ថ្នាក់​សិក្ខាសាលា
សេចក្តីណែនាំ​អំពី​គោលលទ្ធិ​គ្រឹះ


សេចក្តីណែនាំ​អំពី​គោលលទ្ធិ​គ្រឹះ

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ ៖

  • ក្រុម​ព្រះ

  • ផែនការ​នៃ​សេចក្តីសង្រ្គោះ

  • ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ

  • ពួក​ព្យាការី និង វិវរណៈ

  • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

  • ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា

  • អាពាហ៍ពិពាហ៍ និង គ្រួសារ

  • ព្រះបញ្ញត្តិ​ទាំងឡាយ

នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរ សូម​ស្វែងរក ឲ្យ​យល់ ជឿ ពន្យល់ ហើយ​អនុវត្ត​គោលលទ្ធិគ្រឹះ​នៃ​ដំណឹងល្អ​ទាំងនេះ ។ ការធ្វើ​ដូច្នោះ​នឹង​ជួយ​អ្នក​ពង្រឹង​ទីបន្ទាល់ ហើយ​បង្កើន​អំណរគុណ​របស់​អ្នក ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូគ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ ។ ការរៀន​គោលលទ្ធិគ្រឹះ នឹង​ជួយ​អ្នក​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ ដើម្បី​រស់នៅ​តាម​ដំណឹងល្អ និង​បង្រៀន​អំពី​សារៈ​សំខាន់​នៃ​សេចក្តីពិត​ទាំងនេះ​ដល់​មនុស្ស​ទូទៅ​ផងដែរ ។ គោលលទ្ធិ​សំខាន់ៗ​ដទៃ​ទៀត​នៃ​ដំណឹងល្អ ក៏​នឹង​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ​ផងដែរ ទោះជា​មិន​ត្រូវបាន​ចុះ​នៅ​ក្នុង​បញ្ជី​នៃ​គោលលទ្ធិគ្រឹះ​ទាំងនេះ​ក្ដី ។