បណ្ណាល័យ
មេរៀនទី 135 ៖ នីហ្វៃទី 3 29–30


មេរៀនទី 135

នីហ្វៃទី 3 29–30

សេចក្តីផ្ដើម

នៅពេល​មរមន​បាន​បញ្ចប់​ដំណើររឿង​នៃ​ការយាងមក​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​នេះ​ហើយ លោក​បាន​ពន្យល់​ថា ការលេចចេញ​មក​នៃ​ព្រះ​គម្ពីរ​​​មរមន​នឹង​ជា​ទីសម្គាល់​មួយ​ដែល​ព្រះអម្ចាស់​កំពុង​បំពេញ​តាម​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្ស​​អ៊ីស្រាអែល ។ លោក​ក៏​បាន​ព្រមាន​ថា អ្នកណា​ដែល​បដិសេធ​កិច្ចការ​របស់​ព្រះ​នឹង​ត្រូវ​រង​ការកាត់សេចក្ដី​របស់​ព្រះ ។ នៅទីបញ្ចប់ លោក​បាន​កត់ត្រា​ពី​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះដល់​មនុស្ស​ទាំងអស់​ឲ្យ​ប្រែចិត្ត និង​ត្រូវបាន​រាប់​នៅក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 29

មរមន​បាន​ថ្លែងទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​បំពេញ​តាម​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃចុង​ក្រោយ

សូម​គូស​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនពេល​ចាប់ផ្ដើម​ថ្នាក់ ( ឬ​រៀបចំ​ជា​ក្រដាស​​ចែកដល់​សិស្ស​ម្នាក់ៗ ) ៖

  1. ពួកសាសន៍​ដទៃ

  1. អត្ថន័យ​ពីរ ៖ (1) កូនចៅ​នៃ​ព្យាការី យ៉ាកុប ព្រះគម្ពីរសញ្ញា​ចាស់( អ៊ីស្រាអែល ) ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ និង (2) អ្នកជឿ​ដ៏​ពិត​លើ​ព្រះ​យេស៊ូវគ្រីស្ទ ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ

  1. វង្សអ៊ីស្រាអែល

  1. សេចក្ដីសន្យា​មួយ​ដល់​ពួកអ្នក​ស្មោះត្រង់​ដែល​បាន​បញ្ចូល​ពរជ័យ​នៃ​ដំណឹងល្អ អ្នកដឹកនាំបព្វជិតភាព គ្រួសារ​ដ៏​អស់កល្បជានិច្ច និង​ដែនដី​​មរតក

  1. ការច្រានចេញ

  1. អត្ថន័យ​ពីរ ៖ (1) ប្រជាជន​ដែល​មិនមែន​ជា​សាសន៍​អ៊ីស្រាអែល ឬ​មិន​មែន​ជា​ខ្សែស្រឡាយ​សាសន៍​យូដា និង (2) ប្រជាជន​ដែល​គ្មាន​ដំណឹងល្អ

  1. សេចក្តីសញ្ញា​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​អ៊ីស្រាអែល

  1. ការក្រៀមក្រំ និង​ការសោកស្ដាយ​ជាខ្លាំង

  1. វេទនា

  1. ដើម្បី​បដិសេធ ឬ​ច្រានចោល​ដោយ​ការមើល​ងាយ ឬ​ស្អប់ខ្ពើម

សូមចាប់ផ្ដើម​ថ្នាក់​ដោយ​ការសុំ​ឲ្យ​សិស្ស​ផ្គូរផ្គង​ពាក្យ​នៅក្នុង​កូឡោន​ទីមួយ​នៃ​តារាងទៅនឹង​និយមន័យ​ត្រឹមត្រូវ​របស់​វា​នៅ​ក្នុង​កូឡោន​ទីពីរ ( ចម្លើយ ៖ 1-គ, 2-ក, 3-ង, 4-ខ, 5-ឃ ) ។ នៅពេល​សិស្ស​រៀបរាប់​ពី​ចម្លើយ​របស់​គេ សូម​ប្រាកដ​ថា ពួកគេ​យល់​ពី​និយមន័យ​នីមួយៗ ។ អ្នក​អាច​ធ្វើ​ការណ៍​នេះ​ដោយ​សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​និយមន័យ​ជា​​ពាក្យសម្ដីពួកគេ​ផ្ទាល់ ឬ​ដោយ​ការប្រើ​ពាក្យ ឬ ឃ្លា​នីមួយៗ​ជា​ប្រយោគ ។ សូម​ប្រាប់​សិស្ស​ថា និយម​ន័យ​ទាំងនេះ​នឹង​ជួយ​ពួកគេ​ឲ្យ​យល់ នីហ្វៃទី 3 29–30 កាន់តែ​ច្បាស់ ។

សូម​ពន្យល់​ថា ក្រោយពី​មរមន​បាន​សរសេរ​អំពី​ការយាងម​ក​របស់​ព្រះអង្គសង្គ្រោះ​ទៅជួប​នឹង​ពួកសាសន៍​នីហ្វៃ​ហើយ លោក​បាន​ព្យាករណ៍​អំពី​ការ​បំ​ពេញ​​នៃ​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃចុងក្រោយ ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ជួប​នឹង​ការបំពេញ​នៃ​ការសន្យា​ដ៏​ទេវភាព​ឬ​ទេ មិន​ថា​ត្រូវបាន​ផ្ដល់​នៅក្នុង​ព្រះគម្ពីរ ដោយ​ព្យាការី តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ឬ​តាមរយៈ​ពរជ័យ​នៃបព្វជិតភាព​មួយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ភ្ជាប់​បទពិសោធន៍​របស់​ពួកគេ ប៉ុន្ដែ​សូម​ប្រាកដ​ដើម្បី​រំឭក​ពួកគេ​ថា ពួកគេ​មិន​គួរ​ចែកចាយ​បទពិសោធន៍​ណា​ដែល​ឯកជន ឬ​ផ្ទាល់ខ្លួន​ពេក​នោះ​ទេ ។

  • តើ​អ្នកគិត​ថា ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​អាច​សង្ស័យ​ថា ព្រះ​នឹង​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់ ?

  • តើ​អ្នកដឹង​ថា ព្រះ​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​សរសេរ​ពាក្យ នៅពេល និង បន្ទាប់មក នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 329:1–3 ដោយ​ស្ងាត់ស្ងៀម ​ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​មាន​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ពាក្យ​ទាំងនេះ​នឹង​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ហេតុការណ៍​មួយ​ដែល​នឹង​បង្ហាញ​ថា ព្រះអម្ចាស់​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់​ជាមួយ​នឹង​វង្សអ៊ីស្រាអែល​នៅ​ថ្ងៃចុងក្រោយ ។ ( វា​អាច​ជួយ​បាន​ច្រើន​ដើម្បី​ពន្យល់​ថា​ឃ្លា « ពាក្យ​ទាំងឡាយ » នៅក្នុង នីហ្វៃទី 3 29:1 សំដៅ​លើ​ការសរសេរ​នៃ​ព្រះគម្ពីរមរមន ) ។

  • តើ​អ្នក​នឹង​សង្ខេប​ការ​ព្យាករណ៍​​ដែល​បាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដោយ​របៀបណា ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗគ្នា​ ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ការលេចចេញ​មក​នៃ​ព្រះគម្ពីរមរមន​គឺជា​ទីសម្គាល់​មួយ​ដែល​ព្រះ​កំពុង​បំពេញ​សេចក្ដីសញ្ញា​របស់​ទ្រង់​ដើម្បី​ប្រមូល​ពួកសាសន៍​អ៊ីស្រាអែល​នៅថ្ងៃចុងក្រោយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង​ការសង្ខេប​ជំពូក​នៃ នីហ្វៃទី 329 ) ។

សូម​ឲ្យ​សិស្ស​លើក​ព្រះគម្ពីរ​មរមន​របស់​គេ​ឡើង ។ សូម​ពន្យល់​ថា ពួកគេ​មាន​នៅក្នុង​ដៃ​របស់ពួកគេ​នូវ​ការបំពេញ​នៃ​ការព្យាករណ៍​​របស់​មរមន ហើយ​ថា​ពួកគេ​អាច​ប្រាកដ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​រាស្ត្រ​របស់​ទ្រង់​សម្រាប់​ការយាង​មក​របស់​ទ្រង់ ។​ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« ព្រះគម្ពីរមរមន​គឺជា​ទីសម្គាល់​ដ៏​ពិត​មួយ​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រមូល​កូនចៅ​នៃ​សេចក្ដីសញ្ញា​អ៊ីស្រាអែល​របស់​ទ្រង់​ហើយ ។ …

« ពិតណាស់ ព្រះអម្ចាស់​មិនបាន​ភ្លេច​នោះទេ ! ទ្រង់​បាន​ប្រទានពរ​ដល់​យើង និង​អ្នកដទៃ​ទូទាំង​ពិភពលោក​ដោយ​ព្រះគម្ពីរមរមន ។ … ព្រះគម្ពីរ​នេះជួយ​យើង​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ។ ព្រះគម្ពីរ​នេះ​អញ្ជើញ​យើង​ឲ្យ​ចងចាំ​ដល់​ទ្រង់ ហើយ​ស្គាល់​បុត្រាដ៏ជាទីស្រលាញ់​របស់​ទ្រង់ ។ ព្រះគម្ពីរ​នេះគឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ » ( « Covenants » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 88 ) ។

  • តើ​ការពិត​ដែល​ថា​យើង​មាន​ព្រះគម្ពីរមរមន ជា​សាក្សី​មួយ​ថា ព្រះ​នឹង​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារ​ខៀន៖ ហេតុអ្វី​បានជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចាប់អារម្មណ៍​នឹង​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​វង្សអ៊ីស្រាអែល ? សូម​ឲ្យ​សិស្ស​ស្ដាប់រក​ចម្លើយ​ចំពោះ​សំណួរ​នេះ នៅពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន ដែល​បាន​រៀបរាប់​ពី​សេចក្ដីសន្យា​ដែល​ជា​ផ្នែក​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​ជាមួយ​នឹងរាស្ត្រ​របស់​ទ្រង់ ។ ( អ្នក​គួរឲ្យ​ក្រដាស​នៃ​សេចក្ដីថ្លែង​ការណ៍​នេះ​ដល់​សិស្ស​ម្នាក់ៗ ។ )

« សេចក្ដីសញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ ហើយ​ក្រោយមក​បាន​បញ្ជាក់​ជាថ្មី​ជាមួយ​នឹង​អ៊ីសាក និង​យ៉ាកុប … រួមមាន​សេចក្ដីសន្យា​មួយចំនួន ៖

  • ព្រះយេស៊ូវ ជា​ព្រះគ្រីស្ទ​នឹង​ប្រសូត​តាមរយៈ​ពូជពង្សរបស់​អ័ប្រាហាំ ។

  • កូនចៅ​របស់​អ័ប្រាហាំ​នឹង​មានចំនួន​ច្រើន នឹង​ទទួល​បាន​ការកើនឡើង​ដ៏​អស់កល្ប​មួយ ហើយ​ក៏​ទទួល​បាន​បព្វជិតភាព​ផងដែរ ។

  • អ័ប្រាហាំ​នឹង​ក្លាយជា​ឪពុក​នៃ​សាសន៍​ជាច្រើន ។

  • ដែនដី​មួយ​ចំនួន​នឹង​​ត្រូវទទួល​គ្រង​ដោយ​កូនចៅ​របស់​លោក ។

  • ជាតិសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹងមានពរ​ដោយសារ​ពូជ​ពង្សរបស់​លោក ។

  • ហើយ​​សេចក្ដីសញ្ញា​នោះនឹងមាន​ជា​រៀងរហូត— ទោះបីជា ‹ រាប់ពាន់ជំនាន់​ក្ដី › ។

« សេចក្ដីសន្យា​ទាំងនេះមួយចំនួន​ត្រូវបាន​បំពេញ​ហើយ ខ្លះ​ទៀត​នៅ​មិន​ទាន់​សម្រេច​ទេ ។ …

« ពួកយើង​ខ្លះ​គឺជា​ពូជពិត​របស់​អ័ប្រាហាំ អ្នកខ្លះ​ទៀត​ត្រូវបាន​ប្រមូល​ទៅក្នុង​គ្រួសារ​របស់​លោក​ដោយ​ការអនុញ្ញាត ។ ព្រះអម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​មាន​ការខុសគ្នា​ទេ ។ រួមគ្នា យើង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងនេះ —ប្រសិនបើយើង​ស្វែងរក​ព្រះអម្ចាស់ ហើយគោរព​តាមព្រះបញ្ញត្តិរបស់​ទ្រង់ ។ …

« … ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ថា ៖ ‹ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទាំងអស់​ចូលទៅក្នុង​សេចក្តីសញ្ញាថ្មី ហើយអស់កល្ប​ជានិច្ចនោះ នៅពេល​ពួកគេ​ចូលទៅក្នុង​សាសនាចក្រ​នេះ › » ( « Covenants » ទំព័រ 87–88 ដោយ​ដកស្រង់​ពី Teachings of Presidents of the Church: Brigham Young [ ឆ្នាំ​1997 ] ទំព័រ 62 ) ។

  • ដោយ​ការប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ ណែលសុន តើ​អ្នក​អាច​ឆ្លើយ​នឹង​សំណួរ​នៅលើ​ក្ដារខៀន​បានដោយ​របៀបណា ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម ៖ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គឺជា​ផ្នែក​នៃ​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ព្រះអម្ចាស់ ហើយ​យើង​មាន​ទំនួលខុសត្រូវ​ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងឡាយ ។

  • តើ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ស្វែងរក​របៀប​ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងឡាយ​នៅលើ​ផែនដី​បានដោយរបៀបណា ?

  • តើ​ព្រះគម្ពីរមរមន​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ការខិតខំ​នេះ ?

សូម​សំដៅ​លើ​ពាក្យ ច្រានចេញ និង​វេទនា ពី​សកម្មភាព​ផ្គូផ្គង ។ សូម​ពន្យល់​ថា មរមន​បាន​ដឹង​ថា នៅក្នុង​ថ្ងៃចុងក្រោយ នឹង​មាន​អ្នកដែល​បដិសេធ​ព្រះគម្ពីរ​មរមន និង​ភស្ដុតាង​ផ្សេងទៀត​នៃ​ការបំពេញ​សេចក្តីសញ្ញា​របស់​ព្រះអម្ចាស់​ជាមួយ​នឹងរាស្ត្រ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 329:4–9 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​អ្វី​ដែល​នឹង​កើតឡើង​ដល់​អ្នកដែលបដិសេធ​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​របស់ទ្រង់ ។ ក្រោយពី​សិស្ស​ពន្យល់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ អ្នក​អាចណែនាំឲ្យពួកគេសរសេរ​សេចក្ដីពិត​ខាងក្រោម​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ៖ ទុក្ខសោក​នឹងកើត​មាន​​ដល់​អ្នកដែល​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ និង​កិច្ចការ​របស់​ទ្រង់ ។

  • តើ​ហេតុអ្វីបានជា​ទុក្ខសោកគឺជា​លទ្ធផល​ពី​ធម្មជាតិ​មួយ​នៃ​ការបដិសេធ​ព្រះយេស៊ូវគ្រីស្ទ និង​កិច្ចការ​របស់​ទ្រង់ ?

  • តើ​អ្នក​នឹង​ឆ្លើយតប​​ចំពោះ​នរណាម្នាក់​ដែល​និយាយ​ថា ព្រះអម្ចាស់​មិន​បាន​មាន​បន្ទូលមក​កាន់​​មនុស្ស ឬបាន​សម្ដែង​អព្ភូតហេតុ​នោះ​ទេដោយ​របៀប​ណា ?

  • តើ​យើង​អាចស្គាល់ ហើយ​កោតសរសើរ​ដល់​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់យើង​ឲ្យ​បាន​ប្រសើរ​ជាងមុន​ដោយ​របៀបណា ?

នីហ្វៃទី 3 ជំពូក 30

ព្រះអម្ចាស់​ដាស់តឿន​ដល់​សាសន៏ដទៃ​ឲ្យ​ប្រែចិត្ត ហើយ​មក​រក​ទ្រង់

សូម​សំដៅ​លើ​ពាក្យ សាសន៍​ដទៃ ពី​សកម្មភាព​ផ្គូផ្គង ។ សូមប្រាប់​សិស្ស​ថា​នៅក្នុង នីហ្វៃទី 3 30 មរមន​បាន​បំពេញ​តាម​ព្រះបញ្ញត្តិ​មួយ​ពី​ព្រះអម្ចាស់​ដើម្បី​កត់ត្រា​ការអញ្ជើញ​ពី​ព្រះយេស៊ូវគ្រីស្ទ​ជាពិសេស​ដល់​ពួកសាសន៍​ដទៃ ឬ​មនុស្ស​ដែលគ្មាន​ដំណឹងល្អ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 30:1–2 ដោយស្ងៀម​ស្ងាត់ ​ដោយរកមើល​ការអញ្ជើញ​​ដល់​សាសន៍​ដទៃឲ្យ​បាន​ច្រើន​តាម​ដែល​​ពួកគេ​អាច​រកឃើញ ។ ក្រោយ​ពី​ពួកគេ​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ សូម​សួរ ៖

  • តើ​ការអញ្ជើញ​ទាំងនេះ​ណាមួយ​ ​ដែល​អ្នក​គិត​ថា អាច​ជា​ការសង្ខេប​មួយ​នៃ​ការអញ្ជើញ​ផ្សេង​ទៀត ? ( ការអញ្ជើញ​ឲ្យ​មករកព្រះគ្រីស្ទ​រួមមាន ការប្រែចិត្ត បុណ្យជ្រមុជទឹក ការទទួល​ព្រះវិញ្ញាណបរិសុទ្ធ និង​ការត្រូវ​បាន​រាប់នៅក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះអម្ចាស់ ។ )

  • តើ​ពរជ័យ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​សន្យានឹង​សាសន៏ដទៃ ប្រសិនបើ​ពួកគេ​នឹង​មករក​ទ្រង់ ? ( ការផ្តាច់បាប ការពោរពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការត្រូវ​បាន​រាប់នៅក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់ ) ។

  • ហេតុអ្វី​បានជា​ការ​ដែល​ត្រូវបាន​រាប់បញ្ចូល​ទៅ​ក្នុង​រាស្ត្រ​​របស់​ទ្រង់គឺជា​ពរជ័យ​មួយ ?

សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ប្រសិនបើ​យើង​មករកព្រះគ្រីស្ទ នោះ​យើង​នឹង​ត្រូវ​បានរាប់​ចូល​នៅក្នុង​រាស្ត្រ​​របស់​ទ្រង់ ។ សូម​ពន្យល់​ថា ទោះបីជា នីហ្វៃទី 3 30:2 ​សំដៅ​​ទៅកាន់​អ្នកដែល​មិនមែន​ជាសមាជិក​នៃ​សាសនាចក្រ​ក្ដី យើង​អាច​ប្រើ​ការអញ្ជើញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បីវាស់វែង​​ពី​ការខិតខំ​របស់​យើង​ផ្ទាល់​ដើម្បី​រក្សា​សេចក្ដីសញ្ញាដែល​​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។ សូម​ធ្វើទីបន្ទាល់​អំពី​ពរជ័យ​ដែល​បាន​កើត​មាន​តាមរយៈការរក្សា​សេចក្ដីសញ្ញា​របស់​យើង និង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

ការរំឭក នីហ្វៃទី 3

សូម​ចំណាយពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក គម្ពីរ​នីហ្វៃទី 3 ឡើងវិញ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​នេះ ទាំង​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​នៅក្នុង​ការសិក្សាព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​គេ ។ ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​ពួកគេ​សង្ខេប​ដោយ​ខ្លីៗ​អំពី​សេចក្ដីសង្ខេប​ជំពូក​ខ្លះ​នៅក្នុង​នីហ្វៃទី 3 ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បីបួន​នាក់​ចែកចាយ​អ្វីមួយក្នុង​​នីហ្វៃទី 3 ដែល​បំផុសគំនិត​ដល់​ពួកគេ ឬ​ដែល​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

សូម​ឲ្យ​ក្រដាសមួយសន្លឹកដល់​សិស្ស​ម្នាក់ៗ ។ សូម​ឲ្យ​ពួកគេ​សរសេរ​សំបុត្រ​មួយ​ទៅកាន់​មនុស្ស​ម្នាក់ ( មិន​ថា​មនុស្ស​ដែលពួកគេ​ស្រមើស្រមៃឃើញ ឬ​មនុស្ស​ដែល​គេ​ស្គាល់​ឡើយ ) ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ។ សូម​ណែនាំ​ឲ្យ​ពួកគេ​សិក្សា​វគ្គ​ចំណេះចំណានខគម្ពីរ​រក​សេចក្ដីពិត ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​អញ្ជើញ​អ្នកទទួល​សំបុត្រ​នេះ​ឲ្យ​មករកព្រះគ្រីស្ទ ហើយ​ត្រូវបាន​រាប់បញ្ចូល​​នៅក្នុង​ចំណោមរាស្ត្រ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

កំណត់ចំណាំ ៖ ប្រវែង​នៃ​មេរៀន​នេះ​អាច​ឲ្យ​មាន​ពេល​សម្រាប់​សកម្មភាព​នេះ ។ សម្រាប់​សកម្មភាព​រំឭក​ចំណេះចំណានខគម្ពីរ​ផ្សេង​ទៀត សូម​មើល​ឧបសម្ព័ន្ធ​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 30:1–2 ។ ការប្រមូល​អ៊ីស្រាអែល

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖

« ការប្រមូល​ផ្តុំ​នៃ​សាសន៍​អ៊ីស្រាអែល​រួមមាន​ការ​ចូលរួម​ក្នុង​សាសនាចក្រ​ពិត និង ការចេះ​ដឹង​ពី​ព្រះ​ដ៏​ពិត ។… ហេតុដូច្នេះ​ហើយ បើ​សិនជា​បុគ្គល​ណា​ម្នាក់​ដែល​បាន​ទទួល​យក​ដំណឹង​ល្អ​ដែល​បាន​ស្តារឡើង​វិញ និង អស់​អ្នក​ដែល​ឥឡូវ​នេះ​ស្វែងរក​ការថ្វាយ​បង្គំ​ព្រះអម្ចាស់​ជា​ភាសា​របស់​ខ្លួន ព្រមទាំង​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់នៅ នោះ​មាន​ន័យ​ថា​បាន​អនុវត្ត​តាម​ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួលបាន​មរតក​នៃ​ពរជ័យ​ទាំងអស់ ដែល​បាន​សន្យា​ចំពោះ​ពួកបរិសុទ្ធ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​បង្អស់ » (The Teachings of Spencer W. Kimball ការបោះពុម្ព​របស់ អ៊ីវើត អិល ឃឹមបឹល [ ឆ្នាំ 1982 ] ទំព័រ 439 ) ។