បណ្ណាល័យ
មេរៀន​ទី 10 ៖ នីហ្វៃ​ទី​1 6 និង 9


មេរៀនទី 10

នីហ្វៃ​ទី​ 1 6 និង 9

សេចក្តី​ផ្ដើម

ដូច​ដែល​នីហ្វៃ​បាន​និយាយ​ថា « ត្បិត​ភាព​ពោរពេញ​នៃ​ចេតនា​របស់​ខ្ញុំ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះបញ្ចូល​មនុស្ស ឲ្យ​មក​រក​ព្រះ​នៃ​អ័ប្រាហាំ និង​ ព្រះ​នៃ​អ៊ីសាក និង ​ព្រះ​នៃ​យ៉ាកុប ហើយ​បាន​សង្គ្រោះ » ( នីហ្វៃ​ទី​1 6:4 ) ។ គាត់​បាន​រក្សា​ទុក​នូវ​កំណត់ត្រា​ពីរ​ផ្ទាំង ៖ ផ្ទាំង​នីហ្វៃ​តូច និង ផ្ទាំង​នីហ្វៃ​​ធំ ។ ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​គាត់ ឲ្យ​សង្ខេប​ដំណើររឿង​របស់​លីហៃ​នៅលើ​ផ្ទាំង​តូច ( សូមមើល នីហ្វៃទី​2 5:28 –31 ) ។ ក្រោយ​មក​ មរមន ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​រួម​បញ្ចូល​ផ្ទាំង​តូច​នៅក្នុង​ការចងក្រង​ព្រះគម្ពីរ​មរមន ( សូម​មើល ពាក្យ​សម្ដី​នៃ​មរមន 1:6–7 ) ។ ទាំង​នីហ្វៃ និង មរមន មិន​បាន​ដឹង​ពី​មូលហេតុ​នោះទេ ប៉ុន្ដែ​ទាំងពីរ​នាក់​​បាន​ធ្វើ​តាម​ការណែនាំ​នៃ​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី​1 6

នីហ្វៃ​សរសេរ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់ ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ​សៀវភៅ ឬ រឿង​សមរម្យ​បី​បួន ដែល​ល្បីៗ​សម្រាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន ។ សូម​សួរ​សិស្ស​ពី​អារម្មណ៍​របស់​ពួកគេ​ដែល​ជា​គោលបំណង​របស់​អ្នក​និពន្ធ ឬ អ្នក​បង្កើតចំពោះ​សៀវភៅ ឬ រឿង​នីមួយ​ឡើង ។ សូម​លើក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឡើង ។ សូម​ប្រាប់​សិស្ស​ថា នៅក្នុង​នីហ្វៃ​ទី​1 6 នីហ្វៃ​បាន​ពន្យល់​ពី​គោលបំណង​របស់​គាត់​ចំពោះ​ការសរសេរ​កំណត់ត្រា​របស់​គាត់ ដែល​នៅ​ទីបញ្ចប់ កា្លយ​ជា​ផ្នែ​កនៃ​ព្រះគម្ពីរមរមន ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី​ 1 6:3 –6 ហើយ​ស្វែង​រក​ពាក្យ និង ឃ្លា ដែល​បង្ហាញ​ពី​បំណង​របស់​នីហ្វៃ​ក្នុង​ការ​រក្សា​ទុក​នូវ​កំណត់​ត្រា​របស់​គាត់ ។ ( អ្នកអាច​ស្នើ​ថា សិស្ស​គួរ​តែ​គូស​ចំណាំ​ពាក្យ​ទាំងនេះ ) ។

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដែល នីហ្វៃ​បាន​សរសេរ​រឿង « ដែល​សព្វព្រះហឬទ័យ​ដល់​ព្រះ » និង មិន​មែន​ជា​រឿង « ដែលបំពេញ​ចិត្ត​លោកិយ » ដូច្នេះ ?

  • តើ​អ្នក​នឹង​និយាយ​ពី​បំណង​របស់​នីហ្វៃ​ជា​សម្ដី​របស់​អ្នក​ផ្ទាល់​យ៉ាង​ដូចម្ដេច ? ( វា​អាច​ជា​ជំនួយ​ដល់​អ្នក​ដើម្បី​ពន្យល់​ថា ឃ្លា « ព្រះនៃ​អ័ប្រាហាំ និង ព្រះ​នៃ​អ៊ីសាក និង ព្រះ​នៃ​យ៉ាកុប » សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ក្បែរ​នីហ្វៃ​ទី​1 6:4 ។ អ្នក​ក៏​អាច​ពន្យល់​ថា ព្រះ​នាម​ព្រះយេហូវ៉ា ក៏​សំដៅ​លើ​ ព្រះយេស៊ូវគ្រីស្ទ​ផង​ដែរ ។ [ សូម​មើល នីហ្វៃ​ទី1 19:10 ; នីហ្វៃ​ទី​2 11:4, 6– 7 ; សូម​មើល​ផង​ដែរ វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ « ព្រះគ្រីស្ទ » « ព្រះគ្រីស្ទ ព្រះនាម » ] ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អំណរ​គុណ​ថា ព្រះគម្ពីរ​មរមន គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ​លិបិក្រម និង មើល​សង្ខេប​ពាក្យ​ក្បាលរឿង​ទាំងអស់ ដែល​ទាក់​ទង​នឹង​ព្រះយេស៊ូវគ្រីស្ទ ។ សុំ​ឲ្យ​ពួកគេ​រក​មើលវិធី​ពីរ​បី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​បេសកកម្ម​នៃ​ព្រះអង្គ​សង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​សរសេរ​សេចក្ដី​ពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ គោលបំណង​មួយ​នៃ​ព្រះគម្ពីរ​មរមន គឺ​ដើម្បីបញ្ចុះ​បញ្ចូល​មនុស្ស​ទាំងអស់​ដើម្បី​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ការយល់​ពី​គោលបំណង​របស់​នីហ្វៃ ក្នុង​ការសរសេរ​នេះ មាន​ឥទ្ធិពល​លើ​ការគ្រោងទុក ​សិក្សា​ព្រះគម្ពីរ​មរមន​របស់អ្នកនៅក្នុង​ឆ្នាំ​នេះ យ៉ាង​ដូចម្ដេច ?

សូម​ចែកចាយ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន បាន​ជួយ​អ្នក​ឲ្យ​ខិត​កាន់​តែ​ជិត​ទៅ​ព្រះវរបិតា​សួគ៌ និង ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន បាន​មានឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ និង បាន​នាំ​ពួកគេ​ខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ពួកគេ ឲ្យ​ចែក​ចាយ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន និង ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជាមួយ​នឹង​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ​របស់​គេ​ម្នាក់ក្នុង​អំឡុងពេល​បីបួន​ថ្ងៃ​ទៀត ។

នីហ្វៃ​ទី​1 9

នីហ្វៃ រក្សា​ផ្ទាំង​​ពីរដុំ

សូម​បង្ហាញ​សៀវភៅ​ប្រវត្តិសាស្ដ្រ​មួយ​ក្បាល​ទៅ​កាន់សិស្សក្នុង​ថ្នាក់​ និង បញ្ជាក់​ពី​ពេលវេលា​ដែល​សៀវភៅ​នេះ​កត់ត្រា ។ បន្ទាប់​មក សូម​បង្ហាញ​សិស្សក្នុងថ្នាក់​នូវ​ប្រវត្តិ​សាស្ដ្រ​ផ្ទាល់ខ្លួន ទិន្នានុប្បវត្តិ ឬ សៀវភៅកំណត់ហេតុ ដែល​កត់ត្រា​ពី​រយៈពេល​ដូចគ្នា​នោះ​ដែរ ។ ( នៅពេល​សមរម្យ សូម​អាន​បទពិសោធន៍​ខាង​វិញ្ញាណចេញ​ពី​សៀវភៅកំណត់ហេតុ ) ។

  • តើ​អត្ថបទ​ទាំងពីរ​នេះ ខុស​គ្នា​យ៉ាង​ដូចម្ដេច​ពី​របៀប​ពួកគេ​ក្នុង​ការ​កត់ត្រា​ប្រវត្តិសាស្ដ្រ ?

  • តើ​អត្ថបទ​មួយ​មាន​តម្លៃ​ជាង​អត្ថបទ​មួយ​ទៀត​ឬ ? ដោយ​របៀប​ណា ? ( អត្ថបទ​នីមួយៗ មាន​តម្លៃ​ក្នុង​ហេតុផល​ខុសៗ​គ្នា ) ។

  • តើ​អត្ថបទ​ទាំងនេះ ប្រៀប​ធៀប​ជាមួយ​នឹង​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់ថា នៅក្នុង​​នីហ្វៃ​ទី​1 9:1– 5 នីហ្វៃ​ប្រាប់​អំពី​ការខិតខំ​របស់​គាត់​ដើម្បី​រក្សា​ទុក​នូវ​កំណត់ត្រា​ទាំងឡាយ​នៅលើ​ផ្ទាំង​ទាំងពីរ​នេះ ។

នៅក្នុង​ផ្ទាំង​មួយ ដែល​ឥឡូវ​ស្គាល់​ថា​ជា ផ្ទាំង​នីហ្វៃ​ធំ គាត់​បាន​កត់ត្រា​នូវ « ប្រវត្តិ​របស់​ប្រជាជន [ របស់​គាត់ ] » ( នីហ្វៃ​ទី​1 9:2 ) ។ ប្រវត្តិសាស្ដ្រ​នេះ រួម​មាន « ដំណើរ​រឿង​នៃ​រជ្ជកាល​របស់​ស្ដេច​នានា និង សង្គ្រាម និង ការទាស់ទែង​ទាំងឡាយ​នៃ​ប្រជាជន [ របស់​គាត់ ] » ( នីហ្វៃ​ទី​1 9:4 ) ។ វាគឺជា​កំណត់ត្រា​ទីមួយ​ដែល​នីហ្វៃ​បាន​កត់ ប៉ុន្ដែ​វា​មិន​បាន​រួម​បញ្ចូល​នៅក្នុង​អ្វី​ដែល​យើង​បច្ចុប្បន្ន​មាន​ជា ព្រះគម្ពីរ​មរមន​នោះទេ ។

នៅលើ​ផ្ទាំង​មួយ​ទៀត ដែល​ឥឡូវ​យើង​ស្គាល់​ថា​ជា​ផ្ទាំង​នីហ្វៃ​តូច គាត់​បាន​កត់ត្រា « ការបម្រើ​នៃ​ប្រជាជន [ របស់​គាត់ ] » ( នីហ្វៃ​ទី​1 9:3 ) ។ អ្នក​អាច​ពន្យល់​ថា ពាក្យ ការបម្រើ សំដៅ​លើ​ការបង្រៀន និង សកម្មភាព​ខាង​សាសនា ។ កំណត់ត្រា​របស់​នីហ្វៃ នៅក្នុង​ផ្ទាំង​តូច ឥឡូវ​ត្រូវ​បាន​រកឃើញ​​នៅក្នុង​សៀវភៅ នីហ្វៃ​ទី​1 និង នីហ្វៃ​ទី2 ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​បែងចែក​ភាព​ខុសគ្នា​រវាង​ផ្ទាំង​តូច និង ផ្ទាំង​ធំ នៅពេល​ពួកគេ​អាន​នីហ្វៃ​ទី​1 9 សូម​សរសេរ​ពាក្យ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ « ផ្ទាំងទាំងនេះ » = ផ្ទាំង​តូច និង « ផ្ទាំង​ផ្សេង​ទៀត » = ផ្ទាំង​ធំ ។( អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរតែ​សរសេរ​ពាក្យ​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​គេ ក្បែរ​ខគម្ពីរ​ដែល​សមស្រប ) ។ នៅក្នុង នីហ្វៃ​ទី​1 9 ឃ្លា « ផ្ទាំង​ទាំងនេះ » តែង​តែ​សំដៅ​លើ​ផ្ទាំង​តូច ។ ឃ្លា « ផ្ទាំង​ផ្សេងទៀត » សំដៅ​លើ​ផ្ទាំង​ធំ ។

សុំ​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី​1 9:3, 5 –6 ឮៗ ។

  • តើ​​​នីហ្វៃបានផ្ដល់ហេតុផលអ្វី អំពីការធ្វើ​ផ្ទាំង​តូច បន្ថែម​លើ​ផ្ទាំង​ធំ ? តើ​ការពន្យល់​ទាំងនេះ បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​នីហ្វៃ​លើ​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូម​ពន្យល់​ថា ជិត 1000 ឆ្នាំ​ក្រោយ​មក ព្យាការី​មរមន បាន​ធ្វើ​សេចក្ដី​សង្ខេប ឬ ចង​ក្រង​វគ្គ​ខ្លី នៃ​កំណត់ត្រា​ទាំងអស់​ដែល​បាន​សរសេរ​ដោយ​ប្រជាជន​របស់​គាត់ ។ នេះ​ក្លាយ​ជា​អ្វី​ដែល​យើង​ហៅ​សព្វថ្ងៃ​នេះថា​ជា ព្រះគម្ពីរ​មរមន ។ នៅពេលដែល​គាត់​បាន​ធ្វើ​សេចក្ដី​សង្ខេប​នេះ គាត់​បាន​រកឃើញ​ផ្ទាំង​នីហ្វៃ​តូច និង រួម​បញ្ចូល​វា​នៅក្នុង​កំណត់ត្រា​របស់​គាត់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពាក្យ​សម្ដី​នៃ​មរមន 1:3 –7 ឮៗ ។ សូម​ពន្យ​ល់​ថា មរមន​បាន​សរសេរ​ពាក្យ​ទាំងនេះ​នៅប្រហែល​ឆ្នាំ 385 គ. ស. នៅពេល​ចុងបញ្ចប់​នៃ​សង្រ្គាម រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ។ នៅពេល​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​ពួកគេ​រក​មើល​ហេតុផល​ដែល​មរមន បាន​ផ្ដល់ចំពោះ​ការបញ្ចូល​ផ្ទាំង​នីហ្វៃ​តូច នៅក្នុង​សេចក្ដី​សង្ខេប​របស់គាត់ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ម៉ាវីន ជេ អាស្តុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
ម៉ាវីន ជេ អាស្តុន

« ពេល​ខ្លះ នៅពេល​យើង​ត្រូវ​បាន​សុំ​ឲ្យ​គោរព​ប្រតិបត្តិ យើង​មិន​ដឹង​ពី​មូលហេតុ​នោះ​ទេ លើកលែង​តែ​ព្រះអម្ចាស់​បាន​បញ្ជា ។ … នីហ្វៃ បាន​ធ្វើ​តាម​ការណែនាំ ទោះបី​ជា​គាត់​មិន​យល់​ពេញ​លេញ​ពី​គោលបំណង​ដ៏​ឈ្លាស​វៃ​ដ៏​ដោយ ។ ការគោរព​ប្រតិបត្តិ​របស់គាត់ ផ្ដល់​ជា​ពរជ័យ​ដល់​គ្រប់​ជាតិ​ពូជ​សាសន៍​នៅទូទាំង​ពិភពលោក » ( « តើ​នរណា​នឹង​​បាត់បង់​ការច្រូតកាត់ ? » Ensign ខែ វិច្ឆិកា ឆ្នាំ 1978 ទំព័រ 51 ។

សូម​បង្ហាញ​ថា ដោយសារ​គំរូ​របស់​នីហ្វៃ និងមរមន យើង​រៀន​ថា យើង​ត្រូវ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ទោះបី​ជា​នៅពេល​យើង​មិន​យល់​ពេញ​លេញ​ពី​មូលហេតុ​ចំពោះ​រឿង​នោះ​ក៏​ដោយ ។

  • ហេតុអ្វី​បាន​ជា​វាសំខាន់​ដើម្បី​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ទោះបី​ជា​នៅពេល​យើង​មិន​យល់​ពេញ​លេញ​ពី​មូល​ហេតុ​ចំពោះ​រឿង​នោះក្តី ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​គោរព​តាម​ព្រះអម្ចាស់ ឬ ធ្វើ​តាម​ការបំផុស​គំនិត​ពិសេស​ណា​មួយ ដោយ​ពុំបានយល់​ដឹង​ច្បាស់​ពី​មូលហេតុ​នោះ ?

  • តើ​យើង​អាច​អភិវឌ្ឍ​ទំនុកចិត្ត និង កម្លាំង​ចិត្ត​ខ្លាំង​ជាង​មុន ដើម្បី​ស្មោះត្រង់​នឹង​ការណែនាំ​របស់​ព្រះ​ដោយ​របៀប​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​កាន់​តាម​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ការយល់​ដឹង​របស់​យើង​ពី​គោលបំណង​នៅពី​ក្រោយ​ការណ៍​នោះ​នឹង​រីកចម្រើន​ឡើង ហើយ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង សម្រាប់​ការគោរព​ប្រតិបត្តិ​របស់​យើង ។

សុំឲ្យ​សិស្ស​ម្នាក់​អាន ការពន្យល់​ខាងក្រោម​ឮៗ ។ ( អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់ៗ​នូវក្រដាស​ចម្លង​តូច​មួយសន្លឹក ដើម្បីឲ្យ​ពួកគេ​អាច​មើល​តាម និង សៀត​វា​នៅក្នុង​ព្រះគម្ពីរ​របស់​គេ សម្រាប់​ការយោង​នៅ​ថ្ងៃ​ក្រោយ ) ។

យ៉ាង​ហោច​ណាស់​ ផ្នែក​នៃ « គោលបំណង​ដ៏​គតិបណ្ឌិត » របស់​ព្រះអម្ចាស់ ( នីហ្វៃ​ទី​1 9:5 ; ពាក្យ​សម្ដី​នៃ​មរមន 1:7 ) ក្នុង​ការដែល​ឲ្យ​នីហ្វៃ​រក្សា​ទុក​កំណត់ត្រា​ទាំងពីរ​នោះ បាន​ឃើញ​ច្បាស់ នៅពេល​ដែល​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ យ៉ូសែប បាន​បកប្រែ​ដំបូង​គេ​នូវ​សេចក្ដី​សង្ខេប​របស់​មរមន ពី​ផ្ទាំង​នីហ្វៃ​ធំ ។ ម៉ាទីន ហារីស ដែល​បាន​ជួយ​យ៉ូសែប ចង់​បង្ហាញ​ការបកប្រែ​នេះ ទៅ​ប្រពន្ធ​ និង គ្រួសារ​របស់​គាត់ ។ ដោយ​ស្ទាក់ស្ទើរ ព្យាការី​បាន​អនុញ្ញាត​ឲ្យ​ម៉ាទីន ខ្ចី​អត្ថបទ​ដែល​សរសេរ​ដោយ​ដៃ​ចំនួន 116 ទំព័រ​នោះ ដែល​បាន​បញ្ចប់​រួច​ហើយ​នៅពេល​នោះ ។ អត្ថបទ​ទាំង 116 ទំព័រ​នោះ ត្រូវ​បានគេ​លួច​ពី​ម៉ាទីន ហើយ​ជា​លទ្ធផល ផ្ទាំង យូរីម និង ធូមីម និង អំណោយ​ទាន​ដើម្បី​បកប្រែ ត្រូវ​បាន​ដក​វិញ​ជា​បណ្ដោះ​អាសន្ន​ពី​យ៉ូសែប ស្ម៊ីធ ( សូម​មើល គ. និង ស. 3:14 ) ។

ក្រោយ​ពី យ៉ូសែប ស្ម៊ីធ បាន​ឆ្លង​កាត់​រយៈពេល​នៃ​ការកែប្រែ​ចិត្ត ( សូម​មើល គ. និង ស. 3:10 ) ព្រះអម្ចាស់​បាន​ប្រាប់​គាត់ មិន​ឲ្យ​បកប្រែ​សារឡើង​វិញ​នូវ​ចំណែក​ដែល​បាន​បាត់​នោះ​ទេ ( សូម​មើល គ. និង ស. 10:30 ) ។ ផ្ទុយទៅ​វិញ ទ្រង់​បាន​បញ្ជា​ឲ្យ​គាត់​បកប្រែ​ផ្ទាំង​នីហ្វៃ​តូច ( សូម​មើល គ. និង ស. 10:41 ) ដែល​មាន​រយៈពេល​ដូចគ្នា ។ គាត់​បាន​ប្រាប់​យ៉ូសែប​ថា អស់​អ្នក​ដែល​បាន​យក​អត្ថបទ 116 ទំព័រ​នោះ បាន​ផ្លាស់ប្ដូរ​ពួកគេ និង មាន​គម្រោង​ដើម្បី​ប្រើ​វា ដើម្បី​ទម្លាក់​តម្លៃ​កិច្ចការ​នេះ ( សូម​មើល គ. និង ស. 10:10– 19 ) ។ ព្រះអម្ចាស់​បាន​ដឹង​ពី​ព្រឹត្តិការណ៍​ទាំងនេះ ជាច្រើន​ឆ្នាំ​មុន ហើយ​បាន​ផ្ដល់​កំណត់ត្រា​ទី​ពីរ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​របស់​សាតាំង​បរាជ័យ ។ ( សូម​មើល History of the Church 1:20–23; គ. និង ស. 10:38–46 ។ )

សូម​អញ្ជើញ​​សិស្ស​អាន នីហ្វៃ​ទី​1 9:6 រៀង​ៗ​ខ្លួន ។ សុំ​ឲ្យ​ពួកគេ​​ស្វែង​រក​គោលលទ្ធិ ដែល​នីហ្វៃ​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ ។ សូមឲ្យ​សិស្ស​ម្នាក់​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើក្ដារខៀន ៖ ព្រះ​ទ្រង់​ញាណ​គ្រប់ការណ៍​ទាំងអស់ និង រៀបចំ​មធ្យោបាយ​មួយ​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់​ទាំងអស់ ។

  • តើ​ហេតុអ្វី​បាន​ជា​វា​មាន​អត្ថប្រយោជន៍​ ដើម្បី​ដឹង​ថា « ព្រះអម្ចាស់​​ទ្រង់​ញាណ​គ្រប់ការណ៍​ទាំងអស់ពី​ដើម​ដំបូង » ? ( នីហ្វៃ​ទី​1 9:6 ; សូម​មើល​ផង​ដែរ នីហ្វៃ​ទី​2 9:20; ពាក្យ​សម្ដី​នៃ​មរមន 1:7 ។ )

  • តើ​គោលលទ្ធិ​​នេះ​ អាច​មាន​ឥទ្ធិពល​លើ​របៀប​រស់​នៅរបស់អ្នកយ៉ាង​ណា​ដែរ ? ( នៅពេល​សិស្ស​ឆ្លើយ​សំណួរ​នេះ អ្នកអាច​ចែកចាយ​គំនិត​របស់​អ្នក​អំពី របៀប​ដែល​គោលលទ្ធិ​នេះបាន​បង្កើន​សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង ការទុក​ចិត្តរបស់​អ្នកលើ​ព្រះ ) ។

  • តើ​គោលលទ្ធិ​នេះ អាច​ជួយ​អ្នក​ នៅពេល​អ្នក​ជួប​នឹង​បញ្ហា​យ៉ាង​ដូចម្ដេច​ខ្លះ ? ( ចម្លើយ​ដែល​អាចមាន អាច​ថា យើង​អាច​ស្វែងរក​ការលួងលោម​នៅក្នុង​ការការពារ​ដែល​ព្រះ អាច​ឃើញ​លទ្ធផល​នៃ​ឧបសគ្គ​ និង ការប្រកួតប្រជែង​របស់​យើង ទោះបី​ជា​យើង​មិន​អាច​ឃើញ​ក្ដី ។ ហើយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​អាច​ប្រទាន​ដល់​យើង​នូវ​កម្លាំង ការលួងលោម និង ការណែនាំ​ដើម្បី​យក​ឈ្នះ ឬ ស៊ូទ្រាំ​នឹង​ការលំបាក​នៃ​ជីវិត ) ។

សូម​បង្ហាញ​ការជឿជាក់​របស់​អ្នក​ថា ព្រះ​ទ្រង់​ញាណ​គ្រប់​ការណ៍​ទាំងអស់ រួម​មាន​អ្វី​ដែល​ល្អ​បំផុត សម្រាប់​កូនចៅ​របស់​ទ្រង់​ម្នាក់ ។ សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ពេញ​មួយ​ជីវិត​របស់​ពួកគេ ពួកគេ​នឹង​ជួប​នឹង​ព្រះបញ្ញត្តិ និង ទទួល​បាន​នូវ​ការបំផុស​គំនិត​ពី​ព្រះ​ដែល ពួកគេ​មិន​អាច​ដឹង​ច្បាស់លាស់​នា​ពេល​ដំបូង ។ ការគោរព​ប្រតិបត្តិ​របស់ពួកគេ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ និង ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ​ផ្ទាល់ និង ជីវិត​របស់​អ្នក​ដទៃ​ទៀត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 6:4 ។ « ព្រះ​នៃ​អ័ប្រាហាំ និង ព្រះ​នៃ​អ៊ីសាក និង ព្រះ​នៃ​យ៉ាកុប »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពន្យល់​ថា នៅពេល​ដែល​ព្រះគម្ពីរ​និយាយ​ពី​ព្រះ​នៃ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប នោះ​បទគម្ពីរ​នោះ​សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ៖ « យើង​ត្រូវតែ​ចាំ​ថា​នរណា​ជា​ព្រះយេស៊ូវ មុនពេល​ដែល​ទ្រង់​បាន​ប្រសូត​មក​នោះ ។ ទ្រង់​គឺជា​អង្គ​បង្ក​បង្កើត​គ្រប់​ការណ៍​ទាំងអស់ ព្រះយេហូវ៉ា​ដ៏​មហិមា កូនចៀម​ដែល​បាន​សម្លាប់​មុន​ការបង្ក​បង្កើត​​ពិភពលោក ព្រះ​នៃ​​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ ទ្រង់​ធ្លាប់​ជា និង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល » ( « Five Marks of the Divinity of Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ 2001ទំព័រ 10 ) ។

នីហ្វៃ​ទី​1 9:6) ។ ព្រះ​ទ្រង់​ញាណ​គ្រប់​ការណ៍​ទាំងអស់​ពី​ដើម​ដំបូង

យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​ទ្រង់​ញាណ​គ្រប់​ការណ៍​ទាំងអស់ ។ « បើ​គ្មាន​ការចេះដឹង​ពី​គ្រប់​ការណ៍​ទាំងអស់ទេ នោះ​ព្រះ​នឹង​ពុំ​អាច​សង្គ្រោះ​ចំណែក​ណាមួយ​នៃ​សត្វលោក​របស់​ទ្រង់​បាន​ទេ ដ្បិត​ដោយសារ​វា​ជា​ចំណេះដឹង​ដែល​ទ្រង់​មាន​គ្រប់​ការណ៍​ទាំងអស់ ពី​ដើម​ដំបូង​ដល់​ចុង​បញ្ចប់​ហើយ ទើប​បណ្ដាល​ឲ្យ​ទ្រង់​ផ្ដល់​នូវ​ការយល់ដឹង​នោះ​ដល់​កូនចៅ​របស់​ទ្រង់ ដែល​ពួកគេ​គឺជា​អ្នក​ទទួល​យក​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ប្រសិនបើ​វា​មិនមែន​សម្រាប់​គំនិត​ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​មនុស្ស​នោះ ដែល​ថា​ព្រះ​មាន​គ្រប់​ចំណេះដឹង​ទាំងអស់ វា​នឹង​មិន​អាច​ទៅ​រួច​សម្រាប់​ពួកគេ​ក្នុង​ការអនុវត្ត​សេចក្ដី​ជំនឿ​នៅក្នុង​ទ្រង់​នោះ​ទេ » ( ការបង្រៀន​ពី​សេចក្ដី​ជំនឿ 1985] ទំព័រ 51–52 ) ។