បណ្ណាល័យ
មេរៀនទី 84 ៖ អាលម៉ា 21–22


មេរៀនទី 37

អាលម៉ា 17–22

សេចក្តី​ផ្ដើម

បងប្រុស​របស់​អាំម៉ូន​គឺ អើរ៉ុន បាន​បង្រៀន​ពួកសាសន៍​អាម៉ាលេកៃ ប៉ុន្ដែ​ពួកគេ​បាន​បដិសេធ​សារលិខិត​របស់​គាត់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក គាត់​បាន​បង្រៀន​នៅក្នុង​មិឌដូណៃ ជា​កន្លែង​ដែល​នៅទីបញ្ចប់​គាត់ និង​ដៃគូ​របស់​គាត់​ខ្លះ​ត្រូវបាន​គេ​ដាក់គុក ។ ពួកគេ​បាន​នៅ​បន្ដ​ស្មោះត្រង់​អំឡុងពេល​មាន​ឧបសគ្គ ហើយ​ពួកគេ​បាន​បន្ដ​បេសកកម្ម​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ ក្រោយពី​អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ​បាន​ធានា​ពី​ការដោះលែង​របស់​ពួកគេ ។ ក្រោយពី​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​ត្រូវបាន​រៀបចំ​តាមរយៈ​គំរូ​របស់​អាំម៉ូន ទ្រង់​បាន​រៀន​ពី​អើរ៉ុន​អំពី​របៀប​ដើម្បី « កើតពី​ព្រះ » ( អាលម៉ា 22:15 ) ។ បិតា​របស់​ស្ដេច​ឡាម៉ូណៃ​បាន​រៀន​ថា ដោយ​ការប្រែចិត្ត​ពី​អំពើបាប​របស់​ទ្រង់ នោះ​ទ្រង់​អាច​មក​ស្គាល់​ព្រះ ហើយ​នៅទីបញ្ចប់​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 21

អើរ៉ុម និង​បងប្អូនប្រុស​របស់​គាត់​បង្រៀន​ដំណឹងល្អ ទោះបីជា​មាន​ឧបសគ្គ និង​ការជាប់​គុក​ក្ដី

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​អស់​ពី​សមត្ថភាព​ពួកគេ​ហើយ ប៉ុន្ដែ​នៅតែ​ជួប​នឹង​ឧបសគ្គ ឬ មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ទេ ។ សូម​ឲ្យ​ពួកគេ​និយាយ​ពី​ស្ថានភាព​ខ្លះ​ដែល​មនុស្ស​អាច​យល់​ពី​អារម្មណ៍​នោះ ។

សូម​ពន្យល់​ថា ខណៈពេល​ដែល​អាំម៉ូន​បាន​ទទួល​ជោគជ័យ​ក្នុង​ការបង្រៀន​ដល់​ស្ដេច​ឡាម៉ូណៃ និង​ប្រជាជន​របស់​ទ្រង់ អើរ៉ុន​និង​ដៃគូ​របស់​គាត់​បាន​ជួប​នឹង​ឧបសគ្គ​ដ៏​ធំ​នៅក្នុង​ផ្នែក​នៃ​ដែនដី​ខុសគ្នា ។ នៅពេល​សិស្ស​សិក្សា​ពី​គំរូ​របស់​អើរ៉ុន និង​ដៃគូ​របស់​គាត់ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​មេរៀន​ដែល​អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ ឬ មាន​អារម្មណ៍​បាក់ទឹកចិត្ត ។

សូម​សរសេរ​សេចក្ដីយោង​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អាលម៉ា21:1–4; អាលម៉ា 21:5–8; អាលម៉ា21:9–11; អាលម៉ា21:12–15;និងអាលម៉ា20:29–30 ។សូម​បែងចែក​សិស្ស​ទៅជា​ប្រាំ​ក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​អាន​វគ្គ​មួយៗ​ដែល​បាន​សរសេ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​រៀបចំ​ផ្ដល់​ការសង្ខេប​ខ្លី​មួយ​អំពី​វគ្គ​ដែល​ពួកគេ​អាន ហើយ​ពិពណ៌នា​ពី​ការលំបាក​នានា​ដែល​អើរ៉ុន និង​ដៃគូ​របស់​គាត់​បាន​ជួប ។ ក្រោយពីរ​បី​នាទី សូម​ឲ្យ​សិស្ស​ពី​ក្រុម​នីមួយៗ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់​បាន​តស៊ូ​នឹង​ឧបសគ្គ​ដោយ​របៀបណា ? ( សូមមើលអាលម៉ា 20:29; 21:9, 12, 15 ។

  • ឧបសគ្គ​មួយ​ដែល​អើរ៉ុន​បាន​ជួប​គឺ ការប្រឆាំង​ពី​ពួកសាសន៍​អាម៉ាលេកៃ នៅពេល​គាត់​បាន​បង្រៀន​ដល់​ពួកគេ ( សូមមើល អាលម៉ា 21:5–10 ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ប្រសិនបើ​នរណាម្នាក់​ចង់​ឈ្លោះ​នឹង​យើង​អំពី​សាសនា ឬ ប្រឆាំង​នឹង​ជំនឿ​របស់​យើង ?

សូម​រំឭក​សិស្ស​ពី​សំណួរ​នៅពេល​ចាប់ផ្ដើម​មេរៀន​នេះ ។ អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់​បាន​ធ្វើ​ការខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដូចដែល​ព្រះអម្ចាស់​បានដឹកនាំ​ពួកគេ ប៉ុន្ដែ​ពួកគេ​នៅតែ​ជួប​នឹង​ការលំបាក ។ សូមឲ្យ​សិស្ស​គិត​ដោយ​ស្ងៀមស្ងាត់​ពី​របៀប​ដែល​ពួកគេ​អាច​មាន​អារម្មណ៍ ប្រសិនបើ​ពួកគេ​បាន​ជួប​នូវ​អ្វិ​ដែល​អើរ៉ុន និង​ដៃគូ​របស់​គាត់​បាន​ជួប​នោះ ។ តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ ក្រោយពី​ការរងទុក្ខ និង​ការជាប់គុក​ដោយសារតែ​ដំណឹងល្អ​ខណៈពេល​នៅឆ្ងាយ​ពី​ផ្ទះ ? អ្នក​អាច​សួរ​ពួកគេ​ថា តើ​ពួកគេ​នឹង​ចង់​ទៅ​ផ្ទះ​ទេ ។

សូម​សរសេរ​នូវ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​តស៊ូ​នឹង​ឧបសគ្គ​ទាំងឡាយ​ដោយ​ស្មោះត្រង់​នោះ ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។សូម​ឲ្យ​សិស្ស​អាន អាលម៉ា 21:16–17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​មើល​តាម ដោយ​រកមើល​ពី របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ សូម​សួរ​គេ​ថា តើ​កិច្ចការ​ប្រភេទណា​ដែល​ព្រះ​មាន​សម្រាប់​ឲ្យពួកគេ​ធ្វើ​នាពេល​ឥឡូវ​នេះ ហើយ​ថា​តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​ពួកគេ​អាច​ជួប​ពេល​ព្យាយាម​សម្រេច​នូវ​កិច្ចការ​នេះ ។ ( អ្នក​អាច​បង្ហាញ​ថា បន្ថែម​លើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា សិស្ស​អាច​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ​ដោយ​ការចូលរួម​ការប្រជុំ​ក្នុង​ព្រះវិហារ ការបំពេញ​តាម​ការហៅបម្រើ និង​កិច្ចការ ការបម្រើ​ដល់​អ្នកដទៃ ការពង្រឹង​ទីបន្ទាល់​របស់​ពួកគេ និង​ការក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ដឹង​ថា គោលការណ៍​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ​ពិត ។ អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​កិច្ចការ​របស់​ទ្រង់ នៅពេល​យើង​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ​ដោយ​ចិត្ត​ស្មោះត្រង់ ។ សូម​ឲ្យ​សិស្ស​និយាយ​ពី​ឧទាហរណ៍​នៃ​ពេល​ណាមួយ​ក្នុង​អនាគតកាល ដែល​ពួកគេ​គិត​ថា ពួកគេ​អាច​នឹង​ត្រូ​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​នានា នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សូម​សង្ខេប អាលម៉ា 21:18–23 ដោយ​ការពន្យល់​ថា ក្រោយពី​ការជួយ​ធានា​ថា​នឹង​មាន​ដោះលែង​អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់​ចេញពី​គុក​ហើយ អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ​បាន​ត្រឡប់​ទៅកាន់​ដែនដី​អ៊ីសម៉ាអែល​វិញ ជា​កន្លែង​ដែល​ពួកគាត់​បាន​បន្ដ​បង្រៀន​ដំណឹងល្អ ។ ស្ដេច​ឡាម៉ូណៃ​បាន​ផ្ដល់​នូវ​សេរីភាព​ខាង​សាសនា​ដល់​ប្រជាជន​របស់​ទ្រង់ ។

អាលម៉ា 22

អើរ៉ុន​បង្រៀន​ដំណឹងល្អ​ដល់​បិតា​របស់​ស្ដេច​ឡាម៉ូណៃ ដែល​ជឿ និង​កើត​ពី​ព្រះ

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

ហេតុអ្វី​បានចា​អ្នក​ចង់​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

តើ​អ្នក​នឹង​មាន​ឆន្ទៈ​លះបង់​អ្វីខ្លះ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

សូម​ពន្យល់​ថា « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ភាព​តម្កើងឡើង គឺ​ដើម្បី​គ្រង​កន្លែង​មួយ​នៅក្នុង​លំដាប់​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ជា​កន្លែង​ដែល​យើង​នឹង​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ ហើយ​បន្ដ​រស់នៅ​ជា​ក្រុមគ្រួសារ ( សូមមើល គ . និង ស . 131:1–4 ) ។ … អំណោយ​នេះ​អាច​កើតមាន​ឡើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​ដំណឹងល្អ [ ឆ្នាំ 2004 ], ទំព័រ 52 ) ។ សូម​ប្រាប់​សិស្ស​ដោយ​ខ្លីៗ​ពី​មូលហេតុ​ដែល​អ្នក​ចង់​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ អ្នក​អាច​បង្ហាញ​រូបថត​មួយ​នៃ​គ្រួសារ​របស់​អ្នក និង​រូបភាព​មួយ​នៃ​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​នៅលើ​ក្ដារខៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា 22រួមគ្នា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 22:1 ឮៗ ។

  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​ពី​មេរៀន​មុន ? ( អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​សង្ខេប អាលម៉ា 20 ។ )

  • យោងតាម អាលម៉ា 20:27 តើ​បិតា​របស់​សេ្ដច​ឡាម៉ូណៃ​បាន​សុំ​ឲ្យ​អាំម៉ូន​ធ្វើ​អ្វី ? ( បង្រៀន​ទ្រង់ ។ )

សូម​សង្ខេប អាលម៉ា 22:2–3 ដោយ​ការពន្យល់​ថា ទោះបីជា​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​ចង់​ឃើញ​អាំម៉ូន នឹង​ត្រូវបាន​បង្រៀន​ដោយ​គាត់​ក្ដី ក៏​គាត់​នៅ​តែ​ចង់​រៀន​នៅពេល​អើរ៉ុន​មក​បង្រៀន​គាត់​ទៅវិញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 22:5–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម​ដោយ​រកមើល​អ្វី​ដែល​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​ចង់​ដឹង ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​បែងចែក​សិស្សទាំងឡាយ​ជាក្រុម​តូចៗ ។ សូម​ឲ្យ​ក្រុម​ទាំងឡាយ​អាន អាលម៉ា 22:7–14 រួមគ្នា ហើយ​ធ្វើ​ជា​តារាង​នៃ​គោលលទ្ធិ​ដែល​អើរ៉ុន​បាន​បង្រៀន​ដល់​បិតា​របស់​ស្ដេច​ឡាម៉ូណៃ ។ ( ឧទាហរណ៍ ពួកគេ​អាច​និយាយ​ថា គាត់​បាន​បង្រៀន​អំពី​ការបង្កបង្កើត ការធ្លាក់ និង ដង្វាយធួន ។ ) ក្រោយពី​ក្រុម​ទាំងអស់​បាន​ចងក្រង​ជា​តារាង​រៀងៗ​ខ្លួន​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​តារាង​នៃ​គោលលទ្ធិ​ដែល​ក្រុម​របស់​គេ​បាន​បង្កើត ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​នោះ​សរសេរ​តារាង​របស់​គេ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​សរសេរ​គោលលទ្ធិ​បន្ថែម​នានា​ដែល​ក្រុម​របស់​គេ​បាន​មាន ។

  • តើ​គោលលទ្ធិ​ទាំងនេះ​ឆ្លើយតប​នឹង​សំណួរ​របស់​ស្ដេច​នៅក្នុង អាលម៉ា 22:6 ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 22:15 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​មាន​ព្រះឆន្ទៈ​នឹង​លះបង់​ដើម្បី​ទទួល​បាន​នូវ​សេចក្ដីអំណរ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  • តើ​អ្នក​មានគំនិត​អ្វីខ្លះ នៅពេល​អ្នក​គិត​ពី​អ្វី​ស្ដេច​នឹង​លះបង់​នោះ ?

សូម​បង្ហាញ​ថា ទោះបីជា​ស្ដេច​មាន​ឆន្ទៈ​នឹង​លះបង់​កម្មសិទ្ធិ​ទាំងអស់​ដែល​ទ្រង់​មាន​ក្ដី ក៏​អើរ៉ុន​បាន​បង្រៀន​ទ្រង់​អំពី​ការលះបង់​ដ៏​អស្ចារ្យ​ដែល​គាត់​ត្រូវ​ធ្វើ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 22:16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​អ្វី​ដែល​អើរ៉ុន​បាន​និយាយ​ពី​អ្វី​ដែល​ស្ដេច​ត្រូវ​ធ្វើ។

  • តើ​អើរ៉ុន​បាន​និយាយ​អ្វីខ្លះ ដែល​ព្រះអង្គ​ត្រូវធ្វើ​នោះ ? ( ប្រែចិត្ត​ពី​អំពើបាប​របស់​ទ្រង់ និង អធិស្ឋាន​ទៅ​ព្រះ​ដោយ​សេចក្ដីជំនឿ ។ )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 22:17–18 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ចម្លើយ​របស់​ស្ដេច​ទៅនឹង​ការណែនាំ​របស់​អើរ៉ុន ។

  • តើ​ព្រះអង្គ​បាន​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ទ្រង់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា « បោះបង់​ចោល » អស់​ទាំង​អំពើបាបរបស់​យើង​មាន​អត្ថន័យ​យ៉ាងណា ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​ចាំបាច់​ដើម្បី​ប្រែចិត្ត​ពី អស់ទាំង អំពើ​បាប​របស់​យើង មិនមែន​គ្រាន់តែ​អំពើ​បាបខ្លះៗ​នោះ​ទេ ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា វា​ត្រូវការ​ពេលវេលា​សម្រាប់​បុគ្គល​ម្នាក់​ប្រែចិត្ត​ពី​អំពើ​របស់​គេ​ទាំងអស់ ។ )

  • តើ​យើង​អាច​រៀន​អ្វីខ្លះ ពី​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​អំពី​ការរៀបចំ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ? ( ខណៈពេល​ដែល​សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗ​គ្នា សូម​ប្រាកដថា ពួកគេ​យល់​ពី​សេចក្ដីពិត​ទាំងអស់​នេះ ៖ យើង​ត្រូវតែ​មាន​ឆន្ទៈ​បោះបង់​អស់​ទាំង​អំពើបាប​របស់​យើង​ទាំងឡាយ​ដើម្បី​រៀបចំ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូស​ចំណាំ​ឃ្លា « ទូល​បង្គំ​នឹង​បោះបង់​ចោល​អស់​ទាំងអស់​អំពើ​បាប​របស់​ទូលបង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ » នៅក្នុង អាលម៉ា 22:18 ។ )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាលិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
ដាល្លិន អេក អូក

« ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​លើកទឹកចិត្ត​យើង​ឲ្យ​ផ្លាស់ប្ដូរ ។ ‹ ប្រែចិត្ត › គឺជា​សារលិខិតដែល​ត្រូវ​បា​ននិយាយ​ជា​ញឹកញាប់​បំផុត​ ហើយ​ការប្រែចិត្ត​មាន​ន័យ​ថា ការលះបង់​នូវ​ការអនុវត្ត​ទាំងអស់​របស់​យើង—ផ្ទាល់ខ្លួន គ្រួសារ វប្បធម៌ និង ជាតិ—ដែល​ផ្ទុយ​ទៅនឹង​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃព្រះ ។ គោលបំណង​នៃ​ដំណឹងល្អ​គឺ​ដើម្បី​ផ្លាស់ប្ដូរ​មនុស្ស​ធម្មតា​ទៅជា​ពលរដ្ឋ​នៃ​សេឡេស្ទាល ហើយ​វា​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ » ( « Repentance and Change »Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2003, ទំព័រ 37 ) ។

សូម​បង្ហាញ​ថា មនុស្ស​ខ្លះ​ឆ្ងល់​ថា​តើ​ពួកគេ​អាច​ប្រែចិត្ត និង​ផ្លាស់ប្ដូរ​យ៉ាងពិត​ប្រាកដ​ឬ​ទេ ។ សំណួរ​មួយ​ទៀត​គឺ​ថា​តើ​ព្រះអម្ចាស់​នឹង​អភ័យទោស​ដល់​ពួកគេ​ទេ ។ ដើម្បី​ជួយ​សិស្សដែល​អាច​មាន​ការបារម្ភ​ទាំងនេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ស៊ិស្ទើរ អេលែន អេស ដាល់ថុន ប្រធាន​យុវនារី​ទូទៅ ៖

« តើ​អ្នក​មាន​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​នោះ ? អ្នក​អាចធ្វើ​វា​បាន ។ អ្នក​អាច​ប្រែចិត្ត​ដោយសារតែ​ការលះបង់​ឲ្យ​ធួន​ដ៏​មហិមា​របស់​ព្រះអង្គ​សង្រ្គោះ ។ ទ្រង់​បាន​ធ្វើឲ្យ​វា​កើតមាន​សម្រាប់​អ្នក និង​ខ្ញុំ​ដើម្បី​ផ្លាស់ប្ដូរ ដើម្បី​កា្លយជា​បរិសុទ្ធ និង​ស្អាត​ម្ដងទៀត និង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។ ហើយ​ទ្រង់​បាន​សន្យា​ថា នៅពេល​យើង​ធ្វើ​ដូច្នោះ ទ្រង់​នឹង​លែង​ចាំ​អំពើបាប និង​កំហុស​របស់​យើង​ទៀត​ហើយ » ( « Now Is the Time to Arise and Shine! » Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2012, ទំព័រ 124 ) ។

សូម​ពន្យល់​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ ហើយ​ប្រែចិត្ត​ចេញ​អំពើបាប​របស់​យើង នោះ​យើង​នឹង​សាកសម​ដើម្បី​ទទួល​បាន​នូវ​ពិធីការ​បព្វជិតភាព និង​សេចក្ដីសញ្ញា​នានា​ដែល​ជួយ​យើង​ឲ្យ​រៀបចំ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​នូវ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​នៅលើ​ក្ដារខៀន ឬ អាន​វា​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​កត់ត្រា​ទុក ។ )

  • ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​អ្វី​ដែល​តម្រូវឲ្យ​មានដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច តើ​អ្នក​មាន​អារម្មណ៍​ថា តើ​ព្រះអម្ចាស់​នឹង​សុំ​អ្នក​ឲ្យ​ធ្វើ​អ្វី​នៅថ្ងៃនេះ ដើម្បី​ឲ្យ​អ្នក​អាច​ខិត​ទៅកាន់តែ​ជិត​នឹងទ្រង់ ?

នៅពេល​សិស្ស​បាន​មាន​ពេល​ល្មម​ដើម្បី​គិត និង​សរសេរ​ហើយ សូម​សួរ ៖

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​ឃើញ​ថា ស្ដេច​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ? ( សូម​រំឭក​សិស្ស​ថា ស្ដេច​បាន​ផ្លាស់ប្ដូរ​ពី​ការចង់​សម្លាប់​បុត្រា​របស់​ទ្រង់​ទៅជា​ចង់​លះបង់​នគរ​ទាំងមូល​របស់​ទ្រង់ ហើយ​និង​អំពើបាប​ទាំងឡាយ​របស់​ទ្រង់​ដើម្បី​កើតពី​ព្រះ ។ )

សូម​សង្ខេប អាលម៉ា 22:19–21 ដោយ​ការពន្យល់​ថា ក្រោយពី​ស្ដេច​បាន​យកឈ្នះ​ដោយ​ព្រះវិញ្ញាណ អ្នកបម្រើ​របស់​ទ្រង់​បាន​រត់មក ហើយ​បាន​ប្រាប់​ម្ចាស់ក្សត្រី​ពី​អ្វី​ទាំងអស់​ដែល​បាន​កើតឡើង ។ ព្រះនាង​ក្រេវក្រោធ ហើយ​បាន​បញ្ជា​អ្នកបម្រើ​ឲ្យ​សម្លាប់​អើរ៉ុន និង​បងប្អូនប្រុស​របស់​គាត់ ។ ដោយ​ខ្លាច​អំណាច​របស់​អ្នកផ្សព្វផ្សាយ​សាសនា​សាសន៍​នីហ្វៃ អ្នកបម្រើ​បាន​បដិសេធមិន​ធ្វើ ។ ម្ចាស់ក្សត្រី​ក៏​ខ្លាច​ដែរ ប៉ុន្ដែ​ទ្រង់​បាន​សម្រេច​ថា​នឹង​សម្លាប់​សាសន៍​នីហ្វៃ​ចោល ។ ទ្រង់​បាន​បញ្ជា​អ្នក​បម្រើ​ឲ្យ​ទៅនាំ​ប្រជាជន​ឲ្យ​ទៅសម្លាប់​អើរ៉ុន និង​ដៃគូ​របស់​គាត់ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 22:22–26 ដោយ​ស្ងាត់ៗ ដោយ​រកមើល​សកម្មភាព​ដែល​អើរ៉ុន និង​ស្ដេច​បាន​ធ្វើ ដើម្បី​ឲ្យ​ម្ចាស់ក្សត្រី និង​អ្នក​ផ្សេង​ទៀត​ក៏​អាច​ប្រែចិត្ត ហើយ​ទទួល​បាន​សេចក្ដីអំណរ​ដែរ ។ សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការប្រែចិត្ត និង​ពី​ពរជ័យ​នៃ​ការផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

យុវវ័យ​អាច​រៀន​ដើម្បី​ប្រើ​ព្រះគម្ពីរ​ដើម្បី​បង្រៀន​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ សូម​បែងចែក​សិស្ស​ជា​ដៃគូ ហើយ​សូម​ឲ្យ​ដៃគូ​នីមួយៗ​រៀបចំ​ការបង្ហាញ​ពី​មួយ​ទៅ​ពីរ​នាទី ដែល​ពួកគេ​បង្រៀន​ពី​គោលលទ្ធិ​គ្រឹះ​មួយ ដែល​អ្នក​នឹងដាក់​ឲ្យ​ពួកគេ​ធ្វើ ។ សូម​ឲ្យ​ពួកគេ​ប្រើ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​ការបង្រៀន​ពី​គោលលទ្ធិ​នោះ ។ សូម​ឲ្យ​ពួកគេ​គិត​ពី​ការប្រើ​ការពន្យល់ ឧទាហរណ៍ បទពិសោធន៍ និង​ទីបន្ទាល់​នៅក្នុង​ការបង្រៀន​ផងដែរ ។ សិស្ស​ទាំង​ពីរ​នៅក្នុង​ដៃគូ​នីមួយៗ​គួរ​ចូលរួម​ក្នុង​ការបង្ហាញ​នោះ ។ ក្រោយពី​មាន​ពេល​រៀបចំ​ហើយ សូម​ឲ្យ​ដៃគូ​ពីរ ឬ​បី​បង្រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​គិត​ពី​សុំ​ឲ្យ​ដៃគូ​ផ្សេង​ទៀត​ធ្វើ​ការបង្ហាញ អំឡុងពេល​ការប្រជុំ​លើក្រោយ ឬ ក្រោយពី​មេរៀន​ដ៏​ខ្លី​មួយ ។

កំណត់ចំណាំ ៖ ប្រសិបើ​អ្នក​មិន​មាន​ពេល​សម្រាប់​ធ្វើ​សកម្មភាព​នេះ​ជា​ផ្នែក​នៃ​មេរៀន​ទេ អ្នក​អាច​ប្រើ​វា​នៅ​ថ្ងៃក្រោយ ។ សម្រាប់​សកម្មភាព​រំឭក​ផ្សងេ​ទៀត សូម​មើល​ឧបសម្ព័ន្ធ​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 21:16–17 ។ « ពួកគេ​បាន​នាំ​មនុស្ស​ជាច្រើន​ឲ្យស្គាល់​សេចក្ដីពិត »

អើរ៉ុន និង​ដៃគូ​របស់​គាត់​បាន​តស៊ូ​នឹង​ការលំបាក​ជាច្រើន មុនពេល​ពួកគេ​អាច​ជួយ​អ្នកដទៃ​ឲ្យ​មករក​ព្រះអម្ចាស់ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

« ការ​ឈោង​ទៅរក​ការបង្រៀន ការ​ធ្វើ​ឲ្យ​រញ្ជួយចិត្ត​ដល់​ព្រលឹង​ដ៏​មាន​តម្លៃទាំងឡាយ​ដែល​ព្រះវរបិតា​របស់​យើង​បាន​រៀបចំ​សម្រាប់​សារលិខិត​របស់​ទ្រង់ គឺជា​កិច្ចការ​មួយ​ដ៏​មហិមា ។ ជោគជ័យ​គឺ​មិនមែន​ជា​អ្វី​មួយ​ដែលសាមញ្ញ​នោះ​ទេ ។ ជាទូទៅ​វា​ចាប់ផ្ដើម​ដោយ​ទឹកភ្នែក ឧបសគ្គ ការទុកចិត្ត និង​ទីបន្ទាល់ » ( « Tears, Trials, Trust, Testimony » Ensign ខែ ឧសភា ឆ្នាំ 1987, ទំព័រ 43 ) ។

អាលម៉ា 22:18 ។ « ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំងអំពើ​បាប​របស់​ទូល​បង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ »

ដូចជា​បិតា​របស់​ស្ដេច​ឡាម៉ូណៃ​ដែរ យើង​ត្រូវ​តែ​មាន​ឆន្ទៈ​ដើម្បី​លះបង់​នូវ​អ្វីៗទាំងអស់​ដើម្បី​បាន​កើត​ពី​ព្រះ ។ នៅក្នុង Lectures on Faith យើង​រៀន​ពី​សារៈសំខាន់​នៃ​ការលះបង់​នៅក្នុង​ដំណើរការ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ៖

« ចូរ​យើង​នៅទីនេះ​សង្កេត ថា​សាសនា​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការលះបង់​នូវ​អ្វីៗ​ទាំងអស់​មិន​ដែល​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​មាន​នូវ​សេចក្ដីជំនឿ​ដែល​ចាំបាច់​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សង្គ្រោះ​ឡើយ ; ដោយសារ​ចេញពី​ការមាន​ជីវិត​ដំបូង​របស់​មនុស្ស សេចក្ដីជំនឿ​ចាំបាច់​ចំពោះ​ការរីករាយ​នឹង​ជីវិត ហើយ​សេចក្ដី​សង្គ្រោះ​មិនដែល​អាច​ទទួល​បាន​ដោយ​គ្មាន​ការលះបង់​នៃ​អ្វីៗ​ទាំងអស់​ខាង​លោកិយ​ដែរ ។ វា​គឺ​តាមរយៈ​ការលះបង់​នេះ ហើយ​មាន​តែ​តាមរយៈ​ការណ៍​ប៉ុណ្ណោះ​ដែល​ព្រះ​បាន​តែងតាំងថា មនុស្ស​គួរ​រីករាយ​នឹង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ហើយ​វា​គឺ​តាមរយកំរិត​មធ្យម​នៃ​ការលះបង់​នៃ​អ្វីៗ​ទាំងអស់​ខាង​លោកិយ​ដែល​មនុស្ស​ពិត​ជា​អាច​ដឹង​ថា ពួកគេ​កំពុង​ធ្វើ​នូវ​អ្វីៗ​ដែល​កំពុង​សព្វព្រះទ័យ​នឹង​ព្រះនេត្រ​ព្រះ​បាន​យ៉ាង​ល្អ ។ នៅពេល​មនុស្ស​បាន​លះបង់​នូវ​អ្វីៗ​ទាំងអស់​ដែល​គេ​មាន​សម្រាប់​តែ​សេចក្ដីពិត ទោះបីជា​ជីវិត​របស់​គេ​ក្ដី ហើយ​ដោយ​ជឿ​ចំពោះ​ព្រះ​ថា គាត់​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ការលះបង់​នេះ ដោយសារ​គាត់​ចង់​ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់ គាត់​ពិត​ជា​ដឹង យ៉ាង​ជាក់លាក់​ថា ព្រះ​ពិតជា ហើយ​នឹង​ទទួល​យក​ការលះបង់ និង​ការថ្វាយ​របស់​គាត់ ហើយ​ថា​គាត់​មិនដែល ហើយ​ក៏​នឹង​មិន​ដែល​រក​ព្រះភ័ក្រ្ដ​របស់​ទ្រង់​ដោយ​ឥតប្រយោជន៍​ដែរ ។ ពេលនោះ នៅក្នុង​កាលៈទេសៈ​ទាំងនេះ គាត់​អាច​ទទួល​បាន​សេចក្ដីជំនឿ​ដែល​ចាំបាច់​សម្រាប់​គាត់​ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » (Lectures on Faith [ ឆ្នាំ 1985 ], ទំព័រ 69 ) ។

អាលម៉ា 22:18 ។ « ទ្រង់​សន្លប់​ទៅ ហាក់​ដូចជា​សុគត »

ស្ដេច « បាន​សន្លប់​ទៅ ហាក់​ដូចជា​ទ្រង់​សុគត » ( អាលម៉ា 22:18 ) នៅពេល​ទ្រង់​បាន​ទទួល​នូវ​ការបញ្ជាក់​នៃ​ព្រះវិញ្ញាណ​ដែល​មាន​អំណាច​ខ្លាំង ដែល​បណ្ដាល​ឲ្យ​ទ្រង់​បាត់បង់​កម្លាំង​ខាង​រាងកាយ ។ ទ្រង់​បាន​ទទួល​បទពិសោធន៍​មួយ​ស្រដៀង​ទៅនឹង​បុត្រា​របស់​ទ្រង់ ស្ដេច​ឡាម៉ូណៃ​ដែរ ដែល​មើល​ទៅ​ហាក់ដូច​ជា​សុគត ប៉ុន្ដែ​ដែល​ពិត​ជា​បាន​ទទួល​នូវ « ពន្លឺ​ដែល​ជា​សិរីល្អ​របស់​ព្រះ » ចំពោះ​លំដាប់​នោះ​ដែល​ការណ៍​នេះ « បាន​ឈ្នះ​លើ​រូបរាង​កាយ​ធម្មជាតិ​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​នាំ​យក​ទៅ​ដោយ​ព្រះ » (អាលម៉ា 19:6) ។