ទីកន្លែងផ្សេងៗទៀតដែលគួរស្គាល់
- ទ្វីបអាមេរិក
-
ព្រះយេស៊ូវគ្រីស្ទបានយាងមកជួបប្រជាជននៅទ្វីបអាមេរិក បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានត្រាស់បង្រៀនដំណឹងល្អដល់ពួកគេ ។ ទ្រង់បានហៅពួកសាវកដប់ពីរនាក់ដើម្បីដឹកនាំសាសនាចក្រនៅទីនេះ ។ ( ៤០ )
- ផែនដី
-
ភពដែលយើងទាំងអស់គ្នារស់នៅ ។ ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីសម្រាប់យើង ។ ( សេចក្តីផ្ដើម )
- អេហ្ស៊ីប
-
ប្រទេសមួយស្ថិតនៅភាគខាងត្បូងនៃដែនដីបរិសុទ្ធ ។ ទេវតាមួយអង្គបានមានបន្ទូលប្រាប់យ៉ូសែប ឲ្យនាំក្រុមគ្រួសារគាត់ទៅប្រទេសអេហ្ស៊ីប ដើម្បីកុំឲ្យស្ដេចហេរ៉ូឌសម្លាប់ព្រះឱរស្ឋយេស៊ូវ ។ ( ៨ )
- ស្ថានសួគ៌
-
ទីកន្លែងដែលព្រះវរបិតាសួគ៌គង់នៅ ។ ( សេចក្តីផ្ដើម )
- ដែនដីបរិសុទ្ធ
-
ទីកន្លែងដែលព្រះយេស៊ូវបានគង់នៅ ហើយបង្រៀន ។ យូដា, សាម៉ារី និង កាលីឡេ សុទ្ធតែស្ថិតនៅក្នុងដែនដីបរិសុទ្ធ ។ ( សេចក្តីផ្ដើម )
- រ៉ូម
-
ទីក្រុងធំរបស់ចក្រភពរ៉ូម ។ ប៉ុលបានបង្រៀនដំណឹងល្អខណៈដែលកំពុងជាប់ឃុំនៅទីក្រុងរ៉ូម ។ ( ៦៣ )