បណ្ណាល័យ
មេរៀនទី​ 18 ៖​ នីហ្វៃទី​1 17


មេរៀនទី 18

នីហ្វៃទី 1 17

សេចក្តី​ផ្ដើម

ក្រោយពី​ការធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន​អស់​រយៈពេល​ប្រាំបីឆ្នាំមក​ គ្រួសារ​របស់​លីហៃ​បាន​មក​ដល់​តំបន់​ឆ្នេរ​មួយ​ដែល​ពួកគេ​ហៅថា ដែនដី​បរិបូរណ៍ ។ ក្រោយពី​ពួកគេ​បាន​ស្ថាបនា​ខ្លួនគេ​នៅលើ​ដែនដី​បរិបូរណ៍ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​នីហ្វៃ​ឲ្យ​សង់​សំពៅ​មួយ ។ នៅពេល​បងប្អូន​ប្រុស​របស់​គាត់​បាន​ដឹង​ពី​អ្វី​ដែល​គាត់​ចង់​ធ្វើ ពួកគេ​បាន​ចំអក​ដល់​គាត់ ហើយ​បន្ទាប់ម​ក​បាន​រអ៊ូ និង បដិសេធ​ក្នុង​ការជួយ​ធ្វើ ។ នីហ្វៃ​បាន​បង្រៀន​បងប្អូន​ប្រុស​របស់​គាត់ថា ទោះបីជា​ព្រះអម្ចាស់​បាន​ស្វែងរក​ដើម្បី​មាន​ព្រះបន្ទូល​មក​កាន់​ពួកគេតាមរយៈ​សំឡេង​ដ៏​តូចរហៀង​នៃ​ព្រះវិញ្ញាណ​ក៏​ដោយ ក៏​អំពើទុច្ចរិត​របស់​ពួកគេ​បាន​រារាំង​ពួកគេ​មិន​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះបន្ទូល​របស់​ទ្រង់​ដែរ ។ គាត់​បាន​ស្ដីបន្ទោស​ពួកគេ ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ និង បាន​ដាស់តឿន​ពួកគេ​ឲ្យ​ប្រែចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី1 17:1−51

គ្រួសារ​របស់​លីហៃ ធ្វើដំណើរ​ទៅ​ដែនដី​បរិបូរណ៍ ជា​កន្លែង​ដែល​នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់​សំពៅ​មួយ

សូម​គូរ​ឌីយ៉ាក្រាម​ខាងក្រោម​នៅលើក្ដារខៀន ។

រូបភាព
Easy Difficult

សុំ​ឲ្យ​សិស្ស​គិត​ថា តើ​ពួកគេ​នឹង​ពិពណ៌នា​ជីវិត​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​នេះថាងាយស្រួល ឬ ពិបាក និង ហេតុអ្វី ។ ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យពិភាក្សា​អំពី​ចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​ដៃគូម្នាក់ ។ ឬ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់ ចែកចាយ​នូវ​គំនិត​របស់​ពួកគេ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះ​ទេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី1 ​17:1, 4, 6 ឮៗ ។ នៅពេល​គាត់​អាន សូម​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​ពាក្យ និង ឃ្លា​ណា​ដែល​បង្ហាញ​ពី​ពេល​ដែល​នីហ្វៃ និង គ្រួសារ​របស់គាត់ បាន​ចំណាយ​នៅក្នុង​ទីរហោស្ថាន ថា​តើ​វា​ងាយស្រួល ឬ ពិបាក ។

  • តើ​នីហ្វៃ​ចាត់ទុកថា​ពេលវេលា​របស់ពួកគេ​ នៅក្នុង​ទីរហោស្ថាន​ថា​ងាយស្រួល ឬ ពិបាក ? តើ​ពាក្យ​ណា​ដែល​បង្ហាញ​ថា វា​ពិបាក ?

សូម​ពន្យល់ថា នីហ្វៃ និង គ្រួសារ​របស់គាត់ ក៏​ត្រូ​វ​បាន​ប្រទានពរ​យ៉ាងច្រើន​ អំឡុង​ពេល​នេះ ។ សូមអញ្ជើញ​សិស្ស​អាន​សង្ខេប​នៅក្នុង នីហ្វៃទី1 ​ 17:2, 5, 12−13 ដើម្បី​រក​មើល​របៀប​ខ្លះៗ ដែល​នីហ្វៃ និង គ្រួសារ​របស់​គាត់ ត្រូវ​បាន​ប្រទានពរ​អំឡុង​ពេល​ការធ្វើ​ដំណើរ​របស់ពួកគេ​​។ សុំ​ឲ្យ​សិស្ស​ពីរបី​នាក់ ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ប្រាប់សិស្ស​ថា នីហ្វៃ​បាន​បង្រៀន​គោលការណ៍​មួយ​ដែល​ពន្យល់​ពី​មូលហេតុ​ដែល​គ្រួសារ​របស់គាត់ អាចត្រូវ​បាន​ប្រទានពរ អំឡុងពេល​លំបាក​នេះ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 17:3 ដោយ​ស្ងាត់ៗ និង រក​មើល​គោលការណ៍​ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ ប្រសិន​បើ ។ សូម​ពន្យល់​ដោយ​សង្ខេប​ថា នៅក្នុង​ព្រះគម្ពីរ ពេល​ខ្លះ គោលការណ៍​ត្រូវ​បាន​និយាយ​នៅក្នុងទម្រង់​ « ប្រសិនបើ - នោះ » ។ ពាក្យ ប្រសិនបើ បង្ហាញ​សកម្មភាព​មួយ និង ពាក្យ នោះ បង្ហាញ​ពី​លទ្ធផល ( វិជ្ជាមាន ឬ អវិជ្ជមាន ) ដែល​យើង​នឹង​ជួប ​ជាលទ្ធផលនៃ​សកម្មភាព​នោះ ។

ទោះបីជា នីហ្វៃ​ទី​1 17:3 មិន​មាន​ពាក្យ នោះ ក្ដី ក៏​វា​បាន​ពិពណ៌នា​សកម្មភាព​មួយ អម​មក​ជាមួយ​នឹង​ពរជ័យ​ខ្លះ ដែល​នឹង​ជា​លទ្ធផល ។ សុំ​ឲ្យ​សិស្ស​ប្រាប់​ពី​ធាតុនៃ​គោលការណ៍​ « ប្រសិនបើ - នោះ » ដែល​ពួកគេ​បាន​រកឃើញ ។ ពួកគេ​គួរតែ​និយាយ​អ្វី​ដែល​ស្រដៀង​នឹង​អ្វី​ដូចខាងក្រោម ៖ ប្រសិន​បើ​យើង​កាន់តាម​ព្រះបញ្ញត្តិ​ នោះ​ព្រះអម្ចាស់​នឹង​ពង្រឹង​យើង និង ផ្ដល់នូ​វមធ្យោបាយ​ដល់​យើង​ដើម្បី​សម្រេច​បាន​ការណ៍​នោះ​ដែល​ទ្រង់​បាន​បញ្ជា ។ ( អ្នកអាច​សរសេរ​​គោលការណ៍​នេះ​នៅលើក្ដារខៀន ) ។ សូម​អញ្ជើញ​សិស្ស​ស្វែងរក​ភស្ដុតាង​នៃគោលការណ៍​នេះ នៅពេល​ពួកគេ​សិក្សា​ពី​បទពិសោធន៍​របស់​នីហ្វៃ និង នៅពេល​ពួកគេគិត​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

សូម​ចែក​ក្រដាស​មួយ ដែល​មាន​សំណួរ​ដូ​ចខាងក្រោម ( ឬ សរសេរ​សំណួរ​នេះ​នៅលើក្ដារខៀន មុន​ចាប់​ផ្ដើម​ការបង្រៀន ) ៖

  1. តើ​ព្រះអម្ចាស់​បាន​បញ្ជានីហ្វៃ​ឲ្យ​ធ្វើ​អ្វី ? ( នីហ្វៃ​ទី1​ 17:7−8 ) តើ​នីហ្វៃ​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? (នីហ្វៃ​ទី1 17:9−11, 15−16) តើ​បងប្រុស​របស់​គាត់​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? (នីហ្វៃ​ទី1 17:17−21)

  2. តើ​ព្រះអម្ចាស់​បាន​ជួយ​ម៉ូសេ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​យ៉ាង​ដូចម្ដេច ? (នីហ្វៃ​ទី1 17:23−29)

  3. តើ​បងប្រុស​របស់​នីហ្វៃ ប្រៀបដូចជា​កូនចៅ​អ៊ីស្រាអែល​ដោយ​របៀបណា ? (នីហ្វៃ​ទី1 17:30, 42)

  4. តើ​ព្រះអម្ចាស់​បាន​បញ្ជា​អ្វី​ខ្លះ ដែល​អា​ចពិបាក​សម្រាប់​ខ្ញុំ ?

  5. តើ​ខ្ញុំ​អាច​ឆ្លើយ​តប​ដូចជា​នីហ្វៃ និង ម៉ូសេ​បាន​ដោយ​របៀបណា ? តើ​ខ្ញុំ​អាច​ជៀសវាង​កំហុស​ដូច​បងប្រុស​របស់​នីហ្វៃ និង កូនចៅ​នៃ​អ៊ីស្រាអែលបាន​យ៉ាងដូចម្ដេច ?

សូម​បង្ហាញ​សំណួរ​ខាងលើ ដោយការ​ពន្យល់​ថា​ពួកគេ​នឹង​ជួយ​សិស្ស​ឲ្យឃើញ​ពី​របៀប​ដែល​នីហ្វៃ​បាន​បន្ដ​រស់នៅ​តាម​គោលការណ៍នៅក្នុង នីហ្វៃទី​1 17:3 ក្រោយពី​គាត់​បាន​មក​ដល់​ដែនដី​បរិបូរណ៍ ។ សំណួរ​ទាំងនេះ ក៏​នឹង​ជួយ​សិស្ស​ឲ្យអនុវត្ត​គោលការណ៍​នេះ​ទៅក្នុង​ជីវិត​របស់​ពួកគេផង​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 17:7−8 ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើលអ្វី​ដែល​នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ ។ សុំ​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​ក្រោម​សំណួរ​ទី​ 1 នៅលើ​ក្រដាស ឬ នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីររបស់ពួកគេ ។

  • តើ​ព្រះបញ្ញត្តិ​នេះ ពិបាកចំពោះ​នីហ្វៃដោយរបៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី1 17:9−11និង សិស្ស​ម្នាក់​ទៀត​អាន នីហ្វៃ​ទី1 17:15–16ឮៗ ។ មុនពេល​ពួកគេ​អាន សុំសិស្ស​ក្នុង​ថ្នាក់​​ស្ដាប់​រក​មើល​នូវ​ចម្លើយ​របស់​នីហ្វៃ ចំពោះ​ព្រះបញ្ញត្តិ​ដើម្បី​សង់​សំពៅ​មួយ ។

  • តើ​អ្វី​ដែល​ធ្វើឲ្យ​អ្នកពេញចិត្ត​អំពី​ចម្លើយ​របស់​នីហ្វៃ ?

សូម​ឲ្យ​សិស្ស​សរសេរ​សេចក្ដីសង្ខេប​មួយ​អំពី​ចម្លើយ​របស់​នីហ្វៃ នៅក្រោម​សំណួរ​ទី​ 1 នៅលើ​ក្រដាស ឬ នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ ។

សុំ​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗនៅក្នុង​នីហ្វៃទី​1 17:17−21 ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ពី​ឥរិយាបថ​របស់លេមិន និង លេមយួល ។ សូម​ឲ្យ​សិស្ស​សរសេរ​សេចក្ដីសង្ខេប​នៃ​ចម្លើយ​របស់​លេមិន និង លេមយួល ចំពោះ​ព្រះបញ្ញត្តិ​ដើម្បី​សង់​សំពៅ​មួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរនាក់​ឲ្យចែកចាយ​សេចក្ដីសង្ខេប​របស់ពួកគេ​ជាមួយ​នឹងសិស្សក្នុង​ថ្នាក់ ។

សូម​ពន្យល់​ថា នីហ្វៃ​បាន​ឆ្លើយតប​នឹង​ការត្អូញត្អែរ​របស់​បងៗរបស់​គាត់ ដោយ​ការរំឭក ​ពួកគេ​ថា ព្រះអម្ចាស់​បាន​ជួយ​ម៉ូសេ​ឲ្យ​សម្រេច​បាន​នូវ​កិច្ចការ​ដ៏​លំបាក​ក្នុង​ការរំដោះ​កូនចៅ​អ៊ីស្រាអែល​ចេញពី​សេវកភាព ។ នីហ្វៃ​ក៏​បាន​ប្រៀបធៀប​ការមាន​ចិត្ត​រឹងរូស​របស់​បងៗ ទៅ​នឹង​ការមាន​ចិត្ត​រឹងរូស​របស់​កូនចៅ​អ៊ីស្រាអែល ។ សូម​អញ្ជើញ​សិស្ស​សិក្សា​វគ្គ​ព្រះគម្ពីរ និង កត់​ត្រា​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ទី 2 និង 3 ។ ដោយ​ផ្អែក​លើ​សេចក្ដីត្រូវការ​របស់​សិស្ស​អ្នក អ្នក​អាច​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​នេះ​រៀងៗ​ខ្លួន ឬ ជាមួយ​នឹង​ដៃគូ ។

ក្រោយពី​​សិស្ស​​បាន​បំពេញ​សំណួរទី 2 និង 3 ហើយ សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​ជួយ​ម៉ូសេ ឲ្យ​សម្រេច​បាន​កិច្ចការ​ដែល​គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ដោយ​របៀបណា ?

  • តើ​អ្ន​កគិត​ថា គំរូ​របស់​ម៉ូសេ​អាច​ជួយ​នីហ្វៃ​បាន​ដោយ​របៀប​ណា ?

  • តើ​តាម​របៀបណា​ ដែល​បងប្រុស​របស់​នីហ្វៃ​ប្រៀបដូចជា​កូនចៅ​អ៊ីស្រាអែល ?

សូម​បង្ហាញ​ថា នៅពេល​ដែល​ព្រះអម្ចាស់​ឲ្យ​យើង​តស៊ូ​​នឹង​កិច្ចការ ឬ ព្រះបញ្ញត្តិ យើង​អាច​ជ្រើសរើស​ឆ្លើយ​តប​ដូចជា​នីហ្វៃ​បាន​ឆ្លើយ ឬ យើង​អាច​ឆ្លើយតប​ដូចជា​លេមិន និង លេមយួល ។ សូម​ពន្យល់​ថា ទោះបីជា​ព្រះបាន​បញ្ជា​ឲ្យ​យើង​សម្រេច​កិច្ចការ​ដូចជា​ការសង់​សំពៅ​មួយ ឬ ការឆ្លង​សមុទ្រ​ក្រហម​ក៏ដោយ ក៏​ទ្រង់​បាន​ផ្ដល់​នូវ​ព្រះបញ្ញត្តិ និង បាន​បញ្ជា​យើង​ឲ្យ​សម្រេច​កិច្ចការ​ដែល​មនុស្ស​ខ្លះ​គិត​ថា​វាពិបាក ។ ឧទាហរណ៍ ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​បន្ដ​គំនិត​គុណធម៌​ និង រក្សា​ថ្ងៃសិល្ប៍​ទុក​ជា​បរិសុទ្ធ ។ ទ្រង់​សង្ឃឹម​ថា​យើងធ្វើ​តាម​​ការហៅបម្រើ​នៅក្នុង​សាសនាចក្រ ( ដូចជា​កូរ៉ុម ឬ ប្រធាន​ថ្នាក់ ) និង បម្រើ​ដល់​អ្នក​ដទៃ ។ ទ្រង់​ក៏​សង្ឃឹម​ថា​យើង រក្សា​សេចក្ដីសញ្ញា​របស់​យើង និង បន្ដ​សកម្ម​នៅក្នុង​សាសនាចក្រ ទោះជា​ប្រឈមមុខ​នឹង​ឧបសគ្គ​ក៏​ដោយ ។ សូម​ផ្ដល់​ពេលវេលា​ដល់​សិស្ស​កត់ត្រា​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទី 4 និង 5 ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​ទី​ 4 ដោយ​ការសរសេរ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា ដែល​វា​អាច​ពិបាក​ចំពោះ​ពួកគេ ។

ក្រោយពី​សិស្ស​មានពេល​គ្រប់គ្រាន់​ក្នុង​ការសរសេរ​ហើយ សូម​អាន​ការបង្ហាញ​ពី​សេចក្ដីជំនឿ​របស់​នីហ្វៃ​នៅក្នុងនីហ្វៃទី​1 17:50 ឮៗ ។ បន្ទាប់​មក​ សុំ​ឲ្យ​សិស្ស​អាន នីហ្វៃទី​1 17:51 ដោយ​ស្ងាត់ៗនិង ពិចារណា​ពី​របៀប​ដែល​វា​អាច​អនុវត្ត​នៅក្នុង​ជីវិត​របស់ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ថែម​ឈ្មោះ​របស់​ពួកគេ​ក្រោយពាក្យ ខ្ញុំ និង ជំនួស​ឃ្លា សង់​សំពៅ​ ដោយ​កិច្ចការ ឬ ព្រះបញ្ញត្តិ​មួយ​ដែលពួកគេ​គិត​ថា​ពិបាក ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ដែល​មាន​អារម្មណ៍​ស្រួល​ក្នុង​ការធ្វើ​ដូច្នោះ ឲ្យ​អាននីហ្វៃទី​1 17:51 ឮៗ ជាមួយ​នឹង​ការជំនួស​ពាក្យ​ដែល​ពួកគេ​បាន​ធ្វើ ។ សូម​បើក​ទៅ​ម្ដង​ទៀត​ទៅ​គោលការណ៍​ដែល​បាន​សរសេរ​លើ​ក្ដារខៀន​នេះ ។

  • តើ​បទពិសោធន៍​អ្វី​ដែល​នីហ្វៃ​បាន​មាន ជាមួយ​នឹង​គោលការណ៍​នេះ ដែល​ផ្ដល់​ជំនឿចិត្ត​ដល់​គាត់​ថា ព្រះអម្ចាស់​នឹង​ជួយ​គាត់​ឲ្យ​ធ្វើតាម​រាល់ព្រះបញ្ញត្តិ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី ដែល​ផ្ដល់​ជំនឿចិត្ត​ដល់​អ្នក​ថា ព្រះនឹង​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​អ្វី​ក៏ដោយ​ដែល​ទ្រង់​បាន​បញ្ជា​ដល់​អ្នក ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​យើង​កាន់​តាម​ព្រះបញ្ញត្តិ​ ព្រះអម្ចាស់​នឹង​ពង្រឹង​យើង និង ផ្ដល់​មធ្យោបាយ​ដល់​យើង​ឲ្យ​សម្រេច​បាន​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បញ្ជា ។

នីហ្វៃទី1 17:45−55

នីហ្វៃ​បាន​បន្ទោស​លេមិន និង លេមយួល​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ

រូបភាព
នីហ្វៃ​បង្ក្រាប​បងប្អូនប្រុស​ដែល​បះបោរ​របស់​គាត់

សូម​បង្ហាញ​រូបភាព​នីហ្វៃ​បង្ក្រាប​បងប្អូនប្រុស​ដែល​បះបោរ​របស់​គាត់ ( 62044 ; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 70 ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុងរូបភាព​នេះ ។ ប្រសិន​បើ​សិស្ស​មិន​មាន​ចម្លើយ​ទេ សូម​អញ្ជើញ​ពួកគេ​រក​ចម្លើយ​នៅក្នុង នីហ្វៃទី1 17:48, 53–54 ។

  • យោង​តាម​នីហ្វៃទី​1 17:53 តើ​ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ធ្វើ​ឲ្យ​បងប្រុស​របស់​នីហ្វៃ​ភាំងស្មារតី ? ( អ្នកអាចឲ្យ​សិស្ស​យកចិត្ត​ទុកដាក់​លើលេខយោង​លេខ 53 ដើម្បី​ជួយ​ពួកគេ​យល់​ ពាក្យថា ធ្វើ​ឲ្យ​ភាំងស្មារតី នៅក្នុង​បរិបទ​នេះ មាន​ន័យ​ថា « ធ្វើ​ឲ្យ​ញ័រ ឬ រន្ធត់ » ) ។

សូម​ពន្យល់ថា ការភាំង​ស្មារតី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដាក់​លេមិន និង លេមយួល​គឺគ្រាន់​តែ​ជា​របៀប​មួយ​ក្នុង​របៀប​ជាច្រើន ដែល​ព្រះអម្ចាស់​ទាក់ទង​ជាមួយ​នឹង​ពួកគេប៉ុណ្ណោះ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី​1 17:45 និង ស្វែងរក​របៀប​ពីរបី​ដែល​ព្រះអម្ចាស់​បាន​ទាក់ទង​ជាមួយ​នឹង​លេមិន និង លេមយួល​កាល​ពី​អតីតកាល ។

  • តើ​​ព្រះអម្ចាស់​បាន​ទាក់ទង​ជាមួយ​នឹង​លេមិន និង លេមយួលតាមរបៀប​អ្វីខ្លះ ? តើ​របៀប​មួយ​ណា ដែល​មើល​ទៅហាក់ដូច​ជា​របៀប​មួយ ដែល​ជាទូទៅ ព្រះអម្ចាស់​រក​ទាក់ទង​ជាមួយ​នឹង​យើង ?

អ្នក​អាច​ស្នើ​ថា សិស្សគួរតែ​គូសចំណាំ​ប្រយោគ​ខាងក្រោម​នៅក្នុង នីហ្វៃ​ទី​1 17:45 ៖ « ព្រះ​មាន​បន្ទូល​ជាមួយ​នឹង​អ្នក​ដោយ​សំឡេង​តូចរហៀងៗ » ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរនាក់ ៖

« ព្រះវិញ្ញាណ​បរិសុទ្ធ បាន​មាន​ព្រះបន្ទូល​ដោយ​សំឡេង​មួយដែល​អ្នក​ មានអារម្មណ៍​ ជាជាង​អ្នក​ ឮ ។សំឡេង​នេះ ត្រូវ​បាន​ពិពណ៌នា​ថា​ជា ‹ សំឡេង​តូច​រហៀង › [គ. និង ស. 85:6] ។ ហើយ​នៅពេល​យើង​និយាយ​អំពី ‹ ការស្ដាប់ › តាម​សំឡេង​ខ្សឹបនៃ​ព្រះវិញ្ញាណ ភាគច្រើន​គេ​សំដៅ​លើ​ការបំផុស​គំនិត​ខាង​វិញ្ញាណ ដោយ​និយាយ​ថា ‹ ខ្ញុំ​មាន​អារម្មណ៍​ថា … › » ( « វិវរណៈ​ផ្ទាល់ខ្លួន ៖ អំណោយ​ទាន ការសាកល្បង និង សេចក្ដីសន្យា » Ensign ខែ វិច្ឆិកា ឆ្នាំ 1994​ ទំព័រ 60 ) ។

អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​​សេចក្ដីពិត​ខាងក្រោម​នៅក្នុងព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ​​នីហ្វៃទី​1 17:45 ព្រះវិញ្ញាណ​បរិសុទ្ធ មាន​ព្រះបន្ទូល​ដោយ​សំឡេង​តូច​រហៀង ដែល​យើង​មាន​អារម្មណ៍​ពី​ទ្រង់​ជាជាង​យើ​ង​អាច​ឮ ។( ដើម្បី​សង្កត់​ធ្ងន់​លើ​គោលការណ៍​នេះ អ្នក​អាច​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 8:2–3 ) ។

  • តើ​អ្នក​មាន​អារម្មណ៍​ពីសំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​នៅពេល​ណា ?

  • តើ​អ្នក​ធ្វើ​អ្វីខ្លះ ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ និង ស្គាល់​ពី​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធនោះ ?

ក្រោយពី​សិស្ស​បាន​ឆ្លើយតប​ហើយ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូស​ឃ្លា​ខាងក្រោមនៅក្នុង នីហ្វៃ​ទី​1 17:45 ៖ « ប៉ុន្តែបង​រាល់គ្នា​មាន​ចិត្ត​វក់វិញ ទើប​មិន​អាច​ចាប់​​អារម្មណ៍​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ » ។ សូម​ឲ្យ​សិស្ស​អាន​ប្រយោគ​ទីមួយ​នៃ នីហ្វៃ​ទី​1 17:45 និង រក​មូលហេតុ​ដែលលេមិន និង លេមយួល​ក្លាយជា « មាន​ចិត្ត​វក់វី » ។ សូម​អញ្ជើញ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ហេតុអ្វី​បាន​ជាការ « រហ័ស​ធ្វើអំពើទុច្ចរិត » ធ្វើ​ឲ្យ​លេមិន និង លេមយួល​ក្លាយ​ជា « មាន​ចិត្ត​វក់វី » ?

  • តើ​អំពើ​បាប​របស់​យើង អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការ​មានអារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាងដូចម្ដេច ?

ក្រោយពី​សិស្ស​បាន​ឆ្លើយតប​ហើយ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ដែល​បាន​បម្រើ​ជា​សមាជិក​នៃ​គណៈប្រធាន​ទី​មួយ ៖

« ទូរស័ព្ទ​តូចៗ ត្រូវ​បាន​ប្រើ​សម្រាប់​ទំនាក់ទំនង​ជាច្រើន​នៅក្នុងជំនាន់​របស់​យើង ។ ទោះយ៉ាងណា​ក្ដី ជួន​ពេល​ខ្លះ យើង​នឹង​នៅ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​គ្មាន​សេវា​ទូរស័ព្ទ ។ នេះ​អាច​កើតឡើង នៅពេល​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ ធ្វើ​ដំណើរ​​នៅ​ក្រោមដី ឬ ជ្រលង​ជ្រោះ ឬ នៅពេល​មាន​ការជ្រែកចូល​ផ្សេង​ទៀត ។

« វា​ក៏​កើតមាន​ចំពោះ​ការទាក់ទង​ដ៏​ទេវភាព​ដូចគ្នា​ដែរ ។ … ជាញឹកញាប់ យើង​ដាក់​ខ្លួន​យើង​នៅក្នុង​កន្លែង​ចំណុច​ខូច​ខាងវិញ្ញាណ —កន្លែង និង​ ស្ថានភាព​ដែល​រារាំង​សារ​ដ៏​ទេវភាព ។ ចំណុច​ខូច​ទាំងនេះ​ខ្លះ រួម​មាន​កំហឹង រូបអាស​គ្រាម ការបំពាន ភាព​អាត្មានិយម និង ស្ថានភាព​ផ្សេង​ទៀត​ដែល​រារាំង​ព្រះវិញ្ញាណ » ( « តើ​អ្នក​បាន​ទទួល​សារ​ត្រឹមត្រូវ​ទេ ? » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 67 ) ។

ដើម្បី​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សារ​ដែល​ព្រះអម្ចាស់​ចង់​ទាក់ទង​ជាមួយ​នឹង​ពួកគេ​ថ្មី​ៗ​នេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ថាតើ​មាន « ចំណុច​ខូច​ខាង​វិញ្ញាណ » ណាខ្លះ ដែល​អាច​រារាំង​ពួកគេ​ពី​ការទទួល​បាន​ទំនាក់ទំនង​បែប​នោះ ។ ( អ្នកអាច​ឲ្យ​សិស្ស​សរសេរ​អំពី​ការណ៍​នេះ នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីររបស់​ពួកគេ ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មានព្រះបន្ទូល​ដោយ​សំឡេង​តូច​រហៀង ដែល​យើ​ង​មាន​អារម្មណ៍​ជាជាង​ស្តាប់​ឮ ។ សូម​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា យើ​ងអាច​ជួប​បទពិសោធន៍​នឹង​ទំនាក់ទំនង​នេះ នៅពេល​យើ​ង​ស្វែងរក​ដើម្បី​មា​នភាព​សក្ដិសម​ចំពោះ​ការបំផុស​គំនិត​ដ៏​ទន់ភ្លន់​ទាំងនេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី​1 17:8−9 ។ ឧបសគ្គ​ដែល​នីហ្វៃ​បាន​ជួប​ប្រទះ​ពេល​សង់​សំពៅ

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់ថា ៖

« នីហ្វៃ មិន​មែន​ជា​អ្នក​ដើរ​ទុក​នោះទេ ។ គាត់​ត្រូវ​បាន​ចិញ្ចឹម​ធំ​ឡើងនៅក្នុង​ទីក្រុង​យេរូសាឡិម ជាទីក្រុង​នៅ​លើ​ដី​គោក មិនមែន​តាម​ឆ្នេរនៃ សមុទ្រ​មេឌីទែរ៉ាណេ​នោះទេ ។ វា​ហាក់ដូចជា​មិន​សម​ថា គាត់​បាន​ដឹង​ច្រើនអំពី ឬ មាន​ពិសោធន៍​ជាមួយ​នឹង​ឧបករណ៍​ និង ជំនាញ​ចាំបាច់​ក្នុង​ការ​សង់​សំពៅ​មួយ ។ គាត់​ប្រហែល​មិនធ្លាប់​បាន​ឃើញ​កប៉ាល់​ដើរ​តាម​សមុទ្រ​ពី​មុន​មក​ទេ ។ បន្ទាប់​មក អ្វី​ដែល​សំខាន់ នីហ្វៃ​ត្រូវ​ដាក់​បញ្ញត្តិ និង ណែនាំ​ឲ្យ​សង់​អ្វី​មួយ​ ដែល​គាត់​មិន​ដែល​បាន​សង់​ពី​មុន​មក ដើម្បី​ទៅ​កន្លែងដែល​គាត់​មិន​ដែល​បាន​ទៅ​ពី​មុន​មក » ( « រៀន​ដើម្បី​ស្រឡាញ់​រៀន » [Brigham Young University commencement address, Apr. 24, 2008], 4, speeches.byu.edu) ។

នីហ្វៃទី1 17: 45 ។ « អ្នក​រាល់គ្នា​មាន​ចិត្ត​វក់វី »

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​ពន្យល់ថា វត្តមាន​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ អាច​ស្នើ​តម្រូវការ​មួយ​ឲ្យ​មាន​​ការប្រែចិត្ត ៖

« តម្រូវការ … មួយ សម្រាប់​មិត្តភាព​ជាញឹកញាប់​ និង ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បាន​ស្អាត ។ ព្រះវិញ្ញាណ ត្រូវ​ដក​ថយ​ចេញពី​អ្នក​ដែល​មិន​ស្អាត ។…

« … ប្រសិន​បើ​អ្នក​មាន​ការលំបាក​ក្នុង​ការ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ អ្នក​អាច​សញ្ជឹង​គិត​ដោយ​ឈ្លាស​វៃ​ថាតើ​មាន​អ្វី​ខ្លះ​ចំពោះ​អ្វី​ដែល​អ្នក​ត្រូវការ​ប្រែចិត្ត និង ទទួល​បាន​នូវ​ការអភ័យទោស ។

« ប្រសិន​បើ​អ្នកទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធសព្វថ្ងៃ​នេះ អ្នក​អាចយក​វា​ធ្វើ​ជា​ភស្ដុតាង​ថា ដង្វាយធួន​កំពុង​ដំណើរការ​នៅក្នុង​ជីវិត​របស់​អ្នកហើយ ។ ដោយសា​រហេតុផល​នោះ និង អ្វីផ្សេង​ទៀត​ជាច្រើន អ្នក​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ស្ថិតនៅក្នុង​កន្លែង និង កិច្ចការ​ដែល​អញ្ជើញ​ការបំផុស​គំនិតពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការមាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ធ្វើការ​បាន​ទាំងពីរ​ផ្លូវ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​ស្ថិតនៅ​តែ​ព្រះវិហារបរិសុទ្ធ​ដ៏​ស្អាត​ ហើយ​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ សម្អាត​យើង​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​បាន​ស្អាត ហើយ​ហេតុដូច្នេះ បាន​សក្តិសម​ចំពោះ​ភាព​ជាដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការបម្រើ​របស់ព្រះអម្ចាស់ ។ ហើយ​ជាមួយ​នឹង​ភាពជាដៃគូ​នោះ អ្ន​កនឹង​ត្រូវ​បានពង្រឹង​ឲ្យ​តស៊ូ​នឹង​ការល្បួង និង លើកកម្លាំង​ឲ្យ​មើលឃើញ​នូវ​ការ​បោក​ប្រាស » ( « អំណោយទាន​នៃព្រះវិញ្ញាណ​ក្នុង​ពេល​លំបាក » Ensign ខែ មិថុនា ឆ្នាំ 2007 ទំព័រ 23 ) ។