ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៤៣ ៖ ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​រស់ឡើងវិញ


ជំពូក ៤៣

ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​រស់ឡើងវិញ

រូបភាព
Jesus visits Lazarus and his sisters, Mary and Martha - ch.43-1

បុរស​ម្នាក់​ឈ្មោះ​ឡាសារ​បាន​រស់នៅ​ភូមិ​បេថេនី ជាមួយ​បងប្អូន​ស្រី​របស់​គាត់​ឈ្មោះ ម៉ារា និង ម៉ាថា ។ ព្រះយេស៊ូវ​ស្រឡាញ់​ឡាសារ និង បងប្អូនស្រី​របស់​គាត់ ហើយ​ពួកគេ​ក៏​ស្រឡាញ់​ព្រះយេស៊ូវ​ដែរ ។

រូបភាព
Lazarus becomes very sick while the Savior is in another town - ch.43-2

ឡាសា​បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ។ ព្រះអង្គសង្គ្រោះ​បាន​គង់​នៅ​ក្រុង​មួយ​ទៀត ។ ម៉ារា និង ម៉ាថា​បាន​បញ្ជូនពាក្យ​ទៅ​ទូល​ព្រះយេស៊ូវ​ថា ឡាសារ​ឈឺ​ហើយ ។

រូបភាព
The Savior asks His disciples to go with Him to help Lazarus - ch.43-3

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់ ឲ្យ​ទៅ​ជាមួយ​ទ្រង់​ដើម្បី​ជួយ​ឡាសារ ។ ពួក​សិស្ស​ភ័យខ្លាច​មិន​ចង់​ទៅ​ភូមិ​បេថេនី​ទេ ។ ទី​នោះ​នៅ​ជិត​ក្រុង​យេរ៉ូសាឡិម ។ មនុស្ស​ខ្លះ​នៅ​ក្រុង​យេរ៉ូសាឡិម​ចង់​ធ្វើ​គុត​ព្រះយេស៊ូវ ។

រូបភាព
Jesus tells His disciples that Lazarus is dead, but He will bring him back to life - ch.43-4

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ឡាសារ​ស្លាប់​ហើយ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រោស​គាត់​ឲ្យ​រស់ឡើងវិញ ។ អព្ភូតហេតុ​នេះ​នឹង​ជួយ​ពួក​សិស្ស​ទ្រង់​ឲ្យ​ដឹង​ថា ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវ​បាន​យាង​ទៅ​ភូមិ​បេថេនី ។ កាល​ទ្រង់​បាន​ទៅ​ដល់​ទីនោះ ឡាសារ​បាន​ស្លាប់​អស់​រយៈ​ពេល​បួន​ថ្ងៃ​ហើយ ។

រូបភាព
Martha tells Jesus that Lazarus would not have died if He had been there - ch.43-5

ម៉ាថា​បាន​ទូល​ប្រាប់​ព្រះយេស៊ូវ​ថា ឡាសារ​ច្បាស់​ជា​មិន​បាន​ស្លាប់​ទេ​បើ​ទ្រង់​យាង​មក​ឲ្យ​បាន​ឆាប់​ជាង​នេះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ឡាសារ​នឹង​រស់ឡើងវិញ ។ ទ្រង់​មាន​បន្ទូល​សួរ​ថាតើ​ម៉ាថា​ជឿ​លើ​ទ្រង់​ឬ​ទេ ។ ម៉ាថា​បាន​ទូល​ថា ព្រះពរ ។ នាង​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ ។

រូបភាព
Mary kneels at Jesus' feet crying - ch.43-6

ម៉ាថា​បាន​ចេញ​ពី​ព្រះយេស៊ូវ​ទៅ​នាំ​បងស្រី​របស់​នាង ម៉ារា ។ ម៉ារា​ក៏​បាន​ទៅ​ជួប​ព្រះយេស៊ូវ​ដែរ ។ មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​តាម​នាង ។ ម៉ារា​បាន​លុតជង្គង់​ចុះ ហើយ​យំ​នៅ​ទៀប​ព្រះបាទ​របស់​ព្រះអង្គសង្គ្រោះ ។ បណ្ដាជន​ដែល​បាន​ទៅ​ជាមួយ​នាង​ក៏​បាន​យំ​ដែរ ។ ព្រះយេស៊ូវ​មាន​បន្ទូល​សួរ​ថាតើ​សព​របស់​ឡាសារ​នៅ​ណា ។

រូបភាព
Jesus tells the people to move the stone in front of the place where Lazarus is buried - ch.43-7

ព្រះយេស៊ូវ​បាន​យាង​ទៅ​រូង​ថ្ម ដែល​ឡាសារ​ត្រូវបាន​បញ្ចុះ ។ មាន​ថ្ម​មួយ​ផ្ទាំង​បាំង​នៅ​ពី​មុខ​នោះ ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រមៀល​ថ្ម​នោះ​ចេញ ។

រូបភាព
Jesus prays to Heavenly Father - ch.43-8

ព្រះយេស៊ូវ​បាន​ងើយ​ព្រះភក្ត្រ​ឡើង​លើ ។ ទ្រង់​ថ្លែង​អំណរគុណ​ព្រះវរបិតាសួគ៌ ដែល​ព្រះសណ្ដាប់​សេចក្ដីអធិស្ឋាន​របស់​ទ្រង់ ។

រូបភាព
Jesus commands Lazarus to come forth - ch.43-9

បន្ទាប់ពី ព្រះយេស៊ូវ​មាន​បន្ទូល​ខ្លាំងៗ​ប្រាប់​ឲ្យ​ឡាសារ​ចេញ​ពី​រូង​ថ្ម​មក ។ ឡាសារ​បាន​ដើរ​ចេញ​មក ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​អព្ភូតហេតុ​នេះ ឥឡូវ​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ ។