បណ្ណាល័យ
មេរៀន​ទី 28 ៖ នីហ្វៃ​ទី​2 6–8


មេរៀន​ទី 28

នីហ្វៃ​ទី ​2 6–8

សេចក្តី​ផ្ដើម

នៅពេល​នីហ្វៃ​បាន​កត់ត្រា​ការបម្រើ​របស់​ប្រជាជន​គាត់ គាត់​រួម​បញ្ចូល​ការបង្រៀន​ដោយ​ប្អូនប្រុស​របស់​គាត់ យ៉ាកុប រយៈពេល​ពីរ​ថ្ងៃ ។ ការបង្រៀន​ត្រូវ​បាន​រកឃើញ​នៅក្នុង នីហ្វៃ​ទី ​2 6–10ហើយ​នេះ​គឺជា​មេរៀន​ទីមួយ​ក្នុង​ចំណោម​មេរៀន​បី​អំពី​វា ។ នៅ​ដើម​ដំបូង​នៃ​ការបង្រៀន យ៉ាកុប​បាន​អាន​ការព្យាករណ៍​របស់​អេសាយ​ដែល​ទាក់ទង​នឹង​ការខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល ដែល​បង្ហាញ​ថា « ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​បំពេញ​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​កូនចៅ​ព្រះអង្គ » ( នីហ្វៃ​ទី ​2 6:12 ) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី ​2 6

យ៉ាកុប​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ចងចាំ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់

ដើម្បី​ជួយ​សិស្ស​ឃើញ​ថា ការបង្រៀន​របស់​យ៉ាកុប​ទាក់ទង​នឹង​ជីវិត​របស់​ពួកគេ សូម​ឲ្យ​ពួកគេ​សញ្ជឹងគិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ប្រតិកម្ម ប្រសិន​បើ​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​ម្នាក់​ធ្វើ​ដាក់​គេ​ដោយ​មិន​មាន​សណ្ដានចិត្ត បាន​បដិសេធ​មិន​ជឿ​អ្វី​ដែល​ពួកគេ​បាន​និយាយ ឬ បាន​បង្ហាញ​តាមរយៈ​សកម្មភាព ឬ ឥរិយាបថ​របស់​ពួកគេ​ថា ទំនាក់ទំនង​នេះ​លែង​មាន​សារសំខាន់​ចំពោះ​ពួកគេ​ទៀត​ហើយ ។

សុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​ស្ងាត់ស្ងៀម​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​ធ្លាប់​បង្ហាញ​សកម្មភាព ឬ ឥរិយាបថ​ដូចគ្នា​នេះ​ទៅកាន់​ព្រះអម្ចាស់​ដែរ​ឬ​ទេ ?

សូម​ពន្យល់​ថា នៅក្នុង​នីហ្វៃ​ទី​2 6–8យើង​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ឆ្លើយតប​នឹង​អ្នកដែល​បាន​បែរចេញ​ពី​ទ្រង់ ។ ជំពូក​ទាំងនេះ​រួមមាន​កំណត់ត្រា​របស់​នីហ្វៃ​នៃ​ផ្នែក​នៃ​ការបង្រៀន​មួយ​ដោយ​ប្អូនប្រុស​របស់​គាត់ យ៉ាកុប ។ ការបង្រៀន​របស់​យ៉ាកុប​ទាំងអស់​ត្រូវ​បាន​កត់ត្រា​នៅក្នុង​នីហ្វៃ​ទី​2 9–10 ។ ជំពូក​ទាំងនេះ​នឹង​ត្រូវ​បង្រៀន​នៅក្នុង​មេរៀន​ពីរ​ក្រោយ​ទៀត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 6:3–4និង 9:1, 3 ឮៗ ។ សុំ​ឲ្យ​សិស្ស​ស្វែងរក​ហេតុផល​ដែល​យ៉ាកុប​ផ្ដល់​ការបង្រៀន​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​សម្ដែង​ជា​គ្រូ​បង្រៀន ។ សុំ​ឲ្យ​គាត់ ឬ នាង​សរសេរ​ចំណងជើង​ថា គោលបំណង​នៃ​ការបង្រៀន​របស់​យ៉ាកុប នៅលើ​ក្ដារខៀន ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងឡាយ​ដែល​ទើប​តែ​បាន​អាន​រួច ។ សុំ​ឲ្យ​គ្រូបង្រៀន​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្រោម​ចំណងជើង​នោះ ។ សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា យ៉ាកុប​បាន​បង្រៀន​ប្រជាជន​របស់​គាត់​ដើម្បី « សុខុមាលភាព​ដល់​ព្រលឹង​ទាំងឡាយ [ របស់​ពួកគេ ] » ( នីហ្វៃ​ទី ​2 6:3 ) ។ គាត់​ចង់​ជួយ​ពួកគេ « សរសើរ​តម្កើង​ដល់​ព្រះនាម​នៃ​ព្រះ [ របស់​ពួកគេ ] » ( នីហ្វៃ​ទី ​2 6:4 ) « ដឹង​អំពី​សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( នីហ្វៃ​ទី ​2 9:1 ) និង « បាន​ត្រេកអរ និង ងើយ​ក្បាល​អ្នក​ឡើង​ជា​ដរាប » ( នីហ្វៃ​ទី ​2 9:3 ) ។ សូម​ធានា​ថា គោលបំណង​ទាំងនេះ​ត្រូវ​រួមបញ្ចូល​នៅក្នុង​បញ្ជី​របស់​សិស្ស ។ សូម​ស្នើ​ថា នៅពេល​សិស្ស​សិក្សា​ពី​ការបង្រៀន​របស់​យ៉ាកុប ពួកគេ​អាច​ស្វែងរក​ការបង្រៀន​ដែល​ជួយ​បំពេញ​គោលបំណង​ទាំងនេះ ។

សូម​ថតចម្លង​បន្ទាត់ពេលវេលា​ខាងក្រោម​នៅលើ​ក្ដារខៀន ។ ( អ្នក​អាច​ថត​ចម្លង​វា មុនពេល​ចាប់ផ្ដើម​ថ្នាក់ ។ ) សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 6:4 ។ សូមចង្អុល​បង្ហាញ​ថា យ៉ាកុប​បាន​ចាប់ផ្ដើម​ការបង្រៀន​របស់​គាត់​ដោយ​ការនិយាយ​ថា គាត់​នឹង​និយាយ​អំពី​លក្ខខណ្ឌ​ដែល​មាន​នៅក្នុង​ជំនាន់​របស់​គាត់ ហើយ​នឹង​មាន​នៅក្នុង​អនាគត ( « រឿង​ដែល​មាន និង រឿង​ដែល​នឹង​កើតឡើង » ) ។

រូបភាព
Timeline

សូម​ចង្អុល​ទៅ​លេខ 1 នៅលើ​បន្ទាត់​ពេលវេលា ។

  • នៅក្នុង នីហ្វៃទី 2 6:8 តើ​យ៉ាកុប​និយាយ​អ្វី​ខ្លះ​ដែល​បាន​កើតឡើង​ដល់​សាសន៍​យូដា នៅក្នុង​ទីក្រុង​យេរូសាឡិម ដោយសារ​ពួកគេ​បាន​ងាកចេញ​ពី​ព្រះអម្ចាស់ ? ( អ្នក​ខ្លះ​ត្រូវ​ស្លាប់ និង ខ្លះ​ត្រូវ​បាន​ចាប់​ជា​ឈ្លើយសឹក ។ អ្នក​អាច​រំឭក​សិស្ស​ថា លីហៃ យេរេមា និង ព្យាការី​ផ្សេង​ទៀត​បាន​ព្យាករណ៍​ថា រឿង​ទាំងនេះ​នឹង​កើតឡើង ។ ការព្យាករណ៍​ទាំងនេះ ត្រូវ​បាន​បំពេញ​ប្រហែល​នៅក្នុង 587 មុន.គ.ស. នៅពេល​ប្រជាជន​បាប៊ីឡូន​បាន​ឈ្លានពាន​បាន​ជោគជ័យ​លើ​ទីក្រុង​យេរូសាឡិម និង ចាប់​បាន​ពួកសាសន៍​យូដា​ជាច្រើន​ជា​ឈ្លើយសឹក​ទៅ​ទីក្រុង​បាប៊ីឡូន ។ សូម​មើល « កាលប្រវត្តិ » នៅក្នុង​វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ​សម្រាប់​កាលបរិច្ឆេទ​នេះ និង កាលបរិច្ឆេទ​ផ្សេង​ទៀត ។ )

សូម​ចង្អុល​ទៅ​លេខ 2 ។

  • យោង​ទៅ​តាម​ឃ្លា​ទី​មួយ​នៃ​នីហ្វៃ​ទី ​2 6:9 តើ​នៅ​ទីបញ្ចប់​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​កូនចៅ​របស់​សាសន៍​យូដា​ដែល​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ​នៅក្នុង​ទីក្រុង​បាប៊ីឡូន ? ( ពួកគេ​នឹង​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម ។ ការព្យាករណ៍​នេះ ត្រូវបាន​បំពេញ​នៅ​ប្រហែល​ឆ្នាំ ៥៣៧ មុន.គ.ស. នៅពេល​សេ្ដច​ស៊ីរូស​អនុញ្ញាត​ឲ្យ​សាសន៍​យូដា​ត្រឡប់​ទៅ​កាន់​ដែនដី​កំណើត​របស់​ពួកគេ​វិញ ។ )

សូម​ចង្អុល​ទៅ​លេខ 3 ហើយ​សូម​ពន្យល់​ថា យ៉ាកុប​បាន​ព្យាករណ៍​ថា ព្រះអង្គ​សង្គ្រោះ​នឹង​រស់នៅ​ជា​ជីវិត​ខាង​សាច់ឈាម​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន​យូដា ។

  • នៅក្នុង​នីហ្វៃទី 2 6:9–10 តើ​ឃ្លា​ណា​មួយ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​សាសន៍​យូដា​ខ្លះ​បាន​ប្រតិកម្ម និង មាន​អារម្មណ៍ ​ចំពោះ​ព្រះអង្គ​សង្គ្រោះ អំឡុងពេល​ការបម្រើ​ជា​សាច់ឈាម​របស់​ទ្រង់ ? ( ចម្លើយ​អាច​រួម​មាន « វាយ​ទ្រង់ » « ឆ្កាង​ទ្រង់ » និង « ធ្វើ​ចិត្ត​រឹងរូស ហើយក្បាលរឹង​ទាស់​នឹង » ទ្រង់ ។ )

  • យោង​តាម នីហ្វៃទី 2 6:10–11តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​សាសន៍​យូដា​ដែល​នឹង​បដិសេធ​ព្រះម៊ែស៊ី ? ( ពួកគេ​នឹង​ត្រូវ​ឈឺចាប់​ខាង​សាច់ឈាម ត្រូវ​បាន​ខ្ចាត់ខ្ចាយ ត្រូវ​បាន​គេ​វាយដំ និង ត្រូវ​គេ​ស្អប់ ។ )

សូម​អញ្ជើញ​សិស្ស​អាន​នីហ្វៃទី 26:6–7, 11–12, 14, 17​ដោយ​ស្ងាត់ស្ងៀម ។ អ្នក​អាច​ពន្យល់​ថា នៅក្នុង​ខ​ទី 6–7 យ៉ាកុប​អាន​ការព្យាករណ៍​មួយ​របស់​អេសាយ​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ និង ការប្រមូលផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល ។ សូម​ឲ្យ​សិស្ស​រក​ឃ្លា​ដែល​ពិពណ៌នា​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ឆ្លើយ​ទៅនឹង​វង្សអ៊ីស្រាអែល រាស្ដ្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ទោះបីជា​ពួកគេ​នឹង​បដិសេធ​ទ្រង់​ក្ដី ។ សុំ​ឲ្យ​សិស្ស​ចែកចាយ​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ន័យ​នៃ​ឃ្លា​ពីរបី​នេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • នៅក្នុង​នីហ្វៃទី 2 6:7 តើ​អ្នក​គិត​ថា « រង់ចាំ » ព្រះអម្ចាស់ មាន​ន័យ​ដូចម្ដេច​ដែរ ?

  • យ៉ាកុប​បាន​សន្យា​ថា « ព្រះអម្ចាស់​នឹង​មាន​សេចក្ដី​មេត្តាករុណា » ដល់​អ៊ីស្រាអែល ( នីហ្វៃទី 2 6:11 ) ។ តើ​ឃ្លា​ខ្លះ​ដែល​អ្នក​បាន​រកឃើញ យោងទៅលើ​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​តាម​របៀប​ណា ?

  • យ៉ាកុប​ក៏​បាន​សន្យា​ថា ព្រះអម្ចាស់​នឹង « ប្រុង​ចាំ​ជួយ » អ៊ីស្រាអែល ( នីហ្វៃទី 2 6:14 ) ។ តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រុងចាំ​ជួយ​នរណាម្នាក់ ?

  • យោងតាម​នីហ្វៃទី 2 6:11–12, 14តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​សេចក្ដី​មេត្តាករុណា​ពី​ព្រះអម្ចាស់ ?

នៅពេល​សិស្ស​ចែកចាយ​អំពី​ការយលល់ដឹង​របស់​ពួកគេ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​អស់​អ្នកណា​ដែល​ត្រឡប់​ទៅរក​ទ្រង់ ។

សូម​បង្ហាញ​ថា នៅក្នុង​នីហ្វៃទី 2 6 យ៉ាកុប​ប្រាប់​អំពី​ការដែល​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តាករុណា​ដល់​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ទោះបីជា​ក្រោយពេល​ដែល​ពួកគេ​បាន​ក្លាយជា​ទុច្ចរិត​ខ្លាំង​ក៏​ដោយ ។ សូម​ធានា​សិស្ស​ថា ប្រសិនបើ​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តាករុណា​ដល់​ប្រជាជន​ទាំងនេះ ទ្រង់​ប្រាកដ​ជា​នឹង​មាន​សេចក្ដី​មេត្តាករុណា​ចំពោះ​យើង​ម្នាក់ៗ នៅពេល​យើង​ចូលមក​រក​ទ្រង់ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តាករុណា​ទៅកាន់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ឃ្លា​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ៖ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​ករុណា ពីព្រោះ ។ … បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​សរសេរ​គំនិត និង អារម្មណ៍​របស់​ពួកគេ​ឲ្យ​បំពេញ​ប្រយោគ​នេះ ។ ក្រោយពី​ពួកគេ​មាន​ពេល​គ្រប់គ្រាន់​សរសេរ​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

នីហ្វៃទី 2 7–8

យ៉ាកុប​ចែកចាយ​នូវ​ការព្យាករណ៍​របស់​អេសាយ អំពី​សមត្ថភាព​របស់​ព្រះអង្គ​សង្រ្គោះ​ក្នុង​ការប្រោសលោះ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់

សូម​ពន្យល់​ថា នៅក្នុង​នីហ្វៃទី 2 7និង8យ៉ាកុប​បាន​អាន​ការព្យាករណ៍​មួយ​មកពី​ការសរសេរ​របស់​អេសាយ ។ ជំពូក​ទី 7 រួម​មាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​វង្សអ៊ីស្រាអែល​ដែល​ត្រូវ​បាន​ខ្ចាត់ខ្ចាយ និង នៅក្នុង​ការជាប់​ឃុំឃាំង​ដែល​ជា​លទ្ធផល​នៃ​អំពើបាប​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 7:1 ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​សំណួរ​ដែល​ព្រះអម្ចាស់​បាន​សួរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​សំណួរ​នៅក្នុង​ខគម្ពីរ​ទី 1 សូម​ពន្យល់​ថា ឃ្លា « បណ្ដេញ​អ្នក​ចេញ » « សំបុត្រ​លះលែង​របស់​ម្ដាយ​អ្នក » និង « បាន​លក់​អ្នក » សំដៅ​លើ​គំនិត​នៃ​ការមិន​ធ្វើ​តាម ឬ ការគោរព​យ៉ាង​ត្រឹមត្រូវ​តាម​សេចក្ដី​សញ្ញា​មួយ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា សំណួរ​របស់​ព្រះអម្ចាស់​អាច​និយាយ​ម្យ៉ាង​ទៀត​ដូច​ខាងក្រោមថា ៖ « តើ​យើង​បាន​បែរ​ចេញ​ពី​អ្នក​ឬ ? តើ​យើង​បាន​បំភ្លេច​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​ឬ ? »

  • តើ​អ្វី​ជា​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ? ( ចម្លើយ​គឺ ទេ ។ ព្រះអម្ចាស់​នឹង​មិនដែល​ងាក​ចេញ​ពី​យើង ឬ បំភ្លេច​សេចក្ដីសញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​នោះ​ទេ ។ )

  • យោង​តាម​ឃ្លា​បញ្ចប់​នៃ​នីហ្វៃទី 2 7:1 ហេតុអ្វី​បាន​ជា​ប្រជាជន​ទាំងនេះ​ត្រូវ​បានបំបែក​ចេញ​ពី​ព្រះអម្ចាស់ ហើយ​រងទុក្ខ​នៅក្នុង​ការជាប់​ឃុំឃាំង ? ( ដោយសារ​តែ​ពួកគេ​បាន​ធ្វើ​អំពើបាប និង បាន​បែរចេញ​ពី​ព្រះអម្ចាស់ ។ )

សូម​បង្ហាញ​ថា នៅក្នុង នីហ្វៃទី 2 7:2 ព្រះអម្ចាស់​បាន​សួរ​មួយ​សំណួរ​ទៀត​ដែល​អាច​ជួយ​យើង​ឲ្យ​ឃើញ​ថា ទ្រង់​ចង់​ជួយ​យើង ហើយ​ថា ទ្រង់​មាន​អំណាច​ដើម្បី​ធ្វើ​ដូច្នោះ​បាន ។ សូម​អញ្ជើញ​សិស្ស​រក និង គូស​បន្ទាត់​ពី​ក្រោម​សំណួរ ។ ( « តើ​ដៃ​យើង​បាន​រួញខ្លី​នឹង​ជួយ​លោះ​អ្នក​មិន​បាន ឬ តើ​យើង​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី ? » )

ដើម្បី​ជួយ​សិស្ស​យល់​សំណួរ​នេះ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​នឹង​រៀប​សំណួរ​នេះ​ឡើងវិញ​ជា​សម្ដី​របស់​ពួកគេ​ផ្ទាល់ ។ ( ប្រសិនបើ​ពួកគេ​មាន​ការពិបាក​យល់​ឃ្លា « តើ​ដៃ​យើង​បាន​រួញខ្លី​ឬ » សូម​អញ្ជើញ​សិស្ស​ម្នាក់​ហុច​ដៃ​របស់​គាត់ ឬ នាង​ឲ្យ​ទៅ​សិស្ស​ម្នាក់​ទៀត​ចាប់ ហាក់​ដូចជា​ហុច​ដៃ​ផ្ដល់​ជំនួយ ។ បន្ទាប់មក សុំ​ឲ្យ​សិស្ស​ទី​មួយ « បង្រួញ » ដៃ​របស់​គាត់ ឬ នាង ដោយ​បង្ហាញ​គំនិត​ចង់​ដក​ជំនួយ ឬ ដក​ដៃ​មក​វិញ ។ ) សិស្ស​អាច​និយាយ​​សំណួរ​របស់​ព្រះអម្ចាស់ឡើង​វិញ ដោយ​ការនិយាយ​អ្វី​មួយ​ដូច​នេះ ៖ « តើ​ខ្ញុំ​ដក​ដៃ​វិញ ឬ តើ​ខ្ញុំ​មិន​អាច​ឈោង​ទៅ​ជួយ​សង្គ្រោះ​អ្នក​បាន​ឬ​អី ? តើ​អ្នក​ជឿ​ថា ខ្ញុំ​មាន​អំណាច​សង្គ្រោះ​អ្នក​ដែរ​ឬ​ទេ ?

សូម​ប្រាប់​សិស្ស​ថា ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ នីហ្វៃទី 2 7 និង8 ទាំងអស់ រួម​មាន​គំរូ​ជាច្រើន​ដែល​បង្ហាញ​ពី​បំណង​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ប្រោសលោះ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ និង គំរូ​ដែល​បង្ហាញ​ថា ទ្រង់​មាន​អំណាច​ដើម្បី​ដូច្នោះ​មែន ។

ដើម្បី​ជួយ​សិស្ស​រកឃើញ​ភស្ដុតាង​ដែល ព្រះអង្គ​សង្គ្រោះ​មាន​បំណង​ចង់​ប្រោសលោះ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ និង អំណាច​ដើម្បី​ធ្វើ​ដូច្នោះ​មែន សូម​បែងចែក​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​ជា​ប្រាំមួយ​ផ្នែក​នៅក្នុង​នីហ្វៃ​ទី 2 8 ក្នុង​ចំណោម​ក្រុម​សិស្ស​នោះ ៖ ខ​គម្ពីរ​ទី 1–3, 4–6, 7–8, 10–11, 12–13, និង 14–16 ។ ( ប្រសិនបើ​អ្នក​មាន​សិស្ស 12 នាក់ ឬ ច្រើន​ជាង​នេះ​នៅក្នុង​ថ្នាក់​របស់​អ្នក សូម​ចាត់ចែង​វគ្គ​មួយៗ​ទៅ​ដៃគូ ឬ ក្រុម​តូចៗ​ផ្សេង​ទៀត ។ ប្រសិនបើ​អ្នក​មាន​សិស្ស​តិច​ជាង 12 នាក់ សូម​ចាត់ចែង​វគ្គ​ព្រះគម្ពីរ​ច្រើន​ជាង​មួយ​ទៅ​ដល់​ក្រុម​ខ្លះ ។ ) សុំ​ឲ្យ​ក្រុម​នីមួយៗ​រក​ឃ្លា​មួយ​នៅក្នុង​វគ្គ​ដែល​គេ​អាន ឬ វគ្គ​ដែល​បង្ហាញ​ពី​បំណង​របស់​ព្រះអម្ចាស់​ក្នុង​ការប្រោសលោះ​យើង និង អំណាច​របស់​ទ្រង់​ដើម្បី​ធ្វើ​ដូច្នោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ក្រុម​នីមួយៗ​អាន​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស​ទៅកាន់​ថ្នាក់ ។ សុំ​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​វគ្គ​នេះ ។ អ្នក​អាច​អញ្ជើញ​សិស្ស​គូស​ចំណាំ​ឃ្លា​ដែល​មិត្តភក្ដិ​របស់​ពួកគេ​បាន​ចែកចាយ ។

ដើម្បី​បញ្ចប់ សូម​បើក​ទៅ​បញ្ជី​នៃ​គោលបំណង​របស់​យ៉ាកុប ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​គិត​អំពី​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ និង ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​នឹង​ពួកគេ នៅពេល​ពួកគេ​កាន់តាម​សេចក្ដី​សញ្ញា​ទាំងនោះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពស្មោះត្រង់​របស់​ព្រះអម្ចាស់​ចំពោះ​យើង និង សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​យើង ហើយ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​មេត្តាករុណា និង ការប្រោសលោះ​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 6:2 ។ តើ​អំណាច​បព្វជិតភាព​អ្វី​ដែល​លីហៃ នីហ្វៃ និង យ៉ាកុប​បាន​កាន់ ?

យ៉ាកុប​បាន​និយាយ​ថា គាត់​ត្រូវ « បាន​ហៅ​ពី​ព្រះ ហើយ​បាន​តែងតាំង​ឡើង​តាម​របៀប​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ហើយ​ថា​គាត់​បាន « ញែក​ចេញ​ដោយ​បងប្រុស [ របស់​គាត់ ] គឺ​នីហ្វៃ » ( នីហ្វៃ​ទី 2 6:2 ) ។ នៅពេល​គាត់​និយាយ​អំពី « របៀប​ដ៏​បរិសុទ្ធ » នេះ គាត់​សំដៅ​ទៅលើ​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធសរសេរ​ថា « សាសន៍​នីហ្វៃ​បាន​គ្រប់គ្រង​ដោយ​គុណធម៌​នៃ​បព្វជិតភាព​មីលគីស្សាដែក​ពី​ជំនាន់​របស់​លីហៃ​មក​ដល់​ជំនាន់​នៃ​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួកគេ » ( Answers to Gospel Questions, ចងក្រង​ដោយ Joseph Fielding Smith Jr 5 vols. [1957–66], 1:124 ) ។

នីហ្វៃទី 2 8 ។ ការប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ចុងក្រោយ

ការព្យាករណ៍​របស់​អេសាយ​បាន​ដកស្រង់​នៅក្នុង នីហ្វៃទី 2 8 និយាយ​ពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​លក្ខណៈ​ខាង​វិញ្ញាណ​នៃ​ការប្រមូល​ផ្ដុំ​នេះ ៖

« បន្ទាប់មក តើ​អ្វី​ដែល​ទាក់ទង​នឹង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ? ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល មាន​ក្នុង​ការជឿ និង ការទទួល និង ការរស់នៅ​ដោយ​សុខុម​នឹង​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​ផ្ដល់​ដល់​ប្រជាជន​ជម្រើស​ពី​បុរាណ​របស់​ទ្រង់ ។ វា​រួមមាន​ការមាន​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះ​យេស៊ូវ​គ្រីស្ទ លើ​ការប្រែចិត្ត លើ​ការជ្រមុជទឹក និង​ការទទួល​បាន​អំណោយទានព្រះវិញ្ញាណបរិសុទ្ធ និង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ វា​រួមមាន​ការជឿលើ​ដំណឹងល្អ ការចូលរួម​ក្នុង​សាសនា​ចក្រ និង​ការមក​កាន់​នគរ​នៃព្រះ ។ វា​រួមមាន​ការទទួល​បព្វជិតភាព​ដ៏​បរិសុទ្ធ ការទទួល​បាន​អំណោយទាន​ពិសិដ្ឋ​នៅ​ទី​ដ៏​បរិសុទ្ធ​ដោយ​ព្រះចេស្ដា​ពី​ទី​ខ្ពស់ និង ការទទួល​បាន​នូវ​ពរជ័យ​ទាំងអស់​ពី​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប តាមរយៈ​ពិធីបរិសុទ្ធ​នៃ​អាពាហ៍ពិពាហ៍​ខាង​សេឡេស្ទាល » ( A New Witness for the Articles of Faith [ ឆ្នាំ 1985 ] ទំព័រ 515 ) ។