បណ្ណាល័យ
មេរៀនទី 68 ៖ ម៉ូសាយ 28–29


មេរៀនទី 68

ម៉ូសាយ 28–29

សេចក្តី​ផ្ដើម

ដោយ​បាន​ប្រែចិត្ត​ជឿ ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ​បានមាន​បំណង​ដ៏​ខ្លាំង​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​សាសន៍​លេមិន ។ ក្រោយពី​ការសុំ​ដល់​ព្រះអម្ចាស់ និង ការទទួល​បាន​ការធានា​ថា ពួកគេ​នឹង​ត្រូវបាន​ប្រទានពរ​ដោយ​ជោគជ័យ និង ការការពារ ម៉ូសាយ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ ។ ក្នុង​ពេល​ដូចគ្នា​នេះ ម៉ូសាយ​ខិតខំ​ថែរក្សា​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ដែល​បាន​បន្ដ​ដល់​គាត់ ។ គាត់បាន​បកប្រែ​កំណត់ត្រា​សាសន៍​យ៉ារ៉េឌ ហើយ​បន្ទាប់មក​ប្រគល់​កំណត់ត្រា​ទាំងអស់​ដល់​អាលម៉ា​ជា​កូន ។ ដោយសារ​កូនប្រុស​របស់​គាត់​បាន​បោះបង់​ឱកាស​ដើម្បី​ក្លាយជា​ស្ដេច គាត់​បាន​បង្កើត​ប្រព័ន្ធ​ចៅក្រម​ជា​ទម្រង់​ថ្មី​នៃ​ការគ្រប់គ្រង​នៅក្នុង​ដែនដី ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 28:1–9

កូនប្រុស​របស់​ម៉ូសាយ​មាន​បំណង​ចង់​បង្រៀន​ដល់​សាសន៍លេមិន

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

  1. ខ្ញុំ​មាន​បំណង​ដ៏​ស្មោះស​សម្រាប់​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ដល់​អ្នកដទៃ ។

  2. ខ្ញុំ​នឹង​លះបង់​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។

  3. ខ្ញុំ​មាន​បំណង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដល់​អ្នកដទៃ ។

ដើម្បី​ចាប់ផ្ដើម​ថ្នាក់ សូម​ឲ្យ​សិស្ស​ប្រើ​ប្រយោគ​នៅលើ​ក្ដារខៀន​ដើម្បី​វាយតម្លៃ​ពី​ខ្លួនគេ​ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​ប្រើ​រង្វាស់​ខ្នាត​ពី 1 ដល់ 10 ដោយ​ដាក់​លេខ 1 ដើម្បី​បង្ហាញ​ថា ប្រយោគ​នោះ​មិន​បាន​ពិពណ៌នា​ពួកគេ​ខ្លាំង​ឡើយ ហើយ​ដាក់​លេខ 10 ដើម្បី​បង្ហាញ​ថា ប្រយោគ​នោះ​បាន​ពិពណ៌នា​ពួកគេ​ពិត​ជា​ត្រូវ​ខ្លាំង ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 27:8–10 ដោយ​ស្ងៀមស្ងាត់ ។

  • តើ​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ​នឹង​ដាក់​រង្វាស់​ខ្នាត​ដូចគ្នា​នេះ​ក្នុងពេល​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 28:1–4 ឮៗ ។

  • តើ​កូនប្រុស​របស់​ម៉ូសាយ​នឹង​ដាក់​រង្វាស់​ខ្នាត​ដូចគ្នា​នេះ ក្រោយពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ដោយ​របៀបណា ? តើ​ឃ្លា​មួយ​ណា​នៅក្នុង ម៉ូសាយ 28:1–4 បង្ហាញ​ថា​ពួកគេ​បាន​ផ្លាស់ប្ដូរ​ខ្លាំង​ប៉ុណ្ណា ?

  • ហេតុអ្វី​បានជា​បំណង​របស់​កូនប្រុស​របស់​ម៉ូសាយ​បាន​ផ្លាស់ប្ដូរ ? ( ពួកគេ​បាន​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ​ទាំងអស់ ហើយ​បាន​ប្រែចិត្ត​ជឿ; សូម​មើល ម៉ូសាយ 27:34–36 ។ អ្នក​ក៏​អាច​បើក​ទៅ ម៉ូសាយ 28:4 ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ជះឥទ្ធិពល​ដល់​ពួកគេ ។ )

  • ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សាសន៍​លេមិន​នៅពេល​នេះ​នៅក្នុង​ប្រវត្តិសាស្ដ​របស់​ពួកគេ តើ​មាន​ការលំបាក​អ្វីខ្លះ​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ជួប​ក្នុង​ចំណោម​ពួកគេ ?

  • យោងតាម ម៉ូសាយ 28:2 តើ​អ្វី​ដែល​កូនប្រុស​របស់​ម៉ូសាយ​បាន​ជឿ​លើ​ការបង្រៀន​របស់​ពួកគេ ថា​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​សាសន៍​លេមិន ?

  • តើ​ការប្រែចិត្ត​ជឿ​នៃ​កូនប្រុស​របស់​ម៉ូសាយ​បាន​ជះឥទ្ធិពល​ដល់​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដោយ​របៀបណា ? តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​ពួកគេ ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស ដោយ​ការសរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​ការប្រែចិត្ត​ជឿ​របស់​យើង​ចាក់ឫស​ជ្រៅ នោះ​បំណងប្រាថ្នា​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​កើនឡើង ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​ប្រយោគ​នេះ​នៅគែម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 28:1–4

“ កម្លាំង​នៃ​បំណងប្រាថ្នា​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ គឺជា​កត្តា​ជម្រុញ​មួយ​ដ៏​អស្ចារ្យចំពោះ​កម្រិត​នៃ​ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​យើង ” ( “ Sharing the Gospel ,” Ensign ខែ វិច្ឆិកា ឆ្នាំ 2001, ទំព័រ 7 ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​បំណង​របស់​ពួកគេ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ​បាន​កើនឡើង នៅពេល​ពួកគេ​បាន​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ។

  • តើ​បទពិសោធន៍​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក បាន​ដឹកនាំ​អ្នក​ឲ្យ​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ ?

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ស្គាល់​យុវជន​ម្នាក់​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​ម្នាក់ ប៉ុន្ដែ​មាន​បំណង​តិចតួច​ដើម្បី​បម្រើ​បេសកកម្ម​ពេញម៉ោង ។

  • តើ​យុវជន​នេះ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្កើន​បំណង​របស់​គាត់​ដើម្បី​ចែកចាយ​ដំណឹងល្អ ? ( នៅពេល​សិស្ស​ចែកចាយ​ពី​ការយល់ដឹង​របស់​ពួកគេ សូម​លើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​នឹកចាំ​ពី​អ្វី​ដែល​បាន​ពង្រឹង​ដល់​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង ពី​របៀប​ដែល​ពួកគេ​អាច​ស្នើ​សកម្មភាព ឬ បទពិសោធន៍​ដូចគ្នា​នេះ​ដល់​យុវជន​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ការប្រែចិត្ត​ជឿ​ដ៏​ខ្លាំង​ដឹកនាំ​ទៅរក​បំណង​ដែល​កើនឡើង​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ ។ )

អ្នក​អាចនឹង​ពន្យល់​ពី​របៀប​ដែល​អ្នក​បាន​ទទួល​បំណងប្រាថ្នា​ ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​គិត​ពី​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​យើង​ខិតជិត​ព្រះអម្ចាស់ ហើយ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ នោះ​បំណង​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដល់​អ្នកដទៃ​នឹង​កើនឡើង ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 28:5–8 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ម៉ូសាយ​អនុញ្ញាត​ឲ្យ​កូនប្រុស​របស់​គាត់​ទៅបម្រើ​បេសកកម្ម​ដ៏​មាន​គ្រោះថ្នាក់​បែបនោះ ។

  • នៅក្នុង​ចម្លើយ​ដល់​ការអធិស្ឋាន​របស់​ម៉ូសាយ តើ​ពរជ័យ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​កូនប្រុស​របស់​ម៉ូសាយ ?

ម៉ូសាយ 28:10–20

ម៉ូសាយ​បកប្រែ​ផ្ទាំង​នៃ​សាសន៍​យ៉ារ៉េឌ ហើយ​ប្រគល់​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នោះ​ដល់​អាលម៉ា

សូម​គូស​ដូចខាងក្រោមម​លើ​ក្ដារខៀន ៖

រូបភាព
ផ្ទាំង​មាស និង មកុដ

សូម​ចង្អុល​ទៅ​រូបភាព​មកុដ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 28:10 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​បញ្ហា​មួយ​ដែល​ស្ដេច​មាន នៅពេល​កូនប្រុស​របស់​គាត់​ចេញ​ទៅ​បេសកកម្ម ។ ( ទ្រង់​ត្រូវការ​រក​នរណាម្នាក់​ឲ្យ​ជំនួស​កន្លែង​របស់​ទ្រង់​ជា​ស្ដេច 

សូម​សង្ខេប ម៉ូសាយ 28:11–19 ដោយ​ការពន្យល់​ថា ម៉ូសាយ​បាន​ចាស់ ហើយ​គាត់​បាន​បែរ​ចំណាប់អារម្មណ៍​ខ្លះ​ចំពោះ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ដែល​ត្រូវបាន​ប្រគល់​ដល់​គាត់ ៖ កំណត់ត្រា​ទាំងឡាយ​ដែល​ឪពុក​របស់​គាត់​បាន​ឲ្យ​គាត់ ហើយ​បាន​ប្រាប់​គាត់​ឲ្យ​រក្សា និង​កំណត់ត្រា​ដែល​ស្ដេច​លិមហៃ​បាន​ឲ្យ​ដល់​គាត់ ។ ក្នុង​សមត្ថភាព​របស់​គាត់​ជា​អ្នកមើលឆុត​ម្នាក់ គាត់​បាន​បកប្រែ​កំណត់ត្រា​នៃសាសន៍​យ៉ារ៉េឌ —ផ្ទាំង​ដែល​បាន​រកឃើញ​ដោយ​ក្រុម​ដែល​ស្ដេច​លិមហៃ​បាន​បញ្ជូន​ឲ្យ​ទៅ​រក​ដែនដី​សារ៉ាហិមឡា ( សូមមើល ម៉ូសាយ 8:7–9 ) ។ សូម​ធ្វើ​ឲ្យ​សិស្ស​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ ​រូបភាព​នៃ​ផ្ទាំងមាស​នៅលើ​ក្ដារខៀន ។

សូម​ពន្យល់​ថា បន្ថែម​លើ​ការចាត់តាំង​អ្នកដឹកនាំ​សម្រាប់​នគរ ម៉ូសាយ​ក៏​ត្រូវការ​ចាត់តាំង​អ្នកថែរក្សា​ផ្ទាំង​ទាំងនោះ​ដែរ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 28:20 ដោយ​ស្ងាត់ៗ ។

  • តើ​អ្នកណា​ដែល​បាន​ទទួល​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នោះ ?

  • ហេតុអ្វី​បានជា​អាលម៉ា​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ថែរក្សា​កំណត់ត្រា​ទាំងនេះ ?

ម៉ូសាយ 29

ប្រជាជន​ធ្វើតាម​ការណែនាំ​របស់​ម៉ូសាយ ដើម្បី​ស្ថាបនា​នូវ​ប្រព័ន្ធ​ចៅក្រម ជា​ទម្រង់​នៃ​ការគ្រប់គ្រង​របស់​ពួកគេ

សូម​ឲ្យ​សិស្ស​លើកដៃ ប្រសិនបើ​ពួកគេ​ចង់​ក្លាយជា​ស្ដេច ឬ ម្ចាស់ក្សត្រី​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​មក​ខាងមុខ​ថ្នាក់ ហើយ​ឈរ​ក្បែរ​មកុដ​ដែល​បាន​គូស​នៅលើ​ក្ដារខៀន ( ឬ សូម​ដាក់​ក្រដាស​ជា​រាង​មកុដ​នៅលើ​ក្បាល​គេ ) ។ សូម​ឲ្យ​សិស្ស​នោះ​ពិពណ៌នា​ពី​ប្រយោជន៍​ដែល​គេ​នឹង​ទទួល​បាន​ពី​ការធ្វើ​ជា​ស្ដេច ឬ ម្ចាស់​ក្សត្រី​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 29:1–3 ឮៗ ។

  • តើ​ប្រជាជន​ចង់​ឲ្យ​នរណា​ក្លាយជា​ស្ដេច​របស់​ពួកគេ ?

  • តើ​កូនប្រុស​របស់​ម៉ូសាយ​បាន​លះបង់​អ្វីខ្លះ ដើម្បី​ពួកគេ​អាច​បង្រៀន​ដល់​សាសន៍​លេមិន ?

  • តើ​ឱកាស​អ្វីខ្លះ​ដែល​យុវជន និង​យុវនារី​លះបង់ ឬ ផ្អាក​សព្វថ្ងៃ​នេះ​ដើម្បី​ពួកគេ​អាច​បម្រើ​បេសកកម្ម ?

សូម​សង្ខេប ម៉ូសាយ 29:4–10 ដោយ​ការពន្យល់​ថា ស្ដេច​ម៉ូសាយ​បាន​បារម្ភ​ថា ការតែងតាំង​ស្ដេច​ថ្មី​អាច​ដឹកនាំ​ទៅរក​ការទាស់ទែង ហើយ​ថែមទាំង​អាច​ជា​សង្គ្រាម​ផង ។ គាត់​ក៏​បាន​និយាយ​ពី​បញ្ហា​ផ្សេង​ទៀត​ដែល​អាច​កើតមាន ប្រសិនបើ​ស្ដេច​ដែល​មិនសុចរិត​ឡើង​កាន់​អំណាច​នោះ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 29:16–18 ហើយ​រកមើល​បញ្ហា​ទាំងនោះ ។

សូម​ពន្យល់​ថា ស្ដេច​ម៉ូសាយ​បាន​ស្នើ​ថា ការគ្រប់គ្រង​សាសន៍​នីហ្វៃ​មិន​គួរ​ត្រូវ​គ្រប់គ្រង​ដោយ​ស្ដេច​ទៀត​ទេ ។ ផ្ទុយទៅវិញ គាត់​បាន​ស្នើ​នូវ​ប្រព័ន្ធ​ចៅក្រម ដោយ​មាន​ចៅក្រម​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​សំឡេង​របស់​ប្រជាជន ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 29:11, 25 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ពី​របៀប​ដែល​ចៅក្រម​ត្រូវ​កាត់សេចក្ដី​ប្រជាជន ។ ( “ យោងតាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ” និង “ យោងតាម​ច្បាប់​ដែល​បាន​ផ្ដល់​ដល់​អ្នក​ដោយ​ឪពុក​របស់​យើង ” 

សូម​សរសេរ ម៉ូសាយ 29:26–27, 30, 33–34, 37–38 នៅលើ​ក្ដារខៀន ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ដៃគូ ។ សូម​ឲ្យ​សិស្ស​រកមើល​ខគម្ពីរ​ទាំងនេះ ហើយ​រកមើល​ការទទួលខុសត្រូវ​របស់​ប្រជាជន​នៅក្នុង​ការគ្រប់គ្រង​ដែល​បាន​ស្នើ​ដោយ​ស្ដេច​ម៉ូសាយ ។ បន្ទាប់មក សូម​ឲ្យ​ដៃគូ​នីមួយៗ​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម ។ ( អ្នក​ក៏​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ ចែក​ជា​ក្រដាស​ដល់​ពួកគេ 

  • យោងតាម​សេ្ដច​ម៉ូសាយ តើ​មាន​ប្រយោជន៍​អ្វីខ្លះ​ដែល​មក​តាមរយៈ​ការសម្រេច​ចិត្ត ដោយ​សំឡេង​របស់​ប្រជាជន ? ( គាត់​បាន​និយាយ​ថា សំឡេង​របស់​ប្រជាជន​ជាទូទៅ​មិន​មាន​បំណង​ចង់​បាន​អ្វី​ដែល “ ផ្ទុយ​នឹង​អ្វី​ដែល​ត្រឹមត្រូវ​នោះ​ទេ ” ។ គាត់​ក៏​បាន​និយាយ​អំពី​តម្រូវការ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការចែករំលែក​នូវ​បន្ទុក​នៃ​ការគ្រប់គ្រង​របស់​ពួកគេ ហើយ​ដើម្បី​មាន “ ឱកាស​ស្មើ​គ្នា ” 

  • តើ​លទ្ធផល​អ្វី​ដែល​នឹង​មក ប្រសិនបើ​សំឡេង​របស់​ប្រជាជន​បាន​ជ្រើសរើស​ភាពទុច្ចរិត​នោះ ? ( ការកាត់សេចក្ដី​របស់​ព្រះ​នឹង​មក​ដល់​ពួកគេ ហើយ​ពួកគេ​នឹង​ត្រូវ​បាន​បំផ្លាញ 

  • នៅក្នុង ម៉ូសាយ 29:34 តើ​អ្នក​គិត​ថា អ្វី​ជា​អត្ថន័យ​នៃ​ឃ្លា “ មនុស្ស​គ្រប់រូប​អាច​ផ្ទុក​ចំណែក​របស់​ខ្លួន ” ? តើ​ឃ្លា​នេះ​អាច​អនុវត្ត​ដល់​ការទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​នៅក្នុង​ការគ្រប់គ្រង​ក្នុង​ស្រុក និង ជាតិ​របស់​ពួកគេ​ដោយ​របៀបណា ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

“ ដោយសារ​អ្វី​កើតឡើង​នៅក្នុង​ការធ្លាក់ចុះ​នៃ​វប្បធម៌ ទាំង​អ្នកដឹកនាំ និង​អ្នកធ្វើតាម​ត្រូវ​តែ​ទទួលខុសត្រូវ ។ … វា​ងាយស្រួល​ដើម្បី​រិះគន់​ដល់​អ្នកដឹកនាំ​អាក្រក់ ប៉ុន្ដែ​យើង​មិន​គួរ​ឲ្យ​អ្នកដើរតាម​មាន​ផ្លូវ​ទំនេរ​នោះ​ទេ ” ( “ Repent of [Our] Selfishness,” Ensign ខែ ឧសភា ឆ្នាំ 1999, ទំព័រ 24 ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ចំពោះ​អ្នកដឹកនាំ នឹង​អ្នក​ធ្វើតាម​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​គាំទ្រ​​ដល់​ច្បាប់ និង អ្នកដឹកនាំ​ដ៏​សុចរិត​នោះ ? ( អ្នក​អាច​ឲ្យ​សិស្ស​បើក​ទៅ មាត្រា​នៃ​សេចក្ដីជំនឿ 1:12 

សូម​បង្ហាញ​ការធានា​របស់​អ្នក​ថា ខណៈពេល​ដែល​មិនមែន​គ្រប់ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​នេះ​មាន​ឱកាស​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​របស់​ពួកគេ​ផ្ទាល់ ព្រះអម្ចាស់​នឹង​តែងតែ​ជួយ​អ្នកដែល​ទុកចិត្ត​លើ​ទ្រង់ មិន​ថា​ពួកគេ​រស់នៅ​ទីកន្លែងណា​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 29:41–43 ឮៗ ។

  • តើ​ប្រជាជន​បាន​ជ្រើសរើស​អ្នកណា​ដើម្បី​ក្លាយជា​ចៅក្រម​សំខាន់​ទីមួយ ? តើ​គាត់​បាន​រស់នៅ​ពេញ​មួយ​ជីវិត​គាត់​ជា​អ្នកដឹកនាំ​ដ៏​យុត្តិធម៌ និង សុចរិត​ដែរ​ឬទេ ? តើ​អ្វី​ដែល​ជា​លទ្ធផល​នៃ​ការដឹកនាំ​របស់​គាត់ ?

សូម​ឲ្យ​សិស្ស​ពន្យល់​ជា​ពាក្យ​សម្ដី​របស់​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី ម៉ូសាយ 29 ។ ពួកគេ​អាច​រកឃើញ​សេចក្ដីពិត​ខ្លះ​ដូចខាងក្រោម ៖

ការដឹកនាំ​មិន​សុចរិត​អាច​នាំ​មក​នូវ​ការទាស់ទែងគ្នា និង អំពើបាប ។

វា​មិន​ទូទៅ​នោះ​ទេ ដែល​សំឡេង​របស់​ប្រជាជន​ជ្រើសរើស​អ្វី​មួយ​ដែល​មិន​សុចរិត​នោះ ។

ប្រសិនបើ​ប្រជាជន​ជ្រើសរើស​យក​សេចក្ដីទុច្ចរិត ការកាត់សេចក្ដី​នៃ​ព្រះ​នឹង​ធ្លាក់​មក​លើ​ពួកគេ ។

មនុស្ស​ម្នាក់ៗ​មាន​កាតព្វកិច្ច​មួយ​ដើម្បី​ធ្វើតាម​ច្បាប់ និង អ្នកដឹកនាំ​ដែល​សុចរិត ។

សូម​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​នៅក្នុង​មេរៀន​ថ្ងៃនេះ ។

ការរំឭក​ពី​ម៉ូសាយ

សូម​ចំណាយ​ពេល​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក​ពី​ព្រះគម្ពីរ​ម៉ូសាយ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​ពួកគេ​អាន​សង្ខេបៗ​ពី​គម្ពីរ​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បីបួន​នាក់​ចែកចាយ​ពី​គំនិត និង អារម្មណ៍​របស់​ពួកគេ​អំពី​អ្វី​មួយ​នៅក្នុង​គម្ពីរ​នេះ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​រំភើប​នោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 28:3 ។ បំណង​ប្រាថ្នា​ដើម្បី​ចែកចាយ​ដំណឹងល្អ

អែលឌើរ ជែអិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​លើកឡើង​ពី​របៀប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​សមាជិក​សាសនាចក្រ​ទាំងឡាយ​អាច​ចែកចាយ​ដំណឹងល្អ ៖

« គន្លឹះ​ចំពោះ​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​សមាជិក​ដ៏​មាន​ជោគជ័យ​គឺ ការអនុវត្ត​សេចក្ដីជំនឿ ។ របៀប​មួយ​ដើម្បី​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ និង ការសន្យា​ទាំងឡាយ​របស់​ទ្រង់​គឺ ការដាក់​កាលបរិច្ឆេទ​ដែល​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ឲ្យ​នរណា​ម្នាក់​រៀបចំ​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​បាន​ទទួល​សំបុត្រ​រាប់រយ​ពី​សមាជិក​ដែល​បាន​អនុវត្ត​សេចក្ដីជំនឿ​របស់​ពួកគេ​តាម​របៀប​ដ៏​សាមញ្ញ​នេះ ។ ទោះបីជា​គ្រួសារ​មិន​មាន​នរណាម្នាក់​ក្នុង​គំនិត​ដើម្បី​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ក្ដី ពួកគេ​ដាក់​កាលបរិច្ឆេទ​មួយ អធិស្ឋាន ហើយ​បន្ទាប់មក​និយាយ​នឹង​មនុស្ស​ជាច្រើន ។ ព្រះអម្ចាស់​គឺ​អ្នកគង្វាល​ដ៏​ល្អ ហើយ​ទ្រង់​ដឹង​ពី​ចៀម​របស់​ទ្រង់​ដែល​បាន​រៀបចំ​ដើម្បី​ស្ដាប់​តាម​សំឡេង​របស់​ទ្រង់ ។ ទ្រង់​នឹង​ណែនាំ​យើង នៅពេល​យើង​ស្វែងរក​ជំនួយ​ដ៏​ទេវភាព​របស់​ទ្រង់​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ » ( « Creating a Gospel-Sharing Home » EnsignLiahona, ខែ ឧសភា ឆ្នាំ 2006, ទំព័រ 86 ) ។

ម៉ូសាយ 29:41–44 ។ រជ្ជកាល​នៃ​ពួកចៅក្រម

ការផ្លាស់ប្ដូរ​នៅក្នុង​ការគ្រប់គ្រង​បាន​បង្កើត​តាមរយៈ​ស្ដេច​ម៉ូសាយ គឺ​សំខាន់​ខ្លាំង​ណាស់​ដែល​ចាប់តាំងពី​ពេល​នោះ​មក​រហូត​ដល់​ការប្រសូត្រ​របស់​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី 3 2:8 ) សាសន៍​នីហ្វៃ​បាន​កត់ត្រា​ពេលវេលា​របស់​ពួកគេ​ទាក់ទង​នឹង​ការចាប់ផ្ដើម​នៃ​រជ្ជកាល​នៃ​ពួកចៅក្រម ។ ពីមុនៗ សាសន៍​នីហ្វៃ​បាន​រក្សា​កំណត់ត្រា​ពី​ឆ្នាំ​ដែល​លីហៃ​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ។