បណ្ណាល័យ
មេរៀន​ទី 155 ៖ មរ៉ូណៃ 7:1–19


មេរៀន​ទី 155

មរ៉ូណៃ 7:1–19

សេចក្តីផ្ដើម

លោក​មរ៉ូណៃ​បានកត់ត្រា​ទេសនកថា​ដែល​ឪពុក​របស់​លោក លោក​មរមន បាន​ធ្វើ​ជាច្រើន​កន្លង​ទៅ ។ មេរៀន​នេះ រួមមាន​ផ្នែក​ទីមួយ​នៃ​ទេសនកថា ដែល​លោក​មរមន​បាន​បង្រៀន​អំពី​ការធ្វើ​កិច្ចការ​សុចរិត​ដោយមាន​បំណង​ដ៏​ពិតប្រាកដ និង​អំពី​របៀប​ដែល​យើង​អាច​បែងចែក​រវាង​ការល្អ និង​ការអាក្រក់ ។ មេរៀនទី 156 ប្រាប់​ពី​ទេសនកថា​ទាំងស្រុង ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 7:1–11

លោក​មរមន​បង្រៀន​ដល់​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​កិច្ចការ​ល្អ​ដោយមាន​បំណង​ពិតប្រាកដ

សូម​បង្ហាញ​ផ្លែឈើ​មួយ​ដែល​បង្ហាញ​ពីភាពល្អ​ខាងក្រៅ ។

  • តើ​អ្នក​ធ្លាប់​រកឃើញ​ផ្លែឈើ​មួយ​ដែល​មិន​ល្អ​ខាងក្នុង ដូចជា​អ្វី​ដែល​មើល​ឃើញ​ពី​ខាងក្រៅ​ដែរទេ ? ( សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ឧទាហរណ៍ ។ អ្នក​ក៏​អាច​ភ្ជាប់ទៅ​នឹង​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែរ )។

  • តើ​បុគ្គល​ម្នាក់​អាច​ដូចជា​ផ្លែឈើ​មួយ​ដែល​មើល​ទៅ​ល្អ​ខាងក្រៅ ប៉ុន្ដែ​រលួយ​ខាងក្នុង​ដោយ​របៀបណា ?

សូម​ពន្យល់​ថា លោក​មរ៉ូណៃ​បាន​កត់ត្រា​ពាក្យសម្ដី​របស់​ឪពុក​របស់​លោក លោក​មរមន អំពី​សារៈសំខាន់​នៃការ​មាន ​ភាពសុចរិត​នៅក្នុង​ចិត្ត​របស់​យើង ក៏​ដូចជា​ការធ្វើ​កិច្ចការ​សុចរិតដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 7:2–3 ឮៗ​ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ដែល​លោក​មរមន​បាន​សំដៅ​លើ ។ ( លោក​បាន​សំដៅលើ​សមាជិក​នៃ​សាសនាចក្រ )។

បន្ទាប់ពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 7:4–5 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ហើយ​កំណត់​ពី​របៀប​ដែល​លោក​មរមន​បាន​ដឹង​ពី​មនុស្ស​ទាំងនេះ​ថា​ជា « អ្នកដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ដ » ( មរ៉ូណៃ 7:3 ) ។

សូម​សរសេរ​ឃ្លា បំណង​ពិត នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​គិត​ថា​ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាងណា ?

នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ម្នាក់​អាន​ការពន្យល់​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើង​មិន​ត្រឹមតែ​ត្រូវ ធ្វើ អ្វី​ដែល​ត្រូវ​នោះទេ ។ យើង​ត្រូវ​ថែមទាំង​ត្រូវ​ធ្វើសកម្មភាព​សម្រាប់​មូលហេតុ​ត្រឹមត្រូវ​ផងដែរ ។ ពាក្យ​សម័យ​ថ្មី​គឺ ការជម្រុញ​ដែល​ល្អ ។ ជាញឹកញាប់ ព្រះគម្ពីរ​បង្ហាញ​ពី​ឥរិយាបថ​ខាង​សតិ​ដ៏​សមរម្យ​ដោយ​ពាក្យ បំណង​ដ៏​ពេញលេញ​នៃ​ដួងចិត្តបំណង​ពិត ។

« ព្រះគម្ពីរ​បញ្ជាក់​យ៉ាងច្បាស់​ថា ព្រះ​ទ្រង់​ជ្រាប​ពី​ការជម្រុញ​របស់​យើង ហើយ​នឹង​កាត់សេចក្ដី​សកម្មភាព​របស់​យើង​ដោយ​សមស្រប » ( Pure in Heart [ ឆ្នាំ 1988 ] ទំព័រ 15 ) ។

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ មរ៉ូណៃ 7:6–10 ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​ការព្រមាន​របស់​ព្រះអម្ចាស់​ដល់​មនុស្ស​ដែល​ធ្វើ​អំពើល្អ ដោយ​គ្មាន​បំណងពិត ។

  • តើ​ការព្រមាន​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អស់អ្នក​ដែល​ធ្វើ​កិច្ចការ​ល្អ​ដោយ​គ្មាន​បំណង​ពិត​នោះ ? ( ទ្រង់​បាន​ព្រមាន​ថា កិច្ចការ​របស់​ពួកគេ​នឹង​មិន​បាន​ប្រយោជន៍​ដល់​ពួកគេ​ឡើយ ហើយ​ថា​កិច្ចការ​របស់​ពួកគេ​នឹង​ត្រូវរាប់​ថា​ជា​ទុច្ចរិត ជាជាង​សុចរិត )។

  • តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀន​អំពី​ខគម្ពីរ​ទាំងនេះ ? ( ខណៈពេល​ដែល​សិស្ស​អាច​លើកឡើង​ពី​សេចក្ដីពិត​មួយ​ចំនួន សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ដើម្បី​ត្រូវបាន​ប្រទានពរ​ចំពោះ​កិច្ចការ​ល្អ​របស់​យើង យើង​ត្រូវតែ​ធ្វើ​វា​ដោយ​មាន​បំណង​ពិត ) ។

  • បន្ថែមលើ​ពរជ័យ​ដែល​ចង់បាន​ពី​ព្រះអម្ចាស់ តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​ធ្វើ​ការល្អ​ដោយ​មាន​បំណង​ពិត ?

  • តើ​មាន​ភាពខុសគ្នា​អ្វីខ្លះ​ដែល​អ្នក​បាន​កត់សម្គាល់ នៅពេល​អ្នក​បាន​ធ្វើ​កិច្ចការ​ល្អ​ដោយ​មាន​បំណង​សុចរិត​នោះ ?

សូម​បង្ហាញ​ថា លោក​មរមន​បាន​លើកទឹកចិត្ត​យើង​ឲ្យ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ( សូមមើល មរ៉ូណៃ 7:9 ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការប្រឹក្សា​ខាងក្រោម​ពី​ប្រធាន ព្រិកហាំ យ៉ង់ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« វា​មិន​សំខាន់​ថា អ្នក ឬ ក៍​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​អធិស្ឋានឬក៏អត់នោះទេ នៅពេល​ការអធិស្ឋាន​មក​ដល់ ចូរអធិស្ឋាន​ចុះ ។ ប្រសិនបើ​យើង​មិន​មាន​អារម្មណ៍​ថា​ចង់​អធិស្ឋាន យើង​ត្រូវ​អធិស្ឋាន​រហូតដល់​យើង​ចង់​ធ្វើ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ 1997 ], ទំព័រ 45 ) ។

  • តើ​ការជ្រើសរើស​ដើម្បី​អធិស្ឋាន ទោះបីជា​នៅពេលយើង​មិន​ចង់ អាច​ជួយ​យើង​ឲ្យ​អធិស្ឋាន​ដោយ​ស្មោះអស់​ពី​ចិត្ត​នៅ​ចុងបញ្ចប់​ដោយ​របៀបណា ?

  • តើ​ការប្រឹក្សា​របស់​ប្រធាន ព្រិកហាំ យ៉ង់ អាច​ទាក់ទង​ទៅនឹង​ការគោរព​តាម​ព្រះបញ្ញត្តិ​ផ្សេងទៀត​ក្រៅពី​ការអធិស្ឋាន​ដោយរបៀបណា ? ( ប្រសិនបើ​សិស្ស​ពិបាក​នឹង​ឆ្លើយ​សំណួរ​នេះ សូម​គិត​ពី​ការចែកចាយ​គំរូ​ខាងក្រោម ៖ មនុស្ស​ខ្លះ​អាច​មិន​ចូលរួម​សាសនាចក្រ​ដោយ​អស់ពី​ចិត្ត​ទេ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើ​ពួកគេ​បន្ដ​មក​ព្រះវិហារ និង​ធ្វើ​អ្វីទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ចូលរួម និង​ថ្វាយបង្គំ នោះ​ពួកគេ​នឹង​ទទួល​បាន​បទពិសោធន៍​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រកឃើញ​សេចក្ដីអំណរ​ក្នុងការមក​ព្រះវិហារ ។ មូលហេតុ​មក​ព្រះវិហារ​របស់​គេ​នឹង​ផ្លាស់ប្ដូរ ។ ពួកគេ​នឹង​ចូលរួម ដោយសារ​ពួកគេ​ចង់​ទៅ​ទីនោះ —ពួកគេ​ចង់​ថ្វាយបង្គំ​ព្រះ រំឭក​សេចក្ដីសញ្ញា​របស់​គេ និង​បម្រើ​ដល់​អ្នកដទៃ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការបង្រៀន​របស់​លោក​មរមន​ក្នុងការ​ធ្វើ​កិច្ចការ​ល្អ​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​សូម​រៀបចំ​សកម្មភាព​ខាងក្រោម​នេះ​មុន​បង្រៀន ៖ សូម​រៀបចំកាត់​​ក្រដាស​បីបួន​តូចៗ ។ នៅលើ​ក្រដាស​នីមួយៗ សូម​សរសេរ​ព្រះបញ្ញត្តិ​មួយ ។ ឧទាហរណ៍​ដូចជា ការតមអាហារ ការបង់​ដង្វាយមួយភាគក្នុងដប់ ការបម្រើ​ដល់​អ្នកដទៃ ការសិក្សាបទគម្ពីរ ការគោរព​ដល់​ឪពុកម្ដាយ និង​ព្រះបញ្ញត្តិ​ផ្សេងទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជួយ​ដល់​សិស្ស​របស់​អ្នក​ពិភាក្សា ។ សូម​ដាក់​ក្រដាស​នោះ​នៅក្នុង​ប្រអប់​មួយ ។

នៅក្នុង​ថ្នាក់ សូម​ឲ្យ​សិស្ស​ម្នាក់​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​គាត់​យកក្រដាស​មួយ​ពី​ប្រអប់​នោះ ហើយ​អាន​វា​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់មក សូម​ឲ្យសិស្ស​ធ្វើ​តាម​ការណ៍​ខាងក្រោម​មួយ ឬ​ក៏​ទាំងពីរ ៖

  1. សូម​ចែកចាយ​ពី​អារម្មណ៍​ពេល​ពួកគេ​ទទួល​បាន​ពរជ័យ នៅពេល​ពួកគេ​បាន​គោរពតាម​ព្រះបញ្ញត្តិ​ដោយ​ស្មោះ​អស់ពី​ចិត្ត ។

  2. សូម​ផ្ដល់​យោបល់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​ដោយ​ស្មោះអស់​ពី​ចិត្ត ។

អ្នក​អាច​ធ្វើ​សកម្មភាព​នេះ​ពីរ​បី​ដង ។

ក្រោយពី​ធ្វើ​សកម្មភាព​នេះហើយ សូម​គិត​ពី​ការចែកចាយ​បទពិសោធន៍​ដែល​អ្នក​បាន​មាន នៅពេល​អ្នក​បាន​គោរព​តាម​បទបញ្ញត្តិ​មួយ​របស់​ព្រះ​ដោយ​ស្មោះអស់​ពីចិត្ត ។

មរ៉ូណៃ 7:12–19

លោក​មរមន​បង្រៀន​ពី​របៀប​ដើម្បី​វិនិច្ឆ័យ​​រវាង​សេចក្ដី​ល្អ និង​សេចក្តីអាក្រក់

សូម​ពន្យល់​ថា អេសាយ​បាន​ព្យាករណ៍​ថា នៅក្នុង​ថ្ងៃចុងក្រោយ មនុស្ស​ខ្លះ​នឹង​ហៅ​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​ល្អ​ថា​ជា​អាក្រក់ ( សូមមើល អេសាយ 5:20; នីហ្វៃទី 2 15:20 ) ។

  • តើ​មាន​គំរូ​អ្វីខ្លះ​នៃ​មនុស្ស​ដែល​ហៅ​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថាជា​អាក្រក់ ?

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​កុំ​ច្រឡំ​ការល្អ ជាមួយ​នឹង​ការអាក្រក់ ?

សូម​ឲ្យសិស្ស​ពីរ​បី​នាក់​ប្ដូរ​វេនគ្នា​អាន​ឮៗ​ពី មរ៉ូណៃ 7:12–17 ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម និង​រកមើល​គោលការណ៍​ដែល​អាច​ជួយ​យើង​ឲ្យ​កាត់សេចក្ដី​ល្អ ពី​សេចក្តីអាក្រក់ ។ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គូសចំណាំ​ឃ្លា​ដែល​មាន​ន័យ​ជាពិសេស​ដល់​ពួកគេ ។ ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​យើង​អាច​ដឹង​ថា អ្វីមួយ​ចេញពី​ព្រះ​ដោយ​របៀបណា ? ( សូម​ប្រាកដ​ថា សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ​ឲ្យ​យើង​ធ្វើ​ការល្អ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីស្រឡាញ់ បម្រើ​ដល់​ព្រះ ) ។

  • តើ​យើង​អាច​ដឹង​ថា អ្វីមួយ​ចេញពី​សាតាំង​ដោយ​របៀបណា ? ( សូម​ប្រាកដ​ថា សិស្ស​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ អ្វីៗ​ដែល​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើ​អាក្រក់ បដិសេធ​ព្រះយេស៊ូវគ្រីស្ទ ឬ​ប្រឆាំង​នឹង​ព្រះ ចេញមក​ពី​សាតាំង ) ។

  • តើ​មាន​របៀប​ណាខ្លះ​ដែល​ព្រះ​អញ្ជើញ និង​ទាក់ទាញ​យើង​ឲ្យ​ធ្វើ​ការល្អ​ជានិច្ច ?

  • តើ​សាតាំងហៅ និងអូសទាញ​យើង​ឲ្យ​ធ្វើ​អំពើបាប​ដោយរបៀបណា ?

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​អនុវត្ត​តាម​ការបង្រៀន​របស់​លោ​កមរមន​អំពី​ការកាត់សេចក្ដី​រវាងការ​ល្អ និង​ការអាក្រក់ សូម​ឲ្យ​ពួកគេ​សរសេរ​ពី​កម្មវិធី​ទូរទស្សន៍​ដែល​ពួកគេ​ចូលចិត្ត រឿង ចម្រៀង ក្រុម​តន្រ្ដី ទំព័រ​អ៊ិនធើណិត កម្មវិធី​ទូរស័ព្ទ ល្បែង​វីដេអូ ឬ​របស់​ផ្ទាល់ខ្លួន​នានា ។ ( អ្នក​អាច​បញ្ជាក់​បញ្ជី​នេះ​ដោយយោងតាម​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​សិស្ស ) ។ ក្រោយពី​សិស្ស​បាន​មាន​ពេល​សរសេរគ្រប់គ្រាន់​​ហើយ សូម​ឲ្យ​ពួកគេ​ទុកវា​មួយ​អន្លើសិន ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​មាន​ឱកាស​មួយដើម្បី​​គិតថែម​​ទៀត​​អំពី​បញ្ជី​របស់​គេ​ក្នុងពេល​ពីរ​បី​នាទី​ទៀត ។

  • យោងតាម មរ៉ូណៃ 7:16 តើ​អ្វី​ដែល​ត្រូវបាន​ផ្ដល់​មនុស្ស​គ្រប់គ្នា​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ល្អ ចេញពី​​អាក្រក់ ?

សូម​ពន្យល់​ថា ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ក៏​ត្រូវ​បានហៅ​ថា​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែរ ( សូមមើល មរ៉ូណៃ 7:18 ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ព្រះវិញ្ញាណបរិសុទ្ធ និង​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ខុសពី​គ្នា ។ …

« ដោយមិន​គិត​ពី​ពន្លឺ​ខាងក្រោម​នេះ ចំណេះដឹង​នៃ​ការត្រូវ និង​ខុស​នេះ ត្រូវបាន​ហៅ​ថាជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ ន័យ​ខាង​សីលធម៌ ឬ​សតិសម្បជញ្ញៈ វា​អាច​ដឹកនាំយើង​ទៅរក​ការចេះ​ប្រមាណ​ដល់​សកម្មភាព​របស់​យើង —រហូតដល់​យើង​កាត់​បន្ថយ ឬបំបាត់​​វាបាន ។ …

« បុរស ស្ដ្រី និង​កុមារ​រាល់​រូប​ក្នុងគ្រប់ជាតិ​សាសន៍ ជំនឿ ឬ​ពណ៌​សម្បុរ —គ្រប់គ្នា​មិន​ថា​កន្លែង​ណា​ដែល​ពួកគេ​រស់នៅ ឬ​អ្វី​ដែល​ពួកគេ​ជឿ ឬ​អ្វី​ដែល​ពួកគេ​ធ្វើ —មាន​នៅក្នុង​ខ្លួនគេ​នូវ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​មិន​អាច​ត្រូវ​បំផ្លាញ​បាន » ( « The Light of Christ » Ensign, ខែ មេសា ឆ្នាំ 2005, ទំព័រ 8–10 ) ។

  • តើ​បុគ្គល​ម្នាក់​អាចកាត់​បន្ថយ ឬបំបាត់​​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​មាន​នៅក្នុង​ខ្លួនគេ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 7:18–19 ដោយ​ស្ងាត់ស្ងៀម និង​រកមើល​ការប្រឹក្សា​របស់​លោក​មរមន​អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​មាន​នៅក្នុង​ខ្លួន​យើង ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រៀន ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ក្នុងការ « ព្យាយាម​ស្វែងរក​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ » ?

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី មរ៉ូណៃ 7:19 ? ( ចម្លើយ​របស់​សិស្ស​គួរ​រកឃើញ​នូវ​គោលការណ៍​ដូចខាងក្រោម​នេះ ៖ នៅពេល​យើង​ព្យាយាម​ស្វែងរក​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ យើង​អាច​បែងចែក​រវាង​​ល្អ និង​អាក្រក់​បាន ។ ប្រសិនបើយើង​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ យើង​នឹង​ក្លាយជា​កូន​របស់​ព្រះគ្រីស្ទ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​យល់​ពី​ឃ្លា « កូន​របស់​ព្រះគ្រីស្ទ » អ្នក​អាច​បើកទៅ​មើល​មេរៀន​ទី 55 នៅក្នុង​សៀវភៅ​ណែសិក្សា​នេះ ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ស្វែង​ចង់​ដឹង​ថា​ តើ​អ្វីមួយ​ល្អ ឬ​សមរម្យ​នោះ ? តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី « ព្យាយាម​ស្វែងរក » ដើម្បី​ដឹង​ថា​តើ​វា​ជា​ការណ៍​ល្អ ឬ​សមរម្យ​ឬ​អត់​នោះ ?

សូម​ឲ្យ​សិស្ស​បើក​ទៅ​បញ្ជី​ដែល​ពួកគេ​បាន​សរសេរ​មុននេះ ។ សូម​បង្ហាញ ឬ​អាន​ឮៗ​នូវ​សំណួរ​ខាងក្រោម​នេះ ហើយ​សូម​ឲ្យ​សិស្ស « ព្យាយាម​ស្វែងរក​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 7:19 ) នៅពេល​ពួកគេ​កត់ត្រា​ចម្លើយ​របស់​គេ​ចំពោះ​សំណួរ​ទាំងនេះ ។ សូម​កុំ​បង្ខំ​ក្នុងការ​ធ្វើ​សកម្មភាព​នេះ ។ សូម​ឲ្យ​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​សញ្ជឹងគិត និង​សរសេរ ។ សូម​ប្រាប់​សិស្ស​ថា អ្នក​នឹង​មិន​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​គេ​ទេ ។

  • តើ​រឿង​ទាំងនេះ​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ល្អ ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ស្រឡាញ់​ព្រះ និង​បម្រើ​ដល់​ទ្រង់​បាន​ល្អ​ប៉ុណ្ណា ?

  • តើ​រឿង​ទាំងនេះ​ណាខ្លះ​ដែល​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​ឲ្យ​ធ្វើ​អាក្រក់ សង្ស័យ​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ​ឈប់​បម្រើ​ដល់​ព្រះ​នោះ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរ​លុបចោល​រឿងទាំងនេះ​ខ្លះៗ​ចេញពី​ជីវិត​របស់​អ្នក​ទេ ? បើ​ដូច្នោះ តើ​អ្នក​នឹង​ធ្វើ​វា​ដោយ​របៀបណា ?

សូម​បង្ហាញ​ថា ពេលខ្លះ​វា​អាច​ពិបាក​ដើម្បី​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ នៅពេល​វា​តម្រូវឲ្យ​លះបង់​អ្វី​ដែល​យើង​ចូលចិត្ត ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​គាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​ក្នុង​ការខិតខំ​នេះ សូម​សួរ ៖

  • តើ​ដំបូន្មាន​អ្វី​ដែល​អ្នក​នឹង​ផ្ដល់ ដើម្បី​ជួយ​ដល់​នរណាម្នាក់​ឲ្យ​លះបង់​អ្វី​ដែល​មិន​ល្អ ឬ​សមរម្យ ?

ដើម្បី​បញ្ចប់ សូម​បញ្ជាក់​ថា នៅពេល​យើង​ធ្វើ​តាម​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​យើង​អាច​ស្គាល់​ថា អ្វី​ដែល​ល្អ ចៀសវាង​ការបោក​បញ្ឆោត​របស់​សាតាំង និង​រស់នៅ​ជា​អ្នកដើរតាម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 7:17 ។ អារក្ស​មិន​បញ្ចុះបញ្ចូល​ឲ្យ​យើង​ធ្វើ​ល្អ​ទេ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុម​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀនថា ៖

« សាតាំង ឬក៏​លូស៊ីហ្វើរ ឬក៏​បិតា​នៃ​សេចក្ដីកុហក —ហៅ​វា​តាម​របៀប​ដែល​អ្នក​ចង់— វាមាន​ពិត វាជា​បុគ្គល​ដ៏​អាក្រក់​បំផុត ។ ការជម្រុញ​របស់​វា​គឺ​គួរ​ឲ្យ​ស្អប់ ទោះនៅក្នុង​ករណី​ណាក៏​ដោយ ។… វា​ប្រឆាំង​នឹង​សេចក្តីស្រឡាញ់​នៃព្រះ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង កិច្ចការ​នៃ​សេចក្តីសុខសាន្ត ព្រមទាំង​សេចក្តីសង្គ្រោះ​អស់កល្បជានិច្ច ។ វា​ប្រឆាំង​នឹង​ការណ៍​ទាំងនេះ​នៅគ្រប់​ពេល​ដែល​វា​អាច ។ វា​ដឹង​ថា​វា​នឹង​ត្រូវ​វាយ​ឲ្យ​ចាញ់ និង ត្រូវ​បណ្ដេញ​ចេញ​នៅ​ទី​បំផុត ប៉ុន្តែ​វា​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​យក​មនុស្ស​ទៅ​ជាមួយ​វា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​វា​អាច​ធ្វើ​ទៅ​បាន » ( « We Are All Enlisted » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 44 ) ។