បណ្ណាល័យ
មេរៀនទី 56 ៖ ម៉ូសាយ 7–8


មេរៀនទី 56

ម៉ូសាយ 7–8

សេចក្តី​ផ្ដើម

ប្រហែល​ជា 80 ឆ្នាំ មុនពេល​បុត្រា​របស់​ស្ដេច​បេនយ៉ាមីន ម៉ូសាយ ក្លាយជា​ស្ដេច មាន​បុរស​ម្នាក់​ឈ្មោះ ស៊ីនិព្វ ដែល​បាន​ដឹកនាំ​សាសន៍​នីហ្វៃ​មួយ​ក្រុម​ពី​ដែនដី​សារ៉ាហិមឡា​ទៅ​រស់នៅ​ក្នុង​ដែនដី​នីហ្វៃ ដែល​ពួកគេ​គិតថា​ជា “ ដែនដី​នៃ​មរតក​របស់​ពួកគេ” ( សូមមើល អោមណៃ 1:27–30 ) ។ ស្ដេច​ម៉ូសាយ​បាន​បញ្ជា​បុរស​ម្នាក់​ឈ្មោះ អាំម៉ូន ឲ្យ​ដឹកនាំ​ក្រុម​តូច​មួយ​ទៅកាន់​ដែនដី​នីហ្វៃ​ដើម្បី​ដឹង​អំពី​ជោគវាសនា​របស់​ក្រុម​ស៊ីនិព្វ ។ អាំម៉ូន និង អ្នកដើរ​តាម​គាត់​បាន​រកឃើញ​កូនចៅ​នៃ​ក្រុម​ស៊ីនិព្វ​រស់នៅ​ក្នុង​សេវកភាព​នៃ​សាសន៍​លេមិន ។ ចៅប្រុស​របស់​ស៊ីនិព្វ លិមហៃ គឺជា​ស្ដេច​របស់​ពួកគេ ។ ការមកដល់​របស់​អាំម៉ូន បាន​នាំ​មក​នូវ​សេចក្ដីសង្ឃឹម​ដល់​លិមហៃ និង ប្រជាជន​របស់​គាត់ ។ លិមហៃ​បាន​សួរ​អាំម៉ូន​ថា តើ​គាត់​អាច​បកប្រែ​ចារឹក​នៅលើ​ផ្ទាំង​មាស 24 ដែល​ប្រជាជន​របស់​គាត់​បាន​រកឃើញ​ទេ ។ អាំម៉ូន​បាន​ពន្យល់​ថា ស្ដេច​នៅក្នុង​ដែនដី​សារ៉ាហិមឡា ស្ដេច​ម៉ូសាយ គឺជា​អ្នកមើលឆុត​ម្នាក់​ដែល​អាច​បកប្រែ​កំណត់ត្រា​បុរាណ​ទាំងនោះ​បាន ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 7

អាំម៉ូន​រកឃើញ​ដែនដី​លីហៃ-នីហ្វៃ ហើយ​ដឹង​ពី​របៀប​ដែល​ប្រជាជន​របស់​សេ្ដច​លិមហៃ​ធ្លាក់​ក្នុង​សេវកភាព

សូម​សរសេរ​ពាក្យ​នេះ​នៅលើ​ក្ដារខៀន ៖ ទួញ​យំ ៖ មាន​អារម្មណ៍​សោកស្ដាយ ឬ ក្រៀមក្រំ

  • តើ​មូលហេតុ​អ្វី​ខ្លះ ដែល​ប្រជាជន​អាច​ទួញយំ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 7:24 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​មើល​តាម ។ សូម​បង្ហាញ​ឃ្លា « ការណ៍​អស់​ទាំងនេះ​ក៏​ព្រោះតែ​សេចក្ដី​ទុច្ចរិត47» ។ សូម​ពន្យល់​ថា ខគម្ពីរ​នេះ​សំដៅ​លើ​កាលៈទេសៈ​ដែល​កើតឡើង​ដោយសារតែ​ជម្រើស​មិន​សុចរិត​របស់​ក្រុមមនុស្ស​មួយ​ក្រុម ។ សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថាតើ ពួកគេ​ធ្លាប់​បាន​ទួញយំ​ពេល​ក្នុង​ស្ថានភាព​មួយ ដែល​បាន​កើតឡើង « ក៏​ព្រោះតែ​សេចក្ដីទុច្ចរិត» ទេ ។ សូម​ពន្យល់​ថា ថ្ងៃនេះ​ពួកគេ​នឹង​សិក្សា ម៉ូសាយ 7–8 ដើម្បី​រៀន​អំពី​ស្ដេច​មួយ​ឈ្មោះ លិមហៃ និង មូលហេតុ​នៃ​ការសោកស្ដាយ​របស់​ប្រជាជន​នោះ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​លិមហៃ​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​របស់​គាត់​ឲ្យ​ធ្វើ​ដើម្បី​យកឈ្នះ​លើ​ការសោកសង្រេង​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 7:1 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​កន្លែង​ពីរ​ដែល​បាន​លើកឡើង​នៅក្នុង​ខគម្ពីរ​នេះ ។ សូម​ចម្លង​ឌីយ៉ាក្រាម​ទីមួយ​ដែល​អម​មក​ជាមួយ​នឹង​មេរៀន​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ចម្លង​ដាក់​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​ដែរ ។ នៅពេល​អ្នក​ប្រើ​ឌីយ៉ាក្រាម​នេះ សូម​ពន្យល់​ថា សាសនាចក្រ​គ្មាន​ទីតាំង​ផ្លូវការ​អំពី​ភូមិសាស្ដ្រ​នៃ​ព្រះគម្ពីរ​មរមន ក្រៅតែ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ដែនដី​អាមេរិក​ទេ ។

រូបភាព
ដំណើរ​នៅក្នុង ម៉ូសាយ 7–24

កំណត់ចំណាំ ៖ ក្នុង​ពេល​សិក្សា​របស់​ពួកគេ​អំពី​គម្ពីរ​ម៉ូសាយ សិស្ស​នឹង​បន្ថែម​សេចក្ដីលម្អិត​នៅក្នុង​ឌីយ៉ាក្រាម​របស់​ពួកគេ ។ សូម​ធានា​ថា ពួកគេ​មាន​កន្លែង​គ្រប់គ្រាន់​​ដើម្បី​បន្ថែម​សេចក្ដីលម្អិត​ទាំងនេះ សូម​ចម្លង​ឌីយ៉ាក្រាម​នេះ​នៅលើ​ក្ដារខៀន​ដូចដែល​បាន​បង្ហាញ ។ សូម​បង្ហាញ​កន្លែង​ទំនេរ មុនពេល​សិស្ស​ចាប់ផ្ដើម​គូរ ។ ( ឌីយ៉ាក្រាម​ពេញលេញ​គឺ​នៅក្នុង​សេចក្ដី​បន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ )

សូម​ពន្យល់​ថា នៅពេល​គ្រួសារ​របស់​លីហៃ​បាន​មក​ដល់​ដែនដី​សន្យា ពួកគេ​បាន​ស្ថាបនា​ខ្លួនគេ​នៅក្នុង​ដែនដី​នីហ្វៃ ( ពេលខ្លះ​សំដៅ​លើ​ដែនដី​លីហៃ-នីហ្វៃ ឬ ដែនដី​នៃ​មរតក​ដំបូង ) ។ ភ្លាមៗ​ក្រោយពី​លីហៃ​បាន​ស្លាប់ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​នីហ្វៃ​រត់ចេញ​ទៅក្នុង​ទីរហោស្ថាន ដោយ​នាំ​យក​ជាមួយ​អ្នកណា​ដែល​ព្រម​មក​តាម​គាត់ ។ ប្រជាជន​នីហ្វៃ​បាន​បន្ដ​រស់នៅ​ក្នុង​ដែនដី​នីហ្វៃ ប៉ុន្ដែ​ត្រូវ​បាន​បែងចែក​ពី​អ្នកដែល​ធ្វើតាម​លេមិន និង លេមយួល ។ ច្រើន​ឆ្នាំ​ក្រោយមក ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ក្រុម​សាសន៍​នីហ្វៃ​មួយ​ក្រុម​រត់ចេញ​ពី​ដែនដី​នីហ្វៃ ។ នៅ​ទីបញ្ចប់​ក្រុម​នេះ​បាន​តាំងលំនៅ​ក្នុង​ដែនដី​មួយ​ឈ្មោះ សារ៉ាហិមឡា ដែល​នៅ​ខាងជើង​នៃ​ដែនដី​នីហ្វៃ ។

ច្រើន​ជំនាន់​ក្រោយមក បុរស​ម្នាក់​ឈ្មោះ​ស៊ីនិព្វ​បាន​ដឹកនាំ​ក្រុម​សាសន៍​មួយ​ក្រុម​ទៅកាន់​ដែនដី​នីហ្វៃ​ដើម្បី « កាន់កាប់​ដែនដី​នៃ​មរតក​របស់​ពួកគេ » ( សូមមើល អោមណៃ 1:27–30 ) ។ ស៊ីនិព្វ​ធ្លាប់​ជា​ផ្នែក​នៃ​ក្រុម​ផ្សេង​ទៀត ដែល​បាន​បរាជ័យ​ក្នុង​ការថែរក្សា​ដែនដី​នៅក្នុង​តំបន់​នោះ ( សូម​មើល ម៉ូសាយ 9:1–2 ) ។ សូម​ឲ្យ​សិស្ស​គូស​សញ្ញា​ព្រួញ​មួយ​ពី​ដែនដី​សារ៉ាហិមឡា​ទៅកាន់​ដែនដី​នីហ្វៃ ហើយ​សរសេរ​ថា « ក្រុម​សាសន៍​នីហ្វៃ​ដឹកនាំ​ដោយ​ស៊ីនិព្វ » ។ ក្រុម​នេះ បាន​ចាកចេញ​ពី​ដែនដី​សារ៉ាហិមឡា​ប្រហែល 80 ឆ្នាំ​មុនពេល​ម៉ូសាយ​ក្លាយជា​ស្ដេច ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 7:1 ម្ដងទៀត ដោយ​រកមើល​អ្វី​ដែល​ម៉ូសាយ​ចង់​ដឹង ។ ក្រោយពី​ពួកគេ​រាយការណ៍​ហើយ សូម​ឲ្យ​ពួកគេ​អាន ម៉ូសាយ 7:2–3 ដើម្បី​រកមើល​អ្វី​ដែល​ម៉ូសាយ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​គូស​សញ្ញា​ព្រួញ​ទី​ពីរ​ពី​ដែនដី​សារ៉ាហិមឡា​ទៅកាន់​ដែនដី​នីហ្វៃ តំណាង​ដោយ​ដំណើរ​នៃ​ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ​អាំម៉ូន ហើយ​សរសេរ​វា​ដូច្នោះ ។

រូបភាព
ដំណើរ​នៅក្នុង ម៉ូសាយ 7–24

សូម​សង្ខេប ម៉ូសាយ 7:4–11 ដោយ​ការពន្យល់​ថា អាំម៉ូន​បាន​រកឃើញ​ទីក្រុង​ដែល​កូនចៅ​ប្រជាជន​ស៊ីនិព្វ​ដែល​បាន​រស់នៅ​ក្រោម​រាជ្យ​ចៅប្រុស​របស់​ស៊ីនិព្វ គឺ​លិមហៃ ។ លិមហៃ​បាន​ឃើញ​ក្រុម​របស់​អាំម៉ូន​នៅខាងក្រៅ​កំពែងទីក្រុង ។ ដោយគិត​ថា ពួកគេ​គឺជា​ពួកសង្ឃ​ទុច្ចរិត​មួយ​ចំនួន​របស់​ឪពុក​របស់​គាត់​ដែល​បាន​ស្លាប់ ណូអេ គាត់​បាន​ឲ្យ​អ្នកយាម​ចាប់​ពួកគេ ហើយ​ដាក់គុក​ពួកគេ ( សូមមើល ម៉ូសាយ 21:23 ) ។ គាត់​បាន​សួរ​ពួកគេ​ពីរថ្ងៃ​ក្រោយមក ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 7:12–15 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ប្រតិកម្ម​របស់​លិមហៃ នៅពេល​គាត់​ដឹង​ថា​អាំម៉ូន​គឺជា​នរណា ហើយ​ថា​គាត់​មក​ពី​ណា ។

  • ហេតុអ្វី​បាន​ជា​លិមហៃ​រីករាយ​យ៉ាងខ្លាំង​ដែល​ដឹង​ថា អាំម៉ូន​មក​ពី​ដែនដី​សារ៉ាហិមឡា ?

សូម​មើល​ទៅ​ពាក្យ ទួញយំ នៅលើ​ក្ដារខៀន​ម្ដងទៀត ។ សូម​សង្ខេប ម៉ូសាយ 7:16–19ដោយ​ការពន្យល់​ថា ស្ដេច​លិមហៃ​បាន​ប្រមូល​ប្រជាជន​របស់​គាត់​ជុំគ្នា​ដើម្បី​ឲ្យ​ស្គាល់​អាំម៉ូន ដើម្បី​និយាយ​ទៅកាន់​ពួកគេ​អំពី​មូលហេតុ​នៃ​ការសោកសង្រេង​និង​ការក្រៀមកក្រំ​របស់​ពួកគេ ហើយ​ដើម្បី​ជួយ​គេ​ឲ្យ​ដឹង​ពី​កន្លែង​ទៅកាន់​ការដោះលែង ។

សូម​សរសេរ​ពាក្យ មូលហេតុ នៅលើ​ក្ដារខៀន​នៅក្រោម​និយមន័យ​ពាក្យ ទួញយំ ។សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ឆ្លាស់​វេន​គ្នា​អាន​ឮៗ​ពី ម៉ូសាយ 7:20–28 ។ សូម​ឲ្យ​សិស្ស​រកមើល​សកម្មភាព​ដែល​លិមហៃ​បាន​ស្គាល់​ថា​ជា មូលហេតុ​នៃ​ការសាកល្បង និង ទុក្ខសោក​របស់​ប្រជាជន​គាត់ ។ ( វា​អាច​ជួយ​បាន​ច្រើន​បើ​ប្រាប់​សិស្ស​ថា ព្យាការី​ដែល​បាន​លើកឡើង​នៅក្នុង ម៉ូសាយ 7:26 គឺជា​អ័ប៊ីណាដៃ ដែល​ត្រូវ​បាន​កាត់ទោស​ដោយ​ភ្លើង​អំឡុងពេល​រជ្ជកាល​នៃ​ឪពុក​របស់​លិមហៃ ស្ដេច​ណូអេ ។ ) ក្រោយពី​អាន​ខគម្ពីរ​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅក្រោម​ចំណងជើង មូលហេតុ ។

  • តើ​អ្វី​ខ្លះ​ដែល​ហាក់ដូចជា​មូលហេតុ​សំខាន់​នៃ​ទុក្ខសោក​របស់​ប្រជាជន​នេះ ? ( សេចក្ដី​ទុច្ចរិត ឬ អំពើបាប ។ )

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 7:29–32 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​ឃ្លា​មួយ​ដែល​បង្ហាញ​ពី​ការយល់ដឹង​របស់​លិមហៃ​នៃ​ទំនាក់ទំនង​រវាង​អំពើបាប​របស់​ប្រជាជន និង ទុក្ខសោក​របស់​ប្រជាជន ។ ( អ្នក​អាច​ពន្យល់​ថា​ពាក្យ អង្កាម សំដៅ​លើ​សំបក​សល់​ក្រោយពី​ស្រូវ​ត្រូវ​បាន​ញែកចេញ​ពី​ដើម​ស្រូវ ។ នៅក្នុង ម៉ូសាយ 7:30 « ច្រូតកាត់​អង្កាម » មាន​ន័យ​ថា ទទួល​បាន​អ្វី​មួយ​ដែល​ឥតប្រយោជន៍ ។ ) សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​អាន និង ពន្យល់​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស ។

  • តើ​ការទទួល​ស្គាល់​លទ្ធផល​នៃ​អំពើបាប​របស់​យើង​អាច​ជួយ​យើង​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 7:33 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​លិមហៃ​បាន​ដាស់តឿន​ដល់​ប្រជាជន​របស់​គាត់​ឲ្យ​ធ្វើ ។

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​លិមហៃ និង ប្រជាជន​របស់​គាត់​អំពី​ឥទ្ធិពល​នៃ​ការទទួលស្គាល់ និង ការមាន​អារម្មណ៍​សោកសៅ​ចំពោះ​អំពើបាប​របស់​យើង ? ( នៅពេល​សិស្ស​រកឃើញ​សេចក្ដីពិត​ពី​ជំពូក​នេះ​ហើយ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ការទទួលស្គាល់ និង ការមាន​អារម្មណ៍​សោកសៅ​ចំពោះ​អំពើបាប​របស់​យើង​អាច​ដឹកនាំ​យើង​ឲ្យ​ត្រឡប់​មករក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការដោះលែង ។អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នេះ​កាន់តែ​ច្បាស់ សូម​ឲ្យ​ពួកគេ​ស្រមៃ​ថា ពួកគេ​មាន​អ្នកជាទីស្រឡាញ់​ម្នាក់​ដែល​មាន​អារម្មណ៍​ស្ដាយក្រោយ​ចំពោះ​អំពើបាប​របស់​គេ ហើយ​ដែល​ចង់​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអម្ចាស់​វិញ ប៉ុន្ដែ​មិន​ដឹង​ពី​របៀប​ដើម្បី​ត្រឡប់​មក​វិញ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រឹក្សា​របស់​លិមហៃ​ដល់​ប្រជាជន​របស់​គាត់​នៅក្នុង ម៉ូសាយ 7:33 រួម​មាន​គន្លឹះ​ដើម្បី​យកឈ្នះ​លើ​ទុក្ខសោក និង ការស្ដាយក្រោយ​ដែល​មាន​មក​ជាមួយ​នឹង​អំពើបាប ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 7:33 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ឃ្លា​ដែល​ជួយ​នរណាម្នាក់​ឲ្យ​ដឹង​ពី​របៀប​ដើម្បី « ត្រឡប់​មក​រក​ព្រះអម្ចាស់» វិញ ។ ( អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​ឃ្លា​ទាំងនេះ ។ )

ក្រោយ​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ឃ្លា​ដែល​ពួកគេ​ចាប់អារម្មណ៍ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា​ដែល​គេ​បាន​ជ្រើសរើស​ដោយ (1) និយាយ​ជា​សម្ដី​ខ្លួន​គេ ឬ (2) ផ្ដល់​ឧទាហរណ៍​ពី​សកម្មភាព ឬ អាកប្បកិរិយា​របស់​នរណាម្នាក់​ដែល​ខិតខំ​អនុវត្ត​គោលការណ៍​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ឃ្លា​នោះ ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា​តើ​ពួកគេមាន​អំពើបាប​ដែល​ពួកគេ​មិន​បាន​ប្រែចិត្ត ដែល​អាច​នាំ​ឲ្យ​មាន​ការសោកសៅ និង ការស្ដាយក្រោយ​ដល់​ពួកគេ និង អ្នកដែល​ពួកគេ​ស្រឡាញ់​ដែរ​ទេ ។ សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  • តើ​អ្នក​អាច​អនុវត្ត ម៉ូសាយ 7:33 នៅក្នុង​ជីវិត​របស់​អ្នក​សព្វថ្ងៃ​ដោយ​របៀប​ណា ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​យើង​ត្រឡប់​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​ស្មោះ​ស ទ្រង់​នឹង​ដោះលែង​យើង​ពី​ការទួញយំ​ដែល​បណ្ដាល​មកពី​អំពើបាប​របស់​យើង ។

ម៉ូសាយ 8

អាំម៉ូន​បាន​រៀន​ពី​ផ្ទាំង​មាស​ទាំង 24 ហើយ​ប្រាប់​ដល់​លិមហៃ​អំពី​អ្នកមើលឆុត​ម្នាក់​ដែល​អាច​បកប្រែ​ចារឹក​ដែល​ពួកគេ​មាន

សូម​ឲ្យ​សិស្ស​ពីរ​នាក់ឡើង​មក​ខាងមុខ​ថ្នាក់ ។ បិទភ្នែក​សិស្ស​ម្នាក់ ហើយ​បន្ទាប់មក​សូម​ដាក់​សៀវភៅ ឬក្រដាស​មួយ ឬ របស់​អ្វី​ដែល​គ្មាន​គ្រោះថ្នាក់​នៅលើ​ដី​ក្នុង​ថ្នាក់​អ្នក ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​និយាយ​ប្រាប់​ដើម្បី​ជួយ​សិស្ស​ទីមួយ​ដើរកាត់​ថ្នាក់​ដោយ​មិន​ប៉ះ​របស់​ណា​មួយ​នៅលើ​ដី ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ទី​ពីរ​បិទភ្នែក ។ សូម​រៀប​របស់​នៅលើ​ដី​ម្ដងទៀត ហើយ​ឲ្យ​សិស្ស​ទី​មួយ​ប្រាប់​ពី​ទិសដៅ​ម្ដង ។ ទោះយ៉ាងណា​ក្ដី ពេល​នេះ​សិស្ស​ដែល​បិទភ្នែក​នឹង​មិន​ស្ដាប់​តាម​ការណែនាំ​ដោយ​មាន​ចេតនា ។ ( សូម​និយាយ​ទៅកាន់​សិស្ស​នេះ​ដោយ​សម្ងាត់​មុនពេល​ចាប់ផ្ដើម​ថ្នាក់ ហើយ​សូម​ឲ្យ​គេ​មិន​ស្ដាប់​ការណែនាំ 

  • តើ​អ្វី​ជា​តម្លៃ​នៃ​ការស្ដាប់​តាម​នរណាម្នាក់ ដែល​អាច​មើល​ឃើញ​អ្វី​ដែល​យើង​មិន​អាច​មើលឃើញ ?

សូម​សង្ខេប ម៉ូសាយ 8:5–12 ដោយ​ការពន្យល់​ថា មុនពេល​អាំម៉ូន​មកដល់ លិមហៃ​បានចាត់​បេសកជន​ម្នាក់​ឲ្យ​ទៅ​សុំ​ជំនួយ​ពី​ដែនដី​សារ៉ាហិមឡា ។ ក្រុមនេះ​បាន​ដើរ​នៅក្នុង​ទីរហោស្ថាន ដោយ​រក​ដែនដី​សារ៉ាហិមឡាមិន​ឃើញ ពួកគេបែរ​ជា ​រកឃើញ​សំណល់​នៃ​អារ្យធម៌​ដែល​ត្រូវ​បាន​គេ​បំផ្លាញ ។ នៅទីនោះ​ពួកគេ​បាន​រកឃើញ​ផ្ទាំង​មាស 24 ផ្ទាំងដោយ​មានអក្សរ​ចារឹកនៅ​លើផ្ទាំង​ទាំង​នោះ ។ ( អ្នក​អាច​ពន្យល់​ថា ទីក្រុង​ដែល​ត្រូវ​បាន​ខ្ទេចខ្ទី​ដែល​បាន​រក​ឃើញ​ដោយ​ប្រជា​ជន​លិមហៃ​នោះ គឺ​ជា​សំណល់​ពីអារ្យធម៌​នៃ​ពួក​សាសន៍​យ៉ារ៉េឌ ។ កំណត់ត្រា​នៃ​សាសន៍​យ៉ារេឌ ដែល​ត្រូវ​បាន​យកពី​ផ្ទាំង​មាស 24ផ្ទាំងនោះ​ គឺត្រូវ​បាន​បញ្ចូល​នៅក្នុង​ព្រះគម្ពីរ​មរមន​ជា​គម្ពីរ​អេធើរ សូម​បន្ថែម​ការធ្វើ​ដំណើរ​នេះ​ទៅក្នុង​ឌីយ៉ាក្រាម​នៅលើ​ក្ដារខៀន ដូចដែល​បាន​បង្ហាញ​នៅក្នុង​គំនូស​ក្នុង​ទំព័រ​នេះ ។ សូម​ឲ្យ​សិស្ស​បន្ថែម​គំនូស​នៃ​ការ​ធ្វើ​ដំណើរ​នោះ​ទៅ​ក្នុង​តារាង​របស់​គេ​ផងដែរ ។ សូម​ពន្យល់​ថា ស្ដេច​លិមហៃ​ចង់​យល់​ពី​ការសរសេរ​ដែល​មាន​ចារឹក​នៅលើ​ផ្ទាំង​មាស 24ផ្ទាំង​នោះ ។ គាត់​សុំ​ឲ្យ​អាំម៉ូន​ជួយ បើ​អាំម៉ូន​ស្គាល់​នរណាម្នាក់​ដែល​អាច​បកប្រែ​វា​បាន ។

រូបភាព
ការធ្វើ​ដំណើរ​ក្នុង ម៉ូសាយ 7–24

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ចម្លើយ​របស់​អាំម៉ូន​នៅក្នុង ម៉ូសាយ 8:13–15 ។ សូម​ឲ្យ​សិស្ស​រកមើល​ឋានៈ​ដែល​អាំម៉ូន​បានប្រើ​ដើម្បី​ណែនាំ​មនុស្ស​ម្នាក់​ដែល​មាន​អំណាច​ដើម្បី​បកប្រែ​កំណត់ត្រា​បែបនោះ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 8:16–19 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​សមត្ថភាព​បន្ថែម​របស់​អ្នកមើលឆុត ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​សរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ប្រទាន​ ពួក​ព្យាការី អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ​ដើម្បី​ជាប្រយោជន៍​ដល់​មនុស្សជាតិ ។

  • តើ​អ្នកមើលឆុត​ប៉ុន្មាន​ដែល​យើង​មាន​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ? ( ដប់ប្រាំ— សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ )

  • តើ​អ្វី​ខ្លះ​ដែល​ព្យាការី អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ​បាន​ប្រាប់​ដល់​យើង ? ( ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ សូម​សួរ​ថា តើ​អ្នកមើលឆុត​ណា​ដែល​ប្រាប់​យើង​អំពី​ប្រធានបទ​ដូចជា អាពាហ៍ពិពាហ៍​និង​គ្រួសារ ការអប់រំ ការកំសាន្ដ​និង​ព័ត៌មាន ឬ ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ) ។

  • តើ​ជីវិត​របស់​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយ​ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ​ជំនាន់​ថ្មី​ដោយ​របៀប​ណា ?

អ្នក​អាច​ប្រាប់​អំពី​របៀប​ដែល​ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។ សូម​ឲ្យ​សិស្ស​អាន និង សញ្ជឹង​គិត​អំពី​សុន្ទរកថា​សន្និសីទ​ថ្មីៗ​នេះ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទីមួយ ឬ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​ធ្វើ​តាម​ការប្រឹក្សា​នៅក្នុង​សុន្ទរកថា​នោះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 1–29 ។ សេចក្ដីសង្ខេប​ប្រវត្តិសាស្ដ្រ

សម្រាប់​សេចក្ដីសង្ខេប​ប្រវត្តិសាស្ដ្រ​អំពី​គម្ពីរ​ម៉ូសាយ សូម​មើល​សេចក្ដីផ្ដើម​នៃ​គម្ពីរ​ម៉ូសាយ​នៅក្នុង​សៀវភៅ​ណែនាំ​នេះ ។

ម៉ូសាយ 8:16 ។ « អ្នកមើល​ឆុត គឺជា​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ព្យាការី​ផងដែរ »

អែលឌើរ ចន អេ វីឌសូ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ងារ « ព្យាការី អ្នកមើល​ឆុត និង អ្នកទទួល​វិវរណៈ » ។

« ងារ​ដាច់​ដោយ​ឡែក​ពី​គ្នា​បី​ដែល​​មាន​អត្ថន័យ​ដូចគ្នាក្នុង​ងារ​ទូទៅសម្រាប់​ការ​ប្រើប្រាស់​ដ៏​ច្រើន ប៉ុន្ដែ​មាន​ភាព​ខុសគ្នា​យ៉ាង​សំខាន់​ដើម្បី​កែតម្រូវ​ការប្រើប្រាស់​នេះ ។

« ព្យាការី គឺ​ជា​គ្រូបង្រៀន ។ នោះ​គឺជា​អត្ថន័យ​សំខាន់​នៃ​ពាក្យ​នេះ ។ លោក​បង្រៀន​អំពី​សេចក្ដីពិត ដំណឹងល្អ ដែល​បាន​បើកសម្ដែង​ដោយ​ព្រះអម្ចាស់​ដល់​មនុស្ស ហើយ​លោក​ពន្យល់​អំពី​ការណ៍​ទាំងនោះ​ឲ្យ​មនុស្ស​បាន​យល់ដឹង​នៅ​ក្រោម​ការបំផុស​គំនិត ។ គាត់​គឺជា​អ្នកបរិយាយ​ពី​សេចក្ដីពិត ។ ជាងនេះ​ទៅទៀត គាត់​បង្ហាញ​ពី​ផ្លូវ​ទៅរក​សុភមង្គល​របស់​មនុស្ស គឺ​តាមរយៈ​ការគោរព​តាម​ច្បាប់​របស់​ព្រះ ។ គាត់​ហៅ​ឲ្យ​អ្នកដែល​វង្វេង​ពី​សេចក្ដីពិត​ឲ្យ​ប្រែចិត្ត ។ គាត់​ក្លាយជា​អ្នកចម្បាំង​ម្នាក់​ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​របស់​ព្រះអម្ចាស់​បាន​ពេញលេញ ដោយការ​គោរព​ដល់​គ្រួសារ​មនុស្ស ។ គោលបំណង​នៃ​ជីវិត​របស់​គាត់ គឺ​ដើម្បី​លើកកម្ពស់​ដល់​ផែនការណ៍​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះអម្ចាស់ ។ ការណ៍​ទាំងអស់​ដែល​គាត់​ធ្វើ​នេះ​គឺ​ដោយ​ការទាក់ទង​ខាង​អារម្មណ៍​ដ៏​ជិតដិត​ជាមួយ​នឹង​ព្រះ រហូត​ដល់​គាត់ ‹ ពោរពេញ​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ › (មីកា 3:8 សូម​មើល​ផងដែរ គ. & ស. 20:26; 34:10; 43:16)…

« ក្នុង​ពេល​នេះ​ពាក្យ ‹ ព្យាការី › ប្រហែល​ជា​ន័យ​ចម្បង មាន​ន័យ​ថា បុរស​ម្នាក់​ដែល​ទទួល​បាន​នូវ​វិវរណៈ និង ការដឹកនាំ​មក​ពី​ព្រះអម្ចាស់ ។ កិច្ចការ​សំខាន់​របស់​ព្យាការី​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​ ជា​ការព្យាករណ៍​ហេតុការណ៍​ដែល​នឹង​កើតឡើង ការប្រាប់​ពី​ការព្យាករណ៍ ដែល​គ្រាន់តែ​ជា​តួនាទី​មួយ​ក្នុង​ចំណោម​តួនាទី​ជាច្រើន​របស់​​ព្យាការី​ប៉ុណ្ណោះ ។

« តាមន័យ​ថា​ព្យាការី​គឺជា​បុរស​ម្នាក់​ដែល​ទទួល​វិវរណៈ​មក​ពី​ព្រះអម្ចាស់ នោះ​ងារ ‹ អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ › គ្រាន់តែ​ពង្រីក​ឲ្យ​ធំ​ដល់​អត្ថន័យ​ដ៏​ធំ​នៃ​ងារ​ជា ‹ ព្យាការី › ប៉ុណ្ណោះ ។ ទោះយ៉ាងណា​ក្ដី វា​ច្បាស់​ណាស់​ថា មាន​គំនិត​ជាច្រើន​នៅក្នុង​ការនិយាយ​ជាក់លាក់​អំពី​តួនាទី​របស់​ព្យាការី​ជា​អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ ដូច​ដែល​បាន​ធ្វើ​នៅក្នុង​សន្និសីទ​នៃ​សាសនាចក្រ ។

« ព្យាការី​ក៏​ទទួល​បាននូវ​វិវរណៈ​មក​ពី​ព្រះអម្ចាស់​ដែរ ។ នេះ​អាច​ជា​ការពន្យល់​ពី​សេចក្ដីពិត​ដែល​ទទួល​បាន​រួចហើយ ឬក៏​សេចក្ដីពិត​ថ្មី​ដែល​មិន​បាន​ទទួល​ដោយ​មនុស្ស​ពី​មុន​មក ។ វិវរណៈ​បែបនោះ​តែងតែ​ត្រូវ​មាន​ព្រំដែន​តាម​ឋានៈ​ផ្លូវការ​ដែល​មាន ។ អ្នក​នៅ​ខាងក្រោម​នឹង​មិន​ទទួល​វិវរណៈ​សម្រាប់​អ្នកមាន​ឋានៈ​ខ្ពស់​ជាង​នោះ​ទេ ។

« អ្នកមើលឆុត គឺ​ជា​អ្នក​ដែល​មើល​ឃើញ​ដោយ​ភ្នែក​ខាង​វិញ្ញាណ ។ គាត់​ដឹង​ពី​អត្ថន័យ​នៃ​នៃ​អ្វី​ដែល​ហាក់ដូចជា​ស្រពិចស្រពិល​ចំពោះ​អ្នកដទៃ ហេតុដូច្នេះហើយ​គាត់​គឺជា​អ្នកបកប្រែ និង អ្នកបញ្ជាក់​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ គាត់​ព្យាករណ៍​អនាគតកាល​ពី​អតីតកាល និង បច្ចុប្បន្នកាល ។ ការណ៍​នេះ គាត់​ធ្វើ​ដោយ​អំណាច​នៃ​ព្រះអម្ចាស់​ដែល​ប្រតិបត្តិការ​តាមរយៈ​គាត់​ដោយ​ផ្ទាល់ ឬ មិន​ផ្ទាល់​ជាមួយ​នឹង​ជំនួយ​នៃ​ឧបករណ៍​ដ៏​ទេវភាព​ដូចជា យូរីម និង ធូមីម ។ សរុបមក គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​មើលឃើញ ដែល​ដើរ​នៅក្នុង​ពន្លឺ​របស់​ព្រះអម្ចាស់​ដោយ​បើកភ្នែក ។ ( ព្រះគម្ពីរ​មរមន, ម៉ូសាយ 8:15–17

« អ្នក​ទទួល​វិវរណៈ ធ្វើ​ឲ្យ​យើង​ដឹង​ជាមុន​នូវ​អ្វី​ដែល​យើង​មិន​ដឹង តាមរយៈ​ជំនួយ​មក​ពី​ព្រះអម្ចាស់ ។ វា​អាច​សេចក្ដីពិត​ថ្មី ឬ​ត្រូវ​បាន​គេ​ភ្លេច ឬ ការអនុវត្ត​នៃ​សេចក្ដីពិត​ដែល​គេ​ដឹង​ថ្មី ឬ​ត្រូវ​បាន​គេ​ភ្លេច​ចំពោះ​សេចក្ដីត្រូវការ​របស់​មនុស្ស ។ ជានិច្ចកាល អ្នកទទួល​វិវរណៈ​ធ្វើការ​ជាមួយ​នឹង​សេចក្ដីពិត សេចក្ដីពិត​ច្បាស់​លាស់ (គ.និង ស. 100:11) ហើយ​ជានិច្ចកាល​វា​បាន​មក​ដោយ​ការបោះត្រា​នៃ​ការយល់ព្រម​ដ៏​ទេវភាព ។ វិវរណៈ​អាច​ត្រូវ​ទទួល​បាន​តាម​របៀប​ផ្សេងៗ​គ្នា ប៉ុន្ដែ​វា​តែងតែ​សន្មតជាមុន​ថា អ្នកទទួល​វិវរណៈ​បាន​រស់នៅ និង ប្រព្រឹត្ត​ខ្លួន​គាត់​ដូច្នោះ​ដើម្បី​ឲ្យ​ស្រប ឬ ស៊ីសង្វាក់​ជាមួយ​នឹង​ព្រះវិញ្ញាណ​នៃ​វិវរណៈ​ដ៏​មាន​ទេវភាព ជាមួយ​នឹង​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ហើយ​ជាមួយ​នឹង​សមត្ថភាព​នៃ​ការ​ទទួល​បាន​សារលិខិត​ដ៏​មាន​ទេវភាព​ដូច្នោះដែរ ។

« សរុបសេចក្ដីមក ៖ ព្យាការី​គឺជា​គ្រូបង្រៀន​ម្នាក់​អំពី​សេចក្តី​ពិត​ដែល​លោក​ដឹង អ្នកមើលឆុត​គឺជា​អ្នកទទួល​នូវ​សេចក្ដីពិត​ដែល​អាថ៌កំបាំង អ្នកទទួល​វិវរណៈ​គឺជា​អ្នកទទួល​នូវ​សេចក្ដីពិត​ថ្មី ។ តាមន័យ​ដ៏​ទូលំទូលាយ អ្វី​ដែល​ត្រូវ​បាន​គេ​ប្រើ​ច្រើន​បំផុត ងារ​ព្យាការី បូក​បញ្ចូល​ទាំង​ងារ​ផ្សេងទៀត ហើយ​ធ្វើ​ជា​ព្យាការី គ្រូបង្រៀន អ្នកដឹងមុន និង អ្នកទទួល​សេចក្ដីពិត (Evidences and Reconciliations, arr. G. Homer Durham 3 vols. នៅក្នុង 1 [1960], 257–58 ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ម៉ូសាយ 8:17 ។ « អ្នកមើលឆុត​អាច​ដឹង​អំពី​ការណ៍​ទាំងឡាយ … ដែល​នឹង​កើតឡើង »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ បាន​ចែកចាយ​ពី​គំរូ​មួយ​នៃ​របៀប​ដែល​ព្យាការី អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ​នៅ​ថ្ងៃចុងក្រោយ​បាន​ធ្វើ​ជា​អ្នកមើលឆុត ៖

« ព្រះគម្ពីរ​និយាយ​អំពី​ព្យាការី​ថា​ជា ‹ អ្នកយាម​នៅលើ​ប៉ម › ដែល​សម្លឹង​មើល ‹ រាល់​ខ្មាំងសត្រូវ ពេល​គាត់​នៅ​ឆ្ងាយ​នៅឡើយ › ហើយ​ដែល​បាន ‹ ទទួល​បាន​នូវ​អ្វីៗ​ដែល​មិន​អាច​មើលឃើញ​តាមរយៈ​ភ្នែក​ខាងសាច់ឈាម … [ ដោយសារ ] អ្នកមើល​ឆុត​បាន​ឲ្យ​ព្រះអម្ចាស់​ចិញ្ចឹម​ប្រជាជន​របស់​គាត់ › ។

« [ ជាច្រើន​ឆ្នាំ​កន្លងទៅ ] បងប្អូនប្រុស​បាន​ព្រមាន​យើង​អំពី​ការមិនសាមគ្គី​គ្នា​នៃ​គ្រួសារ ហើយ​បាន​ប្រាប់​យើង​ឲ្យ​រៀបចំ ។ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​រាល់​សប្ដាហ៍​ត្រូវ​បាន​ណែនាំ​ដោយ​គណៈប្រធាន​ទីមួយ ។… ឪពុកម្ដាយ​ត្រូវ​បាន​ផ្ដល់​នូវ​សម្ភារ​ដ៏​ប្រសើរ​សម្រាប់​ការបង្រៀន​ដល់​កូនចៅ​របស់​ពួកគេ ដោយ​សេចក្ដីសន្យា​មួយ​ដែល​អ្នកស្មោះត្រង់​នឹង​ត្រូវបាន​ប្រទានពរ ។

« ខណៈពេល​ដែល​គោលលទ្ធិ និង អង្គការ​ដែល​បាន​បង្ហាញ​ឲ្យដឹង​នៅ​បន្ដ​មិន​ផ្លាស់ប្ដូរ ភ្នាក់ងារ​នៃ​សាសនាចក្រ​ទាំងអស់​បាន​កែសម្រួល​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​គ្នា និង នៅ​ផ្ទះ ។… កម្មវិធីសិក្សា​របស់​សាសនាចក្រ​ទាំងមូល​ត្រូវបានរៀប​ចំ​សារជា​ថ្មី— ដោយផ្អែក​លើ​ព្រះគម្ពីរ ។… ដោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​រៀបចំ​ការបោះពុម្ព​ថ្មី​នៃ​ព្រះគម្ពីរ​បរិសុទ្ធ ព្រះគម្ពីរ​មរមន ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា និង ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។…

« យើង​អាចដឹង​ថា​ យើង​ធ្វើ​ល្អ​បាន​ប៉ុណ្ណា នៅ​ពេល​យើង​ឆ្លើយ​តប​ទៅ​នឹង​ ការផ្លាស់ប្ដូរ​ដ៏​អាក្រក់​នៃ​គ្រួសារ​នេះ ។ ប៉ុន្ដែ​នោះ​មិនមែន​ជា​បញ្ហា​នោះ​ទេ ។ យើង​មិន​មែន​ស្វែងរក​ដោយ​វក់វង្វេង​ក្នុង​ការព្យាយាម​សម្រេចចិត្ត​លើ​អ្វី​ដែល​ត្រូវធ្វើ​នោះ​ទេ ។ យើង​ដឹង​ថា​អ្វី​ដែល​ត្រូវ​ធ្វើ និង អ្វី​ដែល​ត្រូវ​បង្រៀន ។…

« ផ្លូវ​ដែល​យើង​ដើរ គឺ​មិនមែន​ជា​ការធ្វើ​ផ្ទាល់​របស់​យើង​នោះ​ទេ ។ ផែនការ​នៃ​សេចក្ដីសង្គ្រោះ ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ ត្រូវ​បាន​បង្ហាញ​ដល់​យើង ហើយ​ព្យាការី និង ពួកសាវក​បន្ដ​ដើម្បី​ទទួល​វិវរណៈសម្រាប់​សាសនាចក្រ និង ជំហរ​របស់​សមាជិក​សាសនាចក្រ​ចំពោះ​សេចក្តី​ត្រូវការ​បន្ថែមទៀត » ( The Father and the Family » Ensign, ខែ ឧសភា ឆ្នាំ 1994, ទំព័រ 20 ) ។