បណ្ណាល័យ
មេរៀន​ទី 152 ៖ មរ៉ូណៃ 1–3


មេរៀន​ទី 152

មរ៉ូណៃ 1–3

សេចក្តីផ្ដើម

ក្រោយពី​បញ្ចប់​ការសង្ខេប​របស់​លោក​ពី​ផ្ទាំងមាស​អេធើរ​ហើយ លោក​មរ៉ូណៃ​បាន​គិត​ថា លោក​នឹង​មិន​សរសេរ​អ្វី​ទៀតឡើយ ។ ទោះជាយ៉ាងណាក្ដី លោក​ត្រូវបាន​បំផុស​ឲ្យ « សរសេរ​នូវ​ការណ៍​ខ្លះ​ទៀត​ដែល​ប្រហែល​ជា​អាច​មាន​ប្រយោជន៍​ដល់​ពួកបងប្អូន [ របស់​លោក ] គឺ​ពួកសាសន៍​លេមិន នៅ​ថ្ងៃណាមួយ​ក្នុង​អនាគត ស្របតាម​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ » ( មរ៉ូណៃ 1:4 ) ។ ពាក្យសម្ដី​របស់​លោក​បញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​លោក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកគេ​ក៏​បង្ហាញ​ពី​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដ៏​សំខាន់ៗ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 1

លោក​មរ៉ូណៃ​ដើររក​សុវត្ថិភាព​ដល់​ជីវិត​របស់​លោក ហើយ​បន្ដ​ការសរសេរ​របស់​លោក

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​រឿង​ខាងក្រោម​នេះ​ឮៗ ដែល​បាន​ដំណាល​ដោយ​យុវនារី​ម្នាក់ ដែលបាន​​ក្រោកឈរ​ឡើង​ការពារ​ដល់​សេចក្ដីជំនឿ​របស់​នាង​នៅ​ឯ​សាលារៀន ៖

« គ្រូបង្រៀន​ខ្ញុំ​ឈរ​នៅ​ឯ​ក្ដារ​ខៀន​ប្រាប់ពី​ឈុត​រឿង​មួយ​ដែល​យើង​កំពុង​មើល ។ … គ្រូបង្រៀន​​ខ្ញុំ …បាន​ពន្យល់​ដោយ​សោះកក្រោះ​ថា … រឿង​នេះត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​សម្រាប់​មនុស្ស​ពេញ​វ័យ ។ ខ្ញុំ​បាន​ស្រឡាំងកាំង ។… ខ្ញុំ​មិន​ធ្លាប់​គិត​ទេ​ថា រឿង​នេះ​នឹង​កើតឡើង ។

« ខ្ញុំ​បាន​អង្គុយ​នៅ ​កៅអី​របស់ខ្ញុំ ដោយគិត​អំពី​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ ។ គំនិត​មួយ​បាន​លេចមក​ក្នុង​អារម្មណ៍​របស់​ខ្ញុំថា ៖ យើង​ត្រូវបាន​សុំ​កុំ​ឲ្យ​មើល​រឿង​ដែល​មិន​ល្អ ។ ខ្ញុំ​បាន​ព្យាយាម​ដោះសារ​ថា ដោយសារ​ខ្ញុំ​នៅរៀន​ក្នុង​សាលា ដូច្នេះរឿង​ដែល​យើង​នឹង​មើល​គឺ​​ជា​រឿង​ដែល​​សមរម្យ ។ ប៉ុន្ដែ​គំនិត​ថា​មិនត្រូវ​មើល​រឿង​មិន​ល្អ បាន​យកឈ្នះ​លើ​ការដោះសារ​របស់​ខ្ញុំ ។

« ខ្ញុំ​បាន​លើកដៃ​ដោយ​ស្ងាត់ស្ងៀម ហើយ​ដោយ​ឈរ​នៅពីមុខ​ថ្នាក់​ទាំងមូល ខ្ញុំ​ត្រូវ​បាន​ឲ្យ​អង្គុយ​នៅ​ក្រៅថ្នាក់ ខណៈពេល​ដែល​រឿង​បាន​ចាប់ផ្ដើម​លេង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ភ្នែក​គ្រប់គ្នា​បាន​មើល​មក​ខ្ញុំ នៅពេល​ខ្ញុំ​បាន​រុញ​កៅអី​ខ្ញុំ​ចេញ ហើយប្រមូលយក​សៀវភៅរបស់ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​ទឹកមុខ​របស់​ពួកគេ ពួកគេ​ពិតជា​មិន​យល់​វា​នោះទេ ។

« ខណៈពេល​ដែល​អង្គុយ​នៅខាងក្រៅ ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ជាខ្លាំង ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ មិន​ថា​មិត្តភក្ដិ ឬ​គ្រូ​របស់​ខ្ញុំ​និយាយ​អ្វី​នោះទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​រឹងមាំ​ជាងមុន​ទៀត​ផង ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​ត្រូវមើល​រឿង​ដែល​មិន​សមរម្យ ដោយសារតែ​គ្រូ​របស់​ខ្ញុំ​បាន​បង្ហាញ​វា​ដល់​យើង​នោះទេ ។

« … ខ្ញុំ​ជឿ​ថា នៅពេល​យើង​ប្រឈម​នឹងគ្រា​លំបាក ហើយ​យើង​ឈរ​ប្រឆាំង​នឹង​វា នោះ​យើង​ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ​ជាង កាលដែល​យើង​អង្គុយចុះ ហើយ​អនុញ្ញាត​ឲ្យ​វា​កើតឡើង ។

« នេះ​គឺជា​ភាពរឹងមាំ​ខាងក្នុង​មួយ ដែល​មាន​ឡើង​តាមរយៈ​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ប្រសិនបើ​យើង​មើល​ទៅរក​ទ្រង់​នៅក្នុង​គ្រា​​លំបាក​របស់​យើង​ នោះ​យើង​នឹង​ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ​ឡើង ។ សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខនឹង​ឧបសគ្គ​បាន » ( Catherine Hall «Standing Up, Standing Out» New Era ខែ កុម្ភៈ ឆ្នាំ 2012 ទំព័រ 11 ) ។

សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 1:1–3 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​របៀប​ដែល​លោកមរ៉ូណៃ​បាន​ឈរ​តែ​ម្នាក់ឯង​នៅក្នុង​សេចក្ដីជំនឿ​របស់​លោក ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពិចារណា​ពី​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការ « មិន​បដិសេធ​នឹង​ព្រះគ្រីស្ទ » មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ?

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ស្ថិតនៅគ្រា​លំបាក ?

សូម​ពន្យល់​ថា ទោះបីជា​គំរូ​របស់​លោក​មរ៉ូណៃ និង​យុវនារី​នៅក្នុង​រឿង​នោះ​គឺជា​គំរូ​ដ៏​អស្ចារ្យ​ក្នុង​ការមិន​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ​ក្ដី ក៏​យើង​ម្នាក់ៗ​អាច​ធ្វើ​ឲ្យ​ការសម្រេចចិត្ត​តូចតាច​រាល់ថ្ងៃ​ដែល​​​បង្ហាញ​ពី​សេចក្ដីជំនឿ ការគោរពតាម និង​បំណង​មិន​បដិសេធ​ព្រះគ្រីស្ទ​ដូចគ្នា » ។

  • តើ​មាន​របៀប​ណាខ្លះ ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​លោក​មរ៉ូណៃ ? ( សិស្ស​អាច​និយាយ​ថា ពួកគេ​អាច​ត្រូវ​ទទួល​ភាពខ្មាស់អៀន​ពី​ដំណឹងល្អ និង​បទដ្ឋាន​របស់​វា ពី​ការគោរព​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ ការធ្វើ​ជា​គំរូ​ដ៏​សុចរិត និង​ការបន្ដ​រឹងមាំ​នៅក្នុង​ទីបន្ទាល់អំពី​ព្រះយេស៊ូវគ្រីស្ទ ទោះបីជា​នៅពេល​អ្នកដទៃ​មិន​បាន​ធ្វើ​ដូច្នោះ​ក្ដី )។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 1:4 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​មូលហេតុ​ដែល​លោកមរ៉ូណៃ​បាន​ជ្រើសរើស​ដើម្បី​បន្ដ​សរសេរ ។ ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ​ហើយ សូម​បង្ហាញ​ថា លោក​មរ៉ូណៃ​បាន​សរសេរដើម្បី​ប្រយោជន៍​ដល់​កូនចៅ​របស់​អ្នកដែល​បាន​ចង់​សម្លាប់​លោក ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បំណង​របស់​លោក​មរ៉ូណៃ​ក្នុង​ការជួយ​ដល់​ពួកសាសន៍​លេមិន ? ( យើង​អាច​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ធ្វើតាម​ព្រះយេស៊ូវ​ព្រះគ្រីស្ទ​របស់​យើង ដោយ​ការជ្រើសរើស​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​សត្រូវ​របស់​យើង ) ។

សូម​ពន្យល់​ថា ការប្ដេជ្ញាចិត្ត​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​របស់​លោកមរ៉ូណៃ បាន​ដឹកនាំ​លោក​ឲ្យ​សរសេរ​អំពី​ចំណុច​គន្លឹះ​ខ្លះៗ​របស់​សាសនាចក្រ ដែល​លោក​មាន​អារម្មណ៍​ថា « មាន​ប្រយោជន៍ » ( មរ៉ូណៃ 1:4 ) ។ សូម​ឲ្យ​សិស្ស​គិត​ពិចារណា​អំពី​របៀប​ដែល មរ៉ូណៃ 2–3 អាច​មាន​ប្រយោជន៍​ដល់​ពួកគេ នៅពេល​ពួកគេ​សិក្សា​ពី​ជំពូក​ទាំងនេះ ។

មរ៉ូណៃ 2

លោក​មរ៉ូណៃ កត់ត្រា​ពី​សេចក្តីណែនាំ​របស់​ព្រះយេស៊ូវគ្រីស្ទ​អំពី​ការប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ

សូម​ឲ្យ​យុវជន​ម្នាក់​ឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា យុវជន​នេះ​នៅក្នុង​ពេលអនាគត​នឹង​ក្លាយជា​អ្នកផ្សាយសាសនា​ពេញម៉ោង ។ គាត់ និង​ដៃគូ​របស់​គាត់​បាន​បង្រៀន​ដល់​នរណាម្នាក់​អំពី​ដំណឹងល្អ ហើយ​បុគ្គល​នោះ​បាន​សម្រេចចិត្ត​ទទួល​បុណ្យជ្រមុជទឹក ។ យុវជន​នៅក្នុង​ថ្នាក់​របស់​អ្នក​នេះ ត្រូវបាន​អញ្ជើញ​ឲ្យ​សម្ដែង​ពិធីការបរិសុទ្ធ​នៃ​ពិធីបញ្ជាក់ ដែល​រួមមាន​នៅក្នុង​ការប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​សួរ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ​ដល់​យុវជន​នេះ ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ក្នុង​ការធ្វើ​ពិធីការបរិសុទ្ធ​នេះ ? ( បន្ទាប់ពី​យុវជន​នេះ​ឆ្លើយតប​ហើយ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ចែកចាយ​ពី​គំនិត​របស់​គេ ) ។

សូម​ពន្យល់​ថា នៅពេល​ព្រះអង្គសង្គ្រោះ​ដែលមានព្រះជន្ម​រស់ឡើងវិញ​បាន​យាងទៅជួប​នឹង​ពួកសាសន៍​នីហ្វៃ « ទ្រង់​ពាល់​ពួកសិស្ស​ដែល​ទ្រង់​បាន​រើស​ម្ដងម្នាក់ៗ » ហើយ « បាន​ប្រទាន​ពួកគេ​នូវ​អំណាច​ដើម្បី​ប្រគល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( 3 នីហ្វៃទី18:36–37 ) ។ លោក​មរ៉ូណៃ​បាន​បញ្ចូល​នូវ​ការណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ខ្លះៗ​ទៅដល់​ពួកសាវក​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ​នាក់​នៅក្នុង​កំណត់ត្រា​របស់​លោក អំពី​របៀប​ដើម្បី​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 2:1–3 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​រកមើល​ព័ត៌មាន​ដូចខាងក្រោម​នេះ ។

  1. អ្វី​ដែលគួរ​​ត្រូវ​រៀបចំ​ចំពោះ​បុគ្គល​ដែលធ្វើ​ពិធី​បរិសុទ្ធ

  2. របៀប​ដែល​ពិធីបរិសុទ្ធ​នេះ​ត្រូវបាន​សម្ដែង​ឡើង

ក្រោយពី​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ហើយ សូម​សួរ​ពួកគេ​ខ្លះ ឬ​ទាំងអស់គ្នា​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • យោងតាម​លេខយោង ក្នុង មរ៉ូណៃ 2:2 តើ​បព្វជិតភាព​ត្រូវមាន​អ្វីខ្លះ ដើម្បី​អាច​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​បាន ? ( បព្វជិតភាព​មិលគីស្សាដែក )។

  • តើ​អ្នកកាន់​បព្វជិតភាពមិលគីស្សាដែក​ម្នាក់​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ផ្ដល់​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ? ( គាត់​ត្រូវ « ហៅ​ព្រះវរបិតា​នៅក្នុង​ព្រះនាម [ របស់​ព្រះយេស៊ូវគ្រីស្ទ ] នៅក្នុង​ការអធិស្ឋាន​ដ៏​មាន​អំណាច » )។

  • តើ​អ្នក​គិត​ថា ការអធិស្ឋាន​អាច​ជួយ​ដល់​បុគ្គល​ឲ្យ​រៀបចំ​ធ្វើ​ពិធីបរិសុទ្ធ​នៃបព្វជិតភាព​ដោយ​របៀបណា ?

  • តើ​ពិធីបរិសុទ្ធ​នេះ​ត្រូវបាន​សម្ដែង​ឡើង​តាម​របៀបណា ? ( ដោយ​ការដាក់ដៃលើក្បាល និង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា ជា​ផ្នែក​នៃ​ពិធិការ​នេះ អ្នកកាន់​បព្វជិតភាពមិលគីស្សាដែក​ត្រូវប្រើ​ពាក្យ​មួយ​ចំនួន ។ អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ត្រូវបាន​ផ្ដល់​នូវ​កូនសៀវភៅ​តូច​ដែល​មាន​នូវ​ការណែនាំ​ពី​របៀប​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធនៃបព្វជិតភាព និង​ការប្រសិទ្ធពរ )។

អ្នក​អាច​សង្ខេប​ពី​អ្វី​ដែល​សិស្ស​បាន​រៀន​កន្លងមក ដោយ​ការសរសេរ​នូវ​សេចក្ដីពិត​ខាងក្រោមនេះ​នៅលើ​ក្ដារខៀន ៖ អ្នកកាន់​បព្វជិតភាពមិលគីស្សាដែក​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​សមាជិក​សាសនាចក្រ​ដែល​បាន​ជ្រមុជទឹក​ហើយ ដោយ​ការដាក់ដៃ​លើ​ក្បាល ) ។

មរ៉ូណៃ 3

លោក​មរ៉ូណៃ​កត់ត្រា​នូវ​សេចក្តីណែនាំ​របស់​ព្រះយេស៊ូវគ្រីស្ទ​អំពី​ការតែងតាំង​ពួកសង្ឃ និង​គ្រូ

មុនពេល​ចាប់ផ្ដើម​បង្រៀន​មេរៀន​នេះ​មួយ​ថ្ងៃ ឬ​ក៏​ពីរ​ថ្ងៃ​មុន អ្នក​អាច​គិត​ពី​ការសុំ​ឲ្យ​យុវជន​ម្នាក់​រៀបចំ​អាន​ប្រវត្តិអំណាច​បព្វជិតភាព​របស់​គេ​ដល់​សិស្សក្នុង​ថ្នាក់ ។ ( ឬ អ្នក​អាច​រៀបចំ​អាន​ប្រវត្តិអំណាច​បព្វជិតភាព​របស់​អ្នក ឬ​ប្រវត្តិអំណាច​បព្វជិតភាព​របស់​សមាជិកគ្រួសារ​អ្នក ឬ​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក )។ សូម​ពន្យល់​ថា តំណ​នៃ​អំណាច​​បព្វជិតភាពបង្ហាញពី​​សិទ្ធិ​​អំណាច​របស់​អ្នកកាន់បព្វជិតភាពតគ្នា​រហូតដល់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នកកាន់​បព្វជិតភាពមិលគីស្សាដែក​អាច​ស្នើ​ឲ្យ​មាន​កំណត់ត្រា​មួយ​អំពី​ប្រវត្តិ​អំណាច​បព្វជិតភាព​របស់​គេ ដោយ​ការទាក់ទង​ទីស្នាក់ការកណ្តាល​របស់​សាសនាចក្រ ឬ​ការិយាល័យ​រដ្ឋបាល​នៅក្នុង​តំបន់​របស់​ពួកគេ ។ សាសនាចក្រ មិន​ផ្ដល់​នូវ​កំណត់ត្រា​នៃ​ប្រវត្តិសិទ្ធិ​អំណាច​របស់​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​នោះទេ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើ​អ្នកកាន់​បព្វជិតភាពអើរ៉ុន​ម្នាក់​ត្រូវបាន​តែងតាំង​ដោយ​អ្នកកាន់បព្វជិតភាព​មិលគីស្សាដែក គាត់​អាច​រៀន​អំពី​ប្រវត្តិអំណាច​របស់​បុរស​ដែល​បាន​តែងតាំង​គាត់​បាន)។

សូម​ឲ្យ​សិស្ស​អាន​ប្រវត្តិអំណាច​របស់​គេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ( ឬ​សូម​អាន​ប្រវត្តិអំណាច ដែល​អ្នក​បាន​នាំ​មក​កាន់​ថ្នាក់ ) ។ សូម​ឲ្យ​គាត់​ចែកចាយ​ពី​អត្ថន័យ​វា​ចំពោះ​គាត់​ក្នុង​ការដឹង​ថា គាត់​អាច​តាមដាន​អំណាច​បព្វជិតភាព​ផ្ទាល់​ទៅដល់​ព្រះយេស៊ូវគ្រីស្ទ ( ឬ​ចែកចាយ​អារម្មណ៍​របស់​អ្នក​ផ្ទាល់​អំពី​អ្នកកាន់​បព្វជិតភាព​ដែល​អាច​តាមដាន​អំណាច​របស់​គាត់​ទៅដល់​ព្រះអង្គសង្គ្រោះ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា អំណាច​ដើម្បី​ធ្វើ​កាតព្វកិច្ច​បព្វជិតភាព​ទាំងអស់​ចេញមកពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ការអនុវត្ត​​ដោយសិទ្ធិ​អំណាច​ដ៏​ទេវភាព តម្រូវឲ្យ​មានលើសពី​ការគ្រាន់តែ​មាន​កិច្ចសន្យា​ខាង​សង្គមទៅទៀត ។ វា​មិន​អាច​ត្រូវបាន​បង្កើត​ដោយ​ការហ្វឹកហ្វឺន​ខាង​សាសនា ឬ ​គណៈកម្មការ​ណា​​មួយ​មកពី​ក្រុមជំនុំ​នោះទេ ។ មិន​មែនអញ្ចឹង​ទេ នៅក្នុង​កិច្ចការដែល​មាន​ការ​អនុញ្ញាត​ពី​ព្រះ វា​ត្រូវតែ​មាន​អំណាច​មួយដែល​អស្ចារ្យ​ជាងអ្វី​ដែលមាន​រួច​ហើយ​ដោយ​មនុស្ស​ដែល​អង្គុយ​នៅ​កៅ​អីក្នុង​ព្រះវិហារ ឬ មនុស្ស​នៅ​តាម​ផ្លូវ ឬ​ក៏​មនុស្ស​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា —ជា​ការពិត​មួយ​ដែល​ថា អ្នកស្វែងយល់​អំដ៏​ស្មោះត្រង់​​ជាច្រើន អំពី​​សាសនា ​បាន​ដឹង និង​បាន​ទទួល​ស្គាល់​ដោយ​បើកចំហរ​ជា​ច្រើន​​ជំនាន់​ បណ្តាល​​​ឲ្យ​មាន​ការស្តារឡើងវិញ​នេះ ។ …

« … ដោយ​នៅក្នុង​សាសនាចក្រ​ដែល​ត្រូវបាន​ស្ដារឡើងវិញ​មួយ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​តាមដាន​តំណ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​ត្រូវបាន​អនុវត្ត​ដោយ​ពួកឌីកុន​ថ្មី​បំផុត​នៅក្នុង​វួដ ប៊ីស្សព​ដែល​ដឹកនាំ​គាត់ និង​ព្យាការី​ដែល​ដឹកនាំ​យើង​ទាំងអស់គ្នា ។ ប្រវត្តិ​នោះ​ត្រឡប់​ទៅកាន់​វដ្ដ​ដែល​មិន​អាច​បំបែក​បាន​មួយ​ដល់​អ្នកបម្រើ​ជា​ទេវតា ដែល​បានចេញ​មកពី​ព្រះរាជបុត្រា​នៃ​ព្រះ​អង្គ​ទ្រង់​ផ្ទាល់ ដែល​ទទួល​អំណោយ​ដ៏​ឥត​មាន​អ្វី​ប្រៀបបាន​ពី​ស្ថានសួគ៌​នេះ » ( « Our Most Distinguishing Feature » EnsignLiahona ខែ ឧសភា ឆ្នាំ 2005 ទំព័រ 44 ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង​ថា អ្នកកាន់បព្វជិតភាព​គ្រប់​រូប​នៅក្នុង​សាសនាចក្រ​នេះ​អាច​តាមដានសិទ្ធិ​​អំណាច​របស់​ខ្លួន​ត្រឡប់ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ​វិញ​បាន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 3:1–4 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដែល​បុគ្គលម្នាក់ៗ​​ត្រូវបាន​តែងតាំង​ទៅក្នុង​ថ្នាក់​បព្វជិតភាព ។

  • តើ​បុគ្គល​ទាំងឡាយ​ត្រូវបាន​តែងតាំង​ក្នុង​តំណែង​​បព្វជិតភាព​ដោយ​របៀបណា ? ( បុគ្គល​ទាំងឡាយ​ត្រូវបាន​តែងតាំងក្នុង​តំណែង​បព្វជិតភាព ដោយ​ការដាក់ដៃ​លើ​ក្បាល​ពី​អ្នក​ដែល​មាន​សិទ្ធិអំណាច ) ។

  • នៅក្នុង​បព្វជិតភាព ហេតុអ្វី​បានជា​វា​ចាំបាច់​សម្រាប់​បុគ្គល​ម្នាក់​​ត្រូវបាន​តែងតាំង​ក្នុង​តំណែងបព្វជិតភាព​ដោយ​នរណាម្នាក់ ដែល​កំពុង​តែ​កាន់​តំណែងបព្វជិតភាព​នោះ ឬ​តំណែង​បព្វជិតភាព​ខ្ពស់​ជាង ?

សូម​ឲ្យ​អ្នកកាន់​បព្វជិតភាព​នៅក្នុង​ថ្នាក់​សង្ខេប​ខ្លី​ៗអំពី​កាតព្វកិច្ច​បព្វជិតភាព​របស់​ខ្លួន ។ សូម​សួរ​សិស្សថា ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​ត្រូវបានប្រទាន​ពរ ដោយសារ​អ្នកកាន់បព្វជិតភាព​ម្នាក់​បាន​បំពេញ​ការទទួល​ខុសត្រូវ​របស់​គាត់​នោះ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​​អារម្មណ៍​របស់​គេ​អំពី​របៀប​ដែល​បព្វជិតភាព​បាន​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​ជីវិត​របស់​អ្នក​ត្រូវបាន​ប្រទានពរ ដោយសារតែ​បព្វជិតភាព​នេះ​ដែរ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

សូម​ឲ្យ​សិស្ស​នូវ​បញ្ជី​មួយ​ដែល​មាន​សេចក្ដីយោង​ចំណេះចំណានខគម្ពីរ​នៃ​ព្រះគម្ពីរមរមន​ទាំង 25 និង​ក្រដាស​មួយ​ចំហៀង ។ សូម​ឲ្យ​សិស្ស​សរសេរ​លេខ 1, 2, និង 3 នៅលើ​ក្រដាស​របស់​គេ ។ បន្ទាប់មក សូម​អាន​គំរូ​ខាងក្រោម ( ឬ​រៀបចំ​ខគម្ពីរ​ខ្លះ​របស់​អ្នក​ផ្ទាល់​ដែល​អាច​ទាក់ទង​ខ្លាំង​ទៅនឹង​តម្រូវការ ព្រមទាំង​ចំណាប់អារម្មណ៍​របស់​សិស្សអ្នក ) ។ នៅក្បែរ​លេខនីមួយៗ​នៅលើ​ក្រដាស​របស់​ពួកគេ សូម​ឲ្យ​សិស្ស​សរសេរ​វគ្គ​ចំណេះចំណានខគម្ពីរ ដែល​ពួកគេ​គិត​ថា ស៊ីគ្នា​បំផុត​នឹង​គំរូ​ដែល​អ្នក​បាន​អាន ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​គេ ។ ដោយសារ​វា​អាច​មាន​ចម្លើយ​ច្រើន សូម​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​វគ្គ​ពិសេស​នោះ ។

  1. អ្នកកំពុង​ស្វែងរក​កម្លាំង​ដើម្បី​យកឈ្នះ​លើ​ការល្បួង​ដ៏​ពិបាក​ជាពិសេស​មួយ ។ ( ចម្លើយ​អាច​រួមមាន ៖ ហេលេមិន 5:12 និង នីហ្វៃទី 3 18:15, 20–21 )។

  2. ខណៈពេល​ដែល​អ្នក​កំពុង​សិក្សាបទគម្ពីរ ហើយ​គិត​អំពី​ឧបសគ្គ​មួយ​នៅក្នុង​ជីវិត​របស់​អ្នក អ្នក​អាច​ទទួល​បាន​ការដឹកនាំ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ( ចម្លើយ​អាច​រួមមាន ៖ នីហ្វៃទី 2 32:3 )។

  3. អ្នក​មាន​អារម្មណ៍​ថា​រងសំពាធ​ពី​មិត្ត​មួយចំនួន​​ក្នុងការចូលរួម​ក្នុង​សកម្មភាព​ដែល​ផ្ទុយពី​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ ពួកគេ​ប្រាប់​អ្នក​ថា សកម្មភាព​ទាំងនេះ​គឺជា​ផ្នែក​នៃ​ភាពនៅក្មេង និង​ការសប្បាយ ។ ( ចម្លើយ​អាច​រួមមាន ៖ ម៉ូសាយ 4:30, អាលម៉ា 37:35, 41:10 )។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 2 ។ អ្នកកាន់​បព្វជិតភាព​នៅក្នុង​ចំណោម​កូនចៅ​របស់​លីហៃ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀនថា ៖

« ពួកសាសន៍​នីហ្វៃ​គឺជា​កូនចៅ​របស់​យ៉ូសែប ។ លីហៃ​បាន​រកឃើញ​ការណ៍​នេះ នៅពេល​អាន​ពី​ផ្ទាំង​លង្ហិន ។ គ្មាន​ពួកសាសន៍​លេវី ដែល​បាន​រួមដំណើរ​នឹង​លោក​លីហៃ ទៅកាន់​ប៉ែកខាងលិច​ពិភពលោក​នោះ​ទេ ។ នៅក្នុង​លក្ខខណ្ឌ​ទាំងនេះ​ហើយ ពួកសាសន៍​នីហ្វៃ​ត្រូវបាន​តែងតាំង​ដោយ​គុណធម៌​នៃ​បព្វជិតភាពមិលគីស្សាដែក​ពី​ជំនាន់​របស់​លីហៃ​មកដល់​ជំនាន់​នៃ​ការលេចចេញមក​របស់​ព្រះអង្គសង្គ្រោះ​យើង​នៅក្នុង​ចំណោម​ពួកគេ ។…

« នៅពេល​ព្រះអង្គសង្គ្រោះ​បាន​យាង​មក​ជួប​នឹង​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​សា្ថបនា​នូវ​សាសនាចក្រ​ដល់​ភាពពេញលេញ​របស់​វា​នៅក្នុង​ចំណោម​ពួកគេ ។ … ហេតុដូច្នេះហើយ យើង​ត្រូវបាន​កែតម្រូវ​នៅក្នុង​ការជឿ​ថា មិនត្រឹមតែ​មាន​ភាពពេញលេញ​នៃ​បព្វជិតភាពមិលគីស្សាដែក​ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ផ្តល់​ឲ្យ​បព្វជិតភាព​អើរ៉ុន​ទៀត​ផង គឺ​ដូចគ្នា​នឹង​ការ​ដែល​​យើង​មាន​វា​នៅក្នុង​សាសនាចក្រ​នាសព្វថ្ងៃនេះ​ដែរ ហើយ​បព្វជិតភាព​អើរ៉ុន​នេះ​នៅ​បន្ដ​ជាមួយ​នឹង​ពួកគេ​ពី​ពេលនេះ​ រហូតដល់​បព្វជិតភាព​ទាំងអស់​ត្រូវបាន​បញ្ឈប់ដោយ​សារ​អំពើ​ទុច្ចរិត ។ យើង​អាចត្រូវបាន​ធានា​ថា នៅក្នុង​ជំនាន់​របស់​លោក​មរ៉ូណៃ ពួកសាសន៍​នីហ្វៃ​បាន​តែងតាំង​ថ្នាក់​គ្រូ និង​ពួកថ្នាក់​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន ប៉ុន្ដែមុនពេល​ការយាងមក​របស់​ព្រះអង្គសង្គ្រោះ ពួកគេ​បាន​តែងតាំង​នៅក្នុង​បព្វជិតភាពមិលគីស្សាដែក » (Answers to Gospel Questions បាន​កែសម្រួល​ដោយ Joseph Fielding Smith Jr 5 vols. [1957–66] 1:124, 126 ) ។

មរ៉ូណៃ 2:1 ។ តើ​ពួកសាវក​សាសន៍​នីហ្វៃ​ទាំងដប់ពីរ​នាក់​បាន​បម្រើ​ជា​សាវក​ដែរ​ឬទេ ?

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ៖

« គម្ពីរ​នេះ [ ព្រះគម្ពីរមរមន ] ក៏​ប្រាប់​យើង​ដែរ​ថា ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​លេចចេញ​មកដល់​ទ្វីបនេះ ក្រោយពី​ការរស់ឡើងវិញ​របស់​ទ្រង់ … ថា​ពួកគេ​បានមាន​​ពួកគេ​សាវក ព្យាការី គ្រូគង្វាល គ្រូបង្រៀន និង​អ្នកផ្សាយដំណឹងល្អ តាម​របៀប​ដូចគ្នា បព្វជិតភាព​ដូចគ្នា ពិធី​បរិសុទ្ធ អំណោយទាន អំណាច និង​ពរជ័យ​ដូចគ្នា និង​អ្វី​ដែល​ត្រូវបាន​រីករាយ​នៅលើ​ទ្វីប​ភាគខាង​កើត​ដែរ » (History of the Church 4:538 ) ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ថា ៖

« ខណៈពេល​ដែល​រាល់​គំរូ​ដែល​ពួកសាសន៍​នីហ្វៃ​ទាំងដប់ពីរ​នាក់​ត្រូវបាន​និយាយ​ថា​ជា សាវក ការពិត​នៅតែ​ថា ពួកលោក​ត្រូវបាន​ប្រទាន​នូវ​អំណាច​ដ៏​ទេវភាព​ដើម្បី​ក្លាយជា​សាក្សី​ពិសេស​សម្រាប់​ព្រះគ្រីស្ទ​នៅក្នុង​ចំណោម​ប្រជាជន​ផ្ទាល់​របស់​ពួកគេ ។ ហេតុដូច្នេះហើយ ពួកលោក​គឺជា សាវក​ខាងគុណធម៌​ដល់​ពូជអំបូរ​នីហ្វៃ» (Doctrines of Salvation បាន​កែសម្រួល​ដោយ Bruce R. McConkie 3 vols. [1954–56] 3:158 ) ។