កណ្ឌទី ១៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអូលីវើរ ខៅឌើរី, ដាវីឌវិតមើរ និងម៉ាទិនហារិស នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែមិថុនា ឆ្នាំ១៨២៩ គឺមុនពេលពួកគេបានឃើញផ្ទាំងចារិកទាំងឡាយ ដែលមានបញ្ជីប្រវត្តិនៃព្រះគម្ពីរមរមន (History of the Church, ១:៥២–៥៧)។ យ៉ូសែប និងអូលីវើរ ខៅឌើរី ជាស្មៀនរបស់លោក បានរៀនពីការបកប្រែផ្ទាំងទាំងឡាយនៃព្រះគម្ពីរមរមន ថាត្រូវមានពួកសាក្សីពិសេសបីនាក់តាំងឡើង (សូមមើលគម្ពីរអេធើរ ៥:២–៤; នីហ្វៃ ទី ២ ១១:៣; ២៧:១២)។ អូលីវើរ ខៅឌើរី, ដាវីឌវិតមើរ និងម៉ាទិន ហារិស ត្រូវបានជ្រាបដឹងដោយសេចក្ដីប្រាថ្នាដ៏ប្រកបដោយការបំភ្លឺ ឲ្យធ្វើជាពួកសាក្សី ពិសេសបីនាក់។ ព្យាការីបានសូមដល់ព្រះអម្ចាស់ ហើយវិវរណៈនេះត្រូវបានប្រទានឲ្យមកជាចម្លើយ តាមរយៈយូរីម និងធូមីម។
១–៤, ដោយសារសេចក្ដីជំនឿ ពួកសាក្សីបីនាក់នឹងបានឃើញផ្ទាំងទាំងឡាយ និងវត្ថុពិសិដ្ឋៗផ្សេងទៀត; ៥–៩, ព្រះគ្រីស្ទធ្វើទីបន្ទាល់អំពីទេវភាពនៃព្រះគម្ពីរមរមន។
១មើលចុះ យើងមានបន្ទូលមកកាន់អ្នកថា អ្នកត្រូវពឹងមកលើព្រះបន្ទូលរបស់យើង គឺបើសិនជាអ្នករាល់គ្នាធ្វើដោយពេញចិត្តប្រាថ្នា នោះអ្នកនឹងកបានឃើញខផ្ទាំងទាំងឡាយ ព្រមទាំងប្រដាប់បាំងទ្រូង គដាវរបស់ឡាបាន់ ឃយូរីម និងធូមីម ដែលបានប្រទានដល់ងបងប្រុស របស់យ៉ារេឌនៅលើភ្នំ ក្នុងកាលលោកបានទូលជាមួយនឹងព្រះអម្ចាស់ចទល់មុខ ហើយនិងរបស់ដៅទិសឆដ៏អស្ចារ្យ ដែលបានប្រទានដល់លោកលីហៃ កាលនៅក្នុងទីរហោស្ថាន នៅតាមព្រំដែនជសមុទ្រក្រហម។
២ហើយគឺដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នានឹងបានឃើញរបស់ទាំងឡាយ គឺដោយសារសេចក្ដីជំនឿនោះឯង ដែលពួកព្យាការីបូរាណធ្លាប់មាន។
៣ហើយបន្ទាប់ពីអ្នករាល់គ្នាបានមានសេចក្ដីជំនឿ និងបានឃើញរបស់ទាំងឡាយ ដោយភ្នែករបស់អ្នកហើយ នោះអ្នករាល់គ្នាត្រូវធ្វើកបន្ទាល់អំពីរបស់ទាំងនោះ ដោយព្រះចេស្ដានៃព្រះ។
៤ហើយការណ៍នេះអ្នករាល់គ្នានឹងធ្វើ ដើម្បីកុំឲ្យយ៉ូសែប ស៊្មីធ ជាអ្នកបម្រើរបស់យើង អាចត្រូវបំផ្លាញ ដើម្បីឲ្យយើងអាចនាំមកនូវគោលបំណងដ៏សុចរិតរបស់យើងចំពោះកូនចៅមនុស្ស ដោយនូវកិច្ចការនេះ។
៥ហើយអ្នករាល់គ្នានឹងធ្វើទីបន្ទាល់ ថាអ្នកបានឃើញរបស់ទាំងនោះ ដូចជាយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងបានឃើញដែរ ត្បិតគឺដោយសារអំណាចរបស់យើងនោះហើយ ដែលលោកបានឃើញរបស់ទាំងនោះ ហើយនេះគឺដោយសារលោកមានសេចក្ដីជំនឿ។
៦ហើយលោកបានបកប្រែកព្រះគម្ពីរ សូម្បីតែខចំណែកនោះ ដែលយើងបានបញ្ជាដល់លោក ហើយប្រាកដដូចជាព្រះអម្ចាស់របស់អ្នក និងព្រះរបស់អ្នក ទ្រង់មានព្រះជន្មរស់នៅ ការណ៍នោះពិតមែន។
៧ហេតុដូច្នោះហើយ អ្នករាល់គ្នាបានទទួលអំណាចដូចគ្នា និងសេចក្ដីជំនឿដូចគ្នា និងអំណោយទានដូចគ្នានឹងលោកដែរ
៨ហើយបើសិនជាអ្នករាល់គ្នាធ្វើតាមព្រះបញ្ញត្តិចុងក្រោយបង្អស់របស់យើង ដែលយើងបានប្រទានដល់អ្នក នោះកទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ ត្បិតខគុណរបស់យើងល្មមដល់អ្នកហើយ ហើយអ្នកនឹងគបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។
៩ហើយយើង ជាព្រះយេស៊ូវគ្រីស្ទ ជាកព្រះអម្ចាស់របស់អ្នក និងជាព្រះរបស់អ្នក បានមានបន្ទូលដល់អ្នក ដើម្បីឲ្យយើងអាចនាំមកនូវគោលបំណងដ៏សុចរិតរបស់យើងចំពោះកូនចៅមនុស្ស។ អាម៉ែន៕