កណ្ឌទី ២៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក ខែមេសា ឆ្នាំ១៨៣០ ចំពោះអូលីវើរ ខៅឌើរី; ហៃរុម ស៊្មីធ; សាំយូអែល អេជ ស៊្មីធ; យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ; និង យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ (History of the Church, ១:៨០)។ មកពីសេចក្ដីប៉ងប្រាថ្នាដ៏ស្មោះស្ម័គ្រពីចំណែកនៃពួកអ្នកប្រាំនាក់ ដែលបានពោលដល់នេះ ចង់ដឹងអំពីកាតព្វកិច្ចរបស់ពួកគេរៀងៗខ្លួន នោះព្យាការីបានសូមដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈនេះ។
១–៧, ពួកសិស្សមុនៗទាំងនេះ ត្រូវបានហៅឲ្យផ្សាយ ទូន្មាន និងចម្រើនកម្លាំងដល់សាសនាចក្រ។
១មើលចុះ អូលីវើរ យើងមានបន្ទូលដល់អ្នកនូវពាក្យបន្តិចបន្តួច។ មើលចុះ អ្នកបានមានពរហើយ ហើយអ្នកពុំនៅក្រោមការកាត់ទោសទេ ប៉ុន្តែចូរប្រយ័ត្នអំពីកសេចក្ដីឆ្មើងឆ្មៃ ខ្លាចក្រែងអ្នកធ្លាក់ទៅក្នុងខសេចក្ដីល្បួង។
២ចូរប្រាប់ឲ្យគេដឹងអំពីការហៅរបស់អ្នកដល់សាសនាចក្រ ហើយព្រមទាំងដល់ពិភពលោកផងដែរ ហើយចូរឲ្យចិត្តអ្នកបានបើកដើម្បីផ្សាយសេចក្ដីពិត ចាប់តាំងពីឥឡូវនេះជារៀងដរាបតទៅ។ អាម៉ែន។
៣មើលចុះ ហៃរុម យើងមានបន្ទូលដល់អ្នកនូវពាក្យបន្តិចបន្តួច ត្បិតអ្នកក៏ពុំនៅក្រោមការកាត់ទោសទេ ហើយចិត្តអ្នកបានបើក ហើយអណ្ដាតអ្នកបានស្រាយ ហើយការហៅរបស់អ្នក គឺដើម្បីឲ្យការទូន្មាន ហើយដើម្បីកចម្រើនកម្លាំងដល់សាសនាចក្រជារៀងរហូត។ ហេតុដូច្នោះហើយ កាតព្វកិច្ចរបស់អ្នក គឺដល់សាសនាចក្រជារៀងដរាបតទៅ ហើយនេះមកពីគ្រួសាររបស់អ្នក។ អាម៉ែន។
៤មើលចុះ កសាំយូអែល យើងមានបន្ទូលដល់អ្នកនូវពាក្យបន្តិចបន្តួច ត្បិតអ្នកពុំនៅក្រោមការកាត់ទោសទេ ហើយការហៅរបស់អ្នក គឺដើម្បីឲ្យការទូន្មាន ហើយដើម្បីចម្រើនកម្លាំងដល់សាសនាចក្រ ហើយអ្នកពុំទាន់បានហៅឲ្យផ្សាយដល់ពិភពលោកនៅឡើយទេ។ អាម៉ែន។
៥មើលចុះ យ៉ូសែប យើងមានបន្ទូលដល់អ្នកនូវពាក្យបន្តិចបន្តួច ត្បិតអ្នកពុំនៅក្រោមការកាត់ទោសទេ ហើយការហៅរបស់អ្នក គឺដើម្បីឲ្យការទូន្មាន ហើយដើម្បីចម្រើនកម្លាំងដល់សាសនាចក្រដែរ ហើយនេះជាកាតព្វកិច្ចរបស់អ្នក ចាប់តាំងពីឥឡូវនេះជារៀងដរាបតទៅ។ អាម៉ែន។
៦មើលចុះ យ៉ូសែប ណៃត៍ យើងសម្ដែងខ្លួនដល់អ្នក ដោយសារព្រះបន្ទូលទាំងនេះ ថាអ្នកត្រូវលើកលីកឈើឆ្កាងរបស់អ្នក គឺថាអ្នកត្រូវខអធិស្ឋានគឲ្យឮនៅចំពោះពិភពលោក ព្រមទាំងនៅទីអាថ៌កំបាំង និងនៅក្នុងគ្រួសាររបស់អ្នក និងនៅក្នុងចំណោមមិត្តភក្ដិរបស់អ្នក និងនៅគ្រប់កន្លែងនានា។
៧ហើយមើលចុះ គឺជាកាតព្វកិច្ចរបស់អ្នក ដើម្បីកចូលរួមជាមួយសាសនាចក្រដ៏ពិត ហើយចូរចេញវាចារបស់អ្នក ដើម្បីទូន្មានជារៀងរហូតចុះ ដើម្បីឲ្យអ្នកអាចបានទទួលរង្វាន់នៃជើងឈ្នួល។ អាម៉ែន៕