បណ្ណាល័យ
មេរៀនទី 81 ៖ អាលម៉ា 17


មេរៀនទី 81

អាលម៉ា 17

សេចក្តី​ផ្ដើម

នៅក្នុង​ការរៀបចំ​បង្រៀន​ដំណឹងល្អ​ដល់​សាសន៍​លេមិន បុត្រា​នៃ​ស្ដេច​ម៉ូសាយ​បាន​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ដោយ​ការតមអាហារ និង​ការអធិស្ឋាន ។ ព្រះអម្ចាស់​លួងលោម​ពួកគេ ហើយ​បាន​សន្យា​ថា ពួកគេ​នឹង​ក្លាយជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​ទ្រង់ “ ដល់​ការសង្គ្រោះ​ព្រលឹង​ជាច្រើន ” ( អាលម៉ា 17:11 ) ។ ពីមុន​ទ្រង់​បាន​សន្យា​នឹង​ពួកគេ​ថា តាមរយៈ​វិវរណៈ​ដល់​បិតា​របស់​ពួកគេ ថា​ទ្រង់​នឹង “ ដោះ [ ពួកគេ ] ឲ្យ​រួចផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួកលេមិន ” ( ម៉ូសាយ 28:7 ) ។ ដោយ​ត្រូវបាន​ពង្រឹង​ដោយ​ការសន្យា​របស់​ព្រះអម្ចាស់ និង ដោយ​ទុកចិត្ត​ថា ពួកគេ​នឹង​ជួប​គ្នា​ម្ដងទៀត​នៅ​ថ្ងៃណា​មួយ នោះ​ពួកគេ​បាន​បែកគ្នា​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៅ​តំបន់​ខុសគ្នា ។ អាំម៉ូន​បាន​ចេញទៅ​ដែនដី​អ៊ីសម៉ាអែល ដែល​គាត់​បាន​រៀបចំ​បង្រៀន​ដល់​ប្រជាជន​ដោយ​ការបម្រើ​ដល់​ស្ដេច​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 17:1–16

ពួកបុត្រា​នៃ​ស្ដេច​ម៉ូសាយ​សិក្សា​ព្រះគម្ពីរ អធិស្ឋាន ហើយ​តមអាហារ​ដើម្បី​ពួកគេ​អាច​ដឹង​ពី​ព្រះបន្ទូល​របស់​ព្រះ និង​បង្រៀន​ដោយ​អំណាច

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​នូវ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​លើ​ក្ដារខៀន ៖ “ អ្វី​ដែល​សំខាន់​ចម្បង​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រៀបចំ​សម្រាប់​ការហៅ​បម្រើ [ បេសសកម្ម​មួយ ] គឺ​ត្រូវ … “ ( អ្នក​នឹង​ត្រូវ​បើក​ទៅ​ចំណុច​នេះ​ពេល​ក្រោយ​បន្ដិចទៀត​នៅក្នុង​មេរៀន​នេះ ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​បាន​ទៅជួប​នៅពេល​សាច់ញាត់ ឬ មិត្តភក្ដិ​បាន​ត្រឡប់​មក​ផ្ទះ​ពី​បេសកកម្ម​ក្រោយពី​ការបម្រើ​ដោយ​ស្មោះត្រង់​ដែរ​ទេ ។ សូមអញ្ជើញឲ្យសិស្ស​ពីរ​បី​នាក់​ពិពណ៌នា​ពី​ចរិតលក្ខណៈ​ដូច​នឹង​ព្រះគ្រីស្ទ​នៃ​ពួកអ្នក​ផ្សព្វផ្សាយ​ទាំងនេះ នៅពេល​ពួកគេ​បាន​ត្រឡប់​មក​វិញ ។

  • តើ​ការផ្លាស់ប្ដូរ​វិជ្ជមាន​អ្វីខ្លះ​ដែល​អ្នក​បាន​ឃើញ​ពី​ពួកគេ​ក្រោយពី​បេសកកម្ម​របស់​ពួកគេ ? តើ​អ្នក​គិត​ថា អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ទាំងនេះ ?

សូម​ពន្យល់​ថា ក្រោយពី​ការបង្រៀន​ដំណឹងល្អ​អស់​រយៈពេល 14 ឆ្នាំ​នៅក្នុង​ដែនដី​នីហ្វៃ បុត្រា​នៃ​ស្ដេច​ម៉ូសាយ​បាន​ត្រឡប់​មក​កាន់​ដែនដី​សារ៉ាហិមឡា​វិញ នៅពេល​ពួកគេ​បាន​រួបរួម​នឹង​អាលម៉ា ។ ប្រសិនបើ​សិស្ស​ត្រូវការ ការរំឭក​ឡើងវិញ​ខ្លីៗ នៃ​រឿង​របស់​អាលម៉ា និង​បុត្រារបស់​ស្ដេច​ម៉ូសាយ សូម​សួរ ៖

  • តើ​ទំនាក់ទំនង​អ្វី​រវាង​អាលម៉ា និង​បុត្រា​នៃ​ស្ដេច​ម៉ូសាយ ? ( ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​ឆ្លើយនឹង​សំណួរ​នេះ សូម​គិត​ពី​ការសុំ​គេ​ឲ្យ​អាន​សេចក្ដីសង្ខេប​ជំពូក​ក្នុង ម៉ូសាយ 27 ។

សូម​ពន្យល់​ថា ខណៈពេល​ដែល​អាលម៉ា​បាន​បង្រៀន​ពី​ការប្រែចិត្ត និង​ស្ថាបនា​សាសនាចក្រ​ក្នុង​ចំណោម​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​សារ៉ាហិមឡា និង​ដែនដី​ផ្សេង​ទៀត បុត្រា​នៃ​ស្ដេច​ម៉ូសាយ​បាន​បង្រៀន​ដំណឹងល្អ​ទៅដល់​សាសន៍​លេមិន​នៅក្នុង​ដែនដី​នីហ្វៃ ។ ( អ្នក​អាច​ចង់​សំដៅ​ទៅ​ខគម្ពីរ​ស៊ក​ក្នុងសៀវភៅ​សម្រា​ប់ចំណាំ​នៃ​ព្រះគម្ពីរ​មរមន ជា​ផ្នែក​នៃ​ការពន្យល់​នេះ ។ ឈ្មោះ​នៃ​ពួកបុត្រា​នៃ​ស្ដេច​ម៉ូសាយ​មាន​នាម​ថា អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ( សូមមើលម៉ូសាយ 27:34 ) ។ អាលម៉ា 17–26រៀបរាប់​ពី​បទពិសោធន៍​បេសកកម្ម​របស់​ពួកគេ ។

សូមអញ្ជើញឲ្យសិស្ស​ម្នាក់​អាន អាលម៉ា 17:1–2 ឮៗ ។

  • តើ​អាលម៉ា​បាន​មាន​អារម្មណ៍​យ៉ាងណា នៅពេល​គាត់​បាន​ឃើញ​មិត្តភក្ដិ​របស់​គាត់​ម្ដងទៀត​នោះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​គាត់​មាន​អារម្មណ៍​យ៉ាងនេះ ?

សូម​ដឹកនាំ​ការយកចិត្ត​ទុកដាក់​សិស្ស​ទៅលើ​ប្រយោគ​ដែល​មិន​ពេញលេញ​នៅលើ​ក្ដារខៀន​ពីមុន​ថ្នាក់​ចាប់ផ្ដើម ។ សូមអញ្ជើញឲ្យសិស្ស​ស្នើ​ពី​របៀប​ដែល​អាច​បំពេញ​ក្នុង​ប្រយោគ​នេះ ។ បន្ទាប់មក សូម​ចែកចាយ​ដល់​ពួកគេ​នូវ​របៀប​ដែល​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បំពេញ​ប្រយោគ​នេះ ៖ “ អ្វី​ដែល​សំខាន់​ចម្បង​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​រៀបចំ​សម្រាប់​ការហៅ​បម្រើ [ បេសសកម្ម​មួយ ] គឺ​ត្រូវ ក្លាយជា អ្នកផ្សព្វផ្សាយ​សាសនា​ជាយូរ ពី​មុន​អ្នក ចេញទៅ បេសកកម្ម ” ( “ Becoming a Missionary,” Ensignលេអាហូណាខែ វិច្ឆិកា ឆ្នាំ 2005, ទំព័រ 45 ) ។ សូម​បំពេញ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ។

សូម​បង្ហាញ​ថា របៀប​មួយ​ដែល​យើង​អាច​ដឹង​ពី​របៀប​ដើម្បី​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​គឺ​ត្រូវ​រៀន​អំពី​ការបម្រើ​នៃ​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ស្មោះត្រង់​នៅក្នុង​ព្រះគម្ពីរ ។ សូមអញ្ជើញឲ្យសិស្ស​ក្នុង​ថ្នាក់​អាន​ដោយ​ស្ងាត់ៗ​ក្នុង អាលម៉ា 17:2–4 ដោយ​រកមើល​មូលហេតុ​ដែល​ពួកបុត្រា​នៃ​ម៉ូសាយ​បាន​ជោគជ័យ​ក្នុង​ការនាំ​ប្រជាជន​ឲ្យ​ដឹង​ពី​សេចក្ដីពិត ។

  • តើ​ពួកបុត្រា​នៃ​ម៉ូសាយ​បាន​ធ្វើ​អ្វីខ្លះ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ជោគជ័យ ? ( ចម្លើយ​អាច​រួម​មាន ពួកគេ “ សិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ” អធិស្ឋាន និង តមអាហារ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​ពួកគេ​បាន​ទទួល​ដោយសារតែ​ការសិក្សា ការតមអហារ និង ការអធិស្ឋាន​របស់​ពួកគេ ? ( នៅពេល​សិស្ស​ឆ្លើយតប​នឹង​សំណួរនេះ សូម​ជួយ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ អធិស្ឋាន និង​តមអាហារ នោះ​យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​បង្រៀន​ដោយ​អំណាច ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ បែដណា ដោយ​បញ្ជាក់​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សាសនា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

“ អ្នក​អាច​បង្កើន​បំណងចង់​របស់​អ្នក​បម្រើ​ព្រះ ( សូមមើល គ . និង ស .4:3 ) ហើយ​អ្នក​អាច​ចាប់ផ្ដើម​គិត​ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​គិត អាន​អ្វី​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​អាន អធិស្ឋាន​ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​អធិស្ឋាន និង​មាន​អារម្មណ៍​ដូចជា​អ្នកផ្សព្វផ្សាយ​សាសនា​មាន ។ អ្នក​អាច​ចៀសវាង​ពី​ឥទ្ធិពល​ខាង​លោកិយ​ដែល​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាកចេញ​បាន ហើយ​អ្នក​អាច​បង្កើន​ទំនុកចិត្ត​ក្នុង​ការស្គាល់ និង​ការឆ្លើយតប​ទៅនឹង​ការបំផុស​នៃ​ព្រះវិញ្ញាណ ។ មួយ​បន្ទាត់​ម្ដង​មួយ​បន្ទាត់​ម្ដង និង​មួយ​សិក្ខាបទ​ម្ដង​មួយ​សិក្ខាបទ​ម្ដង នៅ​ទីនេះ​បន្ដិច និង​ទីនោះ​បន្ដិច អ្នក​អាច​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​អ្នក​ចង់​ក្លាយជា និង ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹងទុក ។ …

“ ការរៀបចំ​ដែល​ខ្ញុំ​រៀបរាប់​នេះ​មិន​មែន​សំដៅលើ​ការបម្រើ​បេសកកម្ម​របស់​អ្នក​ពេល​អាយុ 19 ឬ 20 ឬ 21 ឆ្នាំ​នោះ​ទេ ។ … អ្នក​កំពុង​រៀបចំ​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេញ​មួយ​ជីវិត ។ … យើង​គឺ​តែងតែ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ” ( “ Becoming a Missionary,” 46 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​ដោយ​អែលឌើរ បែដណា និង​ដែល​មាន​នៅក្នុង អាលម៉ា 17:2–4 សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា មុនពេល​ពួកគេ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ។

សូមអញ្ជើញឲ្យសិស្ស​អាន អាលម៉ា 17:9 ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​បុត្រា​ទាំងឡាយ​នៃ​ស្ដេច​ម៉ូសាយ និង​ដៃ​របស់​ពួកគេ​បាន​អធិស្ឋាន​សុំ ។ ក្រោយពី​សិស្ស​បាន​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 17:10–12 ដោយ​រកមើល​ចម្លើយ​របស់​ព្រះអម្ចាស់ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ដួងចិត្ត​របស់​ពួកគេ “ មាន​សេចក្ដីក្លាហាន​ឡើង ” នៅពេល​ពួកគេ​បាន​ទទួល​ចម្លើយ​ពី​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ?

  • អាលម៉ា 17:11រួមមាន​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ថា ទ្រង់​នឹង​យក​អ្នកផ្សព្វផ្សាយសាសនា​ទាំងឡាយ​ជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ ។ តើ​ការណ៍​នេះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ? តើ​យើង​អាច​ក្លាយជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់​តាម​វិធីណា ?

  • ព្រះអម្ចាស់​បាន​ណែនាំ​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ឲ្យ “ បង្ហាញ​នូវ​គំរូ​ល្អ​ទាំងឡាយ ” ( អាលម៉ា 17:11 ) ។ តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការ​បង្ហាញ​នូវ​គំរូ​ល្អ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ? ( នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​ជួយ​ពួកគេ​ឲ្យ​រកមើល​នូវ​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​បង្ហាញ​គំរូ​ល្អ ព្រះអម្ចាស់​អាច​យក​យើង​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ ។អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

  • តើ​ប្រជាជន​អាច​រៀន​អ្វីខ្លះ​អំពី​ដំណឹងល្អ នៅពេល​ពួកគេ​ឃើញ​ពី​គំរូ​ល្អ​ទាំងឡាយ​របស់​យើង ?

  • តើ​នៅពេល​ណា​ដែល​គំរូ​ល្អ​របស់​អ្នកដទៃ​បាន​ជួយ​ដល់​អ្នក ?

    សូម​ថ្លែងទីបន្ទាល់​អំពី​សារៈសំខាន់នៃ​ការធ្វើ​ជា​គំរូ​ល្អ ហើយ​សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នកនៅ​ជុំវិញ​ពួកគេ ។ ប្រសិនបើ​អ្នក​អាច​គិត​ពី​ពេល​ជាក់លាក់​ណា​ដែល​អ្នក​បាន​ឃើញ​សិស្ស​បង្ហាញ​គំរូ​ល្អ អ្នក​អាច​សរសើរ​ដល់​សិស្ស​នោះ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ។ ទោះជាយ៉ាងណាក្ដី សូម​កុំ​ចែកចាយ​ការសរសើរ​ទូទៅ ឬ មិន​ច្បាស់លាស់ ដែល​អាច​មើល​ទៅ​ហាក់​មិន​ស្មោះត្រង់ ។

ឲ្យ​សិស្ស​អាន អាលម៉ា 17:13–16 ដោយ​ស្ងាត់ៗ ដោយ​គិត​អំពី​ការលំបាក​នៃ​ការបង្រៀន​ដល់​សាសន៍​លេមិន​នៅ​ពេល​នោះ ។

  • ហេតុអ្វី​បានជា​ពួកបុត្រា​ទាំងឡាយ​នៃ​ស្ដេច​ម៉ូសាយ​មាន​ឆន្ទៈ​នឹង​រងការលំបាក ហើយ​ចូល​ទៅក្នុង​ចំណោម​សាសន៍​លេមិន ? ( សូមមើលអាលម៉ា 17:16; សូមមើល​ផងដែរម៉ូសាយ 28:1–3 ។

អាលម៉ា 17:17–39

អាំម៉ូន​ក្លាយជា​អ្នកបម្រើ​ម្នាក់​របស់​ស្ដេច​ឡាម៉ូណៃ ហើយ​នឹង​មើល​ថែ​ដល់​ហ្វូងសត្វ​របស់​ទ្រង់

សូមសង្ខេប អាលម៉ា 17:18–20 ដោយ​ការពន្យល់​ថា មុនពេល​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​បាន​បែងចែក​ទៅ​បង្រៀន​ដំណឹងល្អ​នៅក្នុង​តំបន់​ខុសៗគ្នា អាំម៉ូន​បាន​បង្រៀន​ពួកគេ ហើយ​បាន​ប្រទានពរ​ដល់​ពួកគេ ។ បន្ទាប់មក គាត់​បាន​ទៅ​កាន់​ដែនដី​មួយ​ហៅ​ថា អ៊ីសម៉ាអែល ។ នៅពេល​គាត់​បាន​ចូលទៅក្នុង​ដែនដី​នោះ គាត់​ត្រូវបាន​គេ​ចាប់ ហើយ​យក​ទៅ​ជួប​នឹង​ស្ដេច ។ សូម​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 17:21–25 ។

  • តើ​អ្នក​គិត​ថា អ្វី​ទៅ​ជា​ការសំខាន់​ដែល​អាំម៉ូន​បាន​ប្រាប់​ដល់​ស្ដេច​ថា « ទូលបង្គំ​នឹង​ធ្វើ​ជា​អ្នកបម្រើ​របស់​ទ្រង់ » ? ( អាលម៉ា 17:25 ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ការបម្រើ​ដែល​នាំ​ទៅរក​ឱកាស​ដើម្បី​ចែកចាយ​ដំណឹងល្អ ?

សូម​សង្ខេប​ខ្លីៗ​នូវ អាលម៉ា 17:26–27 ដោយ​ការពន្យល់​ថា ខណៈពេល​ដែល​អាំម៉ូន​កំពុង​មើល​ហ្វូងចៀម​របស់​ស្ដេច នោះ​មាន​ក្រុម​សាសន៍​លេមិន​បាន​មក​ធ្វើ​ឲ្យ​ហ្វូងចៀម​ខ្ចាត់ខ្ចាយ ។

សូម​បែងចែក​សិស្ស​ទៅជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ។ សូមសរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អាលម៉ា17:28–32; អាលម៉ា17:33–35; អាលម៉ា 17:36–39 ។សូម​ឲ្យ​សិស្ស​ក្នុង​ក្រុម​នីមួយៗ​ចែក​វគ្គ​ទាំងនេះ​រៀងៗខ្លួន ។ សូម​ឲ្យ​សិស្ស​អាន​វគ្គ​ដែល​ដាក់​ឲ្យ​ដោយ​ស្ងាត់ៗ ដោយ​រកមើល​ចម្លើយ​ទៅនឹង​សំណួរ​ខាងក្រោម ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ។

  • តើ​មាន​អ្វី​កើតឡើង​នៅក្នុង​វគ្គ​នៃ​រឿង​របស់​អ្នក ?

  • តើ​ការណ៍​នេះ​អាច​ជួយ​រៀបចំ​ប្រជាជន​ឲ្យ​ទទួល​ដំណឹងល្អ​ដោយ​របៀបណា ?

  • តើ​អាំម៉ូន​បង្ហាញ​អត្តចរិត​អ្វីខ្លះ ?

សូម​ឲ្យ​ក្រុម​ទាំងឡាយ​មាន​ពេល​ពិភាក្សា​ពី​ចម្លើយ​របស់​ពួកគេ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​យើង​អាច​រៀនអ្វីខ្លះ​ពី​ដំណើររឿង​នេះ ? ( សិស្ស​អាច​ចែកចាយ​ចម្លើយ​ខុសគ្នា ។ ឧទាហរណ៍ ពួកគេ​អាច​និយាយ​ថា តាមរយៈ​ការបម្រើ យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​រៀបចំ​ទទួល​យក​ដំណឹងល្អ ឬ​ថា នៅពេល​យើង​នៅក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ យើង​អាច​មាន​ទំនុកចិត្ត និង មាន​សុទុដ្ឋិនិយម ។អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូមអញ្ជើញឲ្យសិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្ហាញ​គំរូ​ល្អ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។ សម្រាប់​យុវនារី គោលដៅ​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​បំពេញ​ក្នុង​បទពិសោធន៍​នៃ​គុណសម្បត្តិ​បន្ថែម​នៅក្នុង​សៀវភៅ​ការអភិវឌ្ឍ​ខ្លួន​នៅក្រោម​ចំណងជើង​ថា « កិច្ចការ​ល្អ » ។ សម្រាប់​ពួកបព្វជិតភាព គោលដៅ​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​រៀន និង​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ដូចដែល​បាន​រៀបរាប់​នៅក្នុង​សៀវភៅ​កាតព្វកិច្ច​ចំពោះ​ព្រះ​ក្រោម​ចំណងជើង​ថា « កាតព្វកិច្ច​បព្វជិតភាព » និង « អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ » ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 17 ។ ការបម្រើ​បេសកកម្ម​ពេញម៉ោង​ដោយ​យុវនារី និង​យុវជន

ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​ផ្ដល់​នូវ​ការប្រឹក្សា​ខាងក្រោម​ដល់​យុវជន និង​យុវនារី​ទាក់ទង​នឹង​ការទទួល​ខុសត្រូវ​ដើម្បី​បម្រើ​បេសកកម្ម​ពេញម៉ោង ៖

« ចំពោះ​យុវជន​នៃ​បព្វជិតភាព​អើរ៉ុន និង​ចំពោះ​យុវនារី​ដែល​ចម្រើន​វ័យ ៖ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​នូវ​អ្វី​ដែល​ព្យាការី​បាន​បង្រៀន​ជាយូរ​មក​ហើយ—ថា​រាល់​យុវជន​ដែល​សក្តិសម​មាន​សមត្ថភាព​គ្រប់រូប​គួរ​រៀបចំ​បម្រើ​បេសកកម្ម ។ ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាគឺ​ជា​កាតព្វកិច្ច​របស់​បព្វជិតភាព—ជា​កាតព្វកិច្ច​ដែល​ព្រះ​អម្ចាស់​រំពឹងចង់​បាន​ពី​យើង ជា​អ្នក​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យនូវ​អ្វីៗ​ជា​ច្រើន ។ យុវជន​ទាំងឡាយ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​រៀប​ចំខ្លួន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​រក្សា​ខ្លួន​អ្នក​ឲ្យ​ស្អាត​ស្អំ បរិសុទ្ធ និង​មាន​ភាព​សក្ដិសម​ដើម្បី​ធ្វើ​ជា​តំណាង​របស់​ព្រះអម្ចាស់ ។ សូម​រក្សា​សុខភាព និង​កម្លាំង​របស់​អ្នក ។ សូម​សិក្សា​ព្រះគម្ពីរ ។ សូម​ចូល​រួម​ថ្នាក់​សិក្ខា​សាលា ឬ​ថ្នាក់​វិទ្យា​ស្ថាន បើ​មាន ។ សូម​ចេះ​ក្បួនខ្នាត​អ្នកផ្សព្វផ្សាយសាសនា ប្រកាស​ដំណឹងល្អ​របស់យើង ។

« សូម​និយាយ​ដល់​ប្អូន​ស្រី​ទាំងឡាយ ៖ ខណៈពេល​ដែល​អ្នក​មិន​មាន​ការទទួល​ខុសត្រូវបព្វជិតភាព​ដូចគ្នា​នឹង​យុវជន​ដើម្បី​បម្រើ​ជា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង អ្នក​ក៏​អាច​ចូលរួម​ចំណែក​ដែល​មាន​តម្លៃ​ដូចគ្នា​ជា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ ហើយ​យើង​សូម​ស្វាគមន៍​ការបម្រើ​របស់​អ្នក » ( « កាល​យើង​ជួប​គ្នា​ម្ដងទៀត » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010, ទំព័រ 5–6) ។