បណ្ណាល័យ
មេរៀនទី 9 ៖ នីហ្វៃទី​1 5


មេរៀនទី 9

នីហ្វៃទី​ 1 5

សេចក្តី​ផ្ដើម

នៅពេល​ដែល សារ៉ាយ ប្រពន្ធ​របស់​លីហៃ បាន​រង់ចាំ​កូនប្រុស​របស់​នាង​ត្រឡប់​មក​ពី​ទីក្រុង​យេរូសាឡិម​វិញ នាង​មាន​ការភ័យខា្លច​ថា ពួកគេ​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការខិតខំ​របស់​ពួកគេ ដើម្បី​យក​ផ្ទាំង​មាស​នោះ​មក ។ នៅពេល​ពួកគេ​ត្រឡប់​មក​វិញ​ជាមួយ​ផ្ទាំង​មាស​ដោយ​សុវត្ថិភាព នាង​ទទួល​បាន​នូវ​ទីបន្ទាល់​កាន់តែ​រឹង​មាំ​ថា ព្រះ​បាន​ណែនាំ និង ការពារ​ដល់​គ្រួសារ​របស់​គាត់ ។ លីហៃ បាន​ស្វែងយល់​ផ្ទាំង​លង្ហិន និង ឃើញ​ថា​វា​មាន​តម្លៃ​ដ៏​អស្ចារ្យ​ចំពោះ​គ្រួសារ​របស់​គាត់ ។ នៅពេល​ដែល​គាត់​អាន​វា គាត់​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គាត់​បាន​ព្យាករណ៍​ថា ព្រះគម្ពីរ​ដែល​ពួកគេ​មាន នឹង​ត្រូវ​រក្សាទុក​សម្រាប់​កូនចៅ​របស់​គាត់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី​1 5:1– 9

កូនប្រុស​របស់​លីហៃ ត្រឡប់​ទៅ​គ្រួសារ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​ នៅក្នុង​ទីរហោស្ថាន

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 5:1–3ឮៗ ។ សូមឲ្យសិស្សក្នុង​ថ្នាក់​រក​មើល​ហេតុផល​ដែល​សារ៉ាយ ចាប់ផ្ដើម​ត្អូញត្អែរ ។

  • តើ​សារ៉ាយ​ត្អូញត្អែរ​អ្វី​ខ្លះ ? ( ចម្លើយ​ទាំងអស់ អាច​រួមមាន លីហៃ​គឺជា​បុរស​ដែល​ប្រកប​ដោយ​ការ​និមិត្ត ដែល​គាត់​បាន​នាំ​គ្រួសារ​ចាកចេញ​ចោល​ដែនដី​នៃកេរ្ដិ៍​អាករ​​របស់​ពួកគេ​ ហើយ​ថា​គាត់​បាន​សម្រេច​ចិត្ត ដែល​អាច​នាំ​ទៅរក​ការបាត់​បង់​កូនប្រុស​របស់​ពួកគេ ហើយ​ថា​អាច​នាំទៅ​រក​ការស្លាប់​ទៅក្នុង​ទីរហោស្ថាន ) ។

សុំ​ឲ្យ​សិស្ស​គិត​អំពី​ពេល​មួយ​ ដែល​ពួកគេ​អាច​ត្អូញត្អែរ​អំពី​ស្ថានភាព​មួយ ទោះបី​ជា​ពួកគេ​គ្មាន​ព័ត៌មាន​ទាំងអស់​អំពី​ស្ថានភាព​នោះ​ក៏​ដោយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 5:4– 6 ឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្តោត​យកចិត្ត​ទុកដាក់​លើ​របៀប​ដែល លីហៃ​ឆ្លើយ​តប​នឹង​ការត្អូញត្អែរ​របស់​សារ៉ាយ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកពេញចិត្ត​អំពី របៀប​ដែល​លីហៃ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការត្អូញត្អែរ​របស់​សារ៉ាយ ? ( អ្នក​អាច​បង្ហាញ​ថា លីហៃ​បាន​ឆ្លើយតប​ដោយ​ទីបន្ទាល់ និង ជឿជាក់​លើ​ព្រះអម្ចាស់ ជាជាង​សេចក្ដី​ភ័យ​ខ្លាច ឬ ការសង្ស័យ ។ គាត់​មិន​បាន​ឆ្លើយ​តប​ដោយ​ខឹង ឬ ដោយគ្មាន​ការអត់ធ្មត់​នោះ​ទេ ) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ មកពី​ការឆ្លើយ​តប​របស់​លីហៃ​ ចំពោះ​សារ៉ាយ ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 5:7– 9​ ឮៗ ។

  • តើ​សារ៉ាយ​ទទួល​បាន​អ្វី​ពី​បទពិសោធន៍​នេះ ?

នីហ្វៃទី1 5:10–22

លីហៃ ស្វែងយល់ផ្ទាំង​លង្ហិន​ទាំងឡាយ

សុំ​ឲ្យ​សិស្ស​គិត​ពី​អ្វី​មួយ​ដែល​ពួកគេ​នឹង​គិត​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​ទទួល​បាន ឬ រក្សា​ទុក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យធ្វើ​ការ​សង្ខេប នីហ្វៃទី​1 3 –4 ហើយ​ប្រាប់​ពី​ការលះបង់​ដែល​គ្រួសារ​របស់​លីហៃ​​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ផ្ទាំងលង្ហិន​ទាំងនោះ ។ ( នីហ្វៃ និង បងប្អូន​ប្រុស​របស់គាត់ បាន​ប្រថុយ​ជីវិត​របស់​ពួកគេ បាន​លះបង់​ទ្រព្យសម្បត្តិ​របស់ខ្លួន និង បាន​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ ។ )

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការលះបង់​បែបនោះ​គឺ​ចាំបាច់ ?

សូម​ពន្យល់​ថា ក្រោយ​ពី​គ្រួសារ​នោះ បាន​ធ្វើ​ការលះបង់ និង ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់ ភ្លាម​នោះ​លីហៃ​បាន​ចាប់ផ្ដើម​អាន​អត្ថន័យ​នៃ​ផ្ទាំង​ទាំងនោះ ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន នីហ្វៃ​ទី​1 5:11– 16 ឮៗ ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​ស្វែងរកអ្វី​ដែល​លីហៃ​បាន​រកឃើញ​នៅលើ​ផ្ទាំងលង្ហិន​ទាំងនោះ ។ អ្នកអាច​កត់​ត្រា​ចម្លើយ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន​ដោយ​សង្ខេប ។

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 5:10 ដោយ​​ស្ងាត់​ៗ។ សុំ​ឲ្យ​ពួកគេ​ស្វែងរក​ពាក្យ​ដែល​ពិពណ៌នា​ពីការអានព្រះគម្ពីររបស់ ​លីហៃ​ ។ ( គាត់ « បានស្វែងយល់​វា » ) ។ សូម​អញ្ជើញ​សិស្សឲ្យ​ចាប់​ដៃ​គូ ដើម្បីពិភាក្សា​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ភាពខុសគ្នា​អ្វី​ខ្លះ រវាង​ការស្វែងយល់​ពី​ព្រះគម្ពីរ និង ការ​គ្រាន់តែ​អាន​ព្រះគម្ពីរ ? ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រាប់​ពី​ពេល​ដែល​ពួកគេ​បាន​អានស្វែងយល់​ព្រះគម្ពីរ ) ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

« នៅពេល​ដែល​ខ្ញុំ​និយាយ​ថា ‹ សិក្សា › ខ្ញុំ​មាន​ន័យ​អ្វី​មួយ ជាជាង​ការគ្រាន់​តែអាន ។ វា​ជា​រឿង​ល្អ ដែល​ពេល​ខ្លះ​អាន​សៀវភៅ​ព្រះគម្ពីរ​មួយ នៅក្នុង​ពេល​កំណត់​ណាមួយ ដើម្បី​ទទួល​បាន​ន័យ​ទូទៅ​​នៃ​សារលិខិត​របស់​វា ប៉ុន្ដែ​សម្រាប់​ការសន្ទនា អ្នក​គួរ​តែ​យកចិត្ត​ទុកដាក់​លើ​ចំនួន​ដែល​អ្នក​បាន​អាន​នៅពេល​នោះ ជាង​ការ​គិត​ពី​ពេលវេលា​ដែល​​អ្នក​ចំណាយ​ជាមួយ​ព្រះគម្ពីរ ។ ខ្ញុំ​ឃើញថា ពេល​ខ្លះអ្នក​អាន​ពីរបី​ខគម្ពីរ ឈប់ ដើម្បី​សញ្ជឹង​គិត​អំពី​ខគម្ពីរ​នោះ សូម​អាន​ខគម្ពីរ​នេះម្តង​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នក​គិត​ពី​ន័យ​របស់​វា សូម​អធិស្ឋាន​សម្រាប់​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាងវិញ្ញាណ និង សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង ទស្សន​វិស័យជ្រៅជ្រះដែល​នឹង​មក ដូច្នេះ​អ្នក​អាច​ចងចាំ និង រៀន​បាន​ច្រើន​ជាង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិន​អាន​ច្រើន​ជំពូក​ ឬ ច្រើនខគម្ពីរ​នោះ​ទេនៅក្នុង​រយៈពេល​កន្លះ​ម៉ោង ប៉ុន្ដែ​អ្នក​នឹង​ឲ្យ​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះនៅក្នុង​ដួងចិត្ត​របស់​អ្នក​ ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក ។ សូម​ចាំ​អំពី​ការពិពណ៌នា​របស់​អាលម៉ា ពី​អារម្មណ៍​ដែល​ថា ៖ ‹ វា​ចាប់ផ្ដើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែន​ហើយ វា​ចាប់ផ្ដើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែនហើយ វា​ចាប់ផ្ដើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ › [អាលម៉ា 32:28]” (“When Thou Art Converted,” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ​ 2004 ទំព័រ 11–12 ) ។

សូម​ផ្ដល់​ពេល​វេលា​ដល់​សិស្ស​គិត​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួនរបស់​ពួកគេ ។ សុំ​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​នូវការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ អំពី​របៀប​ដ៏​មាន​ន័យ ដែល​ពួកគេ​បាន​អានស្វែងយល់​ព្រះគម្ពីរ ។ ក្រោយ​ពី​ពួកគេ​បាន​សរសេរ​ហើយ សូម​អញ្ជើញ​ពួកគេ​គិត​ពី​របៀប​ដែល​ពួកគេធ្វើឲ្យ​​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេកាន់តែប្រសើរឡើង ។ សុំ​ឲ្យ​ពួកគេ​ជ្រើស​រើស​របៀប​មួយ​ ដើម្បី​ពង្រីក​ការស្វែងយល់​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​ពួកគេ​ ឲ្យ​សរសេរ​គោលដៅ​នេះ​ទុក​ក្នុង​សៀវភៅកំណត់ហេតុ​នូវការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ អ្នកអាច​ផ្ដល់​យោបល់​ថា សិស្ស​គួរតែ​ចែកចាយ​នូវ​គោលដៅ​ខ្លួន​ជាមួយ​នឹង​នរណាម្នាក់ ( ឧទាហរណ៍ ជាមួយ​អ្នក ឪពុកម្ដាយ​ ឬ សិស្ស​ផ្សេង​ទៀត ) ដែល​នឹង​រំឭក​ពួកគេអំពី​គោលដៅ និង លើកទឹកចិត្ត​គេ​ឲ្យ​សម្រេច​វា​ឲ្យ​បាន ។

សូម​ពន្យល់ថា ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​លីហៃ ក្នុង​ស្វែងយល់ពីព្រះគម្ពីរ។ ដើម្បី​ជួយ​សិស្ស​រក​ឃើញ​ពរជ័យ​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​អាន នីហ្វៃ​ទី​1 5:16– 20 ដោយ​​ស្ងាត់​ៗ។

  • តើ​ការស្វែងយល់​ក្នុង​ផ្ទាំងលង្ហិន​នេះ មានឥទ្ធិពល​​ដល់​លីហៃ​យ៉ាង​ដូចម្ដេច ?

សូម​បញ្ជាក់​ថា នៅពេល​លីហៃ បាន​ស្វែងយល់​ពី​ព្រះគម្ពីរ គាត់​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ទទួល​បាន​វិវរណៈ « ទាក់ទង​នឹងគ្រាប់​ពូជ​របស់​គាត់ » ( កូនចៅ​របស់​គាត់ ) ។ សូម​បញ្ជាក់​ដល់​សិស្ស​ថា នៅពេល​យើង​ស្វែងយល់​ពីព្រះគម្ពីរ យើង​អាច​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ទទួល​បាន​វិវរណៈ ។ ដូចគ្នា​ដែរ នៅពេល​យើង​លះបង់​ពេល​វេលា និង កម្លាំង​របស់​យើងដើម្បី​ស្វែងយល់​ពី​ព្រះគម្ពីរ​ ដូច​ដែល​លីហៃ​បាន​ធ្វើ យើង​អាច​ទទួល​បាន​កម្លាំង​ដើម្បី​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយសារ​ការស្វែងយល់​ពី​ព្រះគម្ពីរ ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ពីព្រះវិញ្ញាណ​បរិសុទ្ធ ខណៈដែល​អ្នក​សិក្សា​ព្រះគម្ពីរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដែល​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​នៃ​ការស្វែងយល់​ពី​ព្រះគម្ពីរ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« នៅ​ពេល​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ នោះ​យើង​អធិស្ឋាន ។ ហើយ​នៅ​ពេល​យើង​ចង់​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង នោះ​យើងស្វែងយល់​ពីព្រះគម្ពីរ​ទាំងឡាយ ដ្បិត​ព្រះបន្ទូល​របស់​ទ្រង់​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ បន្ទាប់​មក ទ្រង់​នឹង​បង្រៀន​ដល់​យើង​នៅពេល​យើង​ស្តាប់​តាម​​ការបំផុសគំនិត​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ប្រសិន​បើ​អ្នក​ស្តាប់​មិន​ឮ​សំឡេង​មានបន្ទូល​មក​កាន់​អ្នកថ្មីៗ​នេះទេ សូម​ត្រឡប់​មក​ព្រះវិហារ​វិញ ហើយ​អាន​ព្រះគម្ពីរ​ម្តង​ទៀត ។ វា​គឺជា​ខ្សែ​ជីវិត​ខាង​វិញ្ញាណ » ( « Holy Scriptures: The Power of God unto Our Salvation, » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ26–27 ) ។

សូម​អាន នីហ្វៃ​ទី​1 5:21 –22 ៗ ដោយ​សុំ​ឲ្យ​សិស្ស​អាន​តាម​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។ នៅពេល​អ្ន​កអាន សូម​បញ្ជាក់​លើ​ពាក្យ​ទាំងនេះ ៖ « វា​ជា​ប្រាជ្ញា​នៅក្នុង​ព្រះដែល​យើង​គួរតែ​យក​វា​តាម​ខ្លួន​យើង នៅពេល​យើង​ធ្វើដំណើរ​នៅក្នុង​ទីរហោស្ថាន » ។

  • តើ​ហេតុអ្វី​បាន​ជា​វា​ជា​ការឈ្លាសវៃ​ដល់​យើង ក្នុងការ​យក​ព្រះគម្ពីរ​តាម​ខ្លួន​​យើង នៅពេល​យើង​ធ្វើដំណើរ ?

  • តើ​តាម​របៀប​ណា​ដែល​​យើង​អាច​យក​ព្រះគម្ពីរ​តាម​ខ្លួន​យើង​បាន ?

បង្ហាញ​ថា លីហៃ និង គ្រួសារ​របស់​គាត់ ទទួល​បាន​ផ្ទាំងលង្ហិន​តាមរយៈ​ការលះបង់​ដ៏​អស្ចារ្យ ។ បើ​គ្មាន​ព្រះគម្ពីរ លីហៃ និង គ្រួសារ​របស់​គាត់ នឹង​មិន​អាច​មាន​ជ័យ​ជំនះ​នៅក្នុង​ដំណើរ​របស់​ពួកគេ​បាន​ទេ ។ សូម​លើ​កទឹកចិត្ត​សិស្ស​ឲ្យ​ទុក​ព្រះគម្ពីរ​នៅនឹង​ខ្លួន​គេ នៅពេល​ពួកគេ​ធ្វើដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស ឲ្យ​គិត​ពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ម្នាក់​ដែល​អាន​ព្រះគម្ពីរទៀងទាត់ ដើម្បី​ផ្ដល់​​ការ​លើកទឹកចិត្ត និង ទីបន្ទាល់​ទៅ​កាន់​មិត្ត​ភក្ដិ​របស់​គាត់ ។ សូម​លើកទឹកចិត្តសិស្ស​ឲ្យ​មាន​ទម្លាប់​ចំណាយ​ពេល​ប្រចាំ​ថ្ងៃ​ដើម្បី​ស្វែងយល់ពី​ព្រះគម្ពីរ ។

កំណត់ចំណាំ ៖ ប្រវែង​នៃ​មេរៀន​នេះ អាច​ឲ្យ​ពេល​ធ្វើ​សកម្មភាព​សម្រាប់​ចំណេះចំណាន​ខគម្ពីរ​ខ្លះ ពី​មេរៀន​មុន​បាន ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 5:10– 22 ។ តម្លៃ​ព្រះគម្ពីរ

ដើម្បី​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ការណែនាំ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់​យើង អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ចែកចាយ​នូវ​ដំណើររឿង​របស់​លីហៃ​ក្នុង​ការ​ស្វែងយល់​ផ្ទាំង​លង្ហិន​នោះ ៖

« នៅពេល​នីហ្វៃ និង បងៗ​របស់​គាត់ បាន​ត្រឡប់​មក​វិញ [ ពី​ទីក្រុង​យេរូសាឡិម​ដោយ​មាន​ផ្ទាំងលង្ហិន ] លីហៃ ជា​ឪពុក​របស់​ពួកគេ​បាន​រីករាយ ។ គាត់​បាន​ចាប់ផ្ដើម​ស្វែងយល់​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​នោះ ‹ តាំង​ពី​ដើម › ហើយ ‹ រក​ឃើញ​ថា បញ្ជីប្រវត្តិទាំងនេះគឺគួរឲ្យចង់បាន មែនហើយ ព្រមទាំងមានប្រយោជន៍ដ៏មហិមា … ដើម្បី [ លីហៃ និង កូនចៅ​របស់​គាត់ ] អាច​រក្សា​ទុក​នូវ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ មក​ដល់​កូនចៅ​ [ របស់​ពួកគេ ] › ។

« ជា​ការពិត ផ្ទាំងលង្ហិន​នោះ គឺជា​កំណត់ត្រា​របស់​ដូនតា​លីហៃ រួមមាន​ភាសា ពង្សាវតា​របស់​ពួកគេ ហើយសំខាន់​ជាងនេះ នោះ​គឺដំណឹងល្អ​ដែល​បាន​បង្រៀ​ន​ដោយ​ព្យាការី​ដ៏​បរិសុទ្ធ​របស់​ព្រះ ។ នៅពេល​ដែល​លីហៃ​បាន​ស្វែងយល់​ពី​ផ្ទាំង​នោះ គាត់​បាន​ដឹង​ពី​អ្វី​ដែល​យើង​ទាំងអស់​​រៀន ដោយ​ការសិក្សា​ព្រះគម្ពីរ ៖

« តើ​យើង​ជា​នរណា ។

« តើ​យើង​អាច​ក្លាយ​ជា​អ្វី ។

« ការព្យាករណ៍​សម្រាប់​យើង និង សម្រាប់​កូនចៅ​របស់​យើង ។

« ព្រះបញ្ញត្តិ ក្រឹត្យវិន័យ ពិធី​បរិសុទ្ធ និង សេចក្ដីសញ្ញា ដែល​យើង​ត្រូវតែ​រស់នៅ​តាម ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« និង របៀប​ដែល​យើង​ត្រូវ​តែ​រស់នៅ ដើម្បី​ប្រកាន់ខ្ជាប់ ដល់​ទីបញ្ចប់ និង ត្រឡប់​ទៅ​រក​ព្រះវរបិតា​សួគ៌​របស់​យើង​ដោយ​មាន​កិត្តិយស ។

« សេចក្ដី​ពិត​ទាំងនេះ ពិត​ជាសំខាន់​ណាស់ ដែល​ព្រះវរបិតា​សួគ៌​បាន​ផ្ដល់​ទស្សន​និមិត្ត​ទៅ​​ដល់​លីហៃ និង នីហ្វៃ យ៉ាង​ច្បាស់ ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ ជា​ដំបងដែក​មួយ ។ ទាំង​ឪពុក និង កូនប្រុស​បាន​រៀន​ថា ការកាន់​តាម​ការណែនាំ​ដ៏​​រឹងមាំ មិន​ងាក​រេ ដ៏មានទំនុកចិត្តនេះ គឺជា​របៀប តែ​មួយ​គត់ ដើម្បី​រស់នៅ​តាម​ផ្លូវ​ត្រង់ ហើយ​តូចចង្អៀត​នោះ ដែល​ដឹកនាំ​យើង​ទៅ​កាន់​ព្រះអង្គសង្គ្រោះ​របស់​យើង » ( « ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ៖ អំណាច​នៃ​ព្រះ ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 25 ) ។

នីហ្វៃ​ទី​1 5:18 –19 ។ ផ្ទាំង​លង្ហិន​ទាំងឡាយ​

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពី​រនាក់ បាន​ថ្លែង​ទីបន្ទាល់​ពី​សារៈសំខាន់​នៃ​ការទទួល​បាន​ផ្ទាំង​លង្ហិន​របស់​គ្រួសារ​លីហៃ ៖

« គុណ​តម្លៃ​នៃ​ផ្ទាំង​លង្ហិន​នោះ ចំពោះ​សាសន៍​នីហ្វៃ មិន​អាច​ត្រូវ​បាន​វាយ​តម្លៃ​ហួស​បាន​ទេ ។ ដោយ​សារ​ផ្ទាំងទាំងនោះ ពួក​គេ​អាច​រក្សា​ទុក​នូវ​ភាសា (នីហ្វៃ​ទី1 3:19) អារ្យធម៌​ភាគ​ច្រើន និង ចំណេះដឹង​ខាង​សាសនា​របស់​មនុស្ស ពី​ពេល​ដែល​ពួកគេ​បាន​ចេញ​មក (នីហ្វៃ​ទី1 22:30) ។ ផ្ទុយ​ទៅ​វិញ សាសន៍មូឡេក ដែល​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ចេញ​ពី​ទីក្រុង​យេរូសាឡិម ប្រហែល 11 ឆ្នាំ​ក្រោយ​ពី​ការចាក​ចេញ​របស់​លីហៃ និង អ្នក​ដែល​គ្មាន​កំណត់ត្រា​ប្រហាក់​ប្រហែល​នឹង​ផ្ទាំង​លង្ហិន​នោះ ក៏​បាន​រស់នៅ​ក្នុង​ការក្បត់សាសនា និង ឥត​ជំនឿ និង បាត់បង់​នូវ​ភាសា អារ្យធម៌ និង សាសនា​របស់​ពួកគេ​យ៉ាង​ឆាប់​រហ័ស​( អោមណៃ 14– 18) ។

« ពី​ព្យាការី​មួយ ទៅព្យាការី​មួយ ហើយ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ផ្ទាំងលង្ហិន ត្រូវ​បាន​បន្ដ​វេន ហើយ​បាន​រក្សា​ទុក​ដោយសាសន៍​នីហ្វៃ (ម៉ូសាយ 1:16; 28:20; នីហ្វៃ 3. 1:2) ។ នៅថ្ងៃ​អនាគតខាង​មុខ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដើម្បី​នាំ​ពួកគេ​មក ដោយ​ច្បាស់​តាម​ពេល​វេលា និង នៅ​មាន​ពន្លឺ​ដើម​របស់​វា និង ដំណើររឿង​នៃ​ព្រះគម្ពីរ​បាន​កត់ត្រា​លើ​វា គឺ​ត្រូវ ‹ ឆ្ពោះ​ទៅ​មុខ ដល់​គ្រប់សាសន៍ ពូជ ភាសា និង ប្រជាជន › (អាលម៉ា 37:3–5; នីហ្វៃ 1 5:18–19.) » (Mormon Doctrine, 2nd ed. [1966] ទំព័រ 103 ) ។