បណ្ណាល័យ
មេរៀនទី 94 ៖ អាលម៉ា 37


មេរៀនទី 94

អាលម៉ា 37

សេចក្តី​ផ្ដើម

អាលម៉ា​បាន​បន្ដ​ការណែនាំ​ដល់​កូនប្រុស​របស់​គាត់ ហេលេមិន និង​បាន​ឲ្យ​ហេលេមិន​ទទួល​ខុសត្រូវ​លើ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ គាត់​បាន​រំឭក​ហេលេមិន​ថា ព្រះគម្ពីរ​បាន​ក្លាយជា​របៀប​នៃ​ការនាំ​ពួកសាសន៍​លេមិន​រាប់ពាន់នាក់​មក​កាន់​ព្រះអម្ចាស់​រួចហើយ ហើយ​គាត់​បាន​ព្យាករណ៍​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបំណង​ដ៏​មហិមា​សម្រាប់​កំណត់ត្រា​នេះ​នៅក្នុង​អនាគតកាល ។ អាលម៉ា​បាន​បង្រៀន​កូនប្រុ​របស់​គាត់​អំពី​អ្វី​ដែល​ត្រូវបង្រៀន​ដល់​ប្រជាជន ។ ដោយ​ការប្រៀបធៀប​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ទៅនឹង​លេអាហូណា គាត់​បាន​បំផុស​ហេលេមិន​អំពី​សារសំខាន់​នៃ​ការរកមើល​វា​សម្រាប់​ការដឹកនាំ ។

កំណត់ចំណាំ ៖ មេរៀន​នេះ​ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​បី​នាក់​ដើម្បី​បង្រៀន​ដល់​សិស្ស​ក្នុងថ្នាក់ ។ ដើម្បី​ជួយ​រៀបចំ​សិស្ស​ទាំងនេះ​ឲ្យ​បង្រៀន សូម​ចែក​វគ្គ​ចម្លង​ដែល​គេ​ត្រូវ​បង្រៀន​មួយ​ដល់​សិស្ស​ម្នាក់ៗ!​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ជាមុន ។ ឬ អ្នក​អាច​ជ្រើសរើស​ដើម្បី​បង្រៀន​វគ្គ​ទាំងនេះ​ដោយ​ខ្លួនឯង ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 37

អាលម៉ា​ប្រគល់​កំណត់ត្រា​ទាំងឡាយ​ដល់​ហេលេមិន ណែនាំ​គាត់​ឲ្យ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​រំឭក​គាត់​ថា លេអាហូណា​ជួយ​តាមរយៈ​សេចក្ដីជំនឿ

សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

រូបភាព
Small and Simple

សូម​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន​នូវ​កិច្ចការ​តូចតាច និង​ងាយៗ​នានា​ដែល​មាន​អានុភាព​ដ៏​ខ្លាំង​សម្រាប់​ការល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ពន្យល់​ពី​ចម្លើយ​របស់​ពួកគេ ។

សូម​ពន្យល់​ថា អាលម៉ា 37 រួមមាន​ការណែនាំ​របស់​អាលម៉ា​ដើម្បី​ជួយ​ដល់​កូនប្រុស​របស់​គាត់​ហេលេមិន​ឲ្យ​រៀបចំ​ដើម្បី​ក្លាយជា​អ្នកថែរក្សា​កំណត់ត្រា​ដ៏​ពិសិដ្ឋ​បន្ទាប់ ។ អាលម៉ា​បង្រៀន​គាត់​អំពី​តួនាទី​នៃ​កិច្ចការ​តូចតាច និង​ងាយ​នានា​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 37:6–7 ឮៗ ។

តើ​យើង​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​តម្លៃ « កិច្ចការ​តូចតាច និង​ងាយ » ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​សេចក្ដីពិត​ថា ព្រះអម្ចាស់​ធ្វើការ​តូចតាច និង​ងាយ មាន​ន័យ​ថា​នាំ​មក​នូវ​គោលបំណង​ដ៏​អស់កល្ប​របស់​ទ្រង់ ។ )

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 37:1–5 ដោយ​ស្ងាត់ៗ ដោយ​រកមើល​គំរូ​នៃ​កិច្ចការ​តូចតាច និង​ងាយ​មួយ​ដែល​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្នុង​ជីវិត​របស់​មនុស្ស ( កំណត់ត្រា​ដ៏​ពិសិដ្ឋ ឬ ព្រះគម្ពីរ ) ។ ក្រោយពី​សិស្ស​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សរសេរ​ពាក្យ ព្រះគម្ពីរ នៅលើ​ក្ដារខៀន​នៅក្រោម កិច្ចការ​តូចតាច និង​ងាយ ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 37:8–10 រកមើ​របៀប​ដែល​ព្រះគម្ពីរ​បាន​មាន​ឥទ្ធិពល​ដល់​ប្រជាជន​នៃ​ព្រះគម្ពីរ​មរមន ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្រោម ឥទ្ធិពល​ដ៏​ខ្លាំង ។

  • តើ​ព្រះគម្ពីរ​បាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​តាមរបៀបណា ?

សូម​សង្ខេប អាលម៉ា 37:11–32 ដោយ​ការពន្យល់​ថា អាលម៉ា​បាន​បង្រៀន​ហេលេមិន​ថា ព្រះអម្ចាស់​នឹង​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ពេល​ការលេចចេញ​នៃ​ព្រះគម្ពីរមរមន ។ គាត់​បាន​ឲ្យ​ហេលេមិន​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង​រក្សា​កំណត់ត្រា​ដោយ​ប្រុងប្រយ័ត្ន ។ គាត់​ក៏​បាន​បង្រៀន​ហេលេមិន​ឲ្យ​ប្រើ​កំណត់ត្រា​ដើម្បី​បង្រៀន​ប្រជាជន និង​ចៀសវាង​ការបង្ហាញ​សេចក្ដីលម្អិត​ទាំងអស់​នៃ​សេចក្ដីទុច្ចរិត​របស់​សាសន៍​យ៉ារេឌ និង​ការបង្ហាញ​ពីការបំផ្លាញ ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 37:13–16 ដោយ​ស្ងាត់ៗ ដោយ​រកមើល​គោលកាណ៍​ដែល​អាលម៉ា​បាន​បង្រៀន​ហេលេមិន នៅពេល​គាត់​បាន​ឲ្យ​ហេលេមិន​ទទួល​បន្ទុក​លើ​កំណត់ត្រា​ទាំងឡាយ ។ ( សិស្ស​អាច​ចែកចាយ​គោលការណ៍​ជាច្រើន ប៉ុន្ដែ​សូម​ប្រាកដ​ថា​ចម្លើយ​របស់​ពួកគេ​បង្ហាញ​ថា ប្រសិនបើ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​សម្រេច​នូវ​កាតព្វកិច្ចរ​របស់​យើង ។អ្នក​អាច​សួរ​ពី​របៀប​ដែល​គោលការណ៍​នេះ​ទាក់ទង​នឹង​គំនិត​ថា កិច្ចការ​តូចតាច និង​ងាយ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង ។

មេរៀន​នេះ​ទាំងស្រុង​ត្រូវបាន​បង្កើត​ដើម្បី​បង្រៀន​ដោយ​សិស្ស​បី​នាក់ ។ ប្រសិនបើ​មាន​សិស្ស​ច្រើន សូម​ឲ្យ​គ្រូបង្រៀន​ដែល​ជា​សិស្ស​នោះ​ផ្លាស់​ទៅ​កន្លែង​បី​ខុសគ្នា​នៅក្នុង​បន្ទប់ ។ សូម​បំបែក​សិស្ស​ជាបីក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​យក​ព្រះគម្ពីរ សៀវភៅ​សរសេរ ឬសៀវភៅ​កំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ និង​ប៊ិច ឬ​ខ្មៅដៃ ហើយ​ប្រជុំ​គ្នា​នឹង​គ្រូ​បង្រៀន​ដែលជា​សិស្ស​ម្នាក់ ។ ក្រោយពី​គ្រូ​បង្រៀន​ដែលជា​សិស្ស​នោះ​បាន​បញ្ចប់​មេរៀន​របស់​ពួកគេ​ហើយ ក្រុម​នឹង​ត្រូវ​ប្ដូរ ។ ប្រសិនបើ​មាន​សិស្ស​តិច គ្រូ​បង្រៀន​ដែលជា​សិស្ស​អាច​ប្ដូរវេន​គ្នា​បង្រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ ក្នុង​ករណី​ទាំងពីរ គ្រូ​បង្រៀន​ដែលជា​សិស្ស​អាច​ចំណាយពេល​ប្រហែល​ប្រាំពីរ​នាទី​ដើម្បី​បង្រៀន​មេរៀន និង​ដឹកនាំ​ការពិភាក្សា ។

គ្រូ​បង្រៀន​ដែលជា​សិស្ស​ទី 1—អាលម៉ា 37:33–34

សូម​ឲ្យ​សិស្ស​ដែល​ជា​មិត្ត​របស់​អ្នក​គិត​អំពី​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​ក្នុង​ស្រុក ឬ អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​បាន​បង្រៀន​ពួកគេ​នូវ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​អ្នកដឹកនាំ​នេះ​បាន​បង្រៀន និង​បរៀប​ដែល​វា​បាប​ជះឥទ្ធិពល​ដល់​ពួកគេ ។ អ្នក​អាច​ចែកចាយ​គំរូ​មួយ​ពី​ជីវិត​របស់​អ្នក ។

សូម​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 37:33–34 ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​មើលតាម ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​ហេលេមិន​ឲ្យ​បង្រៀន​ដល់​ប្រជាជន ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​ចំណាំ​ឃ្លា « បង្រៀន​ពួកគេ » និង « បង្រៀន​ពួកគេ​ឲ្យ » នៅពេល​ពួកគេ​អាន ។ នៅលើ​ក្ដារខៀន ឬ ក្រដាស​មួយ សូម​សរសេរ ការបង្រៀន​របស់​អ្នកដឹកនាំ​សាសនាចក្រ ។នៅពេល​សិស្ស​បាន​បញ្ចប់​កាអាន​ខគម្ពីរ​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​ក្រោម ការបង្រៀន​របស់​អ្នកដឹកនាំ​សាសនាចក្រ ។សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ការបង្រៀន​ទាំងនេះ​អាច​ជួយ​ដល់​យើង​សព្វថ្ងៃនេះ​ជាពិសេស​ដោយ​របៀបណា ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ដែល​ជា​មិត្ត​របស់​អ្នក​មើល​ទៅ​ឃ្លា​ក្នុង អាលម៉ា 37:34 ដើម្បី​រកមើល​ពរជ័យ​អ្វី​ដែល​មក​ពី​ការធ្វើតាម​ការបង្រៀន​របស់​អ្នកដឹកនាំ​សាសនាចក្រ ។ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ដោយ​ការធ្វើតាម​ការបង្រៀន​របស់​អ្នកដឹកនាំ​សាសនាចក្រ យើង​អាច​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​របស់​យើង ។សូម​សួរ​ពួកគេ​ថា​តើ « បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​របស់​យើង » មាន​ន័យ​យ៉ាងណា ? ( ចម្លើយ​អាច​រួមមាន​ការមាន​សេរីភាព​ពី​លទ្ធផល​នៃ​អំពើបាប ការទទួល​បាន​សន្ដិភាព​ពី​ព្រះវិញ្ញាណ និង​ការទទួល​បាន​ពរជ័យ​ឲ្យ​មាន​កម្លាំង​ដើម្បី​តស៊ូ និង​យកឈ្នះ​នូវ​ឧបសគ្គ​ទាំងឡាយ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​គោលការណ៍​នេះ​ពិត​នៅក្នុង​ជីវិត​របស់​អ្នក ។ ប្រសិនបើ​អ្នក​មាន​ពេល​បន្ថែម សូម​ឲ្យ​អ្នកដទៃ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​គោលការណ៍​នេះ ។

គ្រូ​បង្រៀន​ដែលជា​សិស្ស​ទី 1—អាលម៉ា 37:35–37

សូម​ពន្យល់​ដល់​សិស្ស​ដែល​ជា​មិត្ត​របស់​អ្នក​ថា វា​ជា​ទូទៅ​សម្រាប់​អ្នកដែល​ដាំ​ដើមឈើ​តូចៗ​ត្រូវតែចង ឬ ទាក់​កូនឈើ​តូច​នោះ​ទៅនឹង​មែក​មួយ ហើយ​បន្ទាប់មក​ស្រាយ​វា​ចេញ នៅពេល​ដើមឈើ​នោះ​ធំ ។ សូម​សួរ​ពួកគេ​ថា ហេតុអ្វីបានជា​ពួកគេ​គិត​ថា វា​ត្រូវ​ធ្វើដូច្នោះ ។ បន្ទាប់មក សូម​អាន​រឿង​ខាងក្រោម​អំពី​ដើមឈើ​មួយ​ដែល​ប្រធាន គរដុន ប៊ី ហ៊ិងគ្លី បាន​ដាំ​នៅក្នុង​សួនច្បារ​របស់គាត់ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ដាំ​កូនឈើ​មួយ​ក្បែរ​ផ្ទះ​របស់​គាត់ ក្រោយពី​គាត់​បាន​រៀបការ​រួច ។ គាត់​មិន​សូវ​យកចិត្ត​ទុកដាក់​នឹង​វា​ប៉ុន្មាន​ទេ នៅពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ ថ្ងៃមួយ គាត់​បាន​កត់សម្គាល់​ឃើញ​ថា ដើមឈើ​នោះ​ទ្រេត ហើយ​ទ្រេរ​ទៅ​ទិស​ខាងលិច ។ គាត់​បាន​ព្យាយាម​ទាញ​វា​ឲ្យត្រង់ ប៉ុន្ដែ​ដើម​វា​ធំ​ពេក ។ គាត់​បាន​ព្យាយាម​ដោយ​ប្រើ​ខ្សែពួរ​មួយ និង​រ៉ក​ជាច្រើន​ដើម្បី​តម្រង់​វា ប៉ុន្ដែ​វា​មិន​ពត់​សោះឡើង ។ ទីបញ្ចប់ គាត់​បាន​យក​រណារ ហើយ​កាត់​មែក​ដ៏​ធ្ងន់​ដែល​ទោរ​ទៅទិស​ខាងលិច ដោយ​បន្សល់​នូវ​ស្នាម​រណារ​ដ៏​អាក្រក់ ។ ក្រោយមក គាត់​បាន​និយាយ​អំពី​ដើមឈើ​នោះ ៖

« ជា​កន្លះ​សតវត្សរ៍​កន្លងទៅ តាំងពី​ខ្ញុំ​បាន​ដាំ​ដើមឈើ​នោះ ។ … កាល​ពី​ថ្ងៃ​នោះ ខ្ញុំ​បាន​មើល​ទៅ​ដើមឈើ​នោះ​ម្ដង​ទៀត ។ វា​ធំ ។ រាង​វា​ល្អ​ជាងមុន ។ វា​ជា​គ្រឿង​លម្អ​ដ៏​អស្ចារ្យ​មួយ​ដល់​ផ្ទះ ។ ប៉ុន្ដែ​របួស​ដ៏​ធ្ងន់ធ្ងរ​នៃ​យុវវ័យ​របស់​វា និង​ការកាត់​ដ៏​ហិង្សា​ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​តម្រង់​វា​គឺ​ខ្លាំង​ណាស់ ។

« នៅពេល​វា​ត្រូវបាន​ដាំ​ដំបូង គឺ​អំបោះ​តែ​មួយ​សរសៃ​នឹង​អាច​ទប់​វា​ឲ្យ​នៅ​នឹង​កន្លែង​ពេល​មាន​ខ្យល់​ខ្លាំង ។ ខ្ញុំ​អាច ហើយ​ខ្ញុំ​គួរ​តែ​បាន​ចង​ខ្សែ​នោះ​ដោយ​កម្លាំង​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ធ្វើ​វា​ទេ ហើយ​វា​បាន​ទោរ​ទៅ​តាម​កម្លាំង​ដែល​បាន​បក់បោក​វា » ( « Bring Up a Child in the Way He Should Go »Ensign,ខែ វិច្ឆិកា ឆ្នាំ 1993, ទំព័រ 59) ។

សូម​ឲ្យ​សិស្ស​អាន​ការបង្រៀន​របស់​អាលម៉ា​ដល់​ហេលេមិន​នៅក្នុង អាលម៉ា 37:35 ។ សូម​ឲ្យ​ពួកគេ​ឲ្យ​គិត​អំពី​បរៀប​ដែល​ខគម្ពីរ​នេះ​ទាក់ទង​នឹង​បទពិសោធន៍​របស់​ប្រធាន ហ៊ីងគ្លី ជាមួយ​នឹង​ដើមឈើ​នោះ ។

សូមឲ្យ​សិស្ស​សង្ខេប អាលម៉ា 37:35 ជា​សម្ដី​ខ្លួនឯង ។ ( ចម្លើយ​របស់​ពួកគេ​អាច​បង្ហាញ​ថា យើង​គួរ​រៀន​នៅក្នុង​យុវវ័​យើង​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ។ សូម​ឲ្យ​ពួកគេ​ឆ្លើយសំណួរ​ខាងក្រោម​ផងដែរ ។ ( អ្នក​អាច​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន ឬ អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​កត់វា ។

  • តើ​អ្នក​គិត​ថា ភាពខុសគ្នា​អ្វីខ្លះ​ដែល​កើត​មាន​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ដើម្បី​រៀន​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ខណៈពេល​នៅ​ក្មេង​នៅឡើយ ?

  • តើ​អ្នក​អាច​គិត​ដល់​មនុស្ស​ដែល​បាន​ត្រូវ​ប្រទានពរ​ពេញមួយ​ជីវិត​របស់​គេ ដោយសារ​ពួកគេ​បាន​រៀន​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៅក្នុង​យុវវ័យ​របស់​ពួកគេ​ទេ ? សូម​សរសេរ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 37:36–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​មើល​តាម ដោយ​រកមើល​ការណែនាំ​ជាក់លាក់​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ ខណៈពេល​ពួកគេ​នៅ​ក្មេង​ទេ ។

  • តើ​ការធ្វើតាម​ការណែនាំ​នេះ​អាច​ជួយ​អ្នក​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​ប្រចាំ​ថ្ងៃ​ដោយ​របៀបណា ?

  • តើ​អ្នក​ព្យាយាម​ដាក់​ព្រះអម្ចាស់​ដំបូង​នៅក្នុង​គំនិត ពាក្យសម្ដី ទង្វើ និង​សេចក្ដីស្រឡាញ់​របស់​អ្នក​តាម​របៀបណា ? ( សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​រីកចម្រើន ។

សូម​ចែកចាយ​អារម្មណ៍​អំពី​របៀប​ដែល​ការប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ ។ សូម​លើកទឹកចិត្ត​សិស្ស​ដែល​ជាមិត្ត​របស់​អ្នក​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​ក្នុង​គ្រប់​ការណ៍​ទាំងឡាយ​ដែល​គេ​ធ្វើ ។

គ្រូ​បង្រៀន​ដែលជា​សិស្ស​ទី 1—អាលម៉ា 37:38–45

រូបភាព
លេអាហូណា

សូម​បង្ហាញ​រូបភាព​លេអាហូណា ( 62041; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 68 ) ។ សូម​រំឭក​សិស្ស​ដែល​ជា​មិត្ត​របស់​អ្នក​អំពី​ត្រីវិស័យ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​លីហៃ​ឲ្យ​ធ្វើដំណើរ​ឆ្លង​ទៅ​ដែនដី​សន្យា ។ នៅក្នុង អាលម៉ា 37:38 យើង​រៀន​ថា ត្រីវិស័យ​ត្រូវបាន​ហៅ​ថា លីអាហូណា ។ សូម​ពន្យល់​ថា អាលម៉ា​បាន​និយាយ​អំពី​លេអាហូណា​ដើម្បី​បង្រៀន​ហេលេមិន​ពី​គោលការណ៍​ដ៏​សំខាន់​មួយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ណែនាំ​កូនចៅ​របស់​ទ្រង់ ។

សូម​ពន្យល់​ដល់​សិស្ស​ដែល​ជា​មិត្ត​របស់​អ្នក​ថា អ្នក​នឹង​សួរ​ពួកគេ​នូវ​សំណួរ​ខ្លះ ហើយ​បន្ទាប់មក​ឲ្យ​ពួកគេ​ប្ដូរវេន​គ្នា​អាច​ខគម្ពីរ​ពីរ​បី​ឮ ខណៈដែល​គ្រប់គ្នា​រកមើល​ចម្លើយ ។ សូម​ឲ្យ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​នីមួយៗ​ក្រោយពី​បាន​អាន​វគ្គ​ព្រះគម្ពីរ​ដែល​ពាក់ព័ន្ធ​ហើយ ។

  • តើ​លេអាហូណា​បាន​ដំណើរការ​ដោយ​របៀបណា ? ( សូមមើលអាលម៉ា 37:38–40 ។ )

  • ហេតុអ្វីបានជា​លេអាហូណា​បាន​ឈប់​ដំណើរការ​នៅពេល​ខ្លះ ? ( សូម​មើល អាលម៉ា 37:41–42 ។ )

  • តើ​យើង​អាច​ប្រៀបធៀប​លេអាហូណា​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដោយ​របៀបណា ? ( សូម​មើល អាលម៉ា 37:43–45 ។ )

អ្នក​អាច​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ​ពាក្យ ស្រមោល និង គំរូ សំដៅលើ « មនុស្ស​ម្នាក់ ព្រឹត្តិការណ៍ ឬ បុណ្យ​មួយ​ដែល​ស្រដៀង​ទៅនឹង​មនុស្ស ព្រឹត្តិការណ៍ ឬ បុណ្យ​មួយ​ទៀត​ដែល​សំខាន់​ជាខ្លាំង​ដែល​ត្រូវតែ​ធ្វើតាម ។ … គំរូ​ដ៏​ពិត​នឹង​មាន​ចំណុច​ស្រដៀង​គ្នា​ដ៏​គួរ​ឲ្យ​កត់សម្គាល់ បង្ហាញ​ភស្ដុតាង​នៃ​ការប្រជុំ​ដ៏​ទេវភាព និង​ជា​ការព្យាករណ៍​ដល់​ហេតុការណ៍​នៃ​អនាគតកាល » ( Joseph Fielding McConkie, Gospel Symbolism [ ឆ្នាំ 1985 ], ទំព័រ 274) ។ ជម្រើស​ដើម្បី​ធ្វើតាម ឬ​មិន​ធ្វើ​តាម​ការដឹកនាំ​នៃ​លីអាហូណា​គឺដូចជា​ជម្រើស​របស់​យើង​អំពី​របៀប​ដែល​យើង​ឆ្លើយតប​ទៅនឹង​ការដឹកនាំ​ដែល​មក​តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​ដែរ ។

  • តើ​យើង​អាច​ស្វែងរក​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នៅ​កន្លែងណា ? ( ចម្លើយ​អាច​រួមមាន​ព្រះគម្ពីរ ពាក្យសម្ដី​នៃ​ព្យាការី​ថ្ងៃ​ចុងក្រោយ ពរជ័យ​អយ្យកោ និង​ការបំផុស​នៃ​ព្រះវិញ្ញាណ ។ )

សូម​ឲ្យ​សិស្ស​ដែល​ជា​មិត្ត​របស់​អ្នក​សង្ខេប​សម្ដី​របស់​អាលម៉ា​នៅក្នុង អាលម៉ា 37:38–45 ជាពិសេស​នៅក្នុង​ខ​ទី 44–45 ។ ការពិភាក្សា​នេះ​គួរ​រួមបញ្ចូល​នូវ​សេចក្ដីពិត​ខាងក្រោម ៖ ប្រសិនបើ​យើង​ធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​ចែកចាយ​របៀប​ដែល​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​បាន​ជះឥទ្ធិពល​ដល់​អ្នក​ខាងវិញ្ញាណ និង​របៀប​ដែល​វា​ជួយ​អ្នក​ឲ្យ​បន្ដ​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គិត​ពី​ការទទួល​ពរជ័យ​អយ្យកោ​មួយ ឬ ប្រសិនបើ​ពួកគេ​បាន​ទទួល​រួចហើយ សូម​អាន​វា​ជាទៀងទាត់ និង​ប្រកប​ដោយ​ការអធិស្ឋាន ។

កំណត់ចំណាំ​ដល់​គ្រូបង្រៀន ៖ ក្រោយពី​សិស្ស​បញ្ចប់​ការបង្រៀន​ផ្នែក​នៃ​មេរៀន​របស់​ពួកគេ​ហើយ សូម​ថ្លែងអំណរគុណ​ដល់​ពួកគេ ហើយ​បើ​មាន​ពេល សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ថ្លែងទីបន្ទាល់​អំពី​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រៀន​នៅថ្ងៃនេះ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់ស​អ្នក​អំពី​គោលការណ៍​ទាំងនេះ​ដែរ ។ សូម​បញ្ចប់​ដោយ​ការឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម នៅពេល​អ្នក​អាន អាលម៉ា 37:46–47 ឮៗ ។

ចំណេះចំណាន​ខគម្ពីរ—អាលម៉ា 37:35

កំណត់ចំណា ៖ សកម្មភាព​យក​ទៅ​ផ្ទះ​ខាងក្រោម​នឹង​រៀបចំ​សិស្ស​សម្រាប់​ការចាប់ផ្ដើម​នៃ​មេរៀន​បន្ទាប់ ( អាលម៉ា 38 ) ។ សូម​រៀបគម្រោង​ពេលវេលា​ក្នុង​ថ្នាក់​ដើម្បី​ពន្យល់​ពី​កិច្ចការ​ដល់​សិស្ស និង​ប្រាប់​ពួកគេ​ពី​គម្រោង​របស់​អ្នក​ដើម្បី​តាមដាន​បទពិសោធន៍​របស់​ពួកគេ​នៅ​លើកក្រោយ​ពេល​អ្នក​ជួប​គ្នា ។

សូម​បង្ហាញ​ថា អាលម៉ា 37:35 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​គូស​ចំណាំ​វា​ដើម្បី​ឲ្យ​ពួកគេ​ងាយ​នឹង​រកវា​ឃើញ ។ សូម​ឲ្យ​ពួកគេ​ទន្ទេញ​វគ្គ​នេះ​នៅ​ផ្ទះ​យប់​នេះ ហើយ​សូត្រ​វា​ដល់​ឪពុកម្ដាយ ឬ​មជ្ឈឹមវ័យ​ដែល​គេ​ទុកចិត្ត​ផ្សេង​ទៀត ។ ( ឬ ពួកគេ​អាច​អាន​ខគម្ពីរ​នេះ​ជាមួយ​នឹង​មជ្ឈឹមវ័យ​ម្នាក់ ។ ) សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សុំ​ឲ្យ​មជ្ឈឹមវ័យ​នោះ​សួរ​សំណួរ​ខាងក្រោម ។ ( អ្នក​អាច​ឲ្យ​សិស្ស​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្រដាស​យក​ទៅផ្ទះ ។ )

តើ​ការគោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ​បាន​ជួយ​អ្នក​ដោយ​របៀបណា ?

តើ​ដំបូន្មាន​អ្វី ដែល​អ្នក​មាន​សម្រាប់​ខ្ញុំដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​ឆ្លាត​ជាង​នេះ​នៅក្នុង​យុវវ័យ​របស់​ខ្ញុំ ?

សូម​ប្រាប់សិស្ស​ថា អ្នក​នឹង​សុំ​ឲ្យ​ពួកគេ​រៀបរាប់​ពី​បទពិសោធន៍​របស់​ពួកគេ​អំឡុងពេល​រៀន​លើកក្រោយ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 37:6–7 ។ កិច្ចការ​តូចតាច និង​ងាយ

ដើម្បី​បង្ហាញ​គោលការណ៍​ថា​កិច្ចការ​តូចតាច និង​ងាយ​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ភ្ជាប់​រឿង​ខាងក្រោម ៖

« ជាច្រើន​កន្លងទៅ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ផ្លូវរថភ្លើង​នៅក្នុង​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង ដិនវើ ។ ខ្ញុំ​ទទួល​បន្ទុក​លើ​អ្វី​ដែល​ហៅ​ថា ចរារចណ៍​ចុងបញ្ចប់​បង្អស់ ។ កាលនោះ​គឺ​នៅ​ជំនាន់ ពេល​ស្ទើរ​តែ​មនុស្ស​គ្រប់រូប​បាន​ជិះ​រថភ្លើង​អ្នកដំណើរ ។ នា​ព្រឹកមួយ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​មួយ​ពី​ដៃគូ​របស់​ខ្ញុំ​នៅ នីវ៉ាក នូវជើស៊ី ។ គាត់​បាន​និយា​ថា ‹ លេខ​រថភ្លើង​ប៉ុណ្ណេះ​ប៉ុណ្ណេះ​បាន​មក​ដល់ ប៉ុន្ដែ​វា​មិន​មាន​រទេះដឹក​អ៊ីវ៉ាន់​នោះ​ទេ ។ អ្នកដំណើរ 300នាក់​បាន​បាត់​វ៉ាលី​របស់​ពួកគេ ហើយ​ពួកគេ​ខឹង​សម្បារ › ។

« ខ្ញុំ​បាន​ចេញទៅ​ធ្វើការ​ភ្លាម​ដើម្បី​រកមើល​កន្លែង​ដែល​វា​បាន​បាត់ ។ ខ្ញុំ​បាន​រកឃើញ​វា​ដោយ​ផ្ទុក និង​រៀបចំ​បាន​យ៉ាងល្អ​នៅក្នុង​ក្រុង​អូកលែន រដ្ឋ​កាលីហ្វូញ៉ា ។ វា​បាន​ផ្ទេរ​មក​ផ្លូវដែក​របស់​យើង​ក្នុង​ទីក្រុង​សលត៍លេក បាន​យក​ទៅ​ក្រុង​ដិនវើ ចុះ​ទៅ​ក្រុង​ពែប្លូ ដាក់​ទៅលើ​ផ្លូវដែក​មួយ​ផ្សេង​ទៀត ហើយ​ផ្ទេរ​ទៅ​សេន លូវីស ។ នៅទីនោះ​វា​ត្រូវ​គ្រប់គ្រង​ដោយ​ផ្លូវដែក​មួយ​ផ្សេង​ទៀត ដែល​នឹង​យក​ទៅ​នីវ៉ាក នូវជើស៊ី ។ ប៉ុន្ដែ​អ្នកប្ដូរ​ផ្លូវរទេះភ្លើង​ដែល​មិន​បាន​គិត​ខ្លះ​នៅក្នុង​តំបន់សួន​សេន លូវីស បាន​ផ្ទេរ​ចំណែក​ដ៏​តូចមួយ​នៃ​ផ្លូវដែក​តែ​ប្រាំបី​សង់ទីម៉ែត្រ ចំណុច​ផ្លាស់ប្ដូរ​មួយ បន្ទាប់មក​បាន​ទាញ​គម្នាស់​មិន​ឲ្យ​ភ្ជាប់​រទេះ​ដឹក​អីវ៉ាន់ ។ យើង​បាន​រកឃើញ​ថា រទេះ​អីវ៉ាន់​មួយ​ដែល​ត្រូវ​ទៅ​តំបន់​នីវ៉ាក នូវជើស៊ី បាន​នៅ​ឯ​ក្រុង​នូវ​អរលីនស៍ លូស៊ីអានណា —1,500 ម៉ៃលស៍​ពី​គោលដៅ​របស់​វា ។ គ្រាន់តែ​ការប្ដូរ​ប្រាំបី​សង់ទីម៉ែត្រ​នៃ​ការប្ដូរ​ផ្លូវ​រថភ្លើង​នៅក្នុង​តំបន់​សួន​សេន លូវីស ដោយ​និយោជិត​ដ៏​ធ្វេសប្រហែស​ម្នាក់​បាន​ធ្វើ​ឲ្យ​វា​ចាប់ផ្ដើម​ទៅ​ផ្លូវ​ខុស ហើយ​ចម្ងាយ​ពី​គោលដៅ​ពិត​របស់​វាង​បាន​កើនឡើង​ឆ្ងាយ​ជាខ្លាំង ។ នោះគឺជា​របៀប​ដែល​វា​កើតមាន​ក្នុង​ជីវិត​របស់​យើង ។ ជំនួស​ឲ្យ​ធ្វើតាម​ផ្លូវ​ដ៏​ខ្ជាប់ខ្ជួន​មួយ យើង​ត្រូវបាន​ទាំញ​ដោយ​គំនិត​ដ៏​ខុសឆ្គង​ខ្លះ​ទៅរក​គោលដៅ​ផ្សេង​ទៀត ។ ការផ្លាស់ប្ដូរ​ទៅឆ្ងាយ​ពី​គោលដៅ​ដើម​ដំបូង​របស់​យើង​អាច​តូច​ខ្លាំង​ណាស់ ប៉ុន្ដែ​បើ​វា​បន្ដ ការផ្លាស់ប្ដូរ​ដ៏​តូច​ឆ្មើរ​នោះ​នឹង​ក្លាយទៅជា​គម្លាត​ដ៏​ធំ​មួយ ហើយ​យើង​ឃើញ​ថា​ខ្លួន​យើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដែល​យើង​ចង់​ទៅ ។

« តើ​អ្នក​ធ្លាប់​មើល​ទៅ​ទា្វរ​ចំការ​ប្រាំ​ម៉ែត្រ​នោះ​ទេ ? នៅពេល​វា​បើក​ទៅ វា​យោក​ធំ​ណាស់ ។ ចុង​នៃ​ត្រចៀក​ទ្វារ​នោះ​រំកិល​យ៉ាង​សន្សឹមៗ ខណៈពេល​ដែល​ចេញ​ពី​ព្រំដែន ការរំកិល​នោះ​គឺ​ធំ​ខ្លាំង​ណាស់ ។ វា​គឺជា​រឿង​ដ៏​តូចតាច​ដែល​ជីវិត​ផ្លាស់ប្ដូរ ដែល​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​យើង​ណា​មិត្ត​យុវវ័យ​របស់​ខ្ញុំ​ជាទីស្រឡាញ់​អើយ » ( « A Prophet’s Counsel and Prayer for Youth » Ensign ខែ មករា ឆ្នាំ 2001 ទំព័រ 5–7 ) ។

អាលម៉ា 37:35 ។ « ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន ឲ្យ​ចេះ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។

អែលឌើរ អិល ថម ភែរីនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ភ្ជាប់​រឿង​នៃ​ក្រីឌ ហេយម៉ុន ជា​បុរស​ម្នាក់​ដែល​បាន​រៀន​នៅក្នុង​យុវវ័យ​របស់​គាត់​ដើម្បី​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ៖

« ក្រីឌ ហេយម៉ុន គឺជា​យុវជន​មរមន​ដ៏​ក្មេង​ម្នាក់​ដែល​បាន​អនុវត្ត និង​ត្រូវបាន​ទទួល​នៅ​សាកលវិទ្យាល័យ​រដ្ឋផែនសីលវេញ៉ា ។ គាត់​គឺជា​អត្តពលិក​ម្នាក់ ដែល​ល្បី​ខាង​ល្បឿន​របស់​គាត់ និង​ដោយសារតែ​របៀប​ដែល​គាត់​ធ្វើសកម្មភាព និង​ចូលរួម គាត់​ត្រូវបាន​ជ្រើសរើស​ដើម្បី​ក្លាយជា​ប្រធាន​នៃ​ក្រុម​តាមដាន ។

« ការប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​សមាជិក​អន្ដរមហាវិទ្យាល័យ​នៃ​អត្តពលករ​ដែល​មិន​ជំនាញ​នៃ​អាមេរិក​ប្រព្រឹត្ត​ទៅ​នៅ​សាកលវិទ្យាល័យ​ហាវើត នៅ​ចុងខែ​ឧសភា ឆ្នាំ 1919 ។ មហាវិទ្យាល័យ​ខេមព្រីជ បាន​បញ្ជូន​អត្តពលិក​នៃ​មហាវិទ្យាល័យ​ដ៏​អស្ចារ្យ​ជាច្រើន—ទាំងអស់​មាន 1,700 នាក់ ។ នៅក្នុង​ការសាកល្បង ផែន​បាន​មាន​អត្តពលិក 17 នាក់​សាកសម ។ ខូនេល ជា​ដៃគូ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ឆ្នាំ មាន​តែ​អត្តពលិក 10 នាក់​សក្តិសម​ប៉ុណ្ណោះ ។ ក្រុម​ផែន​ស្ថិតនៅក្នុង​តំណែង​ដើម្បី​ទទួល​បាន​រង្វាន់​ជើងឯក ។ ពិន្ទុ​ត្រូវបាន​ដាក់​នៅ​កន្លែង​ប្រាំ​ដំបូង ប្រាំ​ដំបូង បួន​លើកទីពីរ បី​លើក​ទីបី ពីរ​លើក​បួន និង​មួយសម្រាប់​លើក​ទីប្រាំ ។ ជាធម្មតា ក្រុម​ដែល​សក្តិសម​ដែល​មាន​អត្តពលិក​ល្អ​បំផុត មាន​ឱកាស​ដ៏​ច្រើន​ដើម្បី​ឈ្នះ ។

« គ្រូបង្វឹក​ផែន​មាន​សុទិដ្ឋិនិយម​ដ៏​ខ្លាំង​មួយ​យប់​មុន​ការប្រកួត ។ គាត់​បាន​ត្រួតពិនិត្យ​សមាជិក​ក្រុម​របស់​គាត់ មុនពេល​គាត់​អស់កម្លាំង ។ គាត់​បាន​ទៅ​បន្ទប់​របស់​ក្រីដ ហើយ​បាន​និយាយ​ថា ‹ ក្រីដ យើង​នឹង​ខិតខំ​ឲ្យ​អស់លទ្ធភាព​នៅ​ថ្ងៃស្អែក យើង​នឹង​យកឈ្នះ​វា › ។

« គ្រូបង្វឹក​បាន​ស្ទាក់ស្ទើរ ។ ‹ ក្រីដ ខ្ញុំ​ឲ្យ​ក្មេងៗ​ញ៉ាំ​ស្រា​សែរ៊ី​បន្ដិច​នា​យប់នេះ ។ ខ្ញុំ​ចង់​ឲ្យ​ឯង​ញ៉ាំ​ខ្លះ​ដែរ គ្រាន់តែ​បន្ដិច​ប៉ុណ្ណោះ › ។

« ‹ ខ្ញុំ​មិន​ញ៉ាំ​ទេ លោកគ្រូ › ។

« ‹ ប៉ុន្ដែ ក្រីដ ខ្ញុំ​នឹង​មិន​ឲ្យ​ឯង​ស្រវឹង​នោះ​ទេ ។ ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ឯងជា « មរមន » ជឿ ។ ខ្ញុំ​ឲ្យ​ឯង​ផឹក​វា​ដូចជា​ថ្នាំ​លើកកម្លាំង ដើម្បី​គ្រាន់តែ​ឲ្យ​ពួកឯង​មាន​ស្មារតី​រឹងមាំ › ។

« ‹ វា​នឹង​មិន​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ​ទេ លោកគ្រូ ខ្ញុំ​មិន​ផឹក​វា​ទេ › ។

« គ្រូបង្វឹក​បាន​ឆ្លើយ​ថា ‹ ក្រីដ សូម​ចាំ​ថា​ឯង​គឺជា​ប្រធាន​នៃ​ក្រុម​នេះ ហើយ​គឺជា​អ្នកទទួល​បាន​ពិន្ទុ​ដ៏​ល្អ​បំផុត​របស់​យើង ។ សិស្ស​មួយ​បួន​ពាន់​នាក់​កំពុង​សម្លឹង​ទៅឯង​ដោយ​សង្ឃឹម​ថា​ឯង​នឹង​ឈ្នះ​ការប្រកួត​នេះ ។ ប្រសិនបើ​ឯង​ចាញ់ យើង​នឹង​ចាញ់​ដែរ ។ ខ្ញុំ​គួរ​ដឹង​អ្វី​ដែល​ល្អ​សម្រាប់​ឯង › ។

« ក្រីដ​បាន​ដឹង​ថា គ្រូបង្វឹក​ដទៃ​ទៀត​មាន​អារម្មណ៍​ថា ការ​ផឹក​ស្រា​បន្ដិច​នឹង​ជួយ នៅពេល​យុវជន​បាន​ហ្វឹកហាត់​សាច់ដុំ និង​ពេល​គេ​បារម្ភ​ខ្លាំង ។ គាត់​ក៏​បាន​ដឹង​ដែរ​ថា អ្វី​ដែល​គ្រូបង្វឹក​កំពុង​សុំ​គាត់​ឲ្យ​ធ្វើ​នោះ គឺ​ផ្ទុយ​ទៅនឹង​អ្វីៗ​ដែល​គាត់​ត្រូវបាន​បង្រៀន​ពី​កុមារភាព​របស់​គាត់ ។ គាត់​បាន​សំឡឹង​ទៅ​គ្រូបង្វឹក​របស់​គាត់​ចំ​ខ្សែ​ភ្នែក ហើយ​បាន​និយាយ​ថា ‹ ខ្ញុំ​មិន​ផឹក​ទេ › ។

« គ្រូបង្វឹក​បាន​ឆ្លើយ​ថា ‹ ឯង​គឺជា​មនុស្ស​កំប្លែង ក្រីដ ។ ឯង​មិន​ផឹក​តែ​នៅតុ​ហ្វឹកហាត់ ។ ឯង​មាន​គំនិត​ខ្លួន​ឯង ។ អញ្ចឹង ខ្ញុំ​នឹង​ឲ្យ​ឯង​ធ្វើ​អ្វី​ដែល​អ្នក​ពេញចិត្ត › ។

« ពេលនោះ គ្រូបង្វឹក​បាន​លា​ប្រធាន​ក្រុម​នេះ​ដោយ​ការថប់បារម្ភ​ជាខ្លាំង ។ ដោយ​គិត​ថា គាត់​នឹង​មិន​លេង​បាន​ល្អ​នៅ​ថ្ងៃស្អែក ។ តើ​គាត់​អាច​និយាយ​អ្វី​ទៅ​គ្រូបង្វឹក​របស់​គាត់ ? គាត់​នឹង​រត់​ប្រណាំង​បុរស​ដ៏​លឿន​បំផុត​ក្នុង​ពិភពលោក ។ គ្មានអ្វី​ល្អ​ជាង​សមត្ថភាព​របស់​គាត់​ដើម្បី​យកឈ្នះ​នោះ​ទេ ។ ភាពចចេស​របស់​គាត់​នឹង​ចាញ់​ការប្រកួត​សម្រាប់​ក្រុមផែន ។ មិត្ត​រួម​ក្រុម​របស់​គាត់​ត្រូបាន​ប្រាប់​អ្វី​ដែល​ត្រូវធ្វើ ហើយ​ពួកគេ​បាន​ធ្វើ​តាម ។ ពួកគេ​ជឿ​លើ​គ្រូបង្វឹក​របស់​ពួកគេ ។ តើ​គាត់​មាន​សិទ្ធិ​អ្វី​នឹង​មិន​គោរព​តាម​នោះ ? មាន​តែ​មូលហេតុ​មួយ​ប៉ុណ្ណោះ ។ គាត់​ត្រូវបាន​បង្រៀន​ពេញ​មួយ​ជីវិត​របស់​គាត់​ឲ្យ​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

« វា​គឺជា​ពេលវេលា​ដ៏​សំខាន់​នៅក្នុង​ជីវិត​របស់​យុវជន​នេះ ។ ដោយ​មាន​កម្លាំង​ខាង​វិញ្ញាណ​ដ៏​ពេញលេញ​ពី​ធម្មជាតិ​របស់​គាត់​ជម្រុញ​គាត់ គាត់​បាន​លុតជង្គង់​ចុះ ហើយ​បាន​សុំ​ដល់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់​ដើម្បី​ឲ្យ​គាត់​មាន​ទីបន្ទាល់​មួយ​ជា​ប្រភព​នៃ​វិវរណៈ​នេះ​ដែល​គាត់​បាន​ជឿ​តាម និង​គោរព​តាម ។ បន្ទាប់មក គាត់​បាន​ឡើង​លើ​គ្រែ ហើយ​ចូល​គេង​លក់​យ៉ាង​ស្ងប់ ។

« ព្រឹក​បន្ទាប់ គ្រូបង្វឹក​បាន​ចូល​មក​បន្ទប់​គាត់ ហើយ​សួរ​ថា ‹ តើ​ឯង​មាន​អារម្មណ៍​យ៉ាងណា​ដែរ ក្រីដ › ?

« ប្រធាន​ក្រុម​ឆ្លើយ​ដោយ​រីករាយ​ថា ‹ មាន​អី ល្អ ! › ។

« ‹ អត្តពលិក​ផ្សេង​ទៀត​ទាំងអស់​បាន​ឈឺ ។ ខ្ញុំ​មិនដឹង​ថា ពួកគេ​កើត​អី​នោះ​ទេ › គ្រូបង្វឹក​បាន​និយាយ​ដោយ​ម៉ឺងម៉ាត់ ។

« ‹ ប្រហែល​មក​ពី​ថ្នាំ​លើកកម្លាំង​ដែល​លោកគ្រូ​បាន​ឲ្យ​ពួកគេ​ទេ​ដឹង › ។

« គ្រូបង្វឹក​បាន​ឆ្លើយ​ថា ‹ ប្រហែល​ហើយ​មើល​ទៅ › ។

« នៅ​ម៉ោង​ពីរ មាន​អ្នកទស្សនា 20,000 នាក់​អង្គុយ​ចាំ​មើល​ការប្រកួត​ចាប់ផ្ដើម ។ នៅពេល​ការប្រកួត​ចាប់ផ្ដើម វា​ច្បាស់​ណាស់​ថា មាន​អ្វី​មិន​ល្អ​កើតឡើង​ដល់​ក្រុម​ផែន​ដ៏​ល្អ​នេះ ។ ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ ក្រុម​ផែន​ប្រកួត​មិន​បាន​ល្អ​ដូច​អ្វី​ដែល​គេ​រំពឹង​នោះ​ទេ ។ សមាជិក​ខ្លះ​ថែម​ទាំង​ឈឺ​ខ្លាំង​រហូត​ដល់​មិន​អាច​ចូលរួម​ប្រកួត​បាន ។

« ការរត់​ចម្ងាយ 92 ទៅ 202 ម៉ែត្រ​គឺជា​ការរត់​របស់​ក្រីដ ។ ក្រុម​ផែន​ពិត​ជា​ត្រូវការ​គាត់​ដើម្បី​ឈ្នះ​សម្រាប់​ពួកគេ​ខ្លាំងណាស់ ។ គាត់​រត់​ប្រណាំង​នឹង​អត្តពលិក​ប្រាំ​នាក់​ដែល​រត់​លឿន​ជាងគេ​បំផុត​នៅក្នុង​មហាវិទ្យាល័យ​អាមេរិក ។ នៅពេល​អត្តពលិក​ទទួល​បាន​ការណែនាំ​សម្រាប់​ការរត់​ចម្ងាយ 92 ម៉ែត្រ ហើយ​សំឡេង​កាំភ្លើង​បាន​បាញ់​ឡើង អត្តពលិក​គ្រប់រូប​បាន​រត់​លឿន​ដូច​ហោះ —អត្តពលិក​ទាំងអស់​បាន​ធ្វើ​ដូច្នោះ លើកលែង​តែ​ម្នាក់—ក្រីដ ហេយម៉ុន ។ កីឡាករ​រត់ប្រណាំង​រត់​លើ​ខ្សែ​ទីពីរ​នៃ​ការប្រកួត —ខ្សែ​ដែល​ក្រីដ​កំពុង​រត់​ក្នុង​វគ្គ​ដ៏​ពិសេស​នេះ— បាន​ទាក់​មេជើង​នឹង​ប្រហោង​មួយ​តែ​បួន​ប្រាំ​សង់ទីម៉ែត្រ​បន្ទាប់​ពី​កន្លែង​ដែល​ហេយម៉ុន​បាន​ទើប​តែ​រត់​កាត់ ។ ពួកគេ​មិន​បាន​ប្រើ​ដុំថ្ម​ចាប់ផ្ដើម​ទេ​នៅជំនាន់​នោះ ។ ដោយ​ការលយ​ដ៏​ខ្លាំង​ដែល​ក្រីដ​បាន​ធ្វើ​នោះ បន្ទះ​ដ៏​ចង្អៀត​មួយ​នៅលើ​ដី​បាន​បែក ហើយ​គាត់​ដួល​លើ​ដី​ពីក្រោយ​ខ្សែ​នោះ ។

« គាត់​បាន​ក្រោកឡើង ហើយ​បាន​ព្យាយាម​រត់​ឡើង​វិញ ។ ក្នុង​ចម្ងាយ 55 ម៉ែត្រ គាត់​គឺជា​កីឡាករ​ក្រោយគេ​បំផុត​ក្នុង​ការប្រកួត ។ បន្ទាប់មក គាត់​ហាក់​ដូចជា​ហោះ​កាត់​អត្តពលិក​ទីប្រាំ បន្ទាប់​មក​កាត់​អ្នក​ទីបួន បន្ទាប់​កាត់​អ្នក​ទីបី បន្ទាប់​មក​អ្នក​ទីពីរ ។ ជិត​នឹង​ដល់​កន្លែង បេះដូង​លោត​យ៉ាង​ញាប់ គាត់​រត់​ដល់​ចំណុច​កំពូល​ដោយ​កម្លាំង​ដូច​ខ្យល់ព្យុះ​កាត់​អត្តពលិក​ចុងក្រោយ​គេ​ហើយ​ទទួល​បាន​ជោគជ័យ ។

« ដោយ​មាន​កំហុស​ខ្លះ​នៅក្នុង​ការរៀបចំ ការប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឈាន​ទៅ​ចម្ងាយ 202ម៉ែត្រ​មិន​ត្រូវបាន​បញ្ចប់ រហូត​ជិត​ដល់​ការបញ្ចប់​នៃ​ការប្រកួត ។ ដោយ​មាន​ការផ្អាក​ដ៏​យ៉ាប់​ដដែល​ដែល​បាន​អន្ទោល​តាម​ក្រុម​ផែន​ពេញ​មួយ​ថ្ងៃ​នោះ ក្រីដ ហេយម៉ុន​ត្រូវបាន​ដាក់​ឲ្យ​ទៅក្នុង​ការប្រកួត​សក្តិសម​លើកចុងក្រោយ​សម្រាប់​ចម្ងាយ 202 ម៉ែត្រ ។ បន្ទាប់មក ប្រាំ​នាទី​បន្ទាប់​ពី​ឈ្នះ គាត់​ត្រូវបាន​ហៅ​ឲ្យ​ចាប់ផ្ដើម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ចម្ងាយ 202ម៉ែត្រ ជា​វគ្គ​ចុងបញ្ចប់​នៃ​ការប្រកួត​ថ្ងៃ​នោះ ។ អត្តពលិក​ម្នាក់​ផ្សេងទៀត​ដែល​បាន​រត់​ក្នុង​ការប្រកួត​ពី​លើកមុន​នោះ បាន​រត់​មក​រក​គាត់ ។ ‹ សូម​ប្រាប់​អ្នកចាប់ផ្ដើម​ថា អ្នក​ត្រូវការ​ការសម្រាក​មុនពេល​រត់​ម្ដង​ទៀត ។ អ្នក​មាន​សិទ្ធិ​សុំ​នៅក្រោម​ច្បាប់ ។ ខ្ញុំ​ស្ទើរតែ​ដកដង្ហើម​មិន​រួច​នៅឡើយ ហើយ​ខ្ញុំ​បាន​រត់​ក្នុង​ការប្រកួត​មុន​អ្នក​ផង › ។

« ក្រីដ​បាន​ដើរ​ទៅ​សុំ​អ្នកចាប់ផ្ដើម​ដោយ​ដង្ហក់ ហើយ​សុំ​ពេលវេលា​បន្ថែម ។ មន្ដ្រី​រៀបចំ​បាន​និយាយ​ថា គាត់​នឹង​ផ្ដល់​ពេល​ដល់​គាត់ 10 នាទី ។ ប៉ុន្ដែ​ហ្វូងមនុស្ស​ស្រែកតវ៉ា​ឲ្យ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ចាប់ផ្ដើម ។ ដោយ​សោកស្ដាយ គាត់​បាន​ហៅ​អត្តពលិក​ឲ្យ​ទៅកាន់​កន្លែង​គេ ។ ដោយ​មាន​ស្ថានភាព​ធម្មតា ក្រីដ​មិន​បាន​ភ័យខ្លាច​ការប្រកួត​នេះទេ ។ គាត់​ប្រហែល​ជា​បុរស​ដ៏​លឿន​បំផុត​ក្នុង​ពិភពលោក​ក្នុង​ចម្ងាយ​នោះ ប៉ុន្ដែ​គាត់​បាន​រត់​ក្នុង​ការប្រកួត​បី​ដង​រួចមកហើយ​នារសៀល​នោះ— បេះដូង​របស់​មនុស្ស​ម្នាក់​នឹង​ឈប់​ក្នុង​ចម្ងាយ 92 ម៉ែត្រ ។

« អ្នកចាប់ផ្ដើម​បាន​បញ្ជា​ឲ្យ​អត្តពលិក​ដ៏​ដង្ហក់​ទៅកាន់​កន្លែង បាន​លើក​កាំភ្លើង​ឡើង ហើយ​ដោយ​មាន​ផ្សែង​បាញ់​ឡើង ការប្រកួត​បាន​ចាប់ផ្ដើម ។ លើក​នេះ ប្រធាន​ក្រុម​ផែន​ពិត​ជា​រត់​អស់ពី​សមត្ថភាព​របស់​គាត់​ហើយ ។ ភ្លាមៗ​នោះ ក្រីដ​បាន​លេចចេញ​ពី​ហ្វូងមនុស្ស ហើយ​បាន​ដឹកនាំ​មុខ​គេ ។ គាត់​បាន​រត់​យ៉ាង​លឿន​នា​ចម្ងាយ​ចុងក្រោយ​កាត់​អ្នកផ្សេង ដោយ​ល្បឿន​ដ៏​លឿន និង​ចម្ងាយ 8 ម៉ែត្រ​ខាងមុខ​គាត់​ទៅ​នឹង​បុស​ដ៏​ជិត​បំផុត គាត់​បាន​ប៉ះ​ខ្សែ​ជ័យ ហើយ​ឈ្នះ​ការប្រកួត​រត់​លើកទីពីរ —ចម្ងាយ 202ម៉ែត្រ ។

« ក្រុម​ផែន​បាន​ចាញ់​ការប្រកួត ប៉ុន្ដែ​ប្រធាន​ក្រុមរបស់​ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប​ដោយ​ការរត់​ដ៏​ប្រសើរ​បំផុត​របស់​គាត់ ។

« នៅចុងបញ្ចប់​នៃ​ថ្ងៃ​ដ៏​ចម្លែក​នោះ នៅពេល​ក្រីដ ហេយម៉ុន រៀប​ចូល​គេង គាត់​បាន​នឹកចាំ​ភ្លាម​ដល់​សំណួរ​របស់​គាត់​នៅ​យប់​មុន​ទាក់ទង​នឹង​ទេវភាព​នៃ​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ពេលនោះ​ដំណើរការ​នៃ​ស៊េរី​ព្រឹត្តិការណ៍​ដ៏​ចម្លែក​នៃ​វគ្គ​នោះ​បាន​មកកាន់​គំនិត​របស់​គាត់— មិត្ត​រួមក្រុម​របស់​គាត់​បាន​ផឹក​ស្រា ហើយ​បាន​ចាញ់ ; ការចចេស​របស់​គាត់​បាន​នាំមកនូវ​ជ័យជំនះ​ដែល​សូម្បី​តែ​ខ្លួនគាត់​ក៏​រំភើប​ដែរ ។ ការធានា​ដ៏​សាមញ្ញ​និង​ផ្អែមល្ហែម​នៃ​ព្រះវិញ្ញាណ​បាន​មក​កាន់​គាត់ ៖ ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺ​មក​ពី​ព្រះ ( កែសម្រួល​មក​ពី Joseph J. Cannon « Speed and the Spirit » Improvement Era ខែ តុលា ឆ្នាំ 1928 ទំព័រ 1001–7 ) » ( « Run and Not Be Weary » Ensign ខែ 1996 37–38 ) ។

អាលម៉ា 37:38–46 ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺដូចជា​លីអាហូណា

អែលឌើរ ដេវីឌ អេ បែដណានៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ប្រៀបធៀប​លីអាហូណា​ទៅនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« នៅពេល​យើង​ម្នាក់ៗ​ឈានទៅមុខ​តាម​ផ្លូវ​នៃ​ជីវិត យើង​នឹង​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូចជា​លីហៃ​ដែរ ដែល​បាន​ដឹកនាំ​តាមរយៈ​លីអាហូណា ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើការ​នៅក្នុង​ជីវិត​របស់​យើង​យ៉ាងជាក់លាក់ ដូចជា​លីអាហូណា​បាន​ដំណើរការ​សម្រាប់​លីហៃ និង​គ្រួសារ​របស់​គាត់ ស្របតាម​សេចក្ដីជំនឿ ការឧស្សាហ៍​ព្យាយាម និង​ការគោរពតាម​របស់​យើង ។

« ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្ដល់​ដល់​យើង​នា​សព្វថ្ងៃ​នេះ​នូវ​របៀប​ដែល​យើង​អាច​ទទួល​បាន ‹ ដោយ​កិច្ចការ​តូចតាច និង​ងាយ › (អាលម៉ា 37:6) ដោយបាន​បង្កើន​ការយល់ដឹង​អំពី​របៀប​នៃ​ព្រះអម្ចាស់ ។

« ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​ជា​អ្នកដឹកនាំ​របស់​យើង និង​ប្រទានពរ​ដល់​យើង​ដោយ​មាន​ការដឹកនាំ ការណែនាំ និង​ការការពារ​ខាង​វិញ្ញាណ​អំឡុងពេល​ដំណើរ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង ។ យើង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង​តាមរយៈ​ការអធិស្ឋាន​ដ៏​មានអត្ថន័យ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ ដោយ​ការខ្ជាប់ខ្ជួន​តាម​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ការគោរពតាម​ដោយ​ឧស្សាហ៍ព្យាយាម និង​ជាក់លាកក់ សេចក្ដីស្មោះត្រង់ និង​ការឲ្យ​តម្លៃ​ដល់​សេចក្ដីសញ្ញា និង​តាមរយៈ​គុណធម៌ ការបន្ទាបខ្លួន និង​ការបម្រើ ។ ហើយ​យើង​គួរ​ចៀសវាង​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អ្វីៗ​ដែល​មិន​សមរម្យ ថោកទាប គ្រោតគ្រាត ពោរពេញ​ដោយ​អំពើបាប ឬ អ្វីៗ​អាក្រក់​ដែល​បណ្ដាល​ឲ្យយើង​ដកខ្លួនយើង​ចេញពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« យើង​ក៏​អញ្ជើញ​ដៃឡី​ដ៏​ឥតដាច់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់​រាល់​ថ្ងៃ​សិល្ប៍​នីមួយៗ​ដោយ​ស្អាតស្អំ » ( « That We May Always Have His Spirit to Be with Us » EnsignLiahona ខែ ឧសភា ឆ្នាំ 2006, ទំព័រ 30–31 ) ។