បណ្ណាល័យ
មេរៀន​ទី 148 ៖ អេធើរ 7–11


មេរៀន​ទី 148

អេធើរ 7–11

សេចក្តីផ្ដើម

បងប្រុស​យ៉ារេឌ​បាន​ក្រៀមក្រំ​ដោយសារ​សំណើរ​របស់​ប្រជាជន​លោក​ឲ្យ​ជ្រើសរើស​ស្ដេច​មួយ​អង្គ ។ លោក​បានមាន​ប្រសាសន៍​ថា « ប្រាកដ​ជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិន​ខាន​ឡើយ » ( អេធើរ 6:23 ) ។ ការព្យាករណ៍​របស់​លោក​ត្រូវបាន​បំពេញ​ក្នុង​ពីរ​ជំនាន់​ក្រោយមក ។ អំឡុងពេល​រជ្ជកាល​នៃ​ស្ដេច​ជាច្រើន ពួកសាសន៍​យ៉ារេឌ​បាន​ឆ្លងកាត់​វដ្ដ​នៃ​ការស្ដាប់​តាម​ព្យាការី​ទាំងឡាយ និង​ការរស់នៅ​ក្នុង​សេចក្ដីសុចរិត ហើយ​បន្ទាប់មក​បដិសេធ​ព្យាការី និង​រស់នៅ​ក្នុង​សេចក្ដីទុច្ចរិត​ម្តងហើយ​ម្តងទៀត ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 7

អូរៃហា និង គិប​បាន​សោយរាជ្យ​ដោយ​សេចក្ដីសុចរិត កូរីហូរ​ប្រឆាំង និង​បះបោរ​ទាស់​នឹង​រាជាណាចក្រ ហើយ​ព្រះជេដ្ឋា​របស់​ទ្រង់ ស៊ូល បាន​កែប្រែ​មក​វិញ ហើយ​ព្យាការី​ជាច្រើន​ដាក់ទោស​ដល់​អំពើទុច្ចរិត​របស់​ប្រជាជន

សូម​គូស​រូប​គុក​សាមញ្ញ​មួយ​នៅលើ​ក្ដារខៀន ។

រូបភាព
គុក

សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​របៀប​ដែល​ប្រជាជន​អាច​អារម្មណ៍ ខណៈពេល​ដែល​ពួកគេ​នៅ​ជាប់ឃុំឃាំង ។ សូម​បង្ហាញ​ថា អាកប្បកិរិយា​ដ៏​មាន​បាប អាច​ដឹកនាំ​ទៅរក​ការជាប់ឃុំឃាំង​ខាង​វិញ្ញាណ និង​ខាង​រាងកាយ ។

  • តើ​អាកប្បកិរិយា​ដ៏​មាន​បាប​បែប​ណា​ដែល​អាច​ដឹកនាំ​ទៅរក​ការជាប់ឃុំឃាំង ?

សិស្ស​អាច​លើកឡើង​ពី​គំនិត​ដូចខាង​ក្រោម​នេះ ៖ ការជ្រើសរើស​មិន​ធ្វើតាម​ពាក្យសំដីនៃប្រាជ្ញាវាងវៃ ឬ​ការមើល​រូបអាស​គ្រាម​អាច​ដឹកនាំ​ទៅរក​ការជាប់ឃុំឃាំង​នៃ​ការញៀន ។ អំពើបាប​គ្រប់​ទម្រង់​ទាំងអស់​នឹង​បន្ថយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​ចៀសវាង​ពី​ការជាប់ឃុំឃាំង ។

សូម​ពន្យល់​ថា នៅពេល​បងប្រុស​របស់​យ៉ារេឌ​បាន​ដឹង​ថា ប្រជាជន​បាន​ចង់​មាន​ស្ដេច​មួយ​អង្គ នោះ​លោក​បាន​ព្រមាន​ថា ជម្រើស​របស់​ពួកគេ​នឹង​ដឹកនាំ​ទៅរក​ការជាប់ឃុំឃាំង ( សូមមើល អេធើរ 6:22–23 )។ ថ្វីបើ​មាន​ការព្រមាន​ក្ដី ពួកប្រជាជន​សាសន៍​យ៉ារេឌ​បាន​ជ្រើសរើស​ដើម្បី​ឲ្យ​មាន​សេ្ដច​មួយ​អង្គ ។ ស្ដេច​ទីមួយ​របស់​ពួកគេ​គឺ អូរៃហា ជា​កូនប្រុស​ម្នាក់​របស់​លោក​យ៉ារេឌ ។ ស្ដេច​ទីពីរ​របស់​ពួកគេ​គឺ បុត្រា​របស់​ស្ដេច​អូរៃហា គឺ​គិប ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 7:1–2 ដោយ​ស្ងាត់ស្ងៀម​ដើម្បី​រៀន​ថា​តើ ការព្យាករណ៍​របស់​បងប្រុស​របស់​យ៉ារេឌ​ត្រូវបាន​បំពេញ​នៅក្នុង​ជំនាន់​របស់​ស្ដេច​អូរៃហា​ដែរ​ឬ​អត់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រៀនសូត្រ ។

  • តើ​អ្នក​នឹង​និយាយ​អ្វី​ទៅដល់​នរណាម្នាក់​ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​របស់​ស្ដេច​អូរៃហា ហើយ​មិន​បាន​ជឿ​ថា ការព្យាករណ៍​របស់​បងប្រុស​របស់​យ៉ារេឌ​នឹង​ត្រូវបាន​បំពេញ ?

សូម​ឲ្យ​សិស្ស​អាន អេធើរ 7:3–7 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​របៀប​ដែល​ការព្យាករណ៍​របស់​បងប្រុស​របស់​យ៉ារេឌ​ត្រូវបាន​ចាប់ផ្ដើម​បំពេញ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ប្រាកដ​ថា ពួកគេ​យលល់​ថា ស្ដេច​គិប និង​ប្រជាជនរបស់​ទ្រង់​ត្រូវបាន​នាំ​ទៅក្នុង​ការជាប់ឃុំឃាំង— « គិប​រស់នៅ​ក្នុង​ការជាប់ឃុំឃាំង ហើយ​ប្រជាជន​របស់​ទ្រង់ » ( អេធើរ 7:7 ) ។

  • តើ​គោលការណ៍​ណាខ្លះ​ដែល​អ្នក​បាន​ឃើញ​កន្លងមក​នៅក្នុង អេធើរ 7 ? ( នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​ប្រាកដ​ថា គោលការណ៍​ខាងក្រោម​នេះ​ត្រូវបាន​បញ្ជាក់យ៉ាង​ច្បាស់ ៖ ការបដិសេធ​ពាក្យសម្ដី​របស់​ព្យាការី​អាច​នាំ​ទៅក្នុង​ការជាប់ឃុំឃាំង ) ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 7:8–13 ដើម្បី​រៀន​អំពី​ស៊ូល ដែល​បាន​ប្រសូត​ចេញពី​ស្ដេច​គិប ខណៈពេល​ដែល​ស្ដេច​គិប​ស្ថិត​នៅក្នុង​ការជាប់ឃុំឃាំង ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា ពួកគេ​គឺជា​អ្នកសារ​ព័ត៌មាន​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​សង្ខេប​ដំណើររឿង​នៅក្នុង អេធើរ 7:8–13 ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់ៗ​រាយការណ៍​ដល់​សមាជិក​ផ្សេងទៀត​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​គេ​នឹងដក​ស្រង់​ចេញ​ពី​​ដំណើររឿង​នោះ ។

សូម​សង្ខេប អេធើរ 7:14–22 ដោយ​ការពន្យល់​ថា ក្រោយពី​ស៊ូល​បាន​ក្លាយជា​ស្ដេច ហើយ​កូរីហូរ​បាន​ប្រែចិត្ត​ពី​អ្វី​ដែលគាត់​បាន​ធ្វើ នោះ​កូនប្រុស​របស់​កូរីហូរ​ឈ្មោះ ណូអេ បាន​ដឹកនាំ​ការបះបោរ​ប្រឆាំង​នឹង​ស្ដេច​ស៊ូល និង​កូរីហូរ ។ បុត្រា​របស់​ស្ដេច​ស៊ូល​បាន​សម្លាប់​ណូអេ និង​បាន​រំដោះ​ស្ដេច​ស៊ូល ហើយ​ស្ដេច​ស៊ូល​បាន​ត្រឡប់​មក​កាន់​រាជាណាចក្រ​របស់​ទ្រង់​វិញ​ក្នុង​ព្រះនាម​ជា​ស្ដេច ។ ទោះជាយ៉ាងណាក្ដី កូនប្រុស​របស់​ណូអេ​ឈ្មោះ កូហូរ បាន​បន្ដ​រជ្ជកាល​ដែល​ណូអេ​បាន​គ្រប់គ្រង ។ ប្រទេស​នេះ​ត្រូវបាន​បែងចែក​ទៅជា​មាន​ស្ដេច​ពីរ​អង្គ និង​ប្រជាជន​ពីរ​បក្ស រហូត​ដល់​មាន​ចម្បាំង​មួយ​ដែល​ស្ដេច​ស៊ូល​បាន​សម្លាប់​កូហូរ ។ កូនប្រុស​របស់​កូហូរ​ឈ្មោះ នីមរ៉ូឌ បាន​ផ្ដល់​ចំណែកខ្លះ​នៃ​នគរ​របស់​កូហូរ​ទៅដល់​ស្ដេច​ស៊ូល ។

សូម​ពន្យល់​ថា ក្រោយពី​ស្ដេច​ស៊ូល​បាន​ទទួល​បាន​អាណាចក្រ​មក​វិញ ព្យាការី​ទាំងឡាយ​បាន​មក​ក្នុង​ចំណោម​ប្រជាជន ។ សូម​ឲ្យ​សិស្ស​អាន អេធើរ 7:23– 25 ដោយ​ស្ងាត់ស្ងៀម​ ដោយរកមើល​អ្វី​ដែល​ព្យាការី​បាន​មាន​ប្រសាសន៍ និង​របៀប​ដែល​ប្រជាជន​បាន​មាន​ប្រតិកម្ម​តប ។ ក្រោយ​ពី​ពួកគេ​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សួរ ៖

  • តើ​ប្រជាជន​បាន​ឆ្លើយតប​យ៉ាងណា​ទៅនឹង​ព្យាការី ? តើ​ស្ដេចស៊ូល​បាន​ឆ្លើយតប​ដោយ​របៀបណា ?

  • តើ​ការការពារ​ដល់​ពួកព្យាការី​របស់​ស្ដេចស៊ូល​បាន​ប្រទានពរ​ដល់​ប្រជាជន​របស់​ទ្រង់​យ៉ាងដូចម្ដេច​ខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 7:26–27 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​បាន​កើតឡើង នៅពេល​ប្រជាជន​បាន​គោរព​តាម​ពាក្យសម្ដី​របស់​ព្យាការី ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​​នូវ​គោលការណ៍​ដូចខាងក្រោម​នេះ ៖ នៅពេល​យើង​ធ្វើតាម​ការណែនាំ​របស់​ព្យាការី និង​ចងចាំ​ដល់​ព្រះអម្ចាស់ នោះ​យើង​នឹង​ចាប់ផ្ដើម​រីកចម្រើន​ឡើង ។

  • តើ​អ្នក​ត្រូវបាន​ប្រទានពរ ដោយសារ​អ្នក​បាន​គោរពតាម​ការណែនាំ​របស់​ព្យាការី​ដោយ​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​មួយ ដែល​ពួកគេ​អាច​ស្ដាប់តាម និង​គោរព​តាម​ពាក្យសម្ដី​របស់​ព្យាការី​កាន់តែ​ល្អ​ជាងនេះ ។

អេធើរ 8:1–9:13

យ៉ារេឌ ហើយ​បន្ទាប់មក អ័គីស បានក្លាយជា​ស្ដេច​របស់​ពួកសាសន៍​យ៉ារេឌ​ដែល​បាន​ឆ្លងកាត់​នូវ​បក្សព័ន្ធ​សម្ងាត់​ជាច្រើន

សូម​សង្ខេប អេធើរ 8:1–14 ដោយ​ការពន្យល់​ថា ក្រោយពី​ស្ដេច​ស៊ូល​បាន​សុគត​ទៅ អូមើរ បាន​ធ្វើជា​ស្ដេច​បន្ដ ។ កូនប្រុស​របស់​ស្ដេច​អូមើរ​ឈ្មោះ យ៉ារេឌ បាន​ប្រឆាំង​នឹង​បិតា​របស់ព្រះ​អង្គ ហើយ​បាន​ដាក់​ព្រះទ័យ​របស់​ទ្រង់​ថា​នឹង​ធ្វើជា​ស្ដេចឲ្យ​បាន ។ ទ្រង់​បាន​ដណ្ដើម​នគរ​បានពាក់កណ្ដាល​លើក​ទីមួយ ប៉ុន្ដែ​ក្រោយ​មក ទ្រង់​បាន​បរាជ័យ ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ប្រគល់​នគរ​ពាក់កណ្ដាល​របស់​ទ្រង់​មកវិញ ។ បន្ទាប់មក បុត្រី​របស់​យ៉ារេឌ​បាន​គ្រោង​របៀប​មួយ​សម្រាប់​ស្ដេច​យ៉ារេឌ​ដើម្បី​បាន​ធ្វើ​ជា​ស្ដេច ។ ព្រះនាង​រំឭក​បិតា​របស់​ទ្រង់​អំពី​បក្សព័ន្ធ​សម្ងាត់ដែល​ល្បីល្បាញ​កាល​ពី​ជំនាន់​បុរាណ​នោះ​មក ។ នៅពេល​អ័គីស​បាន​សុំ​ព្រះនាង​រៀបអភិសេក យ៉ារេឌ​ត្រូវបាន​ប្រាប់​អ័គីស​ថា ទ្រង់​ត្រូវតែ​សម្លាប់​អូមើរ ដែលជា​ស្ដេច​ចោលសិន ។ យ៉ារេឌ និង​បុត្រី​របស់​ខ្លួន​បាន​អនុវត្ត​គម្រោងការ​នេះ ។ អ័គីស​បាន​សុំ​បុត្រី​របស់​យ៉ារេឌ​រៀបអភិសេក ហើយ​បន្ទាប់មក​បាន​ចូលរួម​ជា​មួយ​នឹង​បក្សព័ន្ធ​សម្ងាត់​ជាមួយ​នឹង​មិត្ត​របស់​ទ្រង់​ដើម្បី​សម្លាប់​ស្ដេច​អូមើរ ។

សូម​លើក​ឡើង​​ថា ដោយសារតែ​គម្រោងការ​នេះ បក្សព័ន្ធ​សម្ងាត់​បាន​ចាប់ផ្ដើម​ដុះឡើង​នៅក្នុង​ចំណោម​ពួកសាន៍​យ៉ារេឌ ហើយ​នៅទីបញ្ចប់​បាន​បណ្ដាល​ឲ្យ​មាន​សេចក្តីបំផ្លិចបំផ្លាញ​របស់​ពួកគេ ។ សូម​ពន្យល់​ថា បក្សព័ន្ធ​សម្ងាត់​គឺជា « អង្គការ​មួយ​ដែល​មាន​ប្រជាជន​រួបរួម​គ្នា​ដោយ​សម្បថ ដើម្បី​អនុវត្ត​បំណង​ដ៏​អាក្រក់​របស់​ក្រុម​ខ្លួន » ( Guide to the Scriptures, “Secret Combinations,” scriptures.lds.org ) ។ ពួកចោរ​កាឌីអានតុន​គឺជា​គំរូ​នៃ​អង្គការ​មួយ​នៅក្នុង​ព្រះគម្ពីរមរមន ដែល​បាន​ប្រើ​បក្សព័ន្ធ​សម្ងាត់​ដើម្បី​សម្រេច​នូវ​បំណង​ដ៏​អាក្រក់​របស់​វា ។

សូម​ឲ្យ​សិស្ស​អាន អេធើរ 8:15–19 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​អ្វី​ដែល​អ័គីស​បាន​ធ្វើ​ដើម្បី​សម្រេច​បាន​នូវ​បក្សព័ន្ធ​សម្ងាត់​នេះ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​បក្សព័ន្ធ​សម្ងាត់ ។

  • តើ​គោល​បំណង​​របស់​ពួកអស់​អ្នក​ដែល​ឱបក្រសោប​បក្សព័ន្ធ​សម្ងាត់ គឺជាអ្វី? ( ដើម្បី​ទទួល​បាន​អំណាច ដើម្បី​ពួកគេ​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​បាន ) ។

  • តើ​អំណាច​របស់​នរណា​ដែល ជាអំណាចក្តោបក្តាប់​បក្សព័ន្ធ​សម្ងាត់​នេះ ? ( សាតាំង ) ។

  • តើ​ឃ្លា​មួយណា​នៅក្នុង អេធើរ 8:18 បង្ហាញ​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​អំពី​បក្សព័ន្ធ​សម្ងាត់ ? ( « អំពើ​មួយ​ដ៏​គួរ​ខ្ពើមឆ្អើម និង​ទុច្ចរិត​លើស​អ្វីៗ​ទាំងអស់ » ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 8:20–22, 25 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​រឿង​បន្ថែម​ទៀត​ដែល​ពួកគេ​អាច​រៀន​អំពី​បក្សព័ន្ធ​សម្ងាត់ ។ សូម​ឲ្យ​ពួកគេ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​ឥទ្ធិពល​ដែល​បក្សព័ន្ធ​សម្ងាត់​មាន​ទៅលើ​សង្គម​ទាំងឡាយ ។ ( សូម​កត់ចំណាំ​ថា​ឃ្លា « បង្កើត​វា​ឡើង » នៅ​វគ្គ​ដំបូង​នៃ​ខគម្ពីរ អេធើរ 8:25 សំដៅទៅលើ​ការបង្កើត​បក្សព័ន្ធ​សម្ងាត់ ) ។

  • ចេញពី​អ្វី​ដែល​អ្នក​បាន​អាន តើ​ឥទ្ធិពល​អ្វី​ដែល​បក្សព័ន្ធ​សម្ងាត់​មាន​ទៅលើ​សង្គម​ទាំងឡាយ ? ( នៅពេល​សិស្ស​បង្ហាញ​ពី​គំនិត​របស់​ពួកគេ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្ដីពិត​ដូចខាងក្រោម​នេះ ៖ ការគាំទ្រ​បក្សព័ន្ធ​សម្ងាត់ ដឹកនាំទៅរក​សេចក្តីបំផ្លិចបំផ្លាញ​ដល់​ពហុសង្គម ) ។

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន អេធើរ 8:23–24, 26 ដោយ​ស្ងាត់ស្ងៀម ​ដោយរកមើល​អ្វី​ដែល​លោក​មរ៉ូណៃ​ចង់​ឲ្យ​យើង​ធ្វើ ដែល​ជា​លទ្ធផល​នៃ​ការព្រមាន​របស់​លោកអំពី​បក្សព័ន្ធ​សម្ងាត់ ។

  • តើ​លោក​មរ៉ូណៃ​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូម​ប្រយ័ត្ន​ចំពោះ​បក្សព័ន្ធ​សម្ងាត់ និង​ត្រូវ​ប្រាកដ​ថា ពួកគេ​ចាកឆ្ងាយ​ពី​សង្គម​របស់​យើង ) ។

  • ដូចដែល​បាន​កត់ត្រា​នៅក្នុង អេធើរ 8:26 តើ​សេចក្ដីសង្ឃឹម​របស់​លោក​មរ៉ូណៃ​សម្រាប់​យើង​នៅក្នុង​ថ្ងៃចុងក្រោយ​មាន​អ្វីខ្លះ ?

សូម​សង្ខេប អេធើរ 9:1–13 ដោយ​ការពន្យល់​ថា ជា​លទ្ធផល​នៃ​បក្សព័ន្ធ​សម្ងាត់​របស់​ពួកគេ អ័គីស និង​មិត្តភក្ដិ​ទាំងឡាយ​បាន​កម្ចាត់​នគរ​របស់​អូមើរ ។ ទោះជាយ៉ាងណាក្ដី ព្រះ​បាន​ព្រមាន​ដល់​អូមើរ​ថា ទ្រង់​នឹង​ត្រូវ​រត់ចេញ​ជាមួយ​នឹង​គ្រួសារ​របស់​ទ្រង់ ដើម្បី​សង្គ្រោះ​ជីវិត​របស់​ពួកទ្រង់ ។ បុត្រា​ដ៏​ទុច្ចរិត​របស់​ស្ដេច​អូមើរ​ឈ្មោះ យ៉ារេឌ បាន​ក្លាយជា​ស្ដេច ហើយ​បាន​រៀបអភិសេក​បុត្រី​របស់​ទ្រង់​ជាមួយ​នឹង​អ័គីស ។ អ័គីស និង​មិត្តភក្ដិ​ទាំងឡាយ​បាន​បន្ដ​គម្រោង​ដ៏​អាក្រក់​របស់​ពួកគេ ដោយ​សម្លាប់​យ៉ារេឌ និង​សូម្បី​តែ​កូនប្រុស​របស់​អ័គីស ។ សកម្មភាព​ទាំងនេះ​បាន​ដឹកនាំ​ទៅរក​សង្គ្រាម​មួយ រវាង​អ័គីស និង​បុត្រា​របស់​ទ្រង់ រហូតដល់​ទីបញ្ចប់​បាន​បំផ្លាញ​ពួកសាសន៍​យ៉ារេឌ​ស្ទើរតែ​ទាំងអស់ និង​បាន​ស្ដារឡើងវិញ​នូវ​រាជបល្ល័ង្ក​ដល់​ស្ដេច​អូមើរ​ផង ។ សូម​បញ្ជាក់​ថា ហេតុការណ៍​ទាំងនេះ​បង្ហាញ​ថា បក្សព័ន្ធ​សម្ងាត់​ដឹកនាំ​ទៅរក​សេចក្តីបំផ្លិចបំផ្លាញ​នៃ​សង្គម​នានា ។

អេធើរ 9:14–11:23

ស្ដេចមួយ​អង្គ​ត​ទៅ​​ស្ដេច​មួយអង្គ​​ទៀត ស្ដេចខ្លះ​គ្រប់គ្រង​ដោយ​សុចរិត ហើយ​ខ្លះទៀត​ដោយ​ទុច្ចរិត

សូម​ពន្យល់​ថា ជំពូក​ទី 9–11 នៃ​គម្ពីរ​អេធើរ​កត់ត្រា​ថា មាន​ស្ដេច​ចំនួន 24 ទៀត​ដែល​បាន​ដឹកនាំ​ពួកសាសន៍​យ៉ារេឌ​ក្រោយពី យ៉ារេឌ —ខ្លះ​គ្រប់គ្រង​ដោយ​សុចរិត ហើយ​ខ្លះទៀត​ដោយ​ទុច្ចរិត ។ សូម​រំឭក​សិស្ស​អំពី​គោលការណ៍​ខាងក្រោម ដែល​ត្រូវបាន​ពិភាក្សា​ពីមុន​នេះ​ហើយ ៖ ការបដិសេធ​ពាក្យសម្ដី​របស់​ព្យាការី​អាច​នាំ​ទៅក្នុង​ការជាប់ឃុំឃាំង ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​សិក្សា អេធើរ 9:26–35 ( អំឡុងពេល​រជ្ជកាល​នៃ​ស្ដេច​ហេត ) ហើយ​សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​សិក្សា អេធើរ 11:1–8 ( អំឡុងពេល​រជ្ជកាល​របស់​ស្ដេច​កុម និង​ស៊ិបឡុន ) ។ សូម​ឲ្យ​ក្រុម​ទាំងពីរ​រកមើល​ភស្ដុតាង​នានា​នៃ​គោលការណ៍​នេះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ដោយខ្លីៗ​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចែករំលែក​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការធ្វើតាម​ការណែនាំ​របស់​ព្យាការី ។ អ្នក​អាច​ចែករំលែក​បទពិសោធន៍​មួយ​ចេញពី​ជីវិត​របស់​អ្នក ដែល​បាន​បង្រៀន​អ្នក​ពី​សារសំខាន់​នៃ​ការធ្វើតាម​ការណែនាំ​របស់​ព្យាការី ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អេធើរ 7:23–27; 9:28–31 ។ ព្យាការី និង​សារលិខិត​របស់​ពួកលោក​ត្រូវបាន​គេ​បដិសេធ​ជាញឹកញាប់

តើ​ហេតុអ្វីបានជា​ព្យាការី​ប្រកាស​ពី​សារលិខិត​ដែល​មិនមាន​ប្រជា​ប្រិយ​ភាព​ល្បីល្បាញចំពោះ​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​នេះ​ដូច្នេះ ? អែលឌើរ រ៉ូបឺត ឌី ហែល នៃ​ក្រុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់ ៖

« ព្យាការី​ជាញឹក​ញាប់ ត្រូវតែ​ព្រមាន​អំពី​លទ្ធផល​នៃ​ការរំលង​ច្បាប់​របស់​ព្រះ ។ ពួកលោក​មិន​បាន​បង្រៀន​ថា មួយណា​ល្បី​សមស្រប​នឹង​ពិភពលោក​នេះ​នោះទេ ។… ហេតុអ្វីបានជា​ព្យាការី​ប្រកាស​ពី​បទបញ្ញត្តិ​ដែល​មិន​មាន​ប្រជា​ប្រិយ​ភាពល្បីល្បាញ និងអំពាវនាវ​ឲ្យ​សង្គម​ទាំងមូល​ប្រែចិត្ត​ចេញពី​ការបដិសេធ ការកែប្រែ និង​ថែមទាំង​ការព្រងើយកន្តើយ​នឹង​បទបញ្ញត្តិ​ទាំង​ឡាយ​ដូច្នេះ ? មូលហេតុ​នោះ​គឺ​សាមញ្ញ​បំផុត ។ ដោយ​ការទទួល​បាន​វិវរណៈ នោះ​ព្យាការី​គ្មាន​ជម្រើស​អ្វីផ្សេង​ទៀត ក្រៅពី​ប្រកាស និង​បញ្ជាក់​ជាថ្មី​នូវ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួក​លោក ដើម្បី​​ប្រាប់​ដល់​ពិភពលោក​នេះ​នោះទេ » ( « If Thou Wilt Enter into Life, Keep the Commandments » Ensign ខែ ឧសភា ឆ្នាំ 1996, ទំព័រ 37 ) ។

អែលឌើរ អែល. អាលឌីន ផតធើរ នៃ គណៈប្រធាន នៃ ពួកចិតសិបនាក់ បាន បង្រៀន ៖

« អ្នកខ្លះ​រអ៊ូ​ថា នៅពេល​ព្យាការី​មាន​ប្រសាសន៍​ដោយ​ភាពជាក់ច្បាស់ និង​ភាពរឹងមាំ​ថា ពួកលោក​កំពុង​តែ​ដកយក​សិទ្ធិ​ជ្រើសរើស​របស់​យើង​ចេញ​ហើយ ។ យើង​នៅតែ​មាន​សេរីភាព​ជ្រើសរើស​ដដែល ។ ប៉ុន្ដែ​យើង​ត្រូវតែ​ទទួល​នូវ​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​ទាំងនោះ ។ ព្យាការី​មិន​បាន​ដកយក​សិទ្ធិ​ជ្រើសរើស​របស់​យើង​ចេញ​នោះទេ ។ ពួកលោក​គ្រាន់តែ​ព្រមាន​យើង​អំពី​អ្វី​ដែល​លទ្ធផល​នៃ​ជម្រើស​របស់​យើង​នឹង​កើតឡើង​តែ​ប៉ុណ្ណោះ ។ តើ​វា​ឆ្កួត​ប៉ុណ្ណា​ទៅ ដែល​ចោទ​លើ​ព្យាការី​ចំពោះ​ការព្រមាន​របស់​ពួកលោក » ( « Our Destiny » Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 66 ) ។