បណ្ណាល័យ
មេរៀនទី 72 ៖ អាលម៉ា 5:37–62


មេរៀនទី 72

អាលម៉ា 5:37–62

សេចក្តី​ផ្ដើម

នៅពេល​អាលម៉ា​បាន​បន្ដ​បង្រៀន​នៅក្នុង​ដែនដី​សារ៉ាហិមឡា គាត់​បាន​ព្រមាន​ប្រជាជន​ថា ការសម្រេច​ចិត្ត​ដើម្បី​ធ្វើតាម ឬ បដិសេធ​ពាក្យសម្ដី​របស់​គាត់​បាន​នាំ​មក​នូវ​លទ្ធផល​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន ។ អាលម៉ា​ក៏​បាន​ប្រៀបធៀប​ព្រះយេស៊ូវគ្រីស្ទ​ទៅនឹង​អ្នកគង្វាលចៀម​ដ៏​ល្អ​ម្នាក់ ដែល​បាន​ហៅ​ពួកគេ ហើយ​ចង់​នាំ​ពួកគេ​ត្រឡប់​ទៅកាន់​ហ្វូង​របស់​ទ្រង់​វិញ ។ គាត់​បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ប្រែចិត្ត ហើយ​ចៀសវាង​អ្វី​ដែល​មិន​ស្អាត​នៃ​ពិភពលោក ដើម្បី​ឲ្យ​ពួកគេ​អាច​គ្រង​នគរស្ថានសួគ៌​ជា​មរតក ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 5:37–42, 53–62

អាលម៉ា​ព្រមាន​ដល់​ពួកទុច្ចរិត ហើយ​អញ្ជើញ​អ្នកទាំងអស់​គ្នា​ឲ្យ​ស្ដាប់តាម​សំឡេង​នៃ​អ្នកគង្វាល​ល្អ

រូបភាព
ព្រះយេស៊ូវ​បី​ចៀម​ដែល​បាត់​មួយ

សូម​បង្ហាញ​រូបភាព ព្រះយេស៊ូវ​បី​ចៀម​ដែល​បាត់​មួយ (សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 64 ) ។

  • តើ​តាម​របៀប​ណា​ដែល​ព្រះអង្គ​សង្គ្រោះ​ជា​អ្នកគង្វាល​ដ៏​ល្អ ?

ក្រោយពី​សិស្ស​ពីរ​បី​នាក់​បាន​ឆ្លើយ​ហើយ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

“ នៅ​ជំនាន់​របស់​ព្រះយេស៊ូវ អ្នកគង្វាល​ចៀម​សាសន៍​ប៉ាឡេស្ទីន​ត្រូវបាន​កត់ចំណាំ​ចំពោះ​ការការពារ​ចៀម​របស់​គាត់ ។ មិនដូចជា​អ្នកគង្វាលចៀម​សម័យ​ទំនើប​ទាំងឡាយ​អ្នកគង្វាល​នោះ​តែងតែ​ដើរ​ពី​មុខ​ហ្វូងចៀម​ជានិច្ច ។ គាត់​បាន​ដឹកនាំ​ពួកវា ។ អ្នកគង្វាល​ស្គាល់​ចៀម​នីមួយៗ ហើយ​ជាធម្មតា​ដាក់​ឈ្មោះ​ឲ្យ​ចៀម​មួយៗ ។ ចៀម​ស្គាល់​សំឡេង​របស់​គាត់ ហើយ​ទុកចិត្ត​គាត់ ហើយ​នឹង​មិន​ដើរតាម​ជនចម្លែក​នោះ​ទេ ។ ហេតុដូច្នេះហើយ នៅពេល​ឮ​សំឡេង​ហៅ ចៀម​នោះ​នឹង​រត់មក​រក​គាត់ ។ ( សូមមើលយ៉ូហាន 10:14, 16 ) …

“ ព្រះយេស៊ូវ​បាន​ប្រើ​ការបង្ហាញ​សាមញ្ញ​នេះ​ពី​ជំនាន់​របស់​ទ្រង់​ដើម្បី​ប្រកាស​ថា ទ្រង់​គឺជា​អ្នកគង្វាល​ដ៏​ល្អ ជា​អ្នកគង្វាល​ដ៏​ពិត ។ ដោយសារតែ​ក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​បងប្អូនប្រុស​ស្រី​របស់​ទ្រង់ ទ្រង់​នឹង​ដាក់​ចុះ​នូវ​ព្រះជន្ម​របស់​ទ្រង់​ដោយ​មាន​ឆន្ទៈ និង ដោយ​ស័្មគ្រចិត្ត​សម្រាប់​ពួកគេ ” ( “A Call to the Priesthood: ‘Feed My Sheep,’” Ensign,ខែ ឧសភា ឆ្នាំ 1983, ទំព័រ 43; សូម​មើល​ផងដែរ John R. Lasater, “Shepherds of Israel,” Ensign, ខែ ឧសភា ឆ្នាំ 1988, ទំព័រ 74–75 ) ។

សូម​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពី​បរិបទ​នៃ អាលម៉ា 5 ដោយ​ការពន្យល់​ថា អាលម៉ា​បាន​ទៅ​បង្រៀន​ដល់​ប្រជាជន​សារ៉ាហិមឡា ដែល​បីដូចជា “ ចៀម​ដែល​គ្មាន​អ្នកគង្វាល ” ( អាលម៉ា 5:37 ) ។ សូម​ឲ្យ​សិស្ស​នឹកនាំ​ពី​ឧបសគ្គ​ដែល​ប្រជាជន​សារ៉ាហិមឡា​បាន​ជួប និង​អ្វី​ដែល​អាលម៉ា​បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ ។ អ្នក​អាច​រំឭក​ដោយ​សង្ខេប​ពី​ខគម្ពីរ​គន្លឹះ​បី​បួន​ពី​មេរៀន​មុន ដូចជា អាលម៉ា 5:14–20 ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពី​ព័ត៌មាន​នេះ​ខ្លះៗ ។ សូម​ធានា​ថា សិស្ស​យល់​ថា ប្រជាជន​សារ៉ាហិមឡា​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​អាក្រក់​មួយ ដោយសារតែ​អំពើទុច្ចរិត​របស់​ពួកគេ ( សូមមើល អាលម៉ា 7:3 ) ។

សូមអញ្ជើញឲ្យ​សិស្ស​ពីរ ឬ បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 5:37–42 ។ សូម​ឲ្យ​សិស្ស​រកមើល​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ប្រាប់​ថា​គេ​ជា​ចៀម​របស់​ព្រះអង្គ​សង្គ្រោះ​មួយ​ដែរ​ឬ​យ៉ាងណា ។ ក្រោយពី​សិស្ស​បាន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ប្រជាជន​ដូចជា​ចៀម​ដែល​ត្រូវការ​អ្នកគង្វាល​មួយ​ដោយ​របៀបណា ?

  • យោងតាម អាលម៉ា 5:37–38 តើ​អ្នកគង្វាលចៀម​ល្អ​បង្ហាញ​ក្ដីស្រឡាញ់​របស់​គាត់ និង ការបារម្ភ​ដល់​ចៀម​របស់​គាត់​ដោយ​របៀបណា ? ( គាត់​បន្ដ​ស្រែកហៅ​ពួកគេ​ដោយ​ឈ្មោះ​ផ្ទាល់​របស់​គាត់ 

  • យោងតាម អាលម៉ា 5:41 តើ​យើង​អាច​ប្រាប់​ថា យើង​កំពុង​ស្ដាប់តាម​សំឡេង​នៃ​អ្នកគង្វាល​ល្អ​ដោយ​របៀបណា ?

  • តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​អាច​បង្ហាញ​ថា មនុស្ស​ម្នាក់​កំពុង​ធ្វើតាម​អ្នកគង្វាល​ល្អ​នោះ ?

ក្រោយពី​សិស្ស​បាន​ឆ្លើយតប​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​បាន​ពិពណ៌នា​ពី​បុរស និង​ស្ដ្រី​ទាំងឡាយ​ដែល​ពិតជា​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​មែន ។ ( អ្នក​អាច​ចង់​រៀបចំ​សេចក្ដីថ្លែងការណ៍​នេះ​ជា​ច្បាប់​ចម្លង​ដល់​សិស្ស​ម្នាក់ៗ 

“ នៅពេល​អ្នក​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ អ្នក​ជ្រើសរើស​ដើម្បី​បាន​ផ្លាស់ប្ដូរ ។ …

“ បុរស [ និង ស្ដ្រី ] ផ្លាស់ប្ដូរ​សម្រាប់​ព្រះគ្រីស្ទ​នឹង​ត្រូវបាន​បញ្ជា​ដោយ​ព្រះគ្រីស្ទ ។ …

“ ឆន្ទៈ​របស់​ពួកគេ​នឹង​ស្របតាម​ឆន្ទៈ​របស់​ទ្រង់ ។ ( សូមមើលយ៉ូហាន 5:30 

“ ពួកគេ​តែងតែ​ធ្វើ​នូវ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ព្រះអម្ចាស់​សព្វព្រះហឬទ័យ ។ ( សូមមើលយ៉ូហាន 8:29 )

“ ពួកគេ​មិនត្រឹមតែ​នឹង​ស្លាប់​ដើម្បី​ព្រះអម្ចាស់​នោះទេ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ជាង​នេះ​នោះ​គឺ ពួកគេ​ចង់​រស់នៅ​ដើម្បី​ទ្រង់ ។

“ ចូលក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​រូបភាព​នានា​នៅលើ​ជញ្ជាំង សៀវភៅ​នៅលើ​ធ្នើរ តន្ដ្រី​ចាក់​បន្ទរ សម្ដី​និង​សកម្មភាព​របស់​ពួកគេ​បង្ហាញ​ថា ពួកគេ​ជា​គ្រិស្ដសាសនិក ។

“ ពួកគេ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅគ្រប់ពេល និង​គ្រប់​សេចក្ដី និង​គ្រប់ទីកន្លែង ។ ( សូម​មើល ម៉ូសាយ 18:9 

“ ពួកគេ​មាន​ព្រះគ្រីស្ទ​នៅក្នុង​គំនិត​ដោយសារ​ពួកគេ​មើលទៅ​ទ្រង់​ពេល​គិត​អ្វីៗ​ទាំងអស់ ។ ( សូមមើល គ. & ស. 6:36 

“ ពួកគេ​មាន​ព្រះគ្រីស្ទ​នៅក្នុង​ចិត្ត​របស់​ពួកគេ ដោយសារ​ក្ដីស្រឡាញ់​របស់​ពួកគេ​បាន​ដាក់​ទៅលើ​ទ្រង់​ជារៀងរហូត ។ ( សូម​មើល អាលម៉ា 37:36 

“ ស្ទើរតែ​រាល់​សប្ដាហ៍​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ធ្វើ​ជា​សាក្សី​ថ្មី​ដល់​ព្រះវរបិតាសួគ៌​ដ៏​អស់កល្ប​របស់​ពួកគេ​ថា ពួកគេ​នឹង​លើកដាក់​មក​លើ​ខ្លួនគេ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ តែងតែ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ( សូមមើលមរ៉ូណៃ 4:3 ” ( “Born of God,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1985, ទំព័រ 5, 6–7 ) ។

សូមអញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 5:53–56 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ឥរិយាបថ និង​សកម្មភាព​នានា​ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​នរណាម្នាក់​ដើម្បី​ស្ដាប់តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។ ពីរ​បី​នាទី​ក្រោយមក សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​ពី​ការរកឃើញ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​បំពេញ​ចន្លោះ​នៅលើ​ក្ដារខៀន​តាម​ដែល​អាច​ធ្វើ​បាន ។ សូម​ឲ្យ​ពួកគេ​បន្ថែម​នូវ​ឥរិយាបថ ឬ សកម្មភាព​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​ឃើញ​នៅជុំវិញ​ពួកគេ​ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ដើម្បី​ស្ដាប់តាម​សំឡេង​នៃ​ព្រះអង្គ​សង្គ្រោះ ។ ( ចម្លើយ​របស់​សិស្ស​អាច​រួមមាន ការដាក់​ដោយ​ឡែក [ ការព្រងើយ​កន្ដើយ ] នឹង​ការបង្រៀន​របស់​ព្រះ អំនួត ការឥតប្រយោជន៍ ការដាក់​ដួងចិត្ត​យើង​លើ​ទ្រព្យសម្បត្តិ និង វត្ថុ​ដ៏​មាន​តម្លៃ ការគិត​ថា​យើង​ប្រសើរ​ជាង​អ្នកដទៃ ការបៀតបៀន​ពួកសុចរិត ឬ ការមិន​រាប់រក​អ្នកក្រីក្រ និង​អ្នកត្រូវការ ។ អ្នក​អាច​នាំ​ការយកចិត្តទុកដាក់​របស់​សិស្ស​ទៅលើ​ការប្រើ​ពាក្យ​ដដែល​របស់​អាលម៉ា ប្រឹង ដែល​បញ្ជាក់​ថា ប្រជាជន​សារ៉ាហិមឡា​ប្រឹង​នៅក្នុង​អាកប្បកិរិយា និង​ឥរិយាបថ​ដ៏​មាន​បាប​ទាំងនេះ ។

សូម​ទុក​កន្លែង​ខ្លះ​ដើម្បី​សរសេរ​នៅកណ្ដាល​ក្ដារខៀន​ដោយ​ការលុប​ចេញ​នូវ​ផ្នែក​ខ្លះ​នៃ​ចម្លើយ​របស់់​សិស្ស ។ នៅកន្លែង​នោះ សូម​សរសេរ ធ្វើតាម​សំឡេង​នៃ​អ្នកគង្វាល​ល្អ ។

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 5:57 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ឃ្លា​ដែល​បង្រៀន​ពី​របៀប​ដែល​យើង​គួរ​ឆ្លើយតប​នឹង​ឥទ្ធិពល​អាក្រក់ ។ ( “ ចូរ​អ្នករាល់គ្នា​ចេញ​ពី​ពួកទុច្ចរិត​មក” “ ញែក​ខ្លួន” ហើយ “ ចូរ​កុំ​ប៉ះពាល់​ដល់​វត្ថុ​ទាំងឡាយ​ដែល​ឥត​ស្អាត​របស់​ពួកនោះ​ឡើយ” អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​គូសចំណាំ​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​បង្ហាញ​ថា ឃ្លា​ទាំងនេះ​បញ្ជាក់​ពី​តម្រូវការ​ដើម្បី​ចៀសវាង​ពី​អ្វីៗ​ដែល​ពុករលួយ ឬ បំពុល​យើង​ខាងវិញ្ញាណ​ឡើយ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​ងាកចេញ​ពី​ការរំខាន​ទាំងឡាយ ចៀសវាង​ពី​ឥទ្ធិពល​អាក្រក់​ទាំងឡាយ និង ធ្វើ​តាម​សំឡេង​នៃ​អ្នកគង្វាល​ល្អ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​យុវជន​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ម្នាក់​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​នៅ​ញែក​ចេញ​ពី​ពួកទុច្ចរិត ? ( ដើម្បី​បញ្ជាក់​ចម្លើយ​របស់​សិស្ស សូម​គិត​ពី​ការចែកចាយ​គំរូ​វិជ្ជមាន​មួយ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​គំរូ​របស់​សិស្ស​មួយ​ក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​អញ្ជើញឲ្យ​សិស្ស​ចែកចាយ​គំរូ​ល្អៗ​ដែល​ពួកគេ​បាន​ឃើញ​នៅក្នុង​ចំណោម​គ្នា 

  • យោងតាម អាលម៉ា 5:56–57 តើ​អ្វី​ខ្លះ​ជា​លទ្ធផល​នៃ​ការប្រឹង​នៅក្នុង​អំពើទុច្ចរិត ? ( ប្រសិនបើ​យើង​ប្រឹង​នៅក្នុង​អំពើទុច្ចរិត យើង​នឹង​មិន​អាច​ឮ​សំឡេង​នៃ​អ្នកគង្វាលល្អ ហើយ​យើង​មិន​អាច​ត្រូវបាន​រាប់​ចូលក្នុង​ចំណោម​ពួកសុចរិត​ឡើយ 

ប្រសិនបើ​មាន​ពេល សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម ។ អ្នក​អាច​ឲ្យ​ពួកគេ​ឆ្លើយនឹង​សំណួរ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

  • តើ​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ​អ្វី​ដើម្បី​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​មកកាន់​ទ្រង់​នោះ ? ( អ្នក​អាច​ស្នើ​ថា ចម្លើយ​អាច​ជា​អ្វីមួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវធ្វើ​អ្វី​ល្អ​ជាង​នេះ ឬ វា​អាច​ជា​អ្វីមួយ​ដែល​ពួកគេ​ត្រូវ​ឈប់​ធ្វើ 

សូមអញ្ជើញឲ្យ​សិស្ស​អាន អាលម៉ា 5:58–62 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នកណា​ដែល​រួបរួមគ្នា​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ប្រជាជន​របស់​ទ្រង់ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ពរជ័យ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ 

  • តើ​អ្នក​នឹង​សង្ខេប​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ដល់​អស់អ្នកណា​ដែល​ស្ដាប់តាម​សំឡេង​របស់​ទ្រង់​ដោយ​របៀបណា ? ( ទោះបីជា​សិស្ស​អាច​ស្នើ​គោលការណ៍​ខុសៗគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ប្រសិនបើ​យើង​ធ្វើតាម​សំឡេង​របស់​ព្រះអម្ចាស់ [ អ្នក​គង្វាល​ល្អ ] យើង​នឹង​ត្រូវបាន​រួបរួម​គ្នា​នៅក្នុង​នគរ​របស់​ទ្រង់ ។អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន 

  • តើ​ទម្លាប់​អ្វី​ដែល​អ្នក​បាន​អភិវឌ្ឍ​ដែល​ជួយ​អ្នក​ឲ្យ​ស្ដាប់​តាម​សំឡេង​នៃ​អ្នកគង្វាល​ល្អ ?

  • តើ​ទម្លាប់​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​មិន​យកចិត្ត​ទុកដាក់​នឹង​ឥទ្ធិពល​អាក្រក់​ទាំងឡាយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​ដោយ​របៀបណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ យើង​នឹង​ស្ថិត​នៅក្នុង​ចំណោម​ពួកសុចរិត ដែល​រួបរួម​គ្នា​នៅក្នុង​នគរ​របស់​ព្រះអម្ចាស់ ។

អាលម៉ា 5:43–52

អាលម៉ា​បំពេញ​ការទទួល​ខុសត្រូវ​របស់​គាត់​ដើម្បី​បង្រៀន​ពី​ការប្រែចិត្ត

សូម​ឲ្យ​សិស្ស​សរសេរ​ញាណ​រាងកាយ​ទាំងប្រាំ ( ការមើលឃើញ សំឡេង ការប៉ះ ក្លិន និង រសជាតិ ) ។ សូម​គិត​ពី​ការនាំ​របស់​ខ្លះ​ដែល​នឹង​ឲ្យ​សិស្ស​ប្រើ​ញាណ​ទាំងនេះ ។

  • តើ​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ញាណ​ទាំងប្រាំ​របស់​អ្នក​នីមួយៗ ?

  • តើ​មាន​របៀប​ណាមួយ​ដើម្បី​ដឹង ឬ រៀន​ពី​អ្វី​មួ​ដោយ​គ្មាន​ការប្រើ​ញាណ​ទាំងប្រាំ​របស់​អ្នក​ឬ​ទេ ?

សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 5:44–48 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ថា គាត់​បាន​ដឹង និង ពី​របៀប​ដែល​គាត់​បាន​និយាយ​ថា​គាត់​បាន​ដឹង​ពី​វា ។

  • យោងតាម អាលម៉ា 5:48 តើ​អាលម៉ា​បាន​ដឹង​អ្វី ?

  • តើ​អាលម៉ា​បាន​និយាយ​អ្វី ដែល​ជា​ប្រភព​នៃ​ទីបន្ទាល់​របស់​គាត់​នោះ ?

  • តើ​អាលម៉ា​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​សាក្សី​នេះ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​ការអធិស្ឋាន និង ការតម​អាហារ​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន ឬ ពង្រឹង​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ​ដោយ​របៀបណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ទីបន្ទាល់​របស់​អ្នក​ត្រូវបាន​ពង្រឹង​តាមរយៈ​ការអធិស្ឋាន ឬ ការតមអាហារ​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ដឹង​ពី​ខ្លួនយើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គប្រោសលោះ​នៃ​មនុស្សជាតិ ។ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការស្វែងរក និង ការទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ​នៃ​មនុស្សជាតិ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

“ ទីបន្ទាល់​របស់​បុគ្គល ផ្ទាល់ខ្លួន​នៃ​សេចក្ដីពិត​ពី​ដំណឹងល្អ ជាពិសេស​ជីវិត​ទេវភាព និង បេសកកម្ម​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ គឺ​សំខាន់​ចំពោះ​ជីវិត​ដ៏​អស់កល្ប​របស់​យើង ។ … និយាយ​ម្យ៉ាង​ទៀត​ថា ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ត្រូវបាន​ព្យាករណ៍​ទៅលើ​បុគ្គល​ផ្ទាល់ខ្លួន​របស់​យើង ចំណេះដឹង​ផ្ទាល់ខ្លួន​នៃ​ព្រះវរបិតា​របស់​យើង​នៅលើ​ស្ថានសួគ៌ និង ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ការដឹង​ដោយ​សាមញ្ញ​អំពី​វា គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ។ យើង​ត្រូវតែ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន ខាង​វិញ្ញាណ​ដើម្បី​បោះ​យុថ្កា​ក្នុង​ខ្លួន​យើង ។ ទាំងនេះ​មក​តាមរយៈ​ការស្វែងរក​ពួកគេ​តាម​របៀប​មួយ​ដ៏​ខ្លាំង មាន​គំនិត​តែ​មួយ​ដូចជា​មនុស្ស​ឃ្លាន​ម្នាក់​ស្វែងរក​អាហារ ”( “Feasting at the Lord’s Table,” Ensign,ខែ ឧសភា ឆ្នាំ 1996, ទំព័រ 80 ) ។

សូម​ឲ្យ​សិស្ស​មាន​ពេល​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម ។ សូម​លើកទឹកចិត្ត​ពួកគេ​ផងដែរ​ឲ្យ​សរសេរ​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ទទួល​បាន ឬ ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ លើកទឹកចិត្ត ពួកគេ​ឲ្យ​សម្រេច​គោលដៅ​របស់​ពួកគេ ទោះបីជា​វា​ត្រូវការ “ ជាច្រើន​ថ្ងៃ ” ក្ដី ( អាលម៉ា 5:46 ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​សាក្សី​ដល់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ?

សូមអញ្ជើញឲ្យសិស្ស​អាន អាលម៉ា 5:49–52 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ប្រាប់​ដល់​ប្រជាជន​ថា ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​រៀបចំ​គ្រង​នគរ​ស្ថានសួគ៌​ជា​មរតក ។

  • ហេតុអ្វី​បានជា​ការប្រែចិត្ត​សំខាន់​ដើម្បី​ចូលទៅក្នុង​នគរ​នៃ​ព្រះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការបង្រៀន​របស់​អាលម៉ា អំពី​ការរៀបចំ​ចូល​ទៅក្នុង​នគរ​ព្រះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាលិន អេក អូកស៍ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

“ តើ​នឹង​មាន​អ្វី​កើតឡើង បើ​ថ្ងៃស្អែក​ជា​ថ្ងៃ​នៃ​ការយាង​មក​របស់​ទ្រង់ ? ប្រសិនបើ​យើង​បាន​ដឹង​ថា យើង​នឹង​ជួប​ព្រះអម្ចាស់​នៅ​ថ្ងៃស្អែក—តាមរយៈ​ការស្លាប់​តាម​ពេលវេលា​របស់​យើង ឬ តាមរយៈ​ការយាង​ដោយ​ឥតព្រាងទុក​របស់​ទ្រង់ —តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ? តើ​ការសារភាព​អ្វី​ដែល​អ្នក​យើង​នឹង​ធ្វើ ? តើ​ការអនុវត្ត​អ្វី​ដែល​យើង​នឹង​មិន​បន្ដ​ទៀត​នោះ ? តើ​រឿង​អ្វី​ដែល​យើង​នឹង​ដោះស្រាយ ? តើ​យើង​នឹង​អភ័យទោស​ដល់​អ្វី ? តើ​យើង​នឹង​ថ្លែងទីបន្ទាល់​អំពី​អ្វី ?

“ ប្រសិនបើ​យើង​នឹង​ធ្វើ​រឿង​ទាំងនោះ​ដូច្នោះ ហេតុអ្វី​បានជា​យើង​មិន​ធ្វើ​នាពេល​ឥឡូវ ? ហេតុអ្វីបានជា​យើង​មិន​ស្វែងរក​សន្ដិភាព ខណៈពេល​សន្ដិភាព​អាច​ទទួល​បាន​នោះ ? ( “ ការរៀបចំ​សម្រាប់​ការយាង​ជា​លើកទីពីរ ” Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2004, ទំព័រ 9 ) ។

សូម​បញ្ចប់​ដោយ​ការឲ្យ​សិស្ស​មាន​ពេល​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់​ពួកគេ​ដើម្បី​រៀបចំ​ទៅជួប​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ចូលទៅក្នុង​នគរ​របស់​ទ្រង់ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ពី​គំនិត និង​អារម្មណ៍​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​អាន​ជាថ្មី​ពី​គំនិត​របស់​ពួកគេ​នាពេល​ក្រោយមក និង ត្រូវបាន​រំឭក​ឲ្យ​ធ្វើតាម​តាមរយៈ​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 5:46–47 ។ « ព្រះវិញ្ញាណ​នៃ​វិវរណៈ »

អាលម៉ា​បាន​ឃើញ​ទេវតា​មួយ ប៉ុន្ដែ​គាត់​បាន​ថ្លែងទីបន្ទាល់​នៅក្នុង អាលម៉ា 5:46–47 ថា​ទីបន្ទាល់​របស់​គាត់​អំពី​បេសកកម្ម​ប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ពង្រឹង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ក្រោយពី​ការតមអាហារ និង​ការអធិស្ឋាន​ដ៏​ខ្លាំង ។ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​មាន​ប្រសាសន៍​ថា « មនុស្ស​ជាច្រើន​បាន​និយាយ​ថា ៖ ‹ ប្រសិនបើ​ខ្ញុំ​អាច​ជួប​នឹង​ទេវតា បើ​ខ្ញុំ​អាច​ឮ​ប្រកាស​អ្វីមួយ​នោះ វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្មោះត្រង់​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ! › វា​គ្មាន​ឥទ្ធិពល​ទៅលើ​មនុស្ស​ទាំងនេះ [ លេមិន និង លេមយួល ] ដែល​មិន​បាន​បម្រើ​ដល់​ព្រះអម្ចាស់ ហើយ​វា​នឹង​មាន​ឥទ្ធិពល​នា​សព្វថ្ងៃនេះ​ឡើយ » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ 1924, ទំព័រ 159 ) ។

ប្រធាន យ៉ូសែប ហ្វ៊ីលឌីង ស្ម៊ីធ បាន​ពន្យល់​ពី​មូលហេតុ​ដែល​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​ឥទ្ធិពល​ជាង​ការជួប​នឹង​ទេវតា ៖

« ព្រះគ្រីស្ទ … បាន​ប្រកាស​ថា ការបញ្ជាក់​ដែល​យើង​អាច​ទទួល​បាន … ពី​ការជួប​នឹង​ទេវតា​មួយ អ្នក​ដែល​បាន​រស់ឡើងវិញ​ដ៏​អាច​មើលឃើញ នឹង​មិន​មាន​ការរំភើប … ដូច​ដែល​យើង​ទទួល​តាមរយៈ​ការបញ្ជាក់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ ការជួប​ផ្ទាល់​អាច​រសាត់បាត់​តាមពេលវេលា ប៉ុន្តែ​ការណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នេះ​ត្រូវបាន​ធ្វើ​ឲ្យ​ថ្មី និង​បន្ដ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រសិន​បើ​យើង​រស់នៅ​ដោយ​សក្តិសម​នឹង​វា​នោះ » (Doctrines of Salvation បាន​បោះពុម្ព​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី 3 vols. [1954–56], 1:44) ។

ប្រយោគ​ខាងក្រោម​ពី ពិត​ចំពោះ​សេចក្ដីជំនឿ ពន្យល់​ពី​របៀប​ដែល​ការប្រែចិត្ត​ជឿ​ដ៏​ពិត​មក​តាមរយៈ ៖

« ការប្រែចិត្ត​ជឿ​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ហេតុការណ៍​មួយ​នោះ​ទេ ។ អ្នក​កា្លយជា​អ្នកប្រែចិត្ត​ជឿ ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹង​ដ៏​សុចរិត​របស់​អ្នក​ក្នុង​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ ការខិតខំ​ទាំងនេះ​រួមមាន​ការអនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត​ពី​អំពើបាប ការជ្រមុជទឹក ការទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ដោយ​សេចក្ដី​ជំនឿ ។

« ទោះបីជា​ការប្រែចិត្ត​ជឿ​គឺជា​អព្ភូតហេតុ និង ជា​ការផ្លាស់ប្ដូរ​ក្នុង​ជីវិត​ក្ដី វា​ក៏​ជា​អព្ភូតហេតុ​ដ៏​ស្ងៀមស្ងាត់ ។ ការជួប​នឹង​ទេវតា និង ការកើតឡើង​ដ៏​អព្ភូតហេតុ​ផ្សេងទៀត​មិនបាន​នាំ​មក​នូវ​ការប្រែចិត្ត​ជឿ​នោះ​ទេ ។ ទោះបីជា​អាលម៉ា ដែល​បាន​ឃើញ​ទេវតា បាន​ប្រែចិត្ត​ជឿ​ក្រោយពេល​ដែល​គាត់ ‹ បាន​តមអាហារ ហើយបាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ › សម្រាប់​ជា​សាក្សី​នៃ​សេចក្ដីពិត (អាលម៉ា 5:46) ។ ហើយ​ប៉ុល ដែល​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់ឡើងវិញ បាន​បង្រៀន​ថា ‹ គ្មាន​អ្នកណា​និយាយ​អាច​នឹង​ថា ព្រះយេស៊ូវ​ទ្រង់​ជា​ព្រះអម្ចាស់​ដែរ លើកតែ​ដោយ​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ›(កូរិនថូស​ទី1 12:3) » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ សេចក្ដីយោង​ដំណឹងល្អ [ ឆ្នាំ 2004 ], ទំព័រ 41 ) ។

អាលម៉ា 5:57 ។ « ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ពួកទុច្ចរិត​មក ហើយ​ញែកខ្លួន »

អែលឌើរ ដេវីឌ អ័រ ស្ដូន នៃ​ក្រុមចិតសិបនាក់​ដែល​បាន​ពិភាក្សា​ពី​បច្ចេកទេស​ដែល​បាន​ប្រើ​នៅក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ម៉ានហាតថិន នូវយ៉ោក បាន​ផ្ដល់​គំរូ​មួយ​នៃ​របៀប​ដើម្បី​រំដោះ​ខ្លួន​ចេញពី​ឥទ្ធិពល​នៃ​ពិភពលោក ៖

« មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​បាន​មក​ជួប​ជុំ​គ្នា​នៅ​បាប៊ីឡូន​ចាស់ ដោយ​ការដើរ​នៅក្នុង​ផ្លូវ​ផ្ទាល់​របស់​ពួកគេ និង ការធ្វើ​តាម​ព្រះ​មួយ ‹ ដែល​មាន​រូបភាព​ដូចជា​រូបរាង​នៃ​លោកិយ › [គ. និង ស. 1:16] ។

« ឧបសគ្គ​ដ៏​ខ្លាំង​បំផុត​មួយ ដែល​យើង​នឹង​ប្រឈម​គឺ​ត្រូវ​អាច​រស់នៅ​ក្នុង​ពិភពលោក​នោះ ប៉ុន្ដែ​មិនមែន​ជា​របស់​ពិភពលោក​នោះ​ទេ ។ យើង​ត្រូវ​បង្កើត​ទីក្រុង​ស៊ីយ៉ូន​នៅក្នុង​ចំណោម​ក្រុង​បាប៊ីឡូន​នោះ ។…

« ការភ្ជាប់​របស់​ខ្ញុំ​ជាមួយ​នឹង​អគារ​នៃ​ព្រះវិហារ​បរិសុទ្ធ​ម៉ានហាតថិន បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ដើម្បី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ញឹកញាប់​ពីមុន​ពេល​ការឧទ្ទិស ។ វា​អស្ចារ្យ​ដើម្បី​អង្គុយ​នៅក្នុង​បន្ទប់​សេឡេស្ទាល ហើយ​នៅ​ទីនោះ​ដោយ​ស្ងាត់ស្ងៀម​ឥតខ្ចោះ ដោយ​គ្មាន​សំឡេង​ណា​មួយ​ឮ​ពី​ផ្លូវ​ខាងក្រៅ​នៃ​ទីក្រុង​ញូវយ៉ក​ដ៏​រវល់​នោះ​ទេ ។ តើ​វា​អាច​កើតឡើង​ដោយ​របៀបណា​ដែល​ព្រះវិហារ​បរិសុទ្ធ​អាច​ស្ងប់​ស្ងាត់ដោយ​គារវភាព​ជា​ខ្លាំង នៅពេល​ដែល​ការប្រញាប់ប្រញាល់ និង ការខ្នះខ្នែង​នៃ​ទីក្រុង​ដ៏​ធំ​ស្ថិតនៅ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​គ្នា​នោះ ?

« ចម្លើយ​នោះ​គឺ​នៅក្នុង​ការសាងសង់​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​កសាង​នៅក្នុង​ជញ្ជាំង​នៃ​អគារ​ដែល​មាន​ស្រាប់ហើយ ហើយ​ជញ្ជាំង​ខាងក្នុង​នៃ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ជញ្ជាំង​ខាងក្រៅ​តែ​ចំណុច​កែង​ពីរ​បី​តែ​ប៉ុណ្ណោះ ។ នោះ​គឺជា​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ ( ទីក្រុង​ស៊ីយ៉ូន ) កម្រិត​ដល់​ឥទ្ធិពល​នៃ​ទីក្រុង​បាប៊ីឡូន ឬ ពិភពលោក​ខាងក្រៅ ។

« វា​អាច​មាន​មេរៀន​មួយ​សម្រាប់​យើង​នៅ​ទីនេះ ។ យើង​អាច​បង្កើត​ទីក្រុង​ស៊ីយ៉ូន​ពិតប្រាកដ​ក្នុង​ចំណោម​យើង ដោយ​ការកម្រិត​ចំនួន​ដែល​ក្រុង​បាប៊ីឡូន​នឹង​ជះឥទ្ធិពល​មក​លើ​ជីវិត​របស់​យើង ។…

« មិន​ថា​អ្នក​នៅ​ទីណា មិន​ថា​អ្នក​អាច​រស់នៅ​ទីក្រុង​ណា យើង​អាច​កសាង​ទីក្រុង​ស៊ីយ៉ូន​ផ្ទាល់​របស់​យើង​ដោយ​គោលការណ៍​នៃ​នគរ​សេឡស្ទាល ហើយ​ស្វែងរក​ជានិច្ច​ដើម្បី​មាន​ចិត្ត​បរិសុទ្ធ ។…

« យើង​មិនត្រូវ​ក្លាយជា​អាយ៉ង​ក្នុង​ដៃ​នៃ​វប្បធម៌​នៃ​ទីកន្លែង និង ពេលវេលា​នោះ​ឡើយ ។ យើង​អាច​មាន​ទំនុកចិត្ត ហើយ​អាច​ដើរ​តាម​ផ្លូវ​របស់​ព្រះអម្ចាស់ និង​ដើរ​តាម​ដានជើង​របស់​ទ្រង់ » (“Zion in the Midst of BabylonEnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 90–93 ) ។