កណ្ឌទី ៩០
វិវរណៈចំពោះយ៉ូសែប ស៊្មីធ ជាព្យាការី ដែលបានប្រទាននៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៣៣ (History of the Church, ១:៣២៩–៣៣១)។ វិវរណៈនេះជាជំហានតទៅទៀត អំពីការតាំងគណៈប្រធានទី១ (សូមមើលចំណងជើងនៃកណ្ឌទី ៨១); ជាការបន្តនៃវិវរណៈនេះ ទីប្រឹក្សាទាំងឡាយដែលបានពោលដល់នោះត្រូវបានតែងតាំងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៨៣៣។
១–៥, កូនសោទាំងឡាយនៃនគរត្រូវបានប្រគល់ដល់ យ៉ូសែប ស៊្មីធ ហើយតាមរយៈលោក ទើបដល់សាសនាចក្រ; ៦–៧, ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបម្រើក្នុងគណៈប្រធានទី១; ៨–១១, ដំណឹងល្អត្រូវបានផ្សាយដល់ពួកសាសន៍អ៊ីស្រាអែលទាំងឡាយ ដល់ពួកសាសន៍ដទៃ និងដល់ពួកសាសន៍យូដា គឺមនុស្សគ្រប់រូបត្រូវបានឮក្នុងភាសារបស់ខ្លួន; ១២–១៨, យ៉ូសែប ស៊្មីធ និងទីប្រឹក្សាទាំងឡាយរបស់លោក ត្រូវចាត់ចែងសាសនាចក្រតាមរបៀបរៀបរយ; ១៩–៣៧, អ្នកដទៃជាច្រើនត្រូវបានទូន្មានពីព្រះអម្ចាស់ឲ្យដើរដោយទៀងត្រង់ ហើយបម្រើនៅក្នុងនគររបស់ទ្រង់។
១ដូច្នេះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បុត្រយើងអើយ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានកអត់ទោសឲ្យហើយ ស្របតាមសំណូមពររបស់អ្នក ត្បិតការអធិស្ឋានទាំងឡាយរបស់អ្នក និងការអធិស្ឋាននៃបងប្អូនរបស់អ្នកទាំងប៉ុន្មាន បានឡើងមកឯព្រះកាណ៌របស់យើងហើយ។
២ហេតុដូច្នេះហើយ អ្នកបានពរហើយពីពេលនេះតទៅ ដែលកាន់កកូនសោទាំងឡាយនៃនគរ ដែលបានប្រទានដល់អ្នក រីឯខនគរនោះ កំពុងតែចេញមកនៅលើកចុងក្រោយបង្អស់។
៣យើងប្រាប់អ្នកជាប្រាកដថា កូនសោទាំងឡាយនៃនគរនេះ នឹងមិនត្រូវដកចេញពីអ្នកឡើយ នៅពេលអ្នកនៅក្នុងលោកិយ ឬនៅបរលោកក្ដី;
៤ទោះជាយ៉ាងណាក៏ដោយ គង់តែតាមរយៈអ្នក នោះកព្រះបន្ទូលទាំងឡាយនឹងត្រូវបានប្រទានដល់អ្នកផ្សេងទៀត មែនហើយ គឺដល់សាសនាចក្រ។
៥ហើយអស់អ្នកណាទទួលព្រះបន្ទូលនៃព្រះ នោះចូរឲ្យពួកគេកប្រុងប្រយ័ត្នពីរបៀបពួកគេកាន់របស់ទាំងនោះចុះ ក្រែងលោពួកគេរាប់ថាជាការឥតការ ហើយត្រូវបាននាំមកក្រោមការដាក់ទោសដោយហេតុនោះ ហើយជំពប់ ហើយដួលក្នុងកាលខ្យល់ព្យុះបោកមក ហើយខ្យល់បក់បោក ហើយខទឹកភ្លៀងធ្លាក់មក ហើយបោកមកលើផ្ទះរបស់ពួកគេ។
៦ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់ដល់បងប្អូនអ្នក គឺស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ថា អំពើបាបទាំងឡាយរបស់ពួកគេត្រូវបានអត់ទោសឲ្យហើយដែរ ហើយពួកគេត្រូវបានរាប់ថាស្មើនឹងអ្នកក្នុងការកាន់កូនសោទាំងឡាយនៃនគរ
៧ព្រមទាំងតាមរយៈការចាត់ចែងរបស់អ្នកនូវកូនសោទាំងឡាយនៃកសាលានៃពួកព្យាការីផង ដែលយើងបានបញ្ជាឲ្យរៀបចំនោះ
៨ប្រយោជន៍ថាតាមមាគ៌ានេះ ទើបពួកគេអាចបានល្អឥតខ្ចោះនៅក្នុងការងារបម្រើរបស់ពួកគេសម្រាប់សេចក្ដីសង្គ្រោះនៃស៊ីយ៉ូន និងសាសន៍ទាំងឡាយនៃអ៊ីស្រាអែល និងពួកសាសន៍ដទៃ គឺមនុស្សជាច្រើនណាដែលនឹងជឿ
៩ប្រយោជន៍ថាតាមរយៈការចាត់ចែងរបស់អ្នក ទើបពួកគេអាចបានទទួលព្រះបន្ទូល និងតាមរយៈការចាត់ចែងរបស់ពួកគេ ទើបព្រះបន្ទូលអាចបានចេញទៅដល់ទីបំផុតផែនដី គឺកមុនដំបូងដល់ពួកខសាសន៍ដទៃ ហើយខណៈនោះ មើលចុះ និងមើលន៏ ពួកគេនឹងបែរទៅរកពួកសាសន៍យូដា។
១០ហើយខណៈនោះ ថ្ងៃនោះនឹងមកដល់ ក្នុងកាលព្រះពាហុនៃព្រះអម្ចាស់នឹងកសម្ដែងក្នុងព្រះចេស្ដានូវការបរិវត្តន៍ដល់ពួកសាសន៍ទាំងឡាយ ពួកសាសន៍ដែលឥតសាសនា វង្សខយ៉ូសែប អំពីដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់ពួកគេ។
១១ត្បិតនៅថ្ងៃនោះ ហេតុការណ៍នឹងកើតឡើងថា មនុស្សគ្រប់រូបនឹងកបានឮភាពពោរពេញនៃដំណឹងល្អដោយនូវពាក្យសម្ដីរបស់ខ្លួន និងដោយនូវភាសារបស់ខ្លួន តាមរយៈពួកអ្នកដែលត្រូវបានខតែងតាំងចំពោះគអំណាចនេះ ដោយសារការចាត់ចែងនៃឃព្រះដ៏ជាជំនួយ ដែលបានសណ្ឋិតមកលើពួកគេសម្រាប់វិវរណៈនៃព្រះយេស៊ូវគ្រីស្ទ។
១២ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា យើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកត្រូវបន្តក្នុងកការងារបម្រើ និងគណៈប្រធានទី១។
១៣ហើយកាលណាអ្នកបានបញ្ចប់ការបកប្រែគម្ពីររបស់ពួកព្យាការី នោះអ្នកនឹងកត្រួតពិនិត្យលើការងារនៃសាសនាចក្រ និងខសាលាពីពេលនេះតទៅ
១៤ហើយម្ដងម្កាល ដូចជាបានសម្ដែងដោយព្រះដ៏ជាជំនួយ នោះនឹងបានទទួលកវិវរណៈទាំងឡាយដើម្បីបើកបង្ហាញខសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ។
១៥ហើយចូរតាំងសាសនាចក្រទាំងប៉ុន្មានឲ្យមានរបៀបរៀបរយ ហើយកចូរសិក្សា និងខរៀន ហើយស្គាល់ជិតស្និទ្ធនូវអស់ទាំងសៀវភៅល្អៗ ហើយនិងគភាសាទាំងឡាយ និងអណ្ដាតទាំងឡាយ និងប្រជាជន។
១៦ហើយនេះត្រូវជាធុរៈកិច្ច និងបេសកកម្មអស់មួយជីវិតរបស់អ្នក គឺដើម្បីត្រួតពិនិត្យក្នុងក្រុមប្រឹក្សា ហើយតាំងឲ្យមានរបៀបរៀបរយនៅអស់ទាំងការងារនៃសាសនាចក្រ និងនគរនេះ។
១៧ចូរកុំកខ្មាស ឬត្រូវជ្រប់មុខឡើយ ប៉ុន្តែចូរទទួលការព្រមានដាស់តឿនចំពោះគំនិតខ្ពង់ខ្ពស់ និងខសេចក្ដីឆ្មើងឆ្មៃរបស់អ្នកចុះ ត្បិតការទាំងនោះនាំឲ្យជាប់អន្ទាក់ដល់ព្រលឹងអ្នក។
១៨ចូរតាំងគេហដ្ឋានរបស់អ្នកឲ្យមានរបៀបរៀបរយចុះ ចូរទុកកការខ្ជិលច្រអូស និងការខឥតស្អាតស្អំឲ្យឆ្ងាយពីអ្នកចេញ។
១៩ឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា ចូរទុកឲ្យមានកន្លែងមួយយ៉ាងឆាប់តាមដែលធ្វើទៅបានសម្រាប់ក្រុមគ្រួសារនៃទីប្រឹក្សា និងស្មៀនរបស់អ្នក គឺហ្វ្រែឌើរិក ជី វិលលាម្ស។
២០ហើយចូរឲ្យ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ដែលកអ្នកបម្រើដ៏ចំណាស់របស់យើងនៅជាមួយគ្រួសាររបស់លោកនៅលើកន្លែងដែលលោករស់នៅពេលនេះតទៅទៀតចុះ ហើយចូរកុំលក់កន្លែងនោះឡើយ រហូតដល់ព្រះឱស្ឋនៃព្រះអម្ចាស់នឹងបញ្ជាក់ប្រាប់។
២១ហើយចូរឲ្យទីប្រឹក្សារបស់យើងគឺ ស៊ីឌនី ករិកដុន នៅកន្លែងដែលគាត់អាស្រ័យនៅឥឡូវនេះតទៅទៀតចុះ រហូតដល់ព្រះឱស្ឋនៃព្រះអម្ចាស់នឹងបញ្ជាក់ប្រាប់។
២២ហើយចូរឲ្យប៊ីស្សព ព្យាយាមស្វែងរក ដើម្បីឲ្យបានកភ្នាក់ងារម្នាក់ ហើយចូរឲ្យអ្នកនោះជាអ្នកដែលមានខទ្រព្យសម្បត្តិ — ជាអ្នកសំណប់របស់ព្រះ ហើយមានសេចក្ដីជំនឿខ្លាំង —
២៣ដើម្បីដោយមាគ៌ានេះ ទើបគាត់អាចបង់បំណុលអស់គ្រប់យ៉ាង ប្រយោជន៍កុំឲ្យឃ្លាំងនៃព្រះអម្ចាស់ត្រូវបាននាំឲ្យមានឈ្មោះខូចនៅចំពោះភ្នែកប្រជាជនឡើយ។
២៤ចូរកព្យាយាមស្វែងរក ចូរខអធិស្ឋានជានិច្ច ហើយចូរមានជំនឿ ហើយគ្រប់ការណ៍គទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក បើសិនជាអ្នករាល់គ្នាដើរដោយទៀងត្រង់ ហើយនឹកចាំពីឃសេចក្ដីសញ្ញា ដែលអ្នករាល់គ្នាបានធ្វើសេចក្ដីសញ្ញាជាមួយគ្នាទៅវិញទៅមកនោះ។
២៥ចូរឲ្យក្រុមគ្រួសារអ្នកមានកចំនួនតូច ជាពិសេស យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជាអ្នកបម្រើចំណាស់របស់យើង ដូចជាអស់អ្នកដែលពុំមែននៅក្នុងក្រុមគ្រួសាររបស់អ្នកចុះ
២៦ប្រយោជន៍កុំឲ្យការណ៍ទាំងនោះដែលបានផ្គត់ផ្គង់ដល់អ្នក ដើម្បីសម្រេចកិច្ចការរបស់យើងត្រូវដកចេញពីអ្នក ហើយផ្ដល់ដល់អស់អ្នកដែលមិនសក្ដិសមឡើយ —
២៧ហើយដោយហេតុនេះ ទើបអ្នកជាប់រារាំងក្នុងការសម្រេចការណ៍ទាំងនោះ ដែលយើងបានបញ្ជាដល់អ្នក។
២៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា គឺជាព្រះហឫទ័យរបស់យើង ដែលនាងវីអែណា ចាកស៍ ជាអ្នកបម្រើរបស់យើង គប្បីទទួលប្រាក់កាសដើម្បីបង់សោហ៊ុយរបស់នាង ហើយឡើងទៅឯដែនដីស៊ីយ៉ូនចុះ
២៩ហើយប្រាក់ដែលនៅសល់ទាំងប៉ុន្មាន នោះអាចថ្វាយដល់យើងចុះ ហើយនាងនឹងបានរង្វាន់តាមពេលដែលយើងកំណត់។
៣០យើងប្រាប់អ្នកជាប្រាកដថា សមចំពោះព្រះនេត្ររបស់យើងហើយ ដែលនាងគួរឡើងទៅឯដែនដីស៊ីយ៉ូន ហើយទទួលកេរមរតកពីដៃប៊ីស្សព
៣១ប្រយោជន៍ឲ្យនាងអាចបានរស់នៅដោយសេចក្ដីសុខសាន្ត ដរាបណានាងមានចិត្តស្មោះត្រង់ ហើយមិនខ្ជិលច្រអូសអស់មួយជីវិតរបស់នាងពីពេលនេះតទៅ។
៣២ហើយមើលចុះ យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងត្រូវសរសេរព្រះបញ្ញត្តិនេះ ហើយប្រាប់ដល់ពួកបងប្អូនរបស់អ្នកក្នុងសាសនាដែលនៅក្រុងស៊ីយ៉ូន ដោយនូវការជម្រាបសួរដ៏ប្រកបដោយសេចក្ដីស្រឡាញ់ថា យើងបានហៅអ្នកឲ្យកត្រួតពិនិត្យលើក្រុងស៊ីយ៉ូនផង តាមពេលដែលយើងកំណត់។
៣៣ហេតុដូច្នេះហើយ ចូរឲ្យពួកគេឈប់រំខានចិត្តយើងចំពោះរឿងនេះចុះ។
៣៤មើលចុះ យើងប្រាប់អ្នកថា ពួកបងប្អូនរបស់អ្នកក្នុងសាសនាដែលនៅក្រុងស៊ីយ៉ូន ចាប់ផ្ដើមប្រែចិត្ត ហើយពួកទេវតាមានចិត្តត្រេកអរមកលើពួកគេ។
៣៥ទោះជាយ៉ាងណាក៏ដោយ គង់តែយើងមិនសព្វព្រះហឫទ័យចំពោះការណ៍ជាច្រើន ហើយយើងមិនសព្វព្រះហឫទ័យជាមួយនឹង កវិលលាម អ៊ី ម៉័កខ្លេលិន ជាអ្នកបម្រើរបស់យើងទេ ឬក៏ជាមួយនឹង ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើងដែរ ព្រមទាំងប៊ីស្សពផង ហើយពួកអ្នកផ្សេងៗទៀត ក៏មានការណ៍ជាច្រើនដែលត្រូវប្រែចិត្តចេញ។
៣៦ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា យើងជាព្រះអម្ចាស់នឹងទាស់នឹងកស៊ីយ៉ូន ហើយអង្វរនឹងពួកអ្នកពូកែរបស់នាង ហើយខវាយផ្ចាលនាង ទាល់តែនាងបានជ័យជម្នះ ហើយបានគស្អាតស្អំនៅចំពោះយើង។
៣៧ត្បិតនាងនឹងមិនត្រូវរង្គើចេញពីកន្លែងនាងឡើយ។ យើងជាព្រះអម្ចាស់បានមានព្រះបន្ទូលហើយ។ អាម៉ែន៕