បណ្ណាល័យ
មេរៀនទី 69 ៖ អាលម៉ា 1–2


មេរៀនទី 69

អាលម៉ា 1–2

សេចក្តី​ផ្ដើម

មិន​យូរ​ប៉ុន្មាន​ក្រោយពី​អាលម៉ាបាន​ក្លាយជា​មេចៅក្រម បុរស​ម្នាក់​ឈ្មោះ​នីហូរ​បាន​ប្រកាស​ខ្លួន​គេ​ថា​ជា អ្នក​បង្រៀន​ក្នុង​ចំណោម​ប្រជាជន ។ គាត់​និយាយ​ប្រឆាំង​នឹង​សាសនាចក្រ និង គោលលទ្ធិ​ទាំងឡាយ ហើយ​គាត់​បាន​បញ្ចុះបញ្ចូល​មនុស្ស​ជាច្រើន​ឲ្យ​ជឿ​លើ​គាត់ ហើយ​បាន​ផ្ដល់​ប្រាក់​ដល់​គាត់ ។ នៅពេល​នីហូរ​បាន​សម្លាប់​គេឌាន ដែល​ជា​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ​ម្នាក់ គាត់​ត្រូវបាន​នាំមក​ខាងមុខ​អាលម៉ា ។ ដោយ​ឃើញ​ថា​នីហូរ​មាន​ទោស​ពី​បទ​ឧបាយកល​ផ្នែក​សង្ឃ និង ពី​ការព្យាយាម​ជម្រុញ​ឲ្យ​មាន​ឧបាយកល​ផ្នែក​សង្ឃ​ដោយ​អាវុធ នោះ​អាលម៉ា​បាន​កាត់ទោស​គាត់​ដល់​ស្លាប់ ។ សាសនាចក្របាន​រីកចម្រើន ដោយ​ដឹកនាំ​ដោយ​ពួកសង្ឃ​ដ៏​ឧស្សាហ៍ព្យាយាម និង​បន្ទាបខ្លួន ប៉ុន្ដែ​ឧបាយកល​ផ្នែក​សង្ឃ​នៅតែ​បន្ដ ។ អាំលីសៃ ដែល​ជា​បុរស​ដ៏​ទុច្ចរិត​ម្នាក់ ក្រោយពី​ទទួល​បាន​បញ្ជា​ពី​នីហូរ​ហើយ បាន​ប្រមូល​ការគាំទ្រ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន ហើយ​បាន​ព្យាយាម​ក្លាយជា​ស្ដេច​នៃ​សាសន៍​នីហ្វៃ ប៉ុន្ដែ​បាន​បរាជ័យ ។ គាត់​និង​អ្នកដើរតាម​គាត់​បាន​បដិវត្តន៍ បាន​មក​ទាស់​នឹង​សាសន៍​នីហ្វៃ​ដើម្បី​ធ្វើ​ចម្បាំង ហើយ​ទីបំផុត​បាន​រួបរួម​កម្លាំង​របស់​ពួកគេ​នឹង​កងទ័ព​សាសន៍​លេមិន ។ ដោយ​បាន​ពង្រឹង​ដោយ​ព្រះអម្ចាស់ សាសន៍​នីហ្វៃ​បាន​បាត់បង់​ជាច្រើន ប៉ុន្តែបាន​យកឈ្នះ​លើ​ការវាយប្រហារ​នៃ​កងទ័ព​ទាំងនេះ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 1

ជំនួស​ឲ្យ​ការរាលដាល​នៃ​ឧបាយកល​ផ្នែក​សង្ឃ និង ការកាត់ទោស មាន​មនុស្ស​ជាច្រើន​នៅខ្ជាប់ខ្ជួន​ក្នុង​សេចក្ដីជំនឿ

សូម​សរសេរ​ពាក្យ ប្រជាប្រិយ នៅលើ​ក្ដារខៀន ។

  • តើ​គ្រោះថ្នាក់​អ្វីខ្លះ​នៃ​ការ​ស្វែងរក​ប្រជាប្រិយភាព ? តើ​គ្រោះថ្នាក់​អ្វីខ្លះ​នៃ​ការធ្វើ​តាម​មនុស្ស ដោយ​សារតែ​ពួកគេ​មាន​ប្រជាប្រិយភាព​នោះ ?

សូម​ពន្យល់​ថា បុរស​ឈ្មោះ​នីហូរ មាន​ប្រជាប្រិយភាព​ដល់​មនុស្ស​ខ្លះ​នៅក្នុង​ដែនដី​សារ៉ាហិមឡា ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 1:2–6 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​អ្វី​ដែល​នីហូរ​បាន​បង្រៀន និង ពី​របៀប​ដែល​ប្រជាជន​ឆ្លើយតប​នឹង​ការបង្រៀន​នោះ ។ ក្រោយពី​សិស្ស​បាន​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​គិត​ពី​ការសួរ​សំណួរ​ដូច​ខាងក្រោម ៖

  • ហេតុអ្វី​បានជា​ការបង្រៀន​របស់​នីហូរ​នៅក្នុងអាលម៉ា 1:4 គ្រោះថ្នាក់ ? ( ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បង្ហាញ​ថា នីហូរ​បាន​បង្រៀន​ថា “ មនុស្ស​ទាំងអស់ [ នឹង ] មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ” មិន​ថា​ពួកគេ​ធ្វើ​អ្វី​នោះ​ទេ ។ ការបង្រៀន​នេះ​មិន​គិត​ដល់​តម្រូវការ​នៃ​ការប្រែចិត្ត ពិធីការ​នានា និង ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ សូម​មើល​ផងដែរ អាលម៉ា 15:15 ) ។

  • តើ​លទ្ធផល​អ្វីខ្លះ​ដែល​អាច​មាន​ដល់​មនុស្ស​ម្នាក់ ដែល​ជឿ​លើ​គោលលទ្ធិ​នេះ ?

  • តើ​ជោគជ័យ​របស់​នីហូរ​បាន​ជះឥទ្ធិពល​ដល់​គាត់វិញ​ដោយ​របៀបណា ? ( សូមមើល អាលម៉ា 1:6 

សូម​សង្ខេប អាលម៉ា 1:7–15 ដោយ​ការពន្យល់​ថា ថ្ងៃមួយ​នីហូរ​បាន​ទៅ​បង្រៀន​ដល់​ក្រុម​មួយ​នៃ​អ្នកដើរតាម​របស់​គាត់ នៅពេល​គាត់​បាន​ជួប​នឹង​គេឌាន ដែល​បាន​ជួយ​ដោះលែង​ប្រជាជន​លិមហៃ​ពី​សេវកភាព ហើយ​ដែល​កំពុង​បម្រើ​ជា​គ្រូបង្រៀន​ម្នាក់​នៅក្នុង​សាសនាចក្រ ។ នីហូរ “ បាន​ចាប់ផ្ដើម​ប្រកែក​ជាមួយនឹង [ គេឌាន ] យ៉ាងខ្លាំង ដើម្បី​គាត់​អាច​ដឹកនាំ​មនុស្ស​នៃ​សាសនាចក្រ​ឲ្យ​វង្វេង​ផ្លូវ តែ [ គេឌាន ] បាន​តទល់​នឹង​គាត់​ដោយ​ព្រមាន​ដាស់តឿន​គាត់​ដោយ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះ ” (អាលម៉ា 1:7 ) ។ នីហូរ​បាន​ខឹង​ជា​ខ្លាំងហើយ​បាន​ទាញ​ដាវ​របស់​គាត់ ហើយ​បាន​សម្លាប់​គេឌាន ។ ប្រជាជន​នៃ​សាសនាចក្រ​បាន​ចាប់​នីហូរ​ទៅជួប​នឹង​អាលម៉ា ដែលជា​ចៅមេក្រម​ ដើម្បី​ឲ្យ​កាត់សេចក្ដី​ចំពោះ​ទោស​របស់​គាត់ ។ អាលម៉ា​បាន​កាត់ទោស​នីហូរ​ដល់​ស្លាប់ ហើយ​នីហូរ “ បាន​ទទួល​ការស្លាប់​ដ៏​ថោកទាប ” ( អាលម៉ា 1:15 ) ។ អ្នក​អាច​ត្រូវ​ពន្យល់​ថា ថោកទាប មាន​ន័យ​ថា ដែល​អាប់កេរ្តិ៍ឈ្មោះ ខ្មាស់គេ ឬ ដែល​គ្មាន​កិត្តិយស ។

សូមអញ្ជើញ​ឲ្យ​សិស្ស​អាន​ជួរ​ពីរ​បី​ដំបូង​នៃ អាលម៉ា 1:12 រកមើល​ពាក្យ​ដែល​អាលម៉ា​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អ្វី​ដែល​នីហូរ​បាន​បង្កើត​ដល់​ប្រជាជន​នេះ​ជាលើក​ទី​មួយ ។ សូមអញ្ជើញ​ឲ្យ​សិស្ស​មើល​ទៅ​លេខយោង 12។ សូម​ឲ្យ​ពួកគេ​បើកទៅ​លេខយោង​ទីមួយ​ដែល​មាន ៖ នីហ្វៃទី 2 26:29 ។ សូម​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​នេះ​ដោយ​ស្ងៀមស្ងាត់ ។

  • តាម​គំនិត​របស់​អ្នក តើ​អ្វីជា​ឧបាយកល​ផ្នែក​សង្ឃ ? តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ពេល​មនុស្ស “ តាំង​ខ្លួន​ឡើង​ជា​ពន្លឺ​ដល់​មនុស្ស​លោក ” នោះ ? ហេតុអ្វី​បានជា​ការណ៍​នេះ​មាន​គ្រោះថ្នាក់ ?

  • តើ​ការបង្រៀន​របស់​នីហូរ​ជា​គំរូ​មួយ​នៃ​ឧបាយកល​ផ្នែក​សង្ឃ​ដោយ​របៀបណា ?

  • យោងតាម​អាលម៉ា តើ​អ្វី​ដែល​នឹង​កើតឡើង​ដល់​ប្រជាជន ប្រសិនបើ​ឧបាយកល​ផ្នែក​សង្ឃ​ត្រូវបាន​ជម្រុញ​នៅក្នុង​ចំណោម​ពួកគេ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​ល្បួង​ដល់​មនុស្ស​ដើម្បី​បង្រៀន ដើម្បី​ឲ្យ​អ្នកផ្សេង​នឹង​សរសើរ​ដល់​ពួកគេ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 1:16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប និង មូលហេតុ​ដែល​ឧបាយកល​ផ្នែក​សង្ឃ​បាន​បន្ដ​រាលដាល ទោះបីជា​ក្រោយពី​ការស្លាប់​របស់​នីហូរក៏ដោយ ។ ក្រោយពី​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ ៖

  • យោងតាម អាលម៉ា 1:16 តើ​គោលបំណង​របស់​មនុស្ស​ដែល​អនុវត្ត​ឧបាយកល​ផ្នែក​សង្ឃ​គឺជា​អ្វី ? ( ពួកគេ​ធ្វើ​វា “ ដើម្បី​ចង់​បាន​ទ្រព្យសម្បត្តិ និង យសសក្ដិ ” —និយាយ​ម្យ៉ាងទៀត​ថា ដើម្បី​ទទួល​បាន​ប្រាក់ និង ប្រជាប្រិយភាព 

សូម​ពន្យល់​ថា ឧបាយកល​ផ្នែក​សង្ឃ និង​ឥទ្ធិពល​របស់​វា​បាន​ជាប់​នឹង​ប្រជាជន​នីហ្វៃ​អស់រយៈពេល​ជាច្រើន​ឆ្នាំ ( សូមមើល អាលម៉ា 2; 15:15; 24:28 ) ។ សូម​បង្ហាញ​ថា នៅក្នុង​ជំនាន់​របស់​យើង យើង​ត្រូវ​ដឹង​ពី​ឧបាយកល​ផ្នែក​សង្ឃ នៅក្នុង​សាសនាចក្រ​ក៏ដូចជា​ក្រៅ​សាសនាចក្រ​ផងដែរ ។ យើង​មិន​គួរ​ឲ្យ​ខ្លួន​យើង​ត្រូវបាន​បោក​បញ្ឆោត​ដោយ​មនុស្ស​ដែល​អនុវត្ត​ឧបាយកល​ផ្នែក​សង្ឃ​នោះ​ទេ ។ យើង​ក៏គួរប្រុង​ប្រយ័ត្ន​ពី​អាកប្បកិរិយា និង សកម្មភាព​នៃ​ឧបាយកល​ផ្នែក​សង្ឃ​នៅក្នុង​ការខិតខំ​របស់​យើង​ផ្ទាល់​ដើម្បី​បង្រៀន​ដំណឹងល្អ​ដែរ ។

  • តើ​អ្នក​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​បង្រៀន​ដំណឹងល្អ ? ( សូម​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ថា ពួកគេ​មាន​ឱកាស​ជាច្រើន​ដើម្បី​បង្រៀន​ដំណឹងល្អ ។ ពួកគេ​បង្រៀន​ដល់​គ្នា​ទៅវិញទៅមក នៅពេល​ពួកគេ​ចូលរួម​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​នៅក្នុង​កូរ៉ុម និង​ថ្នាក់​របស់​ពួកគេ ។ ពួកគេ​អាច​បង្រៀន​គ្រួសារ​របស់​ពួកគេ​នៅក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ យុវជន​បម្រើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ ។ យុវនារី និង​យុវជន​អាច​ត្រូវបាន​សុំ​ឲ្យ​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ​នាពេល​ឥឡូវ ហើយ​ពួកគេ​អាច​រៀបចំ​ដើម្បី​ទៅ​បម្រើ​បេសកកម្ម​ពេញម៉ោង 

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

“ អ្វីៗ​ដែល​អ្នក ឬ ខ្ញុំ​ធ្វើ​ជា​អ្នកបង្រៀន​ដែល​នាំយក​ការយកចិត្តទុកដាក់​ដល់​ខ្លួន​ដោយ​ដឹង​ប្រាកដ និង មាន​ចេតនា —នៅក្នុង​សារលិខិត​ដែល​យើង​បង្ហាញ តាមរបៀប​ដែល​យើង​ប្រើ ឬ តាម​របៀប​ផ្ទាល់ខ្លួន​យើង— គឺជា​ទម្រង់​មួយ​នៃ​ឧបាយកល​ផ្នែក​សង្ឃ​ដែល​រារាំង​ដល់​ការបង្រៀន​ដ៏​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ” ( “Seek Learning by Faith,” Ensign,ខែ កញ្ញា ឆ្នាំ 2007, ឆ្នាំ 66–67 ) ។

សូម​បញ្ជាក់​ថា ប្រសិនបើ​យើង​នាំ​ការយកចិត្តទុកដាក់ដោយ​ចេតនាមករក​ខ្លួនយើង​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​បង្រៀន​ដំណឹងល្អ​នោះ យើង​នឹង​រារាំង​ការបង្រៀន​ដ៏​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​អាន​បញ្ជី​ខាងក្រោម​ស្តី​ពី​មូលហេតុ​ដែល​មនុស្ស​អាច​មាន នៅពេល​ពួកគេ​បង្រៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​មូលហេតុ​មួយណា​ដែល​អាច​ជា​គំរូ​នៃ​ឧបាយកល​ផ្នែក​សង្ឃ និង ប្រាប់​ពី​មូលហេតុ ។

ដើម្បី​ដឹកនាំ​អ្នកដទៃ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។

ដើម្បី​បង្ហាញ​ថា វា​សប្បាយ​យ៉ាងណា ។

ដើម្បី​ជួយ​ដល់​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

ដើម្បី​អួត​ពី​ការចេះដឹង​របស់​ពួកគេ ។

ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​អនុវត្ត​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 1:26–27 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ពួកសង្ឃ​នៃ​ព្រះ​បាន​ធ្វើ​ខុសគ្នា​ពី​នីហូរ ។

  • តើ​គំរូ​នៃ​សង្ឃ​សាសន៍នីហ្វៃ​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ឧបាយកល​ផ្នែក​សង្ឃ​ដោយ​របៀបណា ?

  • តើ​ពួកសង្ឃ​ទាំងនេះ​បាន​បង្ហាញ​ការស្មោះត្រង់​របស់​ពួកគេ​ទៅដល់​ព្រះ​ដោយ​របៀបណា ?

សូម​ពន្យល់​ថា ឧបាយកល​ផ្នែក​សង្ឃ​បាន​ដឹកនាំ​ទៅរក​ការទាស់ទែង​គ្នា និង ការកាត់ទោស​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​សិក្សា អាលម៉ា 1:19–33 សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​មនុស្សនិយាយ​ដឺដង ចំអក ឬ កាត់សេចក្ដី​ដល់​អ្នកដែល​កាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ?

  • តើ​អ្នក​ធ្លាប់​ត្រូវគេ​ដឺដង ចំអក ឬ បៀតបៀន​ពេល​កាន់តាម​ព្រះបញ្ញត្តិ​ដែរ​ឬ​ទេ ? បើ​ធ្លាប់ តើ​អ្នក​បាន​ឆ្លើយ​តប​ដោយ​របៀបណា ?

សូម​អញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 1:19–20 ដោយ​ស្ងាត់ៗ ដោយ​រកមើល​គំរូ​នៃ​សមាជិក​នៃ​សាសនាចក្រ​ដែល​ត្រូវបានគេ​កាត់សេចក្ដី ។ ក្រោយពី​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​សូម​អញ្ជើញឲ្យ​សិស្ស​ចម្លង​សំណួរ​នោះ​ទៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​អាន​វគ្គ​ព្រះគម្ពីរ​ដោយ​ស្ងាត់ស្ងៀម ហើយ​ឆ្លើយនឹង​សំណួរ​ដោយ​ខ្លួនគេ ។

យោងតាម អាលម៉ា 1:21–24 តើ​សមាជិកខ្លះ​ឆ្លើយតប​នឹង​ការកាត់សេចក្ដី​ដោយ​របៀបណា ? តើ​អ្វីខ្លះ​ជា​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ ?

យោងតាម អាលម៉ា 1:25–31 តើ​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ​បាន​រស់នៅ ដោយ​មិន​អើពើ​នឹង​ការកាត់សេចក្ដី​ដោយ​របៀបណា ? តើ​ពួកគេ​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ ?

នៅពេល​សិស្ស​មាន​ពេល​គ្រប់គ្រាប់​ដើម្បី​សិក្សា​វគ្គ​ទាំងនេះ​ហើយ សូម​សួរ​ពួកគេ​ថា តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​វគ្គ​នេះ ។ សិស្ស​អាច​រកឃើញ​គោលការណ៍​ខាងក្រោម​នេះ​ខ្លះ ឬ ទាំងអស់ ៖

ទោះបីជា​នៅពេល​ដែល​មនុស្ស​នៅជុំវិញ​យើង​មិន​គោរព​តាម យើង​អាច​នៅ​បន្ដ​នឹងនរ ហើយ​ខ្ជាប់ខ្ជួន​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ ។

នៅពេល​យើង​រស់នៅ​តាម​ដំណឹងល្អ យើង​អាច​មាន​សន្ដិភាព​នៅក្នុង​ជីវិត​យើង ទោះបីជា​យើង​ត្រូវបាន​គេ​កាត់សេចក្ដី​ក៏​ដោយ ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ថា គោលការណ៍​ទាំងនេះ​ពិត​នោះ ?

អាលម៉ា 2

អាំលីសៃ និង អ្នកដទៃ​បាន​បះបោរ ហើយ​ទីបញ្ចប់​បាន​ចូលរួម​នឹង​សាសន៍​លេមិន​ដើម្បី​ធ្វើ​សង្គ្រាម​នឹង​សាសន៍​នីហ្វៃ

សូម​ពន្យល់​ថា ប្រហែល​បួន​ឆ្នាំក្រោយពី​ការស្លាប់​របស់​នីហូរ​មក សាសន៍​នីហ្វៃ​បាន​ជួប​នឹង​បុរស​ទុច្ចរិត​ម្នាក់​ទៀត​ដែល​អាច​ទទួល​បាន​ការគាំទ្រ​យ៉ាង​មាន​ប្រជាប្រិយភាព ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ នៅក្នុង​ដៃគូ​នីមួយៗ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 2:1–7 ខណៈពេល​សិស្ស​ម្នាក់​ទៀត​អាន អាលម៉ា 2:8–18 ។ សូម​ណែនាំ​ឲ្យ​សិស្ស​រៀបចំ​ចំណងជើង​នៃ​ព័ត៌មាន​ដោយផ្អែក​លើ​ខគម្ពីរ​របស់​ពួកគេ ដោយ​ពិពណ៌នា​ពី​អ្វី​ដែល​ប្រជាជន​សុចរិត​បាន​ធ្វើ​ដើម្បី​ឈរ​ប្រឆាំង​ភាពទុច្ចរិត ។ ក្រោយពី​បួន ឬ ប្រាំ​នាទី សូមអញ្ជើញ​ឲ្យ​សិស្ស​ចែកចាយពី​ចំណងជើង​ជាមួយ​នឹង​ដៃគូ​របស់​គេ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចំណងជើង​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​សួរ​សំណួរ​ខាងក្រោម​ដើម្បី​ប្រាកដ​ថា​សិស្ស​យល់​ពី​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា ៖

  • តើ​អាំលីសៃ​ចង់​ធ្វើ​អ្វីខ្លះ ?

  • យោងតាម អាលម៉ា 2:18 តើ​ហេតុអ្វី​បានជា​សាសន៍​នីហ្វៃ​អាច​បញ្ឈប់​ការចង់ក្លាយ​ជា​ស្តេច​របស់​អាំលីសៃ ? ( “ ព្រះអង្គម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ដល់​ដៃ​របស់​ពួកនីហ្វៃ​ដែរ ។ ” អ្នក​អាច​លើកទឹកចិត្ត​ឲ្យ​សិស្ស​គូសចំណាំ​ប្រយោគ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ )

សូម​ឲ្យ​សិស្ស​សរសេរ​គំរូ​នៃ​អំពើទុច្ចរិត​ដែល​យុវជន​ជួបប្រទះ​សព្វថ្ងៃនេះ ។ ពួកគេ​អាច​និយាយ​ពី​ការល្បួង ហើយ​ពួកគេ​ក៏​អាច​និយាយ​ពី​ឧបសគ្គ​ដែលពួកគេ​ជួប​ដោយសារតែ​អំពើទុច្ចរិត​របស់​អ្នកដទៃ ។ នៅពេល​ពួកគេ​បន្ដ​សិក្សា អាលម៉ា 2 សូម​អញ្ជើញឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​យកឈ្នះ​លើ​ការល្បួង និង​ឧបសគ្គ​ទាំងឡាយ​ដែល​ពួកគេ​ជួប ។

សូម​ពន្យល់​ថា អ្នកចម្បាំង​សាសន៍​នីហ្វៃ​បាន​យក​ឈ្នះ​លើ​សង្គ្រាម​ជាច្រើន​ដង​លើ​អាំលីសៃ ប៉ុន្ដេ​ពួកគេ​បាន​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា សំណល់​នៃ​ប្រជាជន​អាំលីសៃ​បាន​ចូលរួម​នឹង​កងទ័ព​របស់​សាសន៍​លេមិន ( សូមមើល អាលម៉ា 2:19–25 ) ។ មុនពេល​កងទ័ព​សាសន៍​នីហ្វៃ​អាច​ត្រឡប់​មក​កាន់​ទីក្រុង​សារ៉ាហិមឡា​វិញ កងទ័ព​រួបរួម​នោះ​បាន​វាយប្រហារ​ពួកគេ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 2:27 រកមើល​ឃ្លា​មួយ​ដែល​បង្ហាញ​ពី​ទំហំ​នៃ​កងទ័ព​រួបរួម​គ្នា​នៃ​សាសន៍​លេមិន និង​សាសន៍​អាំលីសៃ​នោះ ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ឈប់​មួយ​សន្ទុះ ហើយ​ស្រមៃ​ពី​អ្វី​ដែល​ពួកគេ​គិត ហើយ​ពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍ ប្រសិនបើ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​កងទ័ព​សាសន៍​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 2:28–31, 36 ឮៗ ហើយ​សុំ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​សង្គ្រាម​នោះ​បញ្ចប់ ។ ក្រោយពី​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​ពាក្យ ទទួល​កម្លាំង និង ពាក្យ​បាន​ចម្រើន​កម្លាំង នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • យោងតាម អាលម៉ា 2:28 ហេតុអ្វី​បានជា​ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង​ដល់​ពួកសាសន៍​នីហ្វៃ ? ( សិស្ស​អាច​ចែកចាយ​ចម្លើយ​ខុសគ្នា​ដល់​សំណួរ​នេះ ។ សូម​ឲ្យ​ពួកគេ​រកមើល​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​ស្រែកហៅ​រក​ព្រះ​ឲ្យ​ជួយ​យើង​ឈរ​ប្រឆាំង​នឹង​អំពើទុច្ចរិត ទ្រង់​នឹង​ចម្រើន​កម្លាំង​ដល់​យើង ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ទទួល​បាន​កម្លាំង​ពី​ព្រះ​ដើម្បី​ឈរ​ប្រឆាំង​នឹង​អំពើទុច្ចរិត ជាជាង​ការ​ឲ្យ​ឥទ្ធិពល​ដ៏​ទុច្ចរិត បំផ្លាញ​ជីវិត​របស់​យើង​ទាំងអស់ ?

  • តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​អាលម៉ា នៅពេល​អ្នក​ឈរ​ប្រឆាំង​នឹង​អំពើទុច្ចរិត​ដោយ​របៀបណា ?

សូមអញ្ជើញ​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង​ដល់​អ្នក នៅពេល​អ្នក​បាន​ជួប​នឹង​អំពើទុច្ចរិត​ដោយ​របៀប​ណា ?

  • តើ​របៀប​មួយ​ដែល​អ្នក​អាច​ឈរ​ប្រឆាំង​នឹង​អំពើទុច្ចរិត​នាពេល​ឥឡូវ​នេះ​គឺជា​អ្វី ?

នៅពេល​ដែល​សិស្ស​មាន​ពេល​សរសេរ​ហើយ សូម​អញ្ជើញឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ អ្នក​អាច​ចង់​ចែកចាយ​ចម្លើយ​របស់​អ្នក​ក៏​បាន ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​នៃ​សាសន៍​នីហ្វៃ —ដើម្បី​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​ឲ្យ​មាន​ភាពសាកសម​នឹង​ត្រូវបាន​ចម្រើន​កម្លាំង​ដោយ​ព្រះ​នៅក្នុង​ការខិតខំ​របស់​ពួកគេ ។ សូម​បញ្ចប់​ដោយ​ការថ្លែងទីបន្ទាល់​ថា ព្រះ​នឹង​ចម្រើន​កម្លាំង​ដល់​យើង នៅពេល​យើង​ឈរ​ប្រឆាំង​នឹង​អំពើទុច្ចរិត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 1:3–4 ។ កម្លាំង​ចិត្ត​ដើម្បី​ជ្រើសរើស​អ្វី​ដែល​ត្រូវ

នីហូរ​បាន​ប្រើ​ពាក្យ​បញ្ជោរ​ដើម្បី​ទាក់ទាញ​អ្នកដើរតាម​ទាំងឡាយ ហើយ​គាត់​បាន​ប្រើ​គោលលទ្ធិ​ខុសឆ្គង​ដើម្បី​វាយប្រហារ​នឹង​សាសនាចក្រ​នៃ​ព្រះ ។ ការបង្រៀន​របស់​គាត់​មាន​ប្រជាប្រិយភាព ដោយសារ​វា​បដិសេធ​អំពើបាប​នៅក្នុង​នាម​នៃ​សាសនា ។ គាត់​បាន​លើកទឹកចិត្ត​ឲ្យ​មាន​អំពើទុច្ចរិត ដោយ​និយាយ​ថា « ហើយ​នៅទីបញ្ចប់ មនុស្ស​ទាំងអស់​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » មិន​ថា​ពួកគេ​ប្រព្រឹត្ត​អ្វី​នោះ​ទេ (អាលម៉ា 1:4) ។

អែលឌើរ អិល ថម ភែរីនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ជម្រុញ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ដើម្បី​បដិសេធ​នីហូរ​សម័យ​ទំនើប និង សារលិខិត​របស់​ពួកគេ ៖

ពាក្យសម្ដី​របស់​នីហូរ​បាន​ឮ​ដល់​ប្រជាជន ប៉ុន្ដែ​គោលលទ្ធិ​របស់​គាត់ ខណៈពេល​ដែល​មាន​ប្រជាប្រិយភាព​ដល់​មនុស្ស​ជាច្រើន វា​មិន​ត្រឹមត្រូវ​នោះ​ទេ ។ នៅពេល​យើង​ជួប​នឹង​ការសម្រេច​ចិត្ត​ជាច្រើន​នៅក្នុង​ជីវិត សារលិខិត​ដ៏​ងាយស្រួល និង​ប្រជាប្រិយ​នៃ​ពិភពលោក​ជាទូទៅ​មិនមែន​ជា​អ្វី​ដែល​ត្រឹមត្រូវ​ដើម្បី​ជ្រើសរើស​នោះ​ទេ ហើយ​វា​ត្រូវមាន​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​ដើម្បី​ជ្រើសរើស​អ្វី​ដែល​ត្រូវ » ( « Choose the Right » Ensign ខែ វិច្ឆិកា ឆ្នាំ 1993, ទំព័រ 67 ) ។

អាលម៉ា 1:17–18 ។ ការដាក់ទោស​ប្រហារជីវិត

នៅពេល​សិស្ស​អាន​អំពី​អាលម៉ា​ដាក់ទោស​ប្រហារ​ជីវិត​ដល់​នីហូរ ពួកគេ​អាច​មាន​សំណួរ​អំពី​ច្បាប់​របស់​សាសនាចក្រ​អំពី​ការដាក់​ទោស​ប្រហារជីវិត ។ ប្រយោគ​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ ។

ចំពោះ​ណូអេ ព្រះអម្ចាស់​បាន​បង្ហាញ​ថា « អ្នកណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នកនោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយសារ​មនុស្ស​ដែរ » (លោកុប្បត្តិ 9:6) ។

នៅក្នុង​ឆ្នាំ 1889 គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចេញផ្សាយ​ការប្រកាស​ជាផ្លូវការ​អំពី​ការដាក់ទោស​ប្រហារ​ជីវិត ។

« យើង​សូម​ប្រកាស​ជា​ឱឡារិក​នូវ​សេចក្ដីប្រកាស​ដូចខាងក្រោម viz.:

« ថា​សាសនាចក្រ​នេះ​យល់ឃើញថា ការកម្ចាយ​ឈាម​មនុស្ស​ជា​ការស្អប់​យ៉ាងខ្លាំង​បំផុត ។ ថា​យើង​ចាត់ទុក​ការសម្លាប់​មនុស្ស លើកលែង​តែ​មាន​ការអនុលោម​តាម​ច្បាប់​ស៊ីវិល ថា​ជា​បទល្មើស​ប្រហារជីវិត​ដែល​គួរ​ដាក់ទោស​ដោយ​ការបង្ហូរឈាម​នៃ​ជនទុច្ចរិត​នោះ ក្រោយពី​មាន​ដំណើរការក្ដី​ជាសាធារណៈ​ចំពោះមុខ​តុលាការ​ធម្មនុញ្ញ​ស្របច្បាប់​នៃ​ដែនដី ។…

« … ជនល្មើស​ប្រឆាំង​នឹង​ជីវិត និង ទ្រព្យសម្បត្តិ [ ត្រូវ ] ធ្វើតាម និង កាត់ទោស​ដោយ​ច្បាប់​នៃ​ដែនដី » ( « Official Declaration » Millennial Star ខែ មករា ទី 20, 1890 ទំព័រ 33–34 ) ។

សាសនាចក្រ​បាន​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ​អំពី​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​ដូចខាងក្រោម​អំពី​ការកាត់ទោស​ប្រហារ​ជីវិត ៖ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ចាត់ទុក​សំណួរ​ថា​តើ និង តើ​នៅក្នុង​កាលៈទេសៈ​ណាមួយ​ដែល​រដ្ឋ​គួរ​មាន​ច្បាប់​ដាក់ទោស​ប្រហារ​ជីវិត ជា​បញ្ហា​មួយ​ដែល​ត្រូវសម្រេច​ចិត្ត​ដ៏​សំខាន់​ដោយ​ដំណើរការ​បញ្ញត្តិ​នៃ​ច្បាប់​ស៊ីវិល ។ យើង​មិន​ស្នើ ហើយ​យើង​ក៏​មិន​បាន​ប្រឆាំង​នឹង​ការដាក់ទោស​ប្រហារ​ជីវិត​នោះ​ដែរ » (newsroom.lds.org/official-statement/capital-punishment; accessed July 23, 2012 ) ។

អាលម៉ា 1:19–20, 25 ។ ការរងទុក្ខ​នឹង​ការបៀតបៀន

ប្រធាន ហារ៉ូល ប៊ី លី បាន​មាន​ប្រសាសន៍​ថា យើង​គួរ​ឈរ​ចំពោះ​ការត្រឹមត្រូវ ដោយ​មិនគិត​ពី​ការបៀតបៀន ៖

« ដែល​ត្រូវបាន​បៀតបៀន​សម្រាប់​សេចក្ដីសុចរិត នៅក្នុង​មូលហេតុ​ដ៏​ខ្លាំង​ដែល​សេចក្ដីពិត និង គុណធម៌ និង កិត្តិយស​ត្រូវ​រងគ្រោះ នោះ​គឺ​ដូចជា​ព្រះ​ហើយ ។… ការរងទុក្ខ​ដ៏​ខ្លាំង​ដែល​អាច​មក​ពី​ការបៀតបៀន គឺ​មិន​មែន​មកពី​ការបៀតបៀន​តែម្យ៉ាង​នោះ​ទេ ប៉ុន្ដែ​វា​អាច​មក​ពី​ឥទ្ធិពល​ដែល​វា​អាច​មាន​មក​លើ​អ្នកត្រូវបាន​គេ​បៀតបៀន​ដែល​អាច​ត្រូវបាន​ធ្វើឲ្យ​រារេ​នៅក្នុង​ចំណង់​របស់​ពួកគេ​ក្នុង​សេចក្ដីសុចរិត​នៃ​ការខិតខំ​របស់​ពួកគេ ។ ភាគច្រើន​នៃ​ការបៀតបៀន​នោះ​មក​ពី​ការខ្វះ​ការយល់​ដឹង ដោយសារ​មនុស្ស​ងាយ​នឹង​ឈប់​ធ្វើ​អ្វី​ដែល​ពួកគេ​មិន​យល់​ណាស់ ។ ពេលខ្លះ​មកពី​មនុស្ស​មាន​បំណងទៅលើ​អំពើអាក្រក់ ។ ប៉ុន្ដែ​មិន​ថា​មក​ពី​មូលហេតុ​អ្វីនោះ​ទេ ការបៀតបៀន​ហាក់មាន​ជា​ទូទៅ​ខ្លាំង​ណាស់ទាស់នឹង​អ្នកដែល​ទាក់ទង​នឹង​មូលហេតុ​នៃ​សេចក្ដីសុចរិត ។…

« … ប្រសិនបើ​អ្នក​ឈរ​ដោយ​រឹងមាំ​សម្រាប់​ការត្រឹមត្រូវ ដោយ​មិន​គិត​ពី​ការសើចចំអក​នៃ​ហ្វូងមនុស្ស ឬ ទោះបីជា​អំពើហិង្សា​ខាងរាងកាយ​ក្ដី អ្នក​នឹង​ត្រូវ​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដីអំណរ​ដ៏​នៅអស់កល្ប​ជានិច្ច ។ តើ​អ្នកណា​ដឹង​ថា នៅ​ជំនាន់​មុន អាច​ត្រូវការ​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​ការពារ​សេចក្ដីពិត ប៉ុន្ដែ​ការនោះ​ម្ដងទៀត​កើត​នៅក្នុង​ជំនាន់​នៃ​ពួកបរិសុទ្ធ​របស់​យើង​ខ្លះ ឬក៏​សាវក​យើង​ខ្លះ​ផង ? ប្រសិនបើ​ពេល​នោះ​នឹង​មក ព្រះ​នឹង​ប្រទាន​ថា ពួកគេ​នឹង​មិន​ចាញ់​ឡើយ ! » (Decisions for Successful Living [1973] ទំព័រ 61–62 ) ។

អែលឌើរ រ័សុល អិម ណិលសុននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​ថា ការបៀតបៀន​អាច​ជំរុញ​យើង​ឲ្យ​កាន់តែ​មាន​ចិត្ត​ក្លាហាន ៖

« ថ្ងៃ​ដ៏​ពិបាក​នៅ​ខាង​មុខ ។ វា​កម្រ​នៅក្នុង​ពេល​អនាគត ថា​វា​នឹង​ងាយស្រួល ឬ មាន​ប្រជាប្រិយភាព​ក្នុង​ការធ្វើជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ម្នាក់ ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​សាកល្បង ។ សាវក ប៉ុល បាន​ព្រមាន​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ អ្នកដែល​ធ្វើតាម​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ‹ នឹង​ត្រូវ​មាន​សេចក្ដីបៀតបៀន​ដែរ › [ ធីម៉ូថេទី2 3:12 ] ។ ថា​រាល់​ការបៀតបៀន​អាច​ធ្វើ​ឲ្យ​អ្នក​ទន់ខ្សោយ​បន្ដិចម្ដងៗ ឬ ជម្រុញ​ឲ្យ​អ្នក​ក្លាយជា​គំរូ និង​មាន​កម្លាំង​ចិត្ត​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក » ( « Face the Future with Faith» EnsignLiahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 35–36 ) ។