ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១-៣៦


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៣៦

បុព្វកថា

« សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ​ទាំងនេះ [ ត្រូវបាន ] រៀបចំ និង តាំងឡើង​ស្របតាម​ច្បាប់​របស់ [ សហរដ្ឋ​អាមេរិក ] » នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ( គ. និង ស. ២០:១) ។ ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ពី​ដំបូង មាន​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបាន​ស្គាល់​ថា​ជា « មាត្រា និង សេចក្ដីសញ្ញា » នៃ​សាសនាចក្រ ព្រោះ​វា​បង្ហាញ​យ៉ាង​ពិស្ដារ​អំពី​ជំនឿ តំណែង ពិធី​បរិសុទ្ធ និង ទម្រង់ការ​ទាំងឡាយ​នៃ​សាសនាចក្រ​ដែល​ទើប​តែ​បាន​ស្ដារឡើងវិញ​ថ្មោងថ្មី ។ អម​ជាមួយ គោលលទ្ធិ និង សេចក្តីសញ្ញា ២១–២២ ជាញឹកញាប់ កណ្ឌ​នេះ​ត្រូវបាន​ហៅ​ថា​ជា « ធម្មនុញ្ញ » នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ។ ដោយសារតែ​ប្រវែង និង មាតិកា​របស់​វា នោះ គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបាន​បែងចែក​ចេញ​ជា​បី​មេរៀន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៤

ព្រះ​បញ្ជា​ថា សាសនាចក្រ​នេះ​ត្រូវ​ស្ថាបនា​ឡើង

សូម​គិត​អំពី​ការប្រជុំ​ចុងក្រោយ ដែល​អ្នក​បាន​ចូលរួម ដែល​មាន​ការថ្លែងទីបន្ទាល់ ។ ប្រសិនបើ​មិត្តភក្ដិ​ម្នាក់ ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​បាន​ចូលរួម​ក្នុង​ការប្រជុំ​ជាមួយ​អ្នក ហើយ​បាន​សួរ​ថា​តើ​ទីបន្ទាល់​គឺ​ជា​អ្វី​នោះ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ដូចម្ដេច ?

រូបភាព
អែលឌើរ ដាល្លិន អេក អូក

សូម​ពិចារណា​អំពី​និយមន័យ​នៃ​ទីបន្ទាល់​ដែល​បាន​មាន​ប្រសាសន៍​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ « ទីបន្ទាល់​អំពី​ដំណឹងល្អ គឺ​ជា​សាក្សី​ផ្ទាល់ខ្លួន​មួយ ដែល​ថ្លែង​ដល់​ព្រលឹង​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ភាពពិត​ជាក់លាក់​នៃ​សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​ការ​ពិត ហើយ​យើង​ដឹង​ថា វា​ជា​ការពិត » ( «Testimony » EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៦ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវបាន​អាន​ឮៗ​នៅ​ក្នុង​សន្និសីទ​មួយ​ចំនួន​របស់​សាសនាចក្រ​កាល​ពី​ជំនាន់​ដំបូង ហើយ​មាន​តួនាទី​ជា​ការ​រំឭក​ដល់​សមាជិក​សាសនាចក្រ អំពី​សេចក្ដីពិត​ដ៏​ចាំបាច់​ជាច្រើន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១-២ ។ រួច​សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដោយ​បំពេញ​នៅ​ក្នុង​ចន្លោះ ៖ យ៉ូសែប ស៊្មីធ គឺជា របស់​ព្រះ ហើយ​ត្រូវបាន​បញ្ជា​ឲ្យ​រៀបចំ  ។

  1. សូម​ពិចារណា​អំពី​ទីបន្ទាល់ ឬ អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ការហៅ​ដ៏​ទេវភាព​របស់ យ៉ូសែប ស៊្មីធ និង អំពី​សេចក្ដីពិត​ដ៏​ពោរពេញ​នៃ​សាសនាចក្រ ដែល​លោក​ត្រូវបាន​បញ្ជា​ឲ្យ​រៀបចំ​ឡើង ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ ឬ ច្រើន​ជាង​នេះ​ដែល​អ្នក​មាន ដែល​បាន​ជួយ​ដល់​អ្នក​ឲ្យ​ទទួល​បាន​សក្ខីភាព ឬ ភាពរីកចម្រើន​ផ្ទាល់ខ្លួន ឆ្ពោះ​ទៅ​រក​ការទទួលបាន​សក្ខីភាព​អំពី​តួនាទី​របស់ យ៉ូសែប ស៊្មីធ ក្នុង​នាម​ជា​ព្យាការី ដែល​ការស្ដារឡើងវិញ​នូវ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ។

សូម​កត់ចំណាំ​ថា នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១ ព្រះអម្ចាស់​បាន​ប្រទាន​កាលបរិច្ឆេទ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ជា​ថ្ងៃ​ដែល​សាសនាចក្រ​ទ្រង់​ត្រូវបាន​រៀបចំ​ឡើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥-១៦

ប្រវត្តិ​សង្ខេប​របស់​ព្រឹត្តិការណ៍​ទាំងឡាយ​នៃ​ការស្ដារឡើងវិញ

គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥–៦ សំដៅ​លើ​ការយាង​មក​ជា​លើក​ដំបូង​របស់​ទេវតា មរ៉ូណៃ មក​ជួប យ៉ូសែប ស៊្មីធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧–៨ រួច​ស្វែងរក​អ្វី​ដែល មរ៉ូណៃ បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ។

ព្រះគម្ពីរមរមន​ត្រូវបាន​បោះពុម្ព​នៅ​ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ១៨៣០ ។ សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​បាន​បោះពុម្ព​ព្រះគម្ពីរ គឺ​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ចាំបាច់​ត្រូវ​បោះពុម្ព​ព្រះគម្ពីរ​មរមន​ឲ្យ​រួច​ជា​ស្រេច ពី​មុន​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៩–១២ រួច​ស្វែងរក​ឃ្លា​ទាំងឡាយ​ណា ដែល​ប្រាប់​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ប្រទានពរ​ដល់​ពិភពលោក ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​បំពេញ​ឃ្លា​ខាង​ក្រោម​ទាំងនេះ​ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៩–១២ ៖

    1. ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្ដុតាង​ទៅ​កាន់​ពិភពលោក​ថា ពួកទេវតា​នៅតែ

    2. ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្ដុតាង​ទៅ​កាន់​ពិភពលោក​ថា ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ​គឺ

    3. ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្ដុតាង​ទៅ​កាន់​ពិភពលោក​ថា ព្រះ​ពិត​ជា​ត្រាស់​ហៅ ហើយ

    4. ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្ដុតាង​ទៅ​កាន់​ពិភពលោក​ថា ព្រះ​គឺ​ជា

សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ថា ព្រះគម្ពីរ​មរមន គឺ​ជា​ភស្ដុតាង​ថា ព្រះ​បាន​ស្ដារ​ដំណឹង​ល្អ​ឡើង​វិញ​នៅ​ក្នុង​ជំនាន់​របស់​យើង ។ តើ​ការស្គាល់​ពី​គោលការណ៍​នេះ មាន​អានុភាព​យ៉ាងដូចម្ដេច ទៅ​លើ​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​នឹង​នរណា​ម្នាក់ ?

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១៤–១៥ រួច​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ទទួល​យក​ព្រះគម្ពីរ​មរមន ហើយ​រស់នៅ​តាម​ការបង្រៀន​របស់​វា ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអម្ចាស់​សន្យា​ពរជ័យ​អ្វីខ្លះ ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​ទទួលយក​ព្រះគម្ពីរមរមន « ដោយ​នូវ​សេចក្ដីជំនឿ » ?

    2. តើ​មានវិធី​ណា​ខ្លះ ដែល​មនុស្ស​ម្នាក់​អាច​ទទួលយក​ព្រះគម្ពីរមរមន​ដោយ​សេចក្ដីជំនឿ​នោះ ?

    3. តើ​ព្រះគម្ពីរមរមន​អាច​ដឹកនាំ​បុគ្គល​ម្នាក់​ឲ្យ « ធ្វើការ​សុចរិតភាព » យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​អ្នក​ឲ្យ​ពិចារណា​អំពី​របៀប ដែល​អ្នក​ទទួលយក​ព្រះគម្ពីរ​មរមន​ដាក់​នៅ​ក្នុង​ជីវិត​របស់​អ្នក សូម​គូសរង្វង់​លើ​តារាង​ខាង​ក្រោម ដែល​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​បទពិសោធន៍​របស់​អ្នក​ជាមួយ​ព្រះគម្ពីរ​មរមន​ឥឡូវនេះ ៖

ភាពញឹកញាប់

គុណភាព

ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ។

ខ្ញុំ​ខិតខំ​ដោយ​អស់​ពី​សមត្ថភាព ដើម្បី​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។

ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ស្ទើរតែ​រាល់​ថ្ងៃ ។

ជួនកាល ខ្ញុំ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។

ខ្ញុំ​អាន​គម្ពីរ​មរមន​យូរៗម្ដង តាម​ពេល​វេលា​ដែល​ខ្ញុំ​ទំនេរ ។

ជា​ធម្មតា ខ្ញុំ​ពុំ​ផ្ដោតអារម្មណ៍​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​កំពុង​អាន​នោះ​ទេ ។

ខ្ញុំ​ពុំ​ដែល​អាន​ព្រះគម្ពីរ​មរមន​ឡើយ ។

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួលយក​ព្រះគម្ពីរ​មរមន « ដោយ​នូវ​សេចក្ដី​ជំនឿ » ឲ្យ​បាន​កាន់តែ​ប្រសើរ ដាក់​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧-៣៦

សេចក្ដីពិត​ដ៏​មាន​សារៈសំខាន់​អំពី​ក្រុមព្រះ និង ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ត្រូវបាន​បង្រៀន

តើ​សេចក្ដីពិត​សំខាន់ៗ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​មាន​អ្វី​ខ្លះ ? ប្រសិនបើ​មាន​នរណាម្នាក់​ស្នើ​ឲ្យ​អ្នក​ពន្យល់​ដោយ​សង្ខេប​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ តើ​អ្នក​នឹង​បកស្រាយ​យ៉ាង​ដូចម្ដេច ? ដោយ​គ្រាន់តែ​ប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១៧–២៩ នោះ​អ្នក​អាច​ផ្ដល់​ការពន្យល់​សង្ខេប​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧, ២៩-៣១, ៣៥ រួច​គូសចំណាំ​ឃ្លា ដែល​ត្រូវ​បាន​ថ្លែង​ដដែលៗ​នៅ​ក្បែរ​ដើម​ខគម្ពីរ​នីមួយៗ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១៧–៣៦ មាន​នូវ​ការណ៍​សំខាន់ៗ​មួយ​ចំនួន ដែល​សាសនាចក្រ​របស់​ព្រះអម្ចាស់​ប្រកាស​ដល់​ពិភពលោក ដែល​យើង​ដឹង​ថា​ជា​ការពិត ។ នៅ​ក្នុង​ចំណោម​ការណ៍​ទាំងនេះ គឺ​ជា​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ និង​អំពី​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ ។

  1. សូម​អាន​សេចក្ដីយោង​បទគម្ពីរ​ខាងក្រោម ក្រោយ​មក ឆ្លើយ​សំណួរ​ទាំងឡាយ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧–១៩ ។ តើ​យើង​ដឹង​អ្វី​ខ្លះ អំពី​ព្រះវរបិតាសួគ៌ ?

    2. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២១–២៥ ។ តើ​យើង​ដឹង​អ្វី​ខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ?

    3. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៥-២៦ ។ តើ​យើង​ដឹង​អ្វី​ខ្លះ អំពី​និស្ស័យ​ដ៏​ខ្ពង់ខ្ពស់​នៃ​ដង្វាយធួន ? ( សូម​មើល​ផងដែរ ម៉ូសាយ ៤:៧) ។

    4. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២៦-២៨ ។ តើ​យើង​ដឹង​អ្វី​ខ្លះ អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

ឃ្លា « យើង​ដឹង » គឺ​ជា​សំនួន​វោហារ ដែល​បង្គ្រប់​អត្ថន័យ​ដល់​សេចក្ដីថ្លែងការណ៍​របស់ អែលឌើរ អូក ដែល​ថា « ទីបន្ទាល់​អំពី​ដំណឹងល្អ គឺ​ជា​សាក្សី​ផ្ទាល់ខ្លួន​មួយ ដែល​ថ្លែង​ដល់​ព្រលឹង​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ភាពពិត​ជាក់លាក់​នៃ​សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​ការ​ពិត ហើយ​យើង​ដឹង​ថា វា​ជា​ការពិត » ( «Testimony » ទំព័រ ២៦) ។

ចម្លើយ​មួយ​ចំនួន ដែល​អ្នក​បាន​សរសេរ​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អាច​បង្ហាញ​អំពី​សេចក្ដីពិត​ទាំងនេះ ៖ ព្រះ​មាន​ព្រះជន្ម​រស់ និង ជា​អង្គ​ដ៏​ខ្ពង់ខ្ពស់ អស់កល្បជានិច្ច និង មិន​ប្រែប្រួល (ខទី ១៧) ។ យើង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់ និង​ដូច​ជា​រូប​របស់​ព្រះ (ខទី ១៨) ។ ព្រះ​ប្រទាន​ព្រះរាជបុត្រា​សំណប់​តែ​មួយ​គត់​របស់​ទ្រង់ ដើម្បី​ត្រូវ​គេ​ឆ្កាង ហើយ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ម្ដង​ទៀត ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ បាន​ជ្រមុជទឹក ហើយ​កាន់ខ្ជាប់​នៅ​ក្នុង​សេចក្ដីជំនឿ អាច​បាន​សង្គ្រោះ រួមបញ្ចូល​ទាំង​អស់​អ្នក​ដែល​បាន​រស់នៅ​ពីមុន​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត្រ​ផងដែរ (ខទី ២១–២៥) ។ ព្រះវិញ្ញាណ​បរិសុទ្ធ ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា (ខទី ២៧) ។ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ ធ្វើការ​រួមគ្នា​ដើម្បី​រៀបចំ​យើង​ឲ្យ​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច (ខទី ១៧–២៨) ។

  1. សូម​ជ្រើសរើស​គោលលទ្ធិ​មួយ​ពី​ខាង​លើ​នេះ ដែល​មាន​សារៈសំខាន់​ចំពោះ​អ្នក ហើយ​ដែល​អ្នក​ដឹង ឬ ជឿ​ថា​ជា​ការពិត ។ សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​សរសេរ​អត្ថបទ​មួយ​កថាខណ្ឌ​ដាក់​នៅ​លើ​ទស្សនាវដ្ដី ឬ កាសែត​ដ៏​ល្បី ដោយ​ប្រកាស​ប្រាប់​អំពី​អ្វី ដែល​អ្នក​ដឹង ឬ ជឿ​ថា​ជា​ការពិត​ចំពោះ​គោលលទ្ធិ​នោះ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គោលលទ្ធិ​ណា​មួយ​ក្នុង​ចំណោម​គោលលទ្ធិ​ទាំងនេះ ដែល​អ្នក​នឹង​ជ្រើសរើស និង អំពី​អ្វី​ដែល​អ្នក​នឹង​ចែកចាយ ហើយ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នោះ ។

សូម​មើល​ថា​តើ​អ្នក​អាច​រៀប​ពាក្យ​ដូចតទៅ​នេះ​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ ៖ ត្តចិប្រែ រិតរាប់សុចការជា ជារិការបសុទ្ធញែក ឡាស្រញ់ ម្រើប យ័ប្រត្ន ស្ឋាអធិន ។ ពាក្យ​ទាំងនេះ​គូសបញ្ជាក់​អំពី​ការទទួលខុសត្រូវ ដែល​យើង​ត្រូវ​មាន​ដើម្បី​បង្ហាញ​ថា យើង​ទទួលព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:២៩–៣៤ ដើម្បី​ស្វែងរក​ពាក្យ​បញ្ច្រាស់​ទាំងនេះ ហើយ​បំពេញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ៖

  • « មនុស្ស​ទាំងអស់​ត្រូវតែ ហើយ​ជឿ​ដល់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។

  • មាន​ន័យ​ថា ត្រូវបាន​អភ័យទោស និង ប្រកាស​ថា​គ្មាន​ទោស ។

  • មាន​ន័យ​ថា ក្លាយ​ជា​បរិសុទ្ធ បាន​បន្សុទ្ធ​ពី​ផល​ប៉ះពាល់​នៃ​អំពើបាប និង មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។

  • ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​ដល់​អស់​អ្នក​ណា​ដែល ហើយ ព្រះ ។

  • យើង​ត្រូវតែ ហើយ ជានិច្ច ក្រែង​ធ្លាក់​ទៅ​ក្នុង​ការល្បួង ។

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា យើង​ត្រូវតែ​ធ្វើ​អ្វីខ្លះ ដើម្បី​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ ?

សូម​រំឭក​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​បាន​បោះពុម្ព​ជា​អក្សរដិត​ពេញ​មួយ​មេរៀន​នេះ ។ សូម​ពិចារណា​ថា​តើ​សេចក្ដី​ពិត​ណាមួយ ដែល​អ្នក​បាន​ដឹង​ដោយ​ខ្លួនឯង​ថា​ជា​ការពិត ។ នៅ​ពេល​អ្នក​រំឭក​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងនោះ វា​អាច​នឹង​មាន​គុណប្រយោជន៍ បើ​អ្នក​គូស​សញ្ញា​កែង​មួយ​នៅ​ក្បែរ​សេចក្ដីពិត​ទាំងនោះ ដែល​អ្នក​ដឹង​ថា​ជា​ការពិត ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១-៣៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖