កណ្ឌទី ១២១
បទអធិស្ឋាន និងបទព្យាករណ៍ទាំងឡាយ ដែលបានសរសេរដោយ យ៉ូសែប ស៊្មីធ ជាព្យាការី កាលលោកជាប់នៅក្នុងគុក នៅក្រុងលិបើទី រដ្ឋមិសសួរី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៣៩ (History of the Church, ៣:២៨៩–៣០០)។ ព្យាការី និងគូកនទាំងឡាយត្រូវបានជាប់គុកអស់ជាច្រើនខែ។ សំណូមពរ និងការអំពាវនាវទាំងឡាយរបស់ពួកគេ ដែលបានសុំដល់ក្រសួងរដ្ឋការ និងក្រសួងតុលាការ នោះពុំឃើញផ្ដល់ការរំដោះសោះ។
១–៦, ព្យាការីសូមអង្វរដល់ព្រះអម្ចាស់ឲ្យជួយរំដោះទុក្ខដល់ពួកបរិសុទ្ធ; ៧–១០, ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលនូវសេចក្ដីសុខសាន្តដល់លោក; ១១–១៧, មានបណ្ដាសាហើយដល់អស់អ្នកណាដែលបន្លឺសំឡេងក្លែងក្លាយប្រាប់អំពីការរំលងទាស់នឹងរាស្ត្ររបស់ព្រះអម្ចាស់; ១៨–២៥, ពួកគេនឹងពុំមានសិទ្ធិបានបព្វជិតភាពឡើយ ហើយនឹងជាប់ទោស; ២៦–៣២, វិវរណៈដ៏រុងរឿងទាំងឡាយត្រូវបានសន្យាដល់អស់អ្នកណាដែលស៊ូទ្រាំដោយក្លាហាន; ៣៣–៤០, ហេតុអ្វីបានជាមានមនុស្សជាច្រើនត្រូវបានហៅ ហើយមានតែបន្តិចបន្តួចទេដែល ត្រូវបានរើស; ៤១–៤៦, បព្វជិតភាពគប្បីប្រើប្រាស់នៅក្នុងសេចក្ដីសុចរិតតែប៉ុណ្ណោះ។
១ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា? ហើយតើព្រះពន្លាដែលគ្របបាំងកទីបំពួនទ្រង់នៅទីណា?
២តើព្រះហស្តទ្រង់នឹងទប់ទុក ហើយព្រះនេត្រទ្រង់ មែនហើយ ព្រះនេត្រដ៏សុទ្ធសាធរបស់ទ្រង់ ដែលទតមើលមកពីស្ថានសួគ៌ដ៏នៅអស់កល្បជានិច្ចនូវកំហុសទាំងឡាយនៃរាស្ត្ររបស់ទ្រង់ និងពួកអ្នកបម្រើរបស់ទ្រង់ ហើយនឹងព្រះកាណ៌ទ្រង់ ដែលឮសម្រែករបស់ពួកគេ កដល់ណាទៅ?
៣មែនហើយ ឱព្រះអម្ចាស់អើយ តើពួកគេត្រូវរងទុក្ខចំពោះកំហុស និងការសង្កត់សង្កិនដ៏ខុសច្បាប់ទាំងនេះកដល់ណាទៅមុនព្រះហឫទ័យរបស់ទ្រង់នឹងបានទន់ទៅរកពួកគេ ហើយមុនព្រះអង្គមានចិត្តក្ដួលដោយសេចក្ដីមេត្តាករុណាដល់ពួកគេ?
៤ឱព្រះអម្ចាស់អើយ ជាព្រះកដ៏មានមហិទ្ធិឫទ្ធិ ជាព្រះបង្កើតផ្ទៃមេឃ ផែនដី និងសមុទ្រទាំងឡាយ ព្រមទាំងអ្វីៗទាំងអស់នៅក្នុងទីនោះផង ហើយជាអ្នកកាន់កាប់ និងបង្ក្រាបអារក្ស និងអំណាចងងឹតងងល់នៃសេយ៉ូល — សូមសន្ធឹងព្រះហស្តទ្រង់ផង សូមឲ្យព្រះនេត្រទ្រង់ បានទតមើលធ្លុះ សូមឲ្យព្រះពន្លាទ្រង់បានលើកឡើង សូមកុំឲ្យខទីបំពួនទ្រង់បានគ្របបាំងឡើយ សូមឲ្យព្រះកាណ៌ទ្រង់ផ្ទៀងស្ដាប់ សូមឲ្យព្រះហឫទ័យទ្រង់បានទន់ ហើយសូមឲ្យទ្រង់មានចិត្តក្ដួល ដោយសេចក្ដីមេត្តាករុណាដល់ទូលបង្គំទាំងឡាយផងចុះ។
៥សូមឲ្យសេចក្ដីខ្ញាល់របស់ទ្រង់ឆួលឡើងទាស់នឹងពួកខ្មាំងសត្រូវរបស់ពួកទូលបង្គំ ហើយនៅក្នុងសេចក្ដីឃោរឃៅនៃព្រះហឫទ័យរបស់ទ្រង់ សូមព្រះអង្គកសងសឹកដោយដាវរបស់ទ្រង់ពីការអយុត្តិធម៌ទាំងឡាយឲ្យពួកទូលបង្គំផងចុះ។
៦សូមនឹកដល់ពួកបរិសុទ្ធរបស់ទ្រង់ដែលមានទុក្ខលំបាក ឱព្រះរបស់ទូលបង្គំអើយ ហើយពួកអ្នកបម្រើរបស់ទ្រង់នឹងត្រេកអរចំពោះព្រះនាមរបស់ទ្រង់ជារៀងដរាបតទៅ។
៧បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ កសេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
៨ហើយខណៈនោះ បើសិនជាអ្នកកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ អ្នកនឹងបានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់អ្នកទាំងអស់។
៩កមិត្តភក្តិទាំងឡាយរបស់អ្នកកំពុងឈរគាំទ្រអ្នក ហើយពួកគេនឹងជម្រាបសួរអ្នកដោយចិត្តសាទរ និងដៃសោមនស្សទៀត។
១០អ្នកពុំទាន់បានដូចកយ៉ូបទេ មិត្តភក្តិទាំងឡាយរបស់អ្នក ពុំបានទាស់នឹងអ្នក ឬចោទប្រកាន់ថាអ្នកប្រព្រឹត្តអំពើរំលង ដូចជាពួកគេបានធ្វើដល់យ៉ូបនោះទេ។
១១ហើយពួកអ្នកដែលចោទប្រកាន់ថាអ្នកប្រព្រឹត្តអំពើរំលង នោះសេចក្ដីសង្ឃឹមរបស់ពួកគេនឹងត្រូវបានបែកខ្ទេចខ្ទី ហើយសេចក្ដីប្រាថ្នារបស់ពួកគេនឹងត្រូវបានរលាយបាត់ទៅ ដូចជាកទឹកសន្សើមកករលាយ នៅពេលព្រះអាទិត្យរះរស្មីចែងចាំងមក
១២ហើយព្រះទ្រង់ព្រមទាំងដាក់ព្រះហស្តទ្រង់ និងត្រា ដើម្បីប្ដូរកពេលវេលា និងរដូវទាំងឡាយ ហើយដើម្បីបំបាំងគំនិតរបស់ពួកគេ ប្រយោជន៍កុំឲ្យពួកគេអាចយល់នូវកិច្ចការដ៏អស្ចារ្យទាំងឡាយរបស់ទ្រង់ ប្រយោជន៍ឲ្យទ្រង់ពិសោធពួកគេផងដែរ ហើយចាប់ពួកគេនៅក្នុងឧបាយកលរបស់ខ្លួនគេផ្ទាល់
១៣មកពីដួងចិត្តពួកគេពុករលួយ ព្រមទាំងអ្វីៗទាំងឡាយដែលពួកគេយល់ព្រមធ្វើដល់អ្នកដទៃ ហើយចូលចិត្តធ្វើឲ្យអ្នកផ្សេងរងទុក្ខ នោះសូមឲ្យកើតដល់កខ្លួនគេដោយពេញទំហឹងចុះ
១៤ប្រយោជន៍ឲ្យពួកគេអាចបានខកចិត្តដែរ ហើយឲ្យពួកគេអស់សង្ឃឹម
១៥ហើយមិនយូរប៉ុន្មានឆ្នាំពីនេះទៅ សូមឲ្យពួកគេ និងពូជពង្សរបស់ពួកគេត្រូវបានកម្ចាត់ចេញពីក្រោមមេឃ ព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ ប្រយោជន៍កុំឲ្យមានពួកគេណាមួយនៅសល់ ដើម្បីឈរនៅក្បែរកំផែងឡើយ។
១៦មានបណ្ដាសាហើយដល់អស់អ្នកណាដែលនឹងលើកកែងជើងទាស់នឹងអ្នកដែលបានកចាក់ប្រេងតាំងរបស់យើង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយស្រែកប្រាប់ថាពួកគេបានប្រព្រឹត្តអំពើបាប ក្នុងកាលពួកគេពុំបានប្រព្រឹត្តខអំពើបាបនៅចំពោះយើងផង ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ ប៉ុន្តែបានប្រព្រឹត្តនូវអ្វីៗដែលសមនឹងភ្នែកយើង និងអ្វីដែលយើងបានបញ្ជាដល់ពួកគេ។
១៧ប៉ុន្តែអស់អ្នកណាដែលស្រែកប្រាប់ពីអំពើរំលងនោះបានធ្វើឡើង មកពីពួកគេសុទ្ធតែជាពួកអ្នកបម្រើនៃអំពើបាប ហើយជាកកូនចៅនៃការមិនគោរពប្រតិបត្តិតាមខ្លួនឯងនោះហើយ។
១៨ហើយអស់អ្នកណាដែលស្បថក្លែងក្លាយទាស់នឹងពួកអ្នកបម្រើរបស់យើង ប្រយោជន៍ឲ្យពួកគេអាចនាំពួកអ្នកបម្រើរបស់យើងចូលក្នុងសេវកភាព និងសេចក្ដីស្លាប់ —
១៩វេទនាដល់ពួកនោះ ពីព្រោះពួកគេបានកជំទាស់កូនតូចរបស់យើង នោះពួកគេនឹងត្រូវបានកាត់ចេញពីខពិធីបរិសុទ្ធទាំងឡាយនៃដំណាក់របស់យើង។
២០កកញ្ជើរបស់ពួកគេនឹងមិនបានពេញឡើយ ផ្ទះសំបែងរបស់ពួកគេ និងជង្រុករបស់ពួកគេនឹងត្រូវវិនាស ហើយរីឯខ្លួនគេនោះនឹងត្រូវគេមើលងាយ ដោយពួកអ្នកដែលបញ្ជោរខ្លួន។
២១ពួកគេនឹងពុំមានសិទ្ធិបានកបព្វជិតភាពឡើយ ព្រមទាំងពូជពង្សរបស់ពួកគេបន្តបន្ទាប់មកពីតំណមួយទៅតំណមួយដែរ។
២២កគ្រាន់បើដល់ពួកគេហើយ បើសិនជាយកថ្មត្បាល់កិនយ៉ាងធំចងកពួកគេ ហើយពួកគេលង់ទៅក្នុងជម្រៅនៃសមុទ្រ។
២៣វេទនាដល់អស់អ្នកណាដែលធ្វើទុក្ខរាស្ត្រយើង ហើយបណ្ដេញ និងធ្វើឃាត និងថ្លែងទីបន្ទាល់ទាស់នឹងពួកគេ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ កពូជពស់វែកនឹងមិនដែលរួចផុតពីសេចក្ដីជាប់ទោសនៃស្ថាននរកឡើយ។
២៤មើលចុះ ភ្នែកយើងកទតមើលឃើញ ហើយស្គាល់អស់ទាំងកិច្ចការរបស់ពួកគេ ហើយយើងទុកខសេចក្ដីជំនុំជំរះឲ្យមកជាឆាប់តាមរដូវកាលវា គឺសម្រាប់ពួកគេទាំងអស់
២៥ត្បិតមានកពេលវេលាកំណត់ទុកសម្រាប់មនុស្សគ្រប់រូប ស្របតាមខកិច្ចការរបស់ខ្លួន។
២៦ព្រះទ្រង់នឹងប្រទានកតម្រិះដល់អ្នកដោយខព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ មែនហើយ ដោយគអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដែលពុំអាចប្រាប់បាន ដែលពុំទាន់បានបើកសម្ដែងប្រាប់ ចាប់តាំងពីកំណើតលោកិយ រហូតមកដល់ពេលឥឡូវនេះ
២៧ដែលពួកដូនតារបស់យើងបានទន្ទឹងចាំដោយអន្ទះសា សូមឲ្យបានបើកសម្ដែងប្រាប់ នៅគ្រាចុងក្រោយបង្អស់ ដែលចិត្តគំនិតរបស់ពួកគេបានតម្រង់ទៅរក ដោយពួកទេវតាដូចជាបានរក្សាទុក សម្រាប់ភាពពោរពេញនៃសិរីល្អរបស់ពួកគេ
២៨ជាពេលវេលាដែលនឹងមកដល់ ដោយកគ្មានអ្វីណាមួយដែលត្រូវរក្សាទុកនោះឡើយ ទោះជាមានព្រះតែមួយអង្គ ឬខច្រើនអង្គក្ដី គង់តែពួកគេនឹងបានសម្ដែងដែរ។
២៩គ្រប់ទាំងបល្ល័ង្ក និងអំណាចគ្រប់គ្រង ក្សត្របុរី និងអំណាចទាំងឡាយ នឹងត្រូវកបានបើកសម្ដែង ហើយប្រទានមកលើអស់អ្នកណាដែលស៊ូទ្រាំដោយក្លាហាន ដើម្បីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។
៣០ហើយបន្ថែមទៀត បើសិនជាមានកកម្រិតដល់ផ្ទៃមេឃ ឬដល់សមុទ្រទាំងឡាយ ឬដល់ដីគោក ឬដល់ព្រះអាទិត្យ ព្រះចន្ទ ឬតារាទាំងឡាយ —
៣១គ្រប់ពេលវេលានៃការវិលនៃរបស់ទាំងនោះ គ្រប់កំណត់ថ្ងៃ ខែ និងឆ្នាំទាំងឡាយ និងគ្រប់ទាំងថ្ងៃនៃថ្ងៃ ខែ និងឆ្នាំនៃរបស់ទាំងនោះ និងគ្រប់ទាំងសិរីល្អ ច្បាប់ និងពេលកំណត់នៃរបស់ទាំងនោះ នោះនឹងត្រូវបានបើកសម្ដែង នៅក្នុងថ្ងៃនៃកការកាន់កាប់ត្រួតត្រា នៃពេលពេញកំណត់ —
៣២ស្របតាមអ្វីដែលបានតែងតាំងឡើង នៅចំកណ្ដាលកក្រុមប្រឹក្សា នៃខព្រះដ៏គង់នៅអស់កល្បជានិច្ច លើព្រះនានាទាំងអស់ មុនកំណើតលោកិយនេះម្ល៉េះ ដែលត្រូវបានរក្សាទុកចំពោះការបង្ហើយ និងការបញ្ចប់លោកិយក្នុងកាលមនុស្សគ្រប់រូបនឹងបានចូលទៅក្នុងគវត្តមានដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ និងទៅក្នុងឃសេចក្ដីសម្រាកដ៏អមតរបស់ទ្រង់។
៣៣តើទឹកហូរនឹងនៅកខ្វក់យូរប៉ុណ្ណាទៅ? តើអំណាចអ្វីដែលនឹងបញ្ឈប់សួគ៌ាបាន? ដូចជាមនុស្សណាម្នាក់លាតដៃខ្សោយទៅបញ្ឈប់ទន្លេមិសសួរី នៅក្នុងដំណើរវាដែលបានសម្រេចទុក ឬបង្វែរទឹកហូរបញ្ច្រាសយ៉ាងណា នោះក៏ដូចជាបង្អាក់ព្រះដ៏មានមហិទ្ធិឫទ្ធិពីការចាក់កតម្រិះពីស្ថានសួគ៌ មកលើក្បាលនៃពួកបរិសុទ្ធថ្ងៃចុងក្រោយយ៉ាងនោះដែរ។
៣៤មើលចុះ មានមនុស្សជាច្រើនដែលត្រូវកបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវបានរើស។ ហើយតើហេតុអ្វីបានជាពួកគេ មិនត្រូវខបានរើស?
៣៥ពីព្រោះចិត្តរបស់ពួកគេត្រូវបានភ្ជាប់ជាខ្លាំងទៅលើអ្វីៗទាំងឡាយនៃកលោកនេះ ហើយប្រាថ្នាចង់បានខកិត្តិយសនៃមនុស្សលោក ដែលពួកគេពុំបានរៀននូវមេរៀននេះមួយ —
៣៦ថាកសិទ្ធិទាំងឡាយនៃបព្វជិតភាព គឺជាប់ជាមួយនឹងខអំណាចទាំងឡាយនៃស្ថានសួគ៌ ដែលមិនអាចបំបែកបានឡើយ ហើយថាអំណាចនៃស្ថានសួគ៌ពុំអាចត្រួតត្រា ឬកាន់កាប់បានឡើយ លើកលែងតែដោយគោលការណ៍នៃគសេចក្ដីសុចរិតប៉ុណ្ណោះ។
៣៧ឯសិទ្ធិទាំងឡាយអាចបានប្រទានមកលើយើង នោះពិតមែនហើយ ប៉ុន្តែនៅពេលយើងខំស្វែងរកផ្លូវ ដើម្បីកលាក់ខអំពើបាបទាំងឡាយរបស់យើង ឬដើម្បីបំពេញគសេចក្ដីឆ្មើងឆ្មៃរបស់យើង សេចក្ដីប៉ងប្រាថ្នាដ៏ឥតប្រយោជន៍របស់យើង ឬដើម្បីអនុវត្តការត្រួតត្រា ឬការគ្រប់គ្រង ឬការបង្ខិតបង្ខំទៅលើព្រលឹងនៃកូនចៅមនុស្សដោយនូវសេចក្ដីដ៏ឥតសុចរិតណាមួយ មើលចុះ ស្ថានសួគ៌ឃដកខ្លួនចេញ ព្រះវិញ្ញាណនៃព្រះអម្ចាស់ថប់បារម្ភ ហើយកាលណាព្រះវិញ្ញាណថយចេញ បព្វជិតភាព ឬសិទ្ធិអំណាចនៃមនុស្សនោះត្រូវបានបញ្ចប់។
៣៨មើលចុះ មុនអ្នកនោះដឹងខ្លួន នោះគេនៅតែម្នាក់ឯង ដើម្បីកធាក់ជល់នឹងជន្លួញ ដើម្បីខបៀតបៀនពួកបរិសុទ្ធ និងដើម្បីប្រឆាំងនឹងព្រះ។
៣៩យើងបានរៀនដោយការពិសោធន៍ដ៏សៅហ្មង ថាជាកធម្មជាតិ និងនិស្ស័យនៃមនុស្សស្ទើរគ្រប់រូប រំពេចណាពួកគេមានសិទ្ធិអំណាចបន្តិចបន្តួច តាមដែលពួកគេស្មាន នោះពួកគេនឹងចាប់ផ្ដើមអនុវត្តអំណាចគ្រប់គ្រងដោយឥតសុចរិតភ្លាម។
៤០ម្ល៉ោះហើយ បានជាមានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវបានរើស។
៤១គ្មានអំណាច ឬឥទ្ធិពលណាអាច ឬគប្បីកាន់កាប់ដោយសារបព្វជិតភាពបានឡើយ លើកលែងតែដោយកការលួងលោម ដោយខការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ
៤២ដោយចិត្តល្អ និងដោយការចេះដឹងពេញទី ដែលនឹងពង្រីកព្រលឹងឲ្យធំទូលំទូលាយ ដោយឥតកលាក់ពុត និងដោយឥតមានខឧបាយកលឡើយ —
៤៣ដោយកស្ដីបន្ទោសសមពេលសមហេតុ ដោយការតឹងរឹង កាលណាបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទាប់មកដោយបង្ហាញនូវខសេចក្ដីស្រឡាញ់ដ៏ច្រើនឡើងចំពោះអ្នកនោះដែលអ្នកបានស្ដីបន្ទោស ក្រែងអ្នកនោះរាប់អ្នកថាជាខ្មាំងសត្រូវរបស់គេ
៤៤ប្រយោជន៍ឲ្យគេអាចដឹងថាសេចក្ដីស្មោះស្ម័គ្ររបស់អ្នក គឺខ្លាំងជាងចំណងនៃសេចក្ដីស្លាប់។
៤៥ក៏សូមឲ្យចិត្តអ្នកពេញទៅដោយសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ និងដល់ពួកអ្នកជឿផង ហើយសូមឲ្យកគុណធម៌តុបតែងខគំនិតអ្នក ដោយឥតឈប់ឈរឡើយ ខណៈនោះ អ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ ហើយគោលលទ្ធិអំពីបព្វជិតភាពនឹងចុះមកលើព្រលឹងរបស់អ្នក ដូចជាគទឹកសន្សើមចុះពីលើមេឃ។
៤៦កព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកនអ្នកជានិច្ច ហើយដំបងពេជ្ររបស់អ្នក ជាដំបងពេជ្រនៃសេចក្ដីសុចរិត និងសេចក្ដីពិតដែលមិនចេះប្រែប្រួល ហើយខអំណាចគ្រប់គ្រងរបស់អ្នក នឹងទៅជាអំណាចគ្រប់គ្រងដ៏នៅអស់កល្បអស់កាលជានិច្ច ហើយដោយឥតការបង្ខិតបង្ខំ នោះវានឹងហូរមកលើអ្នកជារៀងដរាបតទៅ៕