បណ្ណាល័យ
មេរៀន​ទី 144 ៖ អេធើរ 2


មេរៀន​ទី 144

អេធើរ 2

សេចក្តីផ្ដើម

ក្រោយពី​ការចាកចេញពី​ប៉ម​បាបិល លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក និង​គ្រួសារ​ព្រមទាំង​មិត្តភក្ដិ​របស់​លោក ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ឆ្លងកាត់​ទីរហោស្ថាន ។ ព្រះអម្ចាស់​បាន​បញ្ជា​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​សាងសង់​ទូក​ធំ​ចំនួន​ប្រាំបី ដើម្បី​ដាក់​ប្រជាជន​របស់​លោក​ឆ្លងកាត់​សមុទ្រ​ទៅកាន់​ដែនដី​សន្យា ។ នៅពេល​បងប្រុស​របស់​យ៉ារេឌ និង​ប្រជាជន​របស់​លោក​បាន​គោរព​តាម​ព្រះអម្ចាស់​ដោយ​សេចក្ដីជំនឿ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ និង​ការដឹកនាំ​ដែល​ចាំបាច់​ណា​ដល់​ពួកគេ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការធ្វើ​ដំណើរ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 2:1–12

ប្រជាជន​យ៉ារេឌ​ចាប់ផ្ដើម​ការធ្វើដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​លំដាប់​នៃ​ការណែនាំ​ដែល​យើង​ទទួល​បាន​ពី​ព្រះ អាច​រៀបចំ​យើង​ឲ្យ​ទទួល​បាន​ការណែនាំ និង​ការដឹកនាំ​ផ្សេងទៀត​ពី​ទ្រង់ សូម​ធ្វើ សកម្មភាព​ខាងក្រោម ៖

មុនពេល​ចាប់ផ្ដើម​ថ្នាក់ សូម​លាក់​អ្វីមួយ​ដែល​តំណាងឲ្យ​របស់​មាន​តម្លៃ​នៅក្នុង​បន្ទប់​ដែល​អ្នក​បង្រៀន ។ សូម​រៀបចំ​តម្រុយ​បី ឬ​បួន​ដែល​អាច​ដឹកនាំ​សិស្ស​ឲ្យ​រកឃើញ​របស់​ដ៏​មាន​តម្លៃ​នោះ ។ អ្នក​នឹង​ត្រូវ​ផ្ដល់​នូវ​តម្រុយ​ទីមួយ​ដល់​សិស្ស ។ តម្រុយ​នោះ​នឹង​នាំ​ទៅរក​តម្រុយ​មួយ​ទៀត ដែល​នឹង​ដឹកនាំ​ទៅរក​តម្រុយ​មួយ​ថែម​ទៀត ហើយ​បន្ដ​ទៀត​រហូតដល់​សិស្ស​រកឃើញ​នូវ​របស់​មាន​តម្លៃ​នោះ ។ ក្រោយពី​ពួកគេ​បាន​រកឃើញ​របស់​នោះ​ហើយ សូម​សួរ ៖

  • តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​មិន​បាន​យកចិត្ត​ទុកដាក់​នឹង​តម្រុយ​ទីមួយ​ទេ​នោះ ? ( ពួកគេ​នឹង​មិន​រកឃើញ​នូវ​តម្រុយ​ទីពីរ​ឡើយ ) ។

សូម​ឲ្យ​សិស្ស​រំឭក​ពី អេធើរ 1:41–42 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​វគ្គ​នៃ​ការណែនាំ​ដំបូង​របស់​ព្រះអម្ចាស់​ក្នុង​ការដឹកនាំ​ដល់​ពួកសាសន៍​យ៉ារេឌ​ទៅកាន់​ដែនដី​សន្យា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ចម្លើយ​របស់​ពួកសាសន៍​យ៉ារេឌ​ចំពោះ​ការណែនាំ​ទាំងនេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 2:1–3 ឮៗ ។

  • តើ​ពួកសាសន៍​យ៉ារេឌ​បាន​ឆ្លើយតប​យ៉ាងណា​ចំពោះ​វគ្គ​នៃ​ការណែនាំ​ដំបូង​របស់​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 2:4–6 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ពរជ័យ​ដែល​ពួកសាសន៍​យ៉ារេឌ​បាន​ទទួល ក្រោយពី​ពួកគេ​បាន​ធ្វើតាម​វគ្គ​នៃ​ការណែនាំ​ដំបូង ។

  • តើ​មាន​អ្វី​កើតឡើង ក្រោយពី​ពួកសាសន៍​យ៉ារេឌ​បាន​ធ្វើតាម​វគ្គ​នៃ​ការណែនាំ​ដំបូង​របស់​ព្រះអម្ចាស់ ? ( ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ការណែនាំ​បន្ថែម​ទៀត តាមរយៈ​បងប្រុស​របស់​យ៉ារេឌ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ដំណើររឿង​នេះ​អំពី​របៀប​ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះអម្ចាស់ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗគ្នា ប៉ុន្ដែ​ចម្លើយ​របស់​ពួកគេ​គួរ​បង្ហាញ​ពី​គោលការណ៍​ដូចខាងក្រោម ៖ នៅពេល​យើង​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ​តាម​ការដឹកនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង នោះ​យើង​អាច​ទទួល​បាន​នូវ​ការដឹកនាំ​បន្ថែម​ទៀត​ពី​ទ្រង់ ។ អ្នក​អាច​ណែនាំ​ ពួកគេ​គួរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ក្បែរ អេធើរ 2:6 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​អាច​អនុវត្ត​គោលការណ៍​នេះ សូម​ឲ្យ​ពួកគេ​គិត​អំពី​អារម្មណ៍ ឬ​ការបំផុស​គំនិត​ណាមួយ​ដែល​ពួកគេ​បាន​ទទួល​នាពេល​ថ្មីៗ​នេះ​ពី​ព្រះអម្ចាស់ ។ បន្ទាប់​មក សូម​​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ អំពី​របៀប​ដែល​យើង​ទទួល​បាន​វិវរណៈ​ជាញឹកញាប់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« វា​នឹង​មក​ម្ដង​បនិ្ដចៗ ជា​បំណែក ជាកញ្ចប់ ដើម្បី​ឲ្យ​សមត្ថភាព​របស់​អ្នក​អាច​រីកចម្រើន​ឡើង ។ នៅ​ពេល​បំណែកនីមួយៗ​បាន​ធ្វើឡើង​ដោយ​សេចក្ដីជំនឿ អ្នក​នឹង​ត្រូវបាន​ដឹកនាំ​ទៅរក​បំណែក​ផ្សេង​ទៀត រហូតដល់​អ្នក​ទទួល​បាន​ចម្លើយ​ទាំងមូល ។ ទម្លាប់​នោះ​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​សមត្ថភាពនៃ​ព្រះវរបិតាយើង ដើម្បីឆ្លើយតប​ការអធិស្ឋាន​របស់​យើង​។ ខណៈពេល​ដែល​ពេល​ខ្លះ​វា​ពិបាក​ជាខ្លាំង វា​ផ្ដល់​នូវ​លទ្ធផល​យ៉ាងសំខាន់​ក្នុង​ការរីកចម្រើន​ផ្ទាល់ខ្លួន » ( « Using the Supernal Gift of Prayer » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ 2007, ទំព័រ 9 ) ។

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។ អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ឬ​អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់​វា​បាន ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ហើយ​បន្ទាប់មក​បាន​ទទួល​នូវ​ការដឹកនាំ​បន្ថែមទៀត​ពី​ព្រះ​នោះ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជាពេល​ខ្លះ​យើង​ត្រូវឆ្លើយតប​ទៅនឹង​ការបំផុស​គំនិត​ខាងវិញ្ញាណ មុនពេល​យើង​អាច​ទទួល​បាន​នូវ​វិវរណៈ​បន្ថែម ?

សូម​សង្ខេប អេធើរ 2:8–12 ដោយ​ការពន្យល់​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​បងប្រុស​របស់​យ៉ារេឌ​ថា នៅពេល​ពួកសាសន៍​យ៉ារេឌ​បាន​មកដល់​ដែនដី​សន្យា ពួកគេ​នឹង​ត្រូវ « បម្រើ​ទ្រង់ ដែល​ជា​ព្រះ​ដ៏​ពិត​តែមួយ » ( អេធើរ 2:8 ) ប្រសិនបើ​ពួកគេ​ចង់​ក្លាយជា​ប្រជាជាតិ​ដ៏​ខ្លាំងក្លា​មួយ ដែល​ទ្រង់​បាន​សន្យា​ថា ពួកគេ​នឹង​អាច​ធ្វើ​បាន ។ ប្រសិនបើ​ពួកគេ​មិន​បម្រើ​ដល់​ទ្រង់​នោះទេ ពួកគេ​នឹង​ត្រូវ « កំចាត់​ចេញ » ពី​ដែនដី ( អេធើរ 2:8–10 ) ។ លោក​មរ៉ូណៃ បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា « ក្រិតក្រម​ដ៏​អស់កល្ប​ជានិច្ច​នៃ​ព្រះ » ( អេធើរ 2:10 ) ដែល​មាន​ន័យ​ថា វា​នឹង​អនុវត្ត​ដល់​មនុស្ស​ទាំងឡាយ​ដែល​នឹង​រស់នៅ​ក្នុង​ដែនដី​នោះ ។

អេធើរ 2:13–15

ព្រះអម្ចាស់​វាយផ្ចាលដល់​បងប្រុស​របស់​យ៉ារេឌ ដោយសារ​លោក​មិន​បាន​អំពាវនាវ​ដល់​ទ្រង់​នៅក្នុង​ការអធិស្ឋាន

សូម​ឲ្យ​សិស្ស​អាន អេធើរ 2:13–15 ដោយ​ស្ងាត់ស្ងៀម ដោយរកមើល​អ្វី​ដែល​ពួកសាសន៍​យ៉ារេឌ​បាន​ធ្វើ នៅពេល​ពួកគេ​បាន​ទៅដល់​មាត់​សមុទ្រ ។

  • តើ​ពួកសាសន៍​យ៉ារេឌ​បាន​ធ្វើ​អ្វីខ្លះ ? ( ពួកគេ​បាន​បោះ​តង់​របស់​ពួកគេ ហើយ​បាន​ស្នាក់នៅ​ក្បែរ​មាត់​សមុទ្រ​អស់​រយៈពេល​បួន​ឆ្នាំ ) ។

  • ហេតុអ្វីបានជា​ព្រះអម្ចាស់​បាន​វាយផ្ចាល​ដល់​បងប្រុស​របស់​យ៉ារេឌ ?

  • តើ​មេរៀន​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី អេធើរ 2:14 ? ( សិស្ស​អាច​រកឃើញ​នូវ​សេចក្ដីពិត​ខុសគ្នា ដែល​រួមមាន​ដូច​ខាងក្រោមនេះ ៖ ព្រះអម្ចាស់​ចង់​ឲ្យ​យើង​អំពាវនាវ​ដល់​ទ្រង់​ជាទៀងទាត់​នៅក្នុង​ការអធិស្ឋាន ; ព្រះអម្ចាស់​នឹង​មិន​សព្វព្រះទ័យ​ឡើយ នៅពេល​យើង​ខកខាន​មិន​បាន​អំពាវនាវ​ដល់​ទ្រង់​នៅក្នុង​ការអធិស្ឋាន​នោះ ; ហើយ ព្រះវិញ្ញាណ​នឹង​មិន​អាចគង់​នៅជាមួយ​យើង​ឡើយ ប្រសិនបើ​យើង​មាន​អំពើបាប​នោះ ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​ពួកគេ នៅពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដូណាល អេល. ស្ដាហេលី នៃ​ក្រុម​ចិតសិបនាក់ ៖

« ការអធិស្ឋាន​ដែល​ពោរពេញ​ដោយ​ការប្រឹង​ប្រែង​​ប្រចាំ​ថ្ងៃ​ក្នុង​ការស្វែងរក​ការអភ័យទោស និង​ជំនួយ​ព្រមទាំង​ការដឹកនាំ​ជាពិសេស គឺជា​ការសំខាន់​ដល់​ជីវិត​របស់​យើង និង​ការរីកចម្រើន​នៃ​ទីបន្ទាល់​របស់​យើង ។ នៅពេល​យើង​ប្រញាប់ប្រញាល និយាយ​ដដែលៗ គិត​ថា​ធម្មតា ឬ​ភ្លេចអធិស្ឋាន​របស់​យើង យើង​ហាក់​នឹង​បាត់បង់​ភាពជិតដិត​ទៅនឹង​ព្រះវិញ្ញាណ ដែល​ជា​ការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ការដឹកនាំ​ជាបន្ដបន្ទាប់​ដែល​យើង​ត្រូវការ​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​នៅក្នុង​ជីវិត​របស់​យើង​រាល់ថ្ងៃ​នេះ​ដោយ​ជោគជ័យ » ( « Securing Our Testimonies » Ensign លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2004, ទំព័រ 39 ) ។

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ។ ( ឬ អ្នក​អាច​រៀបចំ​សំណួរ​ជា​ក្រដាស​ចម្លង​ចែក​ដល់​សិស្ស ឬ​អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់​វា​បាន ) ។ សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​សរសេរ​ចម្លើយ​ខ្លីៗ​របស់​ពួកគេ​ទៅនឹង​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។

តើ​អ្នក​គិត​ថា អ្នក​បាន​អធិស្ឋានផ្ទាល់ខ្លួន​ញឹកញាប់​ប៉ុណ្ណា?

តើ​អ្នកគិត​ថា អ្នក​ស្មោះ​ស​យ៉ាង​ណា​ចំពោះ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ?

នៅក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ពិត​ជា​ទាក់ទង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​មែន​ឬ​ទេ ? ហេតុអ្វី​បាន​ជា​មាន​អារម្មណ៍​ថា​ពិតមែន ឬ​ហេតុអ្វី​បាន​ជា​មិន​មាន​អារម្មណ៍​ថា​ពិត ?

ប្រសិនបើ​អ្នក​អាច​ធ្វើការ​ផ្លាស់ប្ដូរ​មួយ​ដើម្បី​ពង្រឹង​ដល់​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់អ្នក តើ​អ្នក​នឹង​ផ្លាស់ប្ដូរ​អ្វី ?

អេធើរ 2:16–25 ( សូមមើល​ផងដែរ អេធើរ 3:1–6; 6:4–9 )

ពួកសាសន៍​យ៉ារេឌ​ធ្វើ​ទូកដ៏​ធំ​ដើម្បី​ឆ្លងកាត់​មហាសមុទ្រ​ទៅកាន់​ដែនដី​សន្យា

សូម​ឲ្យ​សិស្ស​គិត​អំពី​ឧបសគ្គ​មួយ​ដែល​ពួកគេ​អាច​មាន ឬ​ការសម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ដែល​ពួកគេ​អាច​ត្រូវ​ធ្វើ នាពេល​នេះ ឬ​នា​ពេល​អនាគត ។ ឧទាហរណ៍ ពួកគេ​អាច​គិត​អំពី​ស្ថានភាព​គ្រួសារ​ដ៏​ពិបាក​មួយ ឧបសគ្គ​នៅក្នុង​សាលារៀន ការសម្រេច​ចិត្ត​ថា​រៀបការ​ជាមួយ​នឹង​អ្នកណា ឬ​ការជ្រើសរើស​ជំនាញ​ការងារ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានដល់​ពួកគេ​នូវ​ការដឹកនាំ ឬ​ជំនួយ ។ នៅពេល​ពួកគេ​សិក្សា​ពី អេធើរ 2 ទាំងមូល សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​នានា​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់​នៅក្នុង​ការធ្វើ​ការសម្រេចចិត្ត​ដ៏​ល្អ​មួយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 2:16–17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ពួកសាសន៍​យ៉ារេឌ​ថា ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​បន្ដ​ដំណើរ​ឆ្ពោះទៅ​ដែនដី​សន្យា ។ នៅពេល​សិស្ស​បាន​បញ្ចប់​ការអាន​ហើយ សូម​សួរ​ពួកគេ​ថា តើ​មាន​នរណាម្នាក់​ចង់​ឡើង​មក​ខាងមុខ​ថ្នាក់ ហើយ​គូស​ព្រាង​នូវ​អ្វី​ដែល​ពួកគេ​គិត​ថា​ទូកដ៏​ធំ​របស់​ពួកសាសន៍​យ៉ារេឌ​អាច​មាន​រូបរាង​ដូចម្តេច ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់លើ​ក្ដារខៀន ដោយ​កុំ​បញ្ចូល​ចម្លើយ​នៅ​ក្នុង​ជួរ​បី​ខាងក្រោម​ឡើយ ។ សូម​ចែក​តារាង​នេះ​ជា​ក្រដាស​ដល់​សិស្ស ឬ​សូម​ឲ្យ​សិស្ស​ចម្លង​វា​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។

អេធើរ 2:18–19

អេធើរ 2:20–25 ; 3:1–6; 6:4–9

បញ្ហា​ជាមួយ​នឹង​ទូក​ដ៏​ធំ​នេះ

ដំណោះស្រាយ

អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ

អ្វី​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​ធ្វើ

គ្មាន​ខ្យល់

ចោះ​រន្ធ​ដែល​អាច​បើក និង​បិទ​បាន​នៅលើ​ដំបូល និង​បាត​នៃ​ទូក​ដ៏​ធំ​នេះ

បាន​ផ្ដល់​ការណែនាំ​ដល់​យ៉ារេឌ

បាន​ចោះ​រន្ធ

គ្មាន​ចង្កូត

ខ្យល់​នឹង​បក់​ទូក​ដ៏​ធំ​នេះ​ទៅកាន់​ដែនដី​សន្យា

បានធ្វើ​ឲ្យ​ខ្យល់​បក់

បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់

គ្មាន​ពន្លឺ

រៀបចំ​គ្រួស​​ពិសេស និង​សុំ​ឲ្យ​ព្រះអម្ចាស់​ពាល់​វា ដើម្បី​ឲ្យ​វា​នឹង​មាន​ពន្លឺ

បាន​ប្រឹក្សា​ដល់​បងប្រុស​របស់​យ៉ារេឌ​អំពី​អ្វីៗ​ដែល​នឹង​មិន​កើតឡើង​បាន និង​បាន​ណែនាំ​លោក​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ដែល​នឹង​ដំណើរការ

បាន​ពាល់​គ្រួស​ទាំង​អស់ ក្រោយពី​បងប្រុស​របស់​យ៉ារេឌ​បាន​រៀបចំ​រួច

បាន​រៀបចំ​គ្រួស និង​បាន​សុំ​ឲ្យ​ព្រះអម្ចាស់​ពាល់​ពួកវា​ ដើម្បី​ឲ្យ​វា​នឹង​មាន​ពន្លឺ​នៅក្នុង​ទីងងឹត

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​នៅក្នុង អេធើរ 2:18–19 ដោយ​ខ្លួន​គេ​ដើម្បី​ស្វែងរក​បញ្ហា​បី​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​កត់ចំណាំ​ពី​ទូក​ដ៏​ធំ​នេះ ។

  • តើ​មាន​បញ្ហា​អ្វីខ្លះ​ដែល​បងប្រុស​របស់​យ៉ារេឌ​បាន​កត់សម្គាល់ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅក្នុង​កូឡោន​ទីមួយ​នៃ​តារាង ដូច​ដែល​បាន​បង្ហាញ ។ សូម​​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ដូចគ្នា​ពី​ក្ដារខៀន​ទៅក្នុង​តារាង​របស់​ពួកគេ ) ។

ក្រោយពី​សិស្ស​បាន​រកឃើញ​នូវ​បញ្ហា​ទាំងឡាយ​ហើយ សូម​ឲ្យ​ពួកគេ​សិក្សា អេធើរ 2:20–25; 3:1–6; 6:4–9  ។ ( កំណត់ចំណាំ ៖ ​វគ្គ​នៅក្នុង អេធើរ 3 និង 6 នឹង​ត្រូវបង្រៀន​កាន់តែ ក្បោះក្បាយជាក់ច្បាស់​នៅក្នុង​មេរៀន​ទី 145 និង 147 ) ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​បំពេញ​តារាង​ទាំងអស់​រៀងៗ​ខ្លួន ។

នៅពេល​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​តារាង​នេះ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រកឃើញ​នូវ​គោលការណ៍​នានា​ពី​បទពិសោធន៍​របស់​បងប្រុស​របស់​យ៉ារេឌ ៖

  • ដោយ​ផ្អែកលើ​ដំណោះស្រាយ​ដែល​ទាក់ទង​ទៅនឹង​ខ្យល់ តើ​ពេលខ្លះ​ព្រះអម្ចាស់​ជួយ​​យើង​ឲ្យ​ដោះស្រាយ​នឹង​បញ្ហា​របស់​យើង ឬ​ឆ្លើយតប​ទៅនឹង​សំណួរ​​របស់​យើង​យ៉ាងដូចម្ដេច​ដែរ ? ( ពេល​ខ្លះ​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង​នូវ​របៀប​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​សង្ឃឹម​ថា​យើង​នឹង​ធ្វើតាម​ការណែនាំ​របស់​ទ្រង់ ) ។

  • ដោយ​ផ្អែកលើ​ដំណោះស្រាយ​ដែល​ទាក់ទង​ទៅនឹង​ចង្កូត តើ​ពេលខ្លះ​ព្រះអម្ចាស់​ជួយ​​យើង​ឲ្យ​ដោះស្រាយ​នឹង​បញ្ហា​របស់​យើង ឬ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​យើង​យ៉ាងដូចម្ដេច​ដែរ ? ( ពេលខ្លះ​ព្រះអម្ចាស់​យកចិត្ត​ទុកដាក់ចំពោះ​ដំណោះស្រាយ​ដោយ​អង្គ​ទ្រង់ ) ។

  • ដោយ​ផ្អែកលើ​ដំណោះស្រាយ​ដែល​ទាក់ទង​ទៅនឹង​ពន្លឺ តើ​ពេលខ្លះ​ព្រះអម្ចាស់​ជួយ​ដល់​យើង​ឲ្យ​ដោះស្រាយ​នឹង​បញ្ហា​របស់​យើង ឬ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​យើង​យ៉ាងដូចម្ដេច​ដែរ ? ( ពេលខ្លះ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​មាន​ដំណោះស្រាយ​មួយ និង​សុំ​ការអនុម័ត ហើយ​និង​ជំនួយ​ពី​ទ្រង់​ក្នុង​ការអនុវត្ត​វា ) ។

សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ នៅពេល​យើង​អំពាវនាវ​ហៅ​ដល់​ព្រះ​អម្ចាស់ និង​ធ្វើ​នូវ​ចំណែក​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​យើង​ហើយ នោះ​យើង​អាច​ទទួល​បាន​នូវ​ជំនួយ​ពី​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​ការសម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​ពួកគេ​បាន​គិត​រយៈ​ពេល​ពីរបី​នាទី​កន្លងទៅ​នេះ ។ បន្ទាប់មក សូម​ឲ្យពួកគេ​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​នឹង​រំពឹង​ថា​អ្នក​នឹង​ធ្វើដូចម្តេចខ្លះ នៅក្នុង​ការធ្វើ​ការសម្រេចចិត្ត​នេះ ?

  • តើ​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​អ្នក​នោះ ?

  • តើ​អ្នក​អាច​បង្ហាញ​ពី​ទំនុកចិត្ត​ទៅលើ​ព្រះអម្ចាស់ នៅពេល​អ្នក​គិត​អំពី​ការសម្រេចចិត្ត​នេះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរបី​នាទី​សរសេរ​អំពី​អ្វី ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​​យើង​អំពាវនាវ​ដល់​ព្រះអម្ចាស់​ដោយ​សេចក្ដីស្មោះត្រង់ និង​ធ្វើ​នូវ​ចំណែក​របស់​​យើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​យើង​នោះ ទ្រង់​នឹង​ដឹកនាំ​យើង និង​ជួយ​យើង​ស្របតាម​ព្រះបញ្ញា និង​ព្រះចេស្ដា​របស់​ទ្រង់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 2:4–5 ។ ចម្លើយ​ចំពោះ​ការអធិស្ឋាន

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា​​ ៖​

វា​ជាការ​សំខាន់​ណាស់​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​ក៏​ឆ្លើយ​តបនូវ​វិធី​ទី​បី ចំពោះ​ការអធិស្ឋាន​ផង​ដែរ ដោយ ពុំ​ឆ្លើយ​តប ពេល​ការអធិស្ឋាន​ត្រូវ​បាន​ធ្វើ​ឡើង ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បែប​នោះ ?

« ទ្រង់​គឺ​ជា​ព្រះវរបិតា​ដ៏​ល្អ​ឥត​ខ្ចោះរបស់​យើង ។ ទ្រង់​ស្រឡាញ់​យើង​ហួស​ពី​យើង​អាច​យល់​ទៅ​ទៀត ។ ទ្រង់​ជ្រាប​នូវ​អ្វីដែល​ល្អ​បំផុត​សម្រាប់​យើង​។ ទ្រង់​មើល​ឃើញ​ទីបញ្ចប់​តាំង​ពី​ដើម​មក ។ ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​សកម្មភាព​ដើម្បី​កើន​នូវ​បទពិសោធន៍​ដែល​ចាំបាច់ ៖

« ពេល​ទ្រង់​ឆ្លើយ​ថា ត្រូវ​ហើយ វា​ជា​ការផ្ដល់​ទំនុកចិត្ត​ដល់​យើង ។

« ពេល​ទ្រង់​ឆ្លើយ​ថា ទេ វា​ជា​ការការពារ​នូវ​កំហុស ។

« ពេល​ទ្រង់ ពុំ​ឆ្លើយ​តប វា​ជា​ការធ្វើ​ឲ្យ​យើង​រីកចម្រើន​តាមរយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ និង ឆន្ទៈ​ដើម្បី​ធ្វើ​តាម​សេចក្ដី​ពិត ។ យើង​តម្រូវ​ឲ្យ​ធ្វើការ​ទទួល​ខុស​ត្រូវ ដោយ​ការ​អនុវត្តន៍​ទៅ​លើ​ការសម្រេច​ចិត្ត ដែល​សមស្រប​ទៅនឹង​ការបង្រៀន​របស់​ទ្រង់ ដោយ​គ្មាន​ការបញ្ជាក់​ជា​មុន ។ យើង​មិន​អង្គុយ​ដោយ​អសកម្ម ឬ​រអ៊ូរទាំ ពីព្រោះ​ព្រះអម្ចាស់ មិន​បាន​មាន​បន្ទូល​នោះ​ឡើយ ។ យើងត្រូវ​ធ្វើ​សកម្មភាព ។

« ជារឿយៗ អ្វី​ដែល​យើង​ជ្រើសរើស​ធ្វើ​ជា​រឿង​ត្រឹមត្រូវ ។ ទ្រង់​នឹង​បញ្ជាក់​ភាពត្រឹមត្រូវ​នៃ​ការ​ជ្រើសរើស​របស់​យើង​តាម​របៀប​របស់​ទ្រង់ ។ ជាទូទៅ ការ​បញ្ជាក់​នោះ​កើតឡើង​តាមរយៈការ​ជួយ​ជ្រោមជ្រែងជា​​លំដាប់លំដោយ ។ យើង​រក​ឃើញ​វា​តាម​រយៈការ​ផ្ដោតយក​ចិត្ត​ទុក​ដាក់​ខាង​វិញ្ញាណ ។ វា​ដូចជា​កំណត់ចំណាំ​មួយ​ពី​ព្រះវរបិតា​ដ៏​ជាទី​ស្រឡាញ់ ជា​ភស្ដុតាង​នៃ​ការអនុម័ត​របស់​ទ្រង់ » ( « Learning to Recognize Answers to Prayer » Ensign ខែ វិច្ឆិកា ឆ្នាំ 1989 ទំព័រ 31–32 ) ។

អេធើរ 2:14–15 ។ ការវាយផ្ចាល់​របស់​ព្រះអម្ចាស់ ជា​ការបង្ហាញ​នៃ​សេចក្ដីស្រឡាញ់​មួយ

សូម​យោង​ទៅ អេធើរ 2:14–15 អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ស្ញប់ស្ញែង​ចំពោះ​កម្លាំង​របស់​បងប្រុស​របស់​យ៉ារេឌ នៃ​អត្តចរិត និង ការអភ័យទោស​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដីស្រឡាញ់​ពី​ព្រះ ៖

« វា​ពិបាក​ដើម្បី​ស្រមៃ​ពី​ការស្ដីបន្ទោស​រយៈពេល​បី​ម៉ោង​ពី​ព្រះអម្ចាស់ ប៉ុន្ដែ​បងប្រុស​របស់​យ៉ារេឌ​បាន​ស៊ូទ្រាំ​នឹង​ការណ៍​នេះ ។ ដោយ​មាន​ការប្រែចិត្ត និង​បាន​អធិស្ឋាន​ភ្លាមៗ ព្យាការី​រូបនេះ​បាន​ស្វែងរក​ការដឹកនាំ​ជាថ្មី​ម្ដងទៀត​សម្រាប់​ការធ្វើដំណើរ​ដែល​ពួកគេ​ត្រូវ​ដាក់ឲ្យ​ធ្វើ និង​សម្រាប់​អស់អ្នកដែល​ត្រូវ​ធ្វើ​វា​ឲ្យ​បាន ។ ព្រះ​បាន​ទទួល​យក​ការប្រែចិត្ត​របស់​លោក ហើយ​បាន​ផ្ដល់​នូវ​ការដឹកនាំ​បន្ថែម​ដោយ​សេចក្ដីស្រឡាញ់​សម្រាប់​បេសកកម្ម​ដ៏​សំខាន់​របស់​ពួកគេ » (Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 15) ។

តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បង្រៀន​ពី « អ្នក​ណា​ដែល​យើង​ស្រឡាញ់ នោះ​យើង​វាយផ្ចាល​ដើម្បី​ឲ្យ​អំពើបាប​ទាំងឡាយ​របស់​ពួកគេ​អាច​បាន​អត់ទោស​ឲ្យ ដ្បិត​ដោយសារ​ការវាយផ្ចាល​នេះ​ហើយ​ដែល​យើង​រៀបចំ​ផ្លូវ​ឡើង សម្រាប់​ការរំដោះ​ដល់​ពួកគេ​នៅគ្រប់ការណ៍​ទាំងអស់ ឲ្យ​រួចពី​ការល្បួង ហើយ​យើង​បាន​ស្រឡាញ់​អ្នក » (គ. និង ស. 95:1) ។

អេធើរ 2:22–23 ។ ការអធិស្ឋាន​ត្រូវតែ​រួមផ្សំ​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង

មនុស្ស​ជាច្រើន​បាន​និយាយ​ថា យើង​គួរ​តែ​អធិស្ឋាន​ហាក់ដូចជា​អ្វីៗ​គ្រប់យ៉ាង​អាស្រ័យ​លើ​ព្រះអម្ចាស់ និង​ធ្វើការ​ហាក់ដូចជា​អ្វីៗ​ទាំងឡាយ​ពឹងតែ​លើ​យើង ។ អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​ថា ជាញឹកញាប់ លោក​បាន​ឮ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​ដឹង​ពី​របៀប​ដើម្បី​បំពេញ​កិច្ចការ​អ្វីៗ​ផ្សេង​ទៀត ក្រៅពី​ការលុតជង្គង់ និង​ទូលអង្វរ​សុំ​ជំនួយ ហើយ​បន្ទាប់មក​ក្រោកឡើង និង​ចេញទៅ​ធ្វើការ » ( « Spiritual Capacity » Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 16 ) ។