បណ្ណាល័យ
មេរៀន​ទី 44 ៖ យ៉ាកុប 2:12–35


មេរៀន​ទី 44

យ៉ាកុប 2:12–35

សេចក្តីផ្ដើម

ដោយ​ពិត​ចំពោះ​ការទទួល​ខុសត្រូវ​របស់​គាត់ ក្នុង​នាម​ជា​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ យ៉ាកុប​បាន​ហៅ​ប្រជាជន​របស់​គាត់​ឲ្យ​ប្រែចិត្ត ដោយ​ព្រមាន​ពួកគេ​អំពី​អំពើបាប​នៃ​សេចក្ដី​ឆ្មើងឆ្មៃ និង ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ ។ គាត់​បាន​បង្រៀន​អំពី​គ្រោះថ្នាក់ និង ផលវិបាក​នៃ​អំពើបាប​ទូទៅ​ទាំងពីរ​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប 2:12–21

យ៉ាកុប​ដាក់ទោស​ដល់​ប្រជាជន​របស់​គាត់​ចំពោះ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​ពួកគេ

សូម​សរសេរ​អ្វីដែល​មាន​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ លុយកាក់ ប្រាជ្ញា មិត្តភក្ដិ ទេពកោសល្យ ចំណេះដឹង​ខាង​ដំណឹងល្អ ។សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​នៅក្នុង​រឿង​ទាំងនេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​អំពី​ពរជ័យ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​យ៉ាកុប​ជំពូក​ទី 2 ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ាកុប 2:12–13 ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ឲ្យ​អាន​តាម ដោយ​រកមើល​អ្វី​ដែល​សាសន៍​នីហ្វៃ​ភាគច្រើន​កំពុង​តែ​ស្វែងរក​នោះ ។

ក្រោយពី​សិស្ស​បាន​ឆ្លើយតប​ហើយ សូម​បង្ហាញ​ថា យ៉ាកុប​បាន​ប្រាប់​ប្រជាជន​របស់​គាត់​ថា ពួកគេ​បាន​ទទួល​ទ្រព្យសម្បត្តិ​តាមរយៈ « បាតដៃ​នៃ​ទិព្វញ្ញាណ » ។ អ្នក​អាច​ពន្យល់​ថា​ពាក្យ ទិព្វញ្ញាណសំដៅ​ទៅលើ​ព្រះ ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ចាំ​ថា ពរជ័យ​របស់​យើង​ទាំងអស់​បាន​មក​ពី​ព្រះវរបិតាសួគ៌​របស់​យើង ?

  • យោង​តាម យ៉ាកុប 2:13 ហេតុអ្វី​បានជា​សាសន៍​នីហ្វៃ​ភាគច្រើន​ត្រូវ​បាន​លើកខ្លួន​ឡើង​នៅក្នុង​ភាពឆ្មើងឆ្មៃ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរអេស្វ.អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ការយល់​ដឹង​អំពី​អត្ថន័យ​នៃ​ការលើក​ខ្លួន​ឡើង​ក្នុង​ការឆ្មើងឆ្មៃ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

« នៅ​ចំណុច​ស្នូល​របស់​វា ការឆ្មើងឆ្មៃ​គឺជា​អំពើបាប​មួយ​នៃ​ការប្រៀបធៀប ដោយសារ​ទោះបី​ជាធម្មតា​វា​ចាប់ផ្ដើម​ដោយ ‹ មើល​ថា​ខ្ញុំ​អស្ចារ្យ​ប៉ុណ្ណា និង ថា​ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​អ្វី​ខ្លះ › វា​តែងតែ​មើលទៅ​ដូចជា​បញ្ចប់​ដោយ ‹ ហេតុដូច្នេះ​ហើយ ខ្ញុំ​ល្អ​ជាង​អ្នក › ។ …

« … នេះ​គឺជា​អំពើបាប​នៃ​ការ ‹ អរព្រះគុណ​ព្រះ ដែល​ខ្ញុំ​ពិសេស​ជាង​អ្នក › ។ នៅ​ចំណុច​ស្នូល​របស់​វា គឺជា​បំណង​ប្រាថ្នា​ដើម្បី​បាន​គេ​សរសើរ ឬ មាន​គេ​ច្រណែន ។ វា​គឺជា​អំពើ​បាប​នៃ​ការលើក​សិរី​ល្អ​ខ្លួន​ឯង » ( « Pride and the Priesthood »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 56 ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ដោយ​ស្ងាត់ស្ងៀម ថា​តើ​ពួកគេ​ធ្លាប់​មាន​ទោស​ពី​អំពើបាប​នៃ​ការគិត​ថា​ពួកគេ​ល្អ​ជាង​អ្នក​ផ្សេង​ទៀត​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ាកុប 2:14–16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​ផលវិបាក​នៃ​ការឆ្មើងឆ្មៃ ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជាការឆ្មើងឆ្មៃ​មាន​អំណាច​ដើម្បី « បំផ្លាញ​ព្រលឹង​ទាំងឡាយ [ របស់​យើង ] បាន» ? ( យ៉ាកុប2:16 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 2:17–21 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​ឃ្លា​ដែល​បង្រៀន​ពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​លើ​ការឆ្មើងឆ្មៃ និង ឥរិយាបថ​ដែល​មិន​សមរម្យ​អំពី​ទ្រព្យ​សម្បត្តិ​សម្ភារ ។ អ្នក​អាច​ស្នើ​ថាពួកគេ​គួរតែ​គូស​ចំណាំ​ឃ្លា​ដែល​ពួកគេ​រកឃើញ ។ ក្រោយពី​ពួកគេ​បាន​សិក្សា​ខគម្ពីរ​ទាំងនេះ​ហើយសូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​ឃ្លា​មួយ​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ផ្ដល់​ឱកាស​ដល់​សិស្ស​បី​បួន​នាក់​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស​នេះអាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការឆ្មើងឆ្មៃឬក៏​ឥរិយាបថ​ដែល​មិន​សមរម្យ​នានា​ចំពោះ​ទ្រព្យសម្បត្តិ​សម្ភារ ។ ( នៅ​ផ្នែក​នៃ​សកម្មភាព​នេះអ្នក​ក៏​អាច​ស្នើ​ថាសិស្ស​គួរតែ​អាន​វគ្គ​ព្រះគម្ពីរ​ដូច​ខាងក្រោម ៖របាក្សត្រទី1 3:11–13; ម៉ាកុស 10:17–27រួម​ទាំង​ការបកប្រែ​ដោយ​យ៉ូសែបស្ម៊ីធនៅក្នុងលេខយោង​ទី 27a; នីហ្វៃទី2 26:31; អាលម៉ា 39:14; គ . និងស . 6:7 ) ។

  • តើ​អ្នក​គិត​ថាការស្វែងរក​នគរ​ព្រះ​មាន​ន័យ​ដូចម្ដេច​ដែរ ? តើ​អ្នក​គិត​ថាការទទួល​បាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ​មាន​ន័យ​ដូចម្ដេច​ដែរ ?

  • តើ​ការស្វែងរក​នគរ​ព្រះនិងការទទួល​បាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទអាច​ជះ​ឥទ្ធិពល​ដល់​ឥរិយាបថ​របស់​យើង​ចំពោះ​ទ្រព្យ​សម្បត្តិនិងកម្មសិទ្ធិលើ​ទ្រព្យ​សម្បត្តិ​ដូច​ម្ដេច​ដែរ ?

សូម​ឲ្យ​សិស្ស​ស្រមៃ​ពី​របៀប​ដែល​ពួកគេ​នឹង​សង្ខេប​ចំណុច​សំខាន់​នៃយ៉ាកុប2:12–21សម្រាប់​សិស្ស​ម្នាក់​ដែល​មិន​បាន​មក​រៀន​នៅ​ថ្ងៃនេះ ។ សូម​ផ្ដល់​ឱកាស​ដល់​សិស្ស​ពីរឬបី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​នឹង​និយាយ ។ សិស្ស​អាន​និយាយ​ពី​គោលការណ៍​ពិត​ទាំងឡាយ​ផ្សេង​គ្នា ។ សូម​ប្រាកដ​ថាពួកគេ​យល់​ថាយើង​អាច​ស្វែងរក​នគរ​ព្រះលើស​អស់​ទាំង​ចំណាប់​អារម្មណ៍​ផ្សេងៗ​ទៀត​បាន ។សូម​ផ្ដល់​ពេល​ដល់​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ប្រើ​ពរជ័យនិងឱកាស​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ឲ្យ​កសាង​នគរ​ព្រះនិងប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នកដទៃ ។

យ៉ាកុប2:22–35

យ៉ាកុប​បាន​ស្ដី​បន្ទោស​ដល់​មនុស្ស​ដែល​បាន​បំពានលើ​ច្បាប់​ព្រហ្មចារីយភាព

សូម​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធានអ៊ែសរ៉ាថាហ្វប៊ែនសឹន ៖

« ការរុក​គួន​នៃ​អំពើបាប​នៃ​ជំនាន់​នេះ​គឺ … »

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ប្រធានប៊ែនសឹនអាច​បញ្ចប់​ប្រយោគ​នេះ ។ បន្ទាប់​មកសូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

« ការរុក​គួន​នៃ​អំពើបាប​នៃ​ជំនាន់​នេះ​គឺភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ ។ ព្យាការីយ៉ូសែបបាន​និយាយ​ថា នេះ​នឹង​ជា​ប្រភព​នៃ​ការល្បួងកាន់តែខ្លាំងក្លាឡើង​កាន់​តែ​មានការប៉ះទង្គិចកាន់តែច្រើនឡើង ហើយ​កាន់​តែ​ពិបាក​ជាង​មុន​សម្រាប់​ពួកអែលឌើរ​នៃ​អ៊ីស្រាអែល​ជាជាង​អ្នកដទៃ​​ទៀត » ( The Teachings of Ezra Taft Benson [ ឆ្នាំ1988 ]ទំព័រ 277 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានយ៉ាកុប2:22–23, 28ដោយ​ស្ងាត់ស្ងៀមដោយ​រកមើល​ពាក្យនិងឃ្លា​ដែល​យ៉ាកុប​បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​ភាពធ្ងន់ធ្ងរ​នៃ​ភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ ។ ( អ្នក​អាច​ពន្យល់​ថា​ពាក្យសហាយស្មន់សំដៅ​ទៅលើ​អំពើបាប​ខាង​ផ្លូវ​ភេទ ) សូម​ឲ្យ​សិស្ស​ចែកចាយ​ពាក្យនិងឃ្លា​ដែល​ពួកគេ​រកឃើញ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ច្បាប់​ព្រហ្មចារីយភាពសូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មក​ពី​កូន​សៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​សកម្មភាព​ដែល​ពួកគេ​ត្រូវ​ចៀសវាង ។

« បទដ្ឋាន​របស់​ព្រះអម្ចាស់​ដែល​ទាក់ទង​ទៅនឹង​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទគឺ​មាន​ភាពច្បាស់លាស់ និងគ្មាន​ការផ្លាស់ប្តូរ ។ ចូរ​កុំ​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​អ្នកណា​មុន​អាពាហ៍ពិពាហ៍ ហើយ​ចូរ​មាន​សេចក្តី​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​ប្តី ឬប្រពន្ធ​របស់​អ្នក​ក្រោយ​ពេល​អាពាហ៍ពិពាហ៍ ។ …

« ចូរ​កុំ​ធ្វើ​អ្វី​ដែល​អាច​ដឹកនាំ​ឲ្យ​មានការរំលង​ខាង​ផ្លូវ​ភេទ ។ ចូរ​ប្រព្រឹត្ត​ជាមួយ​នឹង​អ្នកដទៃ​ដោយ​ការគោរព មិន​ត្រូវ​ប្រើ​ដូចជា​របស់​ដើម្បី​បំពេញ​តណ្ហា និងចំណង់​ដ៏​អាត្មានិយម​នោះ​ឡើយ ។ មុនពេល​រៀប​អាពាហ៍ពិពាហ៍ ចូរ​កុំ​ចូលរួម​ក្នុង​ការថើប​ដែល​ធ្វើ​ឲ្យមាន​តណ្ហា ដេក​លើ​មនុស្ស​ម្នាក់​ទៀត ឬប៉ះពាល់​លើ​ផ្នែក​នៃខ្លួនប្រាណណាដែលមិនសមរម្យ ឬពិសិដ្ឋ​របស់​មនុស្ស​ម្នាក់​ទៀត​នោះ ទោះ​ដោយ​មាន ឬដោយ​មិនមាន​សម្លៀកបំពាក់​ក្ដី ។ ចូរ​កុំ​ធ្វើ​អ្វី​ដែល​ដាស់​ឡើង​នូវ​ចំណង់​ខាង​ផ្លូវ​ភេទ ។ ចូរ​កុំ​បង្កើត​អារម្មណ៍​ទាំងនោះ​នៅក្នុង​រាងកាយ​របស់​អ្នក​ផ្ទាល់​ឡើយ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅឆ្នាំ 2011 ]ទំព័រ35–36 ) ។

សូម​បង្ហាញ​ថាយោងតាម​យ៉ាកុប2:23–24មនុស្ស​ខ្លះ​នៅក្នុង​ជំនាន់​របស់​យ៉ាកុបបាន​ព្យាយាម​យក​លេស​ពី​អំពើបាប​ខាង​ផ្លូវ​ភេទ​របស់​ពួកគេ ។

  • តើ​ពេលខ្លះ​មនុស្ស​ចង់​រក​លេស​ដោះសារនូវ​ភាពអសីលធម៌​ខាង​ផ្លូវ​ភេទនា​បច្ចុប្បន្ន​នេះ​ដោយ​របៀប​ណា​ដែរ ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​យុវជន​អាច​ធ្វើដើម្បី​ចៀសវាង​ពី​ការយក​ឈ្នះ​ដោយ​ការល្បួង​ខាង​ផ្លូវ​ភេទ​បាន​នោះ ? ( ចម្លើយ​អាច​រួម​មាន​ការអធិស្ឋាន​សម្រាប់​កម្លាំងការទាក់ទង​ជាមួយ​នឹង​មិត្ត​ល្អការជ្រើសរើស​ការកំសាន្ដ​ត្រឹមត្រូវនិងការចៀសវាង​ពី​ស្ថានភាពនិង​កន្លែង​ណា​ដែល​ធ្វើឲ្យ​មាន​ការល្បួង ) ។

អ្នក​អាច​បង្ហាញ​ថាអំពើ​បាប​មួយ​របស់​សាសន៍​នីហ្វៃ​លេច​ឡើង​ជា​ការមិន​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​ពហុអាពាហ៍ពិពាហ៍ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អានយ៉ាកុប2:27–30ដោយ​ស្ងាត់ៗ ។ មុនពេល​ពួកគេ​អានអ្នក​អាច​ពន្យល់​ថា​ពាក្យស្រី​ស្នំសំដៅ​ទៅ​ស្ដ្រី​ម្នាក់​ដែល​បាន​រៀបអាពាហ៍ពិពាហ៍​ស្របច្បាប់​ជាមួយ​នឹង​បុរស​ម្នាក់ទៀតប៉ុន្ដែ​ដែល​មាន​ឋានៈ​ទាប​ជាង​ឋានៈ​ជា​ភរិយា​ម្នាក់ ។

  • ដោយ​យោង​តាមយ៉ាកុប 2:27តើ « ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » ទាក់ទង​អ្វី​ទៅ​នឹង​ការមាន​ប្រពន្ធ​ច្រើនជាង​មួយ​នោះ ? ( សូម​ប្រាកដ​ថាវា​ច្បាស់​ថា​ចាប់តាំង​ពី​ដើម​មកព្រះអម្ចាស់​បាន​បញ្ជា​ថាបុរស​ម្នាក់​ត្រូវ​រៀបការ​នឹង​ស្រី្ដ​ម្នាក់ ។ សូម​មើល​ផងដែរគ . និង ស . 49:15–16 ) ។

សូម​ពន្យល់​ថាពហុអាពាហ៍ពិពាហ៍​ដែល​មិន​មាន​ការអនុញ្ញាត​គឺជា​គំរូ​មួយ​នៃ​សហាយស្មន់ឬអំពើ​បាប​ខាង​ផ្លូវ​ភេទ ។ នៅក្នុង​ព្រះនេត្រ​ព្រះអំពើបាប​ខាង​ផ្លូវ​ភេទ​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ណាស់ ។

  • ដោយ​យោង​តាមយ៉ាកុប 2:30តើ​នៅពេល​ណា​ដែល​ប្រជាជន​របស់​ព្រះអម្ចាស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​ពហុអាពាហ៍ពិពាហ៍​បាន​នោះ ? ( នៅពេល​ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ​ធ្វើ​វា ) ។

សូម​បង្ហាញ​ថានៅពេល​ខ្លះ​នៅក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ពិភពលោកព្រះអម្ចាស់​បាន​បញ្ជា​ប្រជាជន​របស់​ទ្រង់​ឲ្យ​អនុវត្ត​ពហុអាពាហ៍ពិពាហ៍ ។ ឧទាហរណ៍ ពហុអាពាហ៍ពិពាហ៍​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ជំនាន់​ព្រះគម្ពីរសញ្ញា​ចាស់​ដោយ​អ័ប្រាហាំ និង សារ៉ា ( សូម​មើល លោកុប្បត្តិ 16:1–3; គ . និង ស . 132:34–35, 37 ) និង ដោយ​ចៅប្រុស​របស់​ពួកគេ​គឺ យ៉ាកុប ( សូមមើល គ . និង ស . 132:37 ) ហើយ​វា​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​មួយ​អំឡុងពេល​ជំនាន់​ដើម​នៃ​ពេល​សាសនាចក្រ​បាន​ស្ដារឡើង​វិញ ដំបូង​ដោយ​យ៉ូសែប ស្ម៊ីធ ( សូម​មើល គ . និង ស . 132:32–33, 53 ) ។

ដើម្បី​បញ្ជាក់​ថា ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​មួយ​បំផ្លាញ​ដល់​គ្រួសារ សូម​អាន យ៉ាកុប 2:31–35 ឮៗ ។ សូម​ឲ្យ​សិស្ស​អាន​តាម ដោយ​រក​មើល​ផលវិបាក​ខ្លះៗ​នៃ​ភាពអសីលធម៌​នេះ ។ សូម​បង្ហាញ​ថា ទោះបីជា​យ៉ាកុប​និយាយ​តែ​អំពី​បុរសក្តី ច្បាប់​ព្រហ្មចារីយភាព​ក៏​មាន​សារៈសំខាន់​ស្មើគ្នា​ចំពោះ​ស្ដ្រី​ដែរ ។

  • យោង​តាម​យ៉ាកុប តើ​គ្រួសារ​អាច​ត្រូវ​រង​ឥទ្ធិពល​ដោយ​របៀប​ណា នៅពេល​សមាជិក​គ្រួសារ​ម្នាក់​បំពានលើ​ច្បាប់​ព្រហ្មចារីយភាព ? តើ​ការណ៍​នេះ​ជួយ​ពន្យល់​ពី​មូលហេតុ​ដែល​បំពានលើ​ច្បាប់​ព្រហ្មចារីយភាព គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ​ដោយ​របៀប​ណា ?

  • យុវវ័យ​ខ្លះ​យក​លេស​ថា ពួកគេ​អាច​រំលង​ច្បាប់​ព្រហ្មចារីយភាព​បាន​ដោយសារ​សកម្មភាព​របស់​ពួកគេ​មិន​បាន​ធ្វើឲ្យ​អ្នក​ផ្សេង​ទៀត​ឈឺចាប់​នោះ​ទេ ។ តើ​ភាព​អសីលធម៌​របស់​មនុស្ស​ម្នាក់ អាច​ជះឥទិ្ធពល​ដល់​មនុស្ស​ផ្សេង​ទៀត​ដោយ​របៀប​ណា ?

ដើម្បី​បញ្ចប់​ការពិភាក្សា​អំពី​ផលវិបាក​នៃ​អំពើបាប​ខាង​ផ្លូវ​ភេទ​នេះ សូម​គិត​ពី​ការអាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដជី.ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ស្ដាប់​រក​ផលវិបាក​នៃ​ភាព​អសីលធម៌​ខាង​ផ្លូវ​ភេទ ។

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

« ទង្វើ​ស្និទ្ធសា្នល​ទាំងនោះ​ត្រូវ​ព្រះអម្ចាស់​ហាមឃាត់​ពី​ខាងក្រៅ ការតស៊ូ​នឹង​ការប្ដេជ្ញា​នៃ​អាពាហ៍ពិពាហ៍ ដោយសារ​ពួកគេ​ធ្វើឲ្យ​ខូច​បំណង​របស់​ទ្រង់ ។ នៅក្នុង​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​ដ៏​ពិសិដ្ឋ ទំនាក់ទំនង​បែបនេះ​គឺ​ស្រប​តាម​ផែនការ​របស់​ទ្រង់ ។ នៅពេល​ជួប​នឹង​របៀប​ផ្សេងៗ​ទៀត ពួកគេ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ទ្រង់ ។ វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខាង​អារម្មណ៍ និង ខាង​វិញ្ញាណ​ធ្ងន់ធ្ងរ ។ ទោះបីជា​អ្នក​ធ្វើ​នោះ​មិន​យល់​ថា​វា​កំពុងតែ​កើតឡើង​ឥឡូវ​នេះ​ក៏​ដោយ តែ​ពួកគេ​នឹង​ដឹង​ពេល​ក្រោយ ។ ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ​បង្កើត​ជា​របាំង​មួយ​ទាស់​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាមួយ​នឹង​សមត្ថភាព​លើក​តម្កើង ការបំភ្លឺ និង បង្កើន​កម្លាំង​ទាំងអស់ ។ វា​បណ្ដាល​ឲ្យ​មាន​ការកម្រើក​ខាង​រាងកាយ និង ខាង​អារម្មណ៍​យ៉ាង​ខ្លាំងក្លា ។ ពេលនោះ​វា​បង្កើត​អារម្មណ៍​ដែល​មិន​អាច​រម្ងាប់​បាន ដែល​នាំ​អ្នកប្រព្រឹត្ត​ល្មើស​ទៅកាន់​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ជាង​នេះកាន់​តែ​​ខ្លាំង ។ វា​បង្កើត​ជា​ភាពអាត្មាយម ហើយ​អាច​បង្កើត​ជា​ទង្វើ​ខឹង​សម្បារ ដូចជា​អំពើ​ហិង្សា ការរំលូត​កូន ហិង្សា​ផ្លូវ​ភេទ និង បទល្មើស​ហិង្សា​ផ្សេងៗ ។ ការដាស់​អារម្មណ៍​បែប​នោះ អាច​នាំ​ទៅរក​ទង្វើ​រួម​ភេទ​ដូចគ្នា ហើយ​វា​គឺជា​ទង្វើ​ដ៏​ខុសឆ្គង និង ខុស​ខ្លាំង​មែនទែន » ( « Making the Right Choices » Ensignខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 38 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​ដើម​នៃ យ៉ាកុប 2:28 ហើយ​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សព្វព្រះទ័យ​នោះ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ព្រហ្មចារីយភាព ) 

  • ដោយ​ផ្អែកលើ​អ្វី​ដែល​យើង​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ព្រហ្មចារីយភាព ?

សូម​ពិចារណា​ពី​ការបង្ហាញ​រូបភាព​មួយ​នៃ​ក្រុមគ្រួសារ​របស់​អ្នក ។ សូម​ថ្លែង​ទីបន្ទាល់​នៃ​ពរជ័យ​ដែល​បាន​មក​ដល់​អ្នក និង គ្រួសារ​របស់​អ្នក នៅពេល​អ្នក​បាន​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព​របស់​ព្រះអម្ចាស់ ។ សូម​បញ្ជាក់​ថា អំណាច​ដើម្បី​មាន​កូនចៅ គឺជា​អំណោយ​ដ៏​អស្ចារ្យ​មួយ​មក​ពី​ព្រះវរបិតា​នៅ​សា្ថនសួគ៌​របស់​យើង នៅពេល​វា​ត្រូវ​បាន​ប្រើ​នៅក្នុង​ព្រំដែន​ដែល​ទ្រង់​បាន​ដាក់​នោះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រក្សា​ភាពបរិសុទ្ធ និង ស្អាតស្អំ ដើម្បី​ព្រះអម្ចាស់​អាច « សព្វព្រះហឫទ័យ​នឹង​ព្រហ្មចារីយភាព » ( យ៉ាកុប 2:28 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • បើ​មាន​មនុស្ស​ម្នាក់​និយាយថា ច្បាប់​ព្រហ្មចារីយភាព​គឺ​ហួស​សម័យ ហើយ​មិន​ចាំបាច់​ទៀតទេតើ​អ្នក​នឹង​និយាយ​យ៉ាង​ដូម្តេច ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បំផុស​គំនិត​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការកាន់​តាម​ច្បាប់​ព្រហ្មចារីយភាព មិន​មែន​គ្រាន់តែ​គ្រោះថ្នាក់​នៃ​ការមិន​គោរព​តាម​វា​នោះ​ទេ ) ។

សូម​ប្រាប់សិស្ស​ថា អ្នក​មាន​ទំនុក​ចិត្ត​ថា ពួកគេ​អាច​ស្អាតស្អំ​ខាង​សីលធម៌ ។ សូម​បញ្ជាក់​ថា ប្រសិនបើ​ពួកគេ​បាន​ធ្វើ​បាប​ខុស​នឹង​ច្បាប់​ព្រហ្មចារីយភាព ពួកគេ​គួរតែ​ស្វែងរក​ជំនួយ​ពី​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​ពួកគេ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ក្លាយជា​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

យ៉ាកុប 2:17 ។ « មាន​ចិត្ត​ទូលំទូលាយ​ចំពោះ​ទ្រព្យ​របស់​អ្នក »

នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ផ្ដល់​ដង្វាយ​តម​អាហារ​ដើម្បី​ជួយ​ដល់​អស់​អ្នកណា​ដែល​ត្រូវការ​ជំនួយ ។ អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ លើកទឹកចិត្ត​យើង​ឲ្យ​មាន​ភាព​សប្បុរស​នឹង​ការ​បង់​ដង្វាយ​របស់​យើង ។ អែលឌើរ យ៉ូសែបប៊ី. វ៉ឺតលីន នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការទូន្មាន​អំពី​ចំនួន​ដើម្បី​បរិច្ចាគ ៖

« តើ​យើង​គួរ​បង់​ដង្វាយ​តម​អាហារ​ចំនួន​ប៉ុន្មាន ? បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ រង្វាស់​នៃ​ដង្វាយ​របស់​យើង​ដើម្បី​ប្រទានពរ​ដល់​អ្នកក្រីក្រ គឺជា​រង្វាស់​នៃ​ការដឹង​គុណ​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌​យើង ។ តើ​យើង ដែល​ជា​អ្នក​ត្រូវ​បាន​ប្រទានពរ​យ៉ាងខ្លាំង នឹង​បែរ​ខ្នង​យើង​ដាក់​អស់​អ្នកណា​ដែល​ត្រូវ​ការ​ជំនួយ​ពី​យើង​ឬ ? ការបង់​ដង្វាយ​តម​អាហារ​ដ៏​សប្បុរស​មួយ គឺជា​រង្វាស់​មួយ​នៃ​ឆន្ទៈ​របស់​យើង​ដើម្បី​ញែក​ខ្លួន​យើង​ជា​បរិសុទ្ធ​ដើម្បី​រំលែក​ទុក្ខ​អ្នកដទៃ ។

« បងប្រុស ម៉ារ៉ុនជី.រ៉មនី ដែល​ជា​ប៊ីស្សព​នៅ​វួដ​របស់​យើង កាល​ខ្ញុំ​ត្រូវ​បាន​ហៅ​ទៅ​បម្រើ​បេសកកម្ម​មួយ ហើយ​ដែល​ក្រោយមក​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ បាន​ដាស់តឿន​ថា ៖ « សូម​មានចិត្ត​ទូលាយ​នៅក្នុង​ការផ្ដល់​របស់​អ្នក ថា​ខ្លួន​អ្នក​ផ្ទាល់​អាច​រីកចម្រើន​ឡើង ។ សូម​កុំ​ផ្ដល់​តែ​ជា​ប្រយោជន៍​ដល់​អ្នកក្រីក្រ​ឡើយ ប៉ុន្ដែ​ផ្ដល់​ដើម្បី​សុខុមាលភាព​ផ្ទាល់​ខ្លួន​អ្នក ។ សូម​ផ្ដល់​ល្មម​ដើម្បី​អ្នក​អាច​ផ្ដល់​ដល់​ខ្លួន​អ្នក​នៅក្នុង​នគរ​ព្រះ តាមរយៈ​ការញែក​ចេញ​នូវ​មធ្យោបាយ និង ពេលវេលា​របស់​អ្នក › » ( « The Law of the Fast » Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 75 ; ការដកស្រង់​ពី ម៉ារ៉ុនជី.រ៉មនី « The Blessings of the Fast » Ensign ខែ កក្កដា ឆ្នាំ 1982 ទំព័រ 4 ) ។

យ៉ាកុប 2:23–30 ។ ពហុ​អាពាហ៍ពិពាហ៍

នៅក្នុង​ជំនាន់​របស់​យ៉ាកុប សាសន៍​នីហ្វៃ​ខ្លះ​បាន​ចាប់ផ្ដើម​ប្រព្រឹត្ត​ពហុ​អាពាហ៍ពិពាហ៍ ដោយ​និយាយ​ថា ពួកគេ​កំពុង​ធ្វើតាម​គំរូ​របស់​សេ្ដច​ដាវីឌ និង សាឡូម៉ូន ។ យ៉ាកុប​បាន​ដាក់ទោស​ការអនុវត្ត​នេះ ចំពោះ​ហេតុផល​យ៉ាង​ហោចណាស់​ពីរ ៖

  1. តាមរយៈ​ព្យាការី​លីហៃ ព្រះអម្ចាស់​បាន​បញ្ជា​ប្រជាជន​នេះ​កុំ​ឲ្យ​ប្រព្រឹត្ត​ពហុ​អាពាហ៍ពិពាហ៍​ឡើយ ( សូម​មើល យ៉ាកុប 2:27, 34 ) ។

  2. សេ្ដច​ដាវីឌ និង សាឡូម៉ូន​មិនមែន​ជា​គំរូ​ដ៏​ស័ក្ដិសម​នោះ​ទេ ។ ទោះបីជា​ពួកគេ​បាន​រៀនថា ការ​មានប្រពន្ធ​ជាច្រើន​ខ្លះ​ស្របនឹង​ការបញ្ជា​របស់​ព្រះអម្ចាស់​នៅក្នុង​ជំនាន់​របស់​ពួកគេ​ក្ដី ពួកគេ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ដ៏​ធ្ងន់ធ្ងរ​ជាច្រើនដែរ ( សូម​មើល យ៉ាកុប 2:24; គ . និង ស . 132:38–39

ទាក់ទង​នឹង​ពហុ​អាពាហ៍ពិពាហ៍ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « បើ​សិន​ជា​យើង​នឹង….​ចិញ្ចឹម​ពូជ​មួយ​សម្រាប់​យើង នោះ​យើង​នឹង​ដាក់​បញ្ញត្តិ​ដល់​រាស្ដ្រ​យើង បើ​ពុំ​នោះ​សោត​ទេ គេ​នឹង​ត្រូវ​បុ្រង​ស្ដាប់​រឿង​ទាំងនេះ » ( យ៉ាកុប 2:30 ) ។ និយាយ​ម៉្យាង​ទៀត​ថ ការបញ្ជា​ទូទៅ​របស់​ព្រះអម្ចាស់ គឺ​មិន​ត្រូវ​ប្រព្រឹត្ត​ពហុ​អាពាហ៍ពិពាហ៍​ឡើយ ។ ទោះជា​យ៉ាងណា​ក្ដី ទ្រង់​អាច​បញ្ជា​ប្រជាជន​របស់​ទ្រង់​ឲ្យ​ប្រព្រឹត្ត​ពហុ​អាពាហ៍ពិពាហ៍​ក្នុង​ពេល​មួយ​ដែល​ទ្រង់​ចាត់ទុក​ថា​វា​ចាំបាច់​ដើម្បី « ចិញ្ចឹម​ពូជ​មួយ » សម្រាប់​ទ្រង់ —និយាយ​ម្យ៉ាង​ទៀត​ថា នៅពេល​ទ្រង់​ចង់​ឲ្យ​ប្រជាជន​របស់​ទ្រង់​មាន​កូនចៅ​ច្រើន​ទៅដល់​ពិភពលោក តែ​ក្នុង​រយៈពេល​ខ្លី​មួយ ដែល​ពួកគេ​នឹង​កើត​នៅក្នុង​សេចក្ដី​សញ្ញា ហើយ​ចិញ្ចឹម​ឡើង​នៅក្នុង​ផ្ទះ​ដែល​ចាក់គ្រឹះ​លើ​ដំណឹងល្អ ។ ដើម្បី​គោរព​តាម​ការដឹកនាំ​ពី​ព្រះ​តាមរយៈ​វិវរណៈ​មួយ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ខ្លះ​បាន​ធ្វើតាម​ការអនុវត្ត​នេះ​រាប់​ឆ្នាំ​អំឡុងពេល​ទសវត្សរ៍ 1800 ( សូម​មើល គ . និង ស . 132) ។ នៅក្នុង​ឆ្នាំ 1890 នៅពេល​ស្ថានភាព​បាន​ផ្លាស់ប្ដូរ​នៅក្នុង​សាសនាចក្រ និង នៅក្នុង​ច្បាប់​នៃ​សហរដ្ឋ​អាមេរិក ព្រះអម្ចាស់​បាន​ដក​ការអនុម័ត​របស់​ទ្រង់​ក្នុង​ការអនុត្ត​នេះ នៅក្នុង​វិវរណៈ​មួយ​ទៅដល់​ប្រធាន វិលហ្វូឌវូឌដ្រុព្វ ដែល​ពេល​នោះ​បាន​បម្រើ​ជា​ប្រធាន​នៃ​សាសនាចក្រ ( សូម​មើល គ .និង ស . សេចក្ដី​ប្រកាស​ផ្លូវការ 1) ។ តាំង​ពី​ពេល​នោះ​មក ពហុ​អាពាហ៍ពិពាហ៍​មិន​បាន​អនុមត័​ដោយ​ព្រះអម្ចាស់ ឬ ផ្ដល់​សិទ្ធិ​អំណាច​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទៀត​ឡើយ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ណា​ដែល​បាន​ធ្វើ​តាម​ការអនុវត្ត​នេះ នឹង​ត្រូវ​បាត់បង់​សមាជិកភាព​របស់​គាត់​ពី​ក្នុង​សាសនាចក្រ ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា ៖

« ខ្ញុំ​សូម​និយាយ​ដាច់ខាត​ថា សាសនាចក្រ​នេះ​គ្មាន​អ្វីដែល​ត្រូវ​ពាក់​ព័ន្ធ​នឹង​ការអនវុត្ត​ពហុ​អាពាហ៍ពិពាហ៍​ទាំងនោះ​ទេ ។ ពួកគេ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ​ទេ ។ ពួកគេ​ភាគច្រើន មិន​ធ្លាប់​ជា​សមាជិក​នោះ​ទេ ។ ពួកគេបំពានលើ​​ច្បាប់​ស៊ីវិល ។ ពួកគេ​ដឹង​ថា ពួកគេបំពានលើ​ច្បាប់​នេះ ។ ពួកគេ​ត្រូវ​ទទួល​ការដាក់ទោស ។…

« ប្រសិន​បើ​សមាជិក​យើង​ណា​ម្នាក់​ត្រូវ​គេ​រកឃើញ​ថា​បាន​អនុវត្ត​ពហុអាពាហ៍ពិពាហ៍ ពួកគេ​នឹង​ត្រូវ​កាត់កាលចេញ ជា​ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​សាសនាចក្រ​អាច​ដាក់​នោះ ។ អ្នក​ទាំងឡាយ​នោះ​មិន​មែន​ត្រឹមតែ​ទាក់ទង​នឹង​ការបំពានលើ​ច្បាប់​ស៊ីវិល​ដោយ​ផ្ទាល់​នោះ​ទេ ពួកគេ​បានបំពានលើ​ច្បាប់​នៃ​សាសនាចក្រ​នេះ ។ មាត្រា​មួយ​នៃ​សេចក្ដី​ជំនឿ​របស់​យើង គឺ​កំពុង​ចង​យើង ។ វា​ចែង​ថា ‹ យើងខ្ញុំ​ជឿ​ចំពោះ​ការនៅ​ក្រោម​អំណាច​ស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង ចៅក្រម​ទាំងឡាយ ក្នុង​ការគោរព​ប្រតិបត្តិ និង ការគាំទ្រ​ច្បាប់ › (មាត្រា​នៃ​សេចក្ដី​ជំនឿ 1:12) ។…

« ជាង​មួយ​សតវត្សរ៍​កន្លង​ទៅ ព្រះ​បាន​បើក​សម្ដែង​យ៉ាង​ច្បាស់លាស់​ទៅដល់​ព្យាការី​របស់​ទ្រង់ វិលហ្វូឌវូឌដ្រុព្វ ថា​ការអនុវត្ត​ពហុ​អាពាហ៍ពិពាហ៍​នេះ​មិន​ត្រូវ​បន្ដ​ទៀត​នោះ​ទេ ដែល​មាន​ន័យ​ថា ឥឡូវ​នេះ​វា​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ ។ ទោះបីជា​នៅក្នុង​ប្រទេស​ដែល​ច្បាប់​ស៊ីវិល ឬ ច្បាប់​សាសនា​អនុញ្ញាត​ឲ្យ​មាន​ពហុ​អាពាហ៍ពិពាហ៍​ក្ដី ក៏​សាសនាចក្រ​បង្រៀន​ថា អាពាហ៍ពិពាហ៍​ត្រូវ​មាន​តែ​ប្ដី​មួយ​ប្រពន្ធ​មួយ ហើយ​មិន​ទទួល​នៅក្នុង​សមាជិកភាពនៃ​សាសនាចក្រ​សម្រាប់អ្នក​ទាំងឡាយ​ណាដែល​អនុវត្ត​ពហុ​អាពាហ៍ពិពាហ​នោះ​ឡើយ » ( « What Are People Asking about Us? » Ensign ខែ វិច្ឆិកា ឆ្នាំ1998ទំព័រ 71–72 ) ។