បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​ចំណេះចំណានខគម្ពីរ


សេចក្ដីផ្ដើម​នៃ​ចំណេះចំណានខគម្ពីរ

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថានសាសនា​បាន​ជ្រើសរើស​វគ្គ​ចំណេះចំណានខគម្ពីរ​ចំនួន 25 សម្រាប់​វគ្គសិក្សា​ថ្នាក់​​សិក្ខាសាលា​ទាំងបួន ។ វគ្គ​ទាំងនេះ​ផ្ដល់​នូវ​មូលដ្ឋាន​គ្រឹះ​ខាង​ព្រះគម្ពីរ​ដ៏​សំខាន់​មួយ​ក្នុងការ​យល់ និង​ចែកចាយ​ដំណឹងល្អ និង​ដើម្បី​ពង្រឹង​ដល់​សេចក្ដីជំនឿ ។ វគ្គ​ចំណេះចំណានខគម្ពីរ​សម្រាប់​ព្រះគម្ពីរមរមន​មាន​ដូច​ខាងក្រោម ៖

សិស្ស​ថ្នាក់​សិក្ខាសាលា​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បង្កើន​ការ « ចេះ​ចាំ​​ស្ទាត់​ » នៃ​វគ្គ​ចំណេះចំណាននេះ ។ អ្នក​នឹង​អាច​ជួយ​ដល់​សិស្ស​អ្នក​កាន់តែ​ខ្លាំង ប្រសិនបើ​អ្នក​ចាំ​វគ្គ​ទាំងនេះ​ដែរ ។ វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ​រួមមាន​ដូច​តទៅ ៖

  • ការរក​ឃើញ​ទីតាំង​ខ​គម្ពីរ​ទាំងឡាយ​ដោយ​ការដឹង​ពី​សេចក្តី​យោង​ព្រះគម្ពីរ​ដែល​ទាក់ទង​គ្នា

  • ការយល់ពី​បរិបទ និង មាតិកា​នៃ​វគ្គ​ខគម្ពីរ

  • ការអនុវត្តន៍​តាម គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​នៃ​ខគម្ពីរ​នោះ

  • ការទន្ទេញចាំ​ វគ្គ​ខគម្ពីរ​ទាំងឡាយ

ភាព​ជាប់លាប់ ការរំពឹងទុក និង​វិធីសាស្ត្រ

នៅពេល​អ្នក​ចង់​ជួយ​សិស្ស​ឲ្យ​ចងចាំ​វគ្គ​ខគម្ពីរ អ្នក​នឹង​មាន​ជោគជ័យ​កាន់តែ​ខ្លាំង ប្រសិនបើ​អ្នក​បើក​ទៅ​វគ្គ​ចំណេះចំណានខគម្ពីរ​ដោយ​មាន​ភាពជាប់លាប់ រក្សា​ការរំពឹងទុក​ដ៏​សមល្មម និង​ប្រើ​វិធីសាស្ដ្រ​ដែល​សម​នឹង​បែប​រៀន​ខុសគ្នា ។

ភាពជាប់លាប់ និង​ការធ្វើសាឡើងវិញ​នៅក្នុង​ការបង្រៀន​ចំណេះចំណានខគម្ពីរ​នឹង​ជួយ​ដល់​សិស្សឲ្យ​ចាំ​នូវ​សេចក្ដីពិត​ក្នុង​ការប្រើប្រាស់​នា​ពេល​ខាង​មុខ ។ វា​អាច​ជួយ​ច្រើន បើ​សិន​ជា​អ្នក​គ្រោង​វគ្គ​សិក្សា​ពេញ​មួយ​ឆ្នាំ ហើយ​បង្កើត​ផែនការដើម្បី​​​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ទន្ទេញ​វគ្គ​ខគម្ពីរ​ទាំងនេះបាន​ជាប់​លាប់ ។ សូម​ឆ្លាតវៃ​ក្នុង​ការសម្រេច​ចិត្ត​ថា​តើ​ត្រូវ​​ចំណាយ​ពេល​ប៉ុណ្ណា និង​​ភាពញឹកញាប់យ៉ាង​ណាដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​រៀនពី​វគ្គ​ចំណេះចំណានខគម្ពីរ​ទាំងឡាយ ។ សូម​បញ្ជាក់​​ថា សកម្មភាព​ចំណេះចំណានខគម្ពីរ​មិន​ត្រូវ​មាន​ប្រចាំ​ថ្ងៃ​ដូចជា​ការសិក្សា​ព្រះគម្ពីរ​នោះឡើយ ។ អ្នក​អាច​សម្រេច​ថា​ត្រូវ​ចំណាយ​ពេល​ពីរ​បីនាទី​រាល់ថ្ងៃ ដើម្បី​រំឭក​ពី​វគ្គ​ចំណេះចំណានខគម្ពីរ​ជាមួយ​នឹង​សិស្ស​របស់​អ្នក ។ ឬ អ្នក​អាច​សម្រេច​ថា​នឹង​ធ្វើ​សកម្មភាព​ទន្ទេញ​នេះម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​រយៈពេល​ពី 10 ទៅ 15 នាទី ។ មិន​ថា អ្នក​មានផែនការ​ជួយ​សិស្ស​ឲ្យ​រៀន​វគ្គ​ចំណេះចំណានខគម្ពីរ​របៀបណា​នោះទេ សូមមាន​ភាព​ជាប់លាប់ និង​សមរម្យ​ក្នុង​ការ​ខិត​ខំ​របស់​​អ្នក ។

សូម​ផ្អែក​ការរំពឹងទុក​របស់​អ្នក​លើ​សមត្ថភាព​របស់​សិស្ស​ម្នាក់ៗ​អំពី​ការចេះ​ចំណេះចំណានខគម្ពីរ ។ ការទន្ទេញ​ចេះ​វគ្គ​ព្រះគម្ពីរ ត្រូវការ​ការខិតខំ​ពី​អ្នករៀន ។ សូម​និយាយ​ជាមួយ​នឹង​សិស្ស​ថា ជោគជ័យ​របស់​គេ​ក្នុង​ការសិក្សា​ចំណេះចំណានខគម្ពីរ​អា​ស្រ័យ​ទាំង​ស្រុង​ទៅ​លើ​​ឥរិយាបថ និង​ឆន្ទៈ​របស់​គេ​ក្នុង​ការរៀនសូត្រ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ដែល​ជម្រុញ​សមត្ថភាព​របស់​គេ​ទៅដល់​កម្រិត​ខ្ពស់​មួយ ។ សូម​ប្រយ័ត្ន​ចំពោះ​សិស្ស​ដែល​អាច​មាន​ការពិបាក​ក្នុង​ការទន្ទេញ ហើយ​សូម​សម្រប​ការរំពឹងទុក និង​វិធីសាស្ដ្រ​ក្នុង​ការបង្រៀន​ដោយ​យោងតាម​តម្រូវការ​របស់​សិស្ស​អ្នក ។

ដើម្បី​ធ្វើ​ឲ្យ​មាន​ទំហំ​ធំ​ជាងមុន​នៃ​បុគ្គលិក​លក្ខណៈ និង​របៀប​រៀនសូត្រ សូម​ផ្លាស់ប្ដូរ​វិធីសាស្ដ្រ​ដែល​អ្នក​ប្រើ​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​ខគម្ពីរ​ទាំងឡាយ ។ ដូច​មាន​នៅក្នុង​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ​ទាំងអស់ សូម​ប្រយ័ត្ន​ចំពោះ​ជម្រើស​លើ​សកម្មភាព​របស់អ្នក ដើម្បី​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​គាំទ្រ​ដល់​ចំណេះ​ចំណាន​ខ​គម្ពីរ និង​គោលលទ្ធិ​របស់​សិស្ស ។ អ្នក​នឹង​ឃើញ​នូវ​វិធីសាស្ដ្រ​ក្នុង​ការបង្រៀន​ចំណេះចំណានខគម្ពីរ​ដ៏​សមរម្យ​ជាច្រើន​នៅក្នុង​មេរៀន​ទាំងឡាយ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។ សម្រាប់​វិធីសាស្ដ្រ​បង្រៀន​ចំណេះចំណានខគម្ពីរ​បន្ថែម​ទៀត សូម​មើល​សកម្មភាព​ចំណេះចំណានខគម្ពីរ​ដែល​មាន​ដូចខាងក្រោម ៖

ចំណេះចំណានខគម្ពីរ​នៅក្នុង​កម្មវិធី​សិក្សា

ចំណេះចំណានខគម្ពីរ​ត្រូវបាន​សរសេរ​ទៅក្នុង​កម្មវិធីសិក្សា​តាម​របៀប​ជាច្រើន ។ និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរ រក​នូវ​ការរៀន​ពី​វគ្គ​ចំណេះចំណានខគម្ពីរ​នៅក្នុង​ឯកសារ​មេរៀន​នេះ ។ វគ្គ​ចំណេះចំណានខគម្ពីរ​ត្រូវបាន​បង្ហាញ និង​ពិភាក្សា​នៅក្នុង​បរិបទ​នៃ​ជំពូកនោះ ។ គំនិតបន្ថែមសម្រាប់ការបង្រៀនក្នុង​​វគ្គ​ចំណេះចំណានខគម្ពីរ​មាន​នៅចុង​បញ្ចប់​នៃ​មេរៀន​នោះ ។ គំនិតបន្ថែមសម្រាប់ការបង្រៀន​ជួយ​ឲ្យ​មាន​តុល្យភាព​នៃមូលដ្ឋាន​គ្រឹះ​ទាំងបួន​នៃ​ការសិក្សា​ចំណេះចំណានខគម្ពីរ ( ទីតាំង ការយល់ ការអនុវត្ត ការទន្ទេញ ) ដែល​ទាក់ទង​ទៅនឹង​វគ្គ​នីមួយៗ ។ ឧទាហរណ៍ ប្រសិនបើ​មេរៀន​នេះ​ជួយ​សិស្ស​ឲ្យ​យល់ និង​អនុវត្ត​តាម​ខគម្ពីរ​ចំណេះចំណានខគម្ពីរ នោះ​គំនិត​បន្ថែម​ក្នុង​ការបង្រៀន​នឹង​ជួយ​ពួកគេ​ឲ្យ​រកមើល​ទីតាំង ឬ​ចងចាំ​ដល់​ខគម្ពីរ​នេះ ។

កម្មវិធី​សិក្សា​នេះ​ក៏​ផ្ដល់​នូវ​សកម្មភាព​រំឭក​ចំណេះចំណានខគម្ពីរ​ជាប្រចាំ​ផងដែរ ដែល​អាច​យក​មក​ប្រើ​បាន នៅពេលវេលា​អំណោយផល និង​ស្រប​គ្នា​នឹង​គោលដៅ​ក្នុង​ការសិក្សា​ចំណេះចំណានខគម្ពីរ​ក្នុង​ថ្នាក់​របស់​អ្នក ។ ការរំឭក​ទាំងនេះ​អាច​ត្រូវ​គ្នា​នឹង​សកម្មភាព​សិក្សា​ចំណេះចំណានខគម្ពីរ​ដែល​មាន​ដូច​ខាងក្រោម​នេះ ។ អ្នក​អាចចំណាយ​ពេល​ច្រើន​នៅពេល​ចាប់ផ្ដើម ឬ​ពេល​បញ្ចប់​នៃមេរៀន​ខ្លី​មួយ ដើម្បី​ធ្វើ​សកម្មភាព​រំឭក​នេះ ។

សំណើរ​អំពី​របៀប​រៀន​ចំណេះចំណានខគម្ពីរ

ដើម្បី​ជួយ​សិស្ស​ក្នុង​ជំនាញ រក​ទីតាំង អ្នក​អាច​ដាក់​ផែនការ​ដើម្បី​ណែនាំ​វគ្គ​ចំណេះចំណាន​ទាំង 25 នៅពេល​ចាប់ផ្ដើម​វគ្គ​សិក្សា ហើយ​បន្ទាប់មក​រៀន​បន្ថែម​នៅក្នុង​វគ្គ​សិក្សា​ទាំងមូល ។ ឬ អ្នក​អាច​ណែនាំ​ពីរ​បី​វគ្គ​​រាល់​ខែ ហើយ​ផ្ដោតលើ​ការទន្ទេញ​វគ្គ​ទាំងនោះ​ក្នុង​ខែ​នោះ ។ ការចាប់​ផ្តើម​បែបនោះ​អាច​រួមទាំង​​ការស្នើ​ឲ្យ​សិស្ស​ថា សិស្ស​គួរ​គូស​ចំណាំ​វគ្គ​ចំណេះចំណានខគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​រៀងៗ​ខ្លួន ដោយ​ជួយ​សិស្ស​ឲ្យ​គិត​ពី​របៀប​ដើម្បី​ចងចាំ​ពាក្យ​គន្លឹះ និង​សេចក្ដី​យោង​ទាំងឡាយ ហើយ​ពន្យល់​ពី​គោលលទ្ធិ និង​គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​នីមួយៗ ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​ធ្វើការ​ណែនាំ​វគ្គ​ចំណេះចំណានខគម្ពីរ ដោយ​ការដាក់​កិច្ចការ​ឲ្យ​ពួកគេ​ប្រើ​វគ្គ​នោះ​នៅក្នុង​ការប្រជុំធម្មនិដ្ឋាន​របស់​គេ ឬ​ដោយ​ការសុំ​ឲ្យ​ពួកគេ​បង្រៀន​ដល់​គ្នា​ទៅវិញទៅមក​ពី​របៀប​ដើម្បី​ទន្ទេញ​ និង​រកទីតាំង​វគ្គ​ខគម្ពីរ​ទាំងឡាយ ។ សូម​ចែកលំហាត់​ និង​សកម្មភាព​រក​ទីតាំង​ក្នុង​អំឡុងពេល​ណាមួយ​ដោយ​មាន​ការទទួលខុសត្រូវ​ក្នុងការ​ចងចាំ​វគ្គ​ចំណេះចំណានខគម្ពីរ​នោះ ( សូម​មើល​សកម្ម​ភាព​ចំណេះ​ចំណាន​ខគម្ពីរ​ខាង​ក្រោម ជា​ឧទាហរណ៍ ) ។ បញ្ជី​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង 25 សម្រាប់​វគ្គ​សិក្សា​នេះ​អាច​មាន​នៅក្នុង​វត្ថុស៊កក្នុងសៀវភៅសម្រាប់ចំណាំ​របស់​សិស្ស និង​នៅលើ​កាត​ចំណេះចំណាន​ខគម្ពីរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ យល់ដឹង អំពី​វគ្គ​ចំណេះចំណានខគម្ពីរ សូម​បញ្ជាក់​ថា​វគ្គ​ទាំងនេះ​នឹង​មាន​នៅក្នុង​មេរៀន​ប្រចាំថ្ងៃ​របស់​អ្នក ។ អ្នក​ក៏​អាច​ប្រើ​សកម្មភាព​ចំណេះចំណានខគម្ពីរ​ទាំងឡាយ​ខាងក្រោមនេះ ដើម្បី​ពង្រីក​ចំណេះដឹង និង​សមត្ថភាព​របស់​សិស្ស​ក្នុង​ការពន្យល់​ពី​សេចក្ដីពិត​ដែល​មាន​នៅក្នុង​ខគម្ពីរ​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​មាន​ឱកាស​នៅក្នុង​ការប្រជុំធម្មនិដ្ឋាន ឬ​នៅក្នុង​ថ្នាក់​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ​បាន​ជួយ​ឲ្យ​ពួកគេ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។

ដើម្បី​គាំទ្រ​សិស្ស​នៅក្នុង ការអនុវត្ត សេចក្ដីពិត​របស់​ពួកគេ​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​យល់​ពី​របៀប​ដែល​សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​ទាំងឡាយ​អាច​អនុវត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើសកម្មភាព​តាម​សេចក្ដីពិត​ដែល​ពួកគេ​រៀន អ្នក​អាច​បិទ​នៅ​លើ​ក្តារ​ខៀន​ប្រកាស​ព័ត៌មាន​នៅ​ក្នុង​ថ្នាក់​ នូវ​ការប្រឈម​​មួយ​ដែល​​ទាក់ទង​ទៅនឹង​វគ្គ​ចំណេះចំណានខគម្ពីរ​នេះ​មួយ ម្តង​ម្កាល ។ ឬ អ្នក​អាច​ឲ្យសិស្ស​មាន​ឱកាស​នៅក្នុង​ថ្នាក់​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ដំណឹងល្អ​ដែល​បាន​បង្រៀន​ ដោយ​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ ( សូមមើល​សកម្មភាព​ចំណេះចំណានខគម្ពីរ​ខាងក្រោម​ដើម្បី​មាន​គំនិត​បន្ថែម ) ។ អ្នកក៏​អាច​សុំ​ឲ្យ​សិស្ស​អនុវត្ត​គោលការណ៍ដែល​ពួកគេ​រៀន​នៅក្នុង​មេរៀន​ទាំងឡាយ ដែលមាន​វគ្គ​ចំណេះចំណានខគម្ពីរ​លេច​ឡើង​ដែរ ។ សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​នៅក្នុង​ការប្រជុំធម្មនិដ្ឋាន ឬ​នៅ​ពេល​ផ្សេងៗ​ឲ្យ​រៀបរាប់​ពី​បទពិសោធន៍​របស់​គេ ។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​បង្កើន​នូវ​សាក្សី​នៃ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​ពី​វគ្គ​ចំណេះចំណានខគម្ពីរ​ទាំងឡាយ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ ទន្ទេញ វគ្គ​ចំណេះចំណានខគម្ពីរ​ទាំង 25 ចាំ​បាន អ្នក​អាច​ត្រៀម​ទន្ទេញ​ពីរ​បី​ខគម្ពីរ​រាល់ខែ​នៅក្នុង​ថ្នាក់ ។ អ្នកក៏​អាច​ដាក់​ជា​កិច្ចការ​ឲ្យ​​សិស្ស​ឲ្យ​ទន្ទេញ​ខគម្ពីរ​មួយ​ចំនួន​នៅ​ផ្ទះ​បាន​ដែរ ( ពួកគេ​អាច​ធ្វើ​ដូច្នេះ​ជាមួយ​នឹង​គ្រួសារ​របស់​គេ ឬ​ទន្ទេញ​ខគម្ពីរ​ដល់​ឪពុកម្ដាយ ឬ​សមាជិក​គ្រួសារ​របស់​គេ ) ។ អ្នក​អាចធ្វើ​ឲ្យ​​ការទន្ទេញ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការប្រជុំធម្មនិដ្ឋាន​ប្រចាំថ្ងៃ ដោយ​សុំ​ឲ្យ​សិស្ស​ទន្ទេញ​ខគម្ពីរ ឬ​ផ្ដល់​ពេល​ឲ្យ​សិស្ស​ទន្ទេញ​វា​ជា​ដៃគូក៏​បាន ។ ការ​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ទន្ទេញ​វគ្គ​ចំណេះចំណានខគម្ពីរ​ជា​ដៃគូ ឬ​ក្រុម​តូចៗ ឬ​នៅ​ខាងមុខ​ថ្នាក់ អាច​ជួយ​ពួកគេ​កាន់​តែ​មាន​ការ​ខិតខំ​ និងទទួល​ខុសត្រូវ ។ សកម្មភាព​ចំណេះចំណានខគម្ពីរ​ខាងក្រោម​នេះ​រួមមាននូវ​វិធីសាស្ដ្រ​ទន្ទេញ​​ផ្សេងទៀត ។ សូម​យកចិត្ត​ទុកដាក់​ចំពោះ​ការរំពឹងទុក​ពី​សមត្ថភាព និង​កាលៈទេសៈ​របស់​សិស្ស​ម្នាក់ៗ​ក្នុង​ការទន្ទេញ ។ សិស្ស​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស់អៀន ឬ​អន់ចិត្ត​ឡើយ បើសិន​ជា​ពួកគេ​មិន​អាច​ទន្ទេញ​ចាំ​នោះ ។