បណ្ណាល័យ
មេរៀនទី 93 ៖ អាលម៉ា 36


មេរៀនទី 93

អាលម៉ា 36

សេចក្តី​ផ្ដើម

ក្រោយពី​បេសកកម្ម​របស់​គាត់​ចំពោះ​ពួកសាសន៍​សូរាំ អាលម៉ា​បាន​ណែនាំ​ដល់​កូនប្រុស​របស់​ម្នាក់ៗ ។ ការណែនាំ​របស់​គាត់​ដល់​កូនប្រុស​របស់​គាត់​មាន​នៅក្នុង អាលម៉ា 36និង37 ។ អាលម៉ា​បាន​ថ្លែងទីបន្ទាល់​ដល់​ហេលេមិន​ថា ព្រះ​នឹង​ដោះលែង​អ្នកដែល​ដាក់​ទីទុកចិត្ត​ទៅលើ​ទ្រង់ ។ ដើម្បី​បង្ហាញ​សេចក្ដីពិត​នេះ អាលម៉ា​បាន​រៀបរាប់​ពី​បទពិសោធន៍របស់​គាត់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅពេល​គាត់​ត្រូវ​បាន​ដោះលែង​ពី​ការឈឺចាប់​នៃ​អំពើបាប​របស់​គាត់​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​ក៏​បាន​ប្រាប់​ពី​ការខិតខំ​របស់​គាត់​ដើម្បី​នាំ​អ្នកដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ និង​ទទួល​បាន​នូវ​សេចក្ដីអំណរ​នៃ​ការប្រែចិត្ត​សម្រាប់​ខ្លួនគេ ។

កំណត់ចំណាំ ៖ មេរៀន​ទី 94ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​បី​នាក់​ដើម្បី​បង្រៀន ។ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​រើស​សិស្ស​ទេ អ្នក​អាច​រើស​សិស្ស​បី​នាក់​ឥឡូវ ហើយ​ឲ្យ​ពួកគេ​នូវ​ច្បាប់​ចម្លង​នៃ​ចំណែក​នាំ​មេរៀន​ទី 94ដែល​បាន​រៀបចំ​ដើម្បី​ឲ្យ​ពួកគេ​អាច​រៀបចំ​មេរៀន​នោះ ។ សូមលើកទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​មេរៀន​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​ពី​របៀប​ដើម្បី​សម្រប​មេរៀន​នេះ​ទៅនឹង​តម្រូវការ​នៃ​មិត្ត​រួម​ថ្នាក់​របស់​គេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 36:1–5

អាលម៉ា​បង្រៀន​ហេលេមិន​អំពី​ព្រះចេស្ដា​នៃ​ព្រះ​ក្នុង​ការដោះលែង

សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​វិជ្ជមាន​ដែល​ទីបន្ទាល់ ឬ ការបង្រៀន​ដ៏​ជាក់លាក់​មួយ​ពី​ឪពុកម្ដាយ​ដែល​មាន​ឥទ្ធិពល​ដល់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ​ដល់​សិស្ស​ផ្សេង​ទៀត ។

សូម​ពន្យល់​ថា ជំពូកទី 36–42 នៅក្នុង​គម្ពីរ​អាលម៉ា រួមមាន​ការណែនាំ​ពី​អាលម៉ា​ដល់​កូនប្រស​របស់​គាត់​ទាំងឡាយ ។ ជំពូកទី 36–37ត្រូវបាន​និយាយ​ដល់​លេហលេមិន ជំពូកទី 38ត្រូវបាន​និយាយ​ដល់ ស៊ិបឡុន ហើយជំពូកទី 39–42ត្រូវបាន​និយាយ​ដល់​កូរីអានតុន ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្រមៃ​ថា​ខ្លួន​គេ​នៅក្នុង​តំណែ​របស់​ហេលេមិន នៅពេល​គាត់​បាន​ស្ដាប់​ទីបន្ទាល់​របស់​ឪពុក​គាត់​នៅក្នុង អាលម៉ា 36:1–5 ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងាត់ៗ ដោយរកមើល​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​រំភើប​អំពី​ទីបន្ទាល់​របស់​អាលម៉ា ។

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​បំផុត ? ហេតុអ្វី ?

អាលម៉ា 36:6–22

អាលម៉ា​រៀបរាប់​ពី​ការបះបោរ​របស់​គាត់ ហើយ​ពន្យល់​ពី​របៀប​ដែល​គាត់​បាន​ទទួល​ការអភ័យទោស ។

សូម​ពន្យល់​ថា ដោយ​ធ្វើ​ជា​ទីបន្ទាល់​បន្ថែម​ទៀត​នៃ​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ដោះលែង​ដល់​អ្នកដែល​បាន​ដាក់​ទីទុកចិត្ត​របស់​ពួកគេ​ទៅលើ​ទ្រង់ អាលម៉ា​បាន​ចែកចាយ​បទពិសោនធ៍​របស់​គាត់​ពេល​បាន​ដោះលែង​ពី​ការឈឺចាប់​នៃ​អំពើបាប​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​អាន​ត្រួសៗ​ក្នុង អាលម៉ា 36:6–9 និង​សង្ខេប​អ្វីដែល​បាន​កើតឡើង​ដល់​អាលម៉ា នៅពេល​គាត់​និង​ពួកបុត្រា​របស់​ម៉ូសាយ​បាន​ចេញទៅ​រៀបនឹង​បំផ្លាញ​សាសនាចក្រ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 36:10 ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​រយៈពេល​ដែល​អាលម៉ា​បាន​រងទុក្ខ​ពី​អំពើបាប​របស់​គាត់ ។ សូម​ពន្យល់​ថា នៅក្នុង អាលម៉ា 36:11–17 យើង​ទទួល​បាន​ដំណើររឿង​ដ៏​លម្អិត​ច្រើន​អំពី​អ្វី​ដែល​អាលម៉ា​បាន​ជួប​អំឡុងពេល​បី​ថ្ងៃ និង​បី​យប់​នៃ​ការរងទុក្ខ​របស់​គាត់ ជាង​អ្វី​ដែល​យើង​ដឹង​នៅក្នុង​ដំណើររឿង​ផ្សេង​ទៀត​នៃ​ការប្រែចិត្ត​របស់​គាត់ ( សូមមើល ម៉ូសាយ 27និងអាលម៉ា 38) ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​ទាំងឡាយ​សិក្សា អាលម៉ា 36:11–17 ដោយ​រកមើល​សម្ដី​របស់​អាលម៉ា​នៃ​ការភ័យខ្លាច ឬ​ការឈឺចាប់ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពួកគេ​រកឃើញ ។ ( អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ។ ) អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​យល់​កាន់​តែច្បាស់​អំពី​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​រៀបរាប់ ។

  • តើ​អ្នក​គិត​ថា ឃ្លា ( ឬ​ពាក្យ ) ​នោះ​មាន​ន័យ​យ៉ាងណា ? តើ​អ្វីដែល​បណ្ដាល​ឲ្យ​អាលម៉ា​មាន​អារម្មណ៍​យ៉ាង​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ពាក្យ ញាំញី កើតទុក្ខនិងការទុក្ខ​វេទនា សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« ញាំញី មានន័យ​ថា ‹ ដាក់ទោស › ។ ពី​បុរាណកាល ទ្រុង​គឺជា​គម្រោង​ដែល​ជនរងគ្រោះ​ត្រូវ​ដាក់​កជើង និង​កដៃ​ចងជាប់​នឹង​ប្រដាប់​រវៃ​ដែល​វា​អាច​បណ្ដាល​ឲ្យ​មាន​ការឈឺចាប់​ជាខ្លាំង ។

« រនាស់​គឺជា​គម្រោង​ដែល​មាន​ដែកគោល​នៅ​ជាប់នឹង​វា ។ នៅពេល​វា​អូសរាស់​កាត់​ដី វា​ជីកបំបែក​ដីទៅជា​បំណែក​តូចៗ ។ ព្រះគម្ពីរ​និយាយ​ពី​ព្រលឹង និង​គំនិត​ដែល ‹ កើតទុក្ខ › នឹង​ការជាប់ទោស​ជាញឹកញាប់ ។

« ការទុក្ខវេទនា មាន​ន័យ​ថា ‹ ត្របាញ់​ចូល​គ្នា › ជា​របៀប​ដាក់ទោស​ដ៏​ឈឺចាប់​ជាខ្លាំង ដែល​សូម្បី​តែ​អ្នកសុចរិត​ក៏​នឹង​សារភាព​ដែរ » ( « The Touch of the Master’s Hand »Ensign,ខែ ឧសភា ឆ្នាំ 2001, ទំព័រ 23 ) ។

  • តើ​បទពិសោធន៍​របស់​អាលម៉ា​អាច​បង្រៀន​យើង​អ្វីខ្លះ​អំពី​ឥទ្ធិពល​នៃ​អំពើបាប ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ អំពើបាប​ដឹកនាំ​ទៅរក​ការឈឺចាប់ ការរងទុក្ខ និង​ការសោកស្ដាយ​ដ៏​ខ្លាំង​បំផុត ។

  • តើ​វា​បាន​ប្រាប់​ថា អាលម៉ា​បាន​ជួប​នឹង​ការឈឺចាប់ និង​ការសោកស្ដាយ​ចំពោះ​អំពើបាប​របស់​គាត់​ភ្លាមៗ​បន្ទាប់ពី​ការប្រព្រឹត្ត​វា​ទេ ? តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​យល់​ថា យើង​មិន​អាច​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​អំពើបាប​របស់​យើង​ភ្លាមៗ​នោះ​ទេ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​បទពិសោនធ៍​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ពី​ការឈឺចាប់ ឬ​ការសោកស្ដាយ​ចំពោះ​អំពើបាប​របស់​ពួកគេ ។ បន្ទាប់មក សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ផាកកឺ ៖

« យើង​ម្នាក់ៗ​យ៉ាងហោចណាស់​បាន​ភ្លក់​នូវ​ការឈឺចាប់​នៃ​សតិសម្បជញ្ញៈ​ដែល​កើតក្រោយ​ពី​កំហុស​របស់​យើង ។ …

« ប្រសិនបើ​អ្នក​ពោរពេញ​ដោយ​អារម្មណ៍​ក្រៀមក្រំ​ដោយសារ​កំហុស ឬ​ការបាក់​ទឹកចិត្ត ដោយសារ​ការបរាជ័យ ឬ​ការអាម៉ាស់ នោះ​មាន​ការព្យាបាល​មួយ » ( « The Touch of the Master’s Hand » ទំព័រ 22 ) ។

សូម​បង្ហាញ​ថា ខណៈពេល​ដែល​អាលម៉ា​កំពុង​មាន​អារម្មណ៍​ឈឺចាប់​ដ៏​ខ្លាំង និង​ការសោកស្ដាយ​ចំពោះ​អំពើបាប​របស់​គាត់ គាត់​បាន​ចងចាំ​ដល់​ការព្យាបាល​ការឈឺចាប់​របស់​គាត់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 36:18 ឭៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ​ដើម្បី​ធ្វើសកម្មភាព​តាម​ការបង្រៀន​របស់​ឪពុក​គាត់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាប់​នូវ​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« អាលម៉ា​បាន​រំភើប​នឹង​ការបង្រៀន​របស់ឪពុក​គាត់ ប៉ុន្ដែ​វា​សំខាន់​ជាពិសេស​ថា ការព្យាករណ៍​ដែល​គាត់​បាន​ចងចាំ​គឺជា​ការណ៍​មួយ​ដែល​ទាក់ទង​នឹង ‹ ការយាង​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ​តែមួយ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​នៃ​ពិភពលោក › ។ ( អាលម៉ា 36:17 ។ នោះគឺជា​ព្រះនាម ហើយ​នោះ​គឺជា​សារលិខិត​ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​ឮ ។ … មិន​ថា​ការអធិស្ឋាន​ណា​ផ្សេង​ទៀត​ដែល​យើង​បាន​ធ្វើ មិន​ថា​តម្រូវការ​ផ្សេង​ទៀត​ដែល​យើង​មាន អ្វីៗ​ទាំងអស់​គឺ​ពឹង​ផ្អែកលើ​ការអង្វរក​នោះ ៖ ‹ ឱ ព្រះយេស៊ូវ​អើយ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ សូម​ព្រះអង្គ​មាន​សេចក្ដីមេត្តាករុណា​មក​លើ​ទូលបង្គំ​ផង › ។ ទ្រង់​ត្រូវបាន​រៀបចំ​ឲ្យ​ផ្ដល់​សេចក្ដីមេត្តាករុណា​នោះ ។ ទ្រង់​បាន​ប្រទាន​ជីវិត​របស់​ព្រះអង្គ​ផ្ទាល់​ដើម្បី​ផ្ដល់​សេចក្ដីមេត្តាករុណា » ( However Long and Hard the Road [ ឆ្នាំ 1985 ], ទំព័រ 85) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​មិន​គ្រាន់តែ​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​សុំ​រក​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​ផងដែរ ?

សូម​ណែនាំ​សិស្ស​ឲ្យ​គិត​ដោយ​ស្ងាត់ៗ​ថា តើ​ពួកគេ​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ រួមមាន​ទាំង​ពរជ័យ​នៃ​ការអភ័យទោស​ផងដែរ​ឬទេ ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 36:19–22 ដោយ​ស្ងាត់ៗ ដោយរកមើល​ពាក្យ និង​ឃ្លា​ដែល​រៀបរាប់​ពី​របៀប​ដែល​អារម្មណ៍​របស់​អាលម៉ា​បាន​ផ្លាស់ប្ដូរ​ក្រោយពី​គាត់​បាន​អធិស្ឋាន​សុំ​សេចក្ដីមេត្តាករុណា ។

  • តើ​ពាក្យ ឬ ឃ្លា​ណា​ដែល​អ្នក​រកឃើញ​ថា បាន​ពិពណ៌នា​ពី​អារម្មណ៍​ដែល​អាលម៉ា​បាន​ផ្លាស់ប្ដូរ ?

សូម​សួរសំណួរ​ខាងក្រោម​អំពី​ពាក្យ និង​ឃ្លា​នីមួយៗ​ដែល​សិស្ស​បាន​រកឃើញ ៖

  • តើ​ឃ្លា ( ឬ ពាក្យ ) នោះ​បង្រៀន​អ្នក​អំពី​ព្រះចេស្ដា​នៃ​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ​អ្វីខ្លះ ? ( នៅពេលសិស្ស​ឆ្លើយ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា មិនមែន​គ្រាន់តែ​ការឈឺចាប់​របស់​អាលម៉ា​ត្រូវបាន​ដកចេញ​ពី​គាត់​ទេ ប៉ុន្ដែ​គាត់​ថែមទាំង​ពោរពេញ​ដោយ​សេចក្ដីអំណរ​ទៀត​ផង ។ )

សូម​សរសេរ​ប្រយោគ​មិនពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​នឹង …

  • ចេញពី​បទពិសោធន៍​របស់​អាលម៉ា តើ​យើង​អាច​រៀន​អ្វី​ដែល​ព្រះអម្ចាស់​ធ្វើ​សម្រាប់​យើង នៅពេល​យើង​ពិតជា​ប្រែចិត្ត​នោះ ? ( សិស្ស​អាច​ចែកចាយ​គោលការណ៍​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​បង្ហាញ​ថា ប្រសិនបើ​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ដោះលែង​យើង​ពី​ការឈឺចាប់​នៃអំពើបាប​របស់​យើង ហើយ​បំពេញ​យើង​ដោយ​សេចក្ដីអំណរ ។អ្នក​អាច​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​ដោះលែង​ពី​អារម្មណ៍​នៃ​ការឈឺចាប់ ឬ ការសោកស្ដាយ​ដែល​បង្ក​ដោយ​អំពើបាប​របស់​យើង ?

សូម​អាន​ស្ថានភាព​ខាងក្រោម​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​គិត​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ៖

មិត្ត​ម្នាក់​ដែល​បាន​កំពុង​អាន​ព្រះគម្ពីរ​មរមន​បង្ហាញ​ការបារម្ភ​អំពី​ពាក្យសម្ដី​របស់​អាលម៉ា​ក្នុង អាលម៉ា 36:19 ។ មិត្ត​របស់​អ្នក​សួរ​អ្នក​ថា « ប្រសិនបើ​ខ្ញុំ​អាច​ចាំ​អំពើបាប​របស់​ខ្ញុំ និង​នៅតែ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​វា តើ​វា​មានន័យ​ថា ខ្ញុំ​មិន​ត្រូវបាន​អភ័យទោស​ឲ្យ​មែនទេ ? »

សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​បទពិសោធន៍​របស់​អាលម៉ា​ទាក់ទង​នឹង​ស្ថានភាព​នេះ ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« សាតាំង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា អំពើបាប​របស់​យើង​នៅតែ​មិន​បាន​ត្រូវ​អភ័ទោស​ឲ្យ​ដោយសារ យើង អាច​ចងចាំ​វា ។ សាតាំង​គឺជា​មនុស្ស​កុហក វា​ព្យាយាម​ធ្វើ​ឲ្យ​ទស្សនវិស័យ​របស់​យើង​ព្រិល ហើយ​ដឹកនាំ​យើង​ចេញពី​ផ្លូវ​នៃ​ការប្រែចិត្ត និង​ការអភ័យទោស ។ ព្រះ​មិន​បាន​សន្យា​ថា យើង នឹង​មិន​ចងចាំ​ដល់​អំពើ​បាប​របស់​យើង​នោះ​ទេ ។ ការចងចាំ​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ការធ្វើ​កំហុស​ដដែលៗ​ម្ដង​ទៀត ។ ប៉ុន្ដែ​ប្រសិនបើ​យើង​នៅតែ​បន្ដ​ពិត និង​ស្មោះត្រង់ នោះ​ការចងចាំង​អំពើបាប​របស់យើង​នឹង​ត្រូវ​លុប​ឆ្លង​តាម​ពេលវេលា ។ ការណ៍​នេះ​នឹង​ជា​ផ្នែក​នៃ​ដំណើរការ​ការព្យាបាល និង​ការបន្សុទ្ធ​ដ៏​ចាំបាច់ ។ អាលម៉ា​បាន​ថ្លែងទីបន្ទាល់​ថា ក្រោយពី​គាត់​បាន​ស្រែករក​ព្រះយេស៊ូវ​សុំ​សេចក្ដីមេត្តាករុណា គាត់​នៅតែ​អាច​ចាំ​ពី​អំពើបាប​របស់​គាត់ ប៉ុន្ដែ​ការចងចាំ​អំពើបាប​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​គាត់​ពិបាក និង​ដាក់ទោស​គាត់​ទៀត​ឡើយ ដោយសារ​គាត់​បាន​ដឹង​ថា គាត់​ត្រូវបាន​អភ័យទោស ( សូមមើល អាលម៉ា 36:17–19 ) ។

« វា​គឺជា​ការទទួលខុសត្រូវ​របស់​យើង​ដើម្បី​ចៀសវាង​អ្វីៗ​ដែល​នឹង​នាំយក​នូវ​ការចងចាំ​ដ៏​មាន​បាប​ចាស់​ទាំងឡាយ ។ នៅពេល​យើង​បន្ដ​មាន ‹ ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប › ( នីហ្វៃទី 3 12:19 ) យើង​អាច​ទុកចិត្ត​ថា​ព្រះ​នឹង ‹ លែង​ចងចាំ [ អំពើបាប​របស់​យើង ] ទៀត​ហើយ › » ( « Point of Safe Return » Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2007, ទំព័រ 101 ) ។

  • ដោយ​ផ្អែកលើ​ប្រសាសន៍​របស់​ប្រធាន អុជដូហ្វ តើ​អ្នក​នឹង​ពន្យល់​ថា « ការអស់​កើតទុក្ខ​ដោយ​ការនឹកឃើញ​អំពើបាប​របស់​ខ្លួន​ទៀត​ទៅ » ដោយ​របៀបណា ? ( អាលម៉ា 36:19 ) ។

សូម​ថ្លែងទីបន្ទាល់​ថា ប្រសិនបើ​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ដោះលែង​យើង​ពី​ការឈឺចាប់​នៃ​អំពើបាប​របស់​យើង ហើយ​បំពេញ​យើង​ដោយ​សេចក្ដីអំណរ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​បទពិសោធន៍​របស់​អាលម៉ា ។ បើ​មាន​ពេល សូម​ឲ្យ​សិស្ស​ច្រៀង​បទ « ខ្ញុំរកក្តីសុខឯណា ? » ( ទំនុកតម្កើង ទំព័រ ៦៩ ) ។

អាលម៉ា 36:23–30

អាលម៉ា​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​បម្រើ​ដោយ​ឥតឈប់ឈរ ដើម្បី​នាំ​អ្នកដទៃ​ឲ្យ​ទទួល​ការប្រែចិត្ត

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​មូលហេតុ​ដែល​អាលម៉ា​បាន​បម្រើ​ដើម្បី​នាំ​អ្នកដទៃ​ឲ្យ​ទទួល​ការប្រែចិត្ត សូម​គិត​ពី​ការប្រើ​សកម្មភាព​ខាងក្រោម ។ ( ប្រសិនបើ​វា​មិន​អាច​អនុវត្ត​សកម្មភាព​នេះ​សម្រាប់​ថ្នាក់​របស់​អ្នក​បាន​ទេ អ្នក​អាច​រៀបរាប់​ពី​សកម្មភាព​នេះ​បាន ។

សូម​បង្ហាញ​បង្អែម ( ដូចជា​នំ ឬ ស្ករគ្រាប់ ) ហើយសួរ​ថា តើ​នរណាម្នាក់​ក្នុង​ថ្នាក់​នេះ​ចូលចិត្ត​បង្អែម​ប្រភេទ​នេះ ។ សូម​ខាំ​មួយ​ម៉ាត់ ហើយ​សូម​ពិពណ៌នា​ថា​តើ​វា​ឆ្ងាញ់​យ៉ាងណា ។ សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ថា បង្អែម​នេះ​ឆ្ងាញ់​ខ្លាំងណាស់ ដែល​អ្នក​ត្រូវ​ចែកចាយ​វា​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ សូម​បង្ហាញ​បង្អែម​ដដែល​បន្ថែម​ទៀត ហើយ​សួរ​ថា តើ​នរណាផ្សេង​ទៀត​ចង់​ហូបវា ។ សូម​ចែកចាយ​បង្អែម​នេះ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ចង់​ហូបវា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 36:23–24 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដែល​សកម្មភាព​នៃ​ការភ្លក់​នេះ​ទាក់ទង​នឹង​បទពិសោធន៍​របស់​អាលម៉ា​បន្ទាប់ពី​ការប្រែចិត្ត​ជឿ​របស់​គាត់ ។

  • តើ​សកម្មភាព​របស់​អាលម៉ា​ស្រដៀង​នឹង​សកម្មភាព​នៃ​ការភ្លក់​នេះ​ដោយ​របៀបណា ? តើ​អាលម៉ា​បាន​ចង់​ឲ្យ​អ្នកដទៃ​ភ្លក់​អ្វី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 36:25–26 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ការខិតខំ​របស់​អាលម៉ា​ដើម្បី​បង្រៀន​ដំណឹងល្អ​ជះឥទ្ធិពល​ដល់​គាត់ និង​អ្នកដទៃ ។

  • តើ​ការបង្រៀន​របស់​អាលម៉ា​បាន​ជះឥទ្ធិពល់​ដល់​គាត់ និង​អ្នកដទៃ​ដោយ​របៀបណា ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា​ពួកគេ​បង្ហាញ​ថា យើង​អាច​ទទួល​បាន​សេចក្ដីអំណរ​ដ៏​អស្ចារ្យ នៅពេល​យើង​ស្វែងរក​នាំ​អ្នកដទៃ​មកកាន់​ព្រះគ្រីស្ទ ។

សូម​សង្ខេប អាលម៉ា 36:27–30 ដោយ​ការពន្យល់​ថា អាលម៉ា​បាន​ថ្លែងទីបន្ទាល់​ម្ដងទៀត​ដល់​ហេលេមិន​ថា ព្រះអម្ចាស់​នឹង​ដោះលែង​អ្នកដែល​ដាក់​ទីទុកចិត្ត​របស់​ពួកគេ​លើ​ទ្រង់ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីអំណរ​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​នៅពេល​យើង​ណែនាំ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 36សូម​ឲ្យ​ពួកគេ​បំពេញ​សកម្មភាព​ខាងក្រោម​មួយ ។ ( អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ។

  1. សូម​គិត​ថា​តើ​អ្នក​បាន​មាន​អារម្មណ៍​ថា​ព្រះអង្គ​សង្រ្គោះ​ដោះលែង​អ្នក​ពី​អំពើបាប ហើយ​បំពេញ​អ្នក​ដោយ​សេចក្ដីអំណរ​ទេ ។ សូម​ពន្យល់​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ពរជ័យ​ទាំងនេះ​នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​គិត​ដល់​នរណាម្នាក់ ( ដូចជា មិត្តភក្ដិ បងប្អូន​បង្កើត ឬ សមាជិក​វួដ​ម្នាក់ ) ដែល​អាច​ទទួលប្រយោជន៍​ពី​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​សំបុត្រ​មួយ​ទៅ​បុគ្គល​នេះ ហើយ​បញ្ចូល​នូវ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ដោះលែង​យើង​ចេញពី​ការឈឺចាប់​នៃ​អំពើបាប ហើយ​បំពេញ​យើង​ដោយ​សេចក្ដីអំណរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 36:12 ។ « ព្រលឹង​ឪពុក​ត្រូវ … ញាំញី​ដោយ​អស់​ទាំងអំពើបាប​របស់​ឪពុក »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​ថា ការរងទុក្ខ​កម្រិត​ខ្លះ​ចំពោះ​អំពើបាប​របស់​យើង​គឺជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ការប្រែចិត្ត ៖

« យុត្តិធម៌​តម្រូវឲ្យ​អ្នករំលង ដែល​មិន​ប្រែចិត្ត រងទុក្ខ​ចំពោះ​អំពើបាប​ផ្ទាល់​របស់​គេ [ សូមមើល គ . និង ស . 19:16–19] ។…

« … ចុះ​អ្នករំលង​ដែល ប្រែចិត្ត វិញ ? តើ​ពួកគេ​ត្រូវដាក់ទោស​ទេ ? តើ​ពួកគេ​ត្រូវតែ​រងទុក្ខ​ទេ ? …

« … បុគ្គល​ដែល​ប្រែចិត្ត​មិន​ចាំបាច់​រងទុក្ខ ‹ ដូចជា › ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ចំពោះ​អំពើបាប​នោះ​ទេ ។ អ្នកធ្វើ​បាប​ដែល​ប្រែចិត្ត​នឹង​ទទួល​នូវ​ការរងទុក្ខ​ខ្លះ ប៉ុន្ដែ​ដោយសារតែ​ការប្រែចិត្ត​របស់​ពួកគេ និង​ដោយសារតែ​ដង្វាយធួន ពួកគេ​នឹង​មិន​ទទួល​កម្រិត​នៃ​ការដាក់ទោស​ដ៏​អស់កល្ប​ដ៏​ពេញលេញ ‹ ខ្លាំងក្លា › ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​សម្រាប់​អំពើបាប​នោះ​ឡើយ ។

« ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែល​បាន​ផ្ដល់​នូវ​ការបង្រៀន​ដ៏​យល់ច្បាស់​បែបនោះ​អំពី​ការប្រែចិត្ត និង​ការអភ័យទោស បាន​មាន​ប្រសាសន៍​ថា ការរងទុក្ខ​ផ្ទាល់ខ្លួន ‹ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ជាខ្លាំង​នៃ​ការប្រែចិត្ត ។ បុគ្គល​ម្នាក់​មិន​បានចាប់ផ្ដើម​ប្រែចិត្ត រហូតដល់​គាត់​បាន​រងទុក្ខ​ជាខ្លាំង​ដោយសារ​អំពើបាប​របស់​គាត់ › (Teachings of Spencer W. Kimball, ទំព័ 88 ) ។

« ‹ ប្រសិនបើ​បុគ្គល​ម្នាក់​មិន​បាន​រងទុក្ខ​ទេ គេ​មិន​បាន​ប្រែចិត្ត​នោះ​ទេ ។… គាត់​ត្រូវតែ​ឆ្លងកាត់​ការផ្លាស់ប្ដូរ​មួយ​នៅក្នុង​គំនិត​របស់​គេ ដែល​គេត្រូវ​រងទុក្ខ ហើយ​បន្ទាប់មក​ការអភ័យទោស​នឹង​កើតមាន › (Teachings of Spencer W. Kimball, ទំព័រ 99) ។ …

« បទពិសោធន៍​របស់​យើង​ទាំងអស់​បញ្ជាក់​ពី​ការពិត​ថា យើង​ត្រូវតែ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ផ្ទាល់ខ្លួន​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត —និង​សម្រាប់​ការរំលង​ដ៏​ធ្ងន់ធ្ងរ​ដែល​ការរងទុក្ខ​នោះ​អាច​ធ្ងន់ធ្ងរ និង​យូរអង្វែង ។ ខ្ញុំ​ជឿ​ថា យើង​ម្នាក់ៗ​ដែល​ពិតជា​ស្មោះត្រង់​នឹង​ខ្លួនឯង ទទួលស្គាល់​សេចក្ដីពិត​នៃ​គោលការណ៍​នេះ ។ យើង​បាន​មាន​អារម្មណ៍​ពី​វា​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ហើយ​យើង​បាន​ឃើញ​វា​នៅក្នុង​ជីវិត​របស់​អ្នកដទៃ ។

« យើង​ក៏​គួរ​សង្កេត​ថា ការរងទុក្ខ​ផ្ទាល់ខ្លួន​របស់​យើង​ចំពោះ​អំពើ​គឺ​ឯកជន មិនមែន​ជា​សាធារណៈ​នោះ​ទេ ។ ជាញឹកញាប់ មាន​តែ​អ្នកធ្វើ​បាប និង​ព្រះអម្ចាស់ និង​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ដឹង​ពី​អ្វី​កំពុង​កើតឡើង ។ ផ្ទុយពី​លក្ខណៈ​ទណ្ឌកម្ម​ជាទូទៅ​ដែល​ដាក់ទោស​ដោយ​ច្បាប់​របស់​មនុស្ស ការរងទុក្ខ​ដែល​នាំទៅរក​សេចក្ដីមេត្តា​ករុណា​ក្រោម​ច្បាប់​របស់​ព្រះ​គឺ​ផ្ទាល់ខ្លួន​ជាអតិបរមា » ( « Sins, Crimes, and Atonement » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 7 ខែ កុម្ភៈ ឆ្នាំ 1992 ] ទំព័រ 4–6 si.lds.org) ។

អាលម៉ា 36 ។ ភាពបញ្រ្ចាសគ្នា

ភាពបញ្រ្ចាសគ្នា ( ពេលខ្លះ​ហៅ​ថា ការស្របគ្នា​ដែល​បញ្រ្ចាស​គ្នា ) គឺជា​ឧបករណ៍​ខាង​អក្សរសាស្ដ្រ​មួយ​ដែល​ត្រូវបាន​ប្រើ​ជាទូទៅ​កាលពី​បុរាណកាល​ក្នុង​កំណាព្យ​សាសន៍​ស៊ីម៉ៃ និង​សាសន៍​ក្រិច ក៏ដូចជា​អក្សរសិល្បរ៍​នៃ​វប្បធម៌​ផ្សេង​ទៀត​ដែរ ។ នៅក្នុង​ភាពបញ្រ្ចាសគ្នា ពាក្យ ឬ​គំនិត​ទាំងឡាយ​ត្រូវបាន​រៀប​ជា​លំដាប់​មួយ​ជាក់លាក់ ហើយ​បន្ទាប់មក​ធ្វើសារឡើងវិញ​នៅក្នុង​លំដាប់​បញ្រ្ចាស ។ ការធ្វើដដែលៗ​នេះ​បញ្ជាក់​ពី​គំនិង និង​ពាក្យ​ដ៏​សំខាន់​ទាំងឡាយ ។ មូលន័យ​របស់​អ្នកនិពន្ធ​ជាញឹកញាប់​រកឃើញ​នៅ​កណ្ដាល​នៃ​ភាពបញ្រ្ចាសគ្នា​នោះ ។ នៅក្នុង​តារាង​ខាងក្រោម សូម​កត់ចំណាំ​ថា សារលិខិត​ដ៏​សំខាន់​នៃ​ភាពបញ្រ្ចាសគ្នា​នៅក្នុង អាលម៉ា 36 ផ្តោតលើ​គ្រាមួយ​ក្នុង​ជីវិត​របស់​អាលម៉ា នៅពេល​ដែល​គាត់​បាន​ត្រឡប់​ទៅរក​ព្រះយេស៊ូវគ្រីស្ទ​សុំ​រកការសម្រាក ។

ក . ខ 1

 ខ . ខ 2

  គ . ខ 3

   ឃ . ខ 4–5

    ង . ខ 6

     ច . ខ 10

      ឆ . ខ 14

       ជ . ខ 16

        ឈ . ខ 17

        ឈ . ខ 18

       ជ . ខ 19–21

      ឆ . ខ 22

     ច . ខ 23

    ង . ខ 24

   ឃ . ខ 26

  គ . ខ 27

 ខ . ខ 28–29

ក . ខ 30