បណ្ណាល័យ
មេរៀនទី 120៖ នីហ្វៃទី 3 11:1–17


មេរៀនទី 120

នីហ្វៃទី 3 11:1–17

សេចក្តីផ្ដើម

បន្ទាប់ពី​សេចក្តីបំផ្លិចបំផ្លាញ និង​ភាពងងឹត​បី​ថ្ងៃ​ដែលជា​សម្គាល់​ពី​ការសុគត​របស់​ព្រះអង្គសង្គ្រោះ​មក ពួកបុរស ស្ដ្រី និង​កូនក្មេង​សាសន៍​នីហ្វៃ​ប្រហែល 2,500 នាក់ ​ប្រមូល​គ្នា​នៅជុំវិញ​ព្រះវិហារ​នៅក្នុង​ដែនដី​បរិបូរណ៍ ( សូមមើល នីហ្វៃទី 3 17:25 ) ។ នៅពេល​ពួកគេ​និយាយ​ជាមួយ​នឹង​គ្នា ពួកគេ​បាន​ឮ​សំឡេង​របស់​ព្រះវរបិតាសួគ៌ ដែល​ណែនាំ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ដែល​ពេល​នោះ​បាន​លេចចេញ​មក ។ ព្រះយេស៊ូវគ្រីស្ទ​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ​ជា​សាក្សី​ផ្ទាល់ខ្លួន​ថា ទ្រង់​ត្រូវ​គេ​ធ្វើគតដើម្បី​អំពើបាបនៃមនុស្សលោក ។ ពួកគេ​​បាន​មក​កាន់​ទ្រង់ម្នាក់​ម្តងៗ ហើយ​ស្ទាប​នូវ​ស្នាម​របួស​នៅលើ​អង្គ​ទ្រង់ និង​ស្នាម​ដែកគោល​នៅលើ​ព្រះហស្ដ និង​ព្រះបាត​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 11:1–17

ពួកសាសន៍​នីហ្វៃ​ឮ​សំឡេង​របស់​ព្រះវរបិតា​ប្រកាស​ពី​ការប្រាកដ​ឡើងនូវ​ព្រះរាជបុត្រា​របស់​ទ្រង់

នៅពេល​សិស្ស​ចូល​មក​ក្នុង​ថ្នាក់ សូម​ចាក់​តន្ដ្រី​ដ៏​ពិសិដ្ឋ ឬ​សន្និសីទទូទៅ​តិចៗ​កំដរ​អារម្មណ៍ —ឮ​ល្មមដែល​អាច​ស្តាប់​បាន​ហើយ ។ សូម​បិទ​សំឡេង​នៅពេល​ដល់​ពេល​អធិស្ឋាន​បើក និង​ការចែកចាយ​គំនិត​ខាង​វិញ្ញាណ ។ បន្ទាប់ពី​ការអធិស្ឋាន សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​បាន​ឮ​ការចាក់​នោះ​ទេ ។ ( ប្រសិនបើ​អ្នក​មិន​មាន​អ្វី​សម្រាប់​ធ្វើ​សកម្មភាព​នេះ​ទេ សូម​គិត​ពី​ឲ្យ​សិស្ស​អាន នីហ្វៃទី3 11 ដោយ​សំឡេង​ដ៏​ស្រទន់​នៅពេល​សិស្ស​ដើរ​ចូល​មក​ក្នុង​ថ្នាក់ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើស​នេះ វា​នឹង​មាន​ប្រសិទ្ធភាព​ប្រសិនបើ​អ្នក​ដាក់​កិច្ចការ​មួយ​ថ្ងៃ​មុន ប្រហែល​ឲ្យ​សិស្ស​ម្នាក់​ដែល​ជាទៀតទាត់​មក​លឿន​ជាងគេ ) ។

  • តើ​បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី​ដើម្បី​ឮ និង​យល់​ពី​សំឡេង​ដ៏​ស្រទន់​នេះ ?

  • តើ​អ្វីជា​សារលិខិតនៃ​ចម្រៀង​នេះ ( ឬ​សុន្ទរកថា​សន្និសីទទូទៅ ឬ វគ្គ​ព្រះគម្ពីរ ) ដែលបាន​ចាក់​នៅពេល​អ្នក​ចូល​មក​ក្នុង​ថ្នាក់​រៀន​ថ្ងៃនេះ ?

  • តើ​វា​ងាយ ឬ​ពិបាក​ដើម្បី​ឮ និង​យល់​ពី​ពាក្យសម្ដី នៅពេល​គ្រប់គ្នា​ដើរ​ចូល​មក​ក្នុង​ថ្នាក់ ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:1–3 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​ពិបាក​នឹង​យល់ ។

  • តើ​អ្វី​ជា​សំឡេង​ដែល​បាន​រៀបរាប់​នៅក្នុង នីហ្វៃទី 3 11:3 ? ( អ្នក​អាច​ណែនាំថា សិស្ស​គួរ​គូសចំណាំ​ការរៀបរាប់​នៃ​សំឡេង​នោះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។ 

  • តើ​ឥទ្ធិពល​អ្វី​ដែល​សំឡេង​បាន​មាន​ទៅលើ​អស់​អ្នកណា​ដែល​បាន​ស្ដាប់​ឮ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 11:4–7 ​ស្ងាត់ស្ងៀម ​ដោយ​រកមើល​អ្វី​ដែល​ខុសគ្នា​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ​ដើម្បី​អាច​យល់​ពី​សំឡេង​នោះ នៅពេល​ដែល​ពួកគេ​ឮ​សំឡេង​នោះ​ជា​លើក​ទីបី​ដែរ ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើខុសពីមុននៅលើកទី​បីពេល​ពួកគេ​បាន​ឮ​សំឡេង​នោះ ?

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន​នៅក្នុង នីហ្វៃទី 3 11:7 តើ​សំឡេង​ដែល​ប្រជាជន​បាន​ឮ​នោះ​ជា​សំឡេង​របស់​អ្នកណា ? ( ពួកគេ​បាន​ឮ​សំឡេង​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​ណែនាំ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​គិត​ពី​ការសុំ​សិស្ស​ឲ្យ​អាន​នៅក្នុង ហេលេមិន 5:30 ដោយ​រកមើល​ការរៀបរាប់​ផ្សេង​ទៀត​នៃ​សំឡេង​របស់​ព្រះអម្ចាស់ ។

  • តើ​សំឡេង​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ឮ ស្រដៀង​ទៅនឹង​ការបំផុស​គំនិតដែល​យើង​ទទួល​បាន​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដោយ​របៀប​ណា ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូល​មក​កាន់​យើង​ជាញឹកញាប់​តាម​រយៈ​អារម្មណ៍​របស់​យើង ) ។

  • ហេតុអ្វីបានជា​វា​មាន​សារៈសំខាន់​ដើម្បី​យកចិត្ត​ទុកដាក់​លើ​ការបំផុសគំនិត ដែល​យើង​ទទួល​បាន​ពី​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ?

សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​មាន នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​គំនិត ឬ​ដួងចិត្ត​របស់​គេ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អារម្មណ៍​ដែល​ពួកគេ​បាន​មាន ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែរ ។

សូម​ឲ្យ​សិស្ស​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​អំពី​អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​ស្ដាប់​តាម និង​យល់​ពី​សំឡេង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ព្រះវិញ្ញាណ​មិនឲ្យយើងទទួលចំណាប់​អារម្មណ៍ ដោយ​ពាក្យ​ស្រែក​នោះ​ទេ ។ ទ្រង់​មិន​ដែល​កន្ដ្រាក់យើង​ដោយ​ដៃ​ធ្ងន់​នោះទេ ។ ព្រះវិញ្ញាណ​ខ្សឹប ។ ទ្រង់​អង្អែល​ដោយ​ថ្នមៗ ហើយ​តាម​ពិត​ប្រសិនបើ​យើង​មិនយក​ចិត្តទុក​ដាក់ នោះ​យើង​មិន​អាចទទួល​អារម្មណ៍​ពី​ទ្រង់​សោះឡើយ ។

« យូរៗ​ម្ដង ព្រះវិញ្ញាណ​នឹង​បញ្ជាក់​ខ្លាំងល្មម ឬ​ជាញឹកញាប់​ល្មម ​ដើម្បី​ឲ្យ​យើង​យកចិត្ត​ទុកដាក់ ប៉ុន្ដែ​តាមរយៈ​បទពិសោធន៍​របស់​ខ្ញុំ ភាគច្រើន​ប្រសិនបើ​យើង​មិនគោរព​ស្ដាប់​តាម​អារម្មណ៍​ដ៏​សុភាពរាបសា​ទេ ប្រសិនបើ​យើង​មិន​ស្ដាប់​ដោយ​អារម្មណ៍​ទាំងនោះ​ទេ នោះ​ព្រះវិញ្ញាណ​នឹង​ដកថយ ហើយ​រង់ចាំ​រហូតទាល់តែ​យើង​ស្វែងរក និង​ស្ដាប់​តាមទ្រង់​តាម​របៀប​របស់​យើង និង​ការបង្ហាញ​របស់​យើង » ( « How Does the Spirit Speak to Us? » New Era, ខែ កុម្ភៈ ឆ្នាំ 2010, ទំព័រ 3 ) ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី នីហ្វៃទី 3 11:1–7 និង​ពី​ប្រធាន ផាកកឺ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម ៖ នៅពេល​យើង​រៀន​ពី​របៀប​ដើម្បី​ស្ដាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​នឹង​អាច​យល់​ពី​ទំនាក់ទំនង​ដែល​ទ្រង់​ប្រទាន​ដល់​យើង​បាន ) ។

  • តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​រៀបចំ​គំនិត និង​ដួងចិត្ត​របស់​អ្នក និង​យល់​ពី​សំឡេង​ខ្សឹប​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ?

នីហ្វៃទី 3 11:8–17

ព្រះយេស៊ូវគ្រីស្ទប្រាកដឡើង​ចំពោះ​ពួកសាសន៍​នីហ្វៃ ហើយ​អញ្ជើញ​ពួកគេ​ម្នាក់ម្ដងៗ​ឲ្យ​ស្ទាប​ស្នាម​របួស​នៅលើ​ព្រះហស្ដ ព្រះបាត និង​ព្រះកាយ​របស់​ទ្រង់

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:8–3 ឮ ។ សូម​ឲ្យ​សិស្ស​មើល​តាម ហើយ​ស្រម៉ៃ​ពី​អ្វី​ដែល​វា​អាច​មាន​សភាពដូច​ប្រសិនបើ​ពួកគេ​ស្ថិតនៅក្នុង​ចំណោម​សាសន៍​នីហ្វៃ​នាពេល​នេះ ។ សូម​បង្ហាញ​រូបភាព​នៃ​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅអឌ្ឍគោល​ខាង​លិច ​ ( លេខ​កូដ 62380; កញ្ចប់​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 82 ) ហើយ​សូម​សួរ ៖

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅអឌ្ឍគោល​ខាង​លិច
  • តើ​គំនិត និង​អារម្មណ៍​អ្វី​ដែល​អ្នក​គិត​ថា អ្នក​នឹង​មាន ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ទៅជួប​នឹង​ពួកគេ ?

សូម​រំឭក​សិស្ស​ពី​សេចក្តីងងឹត និង​សេចក្តីបំផ្លិចបំផ្លាញ​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ជួប​ពីមុន​ពេល​ព្រះអង្គ​សង្គ្រោះ​បានបង្ហាញខ្លួន ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អានឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​អំពីសារៈសំខាន់​នៃ​ការបង្ហាញខ្លួន​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកសាសន៍​នីហ្វៃ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« ការបង្ហាញ​ខ្លួន​នោះ និង​ការប្រកាស​នោះ​បង្កើតចំណុចប្រសព្វ ពេលដ៏​សំខាន់ នៅក្នុង​ប្រវត្តិសាស្ដ្រ​ទាំងមូល​នៃ​ព្រះគម្ពីរមរមន ។ វា​គឺជា​ការសម្ដែង និង​ការបង្ហាញ​ដែល​ត្រូវបាន​ប្រាប់ និង​បំផុស​គំនិតទៅដល់​ព្យាការី​សាសន៍​នីហ្វៃ​គ្រប់រូប ​រយៈពេល​ប្រាំមួយ​រយ​ឆ្នាំ​មុន ដើម្បី​កុំ​ឲ្យ​និយាយ​អ្វី​អំពី​ពួកអយ្យកោ​សាសន៍​អ៊ីស្រាអែល និង​សាសន៍​យ៉ារេឌ​របស់​ពួកគេ​ក្នុងរយៈពេល​រាប់ពាន់​ឆ្នាំ​ពីមុន​នោះ ។

« មនុស្សគ្រប់គ្នា​បាន​និយាយ​អំពី​ទ្រង់ ច្រៀង​ពី​ទ្រង់ យល់សុបិន្ដ​អំពី​ទ្រង់ ហើយ​បាន​អធិស្ឋាន​សម្រាប់​ការបង្ហាញ​ខ្លួន​របស់​ទ្រង់—ប៉ុន្ដែ​ទ្រង់​ពិតជា​បាន​មក​មែន ។ ថ្ងៃ​នៃ​អស់​ទាំង​ថ្ងៃ ! ព្រះ​ដែល​បង្វែរ​ពេលយប់​ដ៏​ងងឹត​រាល់យប់ ​ទៅជា​ពន្លឺ​នៃ​ពេលព្រឹក​ បាន​មក​ដល់​ហើយ » ( Christ and the New Covenant:The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 250–51 ) ។

សូម​ពន្យល់ដល់​សិស្ស​ក្នុង​ថ្នាក់​ថា ផ្នែក​បន្ទាប់​នៃ​មេរៀន​នេះ​គឺត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​ពួកគេ​សញ្ជឹងគិត​អំពី​ការយាងមក​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ខ្លួនគេ ។ មុនពេល​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ការណែនាំ និង​សំណួរ​ខាងក្រោម​ជា​ក្រដាស​សម្រាប់​ចែក​ដល់​សិស្ស​ម្នាក់ៗ ( ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ឬ​នៅលើ​បណ្ណប្រកាស ) ។ សូមឲ្យពេលវេលា​​សិស្ស​គ្រប់គ្រាន់​ដើម្បី​អាន នីហ្វៃទី 3 11:11–17 និង​ធ្វើ​តាម​សេចក្តីណែនាំ ដែល​មាន​​នៅលើ​ក្រដាស​នេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​ដោយ​យកចិត្តទុកដាក់​ពី​អត្ថន័យ​នៃ​ខគម្ពីរ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​វា ។

  1. សូម​អាន នីហ្វៃទី 3 11:11–12 ដោយ​ស្ងាត់ស្ងៀម ។ សូម​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ចង់​ឲ្យ​ប្រជាជន​ដឹង​អំពី​ទ្រង់ និង​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​អំឡុងពេល​ធ្វើការបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់ ។ សូម​សញ្ជឹង​គិត​នូវ​សំណួរ​ដូច​ខាងក្រោម ៖

    • តើ​ការមាន​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 11:11 មួយណា​ដែល​មាន​ន័យ​បំផុត​ដល់​អ្នក ? ហេតុអ្វី ?

    • តើ​ព្រះអង្គ​សង្គ្រោះ​ចង់​មាន​ន័យ​យ៉ាងណា នៅពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « យើង​បាន​ផឹក​នូវ​ពែង​ល្វីង​ដែល​ព្រះវរបិតា​បាន​ប្រគល់​ដល់​យើង » ? ហេតុអ្វីបានជា​វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​តែងតែ​រាបសា​គោរព​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ជានិច្ច ?

  2. សូម​អាន នីហ្វៃទី 3 11:13–15 ហើយ​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ៖

    • តើ​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​សាសន៍​នីហ្វៃ​ឲ្យ​ធ្វើ​អ្វី ? តើ​ទ្រង់​ចង់​ឲ្យ​ពួកគេ​ដឹង​អ្វី ដែល​ជា​លទ្ធផល​នៃ​បទពិសោនធន៍​នេះ ?

    • ប្រជាជន​បាន​ទៅរក​ព្រះអង្គសង្គ្រោះ « ម្ដងម្នាក់ៗ​រហូត​ដល់​ទាំងអស់​គ្នា​បាន​ទៅ » ( នីហ្វៃទី 3 11:15 ) ។ សូម​គិត​ថា មាន​ប្រជាជន​ប្រហែល 2500 នាក់​នៅក្នុង​ហ្វូង​មនុស្ស​នោះ ( សូមមើល នីហ្វៃទី 3 17:25 ) តើ​ការណ៍​នេះ​បង្រៀន​អ្នក​អំពី​អារម្មណ៍​របស់​ព្រះអង្គសង្គ្រោះ​ចំពោះយើង​ម្នាក់ៗ​ដោយ​របៀបណា ?

  3. សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ ។

    • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ព្រះអម្ចាស់​​ចង់​ឲ្យ​ប្រជាជន​ឃើញ និង​ពាល់​ទ្រង់ « ម្នាក់ម្ដង់ៗ » ?

    • តើ​អ្នក​គិត​ថា វា​នឹង​ប៉ះពាល់​ដល់​អ្នកយ៉ាងណា ដើម្បី​អាច​ពាល់របួស​ដែល​ព្រះអង្គសង្គ្រោះ​បាន​ទទួល ខណៈពេល​ដែល​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់អ្នក ?

  4. សូម​គិត​ពី​ការសរសេរ​នូវ​សេចក្ដីពិត​ខាងក្រោម​នៅចំហៀង​នៃ​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ នីហ្វៃទី 3 11:11–15 ។ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ​ទទួល​នូវ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ​របស់ខ្ញុំ ។ សូម​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ ។

    • តើ​បទពិសោធន៍​អ្វី​ដែល​បាន​ដឹកនាំ​អ្នក​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​អ្នក ?

    • តើ​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​នឹង​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ ?

    • តើ​នៅពេលណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះអង្គសង្គ្រោះ​ដឹង​ពី​អ្នក ហើយ​បាន​ប្រទានពរ​ដល់​អ្នក​រៀងៗ​ខ្លួន ?

ក្រោយពី​សិស្ស​បាន​មានពេល​គ្រប់គ្រាន់ដើម្បី​បញ្ចប់​សកម្មភាព​នេះ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:16–17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ ក្រោយពី​ពួកគេ​បាន​ទទួល​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ​នេះ​ហើយ ។ អ្នក​អាច​ពន្យល់​ថា ហូសាណា គឺជា​ពាក្យ​នៃ​ភាសា​ហេព្រើរ​ដែល​មាន​ន័យ​ថា « សង្គ្រោះ​ហើយ » ឬ « សូម​សង្គ្រោះ​យើង » ហើយ​ត្រូវបាន​ប្រើ​ពេញ​ទាំង​ព្រះគម្ពីរ​ជា​សម្រែក​នៃ​ការសរសើរ និង​ពាក្យសូមអង្វរ ( សូមមើល Bible Dictionary, “Hosanna”; Guide to the Scriptures, “Hosanna,” scriptures.lds.org ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ប្រជាជន​បាន​ស្រែក « ហូសាណា » ក្រោយពីពួក​គេ​បាន​ជួប​នឹងព្រះអង្គ​សង្គ្រោះ​ហើយ ?

សូម​ឲ្យ​សិស្ស​ពិនិត្យ​កាន់តែច្បាស់​នៅក្នុង នីហ្វៃទី 3 11:15 ។ សូម​ឲ្យ​ពួកគេ​រក​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ ក្រោយពី​ពួកគេ​បាន​ឃើញ និង​បាន​ពាល់​ស្នាម​របួស​របស់​ព្រះអង្គសង្គ្រោះ​ហើយ ។ ( ប្រជាជន​បាន​កត់ត្រា ឬ​បាន​ថ្លែងទីបន្ទាល់​ថា ទ្រង់​គឺជា​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​យើង​ចាំបាច់​ឲ្យ​អាច​មើល​ឃើញ និង​ពាល់​ព្រះអង្គសង្គ្រោះ​ដើម្បី​ដឹង​ថា ទ្រង់​នៅរស់​ឬ ? ( សូមមើល មរ៉ូណៃ 10:5 ) ។តើ​យើង​អាច « កត់ត្រា » អំពី​ព្រះយេស៊ូវគ្រីស្ទ​បាន​ដោយ​របៀបណា ?

  • តើ​យើង​អាច​ប្រៀបធៀប នីហ្វៃទី 3 11:15 ទៅនឹង​ខ្លួនយើង​ដោយ​របៀបណា ? តើ​យើង​ម្នាក់ៗ​ត្រូវធ្វើ​អ្វីខ្លះ ក្រោយពី​យើង​ទទួល​បាន​ទីបន្ទាល់អំពី​ព្រះយេស៊ូវគ្រីស្ទ​ហើយ ? ( នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ហើយ វា​គឺជា​ការទទួលខុសត្រូវ​របស់​យើង​ដើម្បី​ថ្លែង​អំពី​ទ្រង់ ) ។

សូម​បញ្ចប់​ដោយ​ការអញ្ជើញ​ឲ្យសិស្ស​ប្រាប់​អំពី​ពេល​ដែល​ពួកគេ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​អ្នកដទៃ ។ បើ​មាន​ពេល សូម​ឲ្យ​សិស្ស​ទាំងអស់​ណា​ដែល​ចង់​ធ្វើដូច្នោះ ​ដើម្បី​ចែកចាយ​ទីបន្ទាល់​ខ្លី​មួយ​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ប្រហែល​សូម​ប្រាប់​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​របស់​ពួកគេ ។ ប្រសិនបើ​មានពេល អ្នក​ក៏​អាច​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ខ្លះៗ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ឬ​មាន​អារម្មណ៍​អំឡុងពេល ពួក​គេសិក្សា​នីហ្វៃទី 3 11 នា​ថ្ងៃនេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 11:3 ។ « សំឡេង​តូច »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ពី​របៀប​ដែល​សំឡេង​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ប្រតិបត្តិការ​នៅក្នុង​គំនិត និង ដួងចិត្ត​របស់​យើង ៖

« សំឡេង​នៃ​ព្រះវិញ្ញាណបំផុស​តាម អារម្មណ៍ ជាជាងតាម​សំឡេង ។ អ្នក​នឹង​រៀន ដូចជា​ខ្ញុំ​បាន​រៀន​ដែរ ដើម្បី ‹ ស្ដាប់ › សំឡេង​នោះ នោះ​គឺជា អារម្មណ៍ ជាជាង ការឮ ។ …

« បើអ្នក​យល់ស្រប អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ដឹកនំា ហើយ​ការពារ​អ្នក និង​ថែមទាំង​កែតម្រូវ​ទង្វើ​ទំាងឡាយ​របស់អ្នក ។ វាជាសំឡេង​ខាងវិញ្ញាណ​ដែល​មក​ក្នុងដួងចិត្ត​ជា​គំនិត ឬ​ជាអាម្មរណ៍​ដែល​ដាក់​ក្នុង​ដួងចិត្ត​របស់អ្នក ។…

« វាមិន​ត្រូវ​បាន​រំពឹង​ថា អ្នក​នឹង​ត្រូវ​ឆ្លងកាត់​ជីវិត​ដោយ​គ្មាន​កំហុស​នោះ​ទេ ប៉ុន្ដែ​អ្នក​នឹង​មិន​ធ្វើ​កំហុស​ធំៗ​ដោយ​មិន​ត្រូវបាន​ព្រមាន​ជាមុន​ដោយ​ការបំផុស​ពី​ព្រះវិញ្ញាណ​នោះ​ឡើយ » ( « Counsel to Youth » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 17–18 ) ។