បណ្ណាល័យ
មេរៀន​ទី 153 ៖ មរ៉ូណៃ 4–5


មេរៀន​ទី 153

មរ៉ូណៃ 4–5

សេចក្តីផ្ដើម

លោក​មរ៉ូណៃ​បាន​កត់ត្រា​ពី​សេចក្ដីណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួកសាសន៍​នីហ្វៃ ទាក់ទង​ទៅនឹង​ការបម្រើ​ពិធីសាក្រាម៉ង់ រួមមាន​ការអធិស្ឋាន​ដែល​អ្នកកាន់​បព្វជិតភាព​ត្រូវប្រើ​នៅក្នុង​ការប្រសិទ្ធិពរ​ដល់​នំប៉័ង និង​ទឹក ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 4–5

លោក​មរ៉ូណៃ​ពន្យល់​ពី​របៀប​ដែល​ពិធីសាក្រាម៉ង់​ត្រូវ​បម្រើ

ប្រសិនបើ​អាច សូម​បង្ហាញ​នូវ​ថាស​ដាក់​នំប៉័ង និង​ទឹក​នៃ​ពិធីសាក្រាម៉ង់ ។ ( ខណៈពេល​ដែល​វា​អាច​បង្ហាញ​របស់​ទាំងនេះ អ្នក​មិន​គួរ​មាន​បំណង​ណាមួយ​ក្នុង​ការថត​ចម្លង​ពិធីបរិសុទ្ធ​នានា​ពី​ពិធីសាក្រាម៉ង់​នោះ ឡើយ )។ សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​ពី​ការចងចាំ​របស់​ពួកគេ​នូវ​ការអធិស្ឋានសាក្រាម៉ង់​មួយ តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅបាន ។ ក្រោយពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ពន្យល់​ថា ជាផ្នែក​នៃ​កំណត់ត្រា​របស់​លោក លោក​មរ៉ូណៃ​បាន​បញ្ចូល​ការអធិស្ឋាន​ទាំងនេះ ដូចដែល​បាន​ប្រទាន​ដោយ​ព្រះអម្ចាស់ សម្រាប់​ការ​គ្រប់គ្រង​ក្នុង​ពិធីសាក្រាម៉ង់ ។ សូម​ឲ្យ​ពួកគេ​បើក​ទៅ មរ៉ូណៃ 4:3មរ៉ូណៃ 5:2 ហើយ​ពិនិត្យ​មើល​ចម្លើយ​របស់​គេ ។ បន្ទាប់មក សូម​សួរថា ៖

  • ប្រសិនបើ​មិត្តម្នាក់​ដែល​មាន​សេចក្ដីជំនឿ​ផ្សេង​បាន​សម្រេច​ថា​នឹង​ចូលរូម​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​នឹង​អ្នក តើ​អ្នក​នឹង​ពន្យល់​ពី​អត្ថន័យ​នៃ​ពិធីសាក្រាម៉ង់ និង​អំពី​សារៈសំខាន់​របស់​វា​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលបំណង​មួយ​នៃ​ពិធីសាក្រាម៉ង់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 4:1–3 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន មរ៉ូណៃ 5:1–2 ។ សូម​ឲ្យ​សិស្ស​រកមើល​ឃ្លា​នៅក្នុង មរ៉ូណៃ 4:3 និង មរ៉ូណៃ 5:2 ដែល​ពន្យល់​ពី​អត្ថន័យ​តំណាង​ឲ្យ​នំប៉័ង និង​ទឹក​នៃ​ពិធីសាក្រាម៉ង់ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​ឃ្លា​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ( អ្នក​អាច​រំឭក​សិស្ស​ថា សព្វ​ថ្ងៃនេះ​សាសនាចក្រ​ប្រើ​ទឹក​នៅក្នុង​ពិធីសាក្រាម៉ង់​ជំនួស​ឲ្យ​ស្រាទំពាំងបាយជូ ដូចដែល​បាន​អនុញ្ញាត​ដោយ​វិវរណៈ​មួយ​ដែល​ត្រូវបាន​ប្រទាន​ដល់​លោក យ៉ូសែប ស្ម៊ីធ [ សូមមើល គ. និង ស. 27:2] )។

  • តើ​នំប៉័ង​តំណាង​ឲ្យ​អ្វី ? ( ព្រះកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូមមើល ម៉ាថាយ 26:26; នីហ្វៃទី 3 18:6–7 )។

  • តើ​ទឹក​តំណាង​ឲ្យ​អ្វី ? ( ព្រះលោហិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូមមើល ម៉ាថាយ 26:27–28; នីហ្វៃទី 318:8–11 )។

  • ហេតុអ្វី​បានជា​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអង្គសង្គ្រោះ​មាន​សារៈសំខាន់​សម្រាប់​យើង ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ ពួកគេ​គួរ​លើកឡើង​ពី​ការរងទុក្ខ​ខាង​សាច់ឈាម និង​ការសុគត​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​ឈើឆ្កាង ។ ពួកគេ​គួរ​និយាយ​ពី​ការរស់ឡើងវិញ​របស់​ទ្រង់ នៅពេល​ព្រះកាយ​របស់​ទ្រង់​ត្រូវបាន​ផ្គុំនឹង​ព្រះវិញ្ញាណ​របស់​ទ្រង់​បី​ថ្ងៃ ក្រោយពី​ទ្រង់​បាន​ទទួល​យក​សេចក្ដីស្លាប់​ដាក់​មក​លើ​អង្គ​ទ្រង់ ។ ពួកគេ​ក៏​គូរ​ប្រាប់​អំពី​ការរងទុក្ខ​ខាងវិញ្ញាណ​ដ៏​ខ្លាំង​របស់​ទ្រង់ នៅពេល​ទ្រង់​បាន​ទទួល​យក​អំពើបាប​របស់​យើង​ដាក់​លើ​អង្គ​ទ្រង់ ដោយ​បណ្ដាល​ឲ្យ​ទ្រង់​បាន​ចេញឈាម​តាម​គ្រប់​រន្ធញើស ។ ដោយសារ​ទ្រង់​បាន​ទទួល​យក​សេចក្តីស្លាប់​ខាងសាច់ឈាម​ដាក់​មក​លើ​អង្គ​ទ្រង់ នោះ​មនុស្ស​ទាំងអស់​ត្រូវបាន​រស់ឡើងវិញ ។ ដោយសារ​ទ្រង់​បាន​រងទុក្ខ​ចំពោះ​អំពើបាប​របស់​យើង នោះ​យើង​ត្រូវ​អាច​បាន​អភ័យទោស​ពី​អំពើបាប​របស់​យើង នៅពេល​យើង​ប្រែចិត្ត )។

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នេះនៅ​លើ​ក្តារខៀន ៖ និមិត្ត​សញ្ញា​នៃ​​ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ​ដល់ … ។ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​នឹង​សង្ខេប​គោលបំណង​ដ៏​សំខាន់​អំពី​ពិធីសាក្រាម៉ង់​នេះ​ដោយរបៀបណា ។ បន្ទាប់មក សូម​បំពេញ​សេចក្ដីពិត​នៅលើ​ក្ដារខៀន​ដូចខាងក្រោម ៖ និមិត្ត​​នៃ​ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម​នេះ ដែល​បាន​សួរ​ដោយ​អែលឌើរ ដាវីឌ ប៊ី ហេត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាវីឌ ប៊ី ហេត

« តើ​យើង​គួរ​ធ្វើ​យ៉ាងណា ក្នុងនាម​ជា​សមាជិក​សាសនាចក្រ​ក្នុង​ការរំឭកចងចាំ​ដល់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ពលិកម្ម​របស់​ទ្រង់ និង​អំណរ​គុណ​របស់​យើង​ចំពោះ​ទ្រង់ ? ( « Remembering the Savior’s Atonement » Ensign ខែ មេសា ឆ្នាំ 1988 ទំព័រ 7 ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្ដោតលើ​ការចងចាំ​អំពី​ដង្វាយធួន អំឡុងពេល​ធ្វើ​ពិធីសាក្រាម៉ង់ ?

  • តើ​អ្នក​ធ្លាប់​បាន​ទទួល​អ្វីខ្លះ នៅពេល​អ្នក​បាន​សញ្ជឹងគិត​ដោយ​ស្មោះស​ដល់​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ អំឡុងពេល​នៃ​ពិធីសាក្រាម៉ង់ ?

ក្រោយពី​សិស្ស​ចែកចាយ​ពី​ការយល់ដឹង​របស់​គេ​ហើយ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ផ្ដោតលើ​គំនិត​របស់​គេ​លើ​ដង្វាយធួន អំឡុងពេល​ទទួលយក​សាក្រាម៉ង់​នាពេល​ក្រោយ ។ ( អ្នក​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ )។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលបំណង​បន្ថែមទៀត​នៃ​ពិធីសាក្រាម៉ង់ សូម​គូស​តារាង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន​មុនពេល​បង្រៀន ដោយ​ទុក​ចន្លោះ​ត្រង់​ចម្លើយ​នៅក្នុង​វង់​ក្រចក ។ សូម​ឲ្យ​សិស្ស​គូស​តារាង​នេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។

អ្វី​ដែល​ខ្ញុំ​ធ្វើ​សេចក្ដីសញ្ញា​ថា​នឹង​ធ្វើ​តាម

អ្វី​ដែល​ខ្ញុំ​គិត​ថា​វា​មាន​ន័យ​ក្នុង​ការធ្វើតាម​ផ្នែក​នេះ​នៃ​សេចក្ដីសញ្ញា​របស់​ខ្ញុំ

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ការធ្វើតាម​ផ្នែក​នេះ​នៃ​សេចក្ដីសញ្ញា​របស់​ខ្ញុំ

  1. ( មាន​ឆន្ទៈ​នឹង​លើកដាក់​មក​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ )

  1. ( ចង​ចាំ​ដល់​ទ្រង់​ជា​និច្ច )

  1. (រក្សា​បទ​បញ្ញត្តិ​របស់​ទ្រង់)

សូម​រំឭក​សិស្ស​ថា នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់ នោះ​យើង​បាន​ធ្វើ​សេចក្ដីសញ្ញា ឬ​ធ្វើ​ការព្រមព្រៀង​ដ៏​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ ។ សូម​ឲ្យ​សិស្ស​រំឭក មរ៉ូណៃ 4:3 ដោយ​ស្ងាត់ស្ងៀម ។ នៅក្នុង​កូឡោម​ទីមួយ​នៃ​តារាង​នេះ សូម​ឲ្យ​ពួកគេ​សរសេរ​សេចក្ដីសន្យា​បីដែល​ពួកគេ​បាន​ធ្វើ នៅពេល​ពួកគេ​បាន​ទទួល​យក​សាក្រាម៉ង់ ។ សូម​ឲ្យ​ពួកគេ​ត្រួតពិនិត្យ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​នរណាម្នាក់​ដែល​អង្គុយ​នៅក្បែរ​ពួកគេ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​បំពេញ​ក្នុង​កូឡោន​ទីពីរ​រៀងៗខ្លួន ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ នៅពេល​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ សូម​ប្រើ​សម្ភារ​ទាំងនេះ​ខ្លះ ឬ​ទាំងអស់​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ចំណែក​នីមួយៗ​នៃ​សេចក្តីសញ្ញា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​អត្ថន័យ​នៃ​ការលើកដាក់​មក​លើ​ខ្លួនគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« យើង​សន្យា​ថា​នឹង​លើកដាក់លើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ទ្រង់ ។ នោះ​មានន័យ​ថា យើង​ត្រូវតែ​មើល​ខ្លួនយើង​ថា​ដូចជា​​ទ្រង់ ។ យើង​នឹង​ដាក់​ទ្រង់​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង ។ យើង​នឹង​ចង់​បាន​អ្វី ដែល​ទ្រង់​ចង់​បាន ជាជាង​អ្វី​ដែល​យើង​ចង់​បាន ឬ​អ្វី​ដែល​ពិភពលោក​បង្រៀន​យើង​ឲ្យ​យើង​ចង់​បាន » ( « That We May Be One » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 67 ) ។

សូម​ពន្យល់​ថា នៅពេល​យើង​ធ្វើ​ជា​សាក្សី​ដល់​ឆន្ទៈ​របស់​យើង​ក្នុងការ​លើកដាក់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​លើ​ខ្លួនយើង នោះ​យើង​បាន​ប្ដេជ្ញា​ថា​នឹង​រស់នៅ​ជា​សិស្ស​របស់​ទ្រង់ ។ យើង​សន្យា​ថា យើង​នឹង​មិន​នាំ​មក​នូវ​ការអាប់ឱន ឬ​ការរិះគន់​មកដល់​ព្រះនាម​របស់​ទ្រង់​ឡើយ ។ យើង​ប្ដេជ្ញា​ថា​នឹង​បម្រើ​ដល់​ទ្រង់ និង​បងប្អូន​របស់​យើង ។ យើង​ក៏​បង្ហាញ​ដែរ​ថា យើង​មាន​ឆន្ទៈ​ក្នុង​ការទទួល​ស្គាល់​ជាមួយ​នឹង​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ។

  • តើ​អ្នក​ធ្លាប់​បាន​សាកល្បង​​បង្ហាញ​ឆន្ទៈ​របស់​អ្នក​ក្នុងការ​លើកដាក់​ព្រះនាម​របស់​ព្រះអម្ចាស់​មកលើ​ខ្លួន​អ្នក​ដែរឬទេ ? តើ​វា​មាន​ឥទ្ធិពល​អ្វី​ខ្លះមក​លើ​ជីវិត​របស់​អ្នក ?

សូម​ឲ្យ​សិស្ស​ប្រៀបធៀប​ការអធិស្ឋាន​ដល់​នំប៉័ង​នៅក្នុង មរ៉ូណៃ 4:3 ជាមួយ​នឹង​ការអធិស្ឋាន​ដល់​ស្រាទំពាំងបាយជូ​នៅក្នុង មរ៉ូណៃ 5:2 ។ សូម​សួរ​ពួកគេ​ពី​ភាពខុសគ្នា និង​ភាពដូចគ្នា​ដែល​ពួកគេ​បាន​កត់សម្គាល់ ។ សូម​បង្ហាញ​ថា សេចក្ដីសន្យា​ថា​នឹង « តែងតែ​ចងចាំ​ដល់​ទ្រង់​ជានិច្ច » លេចឡើង​នៅក្នុង​ការអធិស្ឋាន​ទាំងពីរ ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងណា​ក្នុងការ « តែងតែ​ចងចាំ​ដល់​ទ្រង់​ជានិច្ច » នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់ និង​រក​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ខ្លួនយើង​ឲ្យ​តែងតែ​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ​ជានិច្ច ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ជា​បឋម យើង​គួរ​រៀបចំ​អ្វីៗ​ដែល​អាច​ធ្វើ​ទៅបាន​ក្នុង​ការចងចាំ​ដល់​ទ្រង់ —ការអធិស្ឋាន​ជាញឹកញាប់ និង​ការសិក្សា​ព្រះគម្ពីរ ការសិក្សា​ដោយ​ផ្ចិតផ្ចង់ពី​ការបង្រៀន​របស់​ពួកសាវក ការរៀបចំ​ប្រចាំ​សប្ដាហ៍​ដើម្បី​ទទួល​យក​សាក្រាម៉ង​ដោយ​សាកសម ការថ្វាយបង្គំ​នៅ​ថ្ងៃសិល្ប៍ និង​ការកត់ត្រា និង​ចងចាំ​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ និង​បទពិសោធន៍​ទាំងឡាយ​បង្រៀន​យើង​អំពី​ពួកសិស្ស ។

« រឿង​ផ្សេងៗ​ទៀត​អាច​ចូលមក​ក្នុង​គំនិត​ដែល​សក្ដិសមនឹង​អ្នក​ជាពិសេស​នៅក្នុង​ចំណុច​នេះ​នៃ​ជីវិត​របស់​អ្នក ។ …

« … ខ្ញុំ​អាច​អះអាង​​ថា ពេលវេលា​កន្លងទៅ បំណង និង​សមត្ថភាព​របស់​យើង​ក្នុងការចងចាំ និង​ធ្វើតាម​ព្រះអង្គសង្គ្រោះ​ជានិច្ច​នោះ នឹង​រីកចម្រើនឡើង ។ យើង​គួរ​អភិវឌ្ឍ​ទៅដល់​ទីបញ្ចប់​នោះ​ប្រកប​ដោយ​ការអត់ធ្មត់ និង​តែងតែ​អធិស្ឋាន​សុំ​ការកាត់សេចក្ដី និង​ជំនួយ​ដ៏​ទេវភាព​ដែល​យើង​ត្រូវការ » ( « To Always Remember Him » Ensign ខែ មេសា ឆ្នាំ 2011 ទំព័រ 51 ) ។

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី « ចងចាំ​ដល់​ទ្រង់​ជានិច្ច » ?

  • តើ​ការចងចាំ​ដល់​ព្រះអង្គសង្គ្រោះ​បាន​ជួយ​យើង​ឲ្យ​រក្សាផ្នែក​ផ្សេង​ទៀត​នៃ​សេចក្ដីសញ្ញា​របស់​យើង​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ទទួល​យក​ពិធីសាក្រាម៉ង់​រាល់​សប្ដាហ៍ ?

ដើម្បី​បញ្ជាក់ពី​សេចក្ដីសន្យា​របស់​យើងក្នុងការ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី ដើម្បី​កម្លាំង​នៃ​យុវជន ៖

« ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​អ្នក​នូវ​សិទ្ធ​ជ្រើសរើស សមត្ថភាព​ដើម្បី​ជ្រើសរើស​ត្រូវ​ពី​ខុស និង​ដើម្បី​អនុវត្ត​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ។សិទ្ធ​ដើម្បី​ដឹកនាំ​ជីវិត​របស់​អ្នក​គឺ​ជា​អំណោយ​មួយ​ដ៏​មហិមា​ក្នុង​ចំណោម​អំណោយ​នានា​របស់​ព្រះ​ដល់​អ្នក បន្ទាប់​ពី​ការ​ប្រទាន​នូវ​ជីវិត ។ខណៈ​ដែល​នៅ​លើ​ផែនដី​នេះ អ្នក​គឺ​កំពុងតែ​បង្ហាញ​ភស្តុតាង​ឲ្យ​ឃើញ​ថា​ប្រសិនបើ​អ្នក​នឹង​ប្រើ​សិទ្ធ​ជ្រើសរើស​របស់​អ្នក​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក​ដល់​ព្រះ​ដោយ​ការ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ ឆ្នាំ 2011 ] ទំព័រ 2 ) ។

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​រាល់ថ្ងៃ​ដើម្បី​ជួយ​ខ្លួនអ្នក​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ?

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ពី​សេចក្ដីសន្យា​ទាំងឡាយ​ដែល​យើង​រំឭក​វា​តាមរយៈ​ពិធីសាក្រាម៉ង​រាល់​សប្ដាហ៍​នោះ សូម​ឲ្យ​ពួកគេ​សរសេរ​វា​នៅលើ​កូឡោន​ទីបី​នៃ​តារាង​នូវ​រឿង​មួយ​ដែល​ពួកគេ​នឹង​ធ្វើ អំឡុងពេល​សប្ដាហ៍​នេះ​ដើម្បី​កាន់តាម​ផ្នែក​នីមួយៗ​នៃ​សេចក្តីសញ្ញា​ឲ្យបាន​កាន់តែ​ប្រសើរ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​គេ​ខ្លះ ( សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ពួកគេ​មិន​គួរ​ចែកចាយ​អ្វីៗ​ដែល​ឯកជន ឬ ផ្ទាល់ខ្លួន​ពេក​នោះ ) ។

សូម​ពន្យល់​ថា នៅពេល​យើង​កាន់តាម​សេចក្តីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ នោះ​ទ្រង់​សន្យា​ថា​នឹង​ប្រទានពរ​ដល់​យើង ( សូមមើល គ. និង ស. 82:10 ) ។ សូម​ឲ្យ​សិស្ស​សិក្សា​នៅក្នុង មរ៉ូណៃ 4:3 និង មរ៉ូណៃ 5:2 ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​សន្យា​នឹង​យើង ប្រសិនបើ​យើង​កាន់តាម​ការសន្យា​ទាំងឡាយ ដែល​យើង​រំឭក នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់​នោះ ។ សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន នៅក្រោម​តារាងនេះ ៖ នៅពេល​យើង​កាន់តាម​សេចក្ដីសញ្ញា​ សាក្រាម៉ង់​ដោយ​ស្មោះត្រង់ … ។ សូម​ឲ្យ​សិស្ស​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី មរ៉ូណៃ 4:3 និង មរ៉ូណៃ 5:2 ។ ( របៀប​មួយ​ដើម្បី​បំពេញ​ប្រយោគ​នេះ អាច​ធ្វើ​ដូចខាងក្រោម ៖ នៅពេល​យើង​កាន់តាម​សេចក្ដីសញ្ញា សាក្រាម៉ង់​ដោយ​ស្មោះត្រង់ នោះ​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​យើង​ជានិច្ច )។

  • តើ​ការសន្យា​ដែល​ថា ព្រះវិញ្ញាណ​​តែងគង់​នៅ​ជាមួយ​នឹង​យើងជានិច្ច មាន​តម្លៃ​សក្ដិសម​នឹង​ការខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការកាន់តាម​សេចក្ដីសញ្ញា​នេះ​ដោយរបៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់រក​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​អាច​ធ្វើ​សម្រាប់​យើង ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ព្រះវិញ្ញាណនៃ​ព្រះអម្ចាស់​អាច​ក្លាយជា​ណែនាំ​​របស់​យើង ហើយ​ប្រទានពរ​ដល់​យើង​នូវ​ការដឹកនាំ ការណែនាំ និង​ការការពារ​ខាង​វិញ្ញាណ​អំឡុងពេល​ដំណើរ​ក្នុង​ជីវិត​ខាងសាច់ឈាម​របស់​យើង » ( « That We May Always Have His Spirit to Be with Us » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 31 ) ។

  • តើ​នៅពេលណា​ដែល​អ្នក​បាន​ទទួល​នូវ​ការដឹកនាំ ការប្រាប់ទិសដៅ ការណែនាំ ឬ ការការពារ​ដោយសារតែ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នោះ ? ( បន្ថែម​ទៅ​​លើ​ការសុំ​សិស្ស​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍ អ្នក​អាច​ចែកចាយ​នូវ​បទពិសោធន៍​មួយ​ពី​ជីវិត​របស់​អ្នក​ផ្ទាល់​បាន )។

  • រាល់សប្ដាហ៍​អំឡុងពេល​សាក្រាម៉ង់ យើង​មាន​ឱកាស​ដើម្បី​ពិចារណា​ពី​កម្រិត​ដែល​យើង​កាន់តាម​សេចក្តីសញ្ញា​បាន​ល្អ​ប៉ុណ្ណា ជា​អ្វី​ដែល​ត្រូវបាន​រៀបរាប់​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់ ។ តើ​ការណ៍​នេះ​អាច​ជួយ​យើង​នៅក្នុង​ការខិតខំ​ប្រឹង​របស់​យើង​ក្នុង​ការតែងតែ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​យើង​ដោយ​របៀបណា ?

  • នៅពេល​អ្នក​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ អំពី​ការទទួល​យក​ពិធីសាក្រាម៉ង់ តើ​អ្វី​ដែល​ជា​ផ្នែក​នៃ​ការអធិស្ឋានសាក្រាម៉ង់​ដែល​មាន​ន័យ​យ៉ាង​ពិសេស​ដល់​អ្នក ? ហេតុអ្វី ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ នៅពេល​ពួកគេ​ទទួល​យក​សាក្រាម៉ង់ ។ សូម​ឲ្យ​ពួកគេ​រំឭក​ពី​តារាង​របស់​ពួកគេ ហើយ​ធ្វើតាម​គំនិត​របស់​គេ​ក្នុងការ​រក្សា​នូវ​សេចក្ដីសញ្ញា​នៃ​ពិធី​សាក្រាម៉ង់​ឲ្យ​កាន់តែ​បាន​ពេញលេញ​ជាងនេះ ។ សូម​រំឭក​សិស្ស​ពី​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ដល់​យើង នៅពេល​យើង​រក្សា​នូវ​សេចក្ដីសញ្ញា​នេះ ៖ យើង​នឹង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង ។ សូម​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​នានា​ដែល​នឹង​មកដល់​ក្នុង​ជីវិត​របស់​យើង នៅពេល​យើង​ចងចាំ និង​កាន់តាម​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​រាល់សប្ដាហ៍ នៅពេល​យើង​ទទួល​យក​សាក្រាម៉ង់ ។

ការរំឭក​ចំណេះចំណាន​ខគម្ពីរ

អ្នក​អាច​ដាក់​ថ្ងៃកំណត់​មួយ​សម្រាប់​ការប្រឡង ឬ​សកម្មភាព​រំឭក​ចំណេះចំណានខគម្ពីរ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចេះ​ច្បាស់​ពី​វគ្គ​នៃ​ខគម្ពីរ​ជ្រើសរើស​ពី​ក្នុង​ព្រះគម្ពីរមរមន ។ សូម​សម្រេច​ចិត្ត​​ពី​របៀប​ដែល​អ្នក​នឹង​សាកល្បង​ចំណេះដឹង​របស់​គេ ហើយ​គ្រោង​ធ្វើ​សកម្មភាព​មួយ​ដែល​សម​នឹង​គោលបំណង​នោះ ។ អ្នក​អាច​បង្កើត​ការប្រឡង​ផ្គូផ្គង ឬ​បំពេញ​ចន្លោះ​ដែល​មាន​សេចក្ដីយោង និង​ពាក្យ​គន្លឹះ ឬ​ដំណើររឿង​ណាមួយ ឬ អ្នក​អាច​ឲ្យ​សិស្ស​ល្បង​ពី​ការចេះចងចាំ​វគ្គ​មួយ​ចំនួន​ថា​តើ​គេ​ចាំ​បាន​ប៉ុណ្ណា ។ របៀប​មួយ​ទៀត​ដែល​អាច​ធ្វើ​គឺ ត្រូវ​ដាក់​ឲ្យ​សិស្ស​ម្នាក់ៗ​បង្រៀន​នូវ​មេរៀន​ខ្លី​មួយ ឬ​ផ្ដល់​នូវ​ការនិយាយ​ខ្លី​មួយ​ដោយ​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ​ជា​ប្រភព​ដ៏​សំខាន់ ។ ទោះជាយ៉ាងណាក្ដី អ្នក​ត្រូវ​សម្រេច​ដើម្បី​បង្កើត​នូវ​បទពិសោធន៍​ជាមួយនឹង​វគ្គ​ចំណេះចំណានខគម្ពីរ​ចុងបញ្ចប់ ដោយ​ផ្ដល់​ពេល​ដល់​សិស្ស​ឲ្យ​សិក្សា និង​រៀបចំ​ជាមុន ។ ប្រវែង​មេរៀន​ថ្ងៃនេះ អាច​ផ្ដល់​ពេលវេលា​ខ្លះ​ឲ្យ​ចាប់ផ្ដើម​ការរៀបចំ​នេះ ។