កណ្ឌទី ១២៨
សំបុត្រពី យ៉ូសែប ស៊្មីធ ជាព្យាការី ទៅកាន់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមាននូវការដឹកនាំបន្តទៅទៀតអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ចេញពីទីក្រុងណៅវូ រដ្ឋអិលលីណោយ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៨៤២ (History of the Church, ៥:១៤៨–១៥៣)។
១–៥, ពួកអ្នកកត់បញ្ជីទូទៅ និងប្រចាំភូមិ ត្រូវបញ្ជាក់នូវការពិតប្រាកដអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់; ៦–៩, បញ្ជីទាំងឡាយរបស់ពួកគេ ត្រូវបានចង ហើយកត់ត្រាទុកនៅផែនដី និងនៅស្ថានសួគ៌; ១០–១៤, អាងសម្រាប់បុណ្យជ្រមុជទឹកគឺជានិមិត្តរូបអំពីផ្នូរ; ១៥–១៧, លោកអេលីយ៉ាបានសាងឡើងវិញនូវអំណាច ដែលទាក់ទងទៅនឹងបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់; ១៨–២១, គ្រប់ទាំងកូនសោ អំណាច និងសិទ្ធិអំណាចនៃគ្រាកាន់កាប់ត្រួតត្រាមុនៗទាំងប៉ុន្មាន នោះត្រូវបានសាងឡើងវិញ; ២២–២៥, ដំណឹងដ៏រីករាយ និងដ៏រុងរឿង ត្រូវបានប្រកាសប្រាប់ដល់មនុស្សនៅរស់ និងមនុស្សស្លាប់។
១ដូចជាខ្ញុំបានប្រាប់អ្នក ក្នុងសំបុត្រខ្ញុំ មុនខ្ញុំបានចាកចេញពីកន្លែងខ្ញុំហើយថា ខ្ញុំចង់សរសេរមកអ្នក តាមកាលវេលាម្ដងៗ ហើយឲ្យព័ត៌មានដល់អ្នក អំពីកម្មវត្ថុជាច្រើន ឥឡូវនេះ ខ្ញុំនិយាយពីកម្មវត្ថុអំពីកបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ទៀត ព្រោះកម្មវត្ថុនោះហាក់ដូចជា ជាប់នៅក្នុងសតិខ្ញុំ ហើយជ្រួតជ្រាបមកក្នុងអារម្មណ៍ខ្ញុំយ៉ាងខ្លាំង ចាប់តាំងពីខ្ញុំបានត្រូវពួកខ្មាំងសត្រូវរបស់ខ្ញុំតាមរកម្ល៉េះ។
២ខ្ញុំបានសរសេរនូវពាក្យខ្លះនៃវិវរណៈដល់អ្នក អំពីអ្នកកាន់បញ្ជី។ ខ្ញុំមានគំនិតថែមបន្តិចបន្តួចទៀត ដែលទាក់ទងអំពីការណ៍នេះ ដែលខ្ញុំបញ្ជាក់ប្រាប់នៅពេលឥឡូវនេះ។ គឺថាបានប្រកាសប្រាប់នៅក្នុងសំបុត្រពីមុនហើយថា គួរមានកអ្នកកត់បញ្ជីម្នាក់ ដែលគួរធ្វើជាសាក្សី ហើយក៏ត្រូវឮដោយត្រចៀកគាត់ផ្ទាល់ ប្រយោជន៍ឲ្យគាត់អាចកត់បញ្ជីអំពីសេចក្ដីពិតនៅចំពោះព្រះអម្ចាស់។
៣ឥឡូវទំនាក់ទំនងអំពីការណ៍នេះ គឺជាការពិបាកដល់អ្នកកត់បញ្ជីម្នាក់ណាស់ ដែលត្រូវមានវត្តមាននៅគ្រប់ពេលវេលា ហើយត្រូវធ្វើការគ្រប់យ៉ាង។ ដើម្បីដោះស្រាយបញ្ហានេះ នោះអាចមានអ្នកកត់បញ្ជីម្នាក់ប្រចាំសង្កាត់នីមួយៗក្នុងទីក្រុងដែលសមបំផុត សម្រាប់កត់កំណត់ហេតុឲ្យបានត្រឹមត្រូវ ហើយចូរឲ្យគាត់ធ្វើដោយម៉ឺងម៉ាត់ និងច្បាស់លាស់ ក្នុងការកត់ហេតុការណ៍ទាំងមូល ដោយបញ្ជាក់ក្នុងបញ្ជីគាត់ថា គាត់បានឃើញដោយភ្នែកគាត់ ហើយបានឮដោយត្រចៀកគាត់ ដោយប្រាប់ថ្ងៃ និងឈ្មោះជាដើម និងប្រវត្តិនៃកម្មវិធីទាំងមូល ដោយប្រាប់នូវឈ្មោះបុគ្គលចំនួនបីនាក់ដែលមានវត្តមាន បើសិនជាមាននរណាមួយនៅទីនោះ ដែលអាចហៅនៅពេលណាមួយឲ្យបញ្ជាក់ពីការណ៍ដដែល គឺថាដោយមាត់នៃកសាក្សីពីរឬបីនាក់ នោះគ្រប់ពាក្យអាចបានបញ្ជាក់។
៤បន្ទាប់មក ចូរឲ្យមានអ្នកកត់បញ្ជីទូទៅម្នាក់ ដែលអាចជូនបញ្ជីឯទៀតៗទៅឲ្យ ដោយមាននូវប័ណ្ណទាំងឡាយដែលចុះហត្ថលេខារបស់ពួកគេផ្ទាល់ ដោយបញ្ជាក់ថាបញ្ជីដែលពួកគេបានធ្វើនោះគឺពិត។ ខណៈនោះ អ្នកកត់បញ្ជីប្រចាំសាសនាចក្រទូទៅ អាចបញ្ចូលបញ្ជីទៅក្នុងបញ្ជីនៃសាសនាចក្រទូទៅ ជាមួយនឹងប័ណ្ណទាំងឡាយ និងអស់ទាំងពួកសាក្សីដែលនៅទីនោះ ជាមួយនឹងការថ្លែងរបស់គាត់ផ្ទាល់ថា គាត់ជឿជាក់ថាការថ្លែងខាងលើ និងបញ្ជីទាំងឡាយនោះពិត តាមការចេះដឹងរបស់គាត់ អំពីចរិត និងតំណែងទូទៅ នៃមនុស្សទាំងនោះនៅក្នុងសាសនាចក្រ។ ហើយកាលណាការណ៍នោះត្រូវបានសម្រេចនៅក្នុងសៀវភៅនៃសាសនាចក្រទូទៅ នោះបញ្ជីនឹងបានទៅជាបរិសុទ្ធ ហើយនឹងបញ្ជាក់អំពីពិធី ហាក់ដូចជាគាត់បានឃើញនឹងភ្នែកគាត់ ហើយបានឮនឹងត្រចៀកគាត់ដែរ ហើយបានធ្វើបញ្ជីអំពីការណ៍ដដែលនៅក្នុងសៀវភៅនៃសាសនាចក្រទូទៅ។
៥អ្នកអាចគិតថារបៀបនៃការណ៍ទាំងឡាយជាការល្អិតល្អន់ណាស់ ប៉ុន្តែចូរឲ្យខ្ញុំប្រាប់អ្នកថា នេះគឺគ្រាន់តែជាការធ្វើតាមព្រះហឫទ័យនៃព្រះប៉ុណ្ណោះ ដោយធ្វើតាមពិធី និងការរៀបចំ ដែលព្រះអម្ចាស់ទ្រង់បានតែងតាំង និងរៀបចំឡើងមុនកំណើតលោកិយមកម្ល៉េះ សម្រាប់កសេចក្ដីសង្គ្រោះដល់ពួកមនុស្សស្លាប់ ដែលត្រូវស្លាប់ដោយគ្មានខការចេះដឹងអំពីដំណឹងល្អ។
៦ហើយថែមទៀត ខ្ញុំចង់ឲ្យអ្នកចាំថា យ៉ូហាន ជាអ្នកទទួលវិវរណៈ កំពុងតែពិចារណាអំពីកម្មវត្ថុនេះដែរ ដែលទាក់ទងទៅនឹងមនុស្សស្លាប់ ក្នុងកាលលោកបានប្រកាស ដូចអ្នកអាចឃើញកត់ទុកនៅក្នុងគម្ពីរវិវរណៈ ២០:១២ ហើយថា — នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។
៧អ្នកនឹងឃើញថា ក្នុងពាក្យស្រង់នេះដែលបញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាកបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ម្ល៉ោះហើយ បញ្ជីទាំងឡាយដែលបានពោលដល់នោះច្បាស់ជាបញ្ជី ដែលមានបញ្ជីអំពីអំពើដែលគេប្រព្រឹត្តរៀងខ្លួន ហើយមានន័យដល់ខបញ្ជីទាំងឡាយ ដែលបានទុកនៅលើផែនដី។ ហើយបញ្ជីដែលជាបញ្ជីជីវិតនោះជាបញ្ជីដែលបានទុកនៅស្ថានសួគ៌ គោលការណ៍នោះពិតជាព្រមព្រាងគ្នានឹងគោលលទ្ធិ ដែលបានបញ្ជាដល់អ្នក នៅក្នុងវិវរណៈដែលមាននៅក្នុងសំបុត្រ ដែលខ្ញុំបានសរសេរទៅអ្នក មុនខ្ញុំចាកចេញពីកន្លែងខ្ញុំនោះ — ប្រយោជន៍ឲ្យគ្រប់ការកត់ត្រារបស់អ្នកទាំងអស់ អាចបានកត់ទុកនៅស្ថានសួគ៌ដែរ។
៨ឥឡូវនេះ សារៈនៃពិធីនេះ គឺមាននៅក្នុងកអំណាចនៃបព្វជិតភាពដោយសារវិវរណៈនៃព្រះយេស៊ូវគ្រីស្ទ ដែលបានអនុញ្ញាតថាអ្វី ក៏ដោយដែលអ្នកខចងនៅផែនដី នោះនឹងត្រូវបានចងនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅផែនដី នោះនឹងត្រូវបានស្រាយនៅស្ថានសួគ៌ដែរ។ ឬក៏ម្យ៉ាងទៀត ដោយគិតពីការបកប្រែផ្សេងទៀតថា អ្វីក៏ដោយដែលអ្នកកត់ត្រានៅផែនដី នោះនឹងត្រូវបានកត់ទុកនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នកមិនកត់ត្រានៅផែនដី នោះនឹងមិនត្រូវបានកត់ត្រាទុកនៅស្ថានសួគ៌ដែរ ត្បិតចេញពីបញ្ជីទាំងឡាយ នោះមនុស្សស្លាប់នឹងត្រូវជំនុំជំរះ តាមអំពើដែលខ្លួនបានប្រព្រឹត្តរៀងខ្លួន ទោះជាពួកគេបានធ្វើគពិធីទាំងឡាយដោយខ្លួនគេផ្ទាល់ ឬក៏ដោយភ្នាក់ងាររបស់គេផ្ទាល់ ស្របតាមពិធីដែលព្រះទ្រង់បានរៀបចំទុក សម្រាប់ឃសេចក្ដីសង្គ្រោះដល់ពួកគេ តាំងពីមុនកំណើតលោកិយមកម្ល៉េះ ស្របតាមបញ្ជីទាំងឡាយដែលពួកគេបានកត់ទុក អំពីពួកមនុស្សស្លាប់របស់ពួកគេ។
៩ការណ៍នេះអាចមើលទៅថាជាគោលលទ្ធិមួយដ៏ធំដុំណាស់ ដែលយើងយកមកនិយាយថា — អំណាចដែលកត់ ឬចងនៅផែនដី ហើយចងទុកនៅស្ថានសួគ៌ដែរ។ ទោះជាយ៉ាងណាក៏ដោយ គង់តែនៅគ្រប់សម័យលោក កាលណាព្រះអម្ចាស់ទ្រង់បានប្រទាននូវកការកាន់កាប់ត្រួតត្រានៃបព្វជិតភាពដល់មនុស្សណាម្នាក់ ឬមនុស្សមួយក្រុម ដោយវិវរណៈប្រាកដ នោះអំណាចនេះក៏ត្រូវបានប្រទានឲ្យជាដរាបដែរ។ ម្ល៉ោះហើយ អ្វីក៏ដោយដែលពួកអ្នកមានខសិទ្ធិអំណាចបានប្រព្រឹត្តដោយនូវព្រះនាមនៃព្រះអម្ចាស់ ហើយបានប្រព្រឹត្ត ដោយពិតស្មោះត្រង់ ហើយបានកត់បញ្ជីត្រឹមត្រូវ និងស្មោះត្រង់នូវអ្វីទាំងនោះ ការណ៍នោះបានក្លាយទៅជាក្រឹត្យវិន័យនៅផែនដី និងនៅស្ថានសួគ៌ដែរ ហើយមិនអាចបំបាត់បានឡើយ ស្របតាមបញ្ញត្តិទាំងឡាយរបស់គព្រះយេហូវ៉ាដ៏ធំ។ ពាក្យនេះគួរជឿជាក់។ តើអ្នកណាអាចយល់ឮ?
១០ហើយជាថ្មីទៀត ចំពោះអ្វីដែលកើតឡើងមកហើយ គឺក្នុងគម្ពីរម៉ាថាយ ១៦:១៨, ១៩ ដែលថា ៖ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។ ហើយខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក ៖ ហើយបើអ្នកនឹងចងអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ។
១១ឥឡូវនេះ ការអាថ៌កំបាំងដ៏ធំ និងមហិមាអំពីការណ៍ទាំងមូល និងការធំបំផុតអំពីកម្មវត្ថុទាំងមូលដែលនៅចំពោះយើង គឺមាននូវការបានអំណាចទាំងឡាយនៃបព្វជិតភាពដ៏បរិសុទ្ធ។ ត្បិតអ្នកណាដែលត្រូវបានប្រទានកកូនសោទាំងនេះ នោះមិនមែនជាពិបាកនឹងបានការចេះដឹងនូវការពិត អំពីខសេចក្ដីសង្គ្រោះនៃកូនចៅមនុស្ស ទាំងសម្រាប់មនុស្សស្លាប់ និងមនុស្សរស់ផង។
១២នៅក្នុងការណ៍នេះហើយជាកសិរីល្អ និងខកិត្តិយស និងគអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច — ពិធីនៃបុណ្យជ្រមុជដោយទឹក គឺត្រូវឃពន្លិចទៅក្នុងទឹក ដើម្បីធ្វើជាតំណាងអំពីសេចក្ដីស្លាប់ ប្រយោជន៍ឲ្យគោលការណ៍មួយអាចបានសមស្របនឹងគ្នា ត្រូវពន្លិចទៅក្នុងទឹក ហើយងើបចេញពីទឹកមកវិញ គឺជាតំណាងអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ ក្នុងការងើបចេញពីផ្នូរមកវិញ ម្ល៉ោះហើយ ពិធីនេះត្រូវបានតាំងឡើង ដើម្បីរួមទំនាក់ទំនងជាមួយនឹងពិធីនៃបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ដោយមានតំណាងអំពីសេចក្ដីស្លាប់។
១៣ដោយហេតុនេះ ទើបមានអាងនៃកបុណ្យជ្រមុជទឹកតាំងឡើង ទុកជាខនិមិត្តរូបអំពីផ្នូរ ហើយត្រូវបានបញ្ជាឲ្យដាក់នៅខាងក្រោមកន្លែងដែលមនុស្សរស់ធ្លាប់ជួបជុំគ្នា ដើម្បីបង្ហាញពីមនុស្សរស់ និងមនុស្សស្លាប់ ហើយប្រយោជន៍ឲ្យគ្រប់ការណ៍ទាំងអស់អាចមានតំណាងរបស់វា ហើយប្រយោជន៍ឲ្យគ្រប់ការណ៍ទាំងអស់អាចបានសមស្របនឹងគ្នា — គឺអ្វីដែលជារបស់ផងផែនដីទៅនឹងអ្វីដែលជារបស់ផងស្ថានសួគ៌ ដូចដែលប៉ុលបានប្រកាសប្រាប់នៅក្នុងគម្ពីរកូរិនថូស ទី១ ១៥:៤៦, ៤៧, និង៤៨ ថា ៖
១៤ឯវិញ្ញាណមិនមែនកើតមុនទេ គឺរូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ។ មនុស្សមុនដំបូងកើតមកពីដី គឺធ្វើតាមពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ។ ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ដែលយាងមកពីស្ថានសួគ៌ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ។ ហើយដូចជាបានកត់នៅផែនដីអំពីពួកមនុស្សស្លាប់របស់អ្នក ដែលច្បាស់ជាបានកត់ទុកជាយ៉ាងណា នោះក៏បានកត់ទុកនៅស្ថានសួគ៌ជាយ៉ាងនោះដែរ។ ហេតុដូច្នេះហើយ នេះគឺជាអំណាចនៃកការភ្ជាប់ និងការចង ហើយបើនិយាយតាមពាក្យពិតគឺជាខកូនសោទាំងឡាយ ដែលមាននូវកូនសោខាងគការចេះដឹង។
១៥ហើយឥឡូវនេះ បងប្អូនប្រុសស្រីជាទីស្ងួនភ្ងារបស់ខ្ញុំអើយ ចូរឲ្យខ្ញុំបញ្ជាក់ប្រាប់អ្នកថា នេះគឺជាគោលការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងមនុស្សស្លាប់ និងមនុស្សរស់ ដែលមិនអាចបង្ហួសចោលដោយគ្មានគិតពិចារណានោះឡើយ គឺជាការទាក់ទងទៅនឹងសេចក្ដីសង្គ្រោះរបស់យើង។ ត្បិតកសេចក្ដីសង្គ្រោះរបស់ពួកគេ គឺជាការចាំបាច់ និងសំខាន់បំផុតចំពោះសេចក្ដីសង្គ្រោះរបស់យើង ដូចជាប៉ុលមានប្រសាសន៍អំពីពួកអយ្យកោ — ថាពួកគេពុំអាចបានល្អឥតខ្ចោះ ក្រៅពីយើងឡើយ — រីឯយើងក៏ពុំអាចបានខល្អឥតខ្ចោះ ក្រៅពីមនុស្សស្លាប់របស់យើងដែរ។
១៦ហើយឥឡូវនេះ ចំពោះការទាក់ទងទៅនឹងបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ នោះខ្ញុំនឹងប្រាប់អ្នកនូវពាក្យស្រង់របស់ប៉ុលមួយទៀត គឺគម្ពីរកូរិនថូស ទី១ ១៥:២៩ ដែលថា ៖ ពុំនោះ ពួកអ្នកដែលទទួលបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់នឹងធ្វើដូចម្ដេច បើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ? នោះតើហេតុអ្វីបានជាពួកគេទទួលបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ធ្វើអី?
១៧ហើយជាថ្មីទៀត ចំពោះទំនាក់ទំនងនឹងពាក្យស្រង់នេះ ខ្ញុំនឹងផ្ដល់ដល់អ្នកនូវពាក្យស្រង់ពីព្យាការីមួយទៀត ដែលបានតម្រង់នេត្រារបស់លោកទៅរកកការសាងឡើងវិញនៃបព្វជិតភាព សិរីល្អទាំងឡាយដែលនឹងបានបើកសម្ដែងប្រាប់នៅថ្ងៃចុងក្រោយបំផុត និងពីរបៀបដ៏ពិសេសអំពីកម្មវត្ថុដ៏រុងរឿងបំផុត ដែលជារបស់នៃដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច ដោយមានឈ្មោះថា បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ត្បិតលោកម៉ាឡាគីមានប្រសាសន៍ នៅក្នុងជំពូកចុងក្រោយបង្អស់ ខទី៥ និងទី៦ ថា ៖ មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់បានមកដល់ នោះអញនឹងចាត់ខអេលីយ៉ាឲ្យមកឯឯងរាល់គ្នា។ លោកនឹងបង្វែរចិត្តពួកឪពុក មកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយសេចក្ដីបណ្ដាសា។
១៨ខ្ញុំអាចធ្វើការបកប្រែបទគម្ពីរនេះឲ្យបានកច្បាស់លាស់ទៅទៀត ប៉ុន្តែតាមដើមបទនេះច្បាស់គ្រាន់បើចំពោះគោលបំណងរបស់ខ្ញុំហើយ។ ក្នុងករណីនេះ គឺល្មមគ្រាន់តែឲ្យដឹងថា ផែនដីនឹងត្រូវបានវាយដោយសេចក្ដីបណ្ដាសា លើកលែងតែមានខចំណងភ្ជាប់យ៉ាងណាមួយ រវាងពួកឪពុកនឹងកូនៗ គឺចំពោះកម្មវត្ថុអ្វីណាមួយ — ហើយមើលចុះ តើកម្មវត្ថុនោះជាអ្វីទៅ? គឺជាគបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់។ ត្បិតយើងរាល់គ្នាមិនអាចបានល្អឥតខ្ចោះ ក្រៅពីពួកគេឡើយ រីឯពួកគេក៏មិនអាចបានល្អឥតខ្ចោះក្រៅពីយើងដែរ។ ទាំងពួកគេ និងពួកយើង មិនអាចបានល្អឥតខ្ចោះក្រៅពីអស់អ្នកដែលស្លាប់នៅក្នុងដំណឹងល្អឡើយ ត្បិតជាការចាំបាច់ក្នុងការចាប់ផ្ដើមនូវគ្រាឃកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ជាគ្រាកាន់កាប់ត្រួតត្រាដែលកំពុងតែចាប់ផ្ដើមនៅពេលឥឡូវនេះ ប្រយោជន៍ឲ្យការរួបរួម និងការភ្ជាប់គ្នាទាំងមូល និងពេញលេញ និងល្អឥតខ្ចោះ នៃការកាន់កាប់ត្រួតត្រា និងកូនសោ និងអំណាច និងសិរីល្អទាំងឡាយបានកើតឡើង ហើយបានបើកសម្ដែងប្រាប់ តាំងពីសម័យលោកអ័ដាម រហូតមកដល់ពេលនេះ។ ហើយមិនតែប៉ុណ្ណេះសោត ប៉ុន្តែពីការណ៍ទាំងនោះផង ដែលពុំដែលបានបើកសម្ដែងប្រាប់ តាំងពីងកំណើតលោកិយមកម្ល៉េះ ប៉ុន្តែបានលាក់ទុកពីពួកអ្នកប្រាជ្ញ និងពួកអ្នកឈ្លាសវៃ នោះនឹងត្រូវបានបើកសម្ដែងដល់ចពួកកូនក្មេង និងកូនដែលបៅ នៅក្នុងសម័យនេះ គឺជាការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់។
១៩ឥឡូវនេះ តើយើងឮអ្វីនៅក្នុងដំណឹងល្អ ដែលយើងបានទទួលនោះ? គឺសំឡេងរីករាយ! គឺសំឡេងនៃសេចក្ដីមេត្តាករុណាពីស្ថានសួគ៌ ហើយជាសំឡេងនៃកសេចក្ដីពិតចេញពីផែនដី ជាដំណឹងដ៏រីករាយសម្រាប់ពួកអ្នកស្លាប់ ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ ជាខដំណឹងដ៏រីករាយអំពីសេចក្ដីអំណរដ៏ធំ។ ល្អណាស់ហ្ន៎ គឺគជើងនៃអ្នកនោះ ដែលដើរលើភ្នំ ដែលនាំដំណឹងដ៏រីករាយពីការណ៍ប្រសើរល្អ ហើយដែលប្រាប់ដល់ក្រុងស៊ីយ៉ូនថា ៖ ព្រះនៃអ្នកទ្រង់សោយរាជ្យ! ដូចជាឃទឹកសន្សើមពីភូមិកើមែល ដើម្បីឲ្យការចេះដឹងនៃព្រះចុះមកលើពួកគេ!
២០ហើយជាថ្មីទៀត តើយើងឮអ្វី? គឺដំណឹងដ៏រីករាយពីកភ្នំគូម៉ូរ៉ា! ខមរ៉ូណៃ ជាទេវតាពីស្ថានសួគ៌ ដែលប្រកាសប្រាប់ពីការបំពេញនៃពួកព្យាការីថា — គគម្ពីរនឹងត្រូវបានបើកសម្ដែងឲ្យឃើញ។ គឺសំឡេងនៃព្រះអម្ចាស់នៅក្នុងទីរហោស្ថាននៃឃក្រុងហ្វាយែត ស្រុកសេនេកា ដែលប្រកាសប្រាប់ពីសាក្សីបីនាក់ ដើម្បីងធ្វើទីបន្ទាល់អំពីគម្ពីរ! គឺសំឡេងនៃចមីកែលនៅលើច្រាំងទន្លេសុសគ្វីហាណា ដែលដឹងថាជាអារក្ស ក្នុងកាលវាលេចមកជាទេវតានៃឆពន្លឺ! គឺសំឡេងនៃជពេត្រុស យ៉ាកុប និងយ៉ូហាននៅក្នុងទីរហោស្ថាន រវាងភូមិហាម៉ូនី ស្រុកសុសគ្វីហាណា នឹងភូមិខូលស្វិល ស្រុកព្រូម នៅលើទន្លេសុសគ្វីហាណា ដែលប្រកាសប្រាប់ថាខ្លួនជាអ្នក មានឈកូនសោទាំងឡាយនៃនគរ ហើយនៃគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់!
២១ហើយជាថ្មីទៀត គឺសំឡេងនៃព្រះនៅក្នុងបន្ទប់នៃលោក វិតមើរ ជាកឪពុកចាស់ នៅភូមិហ្វាយែត ស្រុកសេនេកា ហើយនៅពេលផ្សេងៗ និងកន្លែងផ្សេងៗ តាមដំណើរ និងសេចក្ដីទុក្ខវេទនាទាំងអស់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះ! ហើយគឺសំឡេងនៃមីកែល ជាមហាទេវតា គឺសំឡេងនៃខកាព្រីយ៉ែល និងនៃគរ៉ាហ្វាយ៉ែល និងនៃឃពួកទេវតាផ្សេងៗទៀត ពីមីកែល ឬងអ័ដាម ចុះមកដល់ពេលសព្វថ្ងៃនេះ ទាំងអស់គ្នាប្រកាសប្រាប់ពីចការកាន់កាប់ត្រួតត្រារបស់ខ្លួន សិទ្ធិរបស់ខ្លួន កូនសោរបស់ខ្លួន កិត្តិយសរបស់ខ្លួន ឫទ្ធានុភាព និងសិរីល្អរបស់ខ្លួន និងអំណាចនៃបព្វជិតភាពរបស់ខ្លួន ដែលប្រាប់មួយបន្ទាត់ម្ដងៗ មួយឆសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច ដែលផ្ដល់ការលួងលោមដល់យើង ដោយប្រកាសប្រាប់ពីអ្វីដែលនឹងកើតឡើង ដែលបញ្ជាក់នូវជសេចក្ដីសង្ឃឹមរបស់យើង!
២២បងប្អូនអើយ តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះឬ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ។ បងប្អូនអើយ ចូរមានចិត្តក្លាហានចុះ ហើយចូរទៅ ចូរទៅ ទៅរកជ័យជម្នះ! ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ។ ចូរឲ្យផែនដីទម្លាយសំឡេងកច្រៀងចេញមក។ ចូរឲ្យពួកអ្នកស្លាប់បន្លឺសំឡេងច្រៀងអំពីការសរសើរតម្កើងដ៏អស់កល្បជានិច្ចដល់ក្សត្រា ខអេម៉ាញូអែល ដែលបានតែងតាំងឡើងមុនកំណើតលោកិយមកម្ល៉េះ ដែលនឹងធ្វើឲ្យយើងអាចគប្រោសលោះពួកគេឲ្យរួចពីឃគុករបស់ពួកគេ ព្រោះពួកអ្នកជាប់គុកនឹងបានរួច។
២៣ចូរឲ្យកភ្នំបន្លឺឡើងដោយអំណរ ហើយឲ្យច្រកភ្នំទាំងអស់បន្លឺឡើងជាខ្លាំង ហើយឲ្យសមុទ្រ និងដីគោកទាំងអស់ប្រាប់ពីការអស្ចារ្យនៃស្ដេចដ៏នៅអស់កល្បជានិច្ចរបស់អ្នក! ហើយឲ្យទន្លេ និងស្ទឹង និងអូទាំងឡាយហូរដោយរីករាយ។ ចូរឲ្យព្រៃប្រឹក្សា និងអស់ទាំងឈើនៅពេញវាលសរសើរតម្កើងដល់ព្រះអម្ចាស់ ហើយឲ្យខថ្មដាយំដោយអំណរចុះ! ហើយចូរឲ្យព្រះអាទិត្យ ព្រះចន្ទ និងផ្កាយគព្រឹកច្រៀងជាមួយគ្នា ហើយចូរឲ្យអស់ទាំងកូនព្រះស្រែកអរសាទរចុះ! ហើយចូរឲ្យរបស់របរដ៏អស់កល្បជានិច្ចដែលបានបង្កើតឡើង ប្រកាសប្រាប់ពីព្រះនាមរបស់ទ្រង់ជារៀងដរាបតទៅ! ហើយជាថ្មីទៀត រុងរឿងណាស់ហ្ន៎ គឺជាសំឡេងដែលយើងបានឮពីស្ថានសួគ៌ ដែលប្រកាសប្រាប់ដល់ត្រចៀកយើង អំពីសិរីល្អ និងសេចក្ដីសង្គ្រោះ និងកិត្តិយស និងឃអមតភាព និងងជីវិតដ៏នៅអស់កល្បជានិច្ច អំពីនគរ ក្សត្របុរី និងអំណាចទាំងឡាយ!
២៤មើលចុះ កថ្ងៃដ៏ធំនៃព្រះអម្ចាស់នៅជិតដៃបង្កើយ ហើយអ្នកឯណានឹងធន់ខនៅបានក្នុងកាលដែលទ្រង់យាងមកនោះ ហើយតើអ្នកណានឹងឈរនៅក្នុងកាលដែលទ្រង់លេចមក? ត្បិតទ្រង់ប្រៀបដូចជាគភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក ហើយទ្រង់នឹងគង់ចុះ ដូចជាជាងឃសំរង ហើយនឹងដេញអាចម៍ប្រាក់ ហើយទ្រង់សំអាតពួកកូនចៅងលេវី ហើយសំរងពួកគេដូចមាស ហើយនឹងប្រាក់ ដើម្បីឲ្យពួកគេអាចថ្វាយចដង្វាយដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិត។ ហេតុដូច្នេះហើយ ចូរយើងជាសាសនាចក្រ ហើយប្រជារាស្ត្រ ហើយជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្វាយដង្វាយដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិតចុះ ហើយចូរយើងថ្វាយនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ នៅពេលណាដែលធ្វើរួចស្រេចបាច់ នូវបញ្ជីមួយដែលមានឆបញ្ជីនៃពួកអ្នកស្លាប់របស់យើង ដែលគួរសមទទួលការគ្រប់យ៉ាង។
២៥បងប្អូនអើយ ខ្ញុំមានការណ៍ជាច្រើន ដែលចង់ប្រាប់អ្នកអំពីកម្មវត្ថុនេះ ប៉ុន្តែឥឡូវត្រូវបិទសិនហើយ ហើយនឹងបន្តនូវកម្មវត្ថុនេះនៅពេលផ្សេងទៀត។ ខ្ញុំជាអ្នកបម្រើដ៏ស្លូតបូតរហូត ហើយជាមិត្តអ្នកដ៏មិនដែលផ្លាស់ប្ដូរឡើយ
យ៉ូសែប ស៊្មីធ។