កណ្ឌទី ៥៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះវិលលាម ដ័បបុលយូ ហ្វែប្ស នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែមិថុនា ឆ្នាំ១៨៣១ (History of the Church, ១:១៨៤–១៨៦)។ វិលលាម ដ័បបុលយូ ហ្វែប្សជាអ្នកបោះពុម្ព ហើយគ្រួសាររបស់គាត់ទើបតែមកដល់ក្រុងខឺតឡង់ ហើយព្យាការីបានទូលដល់ព្រះអម្ចាស់សូមដំណឹងអំពីគាត់។
១–៣, វិលលាម ដ័បបុលយូ ហ្វែប្ស ត្រូវបានហៅ ហើយរើសឲ្យទទួលបុណ្យជ្រមុជទឹក ឲ្យតែងតាំងជាអែលឌើរ ហើយឲ្យផ្សាយដំណឹងល្អ; ៤, គាត់ក៏ត្រូវសរសេរសៀវភៅសម្រាប់កូនក្មេងនៅក្នុងសាលានៃសាសនាចក្រដែរ; ៥–៦, គាត់ត្រូវធ្វើដំណើរទៅ រដ្ឋមិសសួរី ដែលនឹងត្រូវទៅជាតំបន់នៃកិច្ចការរបស់គាត់។
១មើលចុះ វិលលាម ជាអ្នកបម្រើរបស់យើងអើយ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នក មែនហើយ គឺជាព្រះអម្ចាស់នៃកផែនដីទាំងមូលថា អ្នកត្រូវបានហៅ ហើយរើស ហើយបន្ទាប់ពីអ្នកត្រូវបានទទួលខបុណ្យជ្រមុជដោយទឹក បើសិនជាអ្នកធ្វើដោយភ្នែកស្មោះត្រង់ទាំងស្រុង ចំពោះសិរីល្អរបស់យើង នោះអ្នកនឹងត្រូវបានទទួលការផ្ដាច់បាបទាំងឡាយរបស់អ្នក និងការទទួលយកព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់គដៃលើ។
២ហើយខណៈនោះ អ្នកនឹងត្រូវបានតែងតាំងដោយដៃរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ឲ្យធ្វើជាអែលឌើរចំពោះសាសនាចក្រនេះ ដើម្បីផ្សាយពីការប្រែចិត្ត និងកការផ្ដាច់បាបទាំងឡាយ ដោយសារបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ។
៣ហើយដល់អស់អ្នកណាដែលអ្នកដាក់ដៃលើ បើសិនជាពួកគេមានចិត្តទន់ទាបនៅចំពោះយើង នោះអ្នកត្រូវមានអំណាច ដើម្បីប្រគល់ព្រះវិញ្ញាណបរិសុទ្ធ។
៤ហើយជាថ្មីទៀត អ្នកត្រូវបានតែងតាំងឡើងឲ្យជួយ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង ដើម្បីធ្វើកិច្ចការខាងបោះពុម្ព និងខាងជ្រើសរើស ហើយសរសេរកសៀវភៅសម្រាប់សាលារៀនទាំងឡាយនៅក្នុងសាសនាចក្រ ប្រយោជន៍ឲ្យកូនក្មេងតូចអាចបានទទួលការបង្គាប់ផងដែរនៅចំពោះយើង ដែលគាប់ចិត្តដល់យើង។
៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ដោយសារហេតុនេះ ទើបអ្នកត្រូវចេញដំណើររបស់អ្នកទៅជាមួយ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និងស៊ីឌនី រិកដុន ជាពួកអ្នកបម្រើរបស់យើង ប្រយោជន៍ឲ្យអ្នកអាចកបានតាំងនៅក្នុងដែនដីនៃកេរ្តិ៍អាកររបស់អ្នក ដើម្បីធ្វើកិច្ចការនេះ។
៦ហើយជាថ្មីទៀត ចូរឲ្យយ៉ូសែប ខូ ជាអ្នកបម្រើរបស់យើង ចេញដំណើររបស់គាត់ទៅជាមួយពួកគេដែរ។ ហើយដែលនៅសល់ទាំងប៉ុន្មាន នោះនឹងត្រូវបានធ្វើឲ្យដឹងនៅពេលខាងមុខ តាមដែលយើងសព្វព្រះហឫទ័យ។ អាម៉ែន៕