បណ្ណាល័យ
មេរៀន​ទី 27 ៖ នីហ្វៃ​ទី ​2 5


មេរៀន​ទី 27

នីហ្វៃ​ទី ​2 5

សេចក្តី​ផ្ដើម

ដោយ​គោរព​តាម​ការព្រមាន​របស់​ព្រះអម្ចាស់ នីហ្វៃ និង អ្នក​ដើរតាម​គាត់​បានបំបែក​ខ្លួន​ពី​លេមិន លេមយួល និង កូនប្រុស​របស់​អ៊ីសម៉ាអែល ។ ពួកគេ​រស់នៅ​ដោយ​សេចក្ដី​សុចរិត និង សុភមង្គល ខណៈដែល​អ្នក​ដើរតាម​លេមិន និង លេមយួល​បាន​កាត់​ខ្លួន​គេ​ចេញ​ពី​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី ​2 5:1–8

ព្រះបំបែក​អ្នកដើរតាម​នីហ្វៃ​ ចេញពី​អ្នកដើរ​តាម​លេមិន និង លេមយួល

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​បញ្ហា និង ការសម្រេច​ចិត្ត​លំបាក​ខ្លះៗ​ដែល​ពួកគេ​ជួប​ប្រទះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ទុក​ឧបសគ្គ​ផ្ទាល់ខ្លួន​ទាំងនេះ​នៅក្នុង​ចិត្ត នៅពេល​ពួកគេ​សិក្សា​ពី​របៀប​ដែល​នីហ្វៃ​ឆ្លើយតប​នឹង​ឧបសគ្គ​ទាំងនោះ ។ សូម​រំឭក​ពួកគេ​ថា នៅពេល​លីហៃ​បាន​ស្លាប់ នីហ្វៃ​ត្រូវ​បាន​ទុក​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​នៃ​គ្រួសារ​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី ​2 5:1–4ដោយ​ស្ងាត់ស្ងៀម​ដើម្បី​ស្វែងរក​ឧបសគ្គ​ដែល​នីហ្វៃ​បាន​ជួប​ប្រទះ ។

  • ដោយ​យោង​តាម​នីហ្វៃ​ទី ​2 5:1 តើ​នីហ្វៃ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​សម្រេច​រក​ដំណោះស្រាយ​មួយ​ចំពោះឧបសគ្គ​របស់​គាត់ ?

  • តើ​លេមិន និង លេមយួល​បាន​ខំ​រក​ធើ្វ​អ្វីខ្លះ ទោះបីជា​ក្រោយពេល​ដែល​នីហ្វៃ​បាន​អធិស្ឋាន​សុំ​ជំនួយ​ហើយក្តី ?

នៅពេល​សិស្ស​រាយការណ៍​ចម្លើយ​របស់ខ្លួន អ្នក​អាច​បង្ហាញ​ថា ការអធិស្ឋាន​របស់​យើង​មិន​អាច​តែងតែ​ទទួល​បាន​ចម្លើយ​ភ្លាមៗ ឬ តាម​របៀប​ដែល​យើង​ចង់​បាន​រហូត​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 5:5–8 ឮៗ ។ សុំ​ឲ្យ​សិស្ស​អាន​តាម ដោយស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​នីហ្វៃ និង អ្នក​ដើរតាម​របស់​គាត់ ។

សុំ​ឲ្យ​សិស្ស​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ក្នុង នីហ្វៃ​ទី ​2 5:1–8 ។ សេចក្ដីពិត​មួយ​ដែល​អ្នក​អាច​សង្កត់ធ្ងន់​លើ​គឺថា ព្រះអម្ចាស់​ដឹកនាំ​អ្នកដែល​ស្វែងរក​ទ្រង់​ដោយ​ស្មោះត្រង់​ពេល​អធិស្ឋាន ។ ដោយ​ទាក់ទង​នឹង​ខគម្ពីរ​ទាំងនេះ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​បានជា​វា​សំខាន់​ក្នុង​ការបន្ដ​ស្មោះត្រង់ នៅពេល​ការអធិស្ឋាន​របស់​យើង​មិន​ទាន់​បាន​ឆ្លើយតប​ភា្លមៗ ឬ តាម​របៀប​ដែល​យើង​ចង់​បាន​ក្ដី ?

  • តើ​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​យើង​នូវ​ការព្រមាន​តាម​របៀប​ណា​ខ្លះ ?

នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះរួច សូម​គិត​ពី​ការអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

« យើង​មិន​អាច​ចាប់ផ្ដើម​នៅលើ​ផ្លូវ​ខុស​មួយ ដោយ​គ្មាន​ការព្រមាន​បដិសេធ​ពី​ដំបូង​នោះ​ទេ » ( ដកស្រង់​នៅក្នុង​Kenneth Johnson “Yielding to the Enticings of the Holy Spirit” Ensignខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 90 ) ។

  • តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​នីហ្វៃ​ដោយ​របៀប​ណា នៅពេល​យើង​ជួប​នឹង​ឧបសគ្គ ?

ដោយ​សារ​ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​សិស្ស​ក្នុង នីហ្វៃ​ទី ​2 5:1–8សូម​បង្ហាញ​ថា ការបំបែក​សាសន៍​នីហ្វៃ​ចេញពី​សាសន៍​លេមិន គឺជា​លទ្ធផល​នៃ​ការដែល​លេមិន និង លេមយួល​ស្អប់​នីហ្វៃ ។ ការបំបែក​នេះ បន្ដ​ដល់​រាប់​សតវត្សរ៍ រួម​នឹង​ការដែល​កូនចៅ​របស់​លេមិន និង លេមយួល​បង្រៀន​កូនចៅ​របស់​ពួកគេ​ឲ្យ​ស្អប់​កូនចៅ​របស់​នីហ្វៃ ( សូម​មើល ម៉ូសាយ 10:12–17 ) ។

នីហ្វៃ​ទី ​2 5:9–18, 26–27

សាសន៍​នីហ្វៃ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល

សូម​ដឹកនាំ​សិស្ស​អាន នីហ្វៃ​ទី ​2 5:27 ឮៗ​រួម​គ្នា ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូសចំណាំ​ខគម្ពីរ​នេះ​ទុក ។ សូម​សរសេរ​ពាក្យ សុភមង្គល នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច ដើម្បី​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ម៉ាលីន ឃេ. ជែនសិន នៃ​ក្រុម​ចិតសិប ៖

រូបភាព
អែលឌើរ ម៉ាលីន ឃេ. ជែនសិន

« គោលការណ៍ និង សេចក្ដីពិត​ដែល​មិន​អាច​ផ្លាស់ប្ដូរ​មួយ​ចំនួន នាំមក​នូវ​សុភមង្គល​ដល់​ជីវិត​របស់​យើង ។ ​

« ដោយសារ​ហេតុផល​នោះ​ហើយ បីបួន​ឆ្នាំ​កន្លង​ទៅ វគ្គ​ព្រះគម្ពីរ​មរមន​បាន​ទាញ​ការចាប់​អារម្មណ៍​របស់​ខ្ញុំ ។ … នីហ្វៃ​បាន​ស្ថាបនា​សង្គម​មួយ​ដែល​បាន​រកឃើញ​ក្នុង​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​ចេញពី​សង្គម​នោះ គាត់​បាន​និយាយ​ថា ‹ ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា ពួកយើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល › ( នីហ្វៃ​ទី ​2 5:27 ) ។ វគ្គ​នេះ បាន​បំផុស​ខ្ញុំ​យ៉ាង​ជ្រាលជ្រៅ ។ … ខ្ញុំ​ឆ្ងល់ … តើ​ធាតុផ្សំ​មួយៗ​នៃ​សង្គម និង ជីវិត​ដ៏​រីករាយ​ពិត​មួយ​អាច​នឹង​ទៅ​ជា​អ្វី ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​ស្វែងរក​តម្រុយ​នានា​ពី​ការសរសេរ​របស់​នីហ្វៃ ។ ខ្ញុំ … សូម​អញ្ជើញ​អ្នក​ឲ្យ​ធ្វើការ​ការស្រាវជា្រវ​ផ្ទាល់ខ្លួន​អ្នក​ដោយ​ខ្លួនឯង ។ វា​អាច​ជា​ការដេញ​តាម​ពេញ​មួយ​ជីវិត និង ដ៏​មាន​តម្លៃ​មួយ … ។

« … គំរូ និង ធាតុផ្សំ​ដូចគ្នា​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ដែល​អាច​ជួយ​នីហ្វៃ និង ប្រជាជន​របស់​គាត់​ឲ្យ​រីករាយ​រយៈពេល 560 ឆ្នាំ មុនពេល​ព្រះគ្រីស្ទ នឹង​មាន​ដំណើរការ​ស្មើគ្នា​ល្អ​នៅ​សព្វថ្ងៃ​នេះ​ដែរ » ( « ការរស់នៅ​តាម​របៀប​នៃ​សុភមង្គល » Ensignខែ ធ្នូ ឆ្នាំ 2002 ទំព័រ 56, 61 ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​អែលឌើរ ជែនសិន ។ សុំ​ឲ្យ​ពួកគេ​អាន​នីហ្វៃ​ទី ​2 5:6, 10–18, 26–27ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​មើល « ធាតុ​នៃ​សង្គម និង ជីវិត​ដ៏​រីករាយ​ពិត​មួយ » ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​គូសចំណាំ​គោលការណ៍​ដែល​រួមចំណែក​ដល់​សុភមង្គល​នៃ​សាសន៍​នីហ្វៃ ។ បន្ទាប់​ពី​ពេល​ពីរបី​នាទី ក្រោយ​មក សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យសរសេរអ្វី​ដែល​ពួក​គេរកឃើញ​​នៅលើ​ក្ដារខៀន ។ ( ចម្លើយ​អាច​រួមមាន នីហ្វៃ និង អ្នកដើរតាម​របស់​គាត់​បាន​ទៅ​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ [ សូម​មើល ខ 6 ] បាន​គោរព​ព្រះអម្ចាស់ [ សូម​មើល ខ 10 ] បាន​ធ្វើការ​ខ្លាំង​ដើម្បី​គាំទ្រ​ខ្លួន​គេ [ សូម​មើល ខ 11, 15–17 ] បាន​យក​ព្រះគម្ពីរ​ទៅ​ជាមួយ​នឹង​ពួកគេ [ សូម​មើល ខ 12 ] បាន​កសាង​ព្រះវិហារ​បរិសុទ្ធ​មួយ [ សូម​មើល ខ 16 ] និង បាន​ធ្វើតាម​អ្នកដឹកនាំ​ដ៏​សុចរិត [ សូម​មើល ខ 18, 26 ] ។ )

សូម​អញ្ជើញ​សិស្ស​ជ្រើសរើស​គោលការណ៍​មួយ ឬ ពីរ​នៅលើ​ក្ដារខៀន ហើយ​ចែកចាយ​ពី​របៀប​ដែល​គោលការណ៍​ទាំងនេះ​បាន​ជួយ​ដល់​ពួកគេ « ឲ្យ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល » ។

ដោយ​ផ្អែកលើ​អ្វី​ដែល​សិស្ស​សង្កត់ធ្ងន់ អ្នក​អាច​តាមដាន​ជាមួយ​នឹង​សំណួរ​ពីរបី​ដូច​ខាងក្រោម ៖

  • យោងតាម​នីហ្វៃ​ទី ​2 5:10–11, 16តើ​ពរជ័យ​អ្វី​ខ្លះ ដែល​ប្រជាជន​ទទួល​បាន​ដោយសារ​ពួកគេ​បាន​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ? តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​នឹង​អ្នក ? តើ​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក​បាន​ជួយ​ជ្រោមជ្រែង​ដល់​សុភមង្គល​របស់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​ប្រជាជន « ឲ្យ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល » បាន​យ៉ាង​ដូចម្ដេច ? តើ​ព្រះវិហារ​បរិសុទ្ធ​បាន​នាំ​មក​នូវ​សុភមង្គល​ដ៏​អស្ចារ្យ​ជាង​នេះ​ដល់​អ្នក ឬ អ្នកណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

  • តើ​ការខិតខំ​ធ្វើការងារ​បាន​ជួយ​ដល់​សុភមង្គល​តាម​វិធី​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​របៀប​ដើម្បី​បង្កើន​សុភមង្គល​របស់​ពួកគេ ។ ទោះបីជា​សិស្ស​អាច​ចែកចាយ​គោលការណ៍​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្លាយជា​ផ្លូវ​ជីវិត​របស់​យើង នោះ​យើង​នឹង​បង្កើន​នូវ​សុភមង្គល ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ពិនិត្យមើល​ជីវិត​របស់​ពួកគេ ហើយ​សម្រេច​អ្វី​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​រស់នៅ​ឲ្យ​កាន់តែ​ពេញលេញ​ជាង​នេះ « តាម​របៀប​នៃ​សុភមង្គល » ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​សកម្មភាព​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍ និង ការអនុវត្ត​ន៍ដែល​បាន​នាំ​មក​នូវ​សុភមង្គល​ដល់​ជីវិត​របស់​អ្នក ។

នីហ្វៃ​ទី ​25:19–25

សាសន៍​លេមិន​ត្រូវ​បាន​ដាក់​បណ្ដាសា​ដោយសារ​តែ​ការមិន​គោរព​ប្រតិបត្តិ​តាម​របស់​ពួកគេ

សូម​អញ្ជើញ​សិស្ស​អាន​នីហ្វៃ​ទី ​2 5:19–24 ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​មើល​នូវ​ភាពខុសគ្នា​រវាង​របៀប​ដែល​សាសន៍​លេមិន​រស់នៅ និង របៀប​ដែល​សាសន៍​នីហ្វៃ​បាន​រស់នៅ ។

  • យោង​តាម​នីហ្វៃ​ទី ​2 5:20តើ​អ្វី​ខ្លះ​ជា​លទ្ធផល​នៃ​ការមិន​គោរព​ប្រតិបត្តិ​តាម​របស់​សាសន៍​លេមិន ?

  • តើ​នីហ្វៃ​ទី ​2 5:21 ជួយ​អ្នក​យល់​ពី​មូលហេតុ​ដែល​លេមិន​ត្រូវ​បាន​កាត់ចេញ​ពី​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ( អ្នក​អាច​ពន្យល់​ថា ថ្ម​ដែក​ភ្លើង​គឺជា​ថ្ម​ដ៏​រឹង​មួយ ។ នៅក្នុង​ការនិយាយ​ថា សាសន៍​លេមិន « បាន​ក្លាយ​ទៅជា​រឹង​ដូចជា​ថ្ម​ដែក​ភ្លើង » នីហ្វៃ​បាន​សង្កត់ធ្ងន់​ពី​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកសាសន៍​លេមិន )។

  • តើ​ព្រះអម្ចាស់​បាន​ផ្ដល់​ការព្រមាន​អ្វីខ្លះ​អំពី​សាសន៍​នីហ្វៃ​ដែល​រៀបការ​នឹង​សាសន៍​លេមិន​ដែល​បាន​បដិសេធ​ដំណឹងល្អ ? ( សូម​មើល នីហ្វៃ​ទី 2 5:23 ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ជៀសវាង​ការណាត់ជួប និង ការរៀបការ​ជាមួយ​នឹង​អ្នក​ដែល​មិន​ស្ដាប់​តាម​ព្រះអម្ចាស់ ? តើ​អ្នក​គិត​ថា​ឥទ្ធិពល​ដែល​មនុស្ស​ដែល​អ្នក​ណាត់ជួបជាគូ ហើយ​នៅ​ទីបញ្ចប់​រៀបការ​ជាមួយ​នោះ នឹង​ប៉ះពាល់​ដល់​ការខិតខំ​របស់​អ្នក​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? ( វា​ប្រហែល​អាច​ជួយ​បាន​ច្រើន​ដើម្បី​រំឭក​សិស្ស​ថា គណៈប្រធាន​ទីមួយ​បាន​ទូន្មាន​ថា « សូម​ជ្រើសរើស​ណាត់ជួប​តែ​អ្នក​ណា​ដែល​មាន​បទដ្ឋាន​សីលធម៌​ខ្ពស់ និង អ្នក​អាច​រក្សា​បទដ្ឋាន​របស់​អ្នក​នៅក្នុង​ការជួប​គ្នា​នោះ » [ ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ 2011 ) ទំព័រ 4 ] ) ។

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី នីហ្វៃ​ទី ​2 5:20–24? ( នៅពេល​សិស្ស​ចែកចាយ​គោលការណ៍​នានា សូម​ធានា​ថា ពួកគេ​យល់​ថា នៅពេល​មនុស្ស​ពង្រឹង​ចិត្ត​របស់​ពួកគេ​ទាស់​នឹង​ព្រះអម្ចាស់ នោះ​ពួកគេ​នឹង​បំបែក​​ខ្លួន​គេ​ចេញពី​ទ្រង់​ហើយ ) ។

សូម​សង្កត់ធ្ងន់​ថា នីហ្វៃ​ទី ​2 5 បង្ហាញ​ពី​ការផ្ទុយ​គ្នា​ដ៏​ខ្លាំង​រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ។ យើង​អាច​ជ្រើសរើស​យក​គំរូ​មួយ​ណា​ដែល​យើង​នឹង​ធ្វើតាម​បាន ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចាំ​ពី​អ្វី​ដែល​ពួកគេ​បាន​ប្ដេជ្ញា ថា​ពួកគេ​នឹង​ធ្វើ​អ្វីៗ​ដើម្បី​រស់នៅ​ឲ្យ​បាន​ពេញលេញ​ជាង​មុន « តាម​របៀប​នៃ​សុភមង្គល » ។ សូម​បង្ហាញ​ទំនុក​ចិត្ត​របស់​អ្នក​ថា ពួកគេ​អាច​ធ្វើតាម​គំរូ​របស់​នីហ្វៃ និង ពិត​ជា​រីករាយ​យ៉ាង​ប្រាកដ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី 2 5:5–9 ។ សូមបំបែក​ខ្លួន​យើង​ចេញ​ពី​ភាពទុច្ចរិត

មាន​ពេល​ខ្លះ វា​ចាំបាច់​ដើម្បី​ដក​ខ្លួន​យើង​ចេញ​ពី​អំពើ​អាក្រក់ ដូចជា​នីហ្វៃ និង អ្នក​ដើរតាម​របស់​គាត់​បាន​ធ្វើ​ដែរ ។ ទោះយ៉ាងណាក្ដី យើង​មិន​អាច​ដក​ខ្លួន​យើង​ចេញ​ពី​អំពើ​ទុច្ចរិត​ជានិច្ច​នោះ​ទេ ។ អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ការពារ​ខ្លួនយើង​នៅក្នុង​ស្ថានភាព​បែបនេះ ៖

« ព្រះ​បាន​ផ្ដល់​វិធី​មួយ​ដើម្បី​រស់នៅ​ក្នុង​ពិភពលោក​នេះ និង មិន​ត្រូវ​បាន​បំពុល​ដោយ ការបន្ទាប​តម្លៃ​សម្ពាធ​ដែល​ពួក​អារក្ស​បាន​ពង្រីក​នោះ ។ អ្នក​អាច​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​មាន​គុណធម៌ មានភាព​ជោគជ័យ និងភាពសុចរិត ដោយ​ការធ្វើ​តាម​ផែនការ​នៃ​ការការពារ​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ៖ គឺ​ជា​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ។ វា​មាន​នៅក្នុង​ព្រះគម្ពីរ និង នៅក្នុង​ការប្រកាស​ដែល​បំផុស​គំនិត​របស់​ព្យាការី​របស់​ទ្រង់ ។…

« សូម​ជៀសវាង​អំពើ​ទុច្ចរិត​ខាង​លោកិយ ។ ដឹង​ថា ព្រះ​ត្រួតត្រា​វា ។ នៅពេល​នោះ សាតាំង​នឹង​ត្រូវ​បរាជ័យ​ទាំងស្រុង ហើយ​ត្រូវ​បាន​ដាក់ទោស​ចំពោះ​អំពើ​អាក្រក់​ដ៏​មានះ​របស់​វា ។ ព្រះ​មាន​ផែនការ​ដ៏​ជាក់លាក់​មួយ​សម្រាប់​ជីវិត​របស់​អ្នក ។ ទ្រង់​នឹង​បើក​សម្ដែង​ផ្នែក​ខ្លះ​នៃ​ផែនការ​នោះ​ដល់​អ្នក នៅពេល​អ្នក​ស្វែងរក​វា​ដោយ​សេចក្ដី​ជំនឿ និង ការគោរព​ប្រតិបត្តិ​ដ៏​ខ្ជាប់ខ្ជួន ។ ព្រះរាជបុត្រា​របស់​ទ្រង់​បាន​រំដោះ​អ្នក​ឲ្យ​មាន​សេរីភាព —មិនមែន​ចេញ​ពី​លទ្ធផល​នៃ​អំពើ​របស់​អ្នក​នោះ​ទេ ប៉ុន្ដែ​មាន​សេរីភាព​ដើម្បី​ធ្វើការ​ជ្រើសរើស ។ ព្រះរាជបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ គឺ​សម្រាប់​អ្នក​ឲ្យ​បាន​ជោគជ័យ​នៅក្នុង​ជីវិត​ខាង​សាច់ឈាម​នេះ ។ មិន​ថា​ពិភពលោក​នេះ​ក្លាយជា​ទុច្ចរិត​ប៉ុណ្ណា​នោះ​ទេ អ្នក​នៅ​អាច​ទទួល​បាន​ពរជ័យ​នោះ​ដដែល ។ សូម​ស្វែងរក ហើយ​យកចិត្តទុកដាក់​ចំពោះ​ការដឹកនាំ​ផ្ទាល់​ខ្លួន​ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​បន្ដ​មាន​ភាពសក្ដិសម​ដើម្បី​ទទួល​បាន​វា ។ សូម​ចែកចាយ​ដល់​អ្នក​ដទៃ​ដែល​ជំពប់​ដួល និង នៅ​អល់អែក មិន​ប្រាកដ​ពី​ផ្លូវ​ណា​ដែល​ត្រូវ​ដើរ​តាម » ( « របៀប​ដើម្បី​រស់នៅ​បាន​ស្រួល​ក្នុង​ចំណោម​ការកើនឡើង​នៃ​អំពើ​អាក្រក់ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 100, 102 ) ។

នីហ្វៃ​ទី 2 5:11, 13 ។ « យើង​បាន​ចម្រើន​ឡើង​ដ៏​លើសលប់ »

នៅក្នុង នីហ្វៃ​ទី 2 5:11 ,13 នីហ្វៃ​ប្រាប់​អំពី​ការរីកចម្រើន និង ភាពជោគជ័យ​នៃ​ប្រជាជន​របស់​គាត់​នៅក្នុង​ការចិញ្ចឹម​ហ្វូង​សត្វ ថនិកសត្វ និង ដំណាំ​នានា ។ ជាញឹកញាប់ យើង​ប្រដូច​ការរីកចម្រើន​ទៅនឹង​ពរជ័យ​ដែល​មាន​ជាក់ស្ដែង ។ ប្រធាន ហ៊ីប៊ើរ ចេ. ក្រាន្ត បាន​បង្រៀន​ថា ការរីកចម្រើន​ដ៏​ពិតប្រាកដ​រួម​មាន​ច្រើន​ជាង​ទ្រព្យសម្បត្តិ ឬ សម្ភារ​នានា​របស់​ពិភពលោក ៖

« នៅពេល​ខ្ញុំ​និយាយ​អំពី​ភាព​ចម្រុងចម្រើន ខ្ញុំ​មិន​បាន​គិត​អំពី​វា​ថា​ទាក់ទង​នឹង​ប្រាក់កាស​តែ​ម្យ៉ាង​នោះ​ទេ ។… ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​រាប់​ថា​ជា​ចម្រុងចម្រើន​ពិតប្រាកដ ជា​រឿង​មួយ​ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត​ទាំងអស់​ដែល​មាន​តម្លៃ​ខ្លាំង​ចំពោះ​ការរស់នៅ​របស់​បុរស និង ស្រ្ដី​គ្រប់គ្នា វា​គឺជា​ការធំធាត់​ខាង​ចំណេះដឹង​អំពី​ព្រះ និង ក្នុង​ទីបន្ទាល់ និង អំណាច​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ និង ដើម្បី​បំផុស​គំនិត​របស់​គ្រួសារ​យើង​ឲ្យ​ធ្វើ​អ្វី​ដូចគ្នា ។ នោះ​គឺជា​ប្រភេទ​នៃ​ការរីកចម្រើន​យ៉ាង​ពិតប្រាកដ​មួយ » ( ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ហ៊ីប៊ើរ ចេ. ក្រាន្ត 2002] ទំព័រ 124 ) ។

នីហ្វៃ​ទី 2 5:10–18, 26–27 ។ « តាម​របៀប​នៃ​សុភមង្គល »

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា មាន​ផ្លូវ​មួយ​ដែល​នាំ​ទៅ​រក​សុភមង្គល ៖ « សុភមង្គល​គឺជា​វត្ថុ និង ការរចនា​នៃ​ការរស់នៅ​របស់​យើង ហើយ​នឹង​ក្លាយជា​ទីបញ្ចប់​នៃ​វត្ថុ​នោះ ប្រសិនបើ​យើង​ដើរតាម​ផ្លូវ​ដែល​នាំ​ទៅរក​វា​នោះ ហើយ​ផ្លូវ​នេះ​គឺជា គុណធម៌ ការឈរ​រឹងមាំ ភាពស្មោះត្រង់ ភាពបរិសុទ្ធ និង ការកាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ទាំងអស់ » ( ប្រវត្តិ​នៃ​សាសនាចក្រ 5:134–35 ) ។

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « សុភមង្គល​មក​ពី​ភាពសុចរិត ។ ‹ សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ › (អាលម៉ា 41:10) ។ អំពើបាប​ពុំ​ដែល​ជា​សុភមង្គល​នោះ​ឡើយ ។ ភាពអាត្មានិយម​ពុំ​ដែល​ជា​សុភមង្គល​ឡើយ ។ ភាពលោភលន់​ពុំ​ដែល​ជា​សុភមង្គល​ឡើយ ។ សុភមង្គល​ស្ថិត​នៅលើ​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ( នៅក្នុង « Fast-Paced Schedule for the Prophet » ព័ត៌មាន​សាសនាចក្រ ថ្ងៃ​ទី 20 ខែ មេសា ឆ្នាំ 1996 ទំព័រ 3 ) ។

នីហ្វៃ​ទី 2 5:16 ។ « ខ្ញុំ នីហ្វៃ បាន​សាង​ព្រះវិហារ​បរិសុទ្ធ​មួយ »

អែលឌើរ ម៉ាលីន ឃេ ជែនសិន នៃ​ក្រុម​ចិតសិប​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​ការចូល​ព្រះវិហារ​បរិសុទ្ធ នាំ​ទៅរក​សុភមង្គល ៖

« នីហ្វៃ​បាន​សរសេរ​ថា ‹ ហើយ ខ្ញុំ នីហ្វៃ បាន​សាង​ព្រះវិហារ​បរិសុទ្ធ​មួយ › (នីហ្វៃ​ទី 2 5:16) ។ ព្រះវិហារ​បរិសុទ្ធ​របស់​នីហ្វៃ​អាច​ខុសគ្នា​ខ្លះៗ​ពី​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​យើង ប៉ុន្ដែ​គោលបំណង​ដ៏​ចម្បង​របស់​វា​គឺ​ពិត​ជា​ដូចគ្នា ៖ ដើម្បី​បង្រៀន និង ណែនាំ​កូនចៅ​របស់​ព្រះ ទាក់ទង​នឹង​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​របស់​ពួកគេ និង ដើម្បី​ផ្ដល់​ពិធី​បរិសុទ្ធ និង សេចក្ដី​សញ្ញា​ដែល​សំខាន់​ចំពោះ​ការមកដល់​នៃ​សុភមង្គល​នោះ ។

« ក្រោយពី​ការរស់នៅ​លើ​ផែនដី​ដ៏​ល្អ​នេះ​អស់​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​មក ខ្ញុំ​អាច​និយាយ​ដោយ​ស្មោះត្រង់​ថា មនុស្ស​ដែលមាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ និង រីករាយ​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ស្គាល់​នោះ គឺជា​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ​ធ្វើការយ៉ាង​ឧស្សាហ៍​ព្យាយាម ។ មាន​ហេតុផល​ល្អ​សម្រាប់​ការណ៍​នោះ ។ វា​គឺ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​មាន​ការសម្អាត​ពេញលេញ​នៃ​កម្មវិធី​របស់​ព្រះ​សម្រាប់​យើង ដែល​ត្រូវ​បាន​ប្រាប់ និង ប្រាប់​សារជា​ថ្មី​ដល់​យើង ដែល​ការប្រាប់​នីមួយៗ​បាន​នាំ​មក​នូវ​ការយល់ និង ការប្ដេជ្ញា​ដ៏​ខ្លាំង​ជាង​មុន​ទៅ​ដល់​ជីវិត​រស់នៅ​តាម​ផ្លូវ​របស់​ទ្រង់ ។…

« ការសាកល្បង​ដ៏​ល្អ​មួយ​អំពី​ការធ្វើ​របស់​យើង​ថា​បាន​ល្អ​យ៉ាង​ណា​នៅក្នុង​ដំណើរ​ស្វែង​ចូល​ទៅ​រក​ព្រះគ្រីស្ទ អាច​ជា​របៀប​ដែល​យើង​មាន​អារម្មណ៍​អំពី​ព្រះវិហារ​បរិសុទ្ធ និង បទពិសោធន៍​របស់​យើង​នៅ​ទីនោះ ។ ព្រះវិហារ​បរិសុទ្ធ អាច​ជា​វេវចនៈសព្ទ​នឹង សុភមង្គល និង សេចក្ដី​អំណរ ។ វា​គឺ​សម្រាប់​នីហ្វៃ និង ប្រជាជន​របស់​គាត់ » ( « ការរស់នៅ​តាម​របៀប​នៃ​សុភមង្គល » Ensign ខែ ធ្នូ ឆ្នាំ 2002 ទំព័រ 60 ) ។

នីហ្វៃ​ទី 2 5:20–25 ។ បណ្ដាសា​ដល់​សាសន៍​លេមិន

នៅក្នុង​ នីហ្វៃ​ទី 2 5:20–25យើង​រកឃើញ​ចម្លើយ​ដល់​សំណួរ​បួន​យ៉ាង​តិច អំពី​បណ្ដាសា​ដែល​មក​ដល់​សាសន៍​លេមិន ៖

1. តើ​បណ្ដាសា​គឺជា​អ្វី ?

បណ្ដាសា ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​យ៉ាង​ច្បាស់​នៅក្នុង នីហ្វៃ​ទី 2 5:20 ថា​ជា​ការ « កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ ។ » ស្បែក​ក្រមៅ​នៃ​សាសន៍​លេមិន គឺ​មិនមែន​ជា​បណ្ដាសា​នោះ​ទេ ។

2. តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​បណ្ដាសា​នោះ ?

យោង​តាម នីហ្វៃ​ទី 2 5:21 បណ្ដាសា​បាន​មក​ដល់​សាសន៍​លេមិន « ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​គេ » ហើយ​ដោយសារ « ពួកគេ​បាន​មាន​ចិត្ត​រឹងរូស​ទាស់​នឹង [ ព្រះអង្គ ] » ។ ចាប់តាំង​ពី​ការធ្លាក់​របស់​អ័ដាម​មក អំពើ​ទុច្ចរិត​តែងតែ​ហុច​ផល​ជា​ការកាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ ( សូម​មើល នីហ្វៃ​ទី 1 2:21; នីហ្វៃ​ទី 2 4:4; 9:6; អាលម៉ា 9:13; អេធើរ 10:11) ។

3. ហេតុអ្វី​បាន​ជា​ស្នាម​ស្បែក​ក្រមៅ​ជាប់​លើ​សាសន៍​លេមិន ?

នេះ​គឺជា​ស្នាម ឬ សញ្ញា​សម្គាល់​ដ៏​ជាក់លាក់​មួយ​សម្រាប់​កាលៈទេសៈ​ដែល​មាន​ដ៏​ជាក់​ច្បាស់​មួយ ។ នីហ្វៃ​បាន​ពន្យល់​ថា « ដើម្បី​កុំ​ឲ្យ​ពួកគេ [ សាសន៍​លេមិន ] អាច​មក​ល្បួង​ប្រជាជន​ខ្ញុំ​បាន​ឡើយ ដូច្នោះ​ព្រះអម្ចាស់​ជា​ព្រះ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ស្បែក​ក្រមៅ » ( នីហ្វៃ​ទី 2 5:21 អាលម៉ា បាន​ផ្ដល់​ការពន្យល់​ស្រដៀង​គ្នា​មួយ​ថា ៖ « ស្បែក​ពួកលេមិន​មាន​ពណ៌​ក្រមៅ … ដើម្បី​ព្រះអម្ចាស់​ទ្រង់​អាច​រក្សា​រាស្ដ្រ​របស់​ទ្រង់​ទុក ដើម្បី​កុំ​ឲ្យ​ពួកគេ​ទៅ​លាយឡំ ហើយ​ជឿ​សណ្ដាប់​ដ៏​ខុសឆ្គង​ទាំងឡាយ » ( អាលម៉ា 3:6, 8 ) ។ ការពន្យល់​ទាំងនេះ គឺ​ស្របគ្នា​នឹង​ការព្រមាន​ខាង​ព្រះគម្ពីរ​ផ្សេង​ទៀត​ថា រាស្ដ្រ​របស់​ព្រះអម្ចាស់ មិន​គួរ​រៀបការ​នឹង​អ្នកឥត​មាន​ជំនឿ​នោះ​ទេ ដោយសារ​លទ្ធផល​នៃ​ការធ្វើ​ដូច្នោះ គឺ​ជាញឹកញាប់​ពួក​សុចរិត​នោះ​នឹងងាក​ចេញ​ពី​ព្រះអម្ចាស់ ( សូម​មើល ចោទិយកថា 7:2–4; ពង្សាវតារក្សត្រ​ទី 1 11:4; កូរិនថូស​ទី 2 6:14; គ. និង ស.74:5) ។

4. តើ​លទ្ធផល​នៃ​បណ្ដាសា​នោះ​គឺជា​អ្វី ?

ជា​លទ្ធផល​នៃ​បណ្ដាសាស ការកាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះអម្ចាស់ សាសន៍​លេមិន « បាន​ក្លាយ​ទៅជា​ប្រជាជន​មួយ​ដ៏​ខ្ជិលច្រអូស ពោរពេញ​ទៅ​ដោយ​ល្បិចកិច្ចកកល » ( នីហ្វៃ​ទី 2 5:24 ) ។

បណ្ដាសា​នេះ នឹង​មាន​ឥទ្ធិពល​ដរាបណា​ប្រជាជន​នោះ​នៅ​ទុច្ចរិត ។ នៅពេល​សាសន៍​លេមិន​បាន​ប្រែចិត្ត និង បាន​ជ្រើសរើស​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ នោះ « ពាក្យ​បណ្ដាសា​នៃ​ព្រះ​ក៏​ឈប់​តាម​ពួកគេ​ទៀត​ដែរ » ( អាលម៉ា 23:18 ព្រះគម្ពីរ​មរមន​រួមបញ្ចូល​គំរូ​ជាច្រើន​របស់​សាសន៍​លេមិន ដែល​បាន​ប្រែចិត្ត និង ទទួល​បាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ព្រះគម្ពីរ​ហេលេមិន បានប្រាប់​អំពី​គ្រា​មួយ​ដែល​សាសន៍​លេមិន សុចរិត​ជាង​ពួកនីហ្វៃ ( សូម​មើល ហេលេមិន 13:1