កណ្ឌទី ៦៨
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែវិច្ឆិកា ឆ្នាំ១៨៣១ តាមសំណូមពរពី អួរសុន ហៃឌ៍, លូកា អែស ចនសុន, ឡៃម៉ាន អ៊ី ចនសុន, និង វិលលាម អ៊ី ម៉័កខ្លេលិន (History of the Church, ១:២២៧–២២៩)។ ទោះជាវិវរណៈនេះត្រូវបានប្រទានឲ្យមកទុកជាចម្លើយដល់ការទូលអង្វរសូមឲ្យបានស្គាល់គំនិតនៃព្រះអម្ចាស់អំពីពួកអែលឌើរដែលបានពោលដល់នោះក៏ដោយ គង់តែពាក្យពេចន៍ទាំងនោះ ទាក់ទងទៅនឹងសាសនាចក្រទាំងមូលដែរ។
១–៥, ពាក្យពេចន៍នៃពួកអែលឌើរ គឺជាបទគម្ពីរ ក្នុងកាលបានបណ្ដាលដោយសារព្រះវិញ្ញាណបរិសុទ្ធ; ៦–១២, ពួកអែលឌើរត្រូវទៅផ្សាយ ហើយធ្វើបុណ្យជ្រមុជទឹក ហើយទីសំគាល់ទាំងឡាយនឹងជាប់តាមអស់អ្នកដែលជឿពិត; ១៣–២៤, កូនច្បងក្នុងចំណោមកូនប្រុសទាំងឡាយរបស់អើរ៉ុន អាចបម្រើជាប៊ីស្សពដ៏ជាអធិបតី (នោះគឺជាប៊ីស្សពដែលកាន់កូនសោទាំងឡាយនៃគណៈប្រធាន) នៅក្រោមការដឹកនាំពីគណៈប្រធានទីមួយ; ២៥–២៨, ពួកឪពុកម្ដាយត្រូវបញ្ជាឲ្យបង្រៀនដំណឹងល្អដល់កូនចៅរបស់ខ្លួន; ២៩–៣៥, ពួកបរិសុទ្ធត្រូវប្រព្រឹត្តតាមថ្ងៃឈប់សម្រាក ធ្វើការងារដោយមានចិត្តព្យាយាម ហើយអធិស្ឋាន។
១អួរសុន ហៃឌ៍ ជាអ្នកបម្រើរបស់យើង ត្រូវបានហៅដោយការតែងតាំងរបស់គាត់ ដើម្បីប្រកាសប្រាប់ដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ច ដោយសារកព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់នៅ ពីប្រជាជនមួយទៅប្រជាជនមួយ និងពីដែនដីមួយទៅដែនដីមួយ នៅក្នុង ក្រុមជំនុំទាំងឡាយនៃពួកទុច្ចរិត នៅក្នុងសាលាប្រជុំទាំងឡាយរបស់ពួកគេ ដោយពិភាក្សាជាមួយពួកគេ ហើយបរិយាយគ្រប់បទគម្ពីរដល់ពួកគេ។
២ហើយមើលចុះ និងមើលន៏ នេះគឺជាគំរូមួយដល់អស់អ្នកណា ដែលបានតែងតាំងចំពោះបព្វជិតភាពនេះ រីឯបេសកកម្មរបស់ពួកគេ គឺត្រូវបានចាត់ឲ្យពួកគេចេញទៅ —
៣ហើយនេះគឺជាគំរូមួយដល់ពួកគេ ប្រយោជន៍ឲ្យពួកគេកនិយាយ ដូចដែលបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ។
៤ហើយអ្វីក៏ដោយដែលពួកគេនឹងនិយាយ កាលណាបណ្ដាលដោយព្រះវិញ្ញាណកបរិសុទ្ធ នោះនឹងទៅជាបទគម្ពីរ នឹងទៅជាព្រះហឫទ័យនៃព្រះអម្ចាស់ នឹងទៅជាគំនិតនៃព្រះអម្ចាស់ នឹងទៅជាព្រះបន្ទូលនៃព្រះអម្ចាស់ នឹងទៅជាសំឡេងនៃព្រះអម្ចាស់ ហើយជាខព្រះចេស្ដានៃព្រះចំពោះសេចក្ដីសង្គ្រោះ។
៥មើលចុះ ឱអ្នករាល់គ្នា ជាពួកអ្នកបម្រើរបស់យើងអើយ នេះហើយជាសេចក្ដីសន្យានៃព្រះអម្ចាស់ដល់អ្នក។
៦ហេតុដូច្នោះហើយ ចូរសង្ឃឹមឡើង ហើយចូរកុំកខ្លាចឡើយ ត្បិតយើងជាព្រះអម្ចាស់ គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក ហើយអ្នកនឹងថ្លែងទីបន្ទាល់អំពីយើង គឺព្រះយេស៊ូវគ្រីស្ទ ថាយើងជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ថាយើងគង់នៅតាំងពីដើម ហើយយើងនៅឥឡូវនេះ ហើយថាយើងត្រូវយាងមកទៀត។
៧នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដល់អ្នក កអួរសុន ហៃឌ៍ ជាអ្នកបម្រើរបស់យើង ព្រមទាំងដល់ លូកា ចនសុន ជាអ្នកបម្រើរបស់យើងផង និងដល់ ឡៃម៉ាន ចនសុន ជាអ្នកបម្រើរបស់យើង និងដល់ វិលលាម អ៊ី ម៉័កខ្លេលិន ជាអ្នកបម្រើរបស់យើង និងដល់អស់ទាំងពួកអែលឌើរដែលមានចិត្តស្មោះត្រង់នៃសាសនាចក្ររបស់យើង —
៨ចូរអ្នករាល់គ្នាកទៅពេញសព្វក្នុងលោកិយទាំងមូល ខផ្សាយដំណឹងល្អទូទៅដល់គ្រប់គសត្វលោកទាំងអស់ ដោយធ្វើការដោយនូវឃសិទ្ធិអំណាចដែលយើងបានប្រទានដល់អ្នក ដោយងធ្វើបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះវរបិតា និងព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធចុះ។
៩ហើយកអ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងត្រូវខបានសង្គ្រោះ ហើយអ្នកណាដែលមិនជឿសោះ នោះនឹងត្រូវគជាប់ទោស។
១០ហើយអ្នកណាដែលជឿ នោះនឹងបានពរ ដោយមានកទីសំគាល់ទាំងឡាយជាប់តាមពីក្រោយ គឺដូចដែលបានសរសេរទុកនោះហើយ។
១១ហើយចំពោះអ្នក គឺនឹងត្រូវបានប្រទានឲ្យបានស្គាល់កទីសំគាល់ទាំងឡាយអំពីសម័យកាល និងទីសំគាល់ទាំងឡាយអំពីការយាងមកនៃកូនមនុស្ស
១២ហើយមនុស្សទាំងឡាយណាដែលព្រះវរបិតានឹងធ្វើទីបន្ទាល់ដល់ នោះនឹងមានអំណាចប្រទានដល់អ្នក ដើម្បីកភ្ជាប់ពួកគេទៅដល់ជីវិតដ៏នៅអស់កល្បជានិច្ច។ អាម៉ែន។
១៣ហើយឥឡូវនេះ ស្ដីអំពីរឿងផ្សេងៗថែមទៅនឹងសេចក្ដីសញ្ញា និងព្រះបញ្ញត្តិទាំងឡាយ រឿងទាំងនោះគឺថា —
១៤មានពីពេលនេះតទៅ នៅក្នុងពេលកំណត់នៃព្រះអម្ចាស់ ត្រូវមានកប៊ីស្សពផ្សេងៗទៀត ដែលត្រូវញែកចេញចំពោះសាសនាចក្រ ដើម្បីបម្រើដូចជាប៊ីស្សពទីមួយដែរ
១៥ហេតុដូច្នោះហើយ ពួកគេត្រូវជាកពួកសង្ឃជាន់ខ្ពស់ដែលសក្ដិសម ហើយពួកគេត្រូវបានតែងតាំងដោយខគណៈប្រធានទីមួយក្នុងបព្វជិតភាពម៉ិលគីស្សាដែក លើកលែងតែពួកគេត្រូវជាពូជពង្សនៃគលោកអើរ៉ុនពិត។
១៦ហើយបើសិនជាពួកគេជាពូជពង្សនៃកលោកអើរ៉ុនពិតមែន នោះពួកគេមានសិទ្ធិពេញច្បាប់ចំពោះគណៈប៊ីស្សព បើសិនជាពួកគេត្រូវជាកូនច្បងក្នុងចំណោមកូនប្រុសទាំងឡាយរបស់លោកអើរ៉ុន
១៧ត្បិតកូនច្បងកាន់នូវសិទ្ធិនៃគណៈប្រធានលើបព្វជិតភាពនេះ និងកកូនសោទាំងឡាយ ឬសិទ្ធិអំណាចនៃបព្វជិតភាពនេះដែរ។
១៨គ្មានមនុស្សណាម្នាក់មានសិទ្ធិពេញច្បាប់ចំពោះតំណែងនេះ ដើម្បីកាន់កូនសោទាំងឡាយនៃបព្វជិតភាពនេះឡើយ លើកលែងតែអ្នកនោះជាពូជពង្ស និងជាកូនច្បងនៃលោកអើរ៉ុនកពិតប៉ុណ្ណោះ។
១៩ប៉ុន្តែ ដូចជាកសង្ឃជាន់ខ្ពស់នៃបព្វជិតភាពម៉ិលគីស្សាដែក មានសិទ្ធិអំណាចដើម្បីធ្វើការ ក្នុងតំណែងតូចជាង នោះគាត់អាចធ្វើការក្នុងតំណែងជាខប៊ីស្សពបានដែរ កាលណាមិនអាចរកបានពូជពង្សនៃលោកអើរ៉ុនពិត ឲ្យតែអ្នកនោះត្រូវបានហៅ ហើយញែកចេញ និងតែងតាំងដល់អំណាចនេះនៅក្រោមដៃនៃគណៈប្រធានទីមួយក្នុងបព្វជិតភាពម៉ិលគីស្សាដែក។
២០ហើយឯពូជពង្សនៃលោកអើរ៉ុនពិតក៏ត្រូវបានញែកចេញដោយគណៈប្រធាននេះដែរ ហើយឲ្យឃើញថាសក្ដិសម និងកលាប និងខតែងតាំង នៅក្រោមដៃនៃគណៈប្រធាននេះ បើពុំនោះសោតទេ ពួកគេពុំបានអនុញ្ញាតដោយពេញច្បាប់ ដើម្បីធ្វើការក្នុងបព្វជិតភាពរបស់ពួកគេឡើយ។
២១ប៉ុន្តែដោយគុណធម៌នៃបញ្ញត្តិស្ដីអំពីសិទ្ធិនៃបព្វជិតភាពរបស់ពួកគេ ចុះពីឪពុកមកដល់កូនប្រុស នោះពួកគេអាចទាមទារការលាបរបស់ពួកគេបាន បើសិនជាពេលណាមួយពួកគេអាចបញ្ជាក់ពីពូជពង្សរបស់ពួកគេបានមែន ឬតាមការបញ្ជាក់ដោយវិវរណៈពីព្រះអម្ចាស់នៅក្រោមដៃនៃគណៈប្រធានតាមឈ្មោះខាងលើនេះ។
២២ហើយជាថ្មីទៀត គ្មានប៊ីស្សព ឬសង្ឃជាន់ខ្ពស់ណាដែលបានញែកចេញសម្រាប់ការងារបម្រើនេះ ត្រូវកាត់ក្ដី ឬដាក់ទោសចំពោះអំពើឧក្រិដ្ឋណាមួយឡើយ លើកលែងតែនៅចំពោះកគណៈប្រធានទីមួយនៃសាសនាចក្រនេះប៉ុណ្ណោះ
២៣ហើយដរាបណារកឃើញថាអ្នកនោះមានទោសនៅចំពោះគណៈប្រធាននេះមែន ដោយសារទីបន្ទាល់ដែលគ្មានការសង្ស័យ អ្នកនោះត្រូវដាក់ទោស
២៤ហើយបើសិនជាគាត់ប្រែចិត្ត អ្នកនោះនឹងត្រូវកបានអត់ទោសតាមសេចក្ដីសញ្ញា និងបញ្ញត្តិទាំងឡាយនៃសាសនាចក្រ។
២៥ហើយជាថ្មីទៀត ដរាបណាកឪពុកម្ដាយមានកូនចៅនៅក្នុងក្រុងស៊ីយ៉ូន ឬនៅក្នុងខស្តេកណាមួយដែលបានរៀបចំឡើងក្ដី ដែលពុំបានគបង្រៀនកូនចៅឲ្យយល់នូវគោលលទ្ធិអំពីការប្រែចិត្ត សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និងអំពីបុណ្យជ្រមុជទឹក ហើយនិងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ កាលមានឃអាយុ៨ឆ្នាំទេ នោះងអំពើបាបនឹងធ្លាក់មកលើក្បាលរបស់ឪពុកម្ដាយវិញ។
២៦ហើយនេះត្រូវទៅជាក្រឹត្យវិន័យដល់បណ្ដាជននៃកក្រុងស៊ីយ៉ូន ឬនៅក្នុងស្តេកណាមួយដែលបានរៀបចំឡើង។
២៧ហើយកូនចៅរបស់ពួកគេត្រូវកទទួលបុណ្យជ្រមុជទឹកសម្រាប់ខការផ្ដាច់បាបទាំងឡាយរបស់ខ្លួន កាលគមានអាយុប្រាំបីឆ្នាំ និងទទួលការដាក់ដៃលើ។
២៨ហើយពួកគេក៏ត្រូវបង្រៀនកូនចៅរបស់ខ្លួនឲ្យកអធិស្ឋាន និងឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់។
២៩ហើយបណ្ដាជននៃក្រុងស៊ីយ៉ូនក៏ត្រូវគោរពកថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះទុកជាបរិសុទ្ធ។
៣០ហើយបណ្ដាជននៃក្រុងស៊ីយ៉ូនក៏ត្រូវចងចាំពីការងារទាំងឡាយរបស់ពួកគេដែរ ដរាបណាដែលពួកគេត្រូវបានចាត់ឲ្យធ្វើការដោយនូវអស់ទាំងសេចក្ដីស្មោះត្រង់ ត្បិតមនុស្សខ្ជិលច្រអូសនឹងត្រូវបានចងចាំទុកនៅចំពោះព្រះអម្ចាស់។
៣១ឥឡូវនេះ យើងជាព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងបណ្ដាជននៃក្រុងស៊ីយ៉ូនឡើយ ត្បិតពួកគេមានកមនុស្សខ្ជិលច្រអូសនៅក្នុងចំណោមពួកគេ; ហើយកូនចៅរបស់ពួកគេក៏កំពុងធំឡើងក្នុងខអំពើទុច្ចរិតដែរ ពួកគេក៏មិនព្យាយាមគស្វែងរកទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ចដែរ ប៉ុន្តែភ្នែកទាំងឡាយរបស់ពួកគេពោរពេញទៅដោយភាពលោភលន់វិញ។
៣២ការណ៍ទាំងនេះមិនគួរគប្បីឲ្យមានឡើយ ហើយត្រូវកម្ចាត់ពីចំណោមពួកគេចេញ ហេតុដូច្នោះហើយ ចូរឲ្យ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង នាំពាក្យទាំងនេះទៅប្រាប់ដែនដីស៊ីយ៉ូនចុះ។
៣៣ហើយយើងប្រទានបញ្ញត្តិមួយដល់ពួកគេ — ថាអ្នកណាដែលមិនគោរពតាមកបទអធិស្ឋានរបស់ខ្លួននៅចំពោះព្រះអម្ចាស់នៅក្នុងរដូវនោះទេ ចូរឲ្យអ្នកនោះបាននៅក្នុងខការចងចាំនៅចំពោះចៅក្រមនៃប្រជារាស្ត្ររបស់យើងចុះ។
៣៤កពាក្យទាំងនេះពិតហើយស្មោះត្រង់ ហេតុដូច្នោះហើយ ចូរកុំរំលងពាក្យទាំងនេះ ឬក៏ខដកអ្វីចេញពីពាក្យទាំងនេះឡើយ។
៣៥មើលចុះ យើងជាកអាលផា និងអូមេកា ហើយយើងខយាងមកជាឆាប់។ អាម៉ែន៕