បណ្ណាល័យ
មេរៀន​ទី 49 ៖ អេណុស


មេរៀន​ទី 49

អេណុស

សេចក្តីផ្ដើម

ក្រោយពី​បាន​ឆ្លុះបញ្ចាំង​ពី​ពាក្យ​សម្ដី​របស់​ឪពុក​គាត់ អេណុស​បាន​អធិស្ឋាន និង បាន​ទទួល​បាន​ការផ្ដាច់បាន​របស់​គាត់ ។ បន្ទាប់​មក គាត់​បាន​អធិស្ឋាន​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​នៃ​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ហើយ​បាន​ចំណាយពេល​នៃ​ជីវិត​របស់​គាត់​ធ្វើការ​បម្រើ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អេណុស 1:1–8

ក្រោយពី​បាន​ឆ្លុះបញ្ចាំង​ពី​ពាក្យ​សម្ដី​របស់​ឪពុក​គាត់ អេណុស​បាន​អធិស្ឋាន និង បាន​ទទួល​បាន​ការផ្ដាច់បាន​របស់​គាត់

សូម​សរសេរ​ពាក្យ ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ស្រេក​ឃ្លានយ៉ាង​ខ្លាំង ។

  • តើ​ពាក្យ​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ប្រើដើម្បី​ពិពណ៌នា​អារម្មណ៍​ដែល​អ្នក​មាន នៅពេល​អ្នក​ស្រេកឃ្លាន​នោះ ? ( សិស្ស​អាច​ពិពណ៌នា​ពី​ការស្រេក​ឃ្លានថា​ជា​អារម្មណ៍​មួយ​នៃ​ភាព​ទទេ​ស្អាត ឈឺចាប់ ទន់​ខ្សោយ ឬ មាន​បំណង​ចង់បរិភោគ​ឲ្យ​បាន ) ។

  • តើ​មនុស្ស​ម្នាក់​អាច​មាន​ន័យ​យ៉ាង​ណា ដោយ​និយាយ​ឃ្លា​ថា « ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន » ? ( អារម្មណ៍​នៃ​ភាពទទេ​ស្អាត ការឈឺចាប់ ឬ ភាពទន់ខ្សោយ​ខាង​វិញ្ញាណ ឬ បំណង​មួយ​ដែល​ចង់​ឆ្អែត​ខាង​វិញ្ញាណ ) 

រូបភាព
Enos Praying

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ នៅពេល​ព្រលឹង​របស់​ពួកគេ​បាន​ស្រេកឃ្លាន ។ សូម​ពន្យល់​ថា ថ្ងៃ​នេះ​ពួកគេ​នឹង​សិក្សា​ពី​បទពិសោធន៍​របស់​មនុស្ស​ម្នាក់​ដែល​មាន​ព្រលឹង​ស្រេក​ឃ្លាន ។ សូម​បង្ហាញ​រូបភាព អេណុស​អធិស្ឋាន ( 62604 ; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] ទំព័រ 72 ) ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ អំពី​មនុស្ស​នៅក្នុង​រូបភាព​នេះ ? ( ប្រសិន​បើ​សិស្ស​មិន​សូវ​ប្រាកដ​ទេ សូម​ពន្យល់​ថា នេះ​គឺជា​រូបភាព​មួយ​របស់​អេណុស ដែល​ជា​ចៅប្រុស​របស់​លីហៃ និង សារ៉ា និង ជា​កូនប្រុស​របស់​យ៉ាកុប ។ គាត់​បាន​ទទួល​ផ្ទាំង​តូច ភា្លមៗ​មុនពេល​ឪពុក​របស់​គាត់​ស្លាប់ [ សូម​មើល យ៉ាកុប 7:27 ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេណុស 1:1, 3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប ដែល​យ៉ាកុប​បាន​មាន​ឥទ្ធិពល​ទៅលើ​អេណុស ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​បង្ហាញ​ពី​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ ( ដើម្បី​សន្សំ​ពេល​វេលា អ្នក​អាច​បិទ​តារាង​នោះ​នៅលើ​ក្ដារខៀន មុនពេល​ចូល​រៀន ) ។ តារាង​នោះ​ធ្វើ​ឡើង​ដើម្បី​ជួយ​ក្រុម​សិស្ស​នីមួយៗ​ឲ្យ​ផ្ដោតលើ​សេចក្ដី​លម្អិត​ខុសៗ​គ្នា​នៃ​បទពិសោធន៍​របស់​អេណុស នៅពេល​ពួកគេ​សិក្សា​ក្នុង អេណុស 1:2–8 ។

អ្វី​ដែល​អេណុស​ប្រាថ្នា

អ្វី​ដែល​អេណុស​ធ្វើ

លទ្ធផល​នៃ​អ្វី​ដែល​អេណុស​បាន​ធ្វើ

អេណុស 1:2

អេណុស 1:3

អេណុស 1:2

អេណុស 1:4

អេណុស 1:8

អេណុស 1:5

អេណុស 1:6

អេណុស 1:8

សូម​ពន្យល់​ថា នៅពេល​អេណុស​បាន​គិត​អំពី​ការបង្រៀន​របស់​ឪពុក​គាត់ គាត់​បាន​មាន​បទពិសោធន៍​ពី​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​បាន​នាំ​គាត់​ឲ្យ​ធ្វើ​នូវ​រឿង​មួយ​ចំនួន ដែល​បាន​ផ្ដល់​ជា​លទ្ធផល​មួយ​ចំនួន​ត្រឡប់​មក​វិញ​នៅក្នុង​ជីវិត​របស់​គាត់ ។

សូម​បំបែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​អាន អេណុស 1:2–8 ឮៗ ។ នៅពេល​អ្នក​អាន សូម​ឲ្យ​ក្រុម​មួយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អេណុស ។ សូម​អញ្ជើញ​ក្រុម​ពីរ​រកមើល​អ្វី​ដែល​អេណុស​បាន​ធ្វើ ។ សូម​ឲ្យ​ក្រុម​បី​រកមើល​លទ្ធផល​នៃ​បំណងប្រាថ្នា និង សកម្មភាព​របស់​អេណុស ។ ( សូម​បង្ហាញ​ថា ខគម្ពីរ​ដែល​សរសេរ​នៅលើ​តារាង​រួមមាន​នូវ​ព័ត៌មាន​ដែល​ទាក់ទង​ដល់​កិច្ចការ​នៃ​ក្រុម​នីមួយៗ ) ។

ក្រោយពី​អ្នក​បាន​បញ្ចប់​ការអាន អេណុស 1:2–8 ហើយ សូម​អញ្ជើញ​សិស្ស​នៅក្នុង​ក្រុម​ទីមួយ​ឲ្យ​រាយការណ៍​ពី​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ ដែល​ទាក់ទង​ទៅនឹង​បំណង​ប្រាថ្នា​របស់​អេណុស ។ នៅពេល​សិស្ស​បាន​លើកឡើង​ពី​ឃ្លា​ទាំងនេះ សូម​ឲ្យ​ពួកគេ​សរសេរ​ឃ្លា​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​អាច​លើក​ឃ្លា​មួយ​ចំនួន​ដូចជា « ការផ្ដាច់​បាប​របស់​ខ្ញុំ » « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » និង « សេចក្ដី​អំណរ​របស់​ពួក​បរិសុទ្ធ » ។

ក្រោយពី​បំពេញ​នៅក្នុង​កូឡោន​ទីមួយ​ហើយ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​​អានត្រួសៗដើម​ដំបូង​នៃ អេណុស 1:4 ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​អេណុស​បាន​ជួប ដូចដែល​ពាក្យ​សម្ដី​របស់​ឪពុក​គាត់ « អំពី​ជីវិត​ដ៏​អស់កល្ប​ជានិច្ច និង សេចក្ដី​អំណរ​នៃ​ពួកបរិសុទ្ធ​បាន​ជ្រួតជ្រាប​ទៅក្នុង​ដួងចិត្ត [ គាត់ ] » ( អេណុស 1:3 ) ។ សិស្ស​គួរ​កត់ចំណាំ​ឃ្លា « ហើយ​ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន » ។ ( អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​ការឆ្លុះ​បញ្ចាំង​អំពី​ការបង្រៀន​របស់​ព្យាការី ទាក់ទង​នឹង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង សេចក្ដី​អំណរ​របស់​ពួកបរិសុទ្ធ អាច​បណ្ដាល់​ឲ្យ​ព្រលឹង​របស់​មនុស្ស​ម្នាក់​ស្រេក​ឃ្លាន​បាន​ដោយ​របៀប​ណា ? ( វា​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​មាន​បំណង​ចង់​មាន​ភាពស័ក្ដិសម​ដើម្បី​នៅ​ជាមួយ​នឹង​ព្រះអម្ចាស់ និង បំណង​ចង់​បាន​សុភមង្គល​ដែល​មក​ពី​ការរស់នៅ​តាម​ដំណឹងល្អ ) ។

សូម​បង្ហាញ​ថា អេណុស​ក៏​ចង់​បាន​ការផ្ដាច់​បាប​របស់​គាត់​ដែរ ។ សូម​ពន្យល់​ថា​ឃ្លា « ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន » អាច​បង្ហាញ​ពី​អារម្មណ៍​មួយ​នៃ​ភាពទទេ​ស្អាត​ខាង​វិញ្ញាណ ដែល​ជា​លទ្ធផល​មក​ពី​អំពើ​បាប ។ វា​ក៏​អាច​បង្ហាញ​ពី​ការចង់​បាន​ខ្លាំង​របស់​មនុស្ស​ម្នាក់ ដើម្បី​ខិត​ទៅ​ជិត​ព្រះអម្ចាស់ ហើយ​រៀន​ពី​ទ្រង់ ។

  • ហេតុអ្វី​បានជា​អំពើបាប​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ទទេ​ស្អាត​ខាង​វិញ្ញាណ ? ( អំពើបាប​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាកចេញ​ពី​យើង​ទៅ ហើយ​យើង​មាន​អារម្មណ៍​ថា​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ) 

ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​បទពិសោធន៍​របស់​អេណុស​ទៅនឹង​បទពិសោធន៍​ខ្លួន​គេ សូម​ឲ្យ​ពួកគេ​គិត​ដោយ​ស្ងាត់ៗ​ថា​តើ​ពួកគេ​មាន​អារម្មណ៍​ដូចគ្នា​ខ្លះ​នៃ​ការស្រេកឃ្លាន​ខាង​វិញ្ញាណ​ដែល​អេណុស​បាន​ពិពណ៌នា​ដែរ​ឬ​ទេ ។

ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ឃើញ​ពី​អ្វី​ដែល​អេណុស​បាន​ធ្វើ ដើម្បី​បំពេញ​ការស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​គាត់ សូម​អញ្ជើញ​សិស្ស​ក្នុង​ក្រុម​ពីរ​ឲ្យ​រាយការណ៍​ពី​ការរកឃើញ​របស់​ពួកគេ និង កត់​ចម្លើយ​របស់​ពួកគេ​ដាក់​លើ​ក្ដារខៀន ។ ចម្លើយ​គួរ​មាន​ដូច​ខាងក្រោម​នេះ ៖ « ការពុះពារ … ចំពោះ​ព្រះ » , « បាន​អំពាវនាវ​ដល់​ព្រះអង្គ​ដោយ​ការអធិស្ឋាន​ដ៏​ខ្លាំង » និង « [ អនុវត្ត ] សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ » ។

  • តើ​ឃ្លា « ការពុះពារ … ចំពោះ​ព្រះ » អាច​ពិពណ៌នា​ពី​ការខិតខំ​របស់​មនុស្ស​ម្នាក់​ដើម្បី​ទទួល​ការផ្ដាច់​បាប​ដោយ​របៀប​ណា ? ( សូម​បង្ហាញ​ថា អេណុស​មិន​បាន​ពុះពារ ជាមួយ ព្រះ​នោះ​ទេ ប៉ុន្ដែ ចំពោះ ព្រះ​ដោយ​ការអធិស្ឋាន ។ ការពុះពារ​នេះ​បង្ហាញ​ពី​ការតស៊ូ​របស់​អេណុស ដើម្បី​បង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ពី​ភាពស្មោះស​នៃ​បំណង​ប្រាថ្នា​របស់​គាត់ និង ឆន្ទៈ​របស់​គាត់​ក្នុង​ការប្រែចិត្ត ដោយ​ការផ្លាស់ប្ដូរ​ចាំបាច់​នានា​នៅក្នុង​ជីវិត​របស់​គាត់ ) ។ ហេតុអ្វី​បានជា ការពុះពារ ជា​ពាក្យ​ល្អ​មួយ​ដើម្បី​ពិពណ៌នា​ពី​ការខិតខំ​របស់​យើង​ក្នុង​ការប្រែចិត្ត ?

  • នៅក្នុង អេណុស1:4 តើ​មាន​ភស្ដុតាង​អ្វី​ដែល​អ្នក​បាន​ឃើញ​ថា អេណុស​បាន​ស្មោះត្រង់ នៅពេល​គាត់​ស្វែងរក​ការផ្ដាច់​បាប​របស់​គាត់​នោះ ? ( អ្នក​អាច​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ថា ការទូល​អង្វរ មាន​ន័យ​ថា​ការសុំ​ដោយ​បន្ទាប​ខ្លួន និង ដោយ​បំណង​ដ៏​ខ្លាំង​អស្ចារ្យ ) ។

  • តើ​យើង​អាច​បង្ហាញ​ពី​ក្ដី​ស្មោះ​ត្រង់​របស់​យើង នៅពេល​យើង​ស្វែងរក​ការអភ័យទោស​ពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ? ( អ្នក​អាច​បង្ហាញ​ថា ការអធិស្ឋាន​របស់​យើង​មិន​ចាំបាច់​យូរ​ដូចជា​ការអធិស្ឋាន​របស់​អេណុស​នោះ​ទេ ប៉ុន្ដែ​វា​ត្រូវតែមានចិត្ត​ស្មោះ​ស ) ។

ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ឃើញ​ពី​លទ្ធផល​នៃ​អ្វី​ដែល​អេណុស​បាន​ធ្វើ​នោះ សូម​អញ្ជើញ​សិស្ស​ក្នុង​ក្រុម​បី​ឲ្យ​រាយការណ៍​ពី​ការរកឃើញ​របស់​ពួកគេ ហើយ​កត់​ចម្លើយ​របស់​ពួកគេ​ដាក់​លើ​ក្ដារខៀន ។ ចម្លើយ​គួរ​មាន​ដូច​ខាងក្រោម​នេះ ៖ « បាប​ទាំងឡាយ​របស់អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ » « ទោស​របស់​ខ្ញុំ​បាន​បំបាត់​ចោល​ទៅ » និង « សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ » ។ ( អ្នក​អាច​ពន្យល់​ថា ការបាន​ជួយ​សង្គ្រោះ មាន​ន័យ​ថា​បាន​ព្យាបាល ឬ ធ្វើ​ឲ្យ​បរិសុទ្ធ​ចេញ​ពី​អំពើ​បាប ។ )

  • យោង​តាម អេណុស 1:7–8តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អេណុស​ត្រូវ​បាន​អភ័យទោស ហើយ​បាន​សង្គ្រោះ​នោះ ? ( សេចក្ដី​ជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ) 

  • តើ​មេរៀន​អ្វី​ដែល​យើង​អាច​រៀន​ពី​អេណុស អំពី​ដំណើរការ​នៃ​ការទទួល​បាន​ការអភ័យទោស ចំពោះ​អំពើបាប​របស់​យើង​នោះ ? ( បន្ថែម​លើ​សេចក្ដី​ពិត​ផ្សេង​ទៀត ដែល​សិស្ស​អាច​លើក​ឡើង សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ អំពើ​បាប​របស់​យើង​អាច​ត្រូវ​បាន​អត់ឱន​ឲ្យ ហើយ​​យើង​អាច​បាន​ជួយ​សង្គ្រោះ ។ហេតុអ្វី​បានជា​ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ចាំបាច់​សម្រាប់​យើង ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ? ( ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​យើង ។ វា​មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​ទេ ដែល​យើង​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ​នោះ 

  • យោង​តាម អេណុស 1:5–6 តើ​អេណុស​ដឹង​ថា គាត់​ត្រូវ​បាន​អភ័យទោស​ឲ្យ​ដោយ​របៀប​ណា ? ( អ្នក​អាច​បង្ហាញ​ថា សំឡេង​ដែល​បាន​លើកឡើង​នៅក្នុង អេណុស 1:5 គឺជា​សំឡេង​មួយ​ដែល​បាន​មក​ដល់​ក្នុង​គំនិត​របស់​អេណុស [ សូម​មើល អេណុស 1:10 ] 

  • តើ​អ្នក​អាច​ដឹង​ថា អ្នក​ត្រូវ​បាន​អភ័យទោស​ឲ្យ​ចំពោះ​បាប​របស់​អ្នក​ដោយ​របៀប​ណា ?

នៅ​ផ្នែក​នាំ​ការពិភាក្សា​នៃ​សំណួរ​ចុង​បញ្ចប់​ខាងលើ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរអេស្វ.អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

« នៅពេល​យើង​ពិត​ជា​បាន​ប្រែចិត្ត​នោះ ព្រះគ្រីស្ទ​នឹង​ដក​ចេញ​នូវ​បន្ទុក​នៃ​ទោស​ដែល​ជា​បាប​ទាំងឡាយ​របស់​យើង ។ យើង​អាច​ដឹង​ដោយ​ខ្លួនឯង​ថា យើង​ត្រូវ​បាន​អត់ឱន​ឲ្យ ហើយ​បាន​ធ្វើ​ឲ្យ​ស្អាត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​ការណ៍​នេះ​ដល់​យើង ។ ទ្រង់​គឺជា​អ្នកញែក​ឲ្យ​បរិសុទ្ធ ។ គ្មាន​ទីបន្ទាល់​ណា​ផ្សេង​ទៀត​នៃ​ការអភ័យទោស អាច​អស្ចារ្យ​ជាង​នេះ​នោះ​ទេ » ( « Point of Safe Return »Ensignលីអាហូណាខែ ឧសភា ឆ្នាំ 2007 ទំព័រ 101 ) ។

  • ហេតុអ្វី​បានជា​វា​ជួយ​បាន​ច្រើន​ដើម្បី​ដឹង​ថា ព្រះគ្រីស្ទ​នឹង​ដក​ចេញ​នូវ​បន្ទុក​នៃ​ទោស​ចំពោះ​អំពើ​បាប​របស់​យើង ក្រោយពី​យើង​បាន​ប្រែចិត្ត​ដោយ​ពិត​ហើយ​នោះ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងាត់ៗ​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​អភ័យទោស​ដល់​អំពើ​បាប​របស់​អ្នក ?

  • តើ​អ្នក​បាន​អនុវត្ត​សេចក្ដី​ជំនឿ​នៅក្នុង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​អ្នក​ដឹង​ថា អ្នក​ត្រូវ​បាន​អភ័យទោស​ដោយ​របៀប​ណា ?

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ពី​ការអភ័យទោស​របស់​ព្រះអម្ចាស់​នា​ពេល​ថ្មីៗ​នេះ​ដែរ​ឬ​ទេ ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​នឹង​ត្រូវ​បាន​អភ័យទោស នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពិត​ជា​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង​នោះ ។ ដោយសារ​តែ​ព្រះអង្គ​សង្គ្រោះ ទោស​របស់​យើង​អាច​ត្រូវ​បាន​លាង​ចេញ ហើយ​យើង​អាច​បាន​សង្គ្រោះ ។

អេណុស 1:9–27

អេណុស​បាន​អធិស្ឋាន​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​ដល់​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ហើយ​គាត់​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ

សូម​គូស​ឌីយ៉ាក្រាម​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ក្រោយពី​អេណុស​បាន​អធិស្ឋាន​សម្រាប់​ខ្លួន​គាត់​ហើយ គាត់​បាន​ពង្រីក​ការអធិស្ឋាន​របស់​គាត់​ដើម្បី​បញ្ចូល​ការថ្លែង​សម្រាប់​សុខុមាលភាព​របស់​អ្នកដទៃ ។ សូម​ចាត់តាំង​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​គូ​នីមួយៗ​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី​ក្នុង អេណុស 1:9–14 ។ សូម​ឲ្យ​ពួកគេ​រកមើល​ក្រុម​មនុស្ស​ពីរ​ក្រុម​ដែល​អេណុស​បាន​អធិស្ឋាន​ឲ្យ និង អ្វី​ដែល​គាត់​បាន​អធិស្ឋាន​សម្រាប់​រឿង​នីមួយៗ ។ នៅពេល​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន សូម​បន្ថែម​ពាក្យ សាសន៍​នីហ្វៃ និង សាសន៍​លេមិន នៅក្នុង​កន្លែង​សញ្ញា​សំណួរ​នៅក្នុង​គំនូរ​ឌីយ៉ាក្រាម​នោះ ។

រូបភាព
ឌីយ៉ាក្រាម​ការអធិស្ឋាន
  • យោងតាម អេណុស 1:14 តើ​អ្វី​គឺជា​បំណង​របស់​សាសន៍​លេមិន​ចំពោះ​សាសន៍​នីហ្វៃ ?

  • តើ​យើង​រៀន​អ្វី​ខ្លះ អំពី​អេណុស​ពី​ការអធិស្ឋាន​របស់​គាត់​សម្រាប់​សាសន៍​លេមិន ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហាវើដដបុលយូ.ហឹនធើរ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​និងរកមើលនូវ​របៀប​ដែល​វា​ទាក់ទង​នឹង​បទពិសោធន៍​របស់​អេណុស ៖

« ពេល​ណា​ដែល​យើង​ជួប​ប្រទះ​នឹង​ពរជ័យ​នៃ​ដង្វាយធួន​នៅក្នុង​ជីវិត​របស់​យើង នោះ​យើង​មិន​អាច​ទប់​មិន​ខ្វាយខ្វល់​ដល់​សុខុមាលភាព​របស់​បងប្អូន​យើង​នោះ​ទេ ។ …

« ទីសម្គាល់​ដ៏​អស្ចារ្យ​មួយ​នៃ​ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់ គឺជា​បំណងប្រាថ្នា​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកផ្សេង » ( The Teachings of Howard W. Hunter, ed. Clyde J. Williams [ ឆ្នាំ 1997 ] ទំព័រ 248–49 ) ។

  • តើ​សេចក្ដី​ថ្លែងការណ៍​នេះ​ទាក់ទង​នឹង​បទពិសោធន៍​របស់​អេណុស​ដោយ​របៀប​ណា ? ( អេណុស​បាន​បង្ហាញ​ថា នៅពេល​យើង​ជួប​នឹង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ចង់​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ )

សូម​ឲ្យ​សិស្ស​សិក្សា អេណុស 1:12, 15–20 ដោយ​ស្ងាត់ៗ ដោយ​ស្វែងរក​អ្វី​ដែល​អេណុស​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​រវាង​ការអធិស្ឋាន សេចក្ដី​ជំនឿ និង សេចក្ដី​ឧស្សាហ៍​ព្យាយាម ។

  • តើ​អ្នក​គិត​ថា ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​មាន​ន័យ​យ៉ាង​ណា ?

  • យោង​តាម អេណុស 1:12, 19–20 តើ​អេណុស​បាន​បង្ហាញ​ពី​សេចក្ដី​ឧស្សាហ៍​អំឡុងពេល និង ក្រោយពេល​ការអធិស្ឋាន​របស់​គាត់​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​ការអធិស្ឋាន​ចេញ​ពី​គំរូ​របស់​អេណុស ? ( សិស្ស​គួរ​តែ​អាច​ឃើញ​ថា ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​យើង ស្របតាម​សេចក្ដី​ជំនឿ​របស់យើង និង សេចក្ដី​ឧស្សាហ៍​ព្យាយាម​យើង 

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើតាម​គំរូ​របស់​អេណុស សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ ផ្ដល់​ជា​ក្រដាស​ចែក​ដល់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ប្រយោគ​មួយ ហើយ​ឆ្លើយ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

  1. ដូចជា​អេណុស​ដែរ ខ្ញុំ​ចង់​ទទួល​បាន​ការផ្ដាច់​បាប​ខ្ញុំ ។ ខ្ញុំ​នឹង​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា ខ្ញុំ​ស្មោះស​នៅក្នុង​បំណងប្រាថ្នា​នេះ​ដោយ …

  2. ដូចជា​អេណុស​ដែរ ខ្ញុំ​ចង់​ជួយ​សមាជិក​គ្រួសារ និង មិត្តភក្ដិ​របស់​ខ្ញុំ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ មនុស្ស​ម្នាក់​ដែល​ខ្ញុំ​នឹង​ជួយ​គឺ … ខ្ញុំ​នឹង​ស្វែងរកជួយ​មនុស្ស​នេះ​ដោយ …

  3. អេណុស​បាន​អធិស្ឋាន​សម្រាប់​សាសន៍​លេមិន ដែល​ត្រូវ​ចាត់ទុក​ថា​ជា​សត្រូវ​របស់​គាត់ ។ ដូចជា​អេណុស​ដែរ ខ្ញុំ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ទៅដល់​អ្នកទាំងឡាយ​ណា​ដែល​មិន​មាន​សណ្ដានចិត្ត​ចំពោះ​ខ្ញុំ ។ របៀប​មួយ​ដែល​ខ្ញុំ​នឹង​ធ្វើ​ការណ៍​នេះ​គឺ …

ក្រោយ​ពី​សិស្ស​បាន​បញ្ចប់​ការសរសេរ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេណុស 1:26–27 ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ភស្ដុតាង​នៃ​សេចក្ដី​អំណរ ដែល​អេណុស​បាន​ជួប​ដោយសារ​តែ​ការខិតខំ​របស់​គាត់​នោះ ។ ក្រោយពី​សិស្ស​បាន​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សម្រេច​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​ការអភ័យទោស និង សេចក្ដី​អំណរ ហើយ​បំណង​របស់​យើងក្នុង​ការជួយ​ដល់​អ្នកដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ នឹង​កើន​ឡើង ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេណុស 1:2 ។ « ខ្ញុំ​បាន​ទទួល​ការផ្ដាច់​បាប​ទាំងឡាយ​របស់​ខ្ញុំ »

អេណុស​មិន​បាន​លើកឡើង​ពី​ធម្មជាតិ ឬ ទំហំ​នៃ​អំពើ​បាប​របស់​គាត់​នោះ​ទេ ប៉ុន្ដែ​ផ្ទុយទៅវិញ​គាត់​បាន​ពិពណ៌នា​ពី​ដំណើរការ​នៃ​ការប្រែចិត្ត​ដែល​យើង​ម្នាក់ៗ​ត្រូវតែ​ទទួល​យក​ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​ព្រះ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖

« ខ្ញុំ​តែងតែ​ស្រឡាញ់​រឿង​របស់​អេណុស ដែល​មាន​តម្រូវ​ដ៏​ខ្លាំង ។ ដូចជា​យើង​ទាំងអស់​គ្នា​ដែរ —ដោយសារ​យើង​ទាំងអស់​គ្នា​មិន​ឥតខ្ចោះ— គាត់​បាន​វង្វេង​ចេញ ។ តើ​អំពើ​បាប​របស់​គាត់​ខ្មៅ​ប៉ុណ្ណា​នោះ ខ្ញុំ​មិន​ដឹង​នោះ​ទេ ប៉ុន្ដែ​គាត់​បាន​សរសេរ​ថា ‹ ខ្ញុំ​នឹង​ប្រាប់​អ្នករាល់​គ្នា​អំពី​ការពុះពារ​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​ចំពោះ​ព្រះ នៅ​មុនពេល​ខ្ញុំ​បាន​ទទួល​ការផ្ដាច់​បាប​ទាំងឡាយ​របស់​ខ្ញុំ ›[ អេណុស 1:2 ] ។ …

« តើ​វា​ជា​ពរជ័យ និង សេចក្ដី​អំណរ​យ៉ាង​ណា​ទៅ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ដឹង​ថា ព្រះវរបិតា​យើង​ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង ថា​ទ្រង់​បាន​អភ័យទោស​ដល់​យើង នៅពេល​យើង​ប្រែចិត្ត​នោះ ថា​ទ្រង់​នឹង​មាន​បំណង​ជួយ និង ផ្ដល់​សេចក្ដី​ស្រឡាញ់​ទៅដល់​កូនចៅ​ជាទី​ស្រឡាញ់​របស់​ទ្រង់​នោះ » ( « Pray Always » Ensign ខែ តុលា ឆ្នាំ1981 ទំព័រ 6 ) ។