ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧


មេរៀន​ទី ២០ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧

បុព្វកថា

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ នៅ​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ និង ការលើក ទឹកចិត្ត​ដល់ ប៉ាលី ភី ប្រាត្ត ដែល​ធ្វើ​ជា​អធិបតី​លើ​សាលា​សម្រាប់​បងប្អូនប្រុស​ក្នុង​បព្វជិតភាព​នៅ​រដ្ឋ មិសសួរី និង សម្រាប់​ពួក​បងប្អូន​ប្រុស ដែល​បាន​ចូលរួម​នៅ​ក្នុង​សាលា​នោះ ។ ព្រះ​អម្ចាស់​ក៏​បាន​គូសបញ្ជាក់​អំពី​ព្រះឆន្ទៈ​របស់​ទ្រង់ ដែល​មាន​ព្រះទ័យ​ឲ្យ ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​បាន​សន្យា​ថា បើ​ពួកគេ​បាន​ធ្វើ​ដូច្នោះ ហើយ​បើ​ដួងចិត្ត​របស់​ពួកគេ​បរិសុទ្ធ នោះ​សិរីល្អ និង វត្តមាន​របស់​ទ្រង់​នឹង​គង់​សណ្ឋិត​នៅ​ទីនោះ ។

រូបភាព
អ្នក​ចង្អុល​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ

សាលា​សម្រាប់​ពួក​អែលឌើរ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១-៩

ព្រះអម្ចាស់​បង្រៀន​សមាជិក​អំពី សាលា​នៃ​ពួក​អែលឌើរ​នៅ​រដ្ឋ មិសសួរី អំពី​អ្វី​ដែល​ពួកគាត់​ត្រូវ​តែ​ធ្វើ​ដើម្បី​ទទួល​យក​ទ្រង់

បើ​អ្នក​ត្រូវ​បង្រៀន​មិត្តភក្ដិ​ម្នាក់ អំពី​របៀប​ធ្វើ​ជា​សិស្ស​ល្អ នោះ​តើ​ឥរិយាបថ និង អាកប្បកិរិយា​បែប​ណា​ខ្លះ ដែល​អ្នក​នឹង​លើក​ទឹកចិត្ត​មិត្តភក្ដិ​អ្នក​ឲ្យ​បង្កើន ?

នា​រដូវរងា​ក្នុង​ឆ្នាំ ១៨៣២-៣៣ ព្រះអម្ចាស់​បាន​ណែនាំ​ថ្នាក់ដឹកនាំ​សាសនាចក្រ ឲ្យ​បង្កើត​សាលា​នៃ​ពួក​ព្យាការី​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅ​ក្រោម​ការដឹកនាំ​របស់​ព្យាការី យ៉ូសែប ស៊្មីធ, ប៉ាលី ភី ប្រាត្ត ពួក​លោក​ទាំង​ពីរ​បាន​ដឹកនាំ​សាលា​មួយ​ដែល​ស្រដៀង​នេះ នៅ​ទីក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ សាលា​នេះ​ត្រូវបាន​ហៅ​ថា សាលា​នៃ​ពួក​អែលឌើរ ។ សមាជិក​ក្នុង​សាលា​នៃ​ពួក​អែលឌើរ​នេះ បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​កាន់ យ៉ូសែប ស៊្មីធ ដែល​នៅ​រដ្ឋ អូហៃអូ ។ ដើម្បី​ឆ្លើយតប​ទៅ​វិញ លោក​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ដែល​មាន​វិវរណៈ ដែល​សព្វថ្ងៃ​នេះ​ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១រួច​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ពិពណ៌នា​យ៉ាង​ដូចម្ដេច​ខ្លះ អំពី​ពួក​បងប្អូន​ប្រុស​ជា​ច្រើន​នៅ​រដ្ឋ មិសសួរី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២រួច​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​បុរស​ទាំងនេះ ប្រសិន​បើ​ពួកគាត់​បន្ត​មាន​ចិត្ត​ស្មោះត្រង់​នោះ ។

ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១–២យើង​រៀន​ថា បើ​យើង​បន្ទាប​ខ្លួន ហើយ​ព្យាយាម​ស្វែងរក ដើម្បី​រៀន នោះ​យើង​នឹង​ទទួល​បាន​ប្រាជ្ញា និង សេចក្ដីពិត ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
យុវវ័យ​នៅ​ក្នុង​ថ្នាក់​រៀន
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​ទទួល​បាន​ប្រាជ្ញា និង សេចក្ដីពិត ?

    2. តើ​អ្នក​គិត​ថា ការបន្ទាបខ្លួន និង ភាព​ឧស្សាហ៍​ព្យាយាម នឹង​ជួយ​អ្នក​ទទួល​បាន​ប្រាជ្ញា និង សេចក្ដីពិត​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៣-៥ ដើម្បី​ដឹង​ថាតើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច អំពី​ការបម្រើ​របស់ ប៉ាលី ភី ប្រាត្ត និង អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​បងប្រុស ប្រាត្ត ។

ដូចជា ប៉ាលី ភី ប្រាត្ត ដែរ ពួកគេ​អាច​ដឹង​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​អ្នក នៅ​ពេល​អ្នក​បន្ដ​ដើរ​តាម​ទ្រង់ ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៧, ៩ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​ដើម​ឈើ​ទាំងឡាយ ដែល​មាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ( បើ​អ្នក​ពុំ​ចង់​គូរ​ទេ​នោះ អ្នក​អាច​សរសេរ​កថាខណ្ឌ​ចំនួន​ពីរ ដែល​ពិពណ៌នា​អំពី​ដើម​ឈើ​ទាំងនេះ ) ។

ដើម​ឈើ​ទាំង​ពីរ​ប្រភេទ​នោះ តំណាង​ឲ្យ​សមាជិក​សាសនាចក្រ ចំណែក​ឯ​ផ្លែ​នោះ​ឯង គឺ​ជា​កិច្ចការ និង ទង្វើ​របស់​សមាជិក ។ សូម​ចងចាំ​ថា ពួក​បរិសុទ្ធ​ជា​ច្រើន​នៅ​រដ្ឋ មិសសួរី បាន​បន្ទាប​ខ្លួន ហើយ​មាន​ចិត្ត​ស្មោះត្រង់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​បរិសុទ្ធ​ខ្លះ​ទៀត បែរ​ជា​មាន​ភាពឆ្មើងឆ្មៃ ហើយ​មិន​គោរព​ប្រតិបត្តិ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៦-៧រួច​ពិចារណា​លើ​សារលិខិត​នានា ដែល​អ្នក​រក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:៨-៩រួច​ពិចារណា​លើ​សារលិខិត​នានា ដែល​អ្នក​រក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

  1. តើ​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួក​បងប្អូន​ប្រុស​ទាំងនេះ​យ៉ាង​ដូចម្ដេច បើ​ពួកគាត់​បន្ត​ដើរ​តាម​ទ្រង់ ? នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រយោគ​ចំនួន​ពីរ ឬ បី ដោយ​ពន្យល់​ថាតើ សេចក្ដី​អត្ថាធិប្បាយ​អំពី​ដើម​ឈើ និង បរិយាកាស​នៅ​ជុំវិញ​វា​ក្នុង ខទី ៩ អាច​លើក​ទឹកចិត្ត​អ្នក​ឲ្យ​មាន​ចិត្ត​កាន់តែ​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ។

យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨តើ​លក្ខណៈសម្បត្តិ​មួយ​ចំនួន​នៃ​បុគ្គល ដែល​ទទួល​យក​ព្រះអម្ចាស់​មាន​អ្វី​ខ្លះ ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​សរសេរ​ពាក្យ ដែល​បញ្ចប់​គោលការណ៍​នេះ ៖ ដើម្បី​ទទួល​យក​ព្រះអម្ចាស់ យើង​ត្រូវតែ  ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការលះបង់​អ្វី​ខ្លះ ដែល​អ្នក​បាន​ធ្វើ​ដើម្បី « គោរព​តាម​សេចក្ដី​សញ្ញា [ របស់​អ្នក ] » ( គ. និង ស. ៩៧:៨ ) ?

សូម​ពិចារណា​អំពី​គោលជំហ​របស់​អ្នក​នៅ​ចំពោះ​ព្រះ ។ សូម​គិត​អំពី​របៀប ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១០-២១

ព្រះ​អម្ចាស់​គូសបញ្ជាក់​អំពី​ព្រះឆន្ទៈ​របស់​ទ្រង់ ដែល​មាន​ព្រះទ័យ​ឲ្យ ពួកបរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១០–១២ដោយ​ស្វែងរក​ការលះបង់ ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ពី​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន ( រដ្ឋ មិសសួរី ) ។ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ពាក្យ ដង្វាយ​មួយ​ភាគ​ដប់ សំដៅ​ទៅ​លើ​ដង្វាយ​នានា​ជា​ទូទៅ ពុំ​មែន​សំដៅ​ទៅ​លើ ១០ ភាគ​រយ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​បុគ្គល​ម្នាក់ ដែល​បាន​យល់​ថា​ជា​ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​ត្រូវបាន​បើកសម្ដែង​ក្រោយ​មក​ទៀត​នោះ​ទេ ( សូម​មើល គ. និង ស. ១១៩ ) ។ បរិមាណ​ច្រើន​ជាង​មួយ​ភាគ​ដប់​នៃ​ធនធាន​របស់​ពួក​បរិសុទ្ធ ត្រូវបាន​តម្រូវ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ រួម​បញ្ចូល​ទាំង​ដង្វាយ​នៃ​ពេល​វេលា និង ការងារ​របស់​ពួកគេ​ដែរ ។

សូម​ចងចាំ​ថា ព្រះអម្ចាស់​បាន​កំណត់​ទីតាំង​សម្រាប់​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន រយៈ​ពេល​ពីរ​ឆ្នាំ​មុន​ដែល​ទ្រង់​បាន​ប្រទាន​វិវរណៈ​នេះ ( សូម​មើល គ. និង ស. ៥៧:១-៣ ) ។ ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ហើយ​បាន​ណែនាំ​ពួកគាត់​ឲ្យ​ចាប់ផ្ដើម​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ជា​បន្ទាន់ ( សូម​មើល History of the Church ១:៣៦៣ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ថ្ងៃ​ទី ២ ខែ សីហា ឆ្នាំ ១៨៣៣ នោះ ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ពុំ​ទាន់​បាន​ចាប់ផ្ដើម​ការសាងសង់​នៅ​ឡើយ​ទេ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១២-១៤រួច​ស្វែងរក​មូលហេតុ​នានា ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

ចំពោះ​អ្នក តើ​ព្រះវិហារ​បរិសុទ្ធ​បាន​ក្លាយ​ទៅ​ជា « កន្លែង​នៃ​សេចក្ដី​អំណរគុណ » ( គ. និង ស. ៩៧:១៣ ) តាម​របៀប​ណា ? តើ​ព្រះវិហារ​បរិសុទ្ធ​បាន​ក្លាយ​ទៅ​ជា « កន្លែង​នៃ​ការបង្គាប់ » ( គ. និង ស. ៩៧:១៣ ) តាម​របៀប​ណា ?

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៥-២០សូម​ស្វែងរក​ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ បើ​ពួកគេ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ឡើង ។

រូបភាព
អែលឌើរ ដាវីឌ ប៊ី ហេត

អែលឌើរ ដាវីឌ ប៊ី ហេត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ថា ការសន្យា​ថា​នឹង​បាន​ឃើញ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូម​មើល ខទី ១៥–១៦  )អាច​រួម​បញ្ចូល​ទាំង ភាព​ដែល​លើស​ពី​ការមើល​ឃើញ​ទ្រង់​ដោយ​ភ្នែក​ពី​កំណើត​របស់​យើង​ទៅ​ទៀត ៖ « វា​ជា​ការពិត​ថា មាន​មនុស្ស​មួយ​ចំនួន​ពិត​ជា​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​មែន ប៉ុន្តែ នៅ​ពេល​មនុស្ស​ម្នាក់​ស្រាវជ្រាវ​នៅ​ក្នុង​វចនានុក្រម នោះ​គាត់​នឹង​បាន​ដឹង​ថា មាន​អត្ថន័យ​ជា​ច្រើន​ទៀត​ចំពោះ ពាក្យ មើល​ឃើញនេះ ដូចជា​ការមក​ស្គាល់​ទ្រង់ ការញាណ​ដឹង​អំពី​ទ្រង់ ការទទួល​ស្គាល់​ទ្រង់ ថែម​ទាំង​កិច្ចការ​របស់​ទ្រង់ ការស្គាល់​អំពី​សារៈសំខាន់​នៃ​អង្គ​ទ្រង់ ឬ ការបាន​យល់​ដឹង​អំពី​ទ្រង់ ( « Temples and Work Therein » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៦០ ទំព័រ ៦១ ) ។

ស្រប​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១៥–១៧តើ​អ្នក​អាច​មាន​ភាពសក្ដិសម ដើម្បី​ទទួល​បទពិសោធន៍​នៃ​សិរីល្អ និង វត្តមាន​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ? សូម​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្រៀន​អំពី​គោលការណ៍ ដែល​ថ្លែង​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះ​នឹង​បង្ហាញ​ព្រះកាយ​ទ្រង់​ទៅ​ដល់​មនុស្ស​ទាំងឡាយ​ណា ដែល​មាន​ចិត្ត​បរិសុទ្ធ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការ​មាន​ចិត្ត​បរិសុទ្ធ មាន​ន័យ​យ៉ាង​ដូចម្ដេច ?

    2. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​យើង​បាន​បរិសុទ្ធ ដើម្បី​យើង​អាច​ទទួលបាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន ?

    3. តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​មាន​ពរ​តាម​របៀប​ណា នៅ​ពេល​អ្នក​បាន​ត្រៀម​ខ្លួន ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១រួច​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់ បាន​កំណត់​និយមន័យ​នៃ​ពាក្យ ស៊ីយ៉ូន ។ អ្នក​អាច​នឹង​ចង់​សរសេរ ឬ គូស​ចំណាំ ឃ្លា​ដែល​បង្រៀន​អំពី​សេចក្ដីពិត​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ស៊ីយ៉ូន​គឺ​ជា​ភាពបរិសុទ្ធ​នៅ​ក្នុង​ចិត្ត ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ហ្គូយ៉ាហ្គីល អេក្វាឌ័រ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៨

ព្រះអម្ចាស់​ពន្យល់​អំពី​អ្វី ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​ចៀស​ផុត​ពី​ការពិរោធ​របស់​ទ្រង់ ហើយ​ទទួលបាន​ពរជ័យ​ពី​ទ្រង់

ដើម្បី​យល់​អំពី​សារលិខិត​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២២–២៤សូម​ពិចារណា​អំពី​ឃ្លា​ដូចតទៅ​នេះ ៖ ព្យុះសង្ឃរា​កើត​មាន​ពាសពេញ​ពិភពលោក ។ ព្យុះសង្ឃរា​ធំៗ អាច​បង្វែរ​ទៅ​ជា​ខ្យល់​ព្យុះ​កំបុត​ត្បូង​ដ៏​សាហាវ ដែល​បណ្ដាល​ឲ្យ​មាន​ការខូចបង់​យ៉ាង​ធ្ងន់ធ្ងរ ។ តើ​អ្នក​ធ្លាប់​បាន​ឃើញ​ខ្យល់​ព្យុះ​សង្ឃរា ឬ ខ្យល់​ព្យុះ​កំបុតត្បូង​ដោយ​ផ្ទាល់ ឬ បាន​ឃើញ​តាម​វីដេអូ​ដែរ​ឬ​ទេ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២២-២៤រួច​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​ប្រៀបធៀប​ទៅ​នឹង​ខ្យល់​ព្យុះ​សង្ឃរា ។

នៅ​ក្នុង ខទី ២២ពាក្យ សេចក្ដី​សងសឹក សំដៅ​ទៅ​លើ​ផលវិបាក នៃ​ការមិន​គោរព​ប្រតិបត្តិ​ព្រះអម្ចាស់ ។ នៅ​ក្នុង​ចន្លោះ​ដែល​មាន សូម​សរសេរ​អំពី​របៀប ដែល​សេចក្ដី​សងសឹក​របស់​ព្រះអម្ចាស់ អាច​មាន​សភាព​ដូចជា​ខ្យល់​ព្យុះ​សង្ឃរា ៖

សូម​សិក្សា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២៥-២៨ ដើម្បី​រកមើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ចៀស​ផុត​ពី​សេចក្ដី​សងសឹក​របស់​ព្រះអម្ចាស់ ហើយ​ទទួលបាន​ពរជ័យ​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ បើ​សិន​ជា នៅ​គ្រប់​កន្លែង​ណា ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​ពិចារណា​អំពី​របៀប ដែល​សារលិខិត​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ២៥–២៨ ទាក់ទង​ទៅ​នឹង​រូបភាព​នៃ​ដើម​ឈើ​ទាំង​ពីរ​ប្រភេទ ដែល​អ្នក​បាន​សិក្សា​មុន​នេះ​បន្តិច ។ តើ ខទី ២៧-២៨ បង្រៀន​យ៉ាង​ដូចម្ដេច អំពី​ការប្រែចិត្ត និង ការអត់ទោស ?

យើង​រៀន​គោលការណ៍​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា បើ​យើង​គោរពប្រតិបត្តិ នោះ​យើង​នឹង​ចៀស​ផុត​ពី​សេចក្ដី​សងសឹក​របស់​ព្រះអម្ចាស់ ហើយ​ទទួលបាន​ពរជ័យ​ពី​ទ្រង់​ជា​ច្រើន​អនេក ។

សូម​ពិចារណា​អំពី​អ្វី​ដែល អ្នក​មាន​អារម្មណ៍​ថា​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ នៅ​ពេល​អ្នក​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ ។ សូម​ធ្វើតាម​ការបំផុសគំនិត​ទាំងនោះ ដើម្បី​អ្នក​អាច​ទទួលបាន​ពរជ័យទាំងឡាយ​ពី​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖