កណ្ឌទី ៨៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៨៣២ (History of the Church, ១:៣០២–៣១២)។ វិវរណៈនេះត្រូវបានញែកចេញដោយព្យាការីថាជា « ស្លឹកអូលីវ … ដែលបានបេះពីដើមនៅស្ថានបរមសុខ ជាសារអំពីសេចក្ដីសុខសាន្តរបស់ព្រះអម្ចាស់ដល់យើង » (History of the Church, ១:៣១៦)។ នៅក្នុងបញ្ជីប្រវត្តិឃើញថាចំណែកនៃវិវរណៈនេះ ត្រូវបានទទួលនៅថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ១៨៣២ និងថ្ងៃទី៣ ខែមករា ឆ្នាំ១៨៣។
១–៥, ពួកបរិសុទ្ធដ៏ស្មោះត្រង់ទទួលបានព្រះដ៏ជាជំនួយនោះ ដែលជាសេចក្ដីសន្យាអំពីជីវិតដ៏អស់កល្បជានិច្ច; ៦–១៣, គ្រប់ទាំងអស់ត្រូវបានត្រួតត្រា និងគ្រប់គ្រងដោយពន្លឺនៃព្រះគ្រីស្ទ; ១៤–១៦, ដំណើររស់ឡើងវិញមានមកតាមរយៈសេចក្ដីប្រោសលោះ; ១៧–៣១, ការគោរពតាមក្រឹត្យវិន័យខាងសេឡេស្ទាល ទេរេសទ្រាល ឬទេឡេស្ទាល នោះត្រៀមមនុស្សលោកសម្រាប់នគរ និងសិរីល្អតាមលំដាប់នោះ; ៣២–៣៥, អស់អ្នកណាដែលសុខចិត្តនៅជាប់ក្នុងអំពើបាប ក៏នឹងនៅក្នុងអំពើស្មោកគ្រោកដដែល; ៣៦–៤១, នគរទាំងអស់ត្រូវបាន គ្រប់គ្រងដោយក្រឹត្យវិន័យ; ៤២–៤៥, ព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់គ្រប់ទាំងអស់; ៤៦–៥០, មនុស្សនឹងបានយល់ដូចជាព្រះ; ៥១–៦១, ពាក្យប្រៀបប្រដូចអំពីបុរសម្នាក់ដែលចាត់ពួកអ្នកបម្រើរបស់លោកឲ្យទៅស្រែ ហើយទៅមើលពួកគេតាមលំដាប់; ៦២–៧៣, ចូរចូលទៅជិតព្រះអម្ចាស់ ហើយអ្នករាល់គ្នានឹងឃើញព្រះភក្ត្រទ្រង់; ៧៤–៨០, ចូរញែកខ្លួនរាល់គ្នាចេញជាបរិសុទ្ធ ហើយចូរបង្រៀនគ្នាទៅវិញទៅមកនូវគោលលទ្ធិទាំងឡាយអំពីនគរ; ៨១–៨៥, មនុស្សគ្រប់រូបដែលបានទទួលការព្រមាន នោះត្រូវព្រមានអ្នកជិតខាងរបស់ខ្លួនដែរ; ៨៦–៩៤, ទីសំគាល់ទាំងឡាយ ចលាចលខាងធាតុសព្វសារពើ និងពួកទេវតារៀបចំផ្លូវសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់; ៩៥–១០២, ត្រែនៃពួកទេវតាផ្លុំហៅពួកអ្នកស្លាប់តាមលំដាប់; ១០៣–១១៦, ត្រែនៃពួកទេវតាប្រកាសប្រាប់អំពីការសាងឡើងវិញនៃដំណឹងល្អ ការរលំនៃក្រុងបាប៊ីឡូន និងចម្បាំងនៃព្រះដ៏មហិមា; ១១៧–១២៦, ចូរស្វែងរកការរៀនសូត្រ ចូរតាំងដំណាក់នៃព្រះ (ព្រះវិហារ) ហើយចូរបំពាក់ខ្លួនដោយចំណងនៃសេចក្ដីសប្បុរស; ១២៧–១៤១, របៀបនៃសាលារបស់ពួកព្យាការីត្រូវបានតែងឡើង ព្រមទាំងពិធីបរិសុទ្ធខាងការលាងជើងផង។
១ប្រាកដមែន ដូច្នេះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នករាល់គ្នាដែលបានជួបជុំគ្នា ដើម្បីទទួលព្រះហឫទ័យរបស់ទ្រង់អំពីអ្នកថា៖
២មើលចុះ ការនេះសព្វព្រះហឫទ័យដល់ព្រះអម្ចាស់ ហើយពួកទេវតាមានកចិត្តត្រេកអរមកលើអ្នក ខសំណូមពរនៃពាក្យអធិស្ឋានទាំងឡាយរបស់អ្នកបានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃគសាបោត ហើយបានកត់ទុកនៅក្នុងឃសៀវភៅនាមនៃពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ គឺជាពួកអ្នកនៅឯពិភពសេឡេស្ទាល។
៣ហេតុដូច្នោះហើយ ឥឡូវនេះ យើងចាត់កព្រះដ៏ជាជំនួយមួយអង្គទៀតឲ្យមកលើអ្នក គឺមកលើអ្នកជាមិត្តរបស់យើង ប្រយោជន៍ឲ្យបាននៅជាប់ក្នុងដួងចិត្តរបស់អ្នកគឺជាខព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា រីឯព្រះដ៏ជាជំនួយមួយទៀត គឺដូចជាយើងបានសន្យាដល់ពួកសិស្សយើងដែរ ដូចជាបានកត់ទុកនៅក្នុងទីបន្ទាល់របស់យ៉ូហាន។
៤ព្រះដ៏ជាជំនួយនេះ គឺជាសេចក្ដីសន្យាដែលយើងបានប្រទានដល់អ្នកអំពីកជីវិតដ៏នៅអស់កល្បជានិច្ចគឺជាខសិរីល្អនៃនគរសេឡេស្ទាល
៥រីឯសិរីល្អនោះគឺជាសិរីល្អនៃសាសនាចក្ររបស់កកូនច្បង គឺជាសិរីល្អរបស់ព្រះដ៏បរិសុទ្ធបំផុតលើគ្រប់ទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ទ្រង់ —
៦កទ្រង់ដែលបានយាងឡើងទៅស្ថានខ្ពស់ ក៏ដូចជាទ្រង់ខបានយាងចុះក្រោមគ្រប់ទាំងអស់ ដោយហេតុនោះ ទើបទ្រង់គយល់គ្រប់ទាំងអស់ ប្រយោជន៍ឲ្យទ្រង់អាចបានទៅជាឃពន្លឺនៃសេចក្ដីពិតនៅក្នុងទាំងអស់ និងតាមរយៈគ្រប់ទាំងអស់
៧រីឯសេចក្ដីពិតនោះភ្លឺ។ នេះគឺជាកពន្លឺនៃព្រះគ្រីស្ទ។ ក៏ដូចជាទ្រង់សណ្ឋិតនៅក្នុងព្រះអាទិត្យ និងពន្លឺនៃព្រះអាទិត្យ និងអំណាចនៃព្រះអាទិត្យ ដែលព្រះអាទិត្យខបានបង្កើតឡើងនោះដែរ។
៨ក៏ដូចជាទ្រង់សណ្ឋិតនៅក្នុងព្រះចន្ទ ហើយជាពន្លឺនៃព្រះចន្ទ និងអំណាចនៃព្រះចន្ទ ដែលព្រះចន្ទបានបង្កើតឡើងនោះដែរ
៩ក៏ដូចជាពន្លឺនៃតារាទាំងឡាយ និងអំណាចនៃតារា ដែលតារាបានបង្កើតឡើងនោះដែរ
១០ហើយផែនដីផងដែរ និងអំណាចនៃផែនដី គឺជាផែនដីដែលអ្នកកឈរលើ។
១១ហើយពន្លឺដែលភ្លឺ ដែលឲ្យពន្លឺដល់អ្នក នោះគឺតាមរយៈព្រះអង្គដែលបំភ្លឺភ្នែកអ្នក ដែលជាពន្លឺដដែល ដែលប្រោសកយោបល់ដល់អ្នក
១២ជាកពន្លឺនោះហើយ ដែលចេញមកពីវត្តមាននៃព្រះ ដើម្បីខបំពេញភាពល្ហល្ហេវនៃមេឃ —
១៣ពន្លឺដែលនៅក្នុងកគ្រប់ទាំងអស់ ដែលផ្ដល់ខជីវិតដល់គ្រប់ទាំងអស់ ដែលជាគក្រឹត្យវិន័យតាមរយៈអ្វីគ្រប់ទាំងអស់ត្រូវបានគ្រប់គ្រង គឺជាព្រះចេស្ដានៃព្រះដែលសណ្ឋិតនៅលើបល្ល័ង្ករបស់ទ្រង់ ដែលសណ្ឋិតនៅក្នុងឱរានៃភាពអស់កល្បជានិច្ចដែលគង់នៅកណ្ដាលគ្រប់ទាំងអស់។
១៤ឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា តាមរយៈកសេចក្ដីប្រោសលោះដែលបានធ្វើឡើងសម្រាប់អ្នក នោះទើបបាននាំឲ្យមានដំណើររស់ពីស្លាប់ឡើងវិញ។
១៥ហើយកវិញ្ញាណ និងខរូបកាយ គឺជាគព្រលឹងនៃមនុស្ស។
១៦ហើយកដំណើររស់ពីស្លាប់ឡើងវិញ គឺជាសេចក្ដីប្រោសលោះនៃព្រលឹង។
១៧ហើយសេចក្ដីប្រោសលោះនៃព្រលឹង គឺតាមរយៈព្រះអង្គដែលប្រោសគ្រប់ទាំងអស់ឲ្យមានជីវិត ហើយនៅក្នុងឱរាព្រះអង្គ គឺត្រូវបានចេញបញ្ញត្តិថា កមនុស្សក្រីក្រ និងខមនុស្សស្លូតបូតនៅលើគផែនដី នឹងបានគ្រងផែនដីទុកជាមរតក។
១៨ហេតុដូច្នេះហើយ ផែនដីត្រូវតែបានញែកចេញជាបរិសុទ្ធពីគ្រប់អំពើដ៏ឥតសុចរិតទាំងអស់ ប្រយោជន៍ឲ្យវាបានរៀបចំសម្រាប់កសិរីល្អខាងសេឡេស្ទាល
១៩ត្បិតបន្ទាប់ពីផែនដីបានបំពេញនូវកម្រិតនៃការបង្កបង្កើតរបស់នាងហើយនោះ នាងនឹងបានបំពាក់កសិរីល្អទុកជាមកុដ គឺដោយនៅវត្តមាននៃព្រះដ៏ជាព្រះវរបិតា
២០ប្រយោជន៍ឲ្យរូបកាយទាំងឡាយ ដែលនៅក្នុងនគរសេឡេស្ទាល អាចកបានផែនដីជារៀងដរាបតទៅ ត្បិតដោយសារគោលខបំណងនេះហើយ ទើបផែនដីត្រូវបានធ្វើ ហើយបង្កើតឡើងមក ហើយដោយសារគោលបំណងនេះហើយ ទើបពួកគេត្រូវគបានញែកចេញជាបរិសុទ្ធ។
២១ហើយពួកអ្នកណាដែលពុំបានញែកជាបរិសុទ្ធ តាមរយៈក្រឹត្យវិន័យដែលយើងបានប្រទានដល់អ្នក គឺជាក្រឹត្យវិន័យនៃព្រះគ្រីស្ទទេ នោះត្រូវគ្រងនគរមួយទៀតទុកជាមរតក គឺដែលត្រូវជានគរទេរេសទ្រាល ឬក៏ដែលជានគរទេឡេស្ទាល។
២២ត្បិតអ្នកណាដែលពុំអាចនៅជាប់ក្នុងកក្រឹត្យវិន័យនៃនគរសេឡេស្ទាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អខាងសេឡេស្ទាលបានឡើយ។
២៣ហើយអ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរទេរេសទ្រាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អខាងកទេរេសទ្រាលបានឡើយ។
២៤ហើយអ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរទេឡេស្ទាលបានទេ នោះពុំអាចនៅជាប់ក្នុងកសិរីល្អខាងទេឡេស្ទាលបានឡើយ ហេតុដូច្នេះហើយ អ្នកនោះពុំសមនឹងបាននគរនៃសិរីល្អឡើយ។ ហេតុដូច្នេះហើយ អ្នកនោះត្រូវនៅក្នុងនគរដែលពុំមែនជានគរនៃសិរីល្អទៅវិញ។
២៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា កផែនដីនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរសេឡេស្ទាល ត្បិតផែនដីបំពេញកម្រិតនៃការបង្កបង្កើតរបស់នាង ហើយពុំបានរំលងក្រឹត្យវិន័យឡើយ —
២៦ហេតុដូច្នោះហើយ ផែនដីត្រូវបានកញែកចេញជាបរិសុទ្ធ មែនហើយ ទោះជាយ៉ាងណាក៏ដោយ គង់តែផែនដីត្រូវខស្លាប់ នាងនឹងត្រូវបានប្រោសឲ្យមានជីវិត ហើយនឹងនៅជាប់ក្នុងអំណាច ដែលបានធ្វើឲ្យនាងមានជីវិត ហើយគពួកសុចរិតនឹងបានគ្រងផែនដីទុកជាឃមរតក។
២៧ត្បិតទោះជាពួកគេស្លាប់ក៏ដោយ គង់តែពួកគេនឹងបានករស់ឡើងវិញជារូបកាយខាងខវិញ្ញាណដែរ។
២៨ពួកអ្នកណាដែលជាវិញ្ញាណនៃសេឡេស្ទាល នោះនឹងបានទទួលរូបកាយដដែល ដែលជារូបកាយធម្មតា គឺអ្នករាល់គ្នានឹងបានទទួលរូបកាយរបស់ខ្លួន ហើយកសិរីល្អរបស់អ្នកនឹងទៅជាសិរីល្អ ដែលរូបកាយរបស់អ្នកត្រូវបានខប្រោសឲ្យមានជីវិត។
២៩អ្នករាល់គ្នាណាដែលត្រូវបានប្រោសឲ្យមានជីវិត ដោយសារចំណែកនៃកសិរីល្អខខាងសេឡេស្ទាល ខណៈនោះនឹងបានទទួលដដែល គឺជាភាពពោរពេញ។
៣០ហើយពួកអ្នកណាដែលត្រូវបានប្រោសឲ្យមានជីវិត ដោយសារចំណែកនៃសិរីល្អខាងកទេរេសទ្រាល ខណៈនោះនឹងបានដដែល គឺជាភាពពោរពេញ។
៣១ហើយពួកអ្នកណាដែលត្រូវបានប្រោសឲ្យមានជីវិត ដោយសារចំណែកនៃសិរីល្អខាងកទេឡេស្ទាល ខណៈនោះក៏នឹងបានទទួលដដែល គឺជាភាពពោរពេញដែរ។
៣២ហើយពួកអ្នកណាដែលនៅសល់ទាំងប៉ុន្មាន នោះក៏នឹងត្រូវកបានប្រោសឲ្យមានជីវិតដែរ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេនឹងវិលទៅកន្លែងគេវិញ ដើម្បីត្រេកអរចំពោះអ្វីដែលពួកគេខព្រមទទួល ពីព្រោះពួកគេមិនព្រមត្រេកអរចំពោះអ្វី ដែលពួកគេអាចទទួលបាននោះឡើយ។
៣៣ត្បិតតើមានប្រយោជន៍អ្វីដល់មនុស្ស បើសិនជាបានប្រទានអំណោយទានមកលើគេ ហើយគេពុំទទួលយកអំណោយទានសោះនោះ? មើលចុះ អ្នកនោះពុំត្រេកអរចំពោះអ្វីដែលបានប្រទានដល់គេ ឬក៏ត្រេកអរចំពោះម្ចាស់ដែលប្រទានអំណោយទាននោះដែរ។
៣៤ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា អ្វីក៏ដោយដែលត្រូវបានគ្រប់គ្រងដោយសារក្រឹត្យវិន័យ នោះក៏ត្រូវបានរក្សាទុកឲ្យបានគង់វង្សដោយសារក្រឹត្យវិន័យដែរ ហើយត្រូវបានធ្វើឲ្យល្អឥតខ្ចោះ និងត្រូវបានកញែកចេញជាបរិសុទ្ធដោយសារក្រឹត្យវិន័យដដែល។
៣៥អ្វីក៏ដោយដែលកបំបាក់ក្រឹត្យវិន័យ ហើយមិននៅជាប់ក្នុងក្រឹត្យវិន័យ ប៉ុន្តែស្វែងរកដើម្បីត្រឡប់ទៅជាក្រឹត្យវិន័យដល់ខ្លួនគេវិញ ហើយព្រមនៅជាប់ក្នុងអំពើបាប ហើយនៅជាប់ជុំគ្នាក្នុងអំពើបាប នោះពុំអាចញែកចេញជាបរិសុទ្ធដោយសារក្រឹត្យវិន័យបានឡើយ ឬដោយសារខសេចក្ដីមេត្តាករុណា គសេចក្ដីយុត្តិធម៌ ឬសេចក្ដីជំនុំជំរះបានដែរ។ ហេតុដូច្នេះហើយ ពួកគេត្រូវតែជាប់នៅក្នុងឃភាពស្មោកគ្រោកដដែល។
៣៦គ្រប់នគរទាំងអស់ត្រូវបានប្រទានក្រឹត្យវិន័យឲ្យ
៣៧ហើយមាននគរជាច្រើន ត្បិតគ្មានកន្លែងណាដែលគ្មានកនគរនោះឡើយ ហើយគ្មាននគរណាដែលគ្មានកន្លែងនោះឡើយ ទោះជានគរធំ ឬតូចក្ដី។
៣៨ហើយចំពោះនគរនីមួយៗ នោះត្រូវបានប្រទានកក្រឹត្យវិន័យឲ្យ ហើយចំពោះក្រឹត្យវិន័យនីមួយៗ នោះមានកម្រិត និងលក្ខខ័ណ្ឌខ្លះៗ។
៣៩គ្រប់មនុស្សទាំងអស់ដែលមិននៅជាប់ក្នុងកលក្ខខណ្ឌទាំងនោះ នោះពុំបានខរាប់ថាសុចរិតឡើយ។
៤០ត្បិតកបញ្ញានៅជាប់នឹងបញ្ញា ខប្រាជ្ញាទទួលប្រាជ្ញា គសេចក្ដីពិតឱបក្រសោបសេចក្ដីពិត ឃគុណធម៌ស្រឡាញ់គុណធម៌ ងពន្លឺនៅជាប់នឹងពន្លឺ សេចក្ដីមេត្តាករុណាមានសេចក្ដីចអាណិតដល់សេចក្ដីមេត្តាករុណា ហើយទទួលស្គាល់អ្វីដែលជារបស់ខ្លួន សេចក្ដីយុត្តិធម៌បន្តដំណើររបស់ខ្លួន ហើយទទួលស្គាល់អ្វីដែលជារបស់ផងខ្លួន សេចក្ដីជំនុំជំរះធ្វើឡើងនៅចំពោះព្រះភក្ត្ររបស់ទ្រង់ ដែលគង់នៅលើបល្ល័ង្ក ហើយគ្រប់គ្រង ហើយអនុវត្តគ្រប់ទាំងអស់។
៤១ព្រះអង្គកយល់គ្រប់ទាំងអស់ ហើយគ្រប់ទាំងអស់នៅចំពោះទ្រង់ ហើយគ្រប់ទាំងអស់នៅព័ទ្ធជុំវិញទ្រង់ ហើយព្រះអង្គនៅលើគ្រប់ទាំងអស់ និងនៅក្នុងគ្រប់ទាំងអស់ និងតាមរយៈគ្រប់ទាំងអស់ និងនៅព័ទ្ធជុំវិញគ្រប់ទាំងអស់ ហើយគ្រប់ទាំងអស់គឺដោយសារទ្រង់ និងមកពីទ្រង់ គឺជាព្រះជារៀងដរាបតទៅ។
៤២ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ព្រះអង្គបានប្រទានក្រឹត្យវិន័យដល់គ្រប់ទាំងអស់ គឺដោយសារក្រឹត្យវិន័យមួយនោះ ទើបរបស់ទាំងនោះដើរតាមកវេលាកាលរបស់ខ្លួន និងរដូវរបស់ខ្លួន
៤៣ហើយដំណើររបស់ខ្លួនត្រូវបានតាំងឡើង គឺតាមដំណើរទាំងឡាយនៃផ្ទៃមេឃ និងផែនដី ដែលមានទាំងផែនដី និងពិភពទាំងឡាយផង។
៤៤ហើយរបស់ទាំងនោះឲ្យកពន្លឺដល់គ្នាទៅវិញទៅមកតាមវេលាកាលរបស់ខ្លួន និងតាមរដូវរបស់ខ្លួន តាមនាទីរបស់ខ្លួន តាមម៉ោងរបស់ខ្លួន តាមថ្ងៃរបស់ខ្លួន តាមអាទិត្យរបស់ខ្លួន តាមខែរបស់ខ្លួន តាមឆ្នាំរបស់ខ្លួន — គ្រប់ទាំងនេះគឺជាខមួយឆ្នាំចំពោះព្រះ ប៉ុន្តែពុំមែនចំពោះមនុស្សទេ។
៤៥ផែនដីបង្វិលលើស្លាបរបស់ខ្លួន ហើយកព្រះអាទិត្យឲ្យពន្លឺរបស់ខ្លួននៅពេលថ្ងៃ ហើយព្រះចន្ទឲ្យពន្លឺរបស់ខ្លួននៅពេលយប់ ហើយតារាទាំងឡាយក៏ឲ្យពន្លឺរបស់ខ្លួនដែរ នៅពេលតារាបង្វិលលើស្លាបរបស់ខ្លួនដោយនូវសិរីល្អរបស់ខ្លួន នៅកណ្ដាលខព្រះចេស្ដានៃព្រះ។
៤៦តើយើងត្រូវប្រៀបធៀបនគរទាំងនេះទៅនិងអ្វី ដើម្បីឲ្យអ្នករាល់គ្នាអាចយល់?
៤៧មើលចុះ គ្រប់របស់ទាំងនេះគឺជានគរ ហើយមនុស្សណាមួយដែលបានមើលឃើញរបស់ណាមួយ ឬរបស់តូចតាចបំផុតណាមួយក៏ដោយ នោះកបានឃើញព្រះអង្គទ្រង់ចលនាដោយនូវឫទ្ធានុភាព និងព្រះចេស្ដារបស់ទ្រង់។
៤៨យើងប្រាប់អ្នកថា អ្នកនោះបានឃើញព្រះអង្គហើយ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះអង្គដែលបានយាងមករករាស្ត្រករបស់ទ្រង់ តែរាស្ត្រទ្រង់មិនទទួលទ្រង់ឡើយ។
៤៩កពន្លឺភ្លឺមកក្នុងសេចក្ដីងងឹត ហើយសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ ទោះជាយ៉ាងណាក៏ដោយ គង់តែថ្ងៃនោះនឹងមកដល់ ក្នុងកាលអ្នកនឹងខយល់ពីព្រះ ដោយបានប្រោសឲ្យមានជីវិតនៅក្នុងទ្រង់ និងដោយសារទ្រង់។
៥០ខណៈនោះ អ្នករាល់គ្នាដឹងថាអ្នករាល់គ្នាបានឃើញយើងថាជាព្រះ ហើយថាយើងជាពន្លឺពិតដែលនៅក្នុងអ្នក ហើយថាអ្នកនៅក្នុងយើង បើពុំនោះសោតទេ អ្នករាល់គ្នាពុំអាចចម្រើនលូតលាស់បានឡើយ។
៥១មើលចុះ យើងនឹងប្រៀបធៀបនគរទាំងនេះ ទៅនឹងបុរសម្នាក់ដែលមានស្រែ ហើយលោកបានចាត់ពួកអ្នកបម្រើរបស់លោកឲ្យទៅស្រែ ដើម្បីទៅជីកកាប់នៅក្នុងស្រែ។
៥២ហើយលោកបានមានប្រសាសន៍ដល់អ្នកទីមួយថា ៖ ចូរអ្នកទៅហើយធ្វើការនៅក្នុងស្រែចុះ ហើយនៅម៉ោងទីមួយ នោះយើងនឹងមករកអ្នក ហើយអ្នកនឹងឃើញសេចក្ដីអំណរនៅលើមុខយើង។
៥៣ហើយលោកបានមានប្រសាសន៍ទៅអ្នកទីពីរថា ៖ ចូរអ្នកទៅក្នុងស្រែផងដែរ ហើយនៅម៉ោងទីពីរ នោះយើងនឹងមកឯអ្នកដោយសេចក្ដីអំណរនៅលើមុខយើង។
៥៤ហើយក៏ដល់អ្នកទីបីថា ៖ យើងនឹងមកឯអ្នក។
៥៥ហើយដល់អ្នកទីបួន និងរៀងរហូតមកដល់អ្នកទីដប់ពីរ។
៥៦ហើយចៅហ្វាយស្រែបានទៅរកអ្នកទីមួយ នៅក្នុងម៉ោងទីមួយ ហើយបាននៅជាមួយអ្នកនោះពេញម៉ោងនោះ ហើយអ្នកនោះត្រូវបានរីករាយ ព្រោះតែរស្មីនៅលើមុខចៅហ្វាយរបស់ខ្លួន។
៥៧ហើយបន្ទាប់មក លោកបានថយចេញពីអ្នកទីមួយទៅ ប្រយោជន៍ឲ្យលោកអាចទៅឯអ្នកទីពីរផងដែរ និងទីបី និងទីបួន និងរៀងរហូតដល់ទីដប់ពីរ។
៥៨ហើយដូច្នេះ ទើបពួកគេទាំងអស់គ្នាបានទទួលរស្មីនៅលើមុខចៅហ្វាយរបស់ខ្លួន គឺមនុស្សម្នាក់ៗតាមម៉ោងរបស់ខ្លួន និងតាមវេលាកាលរបស់ខ្លួន និងតាមរដូវរបស់ខ្លួន —
៥៩ចាប់ផ្ដើមនឹងអ្នកទីមួយ ហើយរហូតតទៅដល់អ្នកកក្រោយបង្អស់ ហើយពីអ្នកក្រោយបង្អស់ទៅដល់អ្នកទីមួយ ហើយពីអ្នកទីមួយទៅដល់អ្នកក្រោយបង្អស់
៦០មនុស្សគ្រប់រូបតាមលំដាប់ខ្លួន រហូតដល់ម៉ោងរបស់ខ្លួនបានចប់ គឺស្របតាមចៅហ្វាយរបស់ខ្លួនបានបញ្ជាគេ ប្រយោជន៍ឲ្យចៅហ្វាយរបស់ខ្លួន អាចបានតម្កើងឡើងក្នុងខ្លួន ហើយគេនៅក្នុងចៅហ្វាយរបស់ខ្លួនដែរ ប្រយោជន៍ឲ្យពួកគេទាំងអស់គ្នាអាចបានតម្កើងឡើង។
៦១ហេតុដូច្នេះហើយ ទើបយើងប្រៀបពាក្យប្រៀបប្រដូចនេះទៅនឹងនគរទាំងអស់នេះ ហើយកបណ្ដាជននៅទីនោះ — នគរនីមួយៗ នៅក្នុងម៉ោងរបស់វា និងនៅក្នុងពេលវេលារបស់វា និងនៅក្នុងរដូវរបស់វា គឺស្របតាមបញ្ញត្តិដែលព្រះទ្រង់បានធ្វើ។
៦២ហើយជាថ្មីទៀត កមិត្តទាំងឡាយរបស់យើងអើយ យើងប្រាប់អ្នកជាប្រាកដថា យើងទុកពាក្យទាំងនេះឲ្យអ្នកខពិចារណាមើលនៅក្នុងចិត្តដោយនូវបញ្ញត្តិនេះ ដែលយើងប្រទានដល់អ្នកថា អ្នករាល់គ្នាត្រូវគអំពាវនាវដល់យើងក្នុងកាលយើងនៅជិត —
៦៣ចូរកចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមខស្វែងរកយើង នោះអ្នករាល់គ្នានឹងគបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក។
៦៤អ្វីក៏ដោយដែលអ្នករាល់គ្នាកសូមព្រះវរបិតាដោយនូវព្រះនាមរបស់យើង នោះនឹងបានប្រទានដល់អ្នក ដែលជាខការចាំបាច់សម្រាប់អ្នក
៦៥ហើយបើសិនជាអ្នករាល់គ្នាសូមអ្វីណាមួយ ដែលពុំមែនជាកការចំបាច់សម្រាប់អ្នកទេនោះ នោះនឹងត្រឡប់ជាខការដាក់ទោសដល់អ្នកវិញ។
៦៦មើលចុះ អ្វីដែលអ្នកឮហាក់ដូចជាកសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅក្នុងទីរហោស្ថាន — នៅក្នុងទីរហោស្ថាន ពីព្រោះអ្នករាល់គ្នាពុំអាចមើលឃើញអ្នកនោះឡើយ — គឺជាសំឡេងរបស់យើង ពីព្រោះសំឡេងរបស់យើងគឺជាខព្រះវិញ្ញាណ ព្រះវិញ្ញាណរបស់យើងគឺជាគសេចក្ដីពិត សេចក្ដីពិតនៅជាប់ ហើយពុំមានទីបំផុតឡើយ ហើយបើសិនជាសេចក្ដីនោះនៅក្នុងអ្នក សេចក្ដីនោះនឹងបានចម្រើនឡើងហើយ។
៦៧ហើយបើសិនជាភ្នែករបស់អ្នកកស្មោះស្ម័គ្រទាំងស្រុងទៅចំពោះខសិរីល្អរបស់យើង នោះរូបកាយអ្នកទាំងមូលនឹងបានពោរពេញទៅដោយពន្លឺ ហើយនឹងពុំមានសេចក្ដីងងឹតនៅក្នុងអ្នកឡើយ ហើយរូបកាយនោះដែលបានពោរពេញទៅដោយពន្លឺ គយល់គ្រប់ទាំងអស់។
៦៨ហេតុដូច្នេះហើយ ចូរកញែកខ្លួនអ្នករាល់គ្នាចេញជាបរិសុទ្ធចុះ ប្រយោជន៍ឲ្យខគំនិតរបស់អ្នកស្មោះស្ម័គ្រទាំងស្រុងទៅរកព្រះ ហើយថ្ងៃទាំងឡាយនឹងមកដល់ ដែលអ្នកនឹងគបានឃើញព្រះអង្គ ត្បិតទ្រង់នឹងបើកព្រះភក្ត្ររបស់ទ្រង់ឲ្យអ្នកឃើញ ហើយនឹងកើតឡើងតាមពេលវេលារបស់ទ្រង់ និងតាមផ្លូវរបស់ទ្រង់ និងស្របតាមព្រះហឫទ័យរបស់ទ្រង់។
៦៩ចូរចងចាំនូវសេចក្ដីសន្យាដ៏ធំចុងក្រោយបំផុត ដែលយើងបានធ្វើដល់អ្នកចុះ ចូរបោះកគំនិតអសារឥតការទាំងឡាយរបស់អ្នក និងខសំណើចសើចហួសហេតុរបស់អ្នកចេញឲ្យឆ្ងាយពីអ្នកចុះ។
៧០ចូរអ្នករាល់គ្នានៅ ចូរអ្នករាល់គ្នានៅក្នុងទីកន្លែងនេះ ហើយប្រកាសឲ្យមានជំនុំមុតមាំមួយ គឺទាំងពួកអស់អ្នកដែលជាអ្នកធ្វើការមុនដំបូងនៅក្នុងនគរចុងក្រោយបង្អស់នេះចុះ។
៧១ហើយចូរឲ្យអស់អ្នកណាដែលពួកគេកបានព្រមានក្នុងកាលពួកគេធ្វើដំណើរ ឲ្យអំពាវនាវដល់ព្រះអម្ចាស់ ហើយពិចារណាពីពាក្យព្រមាននៅក្នុងចិត្តរបស់ពួកគេ ដែលពួកគេបានទទួលសម្រាប់មួយរដូវតូច។
៧២មើលចុះ ហើយមើលន៏ យើងនឹងថែរក្សាហ្វូងរបស់អ្នក ហើយនឹងបណ្ដាលឲ្យមានពួកអែលឌើរកើតឡើង ហើយចាត់ឲ្យទៅរកពួកគេ។
៧៣មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់។
៧៤ហើយយើងប្រទានដល់អ្នក ដែលជាកអ្នកធ្វើការមុនដំបូងនៅក្នុងនគរចុងក្រោយបង្អស់នេះនូវព្រះបញ្ញត្តិមួយថា អ្នកត្រូវជួបជុំគ្នា ហើយរៀបចំខ្លួន ហើយប្រុងប្រៀបខ្លួន ហើយខញែកខ្លួនជាបរិសុទ្ធ មែនហើយ ចូរជំរះចិត្តរបស់អ្នកឲ្យបានបរិសុទ្ធ ហើយគលាងដៃរបស់អ្នក និងជើងរបស់អ្នកនៅចំពោះយើងចុះ ប្រយោជន៍ឲ្យយើងអាចធ្វើឲ្យអ្នកបានឃជ្រះស្អាត
៧៥ប្រយោជន៍ឲ្យយើងអាចធ្វើបន្ទាល់ដល់កព្រះវរបិតារបស់អ្នក និងព្រះរបស់អ្នក និងព្រះរបស់យើងថា អ្នកបានជ្រះស្អាតពីឈាមនៃតំណដ៏ទុច្ចរិតនេះ ប្រយោជន៍ឲ្យយើងអាចបំពេញសេចក្ដីសន្យានេះ ជាសេចក្ដីសន្យាដ៏ធំចុងក្រោយបង្អស់ ដែលយើងបានធ្វើដល់អ្នក កាលយើងសព្វព្រះហឫទ័យ។
៧៦ហើយយើងប្រទានដល់អ្នកផងដែរនូវព្រះបញ្ញត្តិមួយថា អ្នករាល់គ្នាត្រូវបន្តកការអធិស្ឋាន និងខការតមអាហារ ចាប់តាំងពីពេលនេះតទៅ។
៧៧ហើយយើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកត្រូវកបង្រៀនគ្នាទៅវិញទៅមកនូវខគោលលទ្ធិនៃនគរ។
៧៨ចូរអ្នករាល់គ្នាព្យាយាមបង្រៀន ហើយកព្រះគុណរបស់យើងនឹងនៅជាមួយអ្នក ដើម្បីឲ្យអ្នកអាចត្រូវខបានបង្គាប់ឲ្យបានល្អទៅទៀតអំពីទ្រឹស្ដី អំពីគោលការណ៍ អំពីគោលលទ្ធិ អំពីក្រឹត្យវិន័យនៃដំណឹងល្អ អំពីគ្រប់ទាំងអស់ដែលទាក់ទងទៅនឹងនគរព្រះ ដែលជាការចាំបាច់សម្រាប់ឲ្យអ្នកយល់
៧៩អំពីរបស់ទាំងឡាយនៅលើទាំងកស្ថានសួគ៌ និងនៅលើផែនដី និងនៅក្រោមផែនដីផង របស់ទាំងឡាយដែលធ្លាប់មានមក របស់ទាំងឡាយដែលមានពេលនេះ របស់ទាំងឡាយដែលនឹងកើតឡើងនៅពេលឆាប់ របស់ទាំងឡាយដែលនៅក្នុងផ្ទះ របស់ទាំងឡាយនៅស្រុកផ្សេងខសង្គ្រាមទាំងឡាយ និងការច្របូកច្របល់នៃសាសន៍ទាំងឡាយ និងសេចក្ដីជំនុំជំរះទាំងឡាយដែលនៅលើដែនដី; និងដំណឹងអំពីស្រុកទាំងឡាយ និងនគរទាំងឡាយផង —
៨០ដើម្បីឲ្យអ្នករាល់គ្នាអាចបានរៀបចំនូវគ្រប់ទាំងអស់ ក្នុងកាលយើងនឹងចាត់អ្នកម្ដងទៀត ឲ្យទៅដើម្បីតម្កើងការហៅ ដែលយើងបានហៅអ្នករួចហើយនោះ និងបេសកកម្មដែលយើងបានអនុញ្ញាតដល់អ្នក។
៨១មើលចុះ យើងចាត់ឲ្យអ្នកទៅកធ្វើបន្ទាល់ ហើយព្រមានប្រជាជន ហើយតម្រូវឲ្យមនុស្សម្នាក់ៗណាដែលបានខព្រមាន នោះត្រូវព្រមានអ្នកជិតខាងរបស់ខ្លួន។
៨២ហេតុដូច្នេះហើយ ពួកគេគ្មានពាក្យដោះសារណាឡើយ ហើយអំពើបាបរបស់ពួកគេ គឺនៅលើក្បាលរបស់ពួកគេផ្ទាល់។
៨៣អ្នកណាដែលកឆាប់ខស្វែងរកយើង នោះនឹងបានជួបយើង ហើយនឹងមិនត្រូវបោះបង់ចោលឡើយ។
៨៤ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នានៅ ហើយធ្វើការដោយមានចិត្តព្យាយាមចុះ ប្រយោជន៍ឲ្យអ្នកអាចបានល្អឥតខ្ចោះនៅក្នុងការបម្រើរបស់អ្នក ដើម្បីចេញទៅក្នុងចំណោមកពួកសាសន៍ដទៃនៅពេលចុងក្រោយបង្អស់ គឺមនុស្សជាច្រើនណាដែលព្រះឱស្ឋនៃព្រះអម្ចាស់នឹងសម្រេចឲ្យ ដើម្បីខចងក្រឹត្យវិន័យ ហើយភ្ជាប់ទីបន្ទាល់ និងដើម្បីរៀបចំពួកបរិសុទ្ធ សម្រាប់ម៉ោងនៃសេចក្ដីជំនុំជំរះដែលនឹងមកដល់
៨៥ប្រយោជន៍ឲ្យព្រលឹងរបស់ពួកគេ អាចបានរួចពីសេចក្ដីក្រោធនៃព្រះ គឺជាសេចក្ដីស្អប់ខ្ពើមដ៏កបង្ខូចបំផ្លាញ ដែលរង់ចាំពួកទុច្ចរិតទាំងនៅលោកិយនេះ និងនៅបរលោកផងដែរ។ យើងប្រាប់អ្នកជាប្រាកដថា ចូរឲ្យអស់អ្នកណាដែលពុំមែនជាពួកអែលឌើរទីមួយ ឲ្យបន្តនៅក្នុងចម្ការទំពាំងបាយជូរ រហូតដល់ព្រះឱស្ឋនៃព្រះអម្ចាស់នឹងខហៅពួកគេចុះ ត្បិតពេលវេលាពុំទាន់មកដល់នៅឡើយទេ សំលៀកបំពាក់របស់ពួកគេពុំបានគជ្រះស្អាតពីឈាមនៃមនុស្សតំណនេះឡើយ។
៨៦ចូរអ្នករាល់គ្នានៅជាប់ក្នុងកសេរីភាព ដែលត្រូវបានធ្វើឲ្យអ្នករាល់គ្នាបានខរួចចុះ ចូរគកុំបញ្ជាប់ខ្លួននឹងឃអំពើបាបឡើយ ប៉ុន្តែចូរទុកដៃរបស់អ្នកឲ្យបានងជ្រះស្អាត រហូតដល់ព្រះអម្ចាស់ទ្រង់យាងមក។
៨៧ត្បិតនៅមិនយូរថ្ងៃប៉ុន្មានទេ ហើយកផែនដីនឹងខញ័ររន្ធត់ ហើយទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយគព្រះអាទិត្យនឹងលាក់ភក្ត្រា ហើយនឹងមិនព្រមឲ្យពន្លឺទេ ហើយព្រះចន្ទនឹងជោគជាំទៅដោយឃឈាម ហើយងតារាទាំងឡាយនឹងត្រឡប់ទៅជាខឹងយ៉ាងខ្លាំង ហើយនឹងទម្លាក់ខ្លួនធ្លាក់ចុះ ដូចជាផ្លែល្វាជ្រុះពីដើមល្វាដូច្នោះដែរ។
៨៨ហើយបន្ទាប់ពីទីបន្ទាល់របស់អ្នក នោះសេចក្ដីក្រោធ និងសេចក្ដីក្ដៅក្រហាយនឹងមានមកលើប្រជាជន។
៨៩ត្បិតបន្ទាប់ពីទីបន្ទាល់របស់អ្នក នោះទីបន្ទាល់អំពីកផែនដីរំជួលនឹងមកដល់ ដែលនឹងបណ្ដាលឲ្យមានការថ្ងូរនៅកណ្ដាលផែនដី ហើយមនុស្សលោកនឹងដួលទៅលើដី ហើយនឹងមិនអាចក្រោកឈរបានឡើយ។
៩០ហើយទីបន្ទាល់អំពីកសូរផ្គរលាន់ និងសូររន្ទះបាញ់ និងសូរខ្យល់ព្យុះ និងសូររលកទឹកសមុទ្របោកហួសណាហួសណី។
៩១ហើយគ្រប់ទាំងអស់នឹងនៅកក្នុងស្ថានភាពចលាចល ហើយប្រាកដមែន មនុស្សលោកនឹងស្រយុតចិត្ត ព្រោះសេចក្ដីភ័យខ្លាចនឹងមានមកលើអស់ទាំងមនុស្ស។
៩២ហើយកពួកទេវតានឹងហោះកាត់កណ្ដាលមេឃ ដោយបន្លឺសំឡេងយ៉ាងខ្លាំង ដោយបន្លឺត្រែនៃព្រះថា ៖ ចូររៀបចំ ចូររៀបចំ ឱបណ្ដាជននៅលើផែនដីអើយ ត្បិតសេចក្ដីជំនុំជំរះនៃព្រះរបស់យើងមកដល់ហើយ។ មើលចុះ និងមើលន៏ ខប្ដីថ្មោងថ្មីមកហើយ ចូរចេញទៅជួបលោកចុះ។
៩៣ហើយមួយរំពេចនោះ ស្រាប់តែឃើញមានទីសំគាល់កដ៏ធំលេចមកនៅលើមេឃ ហើយគ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា។
៩៤ហើយទេវតាមួយទៀតនឹងបន្លឺត្រែរបស់លោកថា ៖ កសាសនាចក្រខដ៏ធំនោះ ជាគមាតានៃសេចក្ដីគួរខ្ពើមឆ្អើមទាំងឡាយ ដែលបានធ្វើឲ្យអស់ទាំងសាសន៍ផឹកស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធនៃឃសេចក្ដីកំផិតរបស់នាង ដែលបៀតបៀនពួកបរិសុទ្ធនៃព្រះ ដែលកំចាយ ឈាម — នាងនោះហើយដែលអង្គុយនៅលើទឹកច្រើន និងនៅលើកោះទាំងឡាយក្នុងសមុទ្រ — មើលចុះ នាងជាងស្រងែនៅលើផែនដី នាងត្រូវបានចងជាកណ្ដាប់ ចំណងរបស់នាងមាំមួនណាស់ ដែលគ្មាននរណាអាចស្រាយបានឡើយ ហេតុដូច្នេះហើយ នាងល្មមនឹងបានចឆេះហើយ។ ហើយទេវតានោះនឹងបន្លឺត្រែរបស់លោកកាន់តែរន្ថើនខ្លាំងឡើងៗ ហើយអស់ទាំងសាសន៍នឹងបានឮសូរ។
៩៥ហើយនឹងមានកភាពស្ងប់ស្ងាត់នៅលើមេឃ អស់រយះពេលកន្លះម៉ោង ហើយមួយរំពេចក្រោយមក នោះស្រាប់តែរនាំងស្ថានសួគ៌នឹងបើកឡើង ដូចជាខក្រាំងត្រូវបានលាតបន្ទាប់ពីបានមូរទុក ហើយគព្រះភក្ត្រនៃព្រះអម្ចាស់នឹងត្រូវបានបើកឲ្យឃើញ
៩៦ហើយពួកបរិសុទ្ធដែលនៅលើផែនដី ដែលរស់នៅ នោះនឹងបានប្រោសឲ្យមានជីវិត ហើយកលើកឡើងទៅជួបទ្រង់។
៩៧ហើយពួកអ្នកដែលដេកលក់នៅក្នុងផ្នូររបស់ខ្លួន នោះនឹងកចេញមក ព្រោះផ្នូររបស់ពួកគេនឹងបានបើកឡើង ហើយពួកគេក៏នឹងបានលើកឡើងទៅជួបទ្រង់នៅកណ្ដាលសសរនៃផ្ទៃមេឃ —
៩៨ពួកគេជារបស់ផងព្រះគ្រីស្ទ ជាផលកដំបូង ពួកគេនេះហើយដែលនឹងចុះមកជាមួយទ្រង់មុនដំបូង ហើយពួកគេនេះហើយដែលនៅលើផែនដី និងនៅក្នុងផ្នូររបស់ខ្លួន ដែលបានលើកឡើងទៅជួបទ្រង់មុនដំបូង ហើយគ្រប់ការណ៍ទាំងនេះនឹងកើតឡើង ដោយសារសូរសំឡេងត្រែរបស់ទេវតានៃព្រះ។
៩៩ហើយបន្ទាប់ពីនេះមក ទេវតាមួយទៀតនឹងបន្លឺសំឡេង ដែលជាត្រែទីពីរ ហើយខណៈនោះ សេចក្ដីប្រោសលោះនឹងមានឡើងដល់អស់អ្នកណាដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលទ្រង់យាងមក ជាពួកអ្នកដែលបានទទួលចំណែករបស់ខ្លួននៅក្នុងកគុកនោះ ដែលបាន រៀបចំទុកសម្រាប់ពួកគេ ប្រយោជន៍ឲ្យពួកគេអាចបានទទួលដំណឹងល្អ ហើយបានទទួលខការជំនុំជំរះ ស្របតាមមនុស្សក្នុងសាច់ឈាម។
១០០ហើយជាថ្មីទៀត សូរត្រែមួយទៀតនឹងបន្លឺឡើង ដែលជាត្រែទីបី ហើយខណៈនោះ កវិញ្ញាណនៃមនុស្សទាំងឡាយដែលត្រូវទទួលការជំនុំជំរះនឹងចេញមក ហើយនឹងបានឃើញថានៅក្រោមខការដាក់ទោស
១០១ហើយពួកគេទាំងនេះហើយដែលជាកមនុស្សស្លាប់ដែលនៅសល់ទាំងប៉ុន្មាន ហើយពួកគេពុំរស់ទៀតឡើយ រហូតដល់ចប់រយៈពេលខមួយពាន់ឆ្នាំ ឬពុំរស់ទៀតទេ រហូតដល់ចុងបំផុតផែនដី។
១០២ហើយត្រែមួយទៀតនឹងបន្លឺឡើង ដែលជាត្រែទីបួនថា ៖ មានក្នុងចំណោមពួកអ្នកដែលនៅសល់រហូតដល់ថ្ងៃដ៏ធំចុងក្រោយបង្អស់ គឺចុងបំផុត ដែលនឹងនៅតែកស្មោកគ្រោកដដែល។
១០៣ហើយត្រែមួយទៀតនឹងបន្លឺឡើង ដែលជាត្រែទីប្រាំ ជាទេវតាទីប្រាំដែលថ្លែងប្រាប់អំពីដំណឹងល្អកដ៏អស់កល្បអស់កាលជានិច្ច — ដោយហោះកាត់កណ្ដាលមេឃប្រាប់ដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន
១០៤ហើយការណ៍នេះនឹងត្រូវទៅជាសូរនៃត្រែរបស់ទ្រង់ ដោយប្រាប់ដល់អស់ទាំងមនុស្ស ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដី និងដែលនៅក្រោមផែនដីផង — ព្រោះកគ្រប់ទាំងត្រចៀកនឹងបានឮ ហើយគ្រប់ទាំងជង្គង់ត្រូវខលុតចុះ ហើយគ្រប់ទាំងអណ្ដាតត្រូវទទួលស្គាល់ក្នុងកាលពួកគេឮសូរត្រែបន្លឺថា ៖ ចូរគកោតខ្លាចដល់ព្រះ ហើយថ្វាយសិរីល្អដល់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្កជារៀងដរាបតទៅ ត្បិតម៉ោងនៃសេចក្ដីជំនុំជំរះរបស់ទ្រង់មកដល់ហើយ។
១០៥ហើយជាថ្មីទៀត ទេវតាមួយទៀតនឹងបន្លឺត្រែរបស់ទ្រង់ ដែលជាទេវតាទីប្រាំមួយ ដោយថា ៖ នាងកបានរលំហើយ ដែលបានធ្វើឲ្យអស់ទាំងសាសន៍ផឹកស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធនៃសេចក្ដីកំផិតរបស់នាង នាងបានរលំហើយ បានរលំហើយ!
១០៦ហើយជាថ្មីទៀត ទេវតាមួយទៀតនឹងបន្លឺត្រែរបស់ទ្រង់ ដែលជាទេវតាទីប្រាំពីរ ដោយថា ៖ បានសម្រេចហើយ បានសម្រេចហើយ! កកូនចៀមនៃព្រះខបានឈ្នះ ហើយគបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង គឺជាឃ្នាបធុងនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានឥទ្ធិឫទ្ធិ។
១០៧ហើយខណៈនោះ ពួកទេវតានឹងត្រូវបានពាក់សិរីល្អនៃព្រះចេស្ដារបស់ទ្រង់ ទុកជាមកុដ ហើយកពួកបរិសុទ្ធនឹងត្រូវបានពោរពេញទៅដោយខសិរីល្អរបស់ទ្រង់ ហើយទទួលគកេរមរតករបស់ខ្លួន ហើយបានធ្វើឲ្យឃស្មើនឹងព្រះអង្គ។
១០៨ហើយខណៈនោះ ទេវតាទីមួយនឹងបន្លឺត្រែរបស់ទ្រង់ម្ដងទៀត ប្រាប់ដល់ត្រចៀកនៃមនុស្សដែលរស់នៅទាំងអស់ ហើយកបើកសម្ដែងនូវកិច្ចការសម្ងាត់នៃមនុស្សលោក និងកិច្ចការដ៏អស្ចារ្យទាំងឡាយនៃព្រះ នៅក្នុងរយៈពេលខមួយពាន់ឆ្នាំដំបូង។
១០៩ហើយខណៈនោះ ទេវតាទីពីរនឹងបន្លឺត្រែរបស់ទ្រង់ ហើយបើកសម្ដែងនូវកិច្ចការសម្ងាត់នៃមនុស្សលោក និងគំនិតដែលចិត្តគិត ហើយដែលសម្រេចដែរ និងកិច្ចការដ៏អស្ចារ្យនៃព្រះ នៅក្នុងរយៈពេលមួយពាន់ឆ្នាំទីពីរ —
១១០ហើយតាមលំដាប់តទៅ រហូតដល់ទេវតាទីប្រាំពីរនឹងបន្លឺត្រែរបស់ទ្រង់ ហើយទ្រង់នឹងឈរនៅលើដែនដី និងនៅលើសមុទ្រ ហើយស្បថដោយនូវព្រះនាមនៃអង្គដែលគង់នៅលើបល្ល័ង្កថា គ្មានកពេលបង្អង់ទៀតឡើយ ហើយខសាតាំងនឹងត្រូវចង គឺជាពស់ពីចាស់បុរាណ ដែលហៅថាអារក្ស ហើយនឹងមិនត្រូវស្រាយឡើយដល់ទៅអស់រយៈពេលគមួយពាន់ឆ្នាំ។
១១១ហើយខណៈនោះ វានឹងត្រូវកបានស្រាយមួយរដូវខ្លី ប្រយោជន៍ឲ្យវាអាចប្រមូលពលទ័ពទាំងឡាយរបស់វា។
១១២ហើយកមីកែល ជាទេវតាទីប្រាំពីរ គឺជាមហាទេវតា នឹងប្រមូលពលទ័ពទាំងឡាយរបស់ទ្រង់ គឺជាពួកពលបរិវារស្ថានសួគ៌។
១១៣ហើយអារក្សនឹងប្រមូលពលទ័ពទាំងឡាយរបស់វា គឺជាពលស្ថាននរក ហើយនឹងឡើងមកច្បាំងនឹងមីកែល និងពលទ័ពទាំងឡាយរបស់ទ្រង់។
១១៤ហើយខណៈនោះ កចម្បាំងនៃព្រះដ៏មហិមានឹងកើតឡើង ហើយអារក្ស និងពលទ័ពទាំងឡាយរបស់វានឹងត្រូវបណ្ដេញចេញទៅក្នុងកន្លែងផ្ទាល់របស់ពួកវាវិញ ដើម្បីកុំឲ្យពួកវាមានអំណាចទៅលើពួកបរិសុទ្ធជាដាច់ខាតទៀតឡើយ។
១១៥ត្បិតមីកែលនឹងច្បាំងចម្បាំងទាំងឡាយរបស់ពួកគេ ហើយនឹងឈ្នះលើអារក្ស ដែលកស្វែងរកបល្ល័ង្ករបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺជាកូនចៀម។
១១៦នេះហើយជាសិរីល្អនៃព្រះ និងពួកអ្នកដែលកបានញែកចេញជាបរិសុទ្ធ ហើយពួកគេនឹងមិនឃើញខសេចក្ដីស្លាប់ទៀតឡើយ។
១១៧ហេតុដូច្នេះហើយ យើងប្រាប់អ្នកជាប្រាកដថា ឱកមិត្តទាំងឡាយរបស់យើងអើយ ចូរប្រកាសឲ្យមានជំនុំមុតមាំរបស់អ្នក ដូចដែលយើងបានបញ្ជាដល់អ្នកចុះ។
១១៨ហើយដូចជាមនុស្សពុំមានសេចក្ដីជំនឿទាំងអស់គ្នា នោះចូរអ្នករាល់គ្នាព្យាយាមស្វែងរក ហើយកបង្រៀនគ្នាទៅវិញទៅមកនូវពាក្យសម្ដីនៃខប្រាជ្ញាវាងវៃ មែនហើយ ចូរអ្នករាល់គ្នាស្វែងរកពាក្យសម្ដីនៃប្រាជ្ញាវាងវៃចេញពីគសៀវភៅដ៏ល្អៗបំផុត ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង។
១១៩ចូររៀបចំខ្លួន ចូររៀបចំអ្វីៗដែលត្រូវការគ្រប់មុខ ហើយចូរតាំងកគេហដ្ឋានមួយឡើង គឺគេហដ្ឋាននៃការអធិស្ឋាន គេហដ្ឋាននៃការតមអាហារ គេហដ្ឋាននៃសេចក្ដីជំនឿ គេហដ្ឋាននៃការរៀនសូត្រ គេហដ្ឋាននៃសិរីល្អ គេហដ្ឋាននៃរបៀបរៀបរយ គេហដ្ឋាននៃព្រះ
១២០ប្រយោជន៍ឲ្យការចូលរបស់អ្នកអាចបានធ្វើឡើងដោយនូវព្រះនាមនៃព្រះអម្ចាស់ ប្រយោជន៍ឲ្យការចេញរបស់អ្នកអាចបានធ្វើឡើងដោយនូវព្រះនាមនៃព្រះអម្ចាស់ ប្រយោជន៍ឲ្យអស់ទាំងការជម្រាបសួររបស់អ្នកអាចបានធ្វើឡើងដោយនូវព្រះនាមនៃព្រះអម្ចាស់ ដោយលើកដៃថ្វាយដល់ព្រះដ៏ខ្ពស់បំផុត។
១២១ហេតុដូច្នេះហើយ ចូរកឈប់ពីសម្ដីអសារឥតការទាំងអស់របស់អ្នក ពីខសំណើចទាំងអស់ ពីសេចក្ដីប៉ងប្រាថ្នាដ៏គស្រើបស្រាលទាំងអស់របស់អ្នក ពីឃសេចក្ដីឆ្មើងឆ្មៃ និងគំនិតផ្ដេសផ្ដាសទាំងអស់របស់អ្នក និងពីអំពើទុច្ចរិតទាំងអស់របស់អ្នកចុះ។
១២២ចូរតាំងគ្រូបង្រៀនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយចូរកុំឲ្យទាំងអស់គ្នានិយាយព្រមគ្នាឡើយ ប៉ុន្តែចូរឲ្យនិយាយម្នាក់ម្ដង ហើយចូរឲ្យទាំងអស់គ្នាស្ដាប់ពាក្យសម្ដីរបស់អ្នកនោះ ប្រយោជន៍កាលណាទាំងអស់គ្នានិយាយ នោះទើបឲ្យទាំងអស់បានស្អាងឡើងទាំងអស់គ្នា ហើយប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានសិទ្ធិស្មើគ្នា។
១២៣ចូរមើលឲ្យឃើញថាអ្នករាល់គ្នាកស្រឡាញ់គ្នាទៅវិញទៅមក ចូរឈប់មានខចិត្តលោភ ចូរចេះចែកគ្នាទៅវិញទៅមក ដូចដែលដំណឹងល្អតម្រូវ។
១២៤ចូរឈប់មានចិត្តកខ្ជិលច្រអូស ចូរឈប់មានចិត្តមិនស្អាត ចូរឈប់ខរកកំហុសពីគ្នាទៅវិញទៅមក ចូរឈប់ដេកយូរជាងដែលត្រូវការ ចូរឆាប់ចូលដំណេក ប្រយោជន៍កុំឲ្យអ្នករាល់គ្នាអស់កម្លាំង ចូរឆាប់ក្រោក ប្រយោជន៍ឲ្យរូបកាយរបស់អ្នករាល់គ្នា និងគំនិតរបស់អ្នករាល់គ្នាអាចមានកម្លាំងក្លៀវក្លា។
១២៥ហើយហួសពីអស់ទាំងអ្វីៗទៅទៀត ចូរបំពាក់ខ្លួនដោយចំណងនៃកសេចក្ដីសប្បុរស ដូចជាដោយស្បៃ ដែលជាចំណងនៃសេចក្ដីល្អឥតខ្ចោះ និងខសេចក្ដីសុខសាន្ត។
១២៦ចូរកអធិស្ឋានជានិច្ច ប្រយោជន៍កុំឲ្យអ្នករាល់គ្នាអាចរសាយចិត្ត រហូតដល់យើងនឹងខយាងមក។ មើលចុះ និងមើលន៏ យើងនឹងយាងមកជាឆាប់ ហើយទទួលយកអ្នករាល់គ្នាមកឯយើងផ្ទាល់។ អាម៉ែន។
១២៧ហើយជាថ្មីទៀត របៀបនៃគេហដ្ឋានដែលបានរៀបចំឡើងសម្រាប់គណៈប្រធាននៃកសាលារបស់ពួកព្យាការី គឺបានតាំងឡើងសម្រាប់ការបង្គាប់ដល់ពួកគេ ចំពោះគ្រប់ទាំងអស់ដែលជាការចាំបាច់សម្រាប់ពួកគេ គឺសម្រាប់ពួកអ្នកកាន់ខតំណែងទាំងអស់នៅក្នុងសាសនាចក្រ ឬម្យ៉ាងទៀតថា គឺអស់អ្នកណាដែលត្រូវបានហៅឲ្យបម្រើនៅក្នុងសាសនាចក្រ ចាប់ផ្ដើមពីពួកសង្ឃជាន់ខ្ពស់ ចុះរហូតដល់ពួកឌីកុន —
១២៨ហើយនេះជារបៀបនៃគេហដ្ឋានរបស់គណៈប្រធាននៃសាលាគឺ ៖ អ្នកណាដែលត្រូវបានតាំងឲ្យធ្វើប្រធាន ឬគ្រូបង្រៀន នោះត្រូវឲ្យឃើញថាកំពុងតែឈរនៅក្នុងកន្លែងរបស់ខ្លួន នៅក្នុងគេហដ្ឋាន ដែលត្រូវបានរៀបចំសម្រាប់អ្នកនោះ។
១២៩ហេតុដូច្នេះហើយ អ្នកនោះត្រូវទៅក្នុងគេហដ្ឋាននៃព្រះមុនគេ នៅកន្លែងណាដែលពួកជំនុំនៅក្នុងគេហដ្ឋានអាចស្ដាប់ឮពាក្យសម្ដីរបស់អ្នកនោះ ដោយក្បោះក្បាយជាក់លាក់ គឺពុំមែនដោយពាក្យសម្ដីខ្លាំងទេ។
១៣០ហើយកាលណាអ្នកនោះចូលមកក្នុងគេហដ្ឋាននៃព្រះ ត្បិតអ្នកនោះត្រូវចូលក្នុងគេហដ្ឋានមុនគេ — មើលចុះ នេះហើយជាការប្រសើរដើម្បីឲ្យអ្នកនោះអាចបានទៅជាគំរូ —
១៣១ចូរឲ្យអ្នកនោះកថ្វាយបទអធិស្ឋានរបស់ខ្លួនដោយលុតជង្គង់នៅចំពោះព្រះ ដោយនូវទីសំគាល់ ឬការចងចាំអំពីសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ច។
១៣២ហើយកាលណាមនុស្សណាមួយចូលមកពីក្រោយអ្នកនោះ ចូរឲ្យគ្រូបង្រៀនក្រោកឈរឡើង ហើយលើកដៃឡើងទៅរកមេឃ មែនហើយ គឺលើកឡើងលើជម្រាបសួរបងប្អូន ឬបងប្អូនទាំងឡាយ ដោយពាក្យទាំងនេះថា ៖
១៣៣តើអ្នកជាបងប្អូន ឬពួកបងប្អូនក្នុងសាសនាឬ? ខ្ញុំសូមជម្រាបសួរដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដោយនូវទីសំគាល់ ឬការចងចាំអំពីសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ច គឺខ្ញុំទទួលករាប់អានអ្នកនៅក្នុងសេចក្ដីសញ្ញា ដោយការសម្រេចចិត្តដែលជាប់ ឥតកម្រើក ហើយឥតប្រែប្រួល ដើម្បីជាមិត្ត និងជាខបងប្អូនអ្នក តាមរយៈព្រះគុណនៃព្រះ នៅក្នុងចំណងនៃសេចក្ដីស្រឡាញ់ ដើម្បីដើរតាមអស់ទាំងព្រះបញ្ញត្តិនៃព្រះ ដោយឥតទោស ដោយមានចិត្តអរគុណជារៀងដរាបតទៅ។ អាម៉ែន។
១៣៤ហើយអ្នកណាដែលឃើញថាមិនសមទទួលការជម្រាបសួរនេះ នោះពុំមានកន្លែងនៅក្នុងចំណោមអ្នកទេ ត្បិតអ្នករាល់គ្នាពុំត្រូវទ្រាំឲ្យគេហដ្ឋានរបស់យើងកកខ្វក់ ដោយអ្នកនោះឡើយ។
១៣៥ហើយអ្នកណាដែលចូលមក ហើយមានចិត្តស្មោះត្រង់នៅចំពោះយើង ហើយជាបងប្អូន ឬបើសិនជាពួកគេជាពួកបងប្អូនក្នុងសាសនា នោះពួកគេត្រូវជម្រាបសួរប្រធាន ឬគ្រូបង្រៀនដោយលើកដៃឡើងទៅរកមេឃដោយពាក្យអធិស្ឋាន និងសេចក្ដីសញ្ញាដដែលនេះ ឬដោយថា អាម៉ែន ដោយនូវទីសំគាល់ដដែល។
១៣៦មើលចុះ យើងប្រាប់អ្នកជាប្រាកដថា នេះហើយជាគំរូដល់អ្នក សម្រាប់ការជម្រាបសួរគ្នាទៅវិញទៅមកនៅក្នុងគេហដ្ឋាននៃព្រះ គឺនៅក្នុងសាលានៃពួកព្យាការី។
១៣៧ហើយអ្នករាល់គ្នាត្រូវបានហៅឲ្យធ្វើការនេះដោយពាក្យអធិស្ឋាន និងអំណរគុណ ដូចជាព្រះវិញ្ញាណនឹងប្រទានពាក្យសម្ដីចំពោះកិច្ចការទាំងអស់របស់អ្នកនៅក្នុងគេហដ្ឋាននៃព្រះអម្ចាស់ គឺនៅក្នុងសាលានៃពួកព្យាការី ប្រយោជន៍ឲ្យទីនោះអាចបានទៅជាទីបរិសុទ្ធ ជារោងឧបោសថនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកការស្អាងដល់អ្នក។
១៣៨ហើយអ្នករាល់គ្នាមិនត្រូវទទួលនរណាមួយពីចំណោមអ្នករាល់គ្នាឲ្យចូលក្នុងសាលានេះឡើយ លើកលែងតែអ្នកនោះបានជ្រះស្អាតពីកឈាមនៃតំណមនុស្សនេះ
១៣៩ហើយអ្នកនោះត្រូវបានទទួល ដោយសារពិធីបរិសុទ្ធនៃកការលាងជើង ព្រោះដោយហេតុនេះហើយ ទើបពិធីបរិសុទ្ធនៃការលាងជើងត្រូវបានតាំងឡើង។
១៤០ហើយជាថ្មីទៀត ពិធីបរិសុទ្ធនៃការលាងជើង គឺត្រូវធ្វើឡើងដោយប្រធាន ឬដោយអែលឌើរដ៏ជាអធិបតីនៅក្នុងសាសនាចក្រ។
១៤១ពិធីនេះត្រូវចាប់ផ្ដើមដោយពាក្យអធិស្ឋាន ហើយបន្ទាប់ពីបានកទទួលទាននំប៉័ង និងស្រាទំពាំងបាយជូររួចហើយ នោះលោកត្រូវក្រវាត់ខ្លួន ខតាមរបៀបដែលបានថ្លែងប្រាប់នៅក្នុងជំពូកទីដប់បី ក្នុងទីបន្ទាល់របស់យ៉ូហានអំពីយើង។ អាម៉ែន៕