ ។ សូម​ឲ្យ​ក្រុមនីមួយៗ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅលើ​ក្រដាស​មួយ ។ បន្ទាប់មក សូម​ប្រមូល​ក្រដាស​ពី​ក្រុម​ទាំងឡាយ ។ ( សកម្មភាព​នេះ​គួរ​តែ​ខ្លី ។ វា​មិន​គួរ​ស៊ី​ពេល ឬ​ការយកចិត្ត​ទុកដាក់​ខ្លាំងជាង​លើ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៅក្នុង នីហ្វៃទី 3 27 ឡើយ ) ។

សូម​អាន​ឮៗ​នូវ​ឈ្មោះ​លើ​ក្រដាស​នីមួយៗ ។ ក្រោយពី​អ្នក​អាន​ឈ្មោះ​រួចហើយ សូម​ឲ្យ​សិស្ស​ទាយ ដោយ​ផ្អែក​លើ​ឈ្មោះ ប្រភេទ​នៃ​ក្លិប ឬ​ក្រុម​នោះ ។

  • តើ​ឈ្មោះ​មួយ​អាច​ទាក់ទង​ទៅនឹង​ក្លិប និង​សមាជិក​របស់​ក្លិប​នោះ​យ៉ាង​ណា ?

សូម​ពន្យល់​ថា ភ្លាមៗ​ក្រោយពី​ការយាងមក​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅជួប​នឹង​សាសន៍​នីហ្វៃ ពួកសាវក​សាសន៍​នីហ្វៃ​ទាំងដប់ពីរ​រូប​របស់​ទ្រង់​បាន​រួមគ្នា​តមអាហារ និង​អធិស្ឋាន ( សូមមើល នីហ្វៃទី 327:1 ) ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 27:2–7 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់មើល​តាម ដោយ​រកមើល​សំណួរ​របស់​សាវក និង​ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​យ៉ាងណា​អំពី​របៀប​ដែល​ត្រូវហៅ​សាសនាចក្រ​របស់​ទ្រង់ ?

  • តើ​ហេតុ​អ្វីបាន​ជា​​ទ្រង់ដាក់​ឈ្មោះ​សាសនាចក្រ​តាមព្រះនាម​របស់​ទ្រង់ ?

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ នីហ្វៃទី 3 27:8–12 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ការរៀបរាប់​របស់​ព្រះអង្គសង្គ្រោះ​អំពី​សាសនាចក្រ​ដ៏​ពិត​របស់​ទ្រង់ ។ ខណៈពេល​ដែល​ពួកគេ​សិក្សា សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖

សាសនាចក្រ​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវតែ …

ក្រោយពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​សិក្សា​ខគម្ពីរ​ទាំងនេះ​ហើយ សូម​សួរ​ពួកគេ​ពី​របៀបដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​បាន​អាន ។ ( សិស្ស​នឹង​អាច​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ សាសនាចក្រ​ដ៏ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវតែ​បាន​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ ហើយ​ត្រូវបាន​កសាង​ឡើង​លើ​ដំណឹងល្អ​របស់​ទ្រង់ )។

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដែល​សាសនាក្រ​របស់​ព្រះអង្គសង្គ្រោះ​មាន​ព្រះនាម​របស់​ទ្រង់ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាងណា​ដែល​សាសនាចក្រ​ត្រូវបាន « កសាងឡើង​នៅលើ​ដំណឹងល្អ [ របស់​ទ្រង់ ] » ? ( នីហ្វៃ ទី 3 27:10 ) ។ ​អ្នកគិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដែល​សាសនាក្រ​ត្រូវបាន​កសាងឡើង​នៅលើ​ដំណឹងល្អ​របស់​ទ្រង់​ជាជាង​លើ​កិច្ចការ​របស់​មនុស្ស ?

សូម​ឲ្យ​សិស្ស​បំពេញ​ប្រយោគ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ ៖ « ការក្លាយជា​សមាជិកសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សំខាន់​សម្រាប់​ខ្ញុំ​ដោយសារ …»

នីហ្វៃទី 3 27:13–22

ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​និយមន័យ​ដំណឹងល្អ​របស់​ទ្រង់ និង​បង្រៀន​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ឈរ​ដោយ​ឥតកំហុស នៅចំពោះព្រះភក្ត្រ​​ទ្រង់ និង​ព្រះបិតា​របស់​ទ្រង់

សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​បាន​មាន​អារម្មណ៍ នៅពេល​ពួកគេ​ត្រូវបាន​គេ​ចាប់​ថា​ពួកគេ​បាន​ធ្វើ​អ្វីមួយ​ខុស ។ ( សូម​កុំ​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​ទាំងនេះ ) ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្រមៃថាតើ​ការ​ឈរ​នៅចំពោះ​ព្រះភក្ត្រ​​ព្រះអម្ចាស់​ដើម្បី​កាត់សេចក្ដីមាន​ទិដ្ឋភាពបែបណា ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​នៅចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ប្រសិនបើ​អ្នក​មាន​ទោស​នោះ ?

សូម​ពន្យល់​ថា​ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « ព័ត៌មាន​ល្អ » ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗក្នុង នីហ្វៃទី 3 27:13–16 ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ដំណឹងល្អ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ឲ្យ​ពួកគេ​គិត​ផងដែរ​អំពី​របៀប​ដែល​ដំណឹងល្អ​នេះ​ទាក់ទងនឹង​ថ្ងៃ​ដែល​ពួកគេ​នឹង​ឈរ​នៅមុខ​ព្រះ​ដើម្បី​កាត់សេចក្ដី ។

  • ព្រះអង្គសង្គ្រោះ​បាន​ថ្លែងទីបន្ទាល់ថា ទ្រង់​បាន​មក​កាន់​ពិភពលោក​ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​របស់​ទ្រង់ ។ យោងតាម នីហ្វៃទី 3 27:14 តើ​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​មក​កាន់​ពិភពលោក​ដើម្បី​​ធ្វើ​អ្វី ?

  • ដោយ​ផ្អែកលើ នីហ្វៃទី 3 27:13–14 តើ​អ្វី​គឺជា​គ្រឹះ​នៃ​ដំណឹងល្អ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ គ្រឹះ​នៃ​ដំណឹងល្អ​គឺថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះបិតា​ទ្រង់​ដើម្បី​សម្រេច​បាន​ដង្វាយធួន ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ នីហ្វៃទី 3 27:13–14 ) ។

  • ដោយសារ​ព្រះអង្គសង្គ្រោះ​បាន​បំពេញ​តាម​ព្រះឆន្ទៈ​របស់​ព្រះបិតា​ទ្រង់ តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​មនុស្ស​លោក? ( យើង​នឹង​ត្រូវបាន​លើកឡើង​នៅចំពោះ​​ទ្រង់​ដើម្បី​កាត់សេចក្ដី​តាមកិច្ចការ​របស់​យើង ។ )

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ នីហ្វៃទី 327:16 ដោយស្ងៀម​សា្ងត់ ដោយ​រកមើល​កិច្ចការ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន និង​រៀបចំ​សម្រាប់​ការកាត់សេចក្ដី ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សុំឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។

  • យោងតាម​ខគម្ពីរ​នេះ តើ​ពរជ័យ​អ្វី​ដែល​នឹង​កើត​មាន​ ​ដល់​អ្នកដែល​ប្រែចិត្ត ជ្រមុជទឹក និងកាន់ខ្ជាប់ដរាបដល់​ចុង​បំផុត ? ( ចម្លើយ​របស់​សិស្ស​អាច​ឆ្លុះបញ្ចាំង​អំពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ប្រែចិត្ត ជ្រមុជទឹក និងកាន់ខ្ជាប់ដរាបដល់​ចុងបំផុត យើងនឹង​គ្មាន​​ទោស​ឡើយ នៅពេល​យើង​ឈរ​នៅចំពោះ​​ព្រះ​ដើម្បី​កាត់សេចក្ដី​នោះ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 27:17–19 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រក​មើល​អ្វី​ដែល​នឹង​កើតឡើង​ដល់​អ្នក​ណា​ដែល​មិន​ប្រែ​ចិត្ត ឬ​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ ។

  • ចេញពី​អ្វី​ដែល​អ្នក​បាន​អាន ហេតុអ្វី​បានជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​ត្រូវ ការដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​មាន​ដំណឹងល្អ​អ្វី​សម្រាប់​យើង នៅពេល​យើង​គិត​អំពី​ការឈរ​នៅចំពោះព្រះភក្ត្រ​ព្រះអម្ចាស់​ដើម្បី​កាត់សេចក្ដី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ‹ ដំណឹងល្អ › [ គឺ ]​ថា សេចក្ដីស្លាប់ និង​នរក [ អាច ]​ត្រូវបាន​រួចផុត ថា​កំហុស និង​អំពើបាប​[ អាច ]​ត្រូវ​បាន​យកឈ្នះ ថា​មាន​សេចក្ដីសង្ឃឹម ថា​មាន​ជំនួយ ថា​ការណ៍​កំបាំង​នឹង​ត្រូវដោះស្រាយ ថា​សត្រូវ​ត្រូវបាន​បង្រ្កាប ។ ដំណឹងល្អ​គឺ​ថា​ផ្នូរ​របស់ មនុស្ស​គ្រប់គ្នា [ នឹង ]​ត្រូវ​ទទេ​នៅថ្ងៃ​មួយ ថា​ព្រលឹង​របស់​មនុស្ស​គ្រប់គ្នា​[ អាច ]​បរិសុទ្ធ​ម្ដងទៀត ថា​កូន​របស់​ព្រះ គ្រប់​រូប​[ អាច ]​ត្រឡប់​មក​កាន់​ព្រះបិតា ដែល​បាន​ប្រទាន​ជីវិត​ដល់​ពួកគេ​ម្ដងទៀត » ( « Missionary Work and the Atonement » Ensign ខែ មីនា ឆ្នាំ 2001 ទំព័រ 8, 10 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 27:20–21 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង ។

  • តើ​អ្វី​ទៅជា​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​ការខិតខំ​របស់​គេ​ក្នុង​ការទទួល​ការអញ្ជើញ​នេះ សូ​មឲ្យ​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ឬ​អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់​វា​បាន )។

  • ហេតុអ្វីបានជា​ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​អ្នក​ប្រែចិត្ត ហើយ​មក​រក​ទ្រង់ ?

  • តើ​អ្នក​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 27:20–21 ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​នាថ្ងៃនេះ​ដើម្បី​រៀបចំ​ឈរ​ដោយ​ឥតមាន​កំហុស​នៅចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្តីសញ្ញា 76:40–42 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ការយល់​ដឹងបន្ថែម​ទៀតអំពី​មូលហេតុ​ដែល​ដំណឹងល្អ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ ។ ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ គ. និង ស. 76:40–42 នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ នីហ្វៃទី 3 27:13 )។

​នៅដើម​មេរៀន​នេះ អ្នក​បានសុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​អារម្មណ៍​ដែល​ពួកគេ​អាច​មាន​នៅចំពោះព្រះភក្ដ្រ​ព្រះអម្ចាស់ ប្រសិនបើ​ពួកគេ​មាន​កំហុស ។ នៅចំណុច​នេះ​នៃ​មេរៀន សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​អារម្មណ៍​ដែល​ពួកគេ​អាច​មាន​ចំពោះព្រះភក្ត្រ​ព្រះអង្គសង្គ្រោះ ប្រសិនបើ​ពួកគេ​បាន​ស្អាតបាត​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ និង​ដោយ​ការគោរព​តាម​គោលការណ៍ ព្រះបញ្ញត្តិ​ទាំងឡាយ និង​ពិធីបរិសុទ្ធនៃដំណឹងល្អ ។

  • ប្រសិនបើ​អ្នក​អាច​និយាយ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ​នៅពេល​នោះ តើ​អ្នក​នឹង​និយាយ​អ្វី ?

  • ដោយ​ផ្អែកលើ​អ្វី​ដែល​បាន​សិក្សា​ថ្ងៃនេះ តើ​អ្នក​នឹង​ពន្យល់​ពី​ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​ដល់​មិត្ត​ដោយ​របៀបណា ?

នីហ្វៃទី 3 27:23–33

ព្រះយេស៊ូវគ្រីស្ទ​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ក្លាយដូចជា​ទ្រង់

សូម​សង្ខេប នីហ្វៃទី 327:23–26 ដោយ​ការពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ការណែនាំ​ដល់​ពួកសាវក​សាសន៍​នីហ្វៃ​ទាំងដប់ពីរ​របស់​ទ្រង់ និង​បាន​បង្រៀន​ពួកលោក​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកលោក ។ សូម​ឲ្យសិស្ស​អាន នីហ្វៃទី 327:27 ដោយ​ស្ងៀមស្ងាត់​ដោយ​រកមើល​ព្រះបញ្ញត្តិ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកសាវក​ដើម្បី​ជួយពួកគេ​ឲ្យ​បំពេញ​តួនាទី​ជា​ចៅក្រមរបស់​ប្រជាជន ។

  • ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​ចៅក្រម​របស់​ប្រជាជន​ដើម្បី​ក្លាយដូចជា​ព្រះអង្គសង្គ្រោះ ?

សូម​ឲ្យ​សិស្ស​រំឭក នីហ្វៃទី 327:21 ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​ពួកសិស្ស​ឲ្យ​ធ្វើ​អ្វី ?

  • តើ​អ្វីទៅ​ជា​ទំនាក់ទំនង​រវាង​ការធ្វើកិច្ចការ​របស់​ព្រះអង្គសង្គ្រោះ និង​ការក្លាយដូចជា​ទ្រង់ ?

នៅពេល​សិស្ស​ពិភាក្សា​ពីសំណួរ​នេះ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​រំពឹង​ថា​ពួកសិស្ស​របស់​ទ្រង់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ក្លាយដូចជា​ទ្រង់ ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​យើង​អាច​ក្លាយដូចជា​ព្រះអង្គសង្គ្រោះ ? តើ​មាន​កិច្ចការ​ណាខ្លះ​ដែល​យើង​អាច​ធ្វើ នៅពេល​យើង​ធ្វើតាម​គំរូ​របស់​ទ្រង់ ?

  • តើ​អ្នក​ធ្លាប់​ត្រូវបាន​ប្រទានពរ នៅពេល​អ្នក​បាន​ព្យាយាម​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​តាម​វិធី​ណាខ្លះ ?

សូម​បញ្ចប់​មេរៀន​ដោយ​ធ្វើទីបន្ទាល់​អំពី​ពរជ័យ​ដែលកើតមាន នៅពេល​យើង​ខិតខំ​ដើម្បី​ក្លាយដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី 3 27:8 ។ ឈ្មោះ​របស់​សាសនាចក្រ

គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​ថា ៖

« ការប្រើ​ឈ្មោះ​ដែល​បាន​បង្ហាញ​នេះ សាសនា​ចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ (គ. និង ស. 115:4) គឺ​ជា​ការណ៍​ដ៏​សំខាន់​ចំពោះ​ការទទួល​ខុស​ត្រូវរបស់​យើង​ដើម្បី​ប្រកាស​ពី​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​ទៅកាន់​ពិភពលោក​ទាំងមូល ។ ដោយ​អនុលោម​តាម​នេះ យើង​សុំ​ស្នើ​ថា នៅពេល​យើង​សំដៅ​ទៅ​សាសនាចក្រ នោះ​យើង​ប្រើ​ឈ្មោះ​ពេញ​របស់​សាសនាចក្រពេលណា​អាច​ធ្វើ​បាន » ( First Presidency letter ថ្ងៃ​ទី 23 ខែ កុម្ភៈ ឆ្នាំ 2001 ) ។

ប្រធាន ហារ៉ូល ប៊ី លី បាន បង្រៀន ថា ៖

« នៅពេល​ទ្រង់ [ ព្រះអម្ចាស់ ] បាន​បើកសម្ដែង​ឈ្មោះ​ដែល​សាសនាចក្រ​ត្រូវបាន​ហៅ​នេះ ទ្រង់​បាន​ប្រើ​ការបង្ហាញ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍មួយ​ចំនួន ។ ទ្រង់​បាន​មាន​បន្ទូល​ថា ‹ ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវបាន​ហៅ​ថា​ដូច្នោះ ហើយ​នៅ​គ្រាចុងក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ › (គ. និង ស. 115:4 ) ។

« ពាក្យ the ( ជា​ភាសា​អង់គ្លេស ) សំខាន់ ៖ មិន​មែន​គ្រាន់តែ​ពាក្យ Church of Jesus Christ of Latter-day Saints​សំខាន់​នោះ​ទេ ការ​និយាយ​ថា ‹ The Church › គឺ​ញែក​ន័យ​នៃ​ពាក្យ​នេះ​ថា​ជា​សាសនាចក្រ​ដ៏​ពិត​តែមួយ​គត់​នៅលើ​ផែនដី​នេះ ។ ទ្រង់​មិន​បាន​មានបន្ទូល​ថា​សាសនាចក្រ​មរមន​ឡើយ ទ្រង់​ក៏​មិន​បាន​មាន​បន្ទូល​ថា​ព្រះវិហារ LDS ដែរ ប៉ុន្ដែ​ប្រយោគ​ដ៏​ច្បាស់ រឹងមាំ ប្រាកដ​គឺ​ថា ‹ សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធថ្ងៃចុងក្រោយ › » ( « The Way to Eternal Life » Ensign ខែ វិច្ឆិកា ឆ្នាំ 1971 ទំព័រ 13 ) ។

នីហ្វៃ​ទី 3 27:13–21 ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​ពី​សារលិខិត​ដ៏​សំខាន់​នៃ​ដំណឹងល្អ​នៃព្រះយេស៊ូវគ្រីស្ទ ។

« គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺ​ទីបន្ទាល់​អំពី​ពួកសាវក និង​ពួក​ព្យាការី អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ទ្រង់​បានសុគត បាន​បញ្ចុះ ហើយ​បាន​រស់​ឡើង​វិញ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​អ្វីៗ​ផ្សេង​ទៀត​ទាំង​អស់ ដែល​ទាក់​ទង​នឹង​សាសនា​របស់​យើង គឺ​ជា​សេចក្ដី​បន្ថែម​ទៅ​លើ​វា​ប៉ុណ្ណោះ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007 ] ទំព័រ 49) ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

« ពាក្យ ដំណឹងល្អ មាន​ន័យ​ថា ‹ ព័ត៌មាន​ល្អ › ។ ព័ត៌មានល្អ​គឺជា​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​សារ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ។ [ សូមមើល Bible Dictionary «Gospels» ទំព័រ 682–683 ]។ ព្រះយេស៊ូវ​បាន​ប្រៀបធៀប​ដំណឹងល្អ​ទៅនឹង​បេសកកម្ម​របស់​ទ្រង់ និង​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែងស្លាប់ ។ នៅក្នុងកថា​ថ្លែង​ពី គោល​បំណង របស់​ទ្រង់ ព្រះយេស៊ូវ​បាន​មាន​បន្ទូល ៖

« នេះ​គឺ​ជា​ដំណឹង​ល្អដែល​យើង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​—​គឺ​យើង​បាន​មក​ឯ​លោកិយ​នេះ​ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​យើ ពីព្រោះ​ព្រះវរបិតា​របស់យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ។

« ‹ ហើយ​ព្រះវរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លើកឡើង​លើ​ឈើឆ្កាង › [នីហ្វៃទី 3 27:13–14] ។

« បេសកកម្ម​ខាង​សាច់ឈាម​របស់​ព្រះអង្គសង្គ្រោះ​ដែល​យើង​ដឹង​នោះ​គឺ ដង្វាយធួន ។

« ការបម្រើ ខាង​សាច់ឈាម​របស់​ព្រះអង្គសង្គ្រោះ រួមមាន​អ្វីៗ​ផ្សេងទៀត​ដែល​ទ្រង់​បាន​ធ្វើ— ការបង្រៀន​របស់​ទ្រង់ ការបង្ហាញ​សេចក្ដីស្រឡាញ់ ការយកចិត្ត​ទុកដាក់​ដល់​ពិធីបរិសុទ្ធ គំរូ​នៃ​ការអធិស្ឋាន ការខ្ជាប់ខ្ជួន និង​ការណ៍​ផ្សេង​ទៀត ។ ទ្រង់​បាន​រស់នៅ​ជា​គំរូ​របស់​យើង ដែល​ទ្រង់​ក៏​បាន​ប្រៀបធៀប​ទៅនឹង​ដំណឹងល្អ​នៅក្នុង​ប្រយោគ​នៃ​ការបង្រៀន​របស់​ទ្រង់ដែរ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ‹ នេះ​គឺជា​ដំណឹងល្អ​របស់​យើង › … ដ្បិត​អ្វីៗ​ដែល​អ្នករាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាងណា នោះ​អ្នកត្រូវ​ធ្វើ​តាម​យ៉ាងនោះ​ដែរ › [នីហ្វៃទី 3 27:21] ។ ហេតុដូច្នេះហើយ សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក​ដោយ​ទឹក ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ការប្រមូល​ផ្ដុំ​នៃ​អ្នករើសតាំង និង​ការតស៊ូ​ដល់​ទីបញ្ចប់​គឺជា​ផ្នែក​នៃ​ដំណឹងល្អ​ទាំងឡាយ » ( « Senior Missionaries and the Gospel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 81 ) ។

នីហ្វៃទី 3 27:27 ការក្លាយដូចជា​ព្រះយេស៊ូវគ្រីស្ទ

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖

« បុគ្គល​នោះ​គឺ​ជា​បុគ្គល​ឆ្នើម​ជាង​គេ ហើយ​មាន​ពរ និង​អំណរ​បំផុត ពេល​ជីវិត​រស់នៅ​ស្ទើរតែ​ជិត​ដូច​នឹង​គំរូ​របស់​ព្រះគ្រីស្ទ ។ នេះ​គ្មាន​អ្វី​ទាក់ទង​ទៅនឹង​ទ្រព្យសម្បត្តិ អំណាច ឬ​កិតិ្តនាម​នៃ​ពិភពលោក​នោះទេ ។ ការសាកល្បង​ដ៏​ពិត​តែមួយ​គត់​នៃ​ភាពអស្ចារ្យ ការប្រទានពរខ្លាំង ភាពរីករាយ​គឺជា​របៀប​មួយ​ដែល​ជីវិត​មួយ​អាចក្លាយទៅ​កាន់តែ​ដូចជា​លោក​ចៅហ្វាយ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​គឺជា​ផ្លូវ​ដ៏​ពិត សេចក្ដីពិត​ដ៏​ពេញលេញ និង​ជីវិត​ដ៏​បរិបូរណ៍ » ( « Jesus Christ—Gifts and Expectations » [ BYU devotional address ថ្ងៃ​ទី 10 ខែ ធ្នូ ឆ្នាំ 1974 ] 1 speeches.byu.edu ) ។