កណ្ឌទី ៩៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៦ ខែសីហា ឆ្នាំ១៨៣៣ (History of the Church, ១:៤០៣–៤០៦)។ វិវរណៈនេះបានមក ព្រោះតែមានការបៀតបៀនមកលើពួកបរិសុទ្ធនៅរដ្ឋមិសសួរី។ ដោយបានរងទុក្ខខាងរូបកាយ ហើយព្រមទាំងបានបាត់បង់ទ្រព្យសម្បត្តិ វាជាធម្មតាទេ ដែលពួកបរិសុទ្ធនៅរដ្ឋមិសសួរី មានអារម្មណ៍ឆ្ពោះទៅរកការតបសងសឹក។ ហេតុដូច្នេះហើយ ទើបព្រះអម្ចាស់ទ្រង់បានប្រទានវិវរណៈនេះ។ ទោះជាដំណឹងខ្លះអំពីបញ្ហាទាំងឡាយនៅរដ្ឋមិសសួរី ពិតជាបានឮដល់ព្យាការីនៅក្រុងខឺតឡង់ក៏ដោយ (ចម្ងាយ ១៤៤០ គ.ម.) គង់តែទម្ងន់អំពីបញ្ហានោះ អាចបានឮដល់លោកនៅថ្ងៃនេះបាន ដោយសារតែវិវរណៈប៉ុណ្ណោះ។
១–៣, សេចក្ដីទុក្ខវេទនាទាំងឡាយនៃពួកបរិសុទ្ធនឹងបានទៅជាការល្អដល់ពួកគេ; ៤–៨, ពួកបរិសុទ្ធត្រូវគាំទ្រក្រឹត្យវិន័យត្រឹមត្រូវនៃដែនដី; ៩–១០, មនុស្សណាទៀងត្រង់ មានគំនិត ហើយល្អនោះគួរគាំទ្រក្នុងតំណែងរដ្ឋការផ្នែកស៊ីវិល; ១១–១៥, អស់អ្នកណាដែលប្ដូរជីវិតរបស់ខ្លួន ដើម្បីគតិរបស់ព្រះអម្ចាស់ នោះនឹងមានជីវិតដ៏អស់កល្បជានិច្ច; ១៦–១៨, ចូរលះបង់ចោលសង្គ្រាម ហើយប្រកាសប្រាប់ពីសេចក្ដីសុខសាន្តវិញ; ១៩–២២, ពួកបរិសុទ្ធនៅក្រុងខឺតឡង់ត្រូវបានបន្ទោស ហើយបញ្ជាឲ្យប្រែចិត្ត; ២៣–៣២, ព្រះអម្ចាស់ទ្រង់បើកសម្ដែងប្រាប់ពីក្រឹត្យវិន័យទាំងឡាយរបស់ទ្រង់ ដែលទាក់ទងទៅនិងសេចក្ដីបៀតបៀន និងសេចក្ដីទុក្ខវេទនាទាំងឡាយ ដែលបានដាក់មកលើប្រជារាស្ត្ររបស់ទ្រង់; ៣៣–៣៨, សង្គ្រាមត្រូវបានរាប់ថាជាយុត្តិធម៌ក្នុងកាលតែព្រះអម្ចាស់ទ្រង់បញ្ជាឲ្យមានសង្គ្រាមប៉ុណ្ណោះ; ៣៩–៤៨, ពួកបរិសុទ្ធត្រូវអត់ទោសដល់ពួកខ្មាំងសត្រូវរបស់ខ្លួន បើសិនជាពួកគេប្រែចិត្ត នោះពួកគេក៏នឹងបានរួចផុតពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ដែរ។
១មិត្តទាំងឡាយរបស់យើងអើយ យើងប្រាប់អ្នកជាប្រាកដថា កុំកខ្លាចឡើយ ចូរមានចិត្តក្សាន្តចុះ មែនហើយ ចូរអរសប្បាយជានិច្ច ហើយនូវគ្រប់អ្វីៗទាំងអស់ ចូរខថ្លែងអំណរគុណ
២ដោយអត់ឱនករង់ចាំព្រះអម្ចាស់ ត្បិតការអធិស្ឋានរបស់អ្នក បានចូលក្នុងព្រះកាណ៌របស់ព្រះអម្ចាស់នៃសាបោតហើយ ហើយត្រូវបានកត់ទុកដោយតម្រា និងទីបន្ទាល់នេះ — គឺព្រះអម្ចាស់ទ្រង់បានស្បថ ហើយបានចេញបញ្ញត្តិថា ពួកគេនឹងត្រូវបានអនុញ្ញាតហើយ។
៣ហេតុដូច្នេះហើយ ព្រះអង្គប្រទានសេចក្ដីសន្យានេះដល់អ្នក ដោយសេចក្ដីសញ្ញាដ៏មិនចេះប្រែប្រួលថា ការអធិស្ឋានទាំងឡាយនឹងត្រូវបានសម្រេច ហើយគ្រប់ការណ៍ទាំងអស់ដែលអ្នកត្រូវបានករងទុក្ខ នោះនឹងផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក និងដល់សិរីល្អរបស់ព្រះនាម យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៤ហើយឥឡូវនេះ ប្រាកដមែន យើងប្រាប់អ្នកអំពីក្រឹត្យវិន័យទាំងឡាយនៃដែនដីថា គឺជាព្រះហឫទ័យរបស់យើង ដែលប្រជារាស្ត្ររបស់យើងត្រូវគោរពតាម ដើម្បីប្រព្រឹត្តនូវគ្រប់អ្វីៗទាំងអស់ ដែលយើងបានបញ្ជាដល់ពួកគេ។
៥ហើយថាកក្រឹត្យវិន័យនៃដែនដី ដែលខអនុញ្ញាត ដោយគាំទ្រគោលការណ៍នៃសេរីភាពនោះ ក្នុងការទ្រទ្រង់សិទ្ធិ និងឯកសិទ្ធិទាំងឡាយ នោះគឺសម្រាប់មនុស្សទាំងអស់ ហើយរាប់ថាត្រឹមត្រូវនៅចំពោះយើង។
៦ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់រាប់អ្នក និងពួកបងប្អូនអ្នកក្នុងសាសនាថាសុចរិតហើយក្នុងការគាំទ្រក្រឹត្យវិន័យនោះ ដែលជាក្រឹត្យវិន័យត្រឹមត្រូវនៃដែនដី
៧ហើយរីឯក្រឹត្យវិន័យនៃមនុស្សវិញ អ្វីៗក៏ដោយដែលលើស ឬតិចជាងនេះ គឺមកតែពីអាកំណាចទេ។
៨យើងជាព្រះអម្ចាស់ដ៏ជាព្រះធ្វើឲ្យអ្នកមានកសេរី ហេតុដូច្នេះហើយ អ្នករាល់គ្នាច្បាស់ជាមានសេរីមែន ហើយក្រឹត្យវិន័យក៏ធ្វើឲ្យអ្នកមានសេរីដែរ។
៩ទោះជាយ៉ាងណាក៏ដោយ កាលណាកមនុស្សទុច្ចរិតគ្រប់គ្រង នោះប្រជាជនទួញសោក។
១០ហេតុដូច្នោះហើយ មនុស្សណាកទៀងត្រង់ និងមនុស្សណាមានគំនិត នោះគួរព្យាយាមស្វែងរក ហើយមនុស្សណាល្អ និងមនុស្សណាមានគំនិត នោះអ្នករាល់គ្នាគួរគោរព ដើម្បីលើកឡើង បើពុំនោះសោតទេ អ្វីៗក៏ដោយដែលតិចជាងនេះ គឺមកតែពីអាកំណាចទេ។
១១ហើយយើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នករាល់គ្នាត្រូវលះបង់ចោលអស់ទាំងសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ គឺថាអ្នករាល់គ្នាត្រូវរស់នៅ ដោយសារគ្រប់ទាំងកព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះ។
១២ត្បិតព្រះអង្គទ្រង់នឹងកប្រទានដល់ពួកស្មោះត្រង់ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដង ហើយយើងនឹងខសាកល្បងអ្នក ហើយល្បងលអ្នកដោយសារមាគ៌ានេះ។
១៣ហើយអស់អ្នកណាដែលកប្ដូរជីវិតរបស់ខ្លួន ដើម្បីគតិរបស់យើង ដោយយល់ដល់ព្រះនាមរបស់យើង នោះនឹងបានវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច។
១៤ហេតុដូច្នេះហើយ ចូរកុំកខ្លាចពួកខ្មាំងសត្រូវរបស់អ្នកឡើយ ត្បិតយើងបានចេញបញ្ញត្តក្នុងព្រះហឫទ័យរបស់យើងហើយ គឺព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា យើងនឹងខល្បងលអ្នកនូវគ្រប់ទាំងអស់ ថាតើអ្នកនឹងនៅជាប់ក្នុងសេចក្ដីសញ្ញារបស់យើង រហូតដល់គស្លាប់ឬទេ ប្រយោជន៍ឲ្យអ្នកអាចបានឃើញថាសក្ដិសម។
១៥ត្បិតបើសិនជាអ្នករាល់គ្នាមិននៅជាប់ក្នុងសេចក្ដីសញ្ញារបស់យើងទេ នោះអ្នករាល់គ្នាមិនសមនឹងយើងឡើយ។
១៦ហេតុដូច្នេះហើយ ចូរកលះបង់ខសង្គ្រាម ហើយប្រកាសប្រាប់ពីគសេចក្ដីសុខសាន្តវិញ ហើយចូរព្យាយាមស្វែងរក ដើម្បីឃបង្វែរចិត្តកូនមកឯឪពុករបស់ខ្លួន និងចិត្តឪពុកមកឯកូនវិញ
១៧ហើយជាថ្មីទៀត គឺចិត្តនៃកពួកសាសន៍យូដាមកឯពួកព្យាការី និងពួកព្យាការីមកឯពួកសាសន៍យូដាវិញ ក្រែងយើងយាងមក ហើយវាយផែនដីទាំងមូលដោយសេចក្ដីបណ្ដាសា ហើយក្រែងមនុស្សទាំងអស់ត្រូវឆេះនៅចំពោះយើង។
១៨កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ ត្បិតនៅក្នុងដំណាក់របស់ព្រះវរបិតារបស់យើង នោះមានវិមានកជាច្រើន ហើយយើងបានរៀបចំកន្លែងទុកឲ្យអ្នក ហើយកន្លែងណាដែលព្រះវរបិតា និងយើងគង់នៅ នោះអ្នករាល់គ្នាក៏នឹងនៅដែរ។
១៩មើលចុះ យើងជាព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងមនុស្សជាច្រើនដែលនៅក្នុងសាសនាចក្រនៅក្រុងខឺតឡង់ឡើយ
២០ព្រោះពួកគេមិនលះបង់ចោលអំពើបាបទាំងឡាយរបស់ពួកគេ និងផ្លូវដ៏ទុច្ចរិតទាំងឡាយរបស់ពួកគេ សេចក្ដីឆ្មើងឆ្មៃនៃចិត្តរបស់ពួកគេ និងសេចក្ដីលោភលន់របស់ពួកគេ និងគ្រប់ទាំងរបស់គួរស្អប់ខ្ពើមរបស់ពួកគេ ហើយគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងជីវិតដ៏នៅអស់កល្បជានិច្ច ដែលយើងបានប្រទានដល់ពួកគេឡើយ។
២១យើងប្រាប់អ្នកជាប្រាកដថា យើងជាព្រះអម្ចាស់នឹងកវាយផ្ចាលពួកគេ ហើយនឹងធ្វើនូវអ្វីៗដែលយើងសព្វព្រះហឫទ័យ បើសិនជាពួកគេមិនប្រែចិត្ត ហើយគោរពតាមអ្វីៗគ្រប់ទាំងអស់ ដែលយើងបានមានព្រះបន្ទូលទៅកាន់ពួកគេទេនោះ។
២២ហើយជាថ្មីទៀត យើងប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាគោរព ដើម្បីកប្រព្រឹត្តនូវអ្វីៗដែលយើងបញ្ជាដល់អ្នក នោះយើងជាព្រះអម្ចាស់នឹងបង្វែរអស់ទាំងសេចក្ដីក្រោធ និងសេចក្ដីក្ដៅក្រហាយចេញពីអ្នក ហើយខទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ។
២៣ឥឡូវនេះ យើងមានព្រះបន្ទូលទៅកាន់អ្នកអំពីក្រុមគ្រួសារនៃអ្នករាល់គ្នាថា — បើសិនជាមនុស្សលោកនឹងកវាយអ្នក ឬក្រុមគ្រួសារអ្នកម្ដង ហើយអ្នករាល់គ្នាអត់ទ្រាំ ហើយមិនជេរប្រមាថពួកគេ ឬរកការសងសឹកទេ នោះអ្នករាល់គ្នានឹងបានរង្វាន់
២៤ប៉ុន្តែបើសិនជាអ្នករាល់គ្នាមិនអត់ទ្រាំទេ ការវាយនោះនឹងត្រូវបានចាត់ដល់អ្នកថា ដូចជាកបានវាល់ដល់អ្នក តាមរង្វាល់ត្រឹមត្រូវហើយ។
២៥ហើយជាថ្មីទៀត បើសិនជាខ្មាំងសត្រូវរបស់អ្នកនឹងវាយអ្នកលើកទីពីរ ហើយអ្នកមិនជេរប្រមាថខ្មាំងសត្រូវរបស់ខ្លួនទេ ហើយអត់ទ្រាំ នោះរង្វាន់របស់អ្នកនឹងត្រូវបានឡើងមួយរយដង។
២៦ហើយជាថ្មីទៀត បើសិនជាអ្នកនោះវាយអ្នកលើកទីបី ហើយអ្នករាល់គ្នាកអត់ទ្រាំ នោះរង្វាន់របស់អ្នកនឹងត្រូវបានឡើងដល់អ្នកបួនដង
២៧ហើយទីបន្ទាល់ទាំងបីនេះ នឹងត្រូវបានឈរទាស់នឹងខ្មាំងសត្រូវរបស់អ្នក បើសិនជាអ្នកនោះមិនប្រែចិត្តទេ ហើយនឹងមិនត្រូវបានលុបចោលឡើយ។
២៨ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា បើសិនជាខ្មាំងសត្រូវនោះនឹងបានរួចគេចផុតពីការសងសឹករបស់យើង ដែលអ្នកនោះមិនត្រូវបាននាំមកជំនុំជំរះនៅចំពោះយើងទេ ខណៈនោះ អ្នករាល់គ្នាត្រូវមើលឲ្យឃើញថា អ្នករាល់គ្នាកព្រមានអ្នកនោះ ដោយនូវព្រះនាមរបស់យើង ដើម្បីកុំឲ្យអ្នកនោះមកលើអ្នកទៀត ឬមកលើក្រុមគ្រួសារអ្នក គឺកូនចៅរបស់កូនអ្នក រហូតដល់តំណទីបីទីបួន។
២៩ហើយខណៈនោះ បើសិនជាអ្នកនោះនឹងមកលើអ្នក ឬកូនចៅអ្នក ឬកូនចៅរបស់កូនអ្នក លុះដល់តំណទីបីទីបួន នោះយើងបានបញ្ជូនខ្មាំងសត្រូវរបស់អ្នកមកក្នុងកណ្ដាប់ដៃអ្នកហើយ
៣០ហើយខណៈនោះ បើសិនជាអ្នកនឹងប្រណីដល់អ្នកនោះ នោះអ្នកនឹងត្រូវបានរង្វាន់ ចំពោះសេចក្ដីសុចរិតរបស់អ្នក ហើយដល់កូនចៅអ្នក និងកូនចៅរបស់កូនអ្នកដែរ លុះដល់តំណទីបីទីបួន។
៣១ទោះជាយ៉ាងណាក៏ដោយ គង់តែខ្មាំងសត្រូវរបស់អ្នកនៅក្នុងកណ្ដាប់ដៃអ្នកដែរ ហើយបើសិនជាអ្នកសងអ្នកនោះ តាមការទាំងឡាយដែលគាត់ធ្វើ នោះអ្នកត្រូវបានរាប់ថាសុចរិតហើយ បើសិនជាអ្នកនោះបានស្វែងរកផ្ដាច់ជីវិត ហើយជីវិតអ្នកត្រូវមានគ្រោះថ្នាក់ដោយសារអ្នកនោះ នោះខ្មាំងសត្រូវអ្នកនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ ហើយអ្នកត្រូវបានរាប់ថាជាសុចរិតវិញ។
៣២មើលចុះ នេះហើយជាក្រឹត្យវិន័យ ដែលយើងបានប្រទានដល់នីហ្វៃ ជាអ្នកបម្រើរបស់យើង និងដល់កពួកអយ្យកោរបស់អ្នក គឺយ៉ូសែប និងយ៉ាកុប និងអ៊ីសាក និងអាប្រាហាំ និងអស់ទាំងពួកព្យាការី និងពួកសាវករបស់យើងពីបុរាណ។
៣៣ហើយជាថ្មីទៀត នេះហើយជាកក្រឹត្យវិន័យ ដែលយើងបានប្រទានដល់រាស្ត្រយើងពីបុរាណ ដើម្បីកុំឲ្យពួកគេចេញទៅច្បាំងទាស់ និងសាសន៍ ពូជមនុស្ស ភាសា ឬប្រជាជនណាមួយឡើយ លើកលែងតែយើងជាព្រះអម្ចាស់បានបញ្ជាដល់ពួកគេប៉ុណ្ណោះ។
៣៤ហើយបើសិនជាមានសាសន៍ណា ភាសាណា ឬប្រជាជនណាប្រកាសសង្គ្រាមទាស់នឹងពួកគេ នោះពួកគេត្រូវលើកទង់នៃកសន្តិភាពជាមុនដល់ប្រជាជន សាសន៍ ឬភាសានោះ
៣៥ហើយបើសិនជាប្រជាជននោះមិនទទួលដង្វាយនៃសន្តិភាពទេ ឬលើកទីពីរឬទីបី នោះពួកគេត្រូវយកទីបន្ទាល់ទាំងនេះមកចំពោះព្រះអម្ចាស់
៣៦ខណៈនោះ យើងជាព្រះអម្ចាស់នឹងប្រទានដល់ពួកគេ នូវព្រះបញ្ញត្តិមួយ ហើយរាប់ពួកគេថាសុចរិតក្នុងការចេញទៅច្បាំងទាស់ និងសាសន៍ ភាសា ឬប្រជាជននោះ។
៣៧ហើយយើងជាព្រះអម្ចាស់នឹងកច្បាំងចម្បាំងរបស់ពួកគេ និងចម្បាំងរបស់កូនចៅរបស់ពួកគេ និងរបស់កូនចៅរបស់ពួកគេដែរ រហូតដល់ពួកគេត្រូវបានសងសឹកដល់អស់ទាំងពួកខ្មាំងសត្រូវរបស់ពួកគេ លុះដល់តំណទីបីទីបួន។
៣៨មើលចុះ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថា នេះហើយជាគំរូដល់គ្រប់ប្រជាជន សម្រាប់ការរាប់ជាសុចរិតនៅចំពោះយើង។
៣៩ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា បើសិនជាបន្ទាប់ពីខ្មាំងសត្រូវរបស់អ្នកបានមកលើអ្នកលើកទីមួយ រួចគេប្រែចិត្ត ហើយមករកអ្នកសូមក្ដីអភ័យទោសពីអ្នក នោះអ្នកត្រូវអត់ទោសដល់គេ ហើយមិនត្រូវកាន់ទីបន្ទាល់ទាស់នឹងខ្មាំងសត្រូវរបស់អ្នកឡើយ —
៤០ហើយដល់លើកទីពីរ និងទីបីជាដើម ហើយជារាល់ៗដងណាខ្មាំងសត្រូវរបស់អ្នកប្រែចិត្តពីការរំលង ដែលគេបានប្រព្រឹត្តរំលងលើអ្នក គឺអ្នកត្រូវកអត់ទោសដល់គេ រហូតដល់ប្រាំពីរចិតសិបដងទៅទៀត។
៤១ហើយបើសិនជាគេប្រព្រឹត្តរំលងលើអ្នក ហើយមិនប្រែចិត្តនៅលើកទីមួយទេ ទោះជាយ៉ាងណាក៏ដោយ គង់តែអ្នកត្រូវអត់ទោសដល់គេដែរ។
៤២ហើយបើសិនជាគេប្រព្រឹត្តរំលងលើអ្នកនៅលើកទីពីរ ហើយមិនប្រែចិត្តសោះ ទោះជាយ៉ាងណាក៏ដោយ គង់តែអ្នកត្រូវអត់ទោសដល់គេដែរ។
៤៣ហើយបើសិនជាគេប្រព្រឹត្តរំលងលើអ្នកនៅលើកទីបី ហើយមិនប្រែចិត្តសោះ នោះអ្នកត្រូវតែអត់ទោសដល់គេដែរ។
៤៤ប៉ុន្តែប្រសិនបើជាគេប្រព្រឹត្តរំលងលើអ្នកនៅលើកទីបួន នោះអ្នកមិនត្រូវអត់ទោសដល់គេឡើយ ប៉ុន្តែត្រូវយកទីបន្ទាល់ទាំងនេះទៅចំពោះព្រះអម្ចាស់វិញ ហើយទីបន្ទាល់ទាំងនេះនឹងមិនត្រូវបានលុបចេញឡើយ រហូតដល់អ្នកនោះប្រែចិត្ត ហើយសងដល់អ្នកបួនដងនូវអ្វីៗទាំងអស់ ដែលគេបានប្រព្រឹត្តរំលងនឹងអ្នក។
៤៥ហើយបើសិនជាអ្នកនោះធ្វើបែបនេះ នោះអ្នកត្រូវអត់ទោសដល់គេឲ្យអស់ពីចិត្ត ហើយបើសិនជាអ្នកនោះមិនធ្វើបែបនេះទេ នោះយើងជាព្រះអម្ចាស់នឹងកសងសឹកជំនួសអ្នកដល់ខ្មាំងសត្រូវអ្នក ដល់ទៅមួយភាគរយដងទៅទៀត
៤៦និងទៅលើកូនចៅរបស់គេ និងទៅលើកូនចៅនៃកូនរបស់គេ ទាំងអស់គ្នាដែលស្អប់យើង គឺរហូតដល់តំណកទីបី និងទីបួនផង
៤៧ប៉ុន្តែបើសិនជាកូនចៅនឹងប្រែចិត្ត ឬក៏កូនចៅនៃកូនផង ហើយកបែរមករកព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេដោយអស់ពីចិត្តរបស់ពួកគេ ហើយដោយអស់ពីពលំ គំនិត និងកម្លាំងរបស់ពួកគេ ហើយសងឡើងវិញនូវការរំលងទាំងអស់ ដែលពួកគេបានប្រព្រឹត្តរំលង ឬដែលឪពុកនៃឪពុកពួកគេដល់ទៅបួនដង ខណៈនោះ ទើបសេចក្ដីក្ដៅក្រហាយរបស់អ្នកនឹងបានបែរចេញ
៤៨ហើយកការសងសឹកនឹងមិនត្រូវមានមកលើពួកគេទៀតឡើយ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយការរំលងរបស់ពួកគេនឹងមិនត្រូវបានយកមកធ្វើជាទីបន្ទាល់ទាស់នឹងពួកគេនៅចំពោះព្រះអម្ចាស់ឡើយ។ អាម៉ែន៕