ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣៧ ៖ មនុស្ស​ឃ្លង់​ដប់នាក់


ជំពូក ៣៧

មនុស្ស​ឃ្លង់​ដប់នាក់

រូបភាព
Jesus sees ten lepers - ch.38-1

ព្រះយេស៊ូវ​បាន​យាង​ទៅ​ក្រុង​តូច​មួយ ជា​កន្លែង​ដែល​ទ្រង់​បាន​ឃើញ​មនុស្ស​ឃ្លង់​ដប់​នាក់ ។ មនុស្ស​ឃ្លង់​ជា​មនុស្ស​ដែល​មាន​ជំងឺ ។ ជំងឺ​របស់​ពួកគេ​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​ពេញ​រាងកាយ ។

រូបភាព
People are afraid to go near the lepers - ch.38-2

គ្រូពេទ្យ​មិន​អាច​ព្យាបាល​មនុស្ស​ឃ្លង់​ទាំងនោះ​ឲ្យ​បាន​ជា​ទេ ។ មនុស្ស​ទាំងឡាយ​មិន​ហ៊ាន​ចូល​ទៅ​ក្បែរ​ពួកគេ​ឡើយ ។ ពួកគេ​មិន​ចង់​ឆ្លង​ជំងឺ​នោះ​ទេ ។

រូបភាព
The lepers ask Jesus to heal them - ch.38-3

មនុស្ស​ឃ្លង់​ទាំងនោះ​បាន​ទូល​អង្វរ​ព្រះយេស៊ូវ​ប្រោស​ពួកគេ​ឲ្យ​បាន​ជា ។ ពួកគេ​បាន​ដឹង​ថា ទ្រង់​អាច​ដក​យក​ភាពឈឺចាប់​ចេញ​ពី​ពួកគេ​បាន ។​

រូបភាព
Jesus sent the lepers to the priests - ch.38-4

ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​ពួកគេ​បាន​ជា ។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ។

រូបភាព
The lepers are healed on their way to see the priest - ch.38

នៅ​តាម​ផ្លូវ​ទៅ​ជួប​ពួក​សង្ឃ មនុស្ស​ឃ្លង់​ទាំង​ដប់​នាក់​បាន​ជា​សះស្បើយ ។ ភាពឈឺចាប់​របស់​ពួកគេ​ក៏​បាន​រលាយ​បាត់​អស់​ទៅ ។

រូបភាព
One leper returns to thank Jesus - Jesus asks where the other nine are - ch.38-6

មនុស្ស​ឃ្លង់​ម្នាក់​ក្នុង​ចំណោម​ដប់​នាក់​បាន​ដឹង​ថា ព្រះយេស៊ូវ​បាន​ប្រោស​ពួកគេ​ឲ្យ​ជា ។ គាត់​ក៏​ត្រឡប់​មក​វិញ​ដើម្បី​ថ្លែង​អំណរគុណ​ទ្រង់ ។ ព្រះយេស៊ូវ​មាន​បន្ទូល​សួរ​ថាតើ​មនុស្ស​ឃ្លង់​ប្រាំបួន​នាក់​ទៀត​នៅ​ឯ​ណា ។ ពួកគេ​ពុំ​បាន​មក​វិញ​ទេ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​មនុស្ស​ឃ្លង់​ដែល​បាន​មក​ថ្លែង​អំណរគុណ​ទ្រង់​ថា សេចក្តីជំនឿ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ជា​ហើយ ។