បណ្ណាល័យ
មេរៀន​ទី 26 ៖ នីហ្វៃ​ទី ​2 4


មេរៀន​ទី 26

នីហ្វៃ​ទី ​2 4

សេចក្តី​ផ្ដើម

ក្រោយពី​ការស្លាប់​របស់​លីហៃ លេមិន និង លេមយួល​បាន​ខឹង​នឹង​នីហ្វៃ « ពីព្រោះ​តែ​សេចក្ដី​ដាស់តឿន​របស់​ព្រះអម្ចាស់ » ដែល​នីហ្វៃ​បាន​និយាយ​ទៅកាន់​ពួកគេ ( សូម​មើល នីហ្វៃ​ទី ​2 4:13–14) ។ ដោយ​មាន​បញ្ហា​នឹង​ឥរិយាបថ និង សកម្មភាព​របស់​បងប្រុស​របស់​គាត់ និង ដោយសារ​ភាពកម្សោយ និង អំពើ​បាប​ផ្ទាល់ខ្លួន​របស់​គាត់ នីហ្វៃ​បាន​កត់ត្រា​នូវ​អារម្មណ៍​របស់​គាត់​នៅក្នុង​ភាសា​ដ៏​បំផុស និង មាន​កាព្យ​ចាប់ចួន​ល្អ ។ គាត់​បាន​ពិពណ៌នា​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះគម្ពីរ និង ការដឹងគុណ​របស់​គាត់​ចំពោះ​ពរជ័យ​នានា និង កម្លាំង​ដែល​គាត់​បាន​ទទួល​មកពី​ព្រះអម្ចាស់ ( សូម​មើល នីហ្វៃ​ទី ​2 4:15–35) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី ​2 4:1–11

លីហៃ​ប្រឹក្សា និង ប្រទានពរ​ដល់​គ្រួសារ​របស់​គាត់

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ប្រសិន​បើ​អ្នក​ជា​ជីដូន​ដ៏​ស្មោះត្រង់​ម្នាក់ ហើយ​កូន​របស់​អ្នក​មិន​បាន​រស់នៅ​តាម​បទដ្ឋាន​ដំណឹងល្អ​ទេ តើ​អ្នក​នឹង​អប់រំ​ចៅ​របស់​អ្នក​យ៉ាង​ណា ?

សូម​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​នៅលើ​ក្ដារខៀន ។ ក្រោយពី​សិស្ស​ឆ្លើយ​ហើយ សូម​សួរ ៖

  • តើ​ឪពុកម្ដាយ និង ជីដូនជីតា​មាន​ទំនួលខុសត្រូវ​អ្វីខ្លះ​ក្នុង​ការបង្រៀន និង ការប្រឹក្សា​ដល់​កូនៗ ហើយនិង ចៅៗ​របស់​ពួកខ្លួន ?

ដោយ​សារ​ជាផ្នែក​នៃ​ការពិភាក្សា​នេះ អ្នក​អាច​អាន ឬ សុំ​ឲ្យ​សិស្ស​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ៖

« ឪពុក​ម្តាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្តីស្រឡាញ់ និង​ដោយ​សេចក្តី​សុចរិត ផ្គត់ផ្គង់​សេចក្តី​ត្រូវការ ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់​ពួកគេ និង​បង្រៀន​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើជា​ពលរដ្ឋ​ល្អ ចេះគោរព​ច្បាប់​គ្រប់​ទីកន្លែង ដែល​ពួកគេ​រស់នៅ ។ ស្វាមី និង​ភរិយា—ម្តាយ និង​ឪពុក—នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ តាម​ការប្រតិបត្តិ​នៃ​ភារកិច្ច​ទាំងឡាយ​នេះ ។ … ញាតិសន្ដាន​ក្រុមគ្រួសារ គួរតែ​ជួយ​គាំទ្រ នៅពេល​មាន​សេចក្ដី​ត្រូវការ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensignខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។

សូម​បង្ហាញ​នីហ្វៃ​ទី ​2 4 ដោយ​ការពន្យល់​ថា មុន​ពេល​លីហៃ​ស្លាប់ គាត់​បាន​ប្រឹក្សា​ដល់​កូនចៅ​របស់​គាត់​ឲ្យ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 4:3–11ដោយ​ស្វែងរក​មនុស្ស​ដែល​លីហៃ​បាន​បង្រៀន និង ការប្រឹក្សា​ដែល​គាត់​បាន​ផ្ដល់​ដល់​ពួកគេ ។

  • តើ​លីហៃ​បាន​បង្រៀន​ដល់​នរណា​ដែរ ? ( សូម​មើល នីហ្វៃ​ទី ​2 4:3, 8, 10–11 ។ )

  • តើ​លីហៃ​បាន​ផ្ដល់​សេចក្ដី​សន្យា​អ្វី​ដល់​កូនចៅ​របស់​លេមិន និង លេមយួល ? ( សូម​មើល នីហ្វៃទី 2 4:7, 9 ) ។

  • ដោយ​ផ្អែកលើ​នីហ្វៃ​ទី ​2 4:5 តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ ដែល​ជា​ទំនួលខុសត្រូវ​ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ទៅ​ឲ្យ​ឪពុកម្ដាយ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗ​គ្នា​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​នេះ ប៉ុន្ដែ​សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា ឪពុកម្ដាយ​មាន​ទំនួលខុសត្រូវ​ដែល​ព្រះ​បាន​ដាក់​ឲ្យ​មួយ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​របស់​ពួកគេ ។ )

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ឪពុកម្ដាយ ឬ ជីដូនជីតា​របស់​អ្នក ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ក្លាយជា​ចំណង​ដ៏​រឹងមាំ​នៅក្នុង​ច្រវ៉ាក់​នៃ​គ្រួសារ​របស់​ពួកគេ —ដើម្បី​រស់នៅ​តាម​ដំណឹងល្អ និង រៀបចំ​ដើម្បី​ក្លាយជា​ឪពុកម្ដាយ​ដ៏​សុចរិត ។ អ្នក​អាច​បង្ហាញ​រូបភាព​ដែល​មាន​ចំណងជើង « ចូរ​ធ្វើ​ជា​ចំណង​ដ៏​រឹងមាំ​មួយ » ( សូម​មើល http://lds.org/liahona/2003/09/poster?lang=eng) ។

នីហ្វៃ​ទី ​2 4:12–35

នីហ្វៃ​បាន​ទទួល​ស្គាល់​ភាពកម្សោយ​របស់​គាត់ និង បាន​បង្ហាញ​ទំនុក​ចិត្ត​របស់​គាត់​លើ​ព្រះអម្ចាស់ ។

នៅលើ​ក្ដារខៀន សូម​សរសេរ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ …

សុំ​ឲ្យ​សិស្ស​សរសេរ​ឃ្លា​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ និង ដើម្បី​បញ្ចប់​សេចក្ដីថ្លែងការណ៍ ដោយ​សរសេរ​ចុះ​នូវ​រឿង​ដែល​ត្រេកអរ​ដល់​ព្រលឹង​របស់​ពួកគេ ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 4:15–16ឮៗ​ដើម្បី​ដឹង​ពី​របៀប​ដែល​នីហ្វៃ​បាន​បំពេញ​ឃ្លា​នេះ ។

  • តើ​រឿង​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ ប្រសិនបើ​ព្រលឹង​យើង​ត្រេកអរ​នៅក្នុង​ព្រះគម្ពីរ ?

  • តើ​វា​ន័យ​ដូចម្ដេច​ចំពោះ​អ្នក​ក្នុង​ការត្រេកអរ​នៅក្នុង​រឿង​អ្វីៗ​របស់​ព្រះអម្ចាស់ ?

  • នីហ្វៃ​បាន​និយាយ​ថា ដួងចិត្ត​របស់​គាត់​សញ្ជឹងគិត​អំពី​រឿង​អ្វីៗ​ដែល​គាត់​បាន​ឃើញ និង បាន​ឮ ។ តើ​ការណ៍​នេះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ?

សូមចង្អុល​បង្ហាញ​ថា នីហ្វៃ​បាន​ទទួល​បទពិសោធន៍​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ​នៅក្នុ​ជីវិត​របស់​គាត់ ។ ទោះយ៉ាងណា​ក្ដី គាត់​ក៏​បាន​ជួបប្រទះ​នឹង​ទុក្ខលំបាក​ផង​ដែរ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី ​2 4:12–13ដោយ​ស្ងាត់ស្ងៀម​ដើម្បី​ស្វែងរក​ឧបសគ្គ​ខ្លះៗ​ដែល​នីហ្វៃ​បាន​ប្រឈម​មុខ​នៅពេល​នោះ​ក្នុង​ជីវិត​របស់​គាត់ ។ ( ការស្លាប់​របស់​លីហៃ និង កំហឹង​របស់​លេមិន លេមយួល និង កូនបុ្រស​របស់​អ៊ីសម៉ាអែល ។ )

ឧបសគ្គ​ជាច្រើន​របស់​នីហ្វៃ​បាន​មក​ពី​សកម្មភាព និង ឥរិយាបង​របស់​បងៗ​​គាត់ ។ ប៉ុន្ដែ​នីហ្វៃ​ក៏​មាន​អារម្មណ៍​សោកសៅ ដោយសារ​តែ​ភាព​កម្សោយ​ផ្ទាល់ខ្លួន​របស់​គាត់ ។ សូម​សរសេរ​លើ​ក្ដារខៀន ចិត្ត​ខ្ញុំ​សោកសៅ​ព្រោះតែ …

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 4:17–18 ហើយ​រក​មើល​មូលហេតុ​ដែល​នីហ្វៃ​មាន​អារម្មណ៍​សោកសៅ ។

នៅពេល​សិស្ស​មាន​ពេល​អាន​ខគម្ពីរ​ទាំងនេះ​ហើយ សូម​សួរ​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​នាំ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​លើ​ពាក្យ វេទនា សាច់ឈាម និង រំខាន នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ពន្យល់​ថា​ពាក្យ វេទនា មាន​ន័យ​ថា​ទុក្ខលំបាក ឬ មាន​គុណភាព​អន់ ។ នៅក្នុង​ព្រះគម្ពីរ​ពាក្យ សាច់ឈាម ជាញឹកញាប់​សំដៅ​លើ​ភាពកម្សោយ​ដែល​យើង​មាន ដោយសារ​យើង​រស់នៅ​ក្នុង​សភាព​ដែល​ធ្លាក់​មួយ ។ ពាក្យ រំខាន មានន័យថា​ឡោមព័ទ្ធ ឬ សង្កត់​ពី​គ្រប់​ទិសទី​ទាំងអស់ ។

  • តើ​គំរូ​អ្វី​ខ្លះ​នៃ​ការលំបាក​ដែល​អាច​រំខាន​យើង ? ( ចម្លើយ​អាច​រួមមាន​បញ្ហា​នៅ​ផ្ទះ សម្ពាធ​ពី​មិត្តភក្ដិ កិច្ចការ​សាលា​ដែល​ពិបាក និង ការល្បួងទាំង​ឡាយ ។ )

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 4:19 ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​សេចក្ដីថ្លែងការណ៍​ថា « ទោះជា​យ៉ាងណា​ក៏​ដោយ គង់​តែ​ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត ។ » សូមចង្អុល​បង្ហាញ​ថា នៅក្នុង​នីហ្វៃ​ទី ​2 4:19 ពាក្យពាក្យសម្ដី​របស់​នីហ្វៃ​ផ្លាស់ប្ដូរ​ពី​ភាពក្រៀមក្រំ​ទៅ​ជា​សេចក្ដី​សង្ឃឹម ។

  • តើ​អ្នក​គិត​ថា នីហ្វៃចង់​មាន​ន័យ​យ៉ាង​ណា នៅពេល​គាត់​បាន​និយាយ​ថា « ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុក​ចិត្ត » ?

  • តើ​ការចងចាំ​ព្រះអម្ចាស់ និង ការណ៍​ល្អ​របស់​ទ្រង់​អាច​ជួយ​យើង​ក្នុង​ពេល​យើង​បាក់​ទឹកចិត្ត​យ៉ាង​ដូចម្ដេច ?

សូម​អាន នីហ្វៃ​ទី ​24:20–25 ឮៗ ។ សុំ​ឲ្យ​សិស្ស​អាន​តាម​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ថា ព្រះ​គាំទ្រ​អ្នកដែល​ដាក់​ទីទុកចិត្ត​របស់​ពួកគេ​លើ​ទ្រង់ ។

  • តើ​ពាក្យ ឬ ឃ្លា​ណាមួយ​នៅក្នុង នីហ្វៃ​ទី ​2 4:20–25ដែល​អ្នក​ឃើញ​ថា​មាន​ន័យ​ខ្លាំង ? ហេតុអ្វី ?

  • សូម​គិត​អំពី​ពេល​មួយ នៅពេល​ដែល​ព្រះអម្ចាស់​គាំទ្រ​អ្នក ឬ ជួយ​អ្នក​នៅក្នុង​ពេល​លំបាក​មួយ ។ តើ​ទ្រង់​បាន​ជួយ​អ្នក​ដោយ​របៀប​ណា ? តើ​បទពិសោធន៍​នោះ​បាន​ជះឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្ដេច ?

វា​អាច​ជួយ​ច្រើន​បើ​ផ្ដល់​ពេល​ដល់​សិស្ស​គិត​អំពី​បទពិសោធន៍​បែប​នោះ ហើយ​កត់ត្រា​វា​ទុក​ក្នុង​កំណត់​ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​ក៏​អាច​ទទួល​បាន​ប្រយោជន៍ ប្រសិន​បើ​អ្នក​ប្រាប់​អំពី​ពេល​មួយ​ដែល​ព្រះ​បាន​គាំទ្រ ឬ ទ្រទ្រង់​អ្នក ។

សូម​ជួយ​សិស្ស​យល់​ថា សមត្ថភាព​របស់​នីហ្វៃ​ក្នុង​ការចងចាំ និង កោតសរសើរ​ដល់​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់​នៅក្នុង​អតីតកាល បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​គាត់ និង បាន​លើកទឹកចិត្ត​គាត់​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ជាង​មុន ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 4:26–30ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ពី​របៀប​ដែល​បទពិសោធន៍​របស់​នីហ្វៃ​បាន​ជះឥទ្ធិពល​ដល់​បំណងប្រាថ្នា​របស់​គាត់​ចង់​ក្លាយ​ជា​សុចរិត ។ សុំ​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សុំ​ឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី​ក្នុង នីហ្វៃ​ទី ​2 4:30–35 ។ សូម​រក​មើល​ការតាំងចិត្ត​ដែល​នីហ្វៃ​បាន​ធ្វើ​ចំពោះ​ព្រះអម្ចាស់ និង ពរជ័យ​ដែល​គាត់​បាន​សុំនៅ​ក្នុង​ថ្នាក់ ។

  • តើ​យើង​អាច​រៀន​អ្វី​ពី​ការអធិស្ឋាន​នេះ ដែល​អាច​ជួយ​យើង​ក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​យើង ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗ​គ្នា​ក្នុង​ការឆ្លើយ​នឹង​សំណួរ​នេះ ប៉ុន្ដែ​សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា ​ការអធិស្ឋាន​ដោយ​ចិត្ត​ស្មោះ អាច​ពង្រឹង​ការតាំង​ចិត្ត​របស់​យើង​ឲ្យ​យកឈ្នះ​លើ​អំពើ​បាប និង ការបាក់​ទឹកចិត្ត ។ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ​ដែល​ការអធិស្ឋាន​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​អំពើបាប ឬ ការបាក់​ទឹកចិត្ត ។ អ្នក​អាច​ផ្ដល់​យោបល់​ថា ពួកគេ​គួរតែ​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ ឬ កត់ត្រា​វា​ទុក​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​ឲ្យ​ពេលបន្តិចទៅ​សិស្ស ឲ្យ​ស្វែងរក​វគ្គ​មួយ​នៅក្នុង នីហ្វៃ​ទី ​2 4 ដែល​ឆ្លុះ​បញ្ចាំង​នូវ​បំណងប្រាថ្នា​មួយ​ដែល​ពួកគេ​មាន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ពី​របៀប​ដែល​ការអធិស្ឋាន​អាច​ចិញ្ចឹម​ការធំធាត់​ខាង​វិញ្ញាណ ៖

« ប្រហែល​មាន​រឿង​នានា​នៅក្នុង​ចរិត​របស់​យើង ដំណើរប្រព្រឹត្ត​របស់​យើង ឬ ទាក់ទង​នឹង​ការធំ​លូតលាស់​ខាង​វិញ្ញាណ​របស់​យើង​អំពី​អ្វីមួយ​ដែល​យើង​ត្រូវ​ប្រឹក្សា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន​ពេល​ព្រឹក ។ ក្រោយពី​ការបង្ហាញ​អំណរគុណ​ត្រឹម​ត្រូវ​ចំពោះ​ពរជ័យ​ដែល​បាន​ទទួល​ហើយ យើង​អង្វរ​សុំ​ការយល់ដឹង ការដឹកនាំ និង ជំនួយ​ដើម្បី​ធ្វើ​រឿង​អ្វីៗ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​កម្លាំង​របស់​យើង​ផ្ទាល់​តែ​ឯង ។ ឧទាហរណ៍ នៅពេល​យើង​អធិស្ឋាន យើង​អាច ៖

« • គិត​អំពី​ឱកាស​ទាំងនោះ​នៅពេល​ដែល​យើង​បាន​និយាយ​ដោយ​គ្រោតគ្រាត ឬ មិន​សមរម្យ​ទៅកាន់​អ្នក​ដែល​យើង​ស្រឡាញ់​ខ្លាំង​បំផុត ។

« • ទទួល​ស្គាល់​ថា យើង​ដឹង​ច្រើន​ជាង​នេះ ប៉ុន្ដែ​យើង​មិន​មែន​តែងតែ​ធ្វើ​តាម​អ្វី​ដែល​យើង​ដឹង​នោះ​ទេ ។

« • បង្ហាញ​ការសោកស្ដាយ​ចំពោះ​ភាពកម្សោយ​របស់​យើង និង ចំពោះ​ការដែល​មិន​បាន​ស្រាត​ចោល​នូវ​ជីវិត​ខាង​សាច់ឈាម​ដោយ​អស់ពី​ចិត្ត​ជាង​មុន ។

« • ប្ដេជ្ញា​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង​តាម​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ពេញលេញ​ជាង​មុន ។

« • អង្វរ​សុំ​កម្លាំង ខ្លាំង​ជាង​មុន​ដើម្បី​ធ្វើ និង ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន » ( « អធិស្ឋាន​ជានិច្ច » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 41 ) ។

សូម​បញ្ចប់​ដោយ​យោង​ទៅ​ឃ្លា​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ពីពេល​មុន​នៅក្នុង​មេរៀន​នេះ ( « ព្រលឹង​របស់​ខ្ញុំ​ត្រេកអរ​ចំពោះ … » និង « ចិត្ត​ខ្ញុំ​សោកសៅ​ព្រោះ​តែ … » ) ។ សូម​បង្ហាញ​ជំនឿ​ចិត្ត​របស់​អ្នក​ថា ទោះបីជា​នៅពេល​យើង​ជួប​នឹង​ស្ថានភាព​លំបាក​ក្ដី ក៏​យើង​អាច​មាន​សុភមង្គល និង សេចក្ដី​សុខសាន្ដ​ដែរ នៅពេល​យើង​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

កំណត់​សម្គាល់ ៖ថិរវេលានៃ​មេរៀន​នេះ អាច​អនុញ្ញាត​ពេល​ឲ្យ​មាន​សកម្មភាព​រំឭក​ចំណេះចំណាន​ខគម្ពីរ​ខាងក្រោម ។ អ្នក​អាច​ដឹកនាំ​សកម្មភាព​នៅ​ពេល​ចាប់ផ្ដើម​ថ្នាក់ នៅពេល​សម្រាក​រវាង​វគ្គ​នៃ​មេរៀន​នេះ ឬ នៅពេល​បញ្ចប់​ថ្នាក់​ក៏​បាន ។ សូម​ប្រាកដ​ថា ធ្វើ​វា​ដោយ​ខ្លី​ដើម្បី​ទុក​ពេល​សម្រាប់​មេរៀន ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​ឧបសម្ព័ន្ធ​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​សិក្សា​នេះ ។

ការធ្វើ​លំហាត់​អាច​ជួយ​សិស្ស​ឲ្យ​ចាំ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង វាស់វែង​បាន​នូវ​ការចេះដឹង​របស់​ពួកគេ ។ សូម​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ថ្មីពីរ​បី ហើយ​សូម​អញ្ជើញ​សិស្ស​អាន និង គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ បន្ទាប់​មក​សូម​ឲ្យ​លំហាត់​ផ្ទាល់មាត់​ដល់​ពួកគេ​មួយ​លើ​វគ្គ​បទគម្ពីរ​ទាំងនោះ និង វគ្គ​ចំណេះចំណាន​ខគម្ពីរ​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​រៀន​រួច​ហើយ ។ សម្រាប់​វគ្គ​នីមួយៗ សូម​អាន​ពាក្យ ឬ ឃ្លា​គន្លឹះ​ពី​ប្រដាប់​សៀត​សៀវភៅ​ថ្នាក់​សិក្ខាសាលា ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​រក​វគ្គ​ដែល​ត្រូវ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី 2 4:16–35 ។ ការយក​ឈ្នះ​លើ​អំពើបាប និង ភាពកម្សោយ​របស់​យើង

នៅពេល​យើង​សិក្សា​អំពី​ការអង្វរករ​ដ៏​ស្មោះត្រង់របស់​នីហ្វៃ​ទៅ​កាន់​ព្រះ​ឲ្យ​ជួយ​គាត់​យកឈ្នះ​លើ​អំពើបាប និង ភាពកម្សោយ​របស់​គាត់ យើង​ឃើញ​ថា យើង​អាច​រក​ទ្រង់​បាន​ចំពោះ​ជំនួយ​ដូចគ្នា​នោះដែរ ។ ពាក្យ​ពាក្យសម្ដី​របស់​នីហ្វៃ​ត្រូវ​បាន​ប្រកាស​នៅក្នុង​ពាក្យសម្ដីរបស់​ព្យាការី​នៅ​ថ្ងៃ​ចុងក្រោយ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ៖

« កាលណា​មនុស្ស​កាន់តែ​ខិត​ជិត​ទៅ​រក​ភាពឥតខ្ចោះ គំនិត​របស់​គាត់​កាន់តែ​ច្បាស់ ហើយ​សេចក្ដី​អំណរ​របស់​គាត់​កាន់តែ​ខ្លាំង រហូតដល់​គាត់​បាន​យក​ឈ្នះ​លើ​អំពើ​អាក្រក់​នៃ​ជីវិត​របស់​គាត់ និង បំបាត់​រាល់​ចំណង់​ធ្វើ​អំពើ​បាប » ( ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [2007] ទំព័រ 210–11 ) ។

អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​យើង​ទទួល​បាន នៅពេល​យើង​ប្រែចិត្ត ៖

« ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​របស់​យើង និង ព្រះរាជបុត្រា​របស់​ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​ធ្វើការ​ប្រែចិត្ត ? ដោយសារ ពួកទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ដឹង​ថា យើង​ទាំងអស់​គ្នា​នឹង​រំលង​ច្បាប់​ដ៏​នៅ​អស់កល្ប​ជានិច្ច ៖ មិន​ថា​វា​តូច ឬ ធំ សេចក្ដី​យុត្តិធម៌​តម្រូវ​ថា រាល់​ច្បាប់​ដែល​រំលង​ទាំងអស់​នឹង​ពេញ​ចិត្ត ដើម្បី​រក្សា​សេចក្ដី​សន្យា​នៃ​សេចក្ដី​អំណរ​នៅក្នុង​ជីវិត​នេះ និង ឯកសិទ្ធិ​នៃ​ការត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​នៅ​ស្ថានសួគ៌​វិញ ។ ប្រសិន​បើ​មិន​ពេញ​ចិត្ត​ទេ នៅក្នុង​ថ្ងៃ​នៃ​ការកាត់សេចក្ដី សេចក្ដី​យុត្តិធម៌​នឹង​បណ្ដាល​ឲ្យ​យើង​ត្រូវ​បិទ​ចេញ​ពី​វត្តមាន​នៃ​ព្រះ ហើយ​ត្រូវ​នៅក្រោម​ការត្រួតត្រា​របស់​សាតាំង [ សូម​មើល នីហ្វៃ​ទី 2 9:8–10; នីហ្វៃ​ទី 2 2:5

« វា​គឺជា​ចៅហ្វាយ​របស់​យើង និង ទង្វើ​ប្រោសលោះ​របស់​ទ្រង់​ទេ ដែល​ធ្វើ​ឲ្យ​យើង​អាច​ចៀសវាង​ពី​ការដាក់ទោស​បែបនោះ​បាន ។ វា​ធ្វើ​បាន​តាមរយៈ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង ការស៊ូទ្រាំ​នៅក្នុង​សេចក្ដី​សុចរិត​រហូត​ដល់​ទីបញ្ចប់ ។

« តើ​អ្នក​នឹង​ឱបក្រសោប​ភាព​ដ៏​ពេញលេញ​នៃ​អំណាច​ប្រោសលោះ នៃ​ការប្រែចិត្ត​នៅក្នុង​ជីវិត​របស់​អ្នក ដើម្បី​អ្នក​អាច​មាន​សេចក្ដី​សុខសាន្ដ និង សេចក្ដី​អំណរ​ខ្លាំង​ជាង​នេះ ដែរឬ​ទេ ? អារម្មណ៍​នៃ​ការជ្រួល​ច្របល់ និង ការអន់ចិត្ត​ជាញឹកញាប់​ជា​សញ្ញា​នៃ​ការត្រូវការ​ការប្រែចិត្ត​មួយ ។ ការខ្វះ​ការដឹកនាំ​ខាង​វិញ្ញាណ​ដែល​អ្នក​ស្វែងរក​នៅក្នុង​ជីវិត​របស់​អ្នក​ក៏​អាច​មក​ពី​ការមិន​ធ្វើតាម​ច្បាប់ ។ ប្រសិន​បើ​ត្រូវការ ការប្រែចិត្ត​យ៉ាង​ពេញលេញ​នឹង​ដាក់​ជីវិត​របស់​អ្នក​រួមគ្នា ។ វា​នឹង​ដោះស្រាយ​រាល់​ការឈឺចាប់​ខាងវិញ្ញាណ​ដ៏​ស្មុគស្មាញ​ទាំងអស់​ដែល​មក​ពី​ការរំលង ។ ប៉ុន្ដែ​នៅក្នុង​ជីវិត​នេះ វា​មិន​អាច​ព្យាបាល​លទ្ធផល​នៃ​រាងកាយ​ខ្លះ​ដែល​អាច​កើតឡើង​មក​ពី​អំពើបាប​ធ្ងន់ធ្ងរ​នោះ​ទេ ។ សូម​ឆ្លាតវៃ និង រស់នៅ​យ៉ាង​ល្អ​ទៀងទាត់​នៅក្នុង​ព្រំដែន​នៃ​ភាពសុចរិត ដែល​កំណត់​ដោយ​ព្រះអម្ចាស់ » ( « ផ្លូវ​ទៅកាន់​សេចក្ដី​សុខសាន្ដ និង សេចក្ដី​អំណរ » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 25 ) ។