បណ្ណាល័យ
មេរៀនទី 60 ៖ ម៉ូសាយ 15–17


មេរៀនទី 60

ម៉ូសាយ 15–17

សេចក្តី​ផ្ដើម

នៅពេល​អ័ប៊ីណាដៃ​បាន​បន្ដ​បង្រៀន​ដល់​ស្ដេចណូអេ និង ពួកសង្ឃ​របស់​ទ្រង់ គាត់​បាន​ថ្លែងទីបន្ទាល់​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ ។ សង្ឃ​ម្នាក់​របស់​ស្ដេច​ណូអេគឺ អាលម៉ា បាន​ជឿ​តាម​អ័ប៊ីណាដៃ ។ ស្ដេច​ណូអេ​បាន​បណ្ដេញ​អាលម៉ា​ចេញពី​តុលាការ​របស់​ទ្រង់ ហើយ​បាន​បញ្ជា​អ្នកបម្រើ​របស់​ទ្រង់​ឲ្យ​សម្លាប់​គាត់ ប៉ុន្ដែ​អាលម៉ា​បាន​រត់ចេញ ហើយ​បាន​កត់ត្រា​ការបង្រៀន​ដែល​គាត់​បាន​ស្ដាប់​ពី​អ័ប៊ីណាដៃ ។ ក្រោយពី​អ័ប៊ីណាដៃ​បាន​ចែកចាយ​សារលិខិត​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​គាត់​ឲ្យ​ធ្វើ​ហើយ ស្ដេចណូអេ និង​ពួកសង្ឃ​របស់​ទ្រង់​បាន​គំរាម​ថា​នឹង​សម្លាប់​គាត់ ប្រសិនបើ​គាត់​មិនព្រម​បដិសេធ​អ្វី​ដែល​គាត់​បាន​និយាយ​ទេ​នោះ​។ ដោយ​បដិសេធ​មិនព្រម​បដិសេធ​ទីបន្ទាល់​របស់​គាត់ គាត់​បាន « រងទុក្ខ​ដល់​ស្លាប់​ដោយ​ភ្លើងឆេះ» ហើយ “ បាន​បិទត្រា​នូវ​ការពិត​នៃ​ពាក្យសំដី​របស់​ខ្លួន​ដោយ​សេចក្ដីស្លាប់​របស់​គាត់” ( ម៉ូសាយ 17:20 ) ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 15–16

អ័ប៊ីណាដៃ​បង្រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ

សូម​ឲ្យ​សិស្ស​រកមើល​ពាក្យ នឹង​ប្រោសលោះ បាន​ប្រោសលោះ និង សេចក្ដីប្រោសលោះ នៅក្នុង ម៉ូសាយ 15–16 ពីរ​បី​នាទី ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គូស​ចំណា​ពាក្យ​ទាំងនេះ ។ សូម​ពន្យល់​ថា នៅពេល​ទម្រង់​ខុសគ្នា​នៃ​ពាក្យ​តែមួយ​ត្រូវ​បាន​សរសេរ​ម្តង​ហើយ​ម្ត​ង​ទៀត​​នៅក្នុង​វគ្គ​នៃ​ព្រះគម្ពីរ វា​អាច​ជា​សញ្ញា​ថា​ពាក្យ​នោះ​សំខាន់​ចំពោះ​សារលិខិត​របស់​អ្នកសរសេរ​នោះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​មើល​ការបង្រៀន​របស់​អ័ប៊ីណាដៃ​អំពី​ការត្រូវ​បាន​សង្គ្រោះ​នៅក្នុង​មេរៀន​ថ្ងៃនេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ សូម​គូស​រូបភាព​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

រូបភាព
Offender

សូម​ចង្អុល​ទៅពាក្យ « អ្នកធ្វើខុស» ហើយ​សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​មួយ ។ ពួកគេ​ត្រូវបាន​កាត់ទោស​ឲ្យ​បង់ថ្លៃ​ពិន័យ​ដ៏​ច្រើន​ទុក​ជាការដាក់ទោស ហើយ​គ្មាន​ផ្លូវ​ស្របច្បាប់ និង ស្មោះត្រង់​ណា​ដែល​ពួកគេ​អាច​ចៀសវាង​មិន​បង់ថ្លៃ​ពិន័យ​ដោយ​ខ្លួនគេ​បាន​នោះ​ទេ ។ សូម​សួរ​សិស្ស​ពី​អារម្មណ៍​ដែល​នឹង​ជួប​ការផាកពិន័យ​បែប​នោះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា សមាជិក​គ្រួសារ​ម្នាក់ ឬ មិត្តភក្ដិ​ម្នាក់​ចេញ​បង់ថ្លៃ​ពិន័យ​ជំនួស​ឲ្យ​គេ ។

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​ចំពោះ​មនុស្ស​នេះ​យ៉ាងណា​ដែរ ?

សូម​ពន្យល់​ថា ក្នុង​ការបង់ថ្លៃ​ពិន័យ​នោះ សមាជិក​គ្រួសារ​ម្នាក់ ឬ មិត្តភក្ដិ​នោះ​នឹង​សង្គ្រោះ​ដល់​ពួកគេ​ពី​ការដាក់ទោស​របស់​ពួកគេ ។ ពាក្យ ប្រោសលោះ មានន័យ​ថា​រំដោះ​ពី​បំណុល ឬ ដាក់​ឲ្យ​មាន​សេរីភាព​ដោយ​ការបង់ថ្លៃ​លោះ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​និយមន័យ​ទាំងនេះ​នៅក្បែរ​ខគម្ពីរ​មួយ​នៅក្នុង ម៉ូសាយ 15 ដែល​មាន​ទម្រង់​មួយ​នៃ​ពាក្យ ប្រោសលោះ ។

សូម​សរសេរ យើង នៅក្រោម អ្នកធ្វើខុស ។ សូមសរសេរ យុត្តិធម៌ នៅក្រោម ការដាក់ទោស ។សូម​ពន្យល់​ថា ដោយសារ​យើង​មាន​បាប ហើយ​មិន​ធ្វើតាម​ច្បាប់​នៃ​ព្រះ យើង​ត្រូវ​បាន​ដាក់ទោស ។ និយាយ​ម្យ៉ាង​ទៀត​ថា យើង​ត្រូវតែ​ជួប​នឹង​ការទាមទារ​នៃ​យុត្តិធម៌ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកនូវ​លទ្ធផល​ខ្លះ​នៃ​ការមិនធ្វើ​តាម​ច្បាប់​របស់​ព្រះ ។

« យុត្តិធម៌ … តម្រូវថា​រាល់ការបំពាន​ក្រិត្យ​វិន័យ ​ទាំងអស់​ត្រូវ​បាន​បំពេញ ។ នៅពេល​អ្នក​គោរព​តាម​ច្បាប់​របស់​ព្រះ អ្នក​នឹង​ត្រូវបាន​ប្រទានពរ ប៉ុន្ដែ​គ្មាន​ការខិតខំ​បន្ថែម​ណា​ដែល​អាច​ត្រូវបាន​សង្គ្រោះ​ដើម្បី​បំពេញ​ច្បាប់​ទាំង​ឡាយ​ដែល​អ្នក​មិន​បាន​ធ្វើតាម​នោះ​ទេ ។ ប្រសិនបើ​មិន​បាន​ដោះស្រាយ​ទេ ច្បាប់​ដែល​គេ​មិន​ធ្វើ​តាម​នោះ​អាច​បណ្ដាល​ឲ្យ​ជីវិត​របស់អ្នក​កើតទុក្ខ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​ទៅរក​ព្រះវិញ​មិន​បាន​ឡើយ» ( « ដង្វាយធួន​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដីសុខសាន្ដ និង សុភមង្គល » Ensignលេអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 42 ) ។

  • យោងតាម​អែលឌើរ ស្កត តើ​លទ្ធផល​អ្វី​ខ្លះ​ដែល​ជា​លទ្ធផល​នៃ​ការមិន​ធ្វើ​តាម​ច្បាប់​នៃ​ព្រះ ?

នៅពេល​សិស្ស​រកមើល​លទ្ធផល​នៃ​ការមិន​ធ្វើ​តាម​ច្បាប់​នៃ​ព្រះ សូម​លុប​ពាក្យ ការផាកពិន័យ ពី​លើ​ក្ដារខៀន ។ នៅ​កន្លែងលុប​នោះ សូម​សរសេរ ទុក្ខវេទនា និង ការកាត់​ចេញពី​វត្តមាន​នៃ​ព្រះ ។សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 15:1, 8–9 ដោយ​ស្ងាត់ៗ ។ អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ៖

  • ពាក្យ អង្វរ សំដៅ​លើ​មនុស្ស​ម្នាក់​ដែល​មក​នៅចន្លោះ​មនុស្ស​ពីរ​នាក់ ឬ ​មនុស្ស​ពីរ​ក្រុម​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា ឬនិយាយ​ម្យ៉ាងទៀត​ថា ដើម្បី​ឲ្យ​មាន​ក្ដីសុខ​នឹង​គ្នា ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា ដែល​ថាព្រះយេស៊ូវគ្រីស្ទ​បាន​មក « អង្វរ » ជំនួស​យើង ?

  • ពាក្យ នៅ​ចន្លោះ មាន​ន័យ​ថា នៅ​រវាង ។ តើ​អ្នក​គិត​ថា ការដែល​ព្រះអង្គ​សង្គ្រោះ​ឈរ « នៅ​ចន្លោះ [ ពួកយើង ] និង សេចក្ដីយុត្តិធម៌» មាន​ន័យ​យ៉ាងណា ? តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាង​ណា​ ​ដើម្បី​បំពេញ « ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌» ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា សេចក្ដីយុត្តិធម៌​ទាមទារ​ឲ្យ​យើង​ទទួល​ការ​​ដាក់ទោស​ចំពោះ​អំពើបាប​របស់​យើង ។ ព្រះអង្គ​សង្គ្រោះ​មិន​បាន​លុប​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌​ឡើយ ទ្រង់​បាន​ឈរ​នៅ​ចន្លោះ​ពួកយើង និង សេចក្ដីយុត្តិធម៌​ដើម្បី​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌ ដោយ​ការទទួលយក​ការដាក់ទោស​ជំនួស​យើង ។ ទ្រង់​បាន​បង់​ថ្លៃ​ដើម្បី​ប្រោសលោះ​យើង —ដើម្បី​ដោះលែង​យើង​ចេញពី​ការដាក់ទោស ។ នៅលើ​ក្ដារខៀន សូម​ដាក់​រូបភាព​ព្រះអង្គ​សង្គ្រោះ ( ដូចជា​រូបភាព​មាន​ចំណងជើង​ថា ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ [ 64001 ] ) នៅចន្លោះ​ពាក្យ​អ្នកធ្វើខុស និង ការដាក់ទោស ។

រូបភាព
Offender Us

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 15:5–7 ដោយ​ស្ងាត់ស្ងៀម ដោយ​គិត​អំពី​តម្លៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​ដើម្បី​ប្រោសលោះ​ពួកគេ ដើម្បី​ឈរ​នៅចន្លោះ​ពួកគេ និង ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

អ្នកដែល​ជ្រើសរើស​ដើម្បី​បាន​ប្រោសលោះ

អ្នកដែល​បដិសេធ​ដើម្បី​បាន​ប្រោសលោះ

ម៉ូសាយ 15:11–12

ម៉ូសាយ 16:2–5, 12

សូម​បែងចែក​សិស្ស​ជា​ពីរក្រុម ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​អាន ម៉ូសាយ 15:11–12 ដោយ​រកមើល​លក្ខណៈ​នៃ​មនុស្ស​ដែល​ជ្រើសរើស​ដើម្បី​បាន​ប្រោសលោះ ។ សូម​ឲ្យ​សិស្ស​មួយ​ក្រុម​ទៀត​អាន ម៉ូសាយ 16:2–5, 12 ដោយ​រកមើល​លក្ខណៈ​នៃ​មនុស្ស​ដែល​បដិសេធ​ដើម្បី​បាន​ប្រោសលោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ក្រុម​ទីមួយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • ដោយ​យោង​តាម ម៉ូសាយ 15:11–12 តើ​នរណា​នឹង​ត្រូវ​បាន​ប្រោសលោះ​ពី​អំពើបាប​របស់​ពួកគេ ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បំពេញ​ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌​សម្រាប់​អ្នកណា​ដែល​ស្ដាប់តាម​ពាក្យសម្ដី​របស់​ព្យាការី ជឿ​លើ​អំណាច​ប្រោសលោះ​របស់​ទ្រង់ និង ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។ )

សូម​ពន្យល់​ថា តម្លៃ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង់​គឺ​ជា​អំណោយ​ផ្ទាល់ខ្លួន​មួយ​សម្រាប់​អ្នកណា​ដែល​នឹង​ជ្រើសរើស​ដើម្បីសក្តិសម​សម្រាប់​សេចក្ដីសង្គ្រោះ ដោយការ​ប្រែចិត្ត និង ការខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

ដើម្បី​បញ្ជាក់​ពី​លក្ខណៈ​ផ្ទាល់​នៃ​ដង្វាយធួន សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសាយ 15:10 ឮៗ ។ បន្ទាប់មក សូម​នាំ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​លើ​ឃ្លា « នោះ​ទ្រង់​នឹង​ទតឃើញ​ពូជ​របស់​ទ្រង់​ហើយ » នៅក្នុង​ខគម្ពីរ​នោះ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​ឃ្លា​នេះ ។ សូម​ពន្យល់​ថា​នៅក្នុង​ខគម្ពីរ​នេះ ពាក្យ ពូជ សំដៅ​លើ​កូនចៅ ។

  • តើ​នៅពេល​ណា​ដែល​យើង​បាន​ដឹង​ពី​ការក្លាយជា « កូនចៅ​នៃ​ព្រះគ្រីស្ទ» ? សូម​រំឭក​សិស្ស​ពី​ពាក្យ​សម្ដី​របស់​ស្ដេច​ប៊េនយ៉ាមីន​លើ​ប្រធានបទ​នេះ ដែល​មាន​នៅក្នុង ម៉ូសាយ 5 ។ សូម​មើលផងដែរ មេរៀន​ទី 55 ។ )

អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​ដាក់​ជា​ខ្លួន​គេ​ពី ម៉ូសាយ 15:10 ដោយ​ការសរសេរ​ឈ្មោះ​របស់​ពួកគេ​នៅក្នុង​កន្លែង​ឃ្លា « ពូជ​ទ្រង់» ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​មួយ​ភ្លែត ពី​អ្វី​ដែល​ការណ៍​នេះ​មាន​ន័យ​ដល់​ពួកគេ ។

  • តើ​ការបង្រៀន​នេះ​ជះឥទ្ធិពល​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​ដង្វាយធួន​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ដែល​អាន ម៉ូសាយ 16:2–5, 12 ចែកចាយ​អ្វីដែល​ពួកគេ​បាន​រកឃើញ​ពី​អ្នកដែល​បដិសេធ​មិន​ទទួល​យក​ការប្រោសលោះ ។ ដើម្បី​បញ្ជាក់​ពី​ភាពធ្ងន់ធ្ងរ​នៃ​ការបដិសេធ​មិន​ទទួល​យក​ការប្រោសលោះ សូម​ឲ្យ​សិស្ស​ទាំងអស់​អាន ម៉ូសាយ 16:5 ដោយ​ស្ងាត់ៗ ។

  • តើ​មាន​អ្វី​កើតឡើង​ដល់​រូបភាព​នៅលើ​ក្ដារខៀន ប្រសិនបើ​អ្នកធ្វើខុស​នៅ​រឹងទទឹង​នៅក្នុង​អំពើបាប ហើយ​បដិសេធ​មិន​ព្រម​ប្រែចិត្ត ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​ដក​រូបភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ​ចេញពី​ឌីយ៉ាក្រាម ។ អ្នក​អាច​បញ្ជាក់​ថា សម្រាប់​មនុស្ស​បែបនេះ វា « ដូចជា​គ្មាន​សេចក្ដីប្រោសលោះ​ឡើយ» ។ )

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 19:16–17 ដើម្បី​រកមើល​អ្វី​ដែល​នឹង​កើតឡើង​ដល់​អ្នកដែល​បដិសេធ​មិនព្រម​ប្រែចិត្ត ហើយ​ទទួល​យក​សេចក្ដីប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ គ. & ស. 19:16–17 នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 16:5 ។

សូម​ដាក់​រូបភាព​ព្រះអង្គ​សង្គ្រោះ​ទៅ​កន្លែង​ដើម​លើ​ក្ដារខៀន​វិញ ។

  • តើ​សេចក្ដីពិត​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ អំពី​អ្នកប្រោសលោះ​របស់​អ្នក ?

ក្រោយពី​សិស្ស​បាន​ឆ្លើយតប​នឹង​សំណួរ​នេះ​ហើយ សូម​ពន្យល់​ថា បន្ថែមលើ​ការបង្រៀន​ដែល​ថា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​យើង​ពី​ការដាក់ទោស​ចំពោះ​អំពើបាប​របស់​យើង អ័ប៊ីណាដៃ​បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​យើង​ចេញពី​សេចក្ដីស្លាប់ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី ម៉ូសាយ 16:6–11 ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ ។អ្នក​ក៏​អាច​ចង្អុល​បង្ហាញ​ថា អ្នកសុចរិត​នឹង​ត្រូវ​បាន​រស់ឡើងវិញ​ទៅកាន់​ស្ថានភាព​នៃ​សុភមង្គល ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អារម្មណ៍​ចំពោះ​ព្រះប្រោសលោះ​របស់​ពួកគេ និង អ្វីដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ឲ្យ​ពួកគេ​នឹង​ទទួល​បាន​នូវ​សេចក្ដីប្រោសលោះ​ដែល​ទ្រង់​បាន​ផ្ដល់ ។

ម៉ូសាយ 17

អាលម៉ា​ជឿ​ដល់​អ័ប៊ីណាដៃ ហើយ​ត្រូវ​បាន​កាត់ចេញ; អ័ប៊ីណាដៃ​ត្រូវ​បាន​គេ​ដុត

សូម​សួរ​សិស្ស ៖

  • តើ​អ្នក​ធ្លាប់​ឃើញ​នរណាម្នាក់​ក្រោកឈរ សម្រាប់​អ្វី​ដែល​ត្រូវ​នៅពេល​វា​ពិបាក​សម្រាប់​ពួកគេ​ដើម្បី​ធ្វើ​ដូច្នោះ​ទេ ? តើ​មាន​រឿង​អ្វី​កើត​ឡើង ?

រូបភាព
Abinadi Before King Noah

សូម​បង្ហាញ​រូបភាព​អ័ប៊ីណាដៃ​នៅ​ចំពោះមុខ​ស្ដេចណូអេ ( 62042; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 75 ) ។ សូម​សង្ខេប ម៉ូសាយ 17:1–6 ដោយ​ការពន្យល់​ថា​នៅពេល​អ័ប៊ីណាដៃ​បាន​បញ្ចប់​សារលិខិត​របស់​គាត់ សង្ឃ​ម្នាក់​ឈ្មោះ​អាលម៉ា​បាន​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​ដល់​ស្ដេច​ថា អ័ប៊ីណាដៃ​បាន​និយាយ​ពី​ការពិត ហើយ​គួរ​ត្រូវ​ដោះលែង ។ ស្ដេច​បានបណ្តេញ​អាលម៉ា​ចេញ ហើយ​ឲ្យ​អ្នកបម្រើ​សម្លាប់​គាត់ ។ អាលម៉ា​បាន​លាក់ខ្លួន ហើយ​បាន​សរសេរ​នូវ​ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ ។ បី​ថ្ងៃ​ក្រោយមក ស្ដេច​និង​ពួកសង្ឃ​របស់​ទ្រង់​បាន​កាត់ទោស​អ័ប៊ីណាដៃ​ដល់​ស្លាប់ ។

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ពួកគេ​សិក្សា​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​នេះ​ជាមួយ​នឹង​ដៃគូ​របស់​ពួកគេ ៖ ម៉ូសាយ 17:7–10 ដែល​និយាយ​អំពី​ជម្រើស​របស់​អ័ប៊ីណាដៃ និង ម៉ូសាយ 17:11–12, ដែល​និយាយ​អំពី​ជម្រើស​របស់​ស្ដេចណូអេ ។ សូម​ឲ្យ​ពួកគេ​ប្រៀបធៀប​ជម្រើស​របស់​អ័ប៊ីណាដៃ និង ជម្រើស​របស់​ស្ដេចណូអេ ។ សូម​ឲ្យ​ពួកគេ​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ។ ( អ្នក​អាច​សរសេរ​សំណួរ​នេះ​លើ​ក្ដារខៀន ។ )

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ​ជះឥទ្ធិពល​ដល់​ស្ដេចណូអេ នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ? ( សូមមើល ម៉ូសាយ 17:11 ។ ) តើ​ពួកសង្ឃ​របស់​ស្ដេច​ណូអេ​បាន​ជះឥទ្ធិពល​ដល់​ទ្រង់​ដោយ​របៀបណា ? ( សូមមើល ម៉ូសាយ 17:12–13 ។ )

  • តើ​មេរៀន​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​អ័ប៊ីណាដៃ ? ( ចម្លើយ​មួយ​ដែល​សិស្ស​អាច​មាន​គឺ យើង​អាច​ស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ។ )

ប្រសិនបើ​អាច សូម​ចែក​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ដល់​សិស្ស ៖

សូម​រឹងមាំ—នៅក្នុង​ការឈរ​ចំពោះ​ការត្រឹមត្រូវ ។យើង​រស់នៅ​ក្នុង​សម័យ​នៃ​ការសម្រុះសម្រួល ។ នៅក្នុង​ស្ថានភាព​ដែល​យើង​ជួបប្រទះ​រាល់ថ្ងៃ យើង​ដឹង​ថា​អ្វី​ដែល​ត្រូវ ។ … យើង​ត្រូវតែ​ពង្រឹង​កម្លាំង​ដើម្បី​ធ្វើតាម​ការជឿជាក់​របស់​យើង» ( “ Building Your Tabernacle,” Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 52 ) ។

អ្នក​អាច​ឲ្យ​សិស្ស​សរសេរ ខ្ញុំ​នឹង​ស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 17:9–12 ។ សូម​ធ្វើ​ឲ្យ​សិស្ស​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ ​ពាក្យ​ចុងក្រោយ​របស់​អ័ប៊ីណាដៃ ដែល​មាន​នៅក្នុង ម៉ូសាយ 17:19— « ឱ​ព្រះអង្គ​អើយ សូម​ព្រះអង្គ​ទទួល​យក​ព្រលឹង​របស់​ទូលបង្គំ​ផង» ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 17:20 ឮៗ ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​អំពី​ពាក្យ​ចុងក្រោយ​របស់​អ័ប៊ីណាដៃ ?

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ស្មោះត្រង់​ចំពោះ​ព្រះ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​សួរ​ផងដែរ បើ​សិស្ស​ខ្លះ​ចង់​ចែកចាយ​អ្វី​ដែល​ដំណឹងល្អ​មាន​ន័យ​ដល់​ពួកគេ និង អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាលពី​មុន​ដើម្បី​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ក្នុង​ពេលពិបាក​នានា ។ សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 15:9 ។ សេចក្ដីយុត្តិធម៌ និង សេចក្ដីមេត្តាករុណា

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​យើង​អំពី​ភាពពិត​នៃ​សេចក្ដីយុត្តិធម៌ និង ពរជ័យ​នៃ​សេចក្ដីមេត្តាករុណា ៖

« យើង​ម្នាក់ៗ​មាន​កំហុស​នៅក្នុង​ជីវិត ។ វា​កើតជា​ការមិនធ្វើតាម​ច្បាប់​ដ៏​អស់កល្ប​ជានិច្ច ។ សេចក្ដីយុត្តិធម៌ គឺជា​ផ្នែក​នៃ​ព្រះវរបិតា​នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ស្ថានសួគ៌​ដែល​រក្សា​របៀបរៀបរយ​មាន​សណ្ដាប់​ធ្នាប់ ។ វា​ដូចជា​ទំនាញផែនដី​ដែល​អ្នកឡើង​ភ្នំ តែងតែ​មាន​ជានិច្ច ។ វា​ជា​មិត្ត​ប្រសិនបើក្រឹត្យវិន័យ​ដ៏​អស់កល្ប​ត្រូវ​បាន​អនុវត្ត ។ វា​ផ្ដល់​នូវ​ការខូចប្រយោជន៍​ប្រសិនបើ​អ្នក​ព្រងើយកន្តើយ ។ សេចក្ដីយុត្តិធម៌​ធានា​ថា អ្នក​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដែល​អ្នក​មាន​ដោយការគោរព​តាម​ច្បាប់​នៃ​ព្រះ ។ សេចក្ដីយុត្តិធម៌​ក៏​តម្រូវ​ឲ្យ​រាល់​ការមិនធ្វើ​តាម​ច្បាប់​ទាំងឡាយ​ត្រូវ​បាន​បំពេញ​ដែរ ។ នៅពេល​អ្នក​គោរព​តាម​ច្បាប់​នៃ​ព្រះ អ្នក​ត្រូវបាន​ប្រទានពរ ប៉ុន្ដែ​គ្មាន​ការបន្ថែម​ណា​ដែល​អាច​សង្គ្រោះ​ឲ្យ​បំពេញ​ដល់​ច្បាប់​ដែល​អ្នក​មិន​បាន​គោរព​តាម​នោះ​ទេ ។ ប្រសិនបើ​មិន​ដោះស្រាយ​ទេ ច្បាប់​ដែល​អ្នក​មិន​គោរព​អាច​បណ្ដាល​ឲ្យ​ជីវិត​របស់​អ្នក​វេទនា ហើយ​នឹង​មិន​ឲ្យ​អ្នក​ត្រឡប់​ទៅកាន់​ព្រះ​វិញបាន​​ទេ ។ មាន​តែ​ជីវិត ការបង្រៀន និង​ជាពិសេស​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​អាច​ដោះលែង​អ្នក​ពី​ការណ៍នេះ បើ​មិន​ដូច្នោះ​ទេ​វា​ពិបាក​នឹង​អាច​ទៅរួច​ណាស់ ។

« ការទាមទារ​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌​សម្រាប់​ច្បាប់​ដែល​គេ​មិន​ធ្វើ​តាម អាច​ត្រូវ​បាន​បំពេញ​តាមរយៈ​សេចក្ដីមេត្តាករុណា ដែល​រកបាន​ដោយ​ការប្រែចិត្ត​ជាបន្ដ​របស់​អ្នក និង ការគោរព​ដល់​ក្រឹត្យវិន័យ​ទាំងឡាយ​របស់​ព្រះ ។ ការប្រែចិត្ត និង​ការគោរព​បែបនោះ​ពិត​ជា​សំខាន់​សម្រាប់​ដង្វាយធួន​ដើម្បី​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​ដ៏​ពេញលេញ​នៅក្នុង​ជីវិត​របស់​អ្នក ។ ព្រះប្រោសលោះ​អាច​ដោះស្រាយ​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​សេចក្ដីយុត្តិធម៌ និង ផ្ដល់​ការអភ័យទោស​តាមរយៈ​ផ្លូវ​ដ៏​មាន​មេត្តាករុណា​នៃ​ការប្រែចិត្ត​របស់​អ្នក ។ តាមរយៈ​ដង្វាយធួន​អ្នក​អាច​រស់នៅ​នៅក្នុង​ពិភពលោក​មួយ​ដែល​សេចក្ដីយុត្តិធម៌​ធានា​ថា អ្នក​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ទទួល​បាន​ដោយ​ការគោរព ។ តាមរយៈ​សេចក្ដីមេត្តាករុណា​របស់​ទ្រង់ អ្នក​អាច​ដោះស្រាយ​លទ្ធផល​នៃ​ច្បាប់​ដែល​មិនគោរព​តាម » ( « ដង្វាយធួន​​អាច​ធានា​ដល់​សេចក្ដីសុខសាន្ដ និង សុភមង្គល​របស់​អ្នក » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2006,ទំព័រ 41–42 ) ។