ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៣៤ ៖ ក្មេង​ប្រុស​មាន​អារក្ស​ចូល


ជំពូក ៣៤

ក្មេង​ប្រុស​មាន​អារក្ស​ចូល

រូបភាព
A man asks the Savior to heal his son saying that the disciples had been unable to help him - ch.33-1

ថ្ងៃ​មួយ បុរស​ម្នាក់​បាន​ទទូច​អង្វរ​ព្រះយេស៊ូវ​ឲ្យ​ជួយ​ដល់​កូនប្រុស​គាត់ ។ កូន​ប្រុស​នោះ​មាន​អារក្ស​ចូល ។ ពួក​សិស្ស​បាន​ខំ​ព្យាបាល​កូន​ប្រុស​គាត់ ប៉ុន្តែ​ពួកគេ​មិន​អាច​ព្យាបាល​បាន​ទេ ។

រូបភាព
The evil spirit makes the boy fall to the ground - ch.33-2

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​បុរស​នោះ​នាំ​យក​កូន​ប្រុស​គាត់​មក ។ នៅ​ពេល​កូន​ប្រុស​នោះ​បាន​មក​ដល់ អារក្ស​បាន​ធ្វើ​ឲ្យ​គាត់​ដួល​ទៅ​លើ​ដី ។

រូបភាព
The Savior asks the father how long his son has had the evil spirit - ch.33-3

ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​សួរ​ថាតើ​អារក្ស​ចូល​ក្មេង​នេះ​តាំង​ពី​អង្កាល ។ ឪពុក​នោះ​បាន​ទូល​ថា តាំង​តែ​ពី​តូច​មក ។

រូបភាព
The man says he has faith for his son to be healed - ch.33-4

ព្រះយេស៊ូវ​មាន​បន្ទូល​ថា ទ្រង់​អាច​ព្យាបាល​កូន​ប្រុស​នោះ​បាន​ប្រសិនបើ​ឪពុក​នោះ​មាន​សេចក្ដីជំនឿ ។ ឪពុក​នោះ​បាន​ចាប់ផ្ដើម​យំ ។ គាត់​ទូល​ថា គាត់​បាន​មាន​សេចក្ដីជំនឿ ។ ប៉ុន្តែ​គាត់​បាន​ទូល​សូម​ព្រះយេស៊ូវ ឲ្យ​ជួយ​គាត់​កាន់តែ​មាន​សេចក្ដីជំនឿ​ថែម​ទៀត ។

រូបភាព
The Savior commands the evil spirit to come out of the boy - ch.33-5

ព្រះយេស៊ូវ​បាន​ត្រាស់​បង្គាប់​អារក្ស ឲ្យ​ចេញ​ពី​ក្មេង​ប្រុស​នោះ រួច​មិន​ឲ្យ​ចូល​ក្នុង​ខ្លួន​គាត់​ទៀត​ឡើយ ។ អារក្ស​បាន​ខឹង​ជា​ខ្លាំង ។ វា​បាន​វាយ​ក្មេង​ប្រុស​នោះ​ម្ដង​ទៀត ។ ក្រោយ​មក វា​ស្ដាប់​តាម​ព្រះយេស៊ូវ​ក៏​ចេញ​ទៅ ។

រូបភាព
The Savior reaches down and takes the boy by the hand - ch.33-6

ក្មេង​ប្រុស​នោះ​មិន​កម្រើក​សោះ ទើប​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ ។ ព្រះយេស៊ូវ​បាន​ចាប់ដៃ​ក្មេង​នោះ ហើយ​ជួយគាត់​ឲ្យ​ក្រោក​ឈរ​ឡើង ។ ក្មេង​ប្រុស​នោះ​បាន​ជា​សះស្បើយ ។ អារក្ស​ក៏​បាន​ចេញ​ទៅ​បាត់​ទៅ ។

រូបភាព
When the disciples ask why they couldn't cast out the evil spirit Jesus tells them they should have fasted and prayed - ch.33-7

ក្រោយ​មក ពួក​សិស្ស​បាន​ទូល​សួរ​ព្រះយេស៊ូវ អំពី​មូលហេតុ​ដែល​ពួកគេ​ពុំ​អាច​បណ្ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​នោះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា ពេល​ខ្លះ ពួកគេ​ត្រូវ​តមអាហារ ហើយ​អធិស្ឋាន​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​សះស្បើយ ។