ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពាក្យ​គួរ​ស្គាល់


ពាក្យ​គួរ​ស្គាល់

កណ្ដូប

សត្វល្អិត​ធំៗ ពេលខ្លះ​ត្រូវបាន​យក​មក​ធ្វើ​អាហារ

រូបភាព
កណ្ដូប
កប់

ការដាក់​សាកសព​នៅ​ក្នុង​ផ្នូរ ឬ នៅ​ក្នុង​ដី ហើយ​យក​ដី​មក​ចាក់​ពី​លើ ការដាក់​អ្វី​មួយ​ទៅ​ក្នុង​ដី​ជា​របស់​ដែល​បុគ្គល​ម្នាក់​ចង់​លាក់ទុក ។

កាក់

លុយ​ធ្វើ​ពី​ដែក​មាន​រាង​សំប៉ែត

រូបភាព
កាក់
ការកាត់សេចក្ដី

ព្រឹត្តិការណ៍​មួយ​ដែល​មាន​មនុស្ស​ព្យាយាម​បង្ហាញ​ភស្ដុតាង​ថា បុគ្គល​ម្នាក់​បាន ឬ មិន​បាន​ល្មើស​នឹង​ច្បាប់ ។

ការតមអារហារ

ការមិន​ទទួលទាន​អាហារ និង ទឹក ខណៈ​ពេល​ដែល​ស្វែងរក​ពរជ័យ​ពី​ព្រះវរបិតាសួគ៌

ការនិមិត្ត

ប្រភេទ​មួយ​នៃ​វិវរណៈ​មក​ពី​ព្រះវរបិតាសួគ៌

ការប្រសិទ្ធពរ/ពរជ័យ

ការអធិស្ឋាន​ពិសេស​ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​លួងលោម ឬ ព្យាបាល​បុគ្គល​ណា​ម្នាក់ បុគ្គល​ដែល​ពោល​ពាក្យ​អធិស្ឋាន​នេះ ធ្វើ​ដូចនេះ​បាន​តាមរយៈ​អំណាច​បព្វជិតភាព​ដែល​គាត់​កាន់ ។ ជំនួយ​នានា​ដែល​យើង​ទទួល​បាន​ពី​ព្រះ ។

ការប្រែរូប

ការផ្លាស់ប្ដូរ​បុគ្គល​ម្នាក់​សម្រាប់​រយៈពេល​ខ្លី ដែល​ធ្វើ​ឲ្យ​គាត់​អាច​ស្ថិត​នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​បាន

ការយាងមក​ជា​លើក​ទី​ពីរ

ពេល​ដែល​ព្រះយេស៊ូវ​នឹង​យាង​មក​កាន់​ផែនដី​ម្ដង​ទៀត ដើម្បី​សង្គ្រោះ​មនុស្ស​សុចរិត និង​បំផ្លាញ​មនុស្ស​ទុច្ចរិត

ការស៊ីលៀង

ការទទួលទាន​អាហារ​ដ៏​អធិកអធម ជា​ធម្មតា​នៅ​ថ្ងៃ​ពិសេស

ការអធិស្ឋាន

សេចក្ដី​ដែល​បាន​ថ្លែង​នៅ​ក្នុង​ការអធិស្ឋាន​របស់​បុគ្គល​ម្នាក់

កុហក

ការមិន​ប្រាប់​ការពិត

កូនកំលោះ

បុរស​ដែល​រៀប​អាពាហ៍ពិពាហ៍

ក្បត់

ការប្រឆាំង​ទាស់​នឹង​មិត្ត ឬ ចាត់ទុក​ពួកគេ​ជា​សត្រូវ

ខ្ជិល

មាន​ឆន្ទៈ​ធ្វើការ

ខ្វាក់

មិន​អាច​មើល​ឃើញ

គង្វាល

បុគ្គល​ដែល​មើលថែ​ហ្វូងចៀម

រូបភាព
គង្វាល
គុក

ទីកន្លែង​សម្រាប់​ឃុំ​មនុស្ស​ដែល​ល្មើស​ច្បាប់

គោរពប្រតិបត្តិ

ការធ្វើតាម​សេចក្ដី​ដែល​បាន​បញ្ជា

គ្មាន​ទីបំផុត

អ្វី​មួយ​ដែល​គ្មាន​ទីបញ្ចប់ វា​បន្ត​មាន​ជា​រៀងរហូត

ចាប់ខ្លួន

ការឃាត់ឃាំង​ប្រទេស ឬ បុគ្គល​ណា​ម្នាក់​ដោយ​ការបង្ខំ ។

ចូលរួម

ការធ្វើ​ជា​ផ្នែក​មួយ​នៃ​ក្រុម

ចោរ

មនុស្ស​ដែល​លួច​របស់​ពី​មនុស្សដទៃ

ចំណិត​នំប៉័ង

នំប៉័ង​មាន​រាង​ចំណិតៗ

រូបភាព
ចំណិត​នំប៉័ង
ចំអក

ការនិយាយ​ឡកឡឺយ

ឆ្កាង

ការប្រហារ​ជីវិត​បុគ្គល​ម្នាក់​ដោយ​ព្យួរគាត់​នៅ​លើ​ឈើឆ្កាង ដូចជា​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ

ឆ្លាត

មនុស្ស​ដែល​មាន​ភាពឈ្លាសវៃ ហើយ​យល់ដឹង​អំពី​មនុស្ស ច្បាប់ និង ព្រះគម្ពីរ មនុស្ស​ដែល​មាន​ផែនការ​ទុក​ជាមុន

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

ការក្លាយ​ដូច​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌ ហើយ​រស់នៅ​ជាមួយ​ទ្រង់​ជា​រៀងរហូត

ជឿ

ការដឹង​ថា​អ្វី​មួយ​ត្រឹមត្រូវ ឬ ពិត

ជ្រើសរើស

ចាប់​យក ឬ រើសយក

ឈឺ

ផ្នែក​នៅ​លើ​រាងកាយ​ដែល​ឈឺ ឬ ចេញ​ឈាម

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ប្រាក់​ដែល​ថ្វាយ​ទៅ​ព្រះ​ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់

ដឹកនាំ

ការដឹកនាំ​មនុស្សដទៃ

ដើម

ដើម​មេ​របស់​រុក្ខជាតិ មាន​ដូចជា ដើម​ទំពាំងបាយជូរ ដែល​មាន​មែក​វល្លិ៍​ដុះ​ចេញ​ពី​វា ។ ដើម​រក្សា​ឲ្យ​មែក​មាន​ជីវិត ។

រូបភាព
ដើម
ដំណឹងល្អ

សេចក្ដីបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ អំពី​របៀប​ដែល​មនុស្ស​គួរតែ​រស់នៅ ដើម្បី​ពួកគេ​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ វា​គឺ​ជា​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌

តែងតាំង

បុរស​ដែល​កាន់​សិទ្ធិអំណាច​បព្វជិតភាព ដាក់​ដៃ​លើ​ក្បាល​បុរស​ម្នាក់​ដើម្បី​ប្រគល់​អំណាច និង សិទ្ធិអំណាច​បព្វជិតភាព​ដល់​គាត់ ។

រូបភាព
ការតែងតាំង
ថ្ងៃ ឈប់ សម្រាក

ថ្ងៃ​ពិសេស​មួយ​ក្នុង​សប្ដាហ៍​ដែល​មនុស្ស​ថ្វាយបង្គំ​ព្រះ ដោយ​ការទៅ​ព្រះវិហារ និង​រៀន​បន្ថែម​អំពី​ទ្រង់

ថ្លង់

មិន​អាច​ស្ដាប់​បាន

ថ្លែងទីបន្ទាល់

ការប្រាប់​មនុស្សដទៃ​អំពី​អ្វី​ដែល​យើង​ដឹង​ថា​ពិត

ថ្វាយបង្គំ

ការសរសើរតម្កើង ស្រឡាញ់ និង ការគោរពប្រតិបត្តិ​តាម​ព្រះ

ទាហាន

បុគ្គល​ដែល​ធ្វើ​តាម​បញ្ជា​ស្ដេច ឬ អ្នក​គ្រប់គ្រង

ទីបន្ទាល់

ជា​អារម្មណ៍ ឬ គំនិត​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ប្រាប់​ថា​ដំណឹងល្អ​គឺ​ពិត

ទីប្រឹក្សា

បុគ្គល​ម្នាក់​ដែល​ជួយ ឬ ផ្ដល់​យោបល់​ដល់​មនុស្ស​ម្នាក់​ទៀត

ទីរហោស្ថាន

ដែនដី​ដែល​ក្សត់​ទឹក ហើយ​មាន​រុក្ខជាតិ ឬ សត្វ​តែ​បន្តិច

ទីរហោស្ថាន

ទីកន្លែង​ដែល​គ្មាន​ទីក្រុង ឬ ស្រុក ហើយ​មាន​មនុស្ស​បន្តិច​រស់នៅ

ទេវតា

សារទូត​សួគ៌ា​ដែល​ចាត់​មក​ពី​ព្រះ

ទេសនកថា

ការនិយាយ​ដែល​ផ្ដល់​ឲ្យ​ដល់​ក្រុម​មនុស្ស​អំពី​ដំណឹងល្អ

ទំនុកតម្កើង

ចម្រៀង​របស់​សាសនាចក្រ ឬ ចម្រៀង​សរសើរ​តម្កើង​ព្រះ

ធ្វើដំណើរ

ការទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត

ធ្វើតាម

ការធ្វើ​នូវ​ទង្វើ​ដែល​មនុស្ស​ម្នាក់​ទៀត​បាន​ធ្វើ

នគរព្រះ

សាសនាចក្រ ឬ ទីកន្លែង​ដែល​ពួក​សុចរិត​នឹង​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​បន្ទាប់​ពី​ជីវិត​នេះ

បកប្រែ

ការផ្លាស់ប្ដូរ​ពាក្យ​ដែល​បាន​សរសេរ ឬ ថ្លែង​អំពីភាសា​មួយ​ទៅ​ជា​ពាក្យ​ដែល​មាន​ន័យ​ដូចគ្នា​នៅ​ក្នុង​ភាសា​មួយ​ផ្សេង​ទៀត

បញ្ជា

ការប្រាប់​ឲ្យ​នរណាម្នាក់ ឬ អ្វី​មួយ​​ដែល​ត្រូវ​ធ្វើ

បន្លា

ផ្នែក​ដែល​មុត​ស្រួច​នៃ​រុក្ខជាតិ ដែល​អាច​ធ្វើ​ឲ្យ​ឈឺ​ពេល​យើង​ប៉ះពាល់​វា

បព្វជិតភាព

សិទ្ធិអំណាច​ដើម្បី​ធ្វើ​កិច្ចការ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះ

បរិសុទ្ធ

អ្វី​មួយ​ដែល​សុទ្ធ ហើយ​ស្អាតស្អំ ហើយ​ត្រូវបាន​ញែក​ចេញ​សម្រាប់​ការប្រើប្រាស់​របស់​ព្រះ

បាវបម្រើ

បុគ្គល​ម្នាក់​ដែល​បម្រើ ឬ ធ្វើការ​ឲ្យ​នរណាម្នាក់​ទៀត ឬ ព្រះ

បុណ្យរំលង

ជា​ពិធីបុណ្យ​ពិសេស​មួយ​ដែល​ប្រជាជន​យូដា​ចងចាំ អំពី​ការជួយ​សង្គ្រោះ​ពី​ព្រះ​ដល់​ប្រជាជន​របស់​ពួកគេ​ចេញ​ពី​ប្រទេស​អេស៊ីព្ទ​នៅ​ជំនាន់​របស់​ម៉ូសេ

បេសកកម្ម

ពេល​វេលា​ដ៏​ពិសេស​នៃ​ការបម្រើ​ដើម្បី​ចេញ​ទៅ ហើយ​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពង្រឹង​នគរ​ព្រះ​លើ​ផែនដី

ប្រទានពរ

ការផ្ដល់​រឿង​ល្អៗ ឬ ការជួយ​ដល់​បុគ្គល​ណា​ម្នាក់

ប្រារព្ធ

ការចងចាំ​អំពី​ថ្ងៃ​ដ៏​សំខាន់​មួយ​ ដោយ​ធ្វើ​អ្វី​មួយ​ពិសេស

ប្រែចិត្ត

ការមាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ប្រព្រឹត្ត ហើយ​សន្យា​ថា​នឹង​មិន​ប្រព្រឹត្ត​វា​ម្ដង​ទៀត​ឡើយ ។

ផលិត

ការបង្កើត ឬ ការបណ្ដុះ​អ្វី​មួយ

ផ្ទះ​សំណាក់

ទីកន្លែង​ដែល​មនុស្ស​អាច​បរិភោគ ហើយ​សម្រាក​នៅ​ពេល​ធ្វើ​ដំណើរ

ផ្នូរ

ទីកន្លែង​ដែល​មនុស្សស្លាប់​ត្រូវបាន​កប់

រូបភាព
ផ្នូរ
ពន្ធ

ប្រាក់​ដែល​ប្រជាជន​បង់​ជូន​រដ្ឋាភិបាល

ពលិកម្ម

ការថ្វាយ​អ្វី​មួយ​សំខាន់​ទៅ​កាន់់​ព្រះ ឬ ផ្ដល់​ដល់​មនុស្សដទៃ​

ពិធីបុណជ្រមុជទឹក [ ជ្រមុជទឹក ]

ពិធីបរិសុទ្ធ ឬ ពិធីសាសនា​មួយ​ប្រភេទ​ដែល​មាន​បុគ្គល​ម្នាក់​មាន​សិទ្ធិអំណាច​បព្វជិតភាព​ពី​ព្រះ ជ្រមុជ​បុគ្គល​ម្នាក់​ទៀត​ឲ្យ​លេច​ទៅ​ក្នុង​ទឹក​ទាំងស្រុង ហើយ​លើក​បុគ្គល​នោះ​ចេញ​ពី​ទឹក​មក​វិញ ។ វា​តម្រូវ​ឲ្យ​មាន​ពិធីបុណជ្រមុជទឹក​ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​មើល អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធផងដែរ ។

រូបភាព
ពិធីបុណ្យជ្រមុជទឹក
ពិធីសាក្រាម៉ង់

ពិធីបរិសុទ្ធ​មួយ​ដែល​នំប៉័ង និង ទឹក​ត្រូវបាន​ប្រសិទ្ធពរ ហើយ​ចែក​ដល់​សមាជិក​នៃ​សាសនាចក្រ ដើម្បី​រំឭក​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ ។ ពិធីបរិសុទ្ធ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​បុរស​ដែល​កាន់​បព្វជិតភាព ។

ពិសិដ្ឋ

អ្វី​មួយ​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​យើង ដែល​ត្រូវតែ​គោរព ហើយ​មាន​គារវភាព

ពួកទុច្ចរិត

មនុស្ស​អាក្រក់

ពួកបរិសុទ្ធ

សមាជិក​នៃ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ

ពួកហោរា

បុរស​ដែល​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​កើត​ទៅ​គាល់​ព្រះយេស៊ូវ កាល​ទ្រង់​នៅ​ជា​កុមារ

ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ

ការមាន​ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ក្នុង​គំនិត និង ចិត្ត​របស់​បុគ្គល​ម្នាក់​អំពី​សេចក្ដីពិត

ព្យាការី

បុគ្គល​ម្នាក់​ត្រូវបាន​ហៅ​ដោយ​ព្រះ ឲ្យ​ប្រាប់​មនុស្ស​អំពី​សេចក្ដី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ

ព្យាបាល

ការធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ ឬ អ្នក​ឈឺផ្សារ​ជា​សះស្បើយ

ព្រះគម្ពីរ

សៀវភៅ​ដែល​មាន​ព្រះបន្ទូលព្រះ ដែល​បាន​ប្រទាន​ឲ្យ​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់

ព្រះបញ្ញត្តិ

សេចក្ដី​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​មនុស្ស​ឲ្យ​ធ្វើ ដើម្បី​ឲ្យ​ពួកគេ​បាន​រីករាយ

ព្រះវិហារបរិសុទ្ធ

ដំណាក់​របស់​ព្រះ​លើ​ផែនដី ជា​ទីកន្លែង​ដើម្បី​ថ្វាយបង្គំ​ព្រះ ជា​ទីកន្លែង​បរិសុទ្ធ​ដែល​ពិធីបរិសុទ្ធ​ពិសិដ្ឋៗ​ត្រូវបាន​ធ្វើ​ឡើង

រូបភាព
ព្រះវិហារបរិសុទ្ធ
ភ្នំ

ភ្នំ ឬ ទួល​ខ្ពស់ៗ

មកុដ​បន្លា

បន្លា​មុត​ដែល​ក្រង​ធ្វើ​ជា​រង្វង់ ដែល​បាន​បំពាក់​ទៅ​លើ​ព្រះសិរសា​របស់​ព្រះយេស៊ូវ

រូបភាព
មកុដ​បន្លា
មនុស្ស​ឃ្លង់

បុគ្គល​មាន​ជំងឺ​ឈឺចាប់​លើ​រាងកាយ

មនុស្ស​មាន​បាប

បុគ្គល​ដែល​ពុំ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌

ម្ចាស់​ផ្ទះសំណាក់

បុគ្គល​ដែល​បើក​អាជីវកម្ម​ផ្ទះ​សំណាក់

រងទុក្ខ

ការមាន​អារម្មណ៍​ឈឺចាប់យ៉ាងខ្លាំង

រញ្ជួយដី

ការញ័រ​ផែនដី​ដ៏​ខ្លាំង

របួស

ការរងរបួស​ធ្ងន់​នៅ​លើ​រាយកាយ​បុគ្គល​ម្នាក់

រស់ឡើងវិញ

ការមាន​រូបកាយ និង វិញ្ញាណ​ផ្គុំ​គ្នា​សារជាថ្មី​បន្ទាប់​ពី​យើង​បាន​ស្លាប់

រូង​ភ្នំ

ប្រហោង​នៅ​លើ​ចង្កេះ​ភ្នំ ។

រូបភាព
រូង​ភ្នំ
រូបកាយ​សាច់ និង ឈាម

រូបកាយ​ដែល​មនុស្ស​នៅ​លើ​ផែនដី​មាន ដែល​មាន​ស្បែក ឆ្អឹង សាច់ដុំ និង ឈាម

រឿងប្រៀបប្រដូច

រឿង​ដែល​បង្រៀន​អំពី​គោលការណ៍ ឬ មេរៀន​មួយ

រៀងរហូត

ជានិច្ចកាល

រៀបចំ

ការធ្វើ​ឲ្យ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​សណ្ដាប់ធ្នាប់

រំពាត់

ខ្សែ ឬ ខ្សែ​ពួរ​ស្ដើង ប្រើ​ដើម្បី​វាយ​នរណាម្នាក់ ឬ អ្វី​មួយ

រូបភាព
រំពាត់
លង់ទឹក

ការស្លាប់​ដោយ​ការស្ថិត​នៅ​ក្នុង​ទឹក​រយៈ​ពេល​យូរ

លុតជង្គង់

ការបន្ទាបខ្លួន​ចុះ​ដោយ​លុតជង្គង់

រូបភាព
ការលុតជង្គង់
លួច

ការយក​របស់​អ្វី​មួយ​ដែល​ជា​កម្មសិទ្ធ​របស់​មនុស្ស​ម្នាក់​ទៀត

ល្បួង

ការព្យាយាម​ធ្វើ​ឲ្យ​នរណាម្នាក់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង

វិញ្ញាណ

បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ដែល​គ្មាន​រូបកាយ​សាច់ឈាម និង ឆ្អឹង

វិវរណៈ

សេចក្ដី​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​បុត្រាបុត្រី​ទ្រង់

សង្គ្រាម

ចម្បាំង​រវាង​គូ​សត្រូវ

សង្គ្រោះ

ការជួយ​ឲ្យ​ផុត​ពី​គ្រោះថ្នាក់ ។ ព្រះយេស៊ូវ​បាន​សុគត​ដើម្បី​សង្គ្រោះ​យើង​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម និង គ្រោះថ្នាក់​នៃ​អំពើបាប ។

សង្ឃ

អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​សាសនាចក្រ

សន្យា

ការពោល​ពាក្យ​ថា​អ្នក​នឹង​ធ្វើ​អ្វី​មួយ

សមាជិក

បុគ្គល​ម្នាក់​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ ឬ ក្រុម​ផ្សេងៗ

សរសើរ

ការពោល​ពាក្យ​ល្អៗ​អំពី​នរណាម្នាក់

សាលាប្រជុំ

ទីកន្លែង​ដែល​ប្រជាជន​យូដា​ជួបជុំ​ថ្វាយបង្គំ​ព្រះ

សាវក

អ្នក​ដឹកនាំ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន​ដំណឹងល្អ

សិទ្ធិអំណាច

សិទ្ធិ​ដើម្បី​ប្រើ​អំណាច​មាន​ដូចជា បព្វជិតភាព ឬ មាន​សិទ្ធិ​ដើម្បី​ដាក់ទោស​ដល់​ជន​ទាំងឡាយ​ណា​ដែល​មិន​គោរព​តាម​ច្បាប់

សិស្ស

បុគ្គល​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ដូច​ទ្រង់

សុចរិត

ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ

សេចក្ដីជំនឿ

ការជឿ និង ការទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ

សេចក្តីពិត

សេចក្ដី​ដែល​ពិត ហើយ​ត្រឹមត្រូវ

សេចក្តីសង្រ្គោះ​

ការបាន​សង្គ្រោះ​ពី​អំពើបាប និង សេចក្ដីស្លាប់ ដើម្បី​យើង​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្ដង​ទៀត

សំបុក​ឃ្មុំ

សំណុំ​ក្រមួន​ដែល​បង្កើត​ឡើង​ដោយ​សត្វ​ឃ្មុំ ។ សត្វ​ឃ្មុំ​បំពេញ​សំណុំ​ក្រមួន​ដោយ​ទឹក​ឃ្មុំ ។

រូបភាព
សំបុក​ឃ្មុំ
ស្ត្រីមេម៉ាយ

ស្ត្រី​ដែល​ប្ដី​ស្លាប់

ស្ថានសួគ៌

កន្លែង​ដែល​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ ។

ស្នូក

ប្រអប់​មួយ​សម្រាប់​ដាក់​ចំណី​ឲ្យ​សត្វ

រូបភាព
ស្នូក
ស្រាទំពាំងបាយជូរ

ភេសជ្ជៈមួយ​ប្រភេទ​ផលិត​មក​ពី​ទំពាំងបាយជូរ

អធិស្ឋាន

ការទូល​ជាមួយ​ព្រះ ការថ្លែង​អំណរគុណដល់ទ្រង់ និង ការទូលសូម​ពរជ័យ​ពី​ទ្រង់

អព្ភូតហេតុ

រឿង​មិន​ធម្មតា​ដែល​កើតឡើង​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ

អភ័យទោស

ការឈប់​ខឹង​នឹង​នរណាម្នាក់​ដែល​បាន​ធ្វើ​អាក្រក់ ឬ ទង្វើ​ដែល​ធ្វើ​ឲ្យ​មហន្តរាយ

អាពាហ៍ពិពាហ៍

ព្រឹត្តិការណ៍​ដែល​បុរស និង ស្ត្រី​រៀបការ​នឹង​គ្នា

អារក្ស

ឈ្មោះ​មួយ​ទៀត​របស់​សាតាំង

អាវ​វែង

សម្លៀកបំពាក់​វែង​ដែល​ពាក់​ពី​លើ​អាវ​មួយ​ទៀត

រូបភាព
អាវ​វែង
អាសនា

រចនាបទ​មួយ​ដែល​មាន​ទម្រង់​ដូច​តុ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ ។ មនុស្ស​ថ្វាយ​ដង្វាយ​យញ្ញបូជា​ដល់​ព្រះ​នៅ​លើ​អាសនា ។

រូបភាព
អាសនា
អំណត់

ការខ្វះ​ម្ហូប​ព្រោះ​គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា

អំណាច

លទ្ធភាព​ដើម្បី​ធ្វើ​អ្វី​មួយ ។ សូម​មើល បព្វជិតភាពផងដែរ ។

អំណោយ

អ្វីៗ​ល្អ​ដែល​ព្រះ ឬ មនុស្ស​ដទៃ​ផ្ដល់​ឲ្យ​យើង

អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ

សិទ្ធិ​ដើម្បី​មាន​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ អំណោយទាន​នេះ​ត្រូវបាន​ប្រគល់​ឲ្យ​បុគ្គល​ម្នាក់​បន្ទាប់​ពី​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដោយ​នរណាម្នាក់​ដែល​មាន​សិទ្ធិអំណាច​បព្វជិតភាព

អំពើបាប

ការមិន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌

អំពើ​អាក្រក់

អ្វី​មួយ​ដែល​អាក្រក់ ហើយ​មិន​មែន​មក​ពី​ព្រះ

អ្នកជិតខាង

មនុស្ស​ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់​អ្នក បុត្រាបុត្រី​ដទៃទៀត​របស់​ព្រះ

អ្នកដឹកនាំ

បុគ្គល​ម្នាក់​ដែល​ដឹកនាំ ហើយ​មាន​ករណីយកិច្ច​លើ​ក្រុម​មនុស្ស

អ្នកផ្សព្វផ្សាយសាសនា

បុគ្គល​ម្នាក់​ដែល​ចេញ​ទៅ​បម្រើ​បេសកកម្ម ពេលខ្លះ បុគ្គល​នោះ​ត្រូវបាន​ហៅ​ឲ្យ​ទៅ​ប្រទេស​ផ្សេងៗ ។

អ្នកផ្សះផ្សា

បុគ្គល​ម្នាក់​ដែល​ជួយ​មនុស្ស​កុំ​ឲ្យ​ខឹង​គ្នា​បន្ត​ទៀត

អ្នក​យាម​គុក

បុគ្គល​ម្នាក់​ដែល​ឃ្លាំ​មើល​មនុស្ស​នៅ​ក្នុង​គុក ចាំ​មើល​បុគ្គល​ម្នាក់ ទីកន្លែង ឬ អ្វី​មួយ

ឱន​ក្បាល

ការបន្ទាប​ក្បាល​ចុះ​ដោយ​ការគោរព

រូបភាព
ឱន​ក្បាល